CPP_PP Official
Ir al canal en Telegram
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Mostrar más1 601
Suscriptores
+324 horas
+557 días
+6030 días
Archivo de publicaciones
1 613
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០២-មករា-២០២៦
១) ភ្នំពេញ៖ ព្រះមហាក្សត្រ ព្រះរាជាណាចក្រកម្ពុជានឹងចារឹកអំពីវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជាតិយើងក្នុងប្រវត្តិសាស្ត្រសម្រាប់តួនាទីកូនចៅជំនាន់ក្រោយសិក្សារៀនសូត្រ។ (ប្រភព៖ THNEY THMEY NEWS) ចុចអាន
២) ភ្នំពេញ៖ សម្តេចតេជោ ប្តេជ្ញាចិត្តបន្តធ្វើការជិតស្និទ្ធ ជាមួយនាយឧត្តមសេនីយ៍ មីន អោងឡាំង។ (ប្រភព៖ DAP NEWS) ចុចអាន
៣) ភ្នំពេញ៖ កម្ពុជាប្រកាសមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ (ប្រភព៖ Kohsantepheap Daily) ចុចអាន
៤) ភ្នំពេញ៖ លទ្ធផលសំខាន់៣ ទទួលបានពី សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃ GBC។ (ប្រភព៖ BTV NEWS) ចុចអាន
៥) ភ្នំពេញ៖ កម្ពុជាធ្វើបទបង្ហាញការវិវត្តថ្មីៗស្ថានភាពព្រំដែនកម្ពុជា-ថៃ ជូនតំណាងទូត២៥រូប និងអង្គការអន្តរជាតិនានា២២ស្ថានប័ន។(ប្រភព៖ BTV NEWS) ចុចអាន
៦) អន្តរជាតិ៖ លោក ត្រាំ ថាសហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេច ដើម្បីធ្វើអន្តរាគមន៍ ប្រសិនបើអ៉ីរ៉ង់សម្លាប់បាតុករ។ (ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ លោក ស៉ី ជីនពីង ត្រៀមទទួលទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung នាដើមឆ្នាំថ្មី ចំពោះមុខការធ្លាក់ដុនដាបនៃទំនាក់ទំនងជាមួយជប៉ុន។(ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ ប្រធានាធិបតីវេណេហ្ស៊ុយអេឡាថា លោកបើកចំហចំពោះការចរចាជាមួយទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីអាមេរិកវាយប្រហារលើកំពង់ផែរបស់វ៉េណេស៊ុយអេឡា។(ប្រភព៖ DAP NEWS) ចុចអាន
៩) អន្តរជាតិ៖ ប្រទេសនានា ទូទាំងពិភពលោក បញ្ជាក់ជាថ្មី អំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ចំពោះគោលការណ៍ចិនតែមួយ។(ប្រភព៖ DAP NEWS) ចុចអាន
១០) អន្តរជាតិ៖ រុស្ស៊ី បញ្ជាក់ពីការបាញ់ទម្លាក់យន្តហោះ គ្មានមនុស្សបើកអ៊ុយក្រែន ចំនួន ២៥០ គ្រឿង។(ប្រភព៖ DAP NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១-មករា-២០២៦
១) ភ្នំពេញ៖ ព្រះកុរណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី សព្វព្រះរាជហឬទ័យប្រោសព្រះរាជទានវីរកងទ័ពទាំង១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញ ប្រកបដោយសុខសុវត្ថិភាពខ្ពស់ ក្រោយពីស្ថិតក្នុងការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល ១៥៥ថ្ងៃ ចូលក្រាបថ្វាយបង្គំគា។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន រំភើបដល់ស្រក់ទឹកភ្នែក ពេលឃើញទិដ្ឋភាពស្វាគមន៍វីរកងទ័ពកម្ពុជាទាំង ១៨ នាក់។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្តេចតេជោ ៖ ប្រជាជាតិបានរួមគ្នាជាធ្លុងមួយ ចូលរួមចំណែកការពារទឹកដី។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ អាមេរិក ការដោះលែងទ័ព១៨រូប ជាសញ្ញាវិជ្ជមាន ទៅរកការកសាងទំនាក់ទំនង ជាប្រទេសជិតខាងឡើងវិញ។ (ប្រភព៖ DAP NEWS) ចុចអាន
៥) ភ្នំពេញ៖ ទូតចិន៖ គ្មានការលំបាកណា ដែលអាចរារាំងជំហានរបស់កម្ពុជា ក្នុងការឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព។ (ប្រភព៖ DAP NEWS) ចុចអាន
៦)ភ្នំពេញ៖ សហភាពអឺរ៉ុប ៖ ការដោះលែងទាហានកម្ពុជា ១៨នាក់ គឺជាជំហានដ៏សំខាន់មួយក្នុងការបង្កើនទំនុកចិត្តគ្នា រវាង កម្ពុជា-ថៃ។ (ប្រភព៖ DAP NEWS) ចុចអាន
៧) ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ឡើងវិញថា កម្ពុជាមិនទទួលស្គាល់ការកែប្រែព្រំដែន ដោយការប្រើកម្លាំងនោះទេ។(ប្រភព៖ Kampucheathmey daily) ចុចអាន
៨) អន្តរជាតិ៖ ចិនលោក ដូណាល់ ត្រាំ ប្រកាសពីការដកកងទ័ពឆ្មាំជាតិចេញពីទីក្រុង Chicago Los Angeles និង Portland។ (ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ រុស្ស៊ី នឹងពង្រឹងជំហររបស់ខ្លួននៅក្នុងការចរចា បន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែនទៅលើលំនៅដ្ឋានរបស់លោក ពូទីនន។ (ប្រភព៖ DAP NEWS) ចុចអាន
១០) អន្តរជាតិ៖ អាមេរិកប្រកាសដាក់ទណ្ឌកម្ម ប្រឆាំងនឹងពាណិជ្ជកម្មអាវុធរវាងអ៊ីរ៉ង់ និងវេណេស៊ុយអេឡា។(ប្រភព៖ DAP NEWS) ចុចអាន
១១) អន្តរជាតិ៖អ៊ីរ៉ង់បើកការចរចា និងសន្ទនាគ្នាប្រកបដោយភាពច្បាស់លាស់ នឹងសារៈសំខាន់ជាមួយនឹងអាមេរិក។ (ប្រភព៖ DAP NEWS) ចុចអាន
១២) អន្តរជាតិ៖ អុីស្រាអែលផ្តើមបំផ្លាញផ្ទះសម្បែងរបស់ប្រជាជនប៉ាឡេស្ទីន នៅដែនដីស៊ីហ្សកដានី។ (ប្រភព៖ THMEY THMEY) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
វីដេអូ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យបងប្អូនវីរៈកងទ័ពទាំង ១៨នាក់ និងក្រុមគ្រួសារ ចូលជួបសំណេះសំណាល និងសួរសុខទុក្ខ នៅវិមាន៧មករា រាជធានីភ្នំពេញ។
ថ្ងៃព្រហស្បតិ៍ ១៣កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៦
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
សួស្តីឆ្នាំថ្មី ឆ្នាំសកល ២០២៦
«សូមឱ្យទេវតាឆ្នាំថ្មី ជួយឱ្យប្រទេសកម្ពុជាមានសន្តិភាព កងទ័ពមានសេចក្តីសុខ សុវត្ថិភាពត្រឡប់មកជុំគ្រួសារ និងជនភៀសសឹកអាចត្រឡប់ទៅផ្ទះសម្បែងរស់នៅដោយសុខសប្បាយ»
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
វីរកងទ័ពកម្ពុជាទាំង១៨រូបបានវិលត្រឡប់មកវិញជាន់ទឹកដីកំណើតហើយ🙏❤️️
(៣១-១២-២០២៥)
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
៣០-ធ្នូ-២០២៥
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិតថ្វាយព្រះពរ និងជូនពរ ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា និងថ្នាក់ដឹកនាំ មន្ដ្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញផ្ដល់កម្លាំងចិត្តដល់ក្រុមការងារវេចខ្ចប់អំណោយជូនពលរដ្ឋភៀសសឹក។ (ប្រភព៖ BTV NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញសួរសុខទុក្ខវីរកងទ័ព និងវីរនគរបាល ដែលរងរបួសក្នុងសមរភូមិ។ (ប្រភព៖ BTV NEWS) ចុចអាន
៤) ភ្នំពេញ៖ សម្ដេចធិបតី៖ កម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាមរាប់រយឆ្នាំ ដូច្នេះគ្មានប្រាថ្នាអ្វីផ្សេងឡើយក្រៅពីសុខសន្តិភាព។ (ប្រភព៖ BTV NEWS) ចុចអាន
៥) ភ្នំពេញ៖ «ជម្រើសសន្តិភាព និងការរក្សាបានពេញលេញនូវសិទ្ធិដោះស្រាយបញ្ហាព្រំដែនជាមួយថៃតាមផ្លូវច្បាប់ ជាជម្រើសល្អបំផុតសម្រាប់កម្ពុជា»។ (ប្រភព៖ DAP NEWS) ចុចអាន
៦) ភ្នំពេញ៖ រាជរដ្ឋាភិបាល សម្រេចបង្កើត ក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូតខាត ពីជម្លោះព្រំដែន កម្ពុជា-ថៃ។ (ប្រភព៖ DAP NEWS) ចុចអាន
៧) ភ្នំពេញ៖ ព្រឹទ្ធសភាប្រគល់សេចក្ដីព្រាងច្បាប់ចំនួន៤ ឱ្យគណៈកម្មការជំនាញពិនិត្យសិក្សា ។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៨) អន្តរជាតិ៖ ឬសគល់ដែលអាមេរិក គគ្រឺតធ្មេញដាក់វ៉េណេស៊ុយអេឡា រហូតចាប់ផ្តើមវាយប្រហារ។ (ប្រភព៖ DAP NEWS) ចុចអាន
៩) អន្តរជាតិ៖ ប្រទេសមួយចំនួនប្រកាសថ្កោលទោសអ៊ុយក្រែន ដែលប៉ុនប៉ង់វាយប្រហារគេហដ្ឋានលោក Putin តាមរយៈដ្រូន។ (ប្រភព៖ DAP NEWS) ចុចអាន
១០) អន្តរជាតិ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពង្រីកអាណត្តិកងកម្លាំងរក្សាសន្តិភាពនៅតំបន់ Golan Heights។ (ប្រភព៖ DAP NEWS) ចុចអាន
១១) អន្តរជាតិ៖ ដាណឺម៉ាក នឹងទិញយន្តហោះល្បាតរបស់អាមេរិក ទោះមិនចុះសម្រុងគ្នារឿងកោះ Greenland។(ប្រភព៖ FRESH NEWS) ចុចអាន
១២) អន្តរជាតិ៖ ចិនបាញ់រ៉ុក្កែតនៅថ្ងៃទី២នៃសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ទិតពេជ ចន្ទមុន្នី បានជួបសួរសុខទុក្ខបងប្អូន វីរកងទ័ព និងវីរនគរបាលដែលរងរបួសក្នុងសមរភូមិ និងបានបញ្ជូនមកសម្រាកព្យាបាលបន្តនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ទិតពេជ ចន្ទមុន្នី សូមថ្លែងអំណរគុណ ចំពោះវីរភាពរបស់បងប្អូន វីរកងទ័ព និងវីរនគរបាលទាំងអស់ ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហានក្នុងបុព្វហេតុការពារជាតិការពារទឹកដីរបស់យើង និងសូមជូនពរដល់ បងប្អូនវីរកងទ័ពនិងវីរនគបាលរងរបួស ដែលកំពុងសម្រាកព្យាបាលទាំងអស់ សូមឱ្យឆាប់ជាសះស្បេីយ និងមានសុខភាពល្អមាំមួនឡើងវិញ ដើម្បីអាចត្រឡប់ទៅបំពេញភារកិច្ច និងត្រឡប់ទៅលំនៅដ្ឋានវិញ។
ជាមួយគ្នានេះ ក៏សូមថ្លែងអំណរគុណដល់ក្រុមការងារអាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសលោកគ្រូពេទ្យអ្នកគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ដែលបានសហការ ក្នុងការជួយសម្របសម្រួលដឹកជញ្ជូន និងព្យាបាលបងប្អូនយ៉ាងយកចិត្តទុកដាក់ ចាប់ពីមន្ទីរពេទ្យនៅមូលដ្ឋាន រហូតបន្តព្យាបាលមកដល់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ។
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៩-ធ្នូ-២០២៥
១) ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត ពន្យល់វីរកងទ័ព វីរនគរបាលជាតិ និងពលរដ្ឋអំពីជម្រើសបទឈប់បាញ់។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
២) ភ្នំពេញ៖ JBC កម្ពុជា ផ្ញើកំណត់ទូតទៅ JBC ថៃ ស្នើរៀបចំកិច្ចប្រជុំពិសេសបន្ទាន់របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ នៅសប្តាហ៍ទី១ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន៖ បើគ្មានអ្វីប្រែប្រួលទេ ម៉ោង១២ថ្ងៃត្រង់ស្អែក កម្ពុជានឹងទទួលស្វាគមន៍វីរៈកងទ័ពទាំង១៨នាក់ ដែលថៃប្រគល់មកវិញ។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ យោធាចិន នឹងរក្សាការទំនាក់ទំនងជាមួយយោធាកម្ពុជា និងថៃ ដើម្បីផ្ដល់ការគាំទ្រសម្រាប់ការពង្រឹងបទឈប់បាញ់ នៅពេលចាំបាច់ និងនៅពេលមានសំណើពីកម្ពុជា-ថៃ។ (ប្រភព៖ FRESH NEWS) ចុចអាន
៥) ភ្នំពេញ៖ មហាជន និងយុវជនកម្ពុជា ប្រារព្ធពិធី សាសនាអបអរសាទរទិវាសន្តិភាព និងខួបលើកទី២៧នៃការបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជា នៃនយោបាយ ឈ្នះ ឈ្នះ។(ប្រភព៖ CNC HOT NEWS) ចុចអាន
៦) អន្តរជាតិ៖ កូរ៉េខាងជើង សាកល្បងមីស៊ីលបញ្ជាទិស ក្នុងន័យត្រៀមខ្លួនប្រយុទ្ធជាមួយសត្រូវពេញទី។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៧) អន្តរជាតិ៖ ប្រធានាធិបតីសូម៉ាលីថ្កោលទោសអ៊ីស្រាអែល ដែលទទួលស្គាល់ Somaliland ជាប្រទេសឯករាជ្យ ។(ប្រភព៖ Kampucheathmey daily) ចុចអាន
៨) អន្តរជាតិ៖ ចិនប្រកាសធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ជុំវិញកោះតៃវ៉ាន់ក្នុងសប្តាហ៍នេះ បន្ទាប់ពីការកត់សម្គាល់របស់នាយករដ្ឋមន្ត្រីជប៉ុន កាលពីដើមខែមុន។ (ប្រភព៖ DAP NEWS) ចុចអាន
៩) អន្តរជាតិ៖ លោក ត្រាំ ពិភាក្សាតាមទូរស័ព្ទរយៈពេលជាង ១ម៉ោង ជាមួយប្រធានាធិបតីរុស្ស៊ី ទាក់ទងនឹងការចរចាសន្តិភាពអ៊ុយក្រែន។(ប្រភព៖ DAP NEWS) ចុចអាន
១០) អន្តរជាតិ៖ ឥណ្ឌា ត្រូវមកដឹកនាំ BRICS ក្នុងឆ្នាំ២០២៦ ចំពោះមុខបញ្ហាជម្លោះផលប្រយោជន៍ មហិច្ឆតាក្តោបក្តាប់សកល និងសម្ពាធពីអាមេរិក។(ប្រភព៖ FRESH NEWS) ចុចអាន
១១) អន្តរជាតិ៖ លោក ត្រាំថា ប្រធានាធិបតីពូទីន មានចិត្តទូលាយណាស់ ចំពោះអ៊ុយក្រែន រួមទាំងការផ្គត់ផ្គង់ថាមពល អគ្គិសនី និងរបស់ផ្សេងទៀត ឲ្យអ៊ុយក្រែន ក្នុងតម្លៃទាបបំផុត។(ប្រភព៖ DAP NEWS) ចុចអាន
១២) អន្តរជាតិ៖ លោកត្រាំជំរុញឲ្យមេដឹកនាំអ៊ីស្រាអែល ឆាប់អនុវត្តដំណាក់កាលទី២ នៃផែនការសន្តិភាពហ្គាហ្សា។(ប្រភព៖ Kampucheatmey Daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
វីដេអូ៖សារពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនវីរកងទ័ព និង វីរនគរបាល ដ៏អង់អាចក្លាហានគ្រប់រូប និងបងប្អូនជនរួមជាតិ ពាក់ព័ន្ធនឹងបទឈប់បាញ់ ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៥ ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ
រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទ ទី២៩ ធ្នូ ២០២៥
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៨-ធ្នូ-២០២៥
១) ភ្នំពេញ៖ មកទល់រសៀលនេះស្ថានការណ៍ជួរមុខព្រំដែនកម្ពុជា-ថៃ មានសភាពស្ងប់ស្ងាត់ ក្រោយមានបទឈប់បាញ់ ។ (ប្រភព៖ BTV NEWS) ចុចអាន
២) ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកដំណើរការ«ផ្លូវថ្មើរជើងចតុមុខ»រយៈពេល០៣ថ្ងៃ អបអរឆ្នាំថ្មី ឆ្នាំសកល ២០២៦ ស្របពេលរាជធានីភ្នំពេញត្រូវបានចាត់ជាគោលដៅទេសចរណ៍ល្អបំផុតមួយ។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ រដ្ឋាភិបាលចិន ផ្តល់ជំនួយមនុស្សធម៌បន្ទាន់ដល់កម្ពុជា ដើម្បីជួយដល់ប្រជាជនភៀសសឹកនៅព្រំដែន។ (ប្រភព៖ BTV NEWS) ចុចអាន
៤) ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា៖ កិច្ចគាំទ្រជាបន្តបន្ទាប់របស់មិត្តចិន ដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ការអនុវត្តបទឈប់បាញ់ពេញលេញ និងឆ្ពោះទៅរកសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង។ (ប្រភព៖ DAP NEWS) ចុចអាន
៥) ភ្នំពេញ៖ ប្រទេសដែលមានឥទ្ធិពលសំខាន់ៗ បង្ហាញជំហរក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា-ថៃ។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៦) អន្តរជាតិ៖ ជំហរហ្វីលីពីន នឹងមិនខុសពីម៉ាឡេស៊ីទេ ក្នុងការដោះស្រាយជម្លោះកម្ពុជា-ថៃក្នុងឋានៈប្រធានអាស៊ាន។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៧) អន្តរជាតិ៖ ចិនប្រកាសជំនួយមនុស្សធម៌ជិត៣លានដុល្លារដល់កម្ពុជា និងត្រៀមជួយតាមដានបទឈប់បាញ់។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៨) អន្តរជាតិ៖ នាយករដ្ឋមន្ត្រីទីម័រ ចេញមុខអំពាវនាវឲ្យមានសន្តិភាពក្នុងជម្លោះកម្ពុជានិងថៃ។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៩) អន្តរជាតិ៖ លោក ហ្សេឡនស្គី បង្ហាញឆន្ទៈក្នុងការនាំយកផែនការសន្តិភាព សម្រាប់ការបោះឆ្នោតប្រជាមតិ ប្រសិនបើរុស្ស៊ីយល់ព្រមលើបទឈប់បាញ់រយៈពេល ៦០ថ្ងៃ។ (ប្រភព៖ DAP NEWS) ចុចអាន
១០) អន្តរជាតិ៖ ក្រសួងការបរទេសចិនបានបង្ហាញថា ប្រទេសចិនស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍រួម ស្តីពីបទឈប់បាញ់របស់កម្ពុជា និងថៃ។ (ប្រភព៖ DAP NEWS) ចុចអាន
១១) អន្តរជាតិ៖ លោក ហ្សេឡនស្គី បញ្ជាក់ថា លោកនឹងជួបជាមួយលោក ត្រាំ នៅរដ្ឋ Florida ដើម្បីពិភាក្សាអំពីការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន។ (ប្រភព៖ DAP NEWS) ចុចអាន
១២) អន្តរជាតិ៖ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកកិច្ចប្រជុំ ដើម្បីសិក្សានិងរៀបចំចាត់ចែងការងារកសាងឥរិយាបថបក្សនយោបាយស្អាតស្អំ និងការប្រឆាំងអំពើពុករលួយ ក្រោមអធិបតីភាពរបស់លោក Xi Jinping។ (ប្រភព៖ DAP NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
អបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា និងខួបលើកទី២៧ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយ ឈ្នះ ឈ្នះ
« ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ »
២៩ ធ្នូ ១៩៩៨ ~ ២៩ ធ្នូ ២០២៥
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៧-ធ្នូ-២០២៥
១) ភ្នំពេញ៖ ភ្ជាប់បទឈប់បាញ់ថ្ងៃនេះ កងទ័ពកម្ពុជា១៨រូបអាចនឹងត្រូវដោះលែង ក្រោយ៧២ម៉ោងនៃបទឈប់បាញ់។ (ប្រភព៖ Kampucheathmey daily) ចុចអាន
២) ភ្នំពេញ៖ ចិនធ្វើការសម្របសម្រួលឲ្យកិច្ចប្រជុំត្រីភាគី ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា-ថៃ នៅប្រទេសចិន ដើម្បីជំរុញការកាត់បន្ថយភាពតានតឹងនៅតាមព្រំដែន។ (ប្រភព៖ Kohsantepheap daily) ចុចអាន
៣) ភ្នំពេញ៖ លោក ឃួង ស្រេង៖ ក្រោមការចង្អុលបង្ហាញពីសម្ដេចតេជោ និងសម្ដេចមហាបវរធិបតី រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្ដទុកដាក់ខ្ពស់ទាំងជីវភាព និងសុខភាព ដល់បងប្អូនជនភៀសសឹកដោយមិនរំលងឡើយ។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម Wang Wenbin អបអរសាទរដល់កម្ពុជា-ថៃ ដែលឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៥) ភ្នំពេញ៖ កម្ពុជា នឹងបន្តពង្រឹងតួនាទី ក្រុមអ្នកសង្កេតការណ៍អាស៊ាន។ (ប្រភព៖ DAP NEWS) ចុចអាន
៦) អន្តរជាតិ៖ លោក Zelensky ប្រកាសថា នឹងមានជំនួបដោយផ្ទាល់មួយទៀត ជាមួយនឹងលោក Trump។ (ប្រភព៖ DAP NEWS) ចុចអាន
៧) អន្តរជាតិ៖ ចិនដាក់ទណ្ឌកម្មលើក្រុមហ៊ុនការពារជាតិអាមេរិកជុំវិញការលក់អាវុធឲ្យតៃវ៉ាន់។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៨) អន្តរជាតិ៖ រដ្ឋមន្ត្រីបេឡារុស៖ ណាតូ កំពុងរៀបចំសង្គ្រាមដោយបើកចំហ។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៩) អន្តរជាតិ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៉ី បង្ហាញការស្វាគមន៍ចំពោះបទឈប់បាញ់រវាងកម្ពុជា-ថៃ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
១០) អន្តរជាតិ៖ អ្នកនាំពាក្យសហភាពអឺរ៉ុប អបអរសាទរចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ និងគូសបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រណាមួយដែលចាំបាច់។ (ប្រភព៖ CNC HOT NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
+9
ពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនគណបក្សរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល។
រសៀលថ្ងៃសៅរ៍ ០៨កេីត ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩
រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៦-ធ្នូ-២០២៥
១) ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបរដ្ឋមន្ត្រីការបរទេសអាមេរិក តាមទូរស័ព្ទ បញ្ជាក់ជំហរគោរពសេចក្តីថ្លែងការណ៍រួមកូឡាឡាំពួរលើការដោះស្រាយជម្លោះព្រំដែនជាមួយថៃ។ (ប្រភព៖ FRESH NEWS ) ចុចអាន
២) ភ្នំពេញ៖ ច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ដែលផ្តល់អាទិភាព លើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ត្រូវបានព្រះមហាក្សត្រប្រកាសឱ្យប្រើ។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ ការវាយប្រហារដ៏កំរោលពីយោធាថៃ ធ្វើឱ្យស្ត្រី និងកុមារកម្ពុជា ជាងកន្លះលាននាក់ក្លាយជាជនភៀសសឹក។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៤) ភ្នំពេញ៖ សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជានៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥។ (ប្រភព៖ BTV NEWS) ចុចអាន
៥) ភ្នំពេញ៖ កម្ពុជា-បារាំង ឯកភាពលើតម្រូវការក្នុងការពង្រឹងធនធានមនុស្សតាមរយៈការអប់រំឧត្តមសិក្សាកម្ពុជា។ (ប្រភព៖ BTV NEWS) ចុចអាន
៦) ភ្នំពេញ៖ កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) សម្រាប់ថ្ងៃទី៣ បានបន្តចាប់ផ្តើមហើយ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេស លើកទី៣ នៅថ្ងៃស្អែក។ (ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ ចិន ដាក់ទណ្ឌកម្មលើក្រុមហ៊ុនការពារជាតិអាមេរិកចំនួន ២០ និងបុគ្គល ១០នាក់ ជុំវិញការលក់អាវុធឱ្យតៃវ៉ាន់។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង ប្រឈមមុខជាប់ពន្ធនាគារ១០ឆ្នាំ។(ប្រភព៖ THMEY THMEY NEWS) ចុចអាន
៩) អន្តរជាតិ៖ មីយ៉ាន់ម៉ា គ្រោងរៀបចំការបោះឆ្នោតដំណាក់កាលចុងក្រោយ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦។ (ប្រភព៖ FRESH NEWS) ចុចអាន
១០) អន្តរជាតិ៖ នាយករដ្ឋមន្រ្តីជប៉ុនស្នើឱ្យមានជំនួបកំពូល ជប៉ុន-អាមេរិក មុនត្រាំទៅជួបលោក ស៊ី។ (ប្រភព៖ Kampucheathmey daily) ចុចអាន
១១) អន្តរជាតិ៖ រុស្ស៊ី ប្រៀបធៀបការហ៊ុមព័ទ្ធរបស់អាមេរិកលើវេណេស៊ុយអេឡា ទៅនឹង «ចោរសមុទ្រ»។ (ប្រភព៖ FRESH NEWS) ចុចអាន
១២) អន្តរជាតិ៖ គីម ជុងអ៊ុន ប្រកាស បន្តផលិតមីស៊ីលទៀត នៅ៥ឆ្នាំខាងមុខ ដើម្បីពង្រឹងសមត្ថភាព កុំឲ្យសត្រូវហ៊ានយាយី។(ប្រភព៖ Kampucheathmey daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ
ថ្កោលទោស យ៉ាងដាច់អហង្ការបំផុត ចំពោះទង្វើឈ្លានពានយ៉ាងព្រៃផ្សៃរបស់កងកម្លាំងយោធាថៃ មកលើដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ និងបន្តរហូតមកដល់បច្ចុប្បន្ននេះ ។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៥-ធ្នូ-២០២៥
១) ភ្នំពេញ៖ ព្រឹទ្ធសភាទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់នូវទង្វើឈ្លានពានលើកម្ពុជា។ (ប្រភព៖ Kampucheathmey Dialy ) ចុចអាន
២) ភ្នំពេញ៖ សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជានៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥។ (ប្រភព៖ BTV NEWS ) ចុចអាន
៣) ភ្នំពេញ៖ ក្រសួងការបរទេស ធ្វើបទបង្ហាញជូនបណ្តាអង្គទូតបរទេស និងទីភ្នាក់ងារ អ.ស.ប ប្រចាំកម្ពុជា អំពីការវិវត្តថ្មីៗនៃសភាពការណ៍តាមបណ្តោយព្រំដែន កម្ពុជា-ថៃ។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ រដ្ឋសភាបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៤។ (ប្រភព៖ BTV NEWS) ចុចអាន
៥) ភ្នំពេញ៖ កម្ពុជាមិនអាចចាញ់ ថៃក៏មិនអាចឈ្នះ! ប៉ុន្តែថៃនឹងអាប់យសដោយសារយុវជន ស្លាប់គរជើងគ្នាក្នុងព្រៃកម្ពុជា ដើម្បីបុព្វហេតុស្នេហាជាតិមួយក្លែងក្លាយ និងសម្រាប់បំពេរអារម្មណ៍នយោបាយរបស់ពួកជ្រុលនិយមមួយក្តាប់តូចរបស់ថៃបុណ្ណោះ ។ (ប្រភព៖ BTV NEWS) ចុចអាន
៦) អន្តរជាតិ៖ ក្រុមអ្នកជំនាញ UN ថ្កោលទោសការបិទខ្ទប់ផ្លូវសមុទ្ររបស់អាមេរិកចំពោះវ៉េណេស៊ុយអេឡា ថាជាការឈ្លានពានខុសច្បាប់។ (ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយ ក្នុងបំណងវាយតម្លៃបច្ចេកវិទ្យាសម្រាប់អាវុធថ្មី។(ប្រភព៖ BTV NEWS) ចុចអាន
៨) អន្តរជាតិ៖ សមាជិកសភាឥណ្ឌាមួយរូប ផ្ញើសារថា គ្មានសាសនាណាមួយបង្ហាញពី «សន្តិភាព» របស់ខ្លួន តាមរយៈការបំផ្លាញជំនឿសាសនារបស់អ្នកដទៃនោះទេ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៩) អន្តរជាតិ៖ មនុស្សម្នាក់ស្លាប់ ១២នាក់របួស ក្នុងការវាយប្រហាររបស់អ៊ីស្រាអ៊ែលលើតំបន់ហ្គាហ្សា ទោះមានបទឈប់បាញ់ក៏ដោយ។(ប្រភព៖ CNC HOT NEWS) ចុចអាន
១០) អន្តរជាតិ៖ ចិនជំរុញឱ្យអាមេរិក បញ្ឈប់សកម្មភាពបង្កើនភាពតាន តឹងប្រឆាំងនឹងប្រទេស វ៉េណេស៊ុយអេឡា។(ប្រភព៖ DAP NEWS) ចុចអាន
១១) អន្តរជាតិ៖ សហភាពអឺរ៉ុប រិះគន់ការហាមឃាត់ការ ធ្វើដំណើររបស់អាមេរិក លើជនជាតិអឺរ៉ុបជុំវិញបទប្បញ្ញត្តិបច្ចេកវិទ្យា។(ប្រភព៖ DAP NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៤-ធ្នូ-២០២៥
១) ភ្នំពេញ៖ ក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បើកកិច្ចប្រជុំ នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ទល់នឹងខេត្តច័ន្ទបុរី។ (ប្រភព៖ FRESH NEWS ) ចុចអាន
២) ភ្នំពេញ៖ ថៃ ប្រើសព្វាវុធធុនធ្ងន់គ្រប់ប្រភេទ វាយទន្ទ្រានខ្លាំងនៅភូមិសាស្ត្រប្រាសាទព្រះវិហារតាំងពី៨ព្រឹក ដល់ម៉ោង៣រសៀលនេះ»។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៣) ភ្នំពេញ៖ កម្ពុជា ការវាយប្រហារ មិនរើសគោលដៅរបស់ថៃ មកលើកម្ពុជា គឺជាឧក្រិដ្ឋកម្ម នៃការឈ្លានពាន ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។ (ប្រភព៖ DAP NEWS) ចុចអាន
៤) ភ្នំពេញ៖ កម្ពុជា និងជប៉ុន បេ្តជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យការងារ ឱ្យកាន់តែទូលំទូលាយថែមទៀត។ (ប្រភព៖ FRESH NEWS) ចុចអាន
៥) ភ្នំពេញ៖ រដ្ឋមន្ត្រីបរិស្ថាន ហៅទង្វើថៃបាញ់ផ្សែងពុល ទម្លាក់គ្រាប់បែកឱ្យខូចខាតធនធានធម្មជាតិ ថាជា «ឧក្រិដ្ឋកម្មបរិស្ថាន»។ (ប្រភព៖ FRESH NEWS) ចុចអាន
៦) ភ្នំពេញ៖ ក្រសួងការបរទេស ណែនាំស្ថានតំណាងកម្ពុជា ប្រចាំនៅបរទេស ជូនដំណឹងដល់អ្នកដំណើរទាំងខ្មែរ និងបរទេសឱ្យចៀសវាងធ្វើដំណើរឆ្លងកាត់ប្រទេសថៃ។ (ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ សភារបស់ប្រទេសវេណេហ្ស៊ុយអេឡា អនុម័តច្បាប់ការពារសេរីភាពនៃការធ្វើនាវាចរណ៍ ប្រឆាំងនឹងការលួចប្លន់ បន្ទាប់ពីអាមេរិករឹបអូសកប៉ាល់ដឹកប្រេងនៅតំបន់ការ៉ាបៀន។ (ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ ប្រធានាធិបតីអាមេរិក អះអាងជាថ្មីថា លោកបានទប់ស្កាត់ សង្គ្រាមនុយក្លេអ៊ែររ មិនឱ្យកើតឡើង រវាងឥណ្ឌា និងប៉ាគីស្ថាន។ (ប្រភព៖ DAP NEWS) ចុចអាន
៩) អន្តរជាតិ៖ ប្រមុខសិទ្ធិមនុស្ស UN ថា របបយោធាមីយ៉ាន់ម៉ា បង្ខំប្រជាជនឲ្យទៅបោះឆ្នោត។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
១០) អន្តរជាតិ៖ រុស្ស៊ី និងចិន ប៉ះទង្គិចគ្នាជាមួយអាម៉េរិក ជុំវិញបញ្ហាវេណេស៊ុយអេឡា។ (ប្រភព៖ Kampucheathmey daily) ចុចអាន
១១) អន្តរជាតិ៖ អូស្ត្រាលីអំពាវនាវឲ្យភាគីជម្លោះថៃ-កម្ពុជា ចរចាគ្នាដោយស្មោះត្រង់ និងគោរពច្បាប់អន្តរជាតិ។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
១២) អន្តរជាតិ៖ សហភាពអឺរ៉ុប បារាំង និងអាល្លឺម៉ង់ ថ្កោលទោសការហាមឃាត់ទិដ្ឋាការរបស់អាមេរិក លើមន្ត្រីប្រឆាំងព័ត៌មានមិនពិតរបស់ខ្លួន។ (ប្រភព៖ FRESH NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖ « ការវាយប្រហារមិនរើសគោលដៅរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា គឺជាឧក្រិដ្ឋកម្មនៃការឈ្លានពាន ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងជាការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ»
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៣-ធ្នូ-២០២៥
១) ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា កិច្ចប្រជុំរដ្ឋមន្រ្ដីការទេសអាស៊ានជាលក្ខណៈនយោបាយ មិនមែនការកាត់សេចក្ដីទេ។ (ប្រភព៖ BTV NEWS ) ចុចអាន
២) ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា «អ្វីដែលយើងចង់បាន គឺបញ្ឈប់ការប្រយុទ្ធគ្នា»។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៣) ភ្នំពេញ៖ ប្រមុខការទូតកម្ពុជាស្នើឲ្យកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានជួយអន្តរាគមន៍ឲ្យមានការដោះលែងទាហាន១៨នាក់កម្ពុជាមកវិញ និងស្នើឲ្យមានបទឈប់បាញ់។ (ប្រភព៖ Kohsantepheap daily) ចុចអាន
៤) ភ្នំពេញ៖ ជនភៀសសឹកកើនដល់ជិត៥៥ម៉ឺននាក់ ក្នុងនោះ ៨២,៥ភាគរយ ជាកុមារនិងស្ត្រី។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៥) ភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ឆ្លើយតបចំពោះចេតនាបំភាន់ការពិតរបស់ថៃ និងការបង្វែរការចាប់អារម្មណ៍អន្តរជាតិពីការឈ្លានពានដែលកំពុងបន្តរបស់ថៃ។ (ប្រភព៖ FRESH NEWS) ចុចអាន
៦) ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី៖ កងទ័ពកម្ពុជា ត្រូវបានប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេស ប្រសិទ្ធនាម និងចារទុកថាជាវីរជនការពារជាតិ ប្រឆាំងនឹងសត្រូវឈ្លានពាន។ (ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ រុស្ស៊ី បដិសេធរបាយការណ៍ អំពីការជម្លៀសស្ថានទូត នៅក្នុងប្រទេសវេណេស៊ុយអេឡា។ (ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ យោធាអាមេរិក បើកការវាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀន១គ្រឿងទៀត នៅភាគខាងកើតមហាសមុទ្រប៉ាស៉ីហ្វិក។ (ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ យន្តហោះចម្បាំង Su-57 របស់រុស្ស៊ី មានសមត្ថភាពអាចវាយប្រហារសត្រូវទាំងលើអាកាស លើដី និងនៅលើទឹក ទោះក្នុងតំបន់នោះមានប្រព័ន្ធការពារដែនអាកាសទំនើបៗក៏ដោយ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
១០) អន្តរជាតិ៖ លោក ត្រាំ ប្រកាសបង្កើតនាវាចម្បាំងជំនាន់ថ្មី ដាក់ឈ្មោះខ្លួនឯង។(ប្រភព៖ THMEY THMEY NEWS) ចុចអាន
១១) អន្តរជាតិ៖ មីយ៉ាន់ម៉ា និងថៃ ប្រឈមនឹងអស្ថិរភាពនយោបាយខ្លាំងជាងគេក្នុងអាស៊ាន។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
១២) អន្តរជាតិ៖ ចិនទទូចឱ្យអាមេរិកអនុវត្តការទទួលខុសត្រូវរបស់ខ្លួន ស្តីពីកិច្ចប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែរ ក្រោយមន្ទីរបញ្ចកោណចេញរបាយការណ៍ អំពីមីស៉ីល ICBM របស់ចិន។ (ប្រភព៖ FRESH NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
