CPP_PP Official
Ir al canal en Telegram
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Mostrar más1 693
Suscriptores
+124 horas
+77 días
+6930 días
Archivo de publicaciones
1 693
+9
នាព្រឹកថ្ងៃចន្ទ ១២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥៥ វេលាម៉ោង ៨:៣០ នាទីព្រឹក ឯកឧត្តម ម៉ប់ សារិន ប្រធានគណៈប្រចាំការគណបក្សរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង ប្រធានគណបក្សរាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅមូលដ្ឋាន ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌចំការមន និងខណ្ឌបឹងកេងកង សរុបមាន ៦៩គ្រួសារ ដែលមានសមាជិកធ្វើកងទ័ពសរុបចំនួន ៧៦នាក់
ដែលកំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខជាមួយកងកម្លាំងឈ្លានពានប្រទេសថៃ ដែលនៅក្នុងឱកាសនោះឯកឧត្តមបានពាំនាំនូវអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈឯកឧត្តម ឃួង ស្រេង ប្រធានគណបក្សរាជធានីភ្នំពេញ យកទៅចែកជូនបងប្អូនប្រជាជនទៅតាមចំនួនសមាជិកគ្រួសារដែលបានចូលធ្វើកងទ័ពក្នុងម្នាក់ៗថវិកា ៤០ម៉ឺនរៀល អង្ករ ៥០គីឡូក្រាម និងមី ២កេស៕
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១៦-វិច្ឆិកា-២០២៥
១) ភ្នំពេញ៖ ព្រះមហាក្សត្រ នឹងយាងជាព្រះរាជាធិបតី បើកសម័យប្រជុំលើកទី៣៩ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
២) ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្នើយ៉ាងទទូចឱ្យសហគមន៍អន្តរជាតិចូលរួម និងជំរុញឱ្យមានការស៊ើបអង្កេតដោយឯករាជ្យលើករណីទាហានថៃបាញ់ប្រហារមកលើពលរដ្ឋកម្ពុជានៅភូមិព្រៃចាន់។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៣) ភ្នំពេញ៖ កម្ពុជា នឹងពិចារណាប្ដឹងទៅស្ថាប័នមានសមត្ថកិច្ចអន្តរជាតិ ដើម្បីទាមទារផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជានៅភូមិព្រៃចាន់ ក្រោមការបាញ់ប្រហារពីយោធាថៃ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៤) ភ្នំពេញ៖ អតីតពលករមកពីថៃក្នុងស្រុកមោងឬស្សី អរគុណរដ្ឋាភិបាលដែលជួយស្វែងរកការងារឲ្យពួកគាត់។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៥) អន្តរជាតិ៖ មេបញ្ជាការ កងទ័ពស៊ូដង់ អះអាងថា “គ្មានបទឈប់បាញ់” ជាមួយកងកម្លាំងប៉ារ៉ា យោធានោះទេ។ (ប្រភព៖ DAP NEWS) ចុចអាន
៦) អន្តរជាតិ៖ លោកដូណាល់ ត្រាំ ប្តូរចិត្ត លើកលែងពន្ធនាំចូល លើទំនិញស្បៀងអាហារមួយចំនួនដែលមានតម្លៃកាន់តែថ្លៃ។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៧) អន្តរជាតិ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសជប៉ុន លើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់និងប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះការលើកឡើងដ៏ខុសឆ្គងរបស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនទាក់ទងនឹងបញ្ហាតៃវ៉ាន់។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ ប្រធានអាស៊ាន៖ កម្ពុជា និងថៃ បញ្ជាក់ឡើងវិញអំពីការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព និងជំរុញវឌ្ឍនភាពលើការដោះមីន។ (ប្រភព៖ BTV NEWS) ចុចអាន
៩) អន្តរជាតិ៖ បេសកជនប្រចាំទ្វីបអាហ្រ្វិករបស់ប្រធានាធិបតី ត្រាំ ហៅសង្រ្គាមស៊ូដង់ ថាជាវិបត្តិមនុស្សធម៌ដ៏ធំបំផុតរបស់ពិភពលោក។ (ប្រភព៖ FRESH NEWS) ចុចអាន
១០) អន្តរជាតិ៖ ប្រជាជនអ៊ុយក្រែនដើរតាមផ្លូវក្នុងទីក្រុងគៀវ តវ៉ាប្រឆាំងអំពើពុករលួយ និងទាមទារឱ្យលោកប្រធានាធិបតី Vladimir Zelensky ចុះចេញពីតំណែង។ (ប្រភព៖ DAP NEWS) ចុចអាន
១១) អន្តរជាតិ៖ ចិនបញ្ជូនកងនាវាឆ្មាំសមុទ្រ ល្បាតក្បែរទីប្រជុំកោះគ្រប់គ្រងដោយជប៉ុន ចំពោះមុខការកើនឡើងភាពតានតឹង។ (ប្រភព៖ FRESH NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១៥-វិច្ឆិកា-២០២៥
១) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាតាមទូរសព្ទ ជាមួយប្រធានាធិបតី ដូណាល់ ត្រាំ អំពីការវិវត្តសភាពការណ៍ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ, លោក ត្រាំ នឹងបន្តតាមដានធានាមិនឱ្យ មានការផ្ទុះអាវុធឡើងវិញ នៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ កម្ពុជា នឹងពិចារណាប្តឹងទៅស្ថាប័នមានសមត្ថកិច្ចអន្តរជាតិ ករណីទាហានថៃបើកការបាញ់ប្រហារលើពលរដ្ឋកម្ពុជា។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៣) ភ្នំពេញ៖ ប្រធានាធិបតីអាមេរិក នឹងបន្តតាមដាន ដើម្បីធានាមិនឱ្យមានការផ្ទុះអាវុធឡើងវិញ នៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ (ប្រភព៖ DAP NEWS) ចុចអាន
៤) ភ្នំពេញ៖ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បើកវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពមន្ត្រីវ័យក្មេង ដើម្បីចីរភាព និងនិរន្តរភាព នៃការដឹកនាំរយៈពេលយូរអង្វែងរបស់គណបក្ស» ជំនាន់ទី២។ (ប្រភព៖ FRESH NEWS) ចុចអាន
៥) ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឲ្យប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិក មិនតម្រូវឲ្យបោះពុម្ពវិក្កយបត្រជាក្រដាសទៀតឡើយ។ (ប្រភព៖ Kampucheathmey Daily ) ចុចអាន
៦) អន្តរជាតិ៖ ចិនព្រមានឱ្យពលរដ្ឋរបស់ខ្លួនចៀសវាងធ្វើដំណើរទៅជប៉ុន ខណៈជម្លោះការទូតកាន់តែឡើងកម្ដៅ។ (ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ សហរដ្ឋអាមេរិក ផ្អាកកិច្ចចរចាពន្ធគយរហូតទាល់តែថៃ អនុវត្តឲ្យបានពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ លោក ត្រាំ បញ្ជាក់ថាលោកកំពុងពិចារណាលើការលក់ F-35 ទៅឱ្យអារ៉ាប៊ីសាអូឌីត។ (ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim កោតសរសើរភាពចាស់ទុំរបស់កម្ពុជា ដែលបន្តជ្រើសយកជំហានសន្តិភាព។ (ប្រភព៖ FRESH NEWS) ចុចអាន
១០) អន្តរជាតិ៖ ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងថា កម្ពុជា និងថៃ នឹងមានភាពល្អប្រសើរនឹងគ្នា ក្រោយកិច្ចពិភាក្សាតាមទូរស័ព្ទ។ (ប្រភព៖ FRESH NEWS NEWS) ចុចអាន
១១) អន្តរជាតិ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម ពិភាក្សាតាមទូរស័ព្ទជាមួយលោក ដូណាល់ ត្រាំ អំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។ (ប្រភព៖ FRESH NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
