CPP_PP Official
Ir al canal en Telegram
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Mostrar más1 602
Suscriptores
+1824 horas
+527 días
+5730 días
Archivo de publicaciones
1 601
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១៤-មីនា-២០២៦
១) ភ្នំពេញ៖ សម្តេចបវរធិបតី ណែនាំឱ្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជានៅបណ្តាប្រទេសនៅមជ្ឈិមបូព៌ា។ (ប្រភព៖ CNC HOT NEWS) ចុចអាន
២) ភ្នំពេញ៖ សម្តេចធិបតី បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីបន្តយកចិត្តទុកដាក់ចំពោះជនភៀសសឹកទាំងអ្នកដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញ។(ប្រភព៖ CNC HOT NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្តេចបវរធិបតី សម្រេចបង្កើតកំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំង លើផ្ទៃដីជាង៣០ហិកតានៅស្រុកកំពង់លែង។ (ប្រភព៖ BTV NEWS) ចុចអាន
៤) ភ្នំពេញ៖ សម្តេចបវរធិបតី ៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ យ៉ាងម៉ឺងម៉ាត់ ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៥) ភ្នំពេញ៖ សម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ។ (ប្រភព៖ BTV NEWS) ចុចអាន
៦) ភ្នំពេញ៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ រាជរដ្ឋាភិបាលកំពុងការពារអធិបតេយ្យ បូរណភាពដែនដី និងអាយុជីវិតប្រជា ពលរដ្ឋយ៉ាងម៉ឺងម៉ាត់ តាមរយៈយុទ្ធសាស្រ្ត «ស្ងាត់តែមិនស្ងៀម»។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៧) អន្តរជាតិ៖ លោក ហ្សេលែនស្គី សុំជំនួយប្រេងម៉ាស៊ូតពីរូម៉ានី ខណៈកំពុងមានជម្លោះរឿងបំពង់ប្រេងជាមួយហុងគ្រី និងស្លូវ៉ាគី។(ប្រភព៖ CNC HOT NEWS) ចុចអាន
៨) អន្តរជាតិ៖ សង្គ្រាមនៅមជ្ឈិមបូព៌ា៖ រុស្ស៊ីទាមទារឲ្យដកចេញថែមទៀតនូវ ទណ្ឌកម្មលើប្រេងឆៅរបស់ខ្លួន។(ប្រភព៖ THMEY THMEY NEWS) ចុចអាន
៩) អន្តរជាតិ៖ លោក ត្រាំ គំរាមថាអាមេរិកនឹងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធប្រេង នៅកោះ Kharg ប្រសិនបើអ៉ីរ៉ង់មិនបញ្ឈប់ការវាយប្រហារនាវានៅច្រកសមុទ្រ Hormuz។(ប្រភព៖ FRESH NEWS) ចុចអាន
១០) អន្តរជាតិ៖ លោក ដូណាល់ ត្រាំ ថា អ៊ីរ៉ង់ «ជិតនឹងចុះចាញ់ហើយ» ប៉ុន្តែ ២៤ ម៉ោងក្រោយមក មេដឹកនាំកំពូលថ្មី របស់អ៊ីរ៉ង់ សន្យាសងសឹកវិញ។(ប្រភព៖ DAP NEWS) ចុចអាន
១១) អន្តរជាតិ៖ អាមេរិកប្រើយុទ្ធសាស្រ្តផ្តល់រង្វាន់ ១០លានដុល្លារ សម្រាប់ការផ្តល់ព័ត៌មាន របស់មេដឹកនាំកំពូលថ្មីអ៊ីរ៉ង់ និងមន្ត្រីយោធាជាន់ខ្ពស់ផ្សេងទៀត។(ប្រភព៖ DAP NEWS) ចុចអាន
១២) អន្តរជាតិ៖ អាល្លឺម៉ង់ នឹងអាចក្លាយទៅជាគោលដៅសំខាន់ សម្រាប់ជនភៀសខ្លួនជនជាតិអ៊ីរ៉ង់ ប្រសិនបើសង្គ្រាមនៅតែអូសបន្លាយ។(ប្រភព៖ DAP NEWS ) ចុចអាន
គោរពជូនជ្រាប
សូមអរគុណ!
1 601
កិច្ចប្រជុំ ការងារឃោសនាអប់រំប្រចាំខែកុម្ភៈ និងទិសដៅការងាប្រចាំខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ហួត ហៃ អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ៕
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
+9
ពិធីសំណេះសំណាលជាមួយសមាជិក សមាជិការគណៈកម្មាធិការគណបក្សសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សរាជធានី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ៕
ថ្ថ្ងៃសុក្រ ១០រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១២-មីនា-២០២៦
១) ភ្នំពេញ៖ រាជរដ្ឋាភិបាលកំពុងបន្តបេសកកម្មការទូតសម្ម «ពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី»លើឆាកតំបន់ និងអន្តរជាតិ ។ (ប្រភព៖ BTV NEWS) ចុចអាន
២) ភ្នំពេញ៖ កម្ពុជា-សិង្ហបុរី ជំរុញការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យព្រមទាំងស្វែងរកវិស័យថ្មីៗបន្ថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការ ។(ប្រភព៖ BTV NEWS) ចុចអាន
៣) ភ្នំពេញ៖ កម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្នុងក្របខណ្ឌអាស៊ាន និងដៃគូអាស៊ាន។ (ប្រភព៖ BTV NEWS) ចុចអាន
៤) ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពក្នុងព្រឹត្តិការណ៍ដើរ “ដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា”។ (ប្រភព៖ CEN NEWS) ចុចអាន
៥) ភ្នំពេញ៖ កិច្ចប្រជុំអន្តរក្រសួងស្តីពីការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅចុងខែមីនា ។ (ប្រភព៖ BTV NEWS) ចុចអាន
៦) អន្តរជាតិ៖ រដ្ឋបាលលោក Trump ប៉ាន់ប្រមាណថា សង្គ្រាមអ៊ីរ៉ង់បានចំណាយលុយជាង១១ ពាន់លានដុល្លារក្នុងរយៈពេល៦ថ្ងៃ ។ (ប្រភព៖ BTV NEWS) ចុចអាន
៧) អន្តរជាតិ៖ នាយករដ្ឋមន្រ្តីអ៉ីតាលី រិះគន់សង្រ្គាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់ ថាជាគំរូដ៏គ្រោះថ្នាក់នៃការធ្វើអន្តរាគមន៍នៅក្រៅវិសាលភាពច្បាប់អន្តរជាតិ។(ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ អាមេរិកបញ្ជូនយន្តហោះយោធាហោះកាត់ពីលើច្រកសមុទ្រតៃវ៉ាន់ មុនគម្រោងទស្សនកិច្ចរបស់លោក ត្រាំ មកកាន់ប្រទេសចិន នាចុងខែនេះ។(ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ សង្គ្រាមមជ្ឈិមបូព៌ា ដ៏ក្ដៅគគុក ធ្វើឱ្យក្តីសង្ឃឹម របស់អាមេរិក សម្រាប់ជ័យជម្នះរហ័សថយចុះ និងជំរុញឱ្យមានការអំពាវនាវ ជាសកលសម្រាប់ការបន្ធូរបន្ថយ ភាពតានតឹង។(ប្រភព៖ FRESH NEWS) ចុចអាន
១០) អន្តរជាតិ៖ អ៊ីរ៉ង់ព្រមានថា តម្លៃប្រេងនឹងឡើងដល់ ២០០ ដុល្លារ ក្នុងមួយបារ៉ែល ហើយថា នឹងមិនអនុញ្ញាតឱ្យប្រេង សូម្បីមួយលីត្រទៅដល់អាមេរិក និងអ៊ីស្រាអែល។(ប្រភព៖ DAP NEWS) ចុចអាន
១១) អន្តរជាតិ៖ អានុទីន បន្ទោសអ៊ីរ៉ង់ ថា ការវាយប្រហារលើកប៉ាល់ដឹកទំនិញថៃ គឺ «មិនសមស្របទាល់តែសោះ»។(ប្រភព៖ Kampucheathmey Daily) ចុចអាន
១២) អន្តរជាតិ៖ អាមេរិក នឹងបញ្ចេញប្រេងចំនួន ១៧២ លានបារ៉ែល ពីឃ្លាំងបម្រុងយុទ្ធសាស្ត្រ ដើម្បីទប់ស្កាត់វិបត្តិតម្លៃ។(ប្រភព៖ BTV NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១១-មីនា-២០២៦
១) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន៖ «អ្វីដែលក្មួយស្រីកន្និដ្ឋាលើកឡើងមានចរិតជាការគំរាមកំហែងមកលើពលរដ្ឋនៃរដ្ឋអធិបតេយ្យមួយ, អ្វីដែលគួរឲ្យខ្លាចជាងសង្គ្រាមអាវុធ គឺសង្គ្រាមសាសនា»។ (ប្រភព៖ BTV NEWS) ចុចអាន
២) ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា-សិង្ហបុរី ពិភាក្សាយ៉ាងស៊ីជម្រៅលើវឌ្ឍនភាពថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ។ (ប្រភព៖ BTV NEWS) ចុចអាន
៣) ភ្នំពេញ៖ CMAC កម្ពុជា បានទទួលម៉ាស៊ីនរាវមីនទំនើបជំនាន់ថ្មី ៣០គ្រឿង គិតជាថវិកា ១លាន ៣សែនដុល្លារ ពីរដ្ឋាភិបាលជប៉ុន។ (ប្រភព៖ DAP NEWS) ចុចអាន
៤) ភ្នំពេញ៖ កម្ពុជា បដិសេធការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃ ជុំវិញការចរចាព្រំដែនក្រោយចូលឆ្នាំ។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៥) ភ្នំពេញ៖ ពលរដ្ឋកម្ពុជា រួមទាំងសិស្ស-និស្សិត៥៩៥នាក់ ដែលកំពុងស្នាក់នៅតំបន់មជ្ឈិមបូព៌ាមានសុវត្ថិភាពទាំងអស់គ្នា។ (ប្រភព៖ Kohsantepheap daily) ចុចអាន
៦) អន្តរជាតិ៖ កូរ៉េខាងជើង បាញ់មីស៊ីល ស្របពេលអាម៉េរិក-កូរ៉េខាងត្បូងធ្វើសមយុទ្ធ។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៧) អន្តរជាតិ៖ លោក Mojtaba ទំនងរងរបួស អំឡុងការវាយប្រហាររបស់អ៊ីស្រាអែល ខណៈគេចមិនបង្ហាញខ្លួនជាសាធារណៈ។ (ប្រភព៖ BTV NEWS) ចុចអាន
៨) អន្តរជាតិ៖ កាតាប្រកាសអាសន្ន៖ សង្គ្រាមមជ្ឈិមបូព៌ាជា «គ្រោះមហន្តរាយប្រវត្តិសាស្ត្រពិភពលោក» និងអំពាវនាវឱ្យអ៉ីរ៉ង់បញ្ឈប់ការវាយប្រហារ។ (ប្រភព៖ Kohsantepheap daily) ចុចអាន
៩) អន្តរជាតិ៖ មេដឹកនាំ EU ថាសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងផ្តល់ផលចំណេញឱ្យរុស្ស៉ី។ (ប្រភព៖ FRESH NEWS) ចុចអាន
១០) អន្តរជាតិ៖ ថៃ ថា នឹងប្រជុំ JBC ជាមួយកម្ពុជា ក្រោយរដ្ឋាភិបាលទីក្រុងបាងកកថ្មី ចូលកាន់អំណាច។ (ប្រភព៖ Kampucheathmey daily) ចុចអាន
១១) អន្តរជាតិ៖ អ៉ីរ៉ង់ប្រាប់ពិភពលោកឱ្យត្រៀមខ្លួនទទួលយកតម្លៃប្រេង ២០០ដុល្លារក្នុងមួយបារ៉ែល ដោយសារតម្លៃប្រេងសកលគឺអាស្រ័យលើសន្តិសុខក្នុងតំបន់។ (ប្រភព៖ FRESH NEWS) ចុចអាន
១២) អន្តរជាតិ៖ លោក Xi Jinping ប្រធានរដ្ឋចិន និងថ្នាក់ដឹកនាំបក្ស និងរដ្ឋដទៃទៀតអញ្ជើញចូលរួមកិច្ចប្រជុំបិទសម័យប្រជុំលើកទីបួន នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤។ (ប្រភព៖ DAP NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១០-មីនា-២០២៦
១) ភ្នំពេញ៖ រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយ និងយន្តការជាច្រើនជួយសម្រួលដល់គ្រួសារយុទ្ធជនពលី។ (ប្រភព៖ BTV NEWS) ចុចអាន
២) ភ្នំពេញ៖ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់នៃសង្គ្រាមនៅមជ្ឈឹមបូព៌ា ជាពិសេសការគ្រប់គ្រងតម្លៃប្រេងឥន្ធនៈ។(ប្រភព៖ BTV NEWS) ចុចអាន
៣) ភ្នំពេញ៖ បច្ចុប្បន្នកម្ពុជារក្សាបានទំនាក់ទំនងផ្លូវការជាមួយប្រទេសចំនួន ១៧៥ និងមានស្ថានតំណាងចំនួន ៤៦នៅទូទាំងពិភពលោក។ (ប្រភព៖ BTV NEWS) ចុចអាន
៤) ភ្នំពេញ៖ សម្តេចប្រធានរដ្ឋសភាកម្ពុជា ស្នើរដ្ឋសភាហុងគ្រី បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងជួយជំរុញវិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំ បច្ចេកវិទ្យា និងកសិកម្មបន្ថែមទៀត ។ (ប្រភព៖ FRESH NEWS) ចុចអាន
៥) អន្តរជាតិ៖ UN ព្រួយបារម្ភខ្លាំងចំពោះព័ត៌មានអ៊ីស្រាអែលបាញ់ស្រោចសារធាតុគីមីនៅលីបង់។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៦) អន្តរជាតិ៖ យោធាអ៊ីរ៉ង់ ព្រមានអាម៉េរិក និងអ៊ីស្រាអ៊ែល ថា បើអាចទ្រាំទ្រនឹងតម្លៃប្រេងលើស ២០០ ដុល្លារ ក៏បន្តល្បែងសង្គ្រាមទៀតចុះ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៧) អន្តរជាតិ៖ លោកត្រាំ៖ កងទ័ពជើងទឹកអាម៉េរិក ត្រៀមបើកផ្លូវការពារនាវាដឹកប្រេងតាមច្រកសមុទ្រហ័រមូស។(ប្រភព៖ CNC HOT NEWS) ចុចអាន
៨) អន្តរជាតិ៖ លោកត្រាំ៖ លុះត្រាតែអ៊ីរ៉ង់បោះបង់មហិច្ឆតាអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ទើបអាម៉េរិកបញ្ឈប់ការវាយប្រហារ។(ប្រភព៖ CNC HOT NEWS) ចុចអាន
៩) អន្តរជាតិ៖ អ៉ីរ៉ង់ប្រកាសបិទផ្លូវចរចាការទូតជាមួយអាមេរិក ខណៈទីប្រឹក្សាមេដឹកនាំថ្មីចោទលោក ត្រាំ ថាបោកប្រាស់ពិភពលោក។(ប្រភព៖ Kohsantepheap Daily) ចុចអាន
១០) អន្តរជាតិ៖ ថៃនិងអ៊ីស្រាអែល ប្រើសារធាតុគីមី «ផូស្វ័រពណ៌ស» ដូចគ្នា ធ្វើជាអាវុធសង្គ្រាម។(ប្រភព៖ Kampucheathmey Daily) ចុចអាន
១១) អន្តរជាតិ៖ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ ទាត់ចោលលទ្ធភាពចរចាជាមួយអាមេរិកនិងប្តេជ្ញាបន្តការប្រយុទ្ធ បន្ទាប់ពីប្រធានាធិបតីអាមេរិកអះអាងថា សង្រ្គាមនឹងបញ្ចប់ទៅវិញឆាប់ៗ។(ប្រភព៖ FRESH NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៩-មីនា-២០២៦
១) ភ្នំពេញ៖ រដ្ឋសភាកម្ពុជា ស្នើឱ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េពិនិត្យឡើងវិញលក្ខខណ្ឌលក់យន្តហោះចម្បាំងឱ្យថៃ ដើម្បីរក្សាសន្តិភាពតំបន់ និងបង្ការការឈ្លានពាន។ (ប្រភព៖ BTV NEWS) ចុចអាន
២) ភ្នំពេញ៖ មេសិទ្ធិមនុស្សកម្ពុជា ប្រាប់ពីអំពើឈ្លានពានយ៉ាងធ្ងន់ធ្ងររបស់ថៃមកលើកម្ពុជា ដល់ភាគីសំខាន់ៗជាច្រើន ក្នុងពេលទៅបំពេញបេសកកម្មសិទ្ធិមនុស្ស នៅប្រទេសស្វីស។(ប្រភព៖ CNC HOT NEWS) ចុចអាន
៣) ភ្នំពេញ៖ កម្ពុជា-ចក្រភពអង់គ្លេស ចុះ MoU ពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស និងជំនាញ។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបន្តជម្រាបជូនជនរួមជាតិជ្រាបអំពីសកម្មភាពឥតឈប់ឈររបស់រាជរដ្ឋាភិបាល ទាំងក្នុងនិងក្រៅប្រទេស ដើម្បីការពារបូណភាពទឹកដី និងប្រជាពលរដ្ឋ តាមមធ្យោបាយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។ (ប្រភព៖ CEN NEWS) ចុចអាន
៥) អន្តរជាតិ៖ សហរដ្ឋអាមេរិក ចាប់ផ្ដើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជាមួយកូរ៉េខាងត្បូង ខណៈកំពុងធ្វើសង្រ្គាមនៅមជ្ឈិមបូព៌ា។ (ប្រភព៖ FRESH NEWS) ចុចអាន
៦) អន្តរជាតិ៖ អាមេរិក សន្យាមិនវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៉ីរ៉ង់ ខណៈការវាយប្រហារកាលពីថ្ងៃសៅរ៍ ធ្វើឡើងដោយអ៉ីស្រាអែល។ (ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ សមាជិកព្រឹទ្ធសភាអាមេរិកថា សហរដ្ឋអាមេរិក នឹងគ្រប់គ្រងប្រេង ស្ទើរតែមួយភាគបី របស់ពិភពលោក និងទទួលបានប្រាក់ចំណេញយ៉ាងច្រើន ប្រសិនបើផ្តួលរំលំ រដ្ឋាភិបាលអ៊ីរ៉ង់បាន។(ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ ផលិតកម្មប្រេងអ៉ីរ៉ាក់ដួលរលំ ដោយសារតែសង្រ្គាមមជ្ឈិមបូព៌ា បិទខ្ទប់ច្រកសមុទ្រ Hormuz ដែលជាផ្លូវនាំចេញដ៏សំខាន់។(ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ ការបាត់ស្រមោលយន្តហោះចម្បាំងចិននៅជុំវិញតៃវ៉ាន់ បង្កជាមន្ទិលខ្លាំង ។(ប្រភព៖ Kampucheathmey Daily) ចុចអាន
១០) អន្តរជាតិ៖ អ៉ីរ៉ង់បើកការបា.ញ់ស្រោចមីស៊ីលលើអ៉ីស្រាអែល ក្រោយតែងតាំងមេដឹកនាំថ្មី ខណៈចំនួនអ្នកស្លា.ប់កើនដល់ជាង១,៣០០នាក់។(ប្រភព៖ Kohsantepheap Daily) ចុចអាន
១១) អន្តរជាតិ៖ ចិនចេញមុខរិះគន់សង្រ្គាមនៅមជ្ឈិមបូព៌ា ថាមិនគួរកើតឡើង និងគ្មានផ្តល់ផលចំណេញដល់ភាគីណាឡើយ។(ប្រភព៖ THMEY THMEY NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៨-មីនា-២០២៦
១) ភ្នំពេញ៖ សម្ដេចធិបតី៖ រាជរដ្ឋាភិបាលលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី ជាអាទិភាព ។ (ប្រភព៖ BTV NEWS) ចុចអាន
២) ភ្នំពេញ៖ រដ្ឋមន្រ្តី កែវ រតនៈ៖ បើទោះបីសង្គ្រាមនៅមជ្ឈិមបូព៌ា តែកម្ពុជាមិនទាន់មានស្ថានភាពខ្វះប្រេងបម្រុងនោះទេ, ប្រេងបម្រុងរបស់កម្ពុជាអាចឈរជើងបាន២១ថ្ងៃ។(ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ រដ្ឋមន្ត្រី កែវ រតនៈ៖ គ្មានសញ្ញាណាមួយថាកម្ពុជាយើងខ្វះភ្លើងប្រើប្រាស់នោះទេ, កម្ពុជាមានភ្លើងអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ សូមកុំភ័យ។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញបានណែនាំអាជ្ញាធរ កុំសន្តិភាព«បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបង្ក្រាបឱ្យអស់ពីក្នុងមូលដ្ឋានរបស់ខ្លួន» ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៥) អន្តរជាតិ៖ លោក Trump បដិសេធមិនដោះស្រាយសង្គ្រាមជាមួយអ៊ីរ៉ង់ ដោយលើកឡើងពីគំនិតលុបបំបាត់មេដឹកនាំទាំងអស់របស់ពួកគេ។ (ប្រភព៖ BTV NEWS) ចុចអាន
៦) អន្តរជាតិ៖ អ៊ីរ៉ង់ ជិតរកឃើញមេដឹកនាំកំពូលថ្មីរបស់ខ្លួនហើយ ដែលប្រហែលជាកូនប្រុសរបស់លោក Khamenei ។ (ប្រភព៖ BTV NEWS) ចុចអាន
៧) អន្តរជាតិ៖ លោក ត្រាំ ថាមិនត្រូវការឱ្យអង់គ្លេសជួយ ដើម្បីឈ្នះសង្រ្គាមជាមួយអ៉ីរ៉ង់ឡើយ។(ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ យោធាអ៊ីស្រាអែល ប្ដេជ្ញាតាមកម្ចាត់អ្នកណាក៏ដោយដែលស្នងតំណែងមេដឹកនាំកំពូលបន្ទាប់របស់អ៊ីរ៉ង់។(ប្រភព៖ BTV NEWS) ចុចអាន
៩) អន្តរជាតិ៖ ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅទូទាំងទ្វីបអឺរ៉ុប ដើម្បីគាំទ្រប្រជាជនអ៊ីរ៉ង់ និងតវ៉ាប្រឆាំងនឹងសង្រ្គាម។(ប្រភព៖ BTV NEWS) ចុចអាន
១០) អន្តរជាតិ៖ លោក ត្រាំ ចង់ឲ្យអ៊ីរ៉ង់ទម្លាក់អាវុធសុំចុះចាញ់ដោយគ្មានលក្ខខណ្ឌ។(ប្រភព៖ THMEY THMEY NEWS) ចុចអាន
១១) អន្តរជាតិ៖ ទាហានមួកខៀវរបស់អង្គការសហប្រជាជាតិរងគ្រោះ ព្រោះការវាយប្រហាររបស់អ៊ីស្រាអែល នៅប៉ែកខាងត្បូងលីបង់។(ប្រភព៖ THMEY THMEY NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៧-មីនា-២០២៦
១) ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នារី ជាចលករស្នូលខ្វះមិនបាន ក្នុងការកសាងនិងថែរក្សាសុខសន្តិភាព។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៣) ភ្នំពេញ៖ កម្ពុជាត្រៀមសហការ ជាមួយដៃគូអភិវឌ្ឍន៍ ក្នុងការចូលរួមស្ដារជីវភាពពលរដ្ឋភៀសសឹក និងហេដ្ឋារចនាសម្ព័ន្ធ។ (ប្រភព៖ BTV NEWS) ចុចអាន
៤) ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ៖ ទោះបញ្ចប់យុទ្ធនាការបង្ក្រាប Scams Online ដែលកំណត់ត្រឹមពាក់កណ្តាលខែមីនា តែអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ នៅបន្តត្រួតពិនិត្យ ហើយបោសសំអាតដូចភ្លៀងរលឹម។ (ប្រភព៖ FRESH NEWS) ចុចអាន
៥) អន្តរជាតិ៖ លោកTrump មានតែ «ការចុះចាញ់ដោយគ្មានលក្ខខណ្ឌ» របស់អ៊ីរ៉ង់ប៉ុណ្ណោះ ទើបអាចបញ្ចប់សង្គ្រាមបាន។ (ប្រភព៖ BTV NEWS) ចុចអាន
៦) អន្តរជាតិ៖ លោក ពូទីន អំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ចំពោះសង្រ្គាមអ៉ីរ៉ង់។ (ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ អ៊ីរ៉ង់អះអាងថា បានធ្វើការវាយប្រហារចំគោលដៅជាច្រើនរបស់អាមេរិក និងអ៊ីស្រាអែល។ (ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ ប្រធានាធិបតីអ៉ីរ៉ង់ ប្រកាសផ្អាកការវាយប្រហារលើប្រទេសក្បែរខាង តែប្ដេជ្ញាមិនចុះចាញ់អាមេរិក និងអ៉ីស្រាអែល។ (ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ អ៉ីស្រាអែល ប្រើយន្ដហោះចម្បាំង ៨០គ្រឿងវាយប្រហារលើទីក្រុងតេហេរ៉ង់ និងភាគកណ្ដាលនៃប្រទេសអ៉ីរ៉ង់។(ប្រភព៖ FRESH NEWS) ចុចអាន
១០) អន្តរជាតិ៖ លោក ដូណាល់ ត្រាំថា វាជាការខ្ជះខ្ជាយពេល ក្នុងការពិចារណា លើការបញ្ជូនកងទ័ពជើងគោកអាមេរិក ចូលទៅក្នុងប្រទេសអ៊ីរ៉ង់។ (ប្រភព៖ DAP NEWS) ចុចអាន
១១) អន្តរជាតិ៖ អាមេរិកបង្ហាញចេតនាចង់ដកទណ្ឌកម្មលើប្រេងរុស្ស៊ីបន្ថែមទៀត ចំពេលមានជម្លោះមជ្ឈិមបូព៌ា។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
អបអរសាទរខួបអនុស្សាវរីយ៍លើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ "សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ" 👩🌸🇰🇭
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
ពិធីសំណេះសំណាលជាមួយសមាជិក សមាជិការគណៈកម្មាធិការគណបក្សសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សរាជធានី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ៕
ថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៦-មីនា-២០២៦
១) ភ្នំពេញ៖ រាជរដ្ឋាភិបាលឧបត្ថម្ភប្រាក់៥ម៉ឺនរៀលដល់មន្ត្រីរាជការនិងកងកម្លាំងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនិងពិធីបុណ្យភ្ជុំបិណ្ឌ។ (ប្រភព៖ Kohsantepheap daily) ចុចអាន
២) ភ្នំពេញ៖ នាយករដ្ឋមន្ត្រីហាមយកឡានពន្លត់អគ្គីភ័យបាញ់ទឹកលេង រាំរែក ប៉ាតម្សៅ ងាកមកលេងល្បែងប្រជាប្រិយខ្មែរវិញ។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៣) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការបោសសម្អាត Scam Online នៅកម្ពុជា មិនមែនបញ្ចប់ត្រឹមតែមេសានោះឡើយ គឺបន្តធ្វើជាប់ជាប្រចាំ។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃបុណ្យចូលឆ្នាំនឹងបើកឲ្យពលរដ្ឋចូលលេង ឬហាត់ប្រាណនៅព្រលានយន្តហោះចាស់។ (ប្រភព៖ FRESH NEWS) ចុចអាន
៥) ភ្នំពេញ៖ សម្ដេចធិបតីឱ្យក្រសួងពាក់ព័ន្ធតាមដានឱ្យជាប់ចំពោះការប្រែប្រួលតម្លៃប្រេងឥន្ធនៈ និងការលក់ដូរក្នុងប្រទេស។ (ប្រភព៖ BTV NEWS) ចុចអាន
៦) អន្តរជាតិ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យផ្អាកការទៅធ្វើការឬទៅរៀននៅមជ្ឈិមបូព៌ា រហូតដល់ស្ថានការណ៍វិលមកស្ងប់ស្ងាត់វិ។ (ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ មិនគួរឱ្យការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ធ្វើឱ្យបែកបាក់សាមគ្គីជាតិនោះទេ។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ លោកត្រាំ ប្រកាសចូលរួមជ្រើសរើសមេដឹកនាំកំពូលអ៉ីរ៉ង់ថ្មី ខណៈសង្គ្រាមរីករាលដាលដល់ ១៤ប្រទេសŕ។ (ប្រភព៖ Kohsantepheap daily) ចុចអាន
៩) អន្តរជាតិ៖ អាមេរិក អនុញ្ញាតឱ្យប្រទេសឥណ្ឌា ទិញប្រេងពីរុស្ស៊ីវិញ ដើម្បីកាត់បន្ថយសម្ពាធរបស់អ៊ីរ៉ង់ ក្នុងការចាប់ ថាមពលសកលជាចំណាប់ខ្មាំង។ (ប្រភព៖ DAP NEWS) ចុចអាន
១០) អន្តរជាតិ៖ អាមេរិក ស្នើសុំឱ្យអ៊ុយក្រែន ជួយទប់ទល់នឹងយន្តហោះ គ្មានមនុស្សបើក Shahed របស់អ៊ីរ៉ង់។ (ប្រភព៖ DAP NEWS) ចុចអាន
១១) អន្តរជាតិ៖ ឥណ្ឌាចេញមុខបដិសេធព័ត៌មានថា កំពង់ផែរបស់ខ្លួន កំពុងត្រូវបានប្រើប្រាស់ ដោយកងទ័ពជើងទឹកអាមេរិក។ (ប្រភព៖ DAP NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
ពិធីសំណេះសំណាលជាមួយសមាជិក សមាជិការគណៈកម្មាធិការគណបក្សសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សរាជធានី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ៕
ថ្ងៃព្រហស្បតិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៥-មីនា-២០២៦
១) ភ្នំពេញ៖ សម្ដេចតេជោ ជំរុញឱ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សជម្រើសថ្មីអាល្លឺម៉ង់ពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមជាមួយគ្នា។ (ប្រភព៖ BTV NEWS) ចុចអាន
២) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ នៅពេល «អំណាចនៃច្បាប់ត្រូវបានជំនួសដោយ ច្បាប់នៃអំណាច» នឹងជាបញ្ហាប្រឈមសម្រាប់ប្រទេសតូចៗ ដែលតែងតែពឹងផ្អែកលើច្បាប់អន្តរជាតិ។(ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា៖ ក្នុងពេលពិភពលោក ប្រែប្រួលយ៉ាងលឿន និងស្មុគស្មាញ អ្នកការទូតយើង ត្រូវខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត ជាពិសេសកម្លាំងប្រាជ្ញា ដើម្បីការពារដាច់ខាតនូវផលប្រយោជន៍ជាតិ និងប្រជាជន។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ ប្រមុខការទូត៖ និស្សិតកម្ពុជាជាង២០០នាក់នៅអ៊ីស្រាអ៊ែល និងមួយចំនួននៅអារ៉ាប់មានសុវត្ថិភាព ខណៈស្ថានទូតខ្មែរកំពុងតាមដានដោយយកចិត្តទុកដាក់ដើម្បីសុវត្ថិភាពរបស់ពួកគេ។ (ប្រភព៖ BTV NEWS) ចុចអាន
៥) ភ្នំពេញ៖ នយោបាយត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ធ្វើឱ្យកម្ពុជា ធានាបានការផ្គត់ផ្គង់អគ្គិសនី គ្រប់គ្រាន់ និងមិនឡើងថ្លៃ។ (ប្រភព៖ DAP NEWS) ចុចអាន
៦) អន្តរជាតិ៖ លោកត្រាំ ស៊កសៀតពាក្យសម្ដីថា គោលដៅរបស់អាម៉េរិក គឺការពារអ្នកដែលមានសតិមិនប្រក្រតី មិនឱ្យកាន់កាប់អាវុធនុយក្លេអ៊ែរ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៧) អន្តរជាតិ៖ ក្រោយអាម៉េរិកគំរាមកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយអេស្ប៉ាញ ចិនលើកឡើងថា ពាណិជ្ជកម្មមិនគួរត្រូវបានយកមកធ្វើជាអាវុធឡើយ។(ប្រភព៖ CNC HOT NEWS) ចុចអាន
៨) អន្តរជាតិ៖ នាយករដ្ឋមន្ត្រី Starmer៖ អង់គ្លេស មិនចូលរួមសង្គ្រាមទាំងស្រុងជាមួយអាម៉េរិកនោះទេ តែប្តេជ្ញាការពារពលរដ្ឋខ្លួន និងជួយទប់ស្កាត់ការវាយប្រហារពីអ៊ីរ៉ង់។(ប្រភព៖ CNC HOT NEWS) ចុចអាន
៩) អន្តរជាតិ៖ អ៉ីរ៉ង់បដិសេធថា មិនបានបាញ់មីស៉ីលសំដៅទៅតួកគីយ៉េ ដែលសមាជិក NATO នោះទេ។(ប្រភព៖ FRESH NEWS) ចុចអាន
១០) អន្តរជាតិ៖ ប្រទេសចិន សន្យាថា នឹងប្រយុទ្ធប្រឆាំងយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹង កងកម្លាំងបំបែកខ្លួន ឯករាជ្យតៃវ៉ាន់។(ប្រភព៖ DAP NEWS) ចុចអាន
១១) អន្តរជាតិ៖ យោធា៖ បារាំងអនុញ្ញាតឲ្យយន្តហោះអាមេរិកចុះចតនៅមូលដ្ឋានមួយចំនួន នៅមជ្ឈិមបូព៌ា។(ប្រភព៖ BTV NEWS ) ចុចអាន
១២) អន្តរជាតិ៖ ទំនងកំពុងបារម្ភ! ថៃ ចេញបដិសេធដំណឹងថាអាម៉េរិកសុំប្រើមូលដ្ឋានទ័ព យូតាប៉ៅ ដើម្បីវាយប្រហារអ៊ីរ៉ង់។(ប្រភព៖ CNC HOT NEWS ) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៤-មីនា-២០២៦
១) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ពេញចិត្ដចំពោះទំហំពាណិជ្ជកម្ម កម្ពុជា-សឹង្ហបុរី ដែលកើនដល់៥ពាន់លានដុល្លារ និងសង្ឃឹមថារដ្ឋាភិបាលទាំងពីរ ប្រឹងប្រែងដាក់គោលដៅ ឲ្យកើនដល់១០ពាន់លានដុល្លារនៅឆ្នាំខាងមុខ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
២) ភ្នំពេញ៖ សម្តេចតេជោ ៖ កម្ពុជា-ថៃ កំពុងខិតខំធ្វើយ៉ាងណា អនុវត្តបទឈប់បាញ់ ឲ្យល្អប្រសើរ។(ប្រភព៖ DAP NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត៖ គម្រោងព្រែកជីកហ្វូណនតេជោ កំពុងបោះជំហានទៅមុខតាមការគ្រោងទុក គ្មានអ្វីរាំងស្ទះឡើយ។ (ប្រភព៖ Kampucheathmey Daily ) ចុចអាន
៤) ភ្នំពេញ៖ កម្ពុជាបានប្ដូរទិសពីការទប់ស្កាត់អំពើឆបោកតាមអនឡាញទៅជាការលុបបំបាត់ឱ្យអស់ត្រឹមខែមេសាឆ្នាំ ២០២៦ ដើម្បីបង្កើនបរិយាកាសវិនិយោគ។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៥) ភ្នំពេញ៖ សម្តេចធិបតី៖ កម្ពុជា កំពុងជំរុញយ៉ាងសកម្ម នូវការអភិវឌ្ឍសមត្ថភាព Logistics របស់ខ្លួន ដើម្បីបំពេញបន្ថែម ដល់កិច្ចព្រមព្រៀង ពាណិជ្ជកម្មអន្តរជាតិ។ (ប្រភព៖ DAP NEWS) ចុចអាន
៦) អន្តរជាតិ៖ រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល គំរាមសម្លាប់អ្នកដែលហ៊ានឡើងធ្វើជាមេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់។ (ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ អ៉ីស្រាអែលអះអាងថា ខ្លួននិងអាមេរិកកំពុងគ្រប់គ្រងសឹងតែទាំងស្រុង លើដែនអាកាសរបស់ប្រទេសអ៉ីរ៉ង់។(ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ លោក ដូណាល់ ត្រាំ អះអាងថា សហរដ្ឋអាមេរិក នឹងអមដំណើរនាវាដឹកប្រេង ឆ្លងកាត់ច្រកសមុទ្រ Hormuz ប្រសិនបើចាំបាច់។(ប្រភព៖ DAP NEWS) ចុចអាន
៩) អន្តរជាតិ៖ ការប្រើប្រាស់ ឬការគំរាមកំហែង ដោយកម្លាំងណាមួយ មិនអាចបម្រើជាផលប្រយោជន៍ សម្រាប់គ្រប់ភាគីទាំងអស់ រួមទាំងអ៊ីស្រាអែលផងដែរ។(ប្រភព៖ DAP NEWS) ចុចអាន
១០) អន្តរជាតិ៖ អង់គ្លេស ពង្រាយនាវាចម្បាំងនិងឧទ្ធម្ភាគចក្រចូលសមុទ្រមេឌីទែរ៉ាណេ ដោយបារម្ភសង្គ្រាមរាលដាលខ្លាំង។(ប្រភព៖ Kampucheathmey Daily) ចុចអាន
១១) អន្តរជាតិ៖ វិស័យហិរញ្ញវត្ថុអាមេរិក បង្កើនការប្រុងប្រយ័ត្នចំពោះហានិភ័យនៃការវាយប្រហារសាយប័រ ស្របពេលសង្រ្គាមអ៉ីរ៉ង់កាន់តែឡើងកម្តៅ។(ប្រភព៖ FRESH NEWS ) ចុចអាន
១២) អន្តរជាតិ៖ លោក ត្រាំ រិះគន់អង់គ្លេស និងអេស្ប៉ាញក្រោយមិនគាំទ្រការវាយប្រហារអ៊ីរ៉ង់។(ប្រភព៖ THMEY THMEY NEWS ) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៣-មីនា-២០២៦
១) ភ្នំពេញ៖ ព្រះមហាក្សត្រ ចាត់ទុក ទិវាវប្បធម៌ជាតិ គឺដើម្បីបង្កើនការយល់ដឹងអំពីគុណតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ជាតិ។ (ប្រភព៖ BTV NEWS) ចុចអាន
២) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។(ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី ក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ។ (ប្រភព៖ BTV NEWS) ចុចអាន
៤) ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី អញ្ជើញចុះសួរសុខទុក្ខពលរដ្ឋភៀសសឹកកំពុងស្នាក់នៅវត្តធម្មរង្សី ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។ (ប្រភព៖ BTV NEWS) ចុចអាន
៥) ភ្នំពេញ៖ កម្ពុជា-សិង្ហបុរីមានឱកាសច្រើនក្នុងការពង្រីកកិច្ចប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងអប់រំ។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៦) អន្តរជាតិ៖ ត្រាំ បង្ហាញគោលដៅចំនួន៤ ដែលត្រូវសម្រេចឲ្យបានក្នុងសង្គ្រាមជាមួយ អ៊ីរ៉ង់។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៧) អន្តរជាតិ៖ អេស្ប៉ាញ មិនអនុញ្ញាតឱ្យអាម៉េរិកប្រើមូលដ្ឋានទ័ពដើម្បីវាយប្រហារអ៊ីរ៉ង់ ព្រមទាំងថ្កោលទោសសកម្មភាពយោធានៃគ្រប់ភាគីជម្លោះ។(ប្រភព៖ CNC HOT NEWS) ចុចអាន
៨) អន្តរជាតិ៖ កងទ័ពអាកាសកាតា បាញ់ទម្លាក់យន្ដហោះចម្បាំង ២គ្រឿង ហោះចេញមកពីអ៉ីរ៉ង់។(ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ ចិនទទូចឱ្យភាគីទាំងអស់រក្សាសុវត្ថិភាពច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ដឹកជញ្ជូនប្រេងនិងឧស្ម័នពិភពលោក។(ប្រភព៖ FRESH NEWS) ចុចអាន
១០) អន្តរជាតិ៖ តៃវ៉ាន់សង្ឃឹមថា ប្រជាជនអ៉ីរ៉ង់ទទួលបានសេរីភាព និងប្រជាធិបតេយ្យក្នុងពេលឆាប់ៗ ក្រោយអាមេរិក និងអ៉ីស្រាអែលបំផ្ទុះសង្រ្គាម។(ប្រភព៖ FRESH NEWS ) ចុចអាន
១១) អន្តរជាតិ៖ ជនជាតិអាមេរិកនៅអ៊ីរ៉ង់ ប្រឈមនឹងគ្រោះថ្នាក់ធំ ខណៈការវាយប្រហាររួមគ្នារបស់អាមេរិក-អ៊ីស្រាអែលនៅតែបន្ត ។(ប្រភព៖ BTV NEWS ) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
ចូលរួមរៀបចំផ្ទះសំបែងយើងអោយមានរបៀបរៀបរយ 😘
ផ្សារត្រីបន្លែមិនរៀបរយអូរឬស្សី ផ្លូវ166 មុននឹងក្រោយរៀបចំ
📍 ខណ្ឌ៧មករា រាជធានីភ្នំពេញ
#ការរៀបចំក្រុង #នគរូបនីយកម្ម #ទីក្រុងវៃឆ្លាត #គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព #ជីវិតពិតរបស់ប្រជាជនកម្ពុជា
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
ចូលរួមរៀបចំផ្ទះសំបែងយើងអោយមានរបៀបរៀបរយ 😘
ផ្សារត្រីបន្លែមិនរៀបរយអូរឬស្សី ផ្លូវ166 មុននឹងក្រោយរៀបចំ
📍 ខណ្ឌ៧មករា រាជធានីភ្នំពេញ
#ការរៀបចំក្រុង #នគរូបនីយកម្ម #ទីក្រុងវៃឆ្លាត #គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព #ជីវិតពិតរបស់ប្រជាជនកម្ពុជា
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 601
អបអរសាទរ ទិវាវប្បធម៌ជាតិ ខួបលើកទី២៨ (National Culture Day)
ថ្ងៃអង្គារ ១៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
