es
Feedback
CPP_PP Official

CPP_PP Official

Ir al canal en Telegram

នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ

Mostrar más
1 617
Suscriptores
+224 horas
+657 días
+7630 días
Archivo de publicaciones
[WATCH] បទយកការណ៍៖ ពីកូនអ្នក១៧មេសាដែលឪពុកត្រូវខ្មែរក្រហមសម្លាប់ អភិវឌ្ឍន៍ខ្លួនក្លាយជាបញ្ញវន្តឆ្នើមរបស់កម្ពុជា សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

photo content
+9

photo content
+9

ទិដ្ឋភាពអ៊ូអរថ្ងៃទីពីរ វារៈវ័នបត! រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ថ្ងៃ​ទី​១៥ ខែមេសា​ ឆ្នាំ​២០២៥៕ សូមចូលរួមជាមួយបណ្តា
+9
ទិដ្ឋភាពអ៊ូអរថ្ងៃទីពីរ វារៈវ័នបត! រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ថ្ងៃ​ទី​១៥ ខែមេសា​ ឆ្នាំ​២០២៥៕ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

វីដេអូសង្ខេបសកម្មភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ៧-១២ មេសា ២០២៥ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ៖ យប់មិញឆ្លៀតជិះរម៉កកង់បីមើលទិដ្ឋភាពជាក់ស្ដែងនៅក្នុងការរៀបចំអបអរសាទរឆ្នាំថ្មីក្នុងក្រុងសៀមរាប ក៏ដូចជាការដើរកម្សាន្ដរបស់ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប រួមទាំងនៅ Pub Street។ ខ្ញុំមានការសប្បាយរីករាយដែលបានឃើញនូវការសហការគ្នាយ៉ាងល្អរវាងរដ្ឋបាលខេត្តសៀមរាប វិស័យឯកជននិងប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាបផ្ទាល់ ដែលបានរួមគ្នារៀបចំតុបតែងលម្អបានយ៉ាងស្អាត ក៏ដូចជាបង្កលក្ខណៈឱ្យមានការលក់ដូរនិងសកម្មភាពកម្សាន្តនៅតាមបណ្ដោយស្ទឹងសៀមរាប និងនៅតាមកន្លែងផ្សេងទៀតនៅក្នុងក្រុង។ ទោះជាម៉ោងយប់ជ្រៅបន្តិច ប៉ុន្តែក៏នៅមានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្តរជាតិដើរលេងកម្សាន្តយ៉ាងច្រើនកុះករ និងមានការប្រគុំតន្ត្រីកម្សាន្តផង។ ខ្ញុំមានការរំភើបណាស់ដែលការសម្រេចចិត្តក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះនៅខេត្តសៀមរាប បន្ថែមលើសង្ក្រាន្តនៅតាមបណ្ដារាជធានី-ខេត្តទូទាំងប្រទេស ដែលព្រឹត្តិការណ៍នេះបានបង្កលក្ខណៈឱ្យសកម្មភាពសេដ្ឋកិច្ចនៅក្នុងខេត្តសៀមរាប ជាពិសេសនៅក្នុងក្រុងសៀមរាបមានភាពរស់រវើក និងជួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកលក់ដូរ និងអ្នកប្រកបរបរនានានៅក្នុងវិស័យទេសចរណ៍ នៅក្នុងក្រុងសៀមរាបនិងនៅតំបន់ជុំវិញផងដែរ។ ដំបូងរូបខ្ញុំក្លែងបន្លំខ្លួនដោយពាក់មួកនិងពាក់ម៉ាស់កុំឱ្យគេចាប់ស្គាល់ ប៉ុន្តែនៅតែគេចមិនរួចពីក្រសែភ្នែករបស់បងប្អូនប្រជាពលរដ្ឋ អញ្ចឹងបានទទួលទាំងទឹក ទាំងម្ស៉ៅផងដែរ😃 ខ្ញុំសូមកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដោយសប្បាយរីករាយ ប្រកបដោយការគោរពគ្នាទៅវិញទៅមក។ ខ្ញុំក៏សូមអរគុណចំពោះសមត្ថកិច្ចទាំងអស់ដែលបានការពារសន្តិសុខសណ្ដាប់ធ្នាប់បានយ៉ាងល្អ ដែលបង្កលលក្ខណៈឱ្យបងប្អូនប្រជាពលរដ្ឋ ទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានដើរកម្សាន្តដោយសប្បាយរីករាយ និងប្រកបដោយភាពកក់ក្តៅ។ យប់ថ្ងៃអាទិត្យ ទី១៣ មេសា ២០២៥ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សូមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ថ្ងៃមហាសង្រ្កាន្ត ថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

នារសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅមន្ទីរគណបក្សរាជធានីភ្នំពេញមានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខ ជូនដល់សមាជិក សមាជិកា គណៈកម្មការគណបក្សរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណកម្មាធិការគណបក្សរាជធានីភ្នំពេញ។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

photo content
+9

photo content
+9

photo content
+9

នារសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅមន្ទីរគណបក្សរាជធានីភ្នំព
+9
នារសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅមន្ទីរគណបក្សរាជធានីភ្នំពេញមានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខ ជូនដល់សមាជិក សមាជិកា គណៈកម្មការគណបក្សរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណកម្មាធិការគណបក្សរាជធានីភ្នំពេញ។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ០៩-មេសា-២០២៥ ១) ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា៖ ការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភាគ​ឦសាន» គឺជាសក្ខីភាពនៃឆន្ទៈនយោបាយយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាល នៅក្នុងកិច្ចខិតខំប្រឹងប្រែង​ការពារសន្តិភាព ស្ថិរភាព ឯករាជ្យភាព និងបូរណភាពទឹកដី។ (ប្រភព៖ FRESH NEWS)       ចុចអាន   ២) ភ្នំពេញ៖ សម្ដេចធិបតី៖ តើអាចការពារទឹកដីរបស់យើង ដោយនាំគ្នាស្រែកតាម Facebook ពីក្រៅប្រទេសបានដែរ ឬយ៉ាងណា ប្រសិនបើគ្មានកងទ័ព និងប្រជាជន ការពារ។ (ប្រភព៖ DAP NEWS)      ចុចអាន   ៣) ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈកម្មការពិសេស និងរដ្ឋបាលខេត្តភាគឦសាន កុំបង្កឧបសគ្គដល់អ្នកវិនិយោគ ដោយប្រើអភិក្រម «រក្សាចាស់ បង្កើនថ្មី»​។ (ប្រភព៖ FRESH NEWS)     ចុចអាន   ៤) ភ្នំពេញ៖​​ សម្តេចធិបតី៖ យន្តការ ក.វ.ឦសាន មិនមែនទៅជំនួស យន្តការថ្នាក់ខេត្តនោះទេ ប៉ុន្តែទៅជួយបង្កើនបន្ថែម ក្នុងការជំរុញលើកទឹកចិត្ត។(ប្រភព៖ DAP NEWS)      ចុចអាន   ៥) ភ្នំពេញ៖ ប្រធាន ADB ប្រចាំកម្ពុជា កោតសរសើរសម្ដេចបវធិបតី​ ហ៊ុន​ ម៉ាណែត ចំពោះការចរចាបែបចាស់ទុំ ពាក់ព័ន្ធបញ្ហាពន្ធជាមួយអាមេរិក។ (ប្រភព៖ FRESH NEWS)     ចុចអាន   ៦) អន្តរជាតិ៖ លោក ដូណាល់ ត្រាំ គ្មានគម្រោងផ្តល់ការលើកលែង​ដល់ប្រទេសណាមួយឡើយ ពាក់ព័ន្ធវិធានការពន្ធគយជាសកលរបស់អាមេរិក។ (ប្រភព៖ FRESH NEWS)      ចុចអាន   ៧) អន្តរជាតិ៖ ជាការសងសឹក! ចិនដំឡើងពន្ធលើទំនិញអាមេរិកដល់ ៨៤%។ (ប្រភព៖ FRESH NEWS)      ចុចអាន   ៨) អន្តរជាតិ៖ ប្រមុខ UN៖ តំបន់ហ្គាហ្សា គឺជា «វាលពិឃាដ» ដូច្នេះពិភពលោក ត្រូវធ្វើសកម្មភាពទប់ស្កាត់អ៊ីស្រាអែល។ (ប្រភព៖ kampucheathmey daily)      ចុចអាន   ៩) អន្តរជាតិ៖ កូរ៉េខាងត្បូង ប្ដេជ្ញាគាំទ្រយ៉ាងឆាប់រហ័ស ចំពេលមានការលំបាកផ្នែកសេដ្ឋកិច្ច និងការគំរាមកំហែងពន្ធគយរបស់អាមេរិក។ (ប្រភព៖ DAP NEWS)      ចុចអាន   ១០) អន្តរជាតិ៖ មេដឹកនាំរ៉ូម៉ានី ព្រមានពីហានិភ័យប្រសិនបើអឺរ៉ុបនិងសហរដ្ឋអាម៉េរិកនៅតែបន្តដំឡើងពន្ធលើគ្នាទៅវិញទៅមក។ (ប្រភព៖ CNC HOT NEWS)      ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ០៨-មេសា-២០២៥   ១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ទម្លាយឯកសារប្រវត្តិក្បត់របស់ សំ សារី ឪពុកបង្កើតទណ្ឌិត សម រង្ស៊ី !។ (ប្រភព៖ FRESH NEWS)       ចុចអាន   ២) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បង្ហោះរូបថតចាស់ៗ៤សន្លឹក កាលវ័យជាង៣០ឆ្នាំ ពេលដឹកនាំប្រទេសក្នុងសភាពការណ៍ចល័ត មានសន្តិភាពផង និងសង្គ្រាមផង ហើយប្រើពេលជាងពាក់កណ្តាលជីវិតទើបរកសន្តិភាពឱ្យកម្ពុជាបាន។ (ប្រភព៖ FRESH NEWS)     ចុចអាន   ៣) ភ្នំពេញ៖ រាជរដ្ឋាភិបាល​កំណត់​យក​វិស័យ​អាទិភាព​ចំនួន៣ អនុវត្តន៍ក្នុងកម្មវិធីពិសេសជំរុញការវិនិយោគខេត្ត៤ នៅភូមិភាគឦសាន។ (ប្រភព៖ FRESH NEWS)     ចុចអាន   ៤) ភ្នំពេញ៖​​ សកម្មភាពមីន នៅតែជាវិស័យអាទិភាព របស់រាជរដ្ឋាភិបាល ខណៈកម្ពុជា បន្តខិតខំប្រឹងប្រែង ដើម្បីសម្រេច តាមគោលដៅបានគ្រោងទុក។(ប្រភព៖ DAP NEWS)       ចុចអាន   ៥) អន្តរជាតិ៖ ប្រទេសជិត ៥០ចង់ធ្វើកិច្ចព្រមព្រៀងពន្ធគយ ជាមួយសហរដ្ឋអាមេរិក, នេះបើតាមអ្នកតំណាងពាណិជ្ជកម្មអាមេរិក។ (ប្រភព៖ FRESH NEWS)      ចុចអាន   ៦) អន្តរជាតិ៖ សមយុទ្ធផ្លូវអាកាសរបស់ប្រទេសក្រិក ទទួលបានការចូលរួមពីកងកម្លាំងប្រទេសសម្ព័ន្ធមិត្តចំនួន ១៤។ (ប្រភព៖ CNC HOT NEWS)      ចុចអាន   ៧) អន្តរជាតិ៖ តបទៅនឹងការគំរាមយកពន្ធបន្ថែមរបស់លោក ត្រាំ ចិនថានឹងតស៊ូប្រយុទ្ធរហូតដល់ទីបញ្ចប់។ (ប្រភព៖ FRESH NEWS)       ចុចអាន   ៨) អន្តរជាតិ៖ ជប៉ុន សម្រេច​បន្ត​ដាក់​ទណ្ឌកម្ម​កូរ៉េ​ខាង​ជើង​រយៈពេល​២ឆ្នាំ​ទៀត។ (ប្រភព៖ kampucheathmey daily)        ចុចអាន   ៩) អន្តរជាតិ៖ លោក Zelenskiy បញ្ជាក់ជាលើកដំបូងថា ទាហានអ៊ុយក្រែន កំពុងសកម្មនៅតំបន់ Belgorod របស់រុស្ស៊ី។ (ប្រភព៖ BTV NEWS)        ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ៖ ថ្លែងអំណរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការរៀបចំរថយន្តដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅតាមរាជធានីខេត្ត និងត្រឡប់មករាជធានីភ្នំពេញវិញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ដែលបានជួយកាត់បន្ថយការចំណាយ និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ០៧-មេសា-២០២៥   ១) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្ញុំមិនបន្ទោស លោក សម រង្ស៉ី និង លោកស្រី​ មូរ សុខហួរ នោះទេ ព្រោះគាត់មិនដែលធ្វើនាយករដ្ឋមន្រ្តីសូម្បីមួយវិនាទី។ (ប្រភព៖ FRESH NEWS)       ចុចអាន   ២) ភ្នំពេញ៖ សម្តេចធិបតី ឱ្យក្រុមប្រឆាំង គួរណាទុកភាពប្រឆាំងមួយអន្លើ ហើយរួមគ្នាដោះស្រាយ ក្នុងគ្រាពលរដ្ឋ​ ជួបការលំបាកជាសកល។ (ប្រភព៖ DAP NEWS)     ចុចអាន   ៣) ភ្នំពេញ៖ កម្ពុជា នឹងឱ្យឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីខ្មែរ២រូប ដឹកនាំចរចាជាមួយអាមេរិក ជុំវិញការតម្លើងពន្ធនាំចូល។ (ប្រភព៖ DAP NEWS)     ចុចអាន   ៤) ភ្នំពេញ៖ សម្តេចធិបតី ណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធរួមគ្នាគិតគូរលើកកម្ពស់គុណភាពសំណង់។ (ប្រភព៖ BTV NEWS)     ចុចអាន   ៥) ភ្នំពេញ៖​ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសថា "ទុកដី៧០ហិកតា នៅតំបន់កប់ស្រូវ ភ្នំពេញ ដើម្បីរៀបចំសួនឧទ្យានសាធារណៈជូនពលរដ្ឋទៅលេងកំសាន្ត និងហាត់កីឡា"។ (ប្រភព៖ CNC HOT NEWS)     ចុចអាន   ៦) អន្តរជាតិ៖​​ អ៊ីរ៉ង់​ ព្រមាន​ប្រទេស​ចំនួន​៦ មិន​ឲ្យ​គាំទ្រ​សកម្មភាព​យោធា​អាមេរិក។(ប្រភព៖ kampucheathmey daily)    ចុចអាន   ៧) អន្តរជាតិ៖ អគ្គមេធាវីអាមេរិកនិយាយថា លោក Trump ទំនងជា “នឹងត្រូវបញ្ចប់” បន្ទាប់ពីអាណត្តិទីពីររបស់គាត់។ (ប្រភព៖ BRANDMEDAI News)     ចុចអាន   ៨) អន្តរជាតិ៖ សុវត្ថិភាពអគារក្នុងក្រុងបាងកក ស្ថិតក្នុងការព្រួយបារម្ភខ្លាំងបំផុតរបស់ប្រជាជនថៃ។ (ប្រភព៖ BRANDMEDAI News)        ចុចអាន ៩) អន្តរជាតិ៖ ភាគីចិនដំឡើងពន្ធគយ ៣៤% ទៅលើទំនិញទាំងអស់ ដែលនាំចូល ពីសហរដ្ឋអាមេរិក។ (ប្រភព៖ DAP NEWS)        ចុចអាន   ១០) អន្តរជាតិ៖ អ៊ុយក្រែន នឹង​បញ្ជូន​ក្រុម​ប្រតិភូ​ទៅ​អាមេរិក​ក្នុង​សប្ដាហ៍​នេះ និយាយ​ពី​​កិច្ចព្រមព្រៀង​រ៉ែ​កម្រ។ (ប្រភព៖ kampucheathmey daily)        ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សូមស្វាគមន៍ការរិះគន់ដើម្បីស្ថាបនា តែកុំរិះគន់វាយប្រហារ កេងចំណេញ និងគ្មានហេតុផល សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

photo content
+9

អបអរសាទរ​ ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រេីប្រាស់​ជា​ផ្លូវ​ការនូវ​ស្ពានអាកាស​"​ មរតក​តេជោ​ "​ ស្ថិតនៅ​ចំណុច​ប្រសព្វ​រវាង​មហាវិថី​ សម្
+9
អបអរសាទរ​ ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រេីប្រាស់​ជា​ផ្លូវ​ការនូវ​ស្ពានអាកាស​"​ មរតក​តេជោ​ "​ ស្ថិតនៅ​ចំណុច​ប្រសព្វ​រវាង​មហាវិថី​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ (​ ផ្លូវ​៦០ម៉ែត្រ​ )​ មហាវិថី​ព្រះមុនីវង្ស​ និង​មហាវិថី​កងយោធពលខេមរភូមិន្ទ​ ក្នុង​ខណ្ឌ​មាន​ជ័យ​ និង​ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។ ថ្ងៃចន្ទ​ ១០កេីត​ ខែចេត្រ​ ឆ្នាំរោង​ ឆស័ក​ ព.ស.២៥៦៨ រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី០៧​ ខែមេសា​ ឆ្នាំ​២០២៥៕ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok