es
Feedback
CPP_PP Official

CPP_PP Official

Ir al canal en Telegram

នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ

Mostrar más
1 693
Suscriptores
Sin datos24 horas
+77 días
+6830 días
Archivo de publicaciones
ទោះបីជាពេលនេះមានការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅព្រំដែនក៏ដោយ ខ្ញុំសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែររក្សានូវសីល
ទោះបីជាពេលនេះមានការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅព្រំដែនក៏ដោយ ខ្ញុំសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែររក្សានូវសីលធម៌ សេចក្តីថ្លៃថ្នូ ជៀសវាងពីការរើសអើង ឬធ្វើសកម្មភាពណាមួយដែលប៉ះពាល់ដល់ស្ថានទូតថៃនៅកម្ពុជា ក្រុមហ៊ុនថៃ និងប្រជាពលរដ្ឋថៃដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។ ចំពោះប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការឬសិក្សានៅប្រទេសថៃ ដែលអាចរងសម្ពាធពីការរើសអើង ហើយត្រូវការត្រឡប់មកកម្ពុជាវិញ សូមត្រឡប់មកប្រទេសយើងវិញ។ ក្នុងករណីបងប្អូនត្រូវការជំនួយ សូមទាក់ទងទៅស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក ឬស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវនៅប្រទេសថៃ តាមរយៈលេខទូរស័ព្ទខាងក្រោម៖ ១. ស្ថានទូតកម្ពុជានៅទីក្រុងបាងកក - ផ្នែកកុងស៊ុល៖ ០២ ៩៥៧៥៨៥១ / ០៩២ ៨០៥០៥៦១ - ផ្នែកអនុព័ន្ធការងារ៖ ០៩៤ ០៩២៥៩០៥ / ០៩៤ ៤១៦ ៥៥១៨/ ០៨៣ ៥៤៥ ៧៧៨៨/ ០៩២ ២៩៩ ០១៣៣ ២. ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ - ផ្នែកកុងស៊ុល៖ ០៨០ ៣៩៣ ៦៨៧៨ / ០៨៥ ០១២ ៣៦៦៨ - ផ្នែកអនុព័ន្ធការងារ៖ ០៦២ ០៨៩ ៨៩១៨ / ០៨០ ៨១០ ៥៥០៥ Even though there is currently fighting between the Cambodian and Thai armies at the border, I appeal to all Cambodian citizens to maintain their morality and dignity, and to avoid discrimination or any actions that could affect the Royal Thai Embassy in Cambodia, Thai companies, and Thai citizens living in Cambodia. For Cambodian citizens who are living, working, or studying in Thailand and may be facing pressure from discrimination and wish to return to Cambodia, please come back to our country. If you need assistance, please contact the Royal Embassy of Cambodia in Bangkok or the Consulate-General of Cambodia in Sa Kaeo Province in Thailand. 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 🌐 X(Twitter) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

សម្ដេចតេជោ៖ ពេលនេះទាហ៊ានថៃបានចាប់ផ្តើមវាយមកលើកងទ័ពកម្ពុជាហើយ កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីតបត និងវាយបកនោះឡើយ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់បងប្អូនជនរួមជាតិកម្ពុជា កុំភ័យស្លន់ស្លោរហូតទិញអង្ករទំនិញស្តុកទុកឬការលក់ទំនិញដំឡើងថ្លៃ ជាមួយគ្នានេះ សម្ដេចធិបតី អំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ជឿជាក់លើរាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅជួរមុខ។ សូមរក្សាភាពស្ងាត់ស្ងៀមនិងមានលំនឹងក្នុងចិត្ត និងសូមបន្តការងារប្រចាំថ្ងៃជាប្រកតី៕ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

ការឈ្លានពានដូចយោធាថៃថានឹងបិទ ប្រាសាទតាមាន់ធំនៅថ្ងៃនេះដែលបានចេញបទបញ្ជាពីម្សិលពេលនេះ ទាហានថៃបានចាប់ផ្តើមវាយមកលើ កងទ័ពកម្ពុជាហើយ