កាលពីររសៀលថ្ងៃសុក្រ ៩រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៣:០០ នាទីរសៀល ឯកឧត្តម ម៉ប់ សារិន ប្រធានគណៈប្រចាំការគណបក្សរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង ប្រធានគណបក្សរាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌព្រែកព្នៅ ៥៤ គ្រួសារ ដែលមានសមាជិកធ្វើកងទ័ពកំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខជាមួយកងកម្លាំងឈ្លានពានប្រទេសថៃ សរុបចំនួន ៥៥នាក់ ដែលនៅក្នុងឱកាសនោះឯកឧត្តមបានពាំនាំនូវអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈឯកឧត្តម ឃួង ស្រេង ប្រធានគណបក្សរាជធានីភ្នំពេញ យកទៅចែកជូនបងប្អូនប្រជាជនទៅតាមចំនួនសមាជិកគ្រួសារដែលបានចូលធ្វើកងទ័ពក្នុងម្នាក់ៗថវិកា៤០ម៉ឺនរៀល អង្ករ ៥០គីឡូក្រាម និងមី ២កេស រួមជាមួយអំណោយរបស់គណបក្សខណ្ឌព្រែកព្នៅ ទឹកត្រី ១យួរ និងសារុង ១ ៕
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
+9
នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០ នាទីព្រឹក ឯកឧត្តម ម៉ប់ សារិន ប្រធានគណៈប្រចាំការគណបក្សរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង ប្រធានគណបក្សរាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌមានជ័យ ៦៣ គ្រួសារ ដែលមានសមាជិកធ្វើកងទ័ពកំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខជាមួយកងកម្លាំងឈ្លានពានប្រទេសថៃ សរុបចំនួន ៦៨នាក់ ដែលនៅក្នុងឱកាសនោះឯកឧត្តមបានពាំនាំនូវអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈឯកឧត្តម ឃួង ស្រេង ប្រធានគណបក្សរាជធានីភ្នំពេញ យកទៅចែកជូនបងប្អូនប្រជាជនទៅតាមចំនួនសមាជិកគ្រួសារដែលបានចូលធ្វើកងទ័ពក្នុងម្នាក់ៗថវិកា ៤០ម៉ឺនរៀល អង្ករ ៥០គីឡូក្រាម និងមី ២កេស៕
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១៤-វិច្ឆិកា-២០២៥
១) ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត ជួបតាមទូរសព្ទជាមួយលោក អាន់វ៉ា អីប្រាហ៊ីម ពិភាក្សាបញ្ហាព្រំដែនកម្ពុជា-ថៃ។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
២) ភ្នំពេញ៖ សម្ដេចធិបតី ៖ កម្ពុជា នៅតែប្រកាន់យកជំហរ ក្នុងការដោះស្រាយបញ្ហាពំ្រដែន កម្ពុជា-ថៃ ដោយសន្តិវិធី ព្រោះថា ការដោះស្រាយដោយអំពើហឹង្សា មិនផ្តល់ផលប្រយោជន៍ ណាមួយឡើយ។ (ប្រភព៖ DAP NEWS) ចុចអាន
៣) ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា៖ បេសកកម្មក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្រ្តី អាចសម្រេចទៅបានអាស្រ័យលើសន្តិភាព។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ ប្រមុខការពារជាតិកម្ពុជា-វៀតណាម អញ្ជើញជាអធិបតីលាបបង្គោលព្រំដែនលេខ១៧១, ទស្សនាការល្បាតកងទ័ពរួមគ្នា និងបញ្ចុះបឋមសិលាសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាលាបឋមសិក្សា សាំង សុវណ្ណ។ (ប្រភព៖ BTV NEWS) ចុចអាន
៥) ភ្នំពេញ៖ អគ្គនាយក CMAC ឆ្លើយតប ៣ហេតុការណ៍ ចំពោះភាគីថៃបំភ្លៃគ្មានការអៀនខ្មាស លាបពណ៌ មកកម្ពុជា។ (ប្រភព៖ BTV NEWS) ចុចអាន
៦) ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ ណែនាំអភិបាលខណ្ឌ និងអភិបាលរង ដែលទើបតែងតាំង ផ្ទេរភារកិច្ចថ្មី ត្រូវពង្រឹងសមត្ថភាពបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ (ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កោតសរសើរសមភាគីកម្ពុជា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចំពោះការអនុវត្តវិធីសាស្ត្រដ៏ចាស់ទុំដើម្បីសន្តិភាពតាមតំបន់ព្រំដែន។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៨) អន្តរជាតិ៖ អាមេរិក ជំរុញឲ្យមានការបង្ក្រាបជាសកលលើលំហូរអាវុធទៅឲ្យកងកម្លាំង RSF របស់ស៊ូដង់។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៩) អន្តរជាតិ៖ អាមេរិកអនុម័តគម្រោងលក់បរិក្ខារយោធា ទឹកប្រាក់៣៣០លានដុល្លារឱ្យតៃវ៉ាន់ ជាលើកដំបូងក្រោមរដ្ឋបាលលោក ត្រាំ។ (ប្រភព៖ FRESH NEWS) ចុចអាន
១០) អន្តរជាតិ៖ កូរ៉េខាងជើង៖ ចំពោះមុខស្ថានការណ៍ពិភពលោកសព្វថ្ងៃ ការមានអាវុធនុយក្លេអ៊ែរ គឺជាជម្រើសត្រឹមត្រូវបំផុត ដើម្បីទប់ស្កាត់ប្រទេសនានា ដែលមានបំណងអាក្រក់។ (ប្រភព៖ FRESH NEWS) ចុចអាន
១១) អន្តរជាតិ៖ ប្រធានាធិបតីចិនថា ប្រទេសចិន និងថៃ តែងតែធ្វើការជាមួយគ្នា និងគាំទ្រគ្នាទៅវិញទៅមក ដែលធ្វើឱ្យប្រទេសទាំងពីរជាសាច់ញាតិល្អ មិត្តល្អ និងដៃគូល្អ។ (ប្រភព៖ DAP NEWS) ចុចអាន
១២) អន្តរជាតិ៖ រដ្ឋមន្ត្រីក្រសួងសង្រ្គាមអាមេរិក ប្រកាសប្រតិបត្តិការយោធាថ្មីប្រឆាំងនឹង “ពួកភេរវករ” ចំពេលមានភាពតានតឹងដែលកំពុងបន្តជាមួយប្រទេសវេណេហ្ស៊ុយអេឡា។ (ប្រភព៖ DAP NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១៣-វិច្ឆិកា-២០២៥
១) ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យមើលប្រជាជនស៊ីវិលកម្ពុជា ដែលរងរបួសដោយសារការបាញ់ប្រហារ របស់យោធាថៃ នៅភូមិព្រៃចាន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកម្ពុជា-ជប៉ុនមង្គលបុរី។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ សភាជាង៤៥ប្រទេស អំពាវនាវឱ្យមានការគោរព និងការអនុវត្តពេញលេញនូវសេចក្តីប្រកាសរួមរវាងកម្ពុជា-ថៃ។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ច្រានចោលទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់គណបក្សភឿថៃ ដែលចោទប្រកាន់កម្ពុជាថា បានដាក់មីនថ្មី បណ្តាលឱ្យកងទ័ពថៃរបួស។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ ក្រសួងការបរទេស រៀបចំបទបង្ហាញ ជូនអង្គទូតបរទេស ពីការវិវត្ត នៃសេចក្តីថ្លែងការណ៍រួម កម្ពុជា-ថៃ។ (ប្រភព៖ DAP NEWS) ចុចអាន
៥) ភ្នំពេញ៖ កម្ពុជា ព្រមានថៃ អំពីការប៉ុនប៉ងបំផ្លាញ សន្តិភាព ដែលបង្កគ្រោះថ្នាក់ ដល់ពលរដ្ឋខ្មែរ។(ប្រភព៖ DAP NEWS) ចុចអាន
៦) អន្តរជាតិ៖ អ៊ីរ៉ង់ ដាក់ពាក្យបណ្ដឹងប្រឆាំងសហរដ្ឋអាម៉េរិក ដោយចោទអាម៉េរិកថារៀបចំផែនការធ្វើឱ្យអ៊ីរ៉ង់អស្ថិរភាព។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៧) អន្តរជាតិ៖ លោក Trump ផ្ដល់ភាពផ្លូវការដល់កិច្ចព្រមព្រៀង ដើម្បីបញ្ចប់ការបិទរដ្ឋាភិបាលអាមេរិក យូរបំផុតក្នុងប្រវត្តិសាស្ត្រ។ (ប្រភព៖ BTV NEWS) ចុចអាន
៨) អន្តរជាតិ៖ សភាប៉ាគីស្ថាន អនុម័តការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលផ្តល់អំណាចបន្ថែមដល់យោធា និងកាត់បន្ថយសិទ្ធិរបស់តុលាការកំពូល។ (ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ លោក ត្រាំ ស្នើសុំឱ្យប្រធានាធិបតីអ៉ីស្រាអែលលើកលែងទោសឱ្យលោក ណេតាន់យ៉ាហ៊ូ។ (ប្រភព៖ FRESH NEWS) ចុចអាន
១០) អន្តរជាតិ៖ អ៊ុយក្រែនព្យួរតំណែងរដ្ឋមន្ត្រីជាន់ខ្ពស់ ជុំវិញរឿងអាស្រូវពុករលួយថាមពលតម្លៃ១០០លានដុល្លារ។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
១១) អន្តរជាតិ៖ អេស្ប៉ាញ នឹងផ្ដល់ជំនួយ ៤៦លានអឺរ៉ូសម្រាប់គាំទ្រផ្នែកសេដ្ឋកិច្ចនិងអភិបាលកិច្ចក្នុងតំបន់ហ្គាហ្សា។ (ប្រភព៖ CNC HOT NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
ញត្តិថ្កោលទោស៖ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ សូមសម្ដែងនូវការសោកស្តាយជាពន់ពេក និងធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាព អសីលធម៌ អមនុស្សធម៌ អគុណធម៌ និងខ្វះសេចក្តីថ្លៃថ្នូររបស់យោធាថៃ ដែលបានធ្វើការបាញ់ប្រហារមកលើប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជា ដែលរស់នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្ដាលឲ្យប្រជាជនកម្ពុជា ១នាក់ បានបាត់បង់ជីវិត និងរងរបួសចំនួន៣នាក់៕
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
ញត្តិថ្កោលទោស ចំពោះការបាញ់ប្រហាររបស់កងកម្លាំងថៃមកលើប្រជាជនខ្មែរ ដែលជាជនស៊ីវិលស្លូតត្រង់ ក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១២-វិច្ឆិកា-២០២៥
១) ភ្នំពេញ៖ ក្រសួងការពារជាតិ ចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីស្ថានភាពដែលទាហានថៃ បាញ់ប្រហារបណ្ដាលឲ្យជនស៉ីវិលកម្ពុជា៥នាក់រងរបួស នៅភូមិព្រៃចាន់។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ ហើយ ណែនាំឱ្យអាជ្ញាធរដែនដី និងគ្រប់កងកម្លាំងសមត្ថកិច្ចទាំងអស់ចាត់វិធានការជាបន្ទាន់ ក្នុងការការពារប្រជាពលរដ្ឋ។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ កម្ពុជា-ដាណឺម៉ាក បានផ្លាស់ប្តូរយោបល់គ្នាលើកិច្ចការទូទៅ ជុំវិញការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យនយោបាយ និងសេដ្ឋកិច្ច។ (ប្រភព៖ CEN NEWS) ចុចអាន
៤) ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី៖ «តើស្ថិតក្នុងកាលៈទេសៈអ្វី ដែលនាំឱ្យទាហានថៃបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ? អាជ្ញាធរថៃត្រូវតែផ្តល់នូវការបកស្រាយឱ្យបានច្បាស់លាស់»។ (ប្រភព៖ BTV NEWS) ចុចអាន
៥) ភ្នំពេញ៖ កម្ពុជា និងជប៉ុននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្ម និងវិនិយោគ។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៦) អន្តរជាតិ៖ កាសែត Telegraph៖ ថៃ បញ្ជូនរថក្រោះទៅព្រំដែន កម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពរបស់លោកត្រាំ ត្រូវរលាយ។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៧) អន្តរជាតិ៖ សហរដ្ឋអាមេរិក ជំរុញឱ្យកម្ពុជានិងថៃ បន្តរក្សាសន្តិភាពនិងអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាព។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ អូស្រ្តាលីនិងឥណ្ឌូណេស៉ី ឯកភាពគ្នាចុះសន្ធិសញ្ញាសន្តិសុខថ្មី ។ (ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ រុស្ស៉ីថាបានទប់ស្កាត់ ផែនការរបស់អ៊ុយក្រែននិងអង់គ្លេស ដែលចង់លួចយកយន្តហោះចម្បាំង MiG-31 មានបំពាក់មីស៉ីលល្បឿនលឿនជាងសំឡេង។ (ប្រភព៖ FRESH NEWS) ចុចអាន
១០) អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសចិន អំពាវនាវឲ្យមានការបង្កើន ទំនាក់ទំនងកាន់តែមានស្ថេរភាព ជាមួយនឹងកាណាដា។ (ប្រភព៖ DAP NEWS) ចុចអាន
១១) អន្តរជាតិ៖ វេណេហ្ស៊ុយអេឡា រៀបចំ “ការដាក់ពង្រាយកម្លាំង” យ៉ាងសន្ធឹកសន្ធាប់ រួមទាំងមីស៊ីល ក្នុងករណីមានការ វាយប្រហារ របស់អាមេរិក។ (ប្រភព៖ DAP NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្កោលទោសភាគីថៃ ដែលបានប្រើប្រាស់អំពើហិង្សាមកលើប្រជាជនស្លូតត្រង់របស់កម្ពុជាបណ្តាលឱ្យស្លាប់ពលរដ្ឋកម្ពុជា ១នាក់ និងរបួស៣នាក់៕
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១១-វិច្ឆិកា-២០២៥
១) ភ្នំពេញ៖ ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧២ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា នៅវិមានឯករាជ្យ។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ សមាគមជប៉ុន-កម្ពុជា បន្តអនុវត្តផែនការធុរកិច្ចក្នុងវិស័យសំខាន់ៗ ដើម្បីរួមចំណែកជំរុញការរីកចម្រើនផ្នែកធុរកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ដំណើរការជំរឿនមន្ត្រីរាជការ មិនមែនជាដំណើរការអនុវត្តការវះកាត់ រកកំហុសរបស់មន្ត្រី នោះទេ។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ រដ្ឋមន្ត្រី ហួត ហាក់៖ កម្ពុជាមានសុខសន្តិភាព និងធានាសុវត្ថិភាពយ៉ាងល្អប្រសើរបំផុតជូនភ្ញៀវទេសចរអន្តរជាតិ។ (ប្រភព៖ FRESH NEWS) ចុចអាន
៥) ភ្នំពេញ៖ ក្រសួងការពារជាតិ៖ ក្រោយការផ្ទុះមីន កម្លាំងកម្ពុជា-ថៃ នៅជួរមុខបានទាក់ទងគ្នា និងធានាសភាពការណ៍។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៦) ភ្នំពេញ៖ កម្ពុជា ស្នើប្រធាន OHCHR ជួយអន្តរាគមន៍ដោះលែងទាហានខ្មែរ១៨រូប។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៧) ភ្នំពេញ៖ អាជ្ញាធរមីន សោកស្តាយចំពោះសារព័ត៌មានថៃមួយចំនួន បានផ្សាយបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ថា «បានប្រើប្រាស់ និងដាក់មីនថ្មី» ខណៈកម្ពុជា កំពុងលុបបំបាត់គ្រាប់មីន។ (ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ ម៉ាឡេស៊ី ព្រមាន ក្រោយថៃ ផ្អាកកិច្ចព្រមព្រៀងសន្តិភាព និងទាមទារឲ្យរកមូលហេតុពិតនៃការផ្ទុះមីន។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៩) អន្តរជាតិ៖ FSB របស់រុស្ស៊ីថា ចារកម្មអ៊ុយក្រែន និងអង់គ្លេស ព្យាយាមសូកអ្នក បើកយន្តហោះរុស្ស៊ីតម្លៃ ៣លានដុល្លារ ឱ្យលួចយន្តហោះចម្បាំង MiG-31 បំពាក់ដោយមីស៊ីលល្បឿនលឿន Kinzhal។ (ប្រភព៖ DAP NEWS) ចុចអាន
១០) អន្តរជាតិ៖ អាវុធពិសេស ២ ប្រភេទ ជួយធានាសន្តិសុខ រុស្ស៊ី គ្មានប្រទេសណាហ៊ានវាយប្រហារ។ (ប្រភព៖ Kampucheathmey daily) ចុចអាន
១១) អន្តរជាតិ៖ អ៉ីរ៉ង់ ស្វែងរក «កិច្ចព្រមព្រៀងនុយក្លេអ៊ែរដោយសន្តិវិធី» ជាមួយសហរដ្ឋអាមេរិក។ (ប្រភព៖ FRESH NEWS) ចុចអាន
១២) អន្តរជាតិ៖ លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកជិតឈានដល់ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌា។ (ប្រភព៖ Kampucheathmey daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១០-វិច្ឆិកា-២០២៥
១) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ជំរុញអ្នកវិនិយោគជប៉ុន ពង្រីកការវិនិយោគលើវិស័យកសិឧស្សាហកម្ម និងបច្ចេកវិទ្យានៅកម្ពុជា។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ សម្ដេចធិបតីប្រាប់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងថាសុខសុវត្ថិភាពរបស់ប្រជាជនកូរ៉េនៅកម្ពុជាគឺជាអាទិភាព។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៣) ភ្នំពេញ៖ កម្ពុជា ប្តេជ្ញាធ្វើការដោយស្មោះត្រង់ជាមួយថៃ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់សន្តិភាព និងមិត្តភាព។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៤) ភ្នំពេញ៖ ថៃប្រកាសពន្យាពេលបញ្ជូនកងទ័ពកម្ពុជា១៨រូបមកមាតុប្រទេសវិញ។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៥) ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ (ប្រភព៖ BTV NEWS) ចុចអាន
៦) អន្តរជាតិ៖ ចិន អនុញ្ញាតឱ្យមានការនាំចេញវត្ថុធាតុដើមសំខាន់ៗទៅកាន់សហរដ្ឋអាម៉េរិក រហូតដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៦។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៧) អន្តរជាតិ៖ ការលុបចោលប្រចាំថ្ងៃរបស់អាកាសចរណ៍អាមេរិក ឡើងលើស ២ពាន់ជើង ជាលើកដំបូង អំឡុងពេលបិទរដ្ឋាភិបាល។ (ប្រភព៖ BTV NEWS) ចុចអាន
៨) អន្តរជាតិ៖ មីយ៉ាន់ម៉ា បន្តវាយប្រហារចាស់ដៃ កម្ទេចអគារ Scammer ចំនួន១៤៨អគារនៅជាប់ព្រំដែនថៃ។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៩) អន្តរជាតិ៖ ហ្សេលេនស្គី ប្រកាសរកទិញខែលអាកាស Patriot ចំនួន២៧គ្រឿងពីអាមេរិក។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
១០) អន្តរជាតិ៖ អ៊ីស្រាអែល បញ្ជាក់ថា កងទ័ពតួកគី នឹងមិនជាផ្នែកមួយនៃកម្លាំងស្ថិរភាពអន្តរជាតិ នៅតំបន់ហ្គាហ្សានោះទេ។ (ប្រភព៖ DAP NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
+9
ថ្ងៃចន្ទ ៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៨:៣០នាទីព្រឹក ឯកឧត្តម ម៉ប់ សារិន ប្រធានគណៈប្រចាំការគណបក្សរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង ប្រធានគណបក្សរាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌសែនសុខចំនួន ៨៦គ្រួសារ ដែលមានសមាជិកធ្វើកងទ័ពកំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខជាមួយកងកម្លាំងឈ្លានពានប្រទេសថៃ សរុបចំនួន ៩៥នាក់ ដែលនៅក្នុងឱកាសនោះឯកឧត្តមបានពាំនាំនូវអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈឯកឧត្តម ឃួង ស្រេង ប្រធានគណបក្សរាជធានីភ្នំពេញ យកទៅចែកជូនបងប្អូនប្រជាជនទៅតាមចំនួនសមាជិកដែលបានចូលធ្វើកងទ័ព ក្នុងម្នាក់ថវិកា ៤០ម៉ឺនរៀល អង្ករ ៥០គីឡូក្រាម និងមី២កេស។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