ការឈ្លានពានដូចយោធាថៃថានឹងបិទ ប្រាសាទតាមាន់ធំនៅថ្ងៃនេះដែលបានចេញបទបញ្ជាពីម្សិលពេលនេះ ទាហានថៃបានចាប់ផ្តើមវាយមកលើ កងទ័ពកម្ពុជាហើយ។ កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីតបតនិងវាយបកនោះឡើយ។ សូមបងប្អូនជនរួមជាតិកម្ពុជាកុំភ័យ ស្លន់ស្លោរហូតទិញអង្ករទំនិញស្តុកទុក ឬការលក់ទំនិញដំឡើងថ្លៃ។ល។ សូមប្រកបកិច្ចការធម្មតាលើគ្រប់វិស័យនិងគ្រប់ទីកន្លែងលើកលែងតែ តំបន់ជាប់ព្រំដែននៃខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារដែលរងការបាញ់ ផ្លោងពីកងទ័ពឈ្លានពានថៃ។ សូមជនរួមជាតិទុកចិត្តលើរាជរដ្ឋាភិបាលនិងកម្លាំងប្រដាប់អាវុធ របស់យើង៕ Connect with Samdech Hun Sen : 🌐Facebook 🌐Telegram 🌐TikTok 🌐Twitter 🌐YouTube 🌐Instagram 🌐Website

“ពិធីសំណេះសំណាលជាមួយសមាជិកគណៈកម្មាធិការគណបក្សសង្កាត់ផ្សារថ្មីទី៣” ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានចូលរួមសំណេះសំណាលជាមួយសមាជិកគណៈកម្មាធិការគណបក្សសង្កាត់ផ្សារថ្មីទី៣ នាវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃពុធ ១៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានលើកឡើងថា៖ ១)ឯកឧត្តម ឃួង ស្រេង បានពាំនាំ ការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដល់សមាជិក សមាជិកាគណបក្សសង្កាត់ផ្សារថ្មីទី៣ និងពិធីទាំងមូល។ ២)ឯកឧត្តម ឃួង ស្រេង ប្រធានគណបក្សកម្ពុជារាជធានីភ្នំពេញ សូមថ្លែងអំណរគុណសមាជិកគណបក្សសង្កាត់ផ្សារថ្មីទី៣ ដែលបានចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យគណបក្សបន្តដឹកនាំ បន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខទៀត។ ៣)កម្មវិធីនយោបាយរបស់គណបក្ស នឹងដឹកនាំនាវាកម្ពុជា ប្រែក្លាយជាប្រទេសចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ នឹងក្លាយទៅជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។ ៤)សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវនយោបាយឈ្នះឈ្នះ ជាតួអង្គស្នូលក្នុងការបង្រួបបង្រួម ផ្សះផ្សា​ ឯកភាពជាតិ ស្វែងរកសុខសន្តិភាពពេញលេញជូនជាតិមាតុភូមិ បង្កើតកម្មសិទ្ធ បង្កើតស្នាមញញឹមជូនប្រជាជាតិ ដែលប្រទេសមួយនេះធ្លាប់តែរងទុក្ខវេនា សង្គ្រាមរ៉ាំរ៉ៃជាង៥០០ឆ្នាំកន្លងមក។ ៥)ទស្សនវែងឆ្ងាយរបស់គណបក្ស គឺបានបណ្តុះបណ្តាលយុវជនបន្តវេន ដែលពោរពេញទៅដោយសមត្ថភាព ភាពវាងវៃ អង់អាចក្លាហាន បន្តដឹកនាំព្រះរាជាណាចក្រកម្ពុជារុងរឿងតរៀងទៅ។ ៦)គណបក្សប្រជាជនកម្ពុជា តែងតែមានវត្តមានគ្រប់កាលៈទេសៈ ឈរយ៉ាងរឹងមាំ ការពារជាតិ ការពារទឹកដី ភក្តីភាពការពារបូរណភាពទឹកដី ដោយពុំអនុញាតឱ្យសត្រូវណា មកឈ្លានពានដែនអធិបតេយ្យភាពរបស់កម្ពុជាបានឡើយ។ ៧)សូមគណបក្សសង្កាត់ បន្តផ្តល់សេវាល្អជូនប្រជាពលរដ្ឋ ធ្វើអំពើល្អ បំរើប្រជាជនដោយស្មោះត្រង់ រក្សានូវសាមគ្គីភាព មិត្តភាព ឯកភាពផ្ទៃក្នុង យកជ័យជំនះជូនគណបក្សគ្រប់ការបោះឆ្នោត ទាំងសកល និងអសកលបន្តទៀត។ ៨)អ្នកលក់ដូរនៅផ្លូវថ្មើជើងចតុមុខ បានកើនចំណូលដោយសារពលរដ្ឋច្រើនកុះករ ពីមួយសប្តាហ៍ ទៅមួយសប្តាហ៍មកទស្សនា កំសាន្ត រីករាយជាមួយទស្សនីយភាពផ្សេងៗ ជាមួយគ្នានោះយើងក៍បានណែនាំអាជីករអ្នកលក់ដូរទាំងអស់ ត្រូវរក្សាអនាម័យចំណីអាហារ ជាមួយតម្លៃសមរម្យជូនអតិថិជន។ ៩)សូមគណបក្សសង្កាត់ ពង្រឹងបន្ថែមទៀត នូវការអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្តិភាព ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីសុខដុមរមនារបស់ប្រជាជនក្នុងសហគមន៍យើង។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាម រយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២៣-កក្តដា-២០២៥   ១) ភ្នំពេញ៖ សម្ដេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកុមារជាអ្នកបន្តវេនរបស់ប្រទេសជាតិ ដូចពាក្យស្លោកថា «កុមារជាទំពាំងស្នងឫស្សី» និង «កុមារជាសសរទ្រូងសម្រាប់ប្រទេសជាតិ» ។ (ប្រភព៖ BTV NEWS)   ចុចអាន   ២) ភ្នំពេញ៖ សម្តេចធិបតី៖ កុមារកម្ពុជា នៅជួបបញ្ហាប្រឈមមួយចំនួន ទាមទារឱ្យរួមគ្នាដោះស្រាយ ឱ្យបានទាន់ពេលវេលា និងចំគោលដៅ។ (ប្រភព៖ DAP NEWS)   ចុចអាន   ៣) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ស្វាគមន៍ជានិច្ច រាល់អង្គការសង្គមស៊ីវិល ដែលធ្វើការងារពិតប្រាកដ មិនរើសអើងនោះឡើយ។ (ប្រភព៖ FRESH NEWS)   ចុចអាន   ៤) ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កុមារកម្ពុជានៅតែជួបបញ្ហាប្រឈមលើ អំពើហិង្សាលើកុមារ, ការកេងប្រវ័ញ្ច និងការជួញដូរជាដើម ដូច្នេះសូមឲ្យក្រសួងស្ថាប័ន អាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងអាណាព្យាបាល រួមគ្នាដោះស្រាយឱ្យទាន់ពេលវេលា និងចំគោលដៅ។ (ប្រភព៖ FRESH NEWS)   ចុចអាន   ៥) ភ្នំពេញ៖ រាជរដ្ឋាភិបាល បញ្ជាក់ថា នៅតែបន្តប្ដេជ្ញាគាំទ្រដល់សកម្មភាពរបស់ដៃគូ អង្គការសង្គមស៊ីវិល អង្គការអន្តរជាតិ និងអន្តរជាតិ ប្រយុទ្ធប្រឆាំងការកេងប្រវ័ញ្ចរំលោភបំពាននានា ពលរដ្ឋក្រីក្រទន់ខ្សោយ កុមារ និងស្ត្រី។ (ប្រភព៖ CEN NEWS)   ចុចអាន   ៦) អន្តរជាតិ៖ បារាំង សម្ដែងការសោកស្តាយ ចំពោះការសម្រេចចិត្តរបស់អាមេរិក ក្នុងការដកខ្លួនចេញពីអង្គការ UNESCO។ (ប្រភព៖ DAP NEWS)    ចុចអាន   ៧) អន្តរជាតិ៖ អាម៉េរិកក្រោម​រដ្ឋបាល​លោក ត្រាំ បាន​​ដកខ្លួនជាថ្មីម្តងទៀត ​ចេញ​ពីអង្គការ​​យូណេស្កូ។ (ប្រភព៖THMEY THMEY NEWS )   ចុចអាន   ៨) អន្តរជាតិ៖ ថៃថា ជិតឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិក ដើម្បីបញ្ចុះពន្ធគយ។ (ប្រភព៖ BRANDMEDAI News)    ចុចអាន   ៩) អន្តរជាតិ៖ អធិការបតីអាល្លឺម៉ង់ លោក Merz កំពុងរងសម្ពាធពីក្រុមចម្រុះ ឱ្យប្រកាន់ជំហរតឹងរ៉ឹងចំពោះអ៉ីស្រាអែល។ (ប្រភព៖ FRESH NEWS)    ចុចអាន   ១០) អន្តរជាតិ៖ រុស្សីត្រៀមខ្លួន និងធ្វើការឆ្លើយតបជាមួយនឹងទណ្ឌកម្មបន្តបន្ទាប់ទៀតពីសំណាក់អឺរ៉ុប។ (ប្រភព៖ DAP NEWS)   ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាម រយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

“ពិធីសំណេះសំណាលជាមួយសមាជិកគណៈកម្មាធិការគណបក្សសង្កាត់ផ្សារថ្មីទី២” ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានចូលរួមសំណេះសំណាលជាមួយសមាជិកគណៈកម្មាធិការគណបក្សសង្កាត់ផ្សារថ្មីទី២ នាវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃអង្គារ ១២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ បានលើកឡើងថា៖ ១) គ្រប់ពេលវេលា ដែលប្រទេសជាតិមានបញ្ហាជម្លោះព្រំដែនជាមួយប្រទេសក្បែរខាង និងជម្ងឺរាតត្បាតកូវីដ-១៩ មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលចេញមុខការពារបូរណភាពទឹកដី និងការពារអាយុជីវិតប្រជាពលរដ្ឋពីជម្ងឺឆ្លងគ្រប់កាលៈទេសៈទាំងអស់។ ២)គណបក្សប្រជាជនកម្ពុជា មានច្ឆន្ទៈមោះមុត ក្នុងការរក្សាសន្តិភាព និងកិច្ចការពារបូរណភាពទឹកដីឱ្យបានដាច់ខាត ពីចោរឈ្លានពាន។ ៣)ការកសាងសមាជិកបក្សឱ្យមានសន្ទុះកាន់តែខ្លាំងឡើងទៅតាមផែនការដែលគណបក្សបានដាក់ចុះ ដើម្បីឈានទៅយកជ័យជំនៈក្នុងការបោះឆ្នោតនៅឆ្នាំ២០២៧-២០២៨ ខាងមុខនេះ។ ៤)ប្រធាគណៈកម្មាធិការគណបក្សខណ្ឌដូនពេញ ត្រូវពិនិត្យមើលពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដូចជាការបំពាក់អំពូលភ្លើងនៅតាមផ្លូវចេញចូល​(ឌឿងហែម)​ តាមជណ្តើរឡើងរួម ជួសជុលផ្លូវ ដាក់លូជាដើម។ល។ ៥)ចំពោះសំណេីសុំជួសជុលជណ្តើររួមរបស់ប្រជាពលរដ្ឋចំនួន៧ខ្សែ យើងត្រូវតែជួសជុលជូនពួកគាត់​ ជាមួយនិងការរៀបចំសណ្តាប់ធ្នាប់ បរិស្ថាននៅតាមផ្លូវ​ (ឌឿងហែម)​ ឲ្យបានស្អាតជាប្រចាំ។ ៦)យកចិត្តទុកដាក់ដល់ផ្តល់សេវាគាំពារសង្គម​ ទៅថ្នាក់ដឹកនាំបក្សមូលដ្ឋាន​ និងសមាជិកដែលមានជីវភាពលំបាក។ ៧)គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះរហូតមកគឺ ដោយសារយើងមានថ្នាក់ដឹកនាំឆ្នើមនោះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការចូលរួម ដែលមិនអាចខ្វះបាន ពីសមាជិក សមាជិការបក្សនៅតាមមូលដ្ឋាននេះផងដែរ។ ៨)មហិចតាដ៏ធំរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺចង់ឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០។ ៩)មានតែគណបក្សប្រជាជនកម្ពុជាទេ​ ដែលជាតួអង្គស្វែងរកសុខសន្តិភាពជូនប្រទេសជាតិ​ គ្រប់កាលៈទេសៈនៅរួមសុខរួមទុក្ខ​ ការពារអង្គព្រះមហាក្សត្រ​ ការារបូរណភាពទឹកដី​ មិនអនុញាតិឲ្យសត្រូវណាមកបៀតបៀនបានឡេីយ​។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២២-កក្តដា-២០២៥   ១) ភ្នំពេញ៖ សម្តេចតេជោ ផ្តាំទៅថៃថា កុំយកបញ្ហាព្រំដែន បង្កការលំបាក ដល់អ្នកវិនិយោគ បរទេសទាំងសងខាង។ (ប្រភព៖ DAP NEWS)      ចុចអាន   ២) ភ្នំពេញ៖ ប្រធានផ្នែកទំនាក់ទំនងក្រុមហ៊ុន AMH របស់កាតា ជម្រាបសម្តេចតេជោ អំពីបំណងចង់វិនិយោគលេីវិស័យកសិកម្ម និងទេសចរណ៍ នៅកម្ពុជា។ (ប្រភព៖ CNC HOT NEWS)      ចុចអាន   ៣) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារខ្លី និងចំណុចមួយចំនួនដើម្បីរំលឹកទៅភាគីថៃ ជាពិសេសបញ្ជាក់ថា បន្ទាត់ក្រហមនៅតែជាបន្ទាត់ក្រហម មិនមានការប្រែប្រួលទេ។ សូមកុំបំពាន។ (ប្រភព៖ CNC HOT NEWS)      ចុចអាន   ៤) ភ្នំពេញ៖ េលប្រទេសជាតិមានជម្លោះព្រំដែនមានតែ បក្សប្រជាជនតែមួយគត់ ចេញមុខការពារបូរណភាពទឹកដី។ (ប្រភព៖ Kampucheathmey daily)      ចុចអាន   ៥) ភ្នំពេញ៖ កម្ពុជា ដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រកាសស្តីពី ការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ ដោយមានការគាំទ្រពីប្រទេសអូស្ត្រាលី។ (ប្រភព៖ CNC HOT NEWS)      ចុចអាន     ៦) អន្តរជាតិ៖ ប្រទេសចំនួន២៨ រួមទំាងជប៉ុន បានថ្កោលទោសអ៊ីស្រាអ៊ែលពីបទ “ឃាតកម្មដ៏ឃោរឃៅ” លើជនស៊ីវិលហ្គាហ្សា ខណៈមានការអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់។ (ប្រភព៖ CNC HOT NEWS)      ចុចអាន   ៧) អន្តរជាតិ៖ ក្រសួងការពារជាតិរុស្សី អះអាងថា បានប្រើប្រាស់មីស៊ីលលឿន ជាងសម្លេងវាយប្រហារ ទីតាំងឧស្សាហកម្ម ការពារជាតិអ៊ុយក្រែន។ (ប្រភព៖ DAP NEWS )      ចុចអាន   ៨) អន្តរជាតិ៖ កងកម្លាំងអាកាសឥណ្ឌា នឹងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ នៅតាមព្រំដែនឥណ្ឌា-ប៉ាគីស្ថាន។ (ប្រភព៖ DAP NEWS)      ចុចអាន   ៩) អន្តរជាតិ៖ EU ព្រមានចាត់វិធានការគ្រប់ប្រភេទ ប្រសិនបើអ៊ីស្រាអែលមិនគោរពកិច្ចសន្យាអំពីជំនួយនៅហ្គាហ្សា។ (ប្រភព៖ FRESH NEWS)      ចុចអាន   ១០) អន្តរជាតិ៖ ហ្សេលេនស្គី ប្រកាសកាលបរិច្ឆេទនៃកិច្ចចរចារុស្ស៊ី-អ៊ុយក្រែន លើកទី៣។ (ប្រភព៖ Kampucheathmey daily)      ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានចូលរួមសំណេះសំណាលជាមួយសមាជិកគណៈកម្មាធិការគណបក្សសង្កាត់ផ្សារថ្មីទី២ នាវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃអង្គារ ១២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ បានលើកឡើងថា៖ ១) គ្រប់ពេលវេលា ដែលប្រទេសជាតិមានបញ្ហាជម្លោះព្រំដែនជាមួយប្រទេសក្បែរខាង និងជម្ងឺរាតត្បាតកូវីដ-១៩ មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលចេញមុខការពារបូរណភាពទឹកដី និងការពារអាយុជីវិតប្រជាពលរដ្ឋពីជម្ងឺឆ្លងទាំងនេះ។ ២)គណបក្សប្រជាជនកម្ពុជា មានច្ឆន្ទៈមោះមុត ក្នុងការរក្សាសន្តិភាព និងកិច្ចការពារបូរណភាពទឹកដីឱ្យបានដាច់ខាត ពីចោរឈ្លានពាន។ ៣)កម្ពុជាក្រទេតែកម្ពុជាមិនឯកកោទេ មិនអាចចេះតែរំលោភបំពានស្រេចតែចិត្តនោះទេ។ ៤)ក្នុងការកសាងសហជិកបក្សឱ្យមានសន្ធសន្ធោះខ្លាំងឡើងទៅតាមផែនការដែលបក្សបានដាក់ចុះ ដើម្បីឈានទៅយកជ័យជំនៈក្នុងការបោះឆ្នោយនៅឆ្នាំ២០២៧-២០២៨ ខាងមុខនេះ។ ៥)ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា៖ លោកជា ខេមា ដែលជាប្រធាគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ ត្រូវពិនិត្យមើលពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដូចជាការបំពាក់អំពូលភ្លើងនៅតាមផ្លូវឌឿងហែម តាមជណ្តើរឡើងរួម ជួសជុលផ្លូវ ដាក់លូជាដើម។ ចំពោះការស្នើសុំជួសជុលជណ្តើររួមរបស់ប្រជាពលរដ្ឋចំនួន៧ខ្សែ យើងត្រូវតែជួសជុលជូនពួកគាត់។ ៦) ការរៀបចំសណ្តាប់ធ្នាប់ និងបរិស្ថាននៅតាមផ្លូវឌឿងហែមក៏ជាការងារដែលត្រូវតែធ្វើ។ ៧)យើងមិនមែន មិនឱ្យពួកគាត់លក់ដូនោះទេ តែការលក់ដូរ ត្រូវតែមានសណ្តាប់ និងបរិស្ថានល្អ គឺលក់ដូរហើយ គ្មានសំរាម ហើយនៅពេលមានអគ្គីភ័យកើតឡើងរថយន្តអគ្គីភ័យអាចចូលទៅបាញ់ពន្លត់បាន។ ៨)គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះរហូតមកគឺ ដោយសារយើងមានថ្នាក់ដឹកនាំឆ្នើមនោះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការចូលរួម ដែលមិនអាចខ្វះបាន ពីសមាជិក សមាជិកាបក្សនៅតាមមូលដ្ឋាននេះឯង។ ៩)យើងពិតជាទៅដល់ដោយប្រទេសយើងម្ចាស់ការលើសេដ្ឋកិច្ចខ្លួនឯងតាមផ្លូវទឹកលែងពឹងពាក់ដង្ហើមគេដកទៀតហើយក្រោយយើងមានព្រែកជីកហ្វូណន តេជោ ។ គម្រោងព្រែក ជីកហ្វូណនតេជោនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអ្នកផ្ដួចផ្ដើមគំនិតកសាងហើយត្រូវបានបើក ការដ្ឋាន សាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២១-កក្តដា-២០២៥   ១) ភ្នំពេញ៖ កិច្ចប្រជុំប្រកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ បានចាប់ផ្ដើមជាផ្លូវការ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ។ (ប្រភព៖ BRANDMEDAI News)      ចុចអាន   ២) ភ្នំពេញ៖ ច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធសញ្ជាតិ ត្រូវបានប្រកាសឱ្យប្រើប្រាស់។ (ប្រភព៖ BRANDMEDAI News)      ចុចអាន   ៣) ភ្នំពេញ៖ កម្ពុជាកំពុងសាងសង់អាគាររាងគ្រាប់មីនធំជាងគេក្នុងពិភពលោក​ ដែលជានិមិត្តរូបនៃការសម្រេចជោគជ័យ ក្នុងការអនុវត្តអនុសញ្ញាមីនអន្ដរជាតិអូតាវ៉ា។ (ប្រភព៖ FRESH NEWS)      ចុចអាន   ៤) ភ្នំពេញ៖ ជប៉ុនស្វែងយល់ពីទិដ្ឋភាពទូទៅនៃគោលនយោបាយរបស់កម្ពុជា លើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ (ប្រភព៖ BTV NEWS)      ចុចអាន   ៥) អន្តរជាតិ៖ ចិន និងវៀតណាម នឹងធ្វើសមយុទ្ធកងទ័ពជើងគោកលើកដំបូង។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន     ៦) អន្តរជាតិ៖ មេបញ្ជាការអាល្លឺម៉ង់ លើកឡើងដោយអំពាវនាវ ឲ្យអ៊ុយក្រែនវាយប្រហារ គោលដៅទីតាំងមូលដ្ឋាន ទ័ពអាកាសរបស់រុស្សី។ (ប្រភព៖ DAP NEWS)      ចុចអាន   ៧) អន្តរជាតិ៖ ពលរដ្ឋថៃផ្ទុះការប្រតិកម្មចំពោះក្រុមជ្រុលនិយម ដែលតវ៉ាមុខស្ថានទូតខ្មែរនៅក្រុងបាងកក ករណីក្រុមទាហានឈុតខ្មៅជាន់មីន, ពួកគេចាត់ទុកក្រុមជ្រុលនិយម ជាអ្នកបង្កបញ្ហាមិនចេះចប់មិនចេះហើយជាមួយកម្ពុជា។ (ប្រភព៖ FRESH NEWS )      ចុចអាន   ៨) អន្តរជាតិ៖ ប្រធានាធិបតីហ្វីលីពីន ត្រៀមជួបលោក ត្រាំ នៅវ៉ាស៉ីនតោន ជាមួយក្តីសង្ឃឹមថា នឹងអាចសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រសើរមួយ។ (ប្រភព៖FRESH NEWS)      ចុចអាន   ៩) អន្តរជាតិ៖ ចិនចាប់ផ្តើមសាងសង់មហាទំនប់វារីអគ្គិសនីនៅទីបេ ធ្វើឲ្យឥណ្ឌានិងបង់ក្លាដែសព្រួយបារម្ភ។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន   ១០) អន្តរជាតិ៖ លោក ត្រាំ សន្យាជួយជនភៀសខ្លួនអាហ្វហ្កានីស្ថាន​ ដែលជាប់ឃុំនៅអេមីរ៉ាត់អារ៉ាប់រួម ក្រោយការដកកងទ័ពអាមេរិក។ (ប្រភព៖ FRESH NEWS)      ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាម រយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២០-កក្តដា-២០២៥   ១) ភ្នំពេញ៖ សម្ដេចតេជោផ្ដាំទៅថាក់ស៊ីនថា សម្ដេចទេដែលជាអ្នក​មិន​ចង់​និយាយ​ជា​មួយ​ថាក់​ស៊ីន​ចាប់​តាំង​ពី​កូន​ស្រីរបស់​អ្នក​ឯងព្រហើន!។ (ប្រភព៖ BTV NEWS)      ចុចអាន   ២) ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ យើងទាំងអស់គ្នាគឺជាខឿនការពារ ជាតិ ប្រជាជន និងចូលរួមគាំទ្ររាជរដ្ឋាភិបាល ដោយគោរពស្រឡាញ់វីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជួរមុខកម្ពុជា។ (ប្រភព៖ពCNC HOT NEWS)      ចុចអាន   ៣) ភ្នំពេញ៖ ក្រសួងការពារជាតិ ច្រានចោលការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការដើរល្បាត លើតម្រាយផ្លូវថ្មីផ្ទុះគ្រាប់មីន។ (ប្រភព៖ CNC HOT NEWS)      ចុចអាន   ៤) ភ្នំពេញ៖ កម្ពុជាអនុវត្តគោលបំណងមនុស្សធម៌ ទោះបីជាប្រទេសថៃបិទច្រកព្រំដែនជាឯកតោតភាគីតាំងពីថ្ងៃទី៧ ខែមិថុនាក្តី។ (ប្រភព៖ AKP  NEWS)      ចុចអាន   ៥) អន្តរជាតិ៖ មួយខែក្រោយសង្គ្រាម អ៊ីរ៉ង់ប្រកាសជំនួសរួចរាល់ នូវប្រព័ន្ធការពារដែនអាកាសដែលរងការខូចខាត ដោយប្រើប្រាស់ធនធានក្នុងស្រុក។ (ប្រភព៖ FRESH NEWS)      ចុចអាន     ៦) អន្តរជាតិ៖អ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារមូស្គូជាទ្រង់ទ្រាយធំ បង្ខំឲ្យបិទអាកាសយានដ្ឋាន ៤កន្លែង។ (ប្រភព៖៨Kampucheathmey daily)      ចុចអាន   ៧) អន្តរជាតិ៖ ប្រធានាធិបតីអាស៊ែបៃហ្សង់ ចង់ឱ្យរុស្ស៉ីទទួលស្គាល់ជាសាធារណៈថា ខ្លួនពិតជាបានច្រឡំបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរ ដែលសម្លាប់មនុស្ស៣៨នាក់ កាលពីចុងឆ្នាំមុន។ (ប្រភព៖ FRESH NEWS )      ចុចអាន   ៨) អន្តរជាតិ៖ លោក ត្រាំ ថានឹងបន្តតាមកម្ទេចទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ បើសិនមានបង្កើតថ្មី។ (ប្រភព៖THMEY THMEY NEWS)      ចុចអាន   ៩) អន្តរជាតិ៖ ចិន ថ្កោលទោស​របាយការណ៍​សមាជិក​ព្រឹទ្ធសភា​អាមេរិក ដោយលើកឡើងពី​ការ​គំរាមកំហែង​ចិន។ (ប្រភព៖ DAP NEWS)      ចុចអាន   ១០) អន្តរជាតិ៖ រុស្ស៊ី កំពរៀបចំវិធានការ​ប្រឆាំង​នឹង​ទណ្ឌកម្ម​ថ្មី​របស់​សហភាព​អឺរ៉ុប។ (ប្រភព៖ DAP NEWS)      ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាម រយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៩-កក្តដា-២០២៥   ១) ភ្នំពេញ៖ សម្តេចតេជោ៖ សូមស្តាប់សម្តីរបស់លោក អាភីស៊ីត វេចាជីវ៉ា ដែលបញ្ជាក់ពីម្សិលមិញ ថ្ងៃទី ១៨ កក្កដា ២០២៥ ថា «អ្វីដែលខ្ញុំបាននិយាយទាំងអស់ពាក់ព័ន្ធនឹងលោក ថាក់ ស៊ីន គឺជាការពិត»។ (ប្រភព៖ FRESH NEWS)      ចុចអាន   ២) ភ្នំពេញ៖ សម្តេ​បវរ​ធិ​បតី​៖​រាជរដ្ឋាភិបាលបន្ត​បេសកកម្ម​ស្វែងរក​យុត្តិធម៌ និង​ទទួលស្គាល់​ឧ.ក្រិ.ដ្ឋ.កម្ម​របស់​ខ្មែរក្រហម​ពី​សហគមន៍​អន្តរជាតិ។ (ប្រភព៖ kohsantepheap daily)      ចុចអាន   ៣) ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ជំហររបស់កម្ពុជាគឺនៅដដែល មិនចាំបាច់មានការចរចាណាមួយនោះទេ គឺឱ្យតែភាគីថៃបើកព្រំដែនឡើងវិញទាំងអស់ កម្ពុជានឹងអនុវត្តតាមក្រោយ។ (ប្រភព៖ DAP NEWS)      ចុចអាន   ៤) ភ្នំពេញ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់បងប្អូនមហាគ្រួសារខ្មែរ ដែលបានជួបជុំគ្នាជាលើកទីពីរ  គឺជាសារលើកទឹកចិត្តដ៏ធំធេងទៅដល់វីរកងទ័ពជួរមុខ។  (ប្រភព៖ BTV NEWS)      ចុចអាន   ៥) ភ្នំពេញ៖ប្រជាពលរដ្ឋយ៉ាងច្រើនកុះករច្រៀងចម្រៀងជាតិរួមគ្នា ដើម្បីផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ នៅព្រលប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ នេះ។  (ប្រភព៖ BTV NEWS)      ចុចអាន   ៦) អន្តរជាតិ៖ កងទ័ពមកពីហ្វីលីពីន និងអាមេរិកចាប់ដៃគ្នាធ្វើសមយុទ្ធជើងទឹកនៅក្នុងតំបន់ដែនទឹកសមុទ្រចិនខាងត្បូង។ (ប្រភព៖CNC HOT NEWS)      ចុចអាន   ៧) អន្តរជាតិ៖ប្រធានាធិបតីម៉ិកស៊ិក ច្រានចោលការសាងសង់ជញ្ជាំងព្រំដែនថ្មីរបស់អាមេរិក។ (ប្រភព៖ DAP NEWS )      ចុចអាន   ៨) អន្តរជាតិ៖ មេដឹកនាំរងកោះតៃវ៉ាន់៖ តៃវ៉ាន់នឹងមិនបង្កឱ្យមានការប្រឈមមុខដាក់គ្នា ឬស្វែងរកជម្លោះជាមួយចិនឡើយ។ (ប្រភព៖ FRESH NEWS )      ចុចអាន   ៩) អន្តរជាតិ៖ ប្រេស៊ីល បដិសេធការជ្រៀតជ្រែក របស់សហរដ្ឋអាមេរិក ចំពេលមានភាពតានតឹង ផ្នែកពន្ធគយ និងបច្ចេកវិទ្យា។ (ប្រភព៖ DAP NEWS)      ចុចអាន   ១០) អន្តរជាតិ៖ រុស្សីបាញ់ទំលាក់ដ្រូន ជាច្រើនគ្រឿង នៅក្បែរទៅ នឹងទីក្រុងមូស្គូ។ (ប្រភព៖ DAP NEWS)      ចុចអាន   ១១) អន្តរជាតិ៖ ប្រេស៊ីល រិះគន់ផែនការចង់បន្ថែមទណ្ឌកម្មថ្មី របស់ប្រធានអង្គការណាតូ មកលើក្រុមប្រទេស BRICS។ (ប្រភព៖ DAP NEWS)      ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាម រយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

រាជធានីភ្នំពេញ ​សម័យតេជោធិបតី 🇰🇭🇰🇭🇰🇭 💐អរគុណសន្តិភាព​ និងការអភិវឌ្ឍ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនក
រាជធានីភ្នំពេញ ​សម័យតេជោធិបតី 🇰🇭🇰🇭🇰🇭 💐អរគុណសន្តិភាព​ និងការអភិវឌ្ឍ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាម រយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សំឡេងតែមួយ​ ទឹកចិត្តតែមួយ​ ឆន្ទ:តែមួយមហាសាមគ្គីផ្តល់កម្លាំងចិត្តសម្រាប់រាជរដ្ឋាភិបាល​ ពិសេសវីរកងទ័ពជួរមុខ។ ខ្មែរសាមគ្គី​ ខ្មែ
+5
សំឡេងតែមួយ​ ទឹកចិត្តតែមួយ​ ឆន្ទ:តែមួយមហាសាមគ្គីផ្តល់កម្លាំងចិត្តសម្រាប់រាជរដ្ឋាភិបាល​ ពិសេសវីរកងទ័ពជួរមុខ។ ខ្មែរសាមគ្គី​ ខ្មែរខ្លាំង​ ខ្មែរតែមួយ​ ក្រោមទង់ជាតិតែមួុយ​ គោលបំណងតែមួយ​ គឺការពារជាតិ​ ការពារបូរណភាពទឹកដី​ ទោះក្នុងតម្លៃណាក៏ដោយ។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាម រយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

វីដេអូសង្ខេបសកម្មភាពសំខាន់ៗ ប្រចាំសប្តាហ៍ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៤​ ដល់ថ្ងៃទី១៩​ ខែកក្កដា ឆ្នាំ២០២៥ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាម រយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៨-កក្តដា-២០២៥   ១) ភ្នំពេញ៖ សម្តេចតេជោ ណែនាំឱ្យសាលានាយទាហាន សាលាពលទាហាននៅតាមបណ្តាភូមិភាគ គួរចាប់ផ្ដើមរៀបចំត្រៀមសម្រាប់ការអនុវត្តកាតព្វកិច្ចយោធា!។ (ប្រភព៖ BRANDMEDAI News)      ចុចអាន   ២) ភ្នំពេញ៖ សម្តេចមហាបវរធិបតី ៖ កម្ពុជា គឺជាភស្តុតាងដ៏រស់រវើកមួយដែលមានតម្លៃជាសកល និង ជាគំរូសម្រាប់មនុស្សជាតិ និងពិភពលោក។ (ប្រភព៖ CNC HOT NEWS )      ចុចអាន     ៣) ភ្នំពេញ៖ រាជរដ្ឋាភិបាល បន្តបេសកកម្មស្វែងរកយុត្តិធម៌ និងទទួលស្គាល់ឧក្រិដ្ឋកម្មរបស់ខ្មែរក្រហមពីសហគមន៍អន្តរជាតិ តាមរយៈជោគជ័យ នៃការបង្កើតសាលាក្ដីខ្មែរក្រហម។ (ប្រភព៖ DAP NEWS)      ចុចអាន     ៤) ភ្នំពេញ៖«កក្កដា»ជាខែដ៏ពិសិដ្ឋ មានអត្ថន័យធំធេងចំពោះកម្ពុជា ព្រោះសម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។  (ប្រភព៖ Kampucheathmey daily)      ចុចអាន     ៥) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធនានាយកចិត្តទុកដាក់ ថែរក្សាទីតាំង «បូជនីយដ្ឋានចងចាំនៃកម្ពុជា» ឱ្យបានគង់វង្សសម្បត្តិបេតិកភណ្ឌពិភពលោកសម័យថ្មីមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា។ (ប្រភព៖CNC HOT NEWS)      ចុចអាន     ៦) ភ្នំពេញ៖គណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ។ (ប្រភព៖ kampucheathmey daily)      ចុចអាន   ៧) អន្តរជាតិ៖ សហរដ្ឋអាមេរិក ថាមិនបានគាំទ្រឱ្យអ៉ីស្រាអែល វាយប្រហារលើស៉ីរីនោះទេ។ (ប្រភព៖ FRESH NEWS )      ចុចអាន   ៨) អន្តរជាតិ៖ ប្រេស៊ីល បដិសេធការជ្រៀតជ្រែក របស់សហរដ្ឋអាមេរិក ចំពេលមានភាពតានតឹង ផ្នែកពន្ធគយ និងបច្ចេកវិទ្យា។ (ប្រភព៖ DAP NEWS)      ចុចអាន   ៩) អន្តរជាតិ៖ អឺរ៉ុប ជំរុញឱ្យធ្វើពិពិធកម្ម ទីផ្សារពាណិជ្ជកម្ម ជុំវិញការបង្ខិតបង្ខំ ផ្នែកពន្ធគយរបស់អាមេរិក ដែលការរំខានដល់ខ្សែ សង្វាក់ផ្គត់ផ្គង់។ (ប្រភព៖ DAP NEWS)      ចុចអាន   ១០) អន្តរជាតិ៖ នាយករដ្ឋមន្ត្រីហុងគ្រី៖ មានតែលោក ពូទីន និងលោក ត្រាំ ទេ ដែលអាចបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាម រយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្រស់នាពេលរាត្រី រាជធានីភ្នំពេញ ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ🇰🇭🇰🇭🇰🇭 សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាម រយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្តេចតេជោ ហ៊ុន សែន គឺជាអ្នកផ្តួចផ្តើមគំនិតដើម្បីចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជាក្នុងបញ្ជីបេតិកភណ្ឌពិភពលោក សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាម រយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៧-កក្តដា-២០២៥   ១) ភ្នំពេញ៖ អគ្គលេខាធិការអន្តរសភាអាស៊ាន លើកឡើងថា៖ ប្រវត្តិសាស្រ្ត និងការតស៊ូរបស់សម្តេច ជាមេរៀនសម្រាប់ការកសាងសន្តិភាព និងសុខដុមរមនាសំខាន់សម្រាប់អាស៊ាន។ (ប្រភព៖ BRANDMEDAI News  )      ចុចអាន   ២) ភ្នំពេញ៖ សម្តេច ហ៊ុន សែន ចាត់ទុកមរណភាពរបស់លោក សុខ ភាព ថាជាការបាត់បង់ឥស្សរជនដែលរួមចំណែកនាំយកសន្តិភាពជូនកម្ពុជា។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន   ៣) ភ្នំពេញ៖ សម្តេចធិបតី៖ ការចូលរួមក្នុងមូលនិធិ ស៊ីធីអិន ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ជាទឹកចិត្តនិងជាកម្លាំងសាមគ្គីមួយ របស់ខ្មែរ។  (ប្រភព៖ DAP NEWS)      ចុចអាន   ៤) ភ្នំពេញ៖ កម្ពុជា ប្រកាសដាក់ឱ្យប្រើប្រាស់នូវ ក្របខ័ណ្ឌពិនិត្យតាមដាន និងវាយតម្លៃដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ (ប្រភព៖ FRESH NEWS)      ចុចអាន   ៥) ភ្នំពេញ៖ លោក ឃួង ស្រេង៖ បើចង់បម្រើសមាជិកបក្ស គឺត្រូវតែស្គាល់សមាជិកបក្សរបស់ខ្លួនឲ្យបានច្បាស់។ (ប្រភព៖ kampucheathmey daily)      ចុចអាន   ៦) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ អត្រាពន្ធ ៣៦% ដែលអាមេរិកដាក់មកកម្ពុជា មិនមែនជាពន្ធបដិកាចុងក្រោយនោះទេ នៅខែសីហា ខាងមុខនឹងមានអត្រាពន្ធបដិកាថ្មី ​។ (ប្រភព៖ FRESH NEWS)      ចុចអាន   ៧) អន្តរជាតិ៖ អ៊ីស្រាអែល វាយប្រហារក្រសួងការពារជាតិស៊ីរី ខណៈជម្លោះនៅភាគខាងត្បូងកាន់តែធ្ងន់ធ្ងរ។ (ប្រភព៖ FRESH NEWS )      ចុចអាន   ៨) អន្តរជាតិ៖ ចៅក្រម ICC ទាត់ចោលសំណើរបស់អ៉ីស្រាអែលទាមទារឱ្យលុបចោលដីកាចាប់ខ្លួនលោក Netanyahu​។ (ប្រភព៖ FRESH NEWS)      ចុចអាន   ៩) អន្តរជាតិ៖ លោក ត្រាំ ប្រកាសរក្សាពន្ធ ២៥ភាគរយលើជប៉ុន និងជិតឈានដល់កិច្ចព្រមព្រៀងជាមួយឥណ្ឌា។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន   ១០) អន្តរជាតិ៖ ប្រធានាធិបតី​ស៊ី​រី​ ចោទ​អ៊ីស្រាអែល​ថា​​ព្យាយាម​អូសទាញ​ខ្លួន​ឲ្យ​ចូល​ក្នុង​សង្គ្រាម។ (ប្រភព៖ kampucheathey daily)      ចុចអាន   ១១) អន្តរជាតិ៖ ហ្សេលេនស្គី ឌឺដង ពូទីន ថា​ខ្លាច​អាមេរិក ទើប​អត់​ហ៊ាន​ទម្លាក់​គ្រាប់បែក​ថ្ងៃលោក Kellogg មក​​ក្រុងកៀវ។ (ប្រភព៖ kampucheathey daily)      ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាម រយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

ឯកឧត្តម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម
+9
ឯកឧត្តម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាអនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ លោកជំទាវ សួស រដ្ឋាវី ប្រធានលេខាធិការដ្ឋាន នៃក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌ លោក សក់ ច័ន្ទកញ្ញារិទ្ធ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌ អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំជីវភាពប្រចាំខែកក្កដា និងទិសដៅបន្តខែសីហា ឆ្នាំ២០២៥ របស់គណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ ——————————————— ថ្ងៃព្រហស្បតិ៍ ៧រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៤ : ០០នាទីរសៀល នៅមន្ទីរគណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ បានបើកកិច្ចប្រជុំជីវភាពប្រចាំខែកក្កដា និងទិសដៅបន្តខែសីហា ឆ្នាំ២០២៥ របស់គណៈកម្មាធិការគណបក្សខណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាអនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌ លោកជំទាវ សួស រដ្ឋាវី ប្រធានលេខាធិការដ្ឋាន នៃក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌ លោក សក់ ច័ន្ទកញ្ញារិទ្ធ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌ ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ទាំង០៧ លោកអនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សខណ្ឌ លោកអនុប្រធាន លោក លោកស្រី សមាជិក-សមាជិកា គណៈកម្មាធិការគណបក្សខណ្ឌ និងលោក លោកស្រី ប្រធាន-អនុប្រធានគណៈកម្មាធិការគណបក្សសង្កាត់ទាំង០៧​។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok