es
Feedback
CPP_PP Official

CPP_PP Official

Ir al canal en Telegram

នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ

Mostrar más
1 613
Suscriptores
+1224 horas
+677 días
+7230 días
Archivo de publicaciones
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៨-កក្តដា-២០២៥   ១) ភ្នំពេញ៖ សម្តេចតេជោ ណែនាំឱ្យសាលានាយទាហាន សាលាពលទាហាននៅតាមបណ្តាភូមិភាគ គួរចាប់ផ្ដើមរៀបចំត្រៀមសម្រាប់ការអនុវត្តកាតព្វកិច្ចយោធា!។ (ប្រភព៖ BRANDMEDAI News)      ចុចអាន   ២) ភ្នំពេញ៖ សម្តេចមហាបវរធិបតី ៖ កម្ពុជា គឺជាភស្តុតាងដ៏រស់រវើកមួយដែលមានតម្លៃជាសកល និង ជាគំរូសម្រាប់មនុស្សជាតិ និងពិភពលោក។ (ប្រភព៖ CNC HOT NEWS )      ចុចអាន     ៣) ភ្នំពេញ៖ រាជរដ្ឋាភិបាល បន្តបេសកកម្មស្វែងរកយុត្តិធម៌ និងទទួលស្គាល់ឧក្រិដ្ឋកម្មរបស់ខ្មែរក្រហមពីសហគមន៍អន្តរជាតិ តាមរយៈជោគជ័យ នៃការបង្កើតសាលាក្ដីខ្មែរក្រហម។ (ប្រភព៖ DAP NEWS)      ចុចអាន     ៤) ភ្នំពេញ៖«កក្កដា»ជាខែដ៏ពិសិដ្ឋ មានអត្ថន័យធំធេងចំពោះកម្ពុជា ព្រោះសម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។  (ប្រភព៖ Kampucheathmey daily)      ចុចអាន     ៥) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធនានាយកចិត្តទុកដាក់ ថែរក្សាទីតាំង «បូជនីយដ្ឋានចងចាំនៃកម្ពុជា» ឱ្យបានគង់វង្សសម្បត្តិបេតិកភណ្ឌពិភពលោកសម័យថ្មីមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា។ (ប្រភព៖CNC HOT NEWS)      ចុចអាន     ៦) ភ្នំពេញ៖គណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ។ (ប្រភព៖ kampucheathmey daily)      ចុចអាន   ៧) អន្តរជាតិ៖ សហរដ្ឋអាមេរិក ថាមិនបានគាំទ្រឱ្យអ៉ីស្រាអែល វាយប្រហារលើស៉ីរីនោះទេ។ (ប្រភព៖ FRESH NEWS )      ចុចអាន   ៨) អន្តរជាតិ៖ ប្រេស៊ីល បដិសេធការជ្រៀតជ្រែក របស់សហរដ្ឋអាមេរិក ចំពេលមានភាពតានតឹង ផ្នែកពន្ធគយ និងបច្ចេកវិទ្យា។ (ប្រភព៖ DAP NEWS)      ចុចអាន   ៩) អន្តរជាតិ៖ អឺរ៉ុប ជំរុញឱ្យធ្វើពិពិធកម្ម ទីផ្សារពាណិជ្ជកម្ម ជុំវិញការបង្ខិតបង្ខំ ផ្នែកពន្ធគយរបស់អាមេរិក ដែលការរំខានដល់ខ្សែ សង្វាក់ផ្គត់ផ្គង់។ (ប្រភព៖ DAP NEWS)      ចុចអាន   ១០) អន្តរជាតិ៖ នាយករដ្ឋមន្ត្រីហុងគ្រី៖ មានតែលោក ពូទីន និងលោក ត្រាំ ទេ ដែលអាចបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាម រយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្រស់នាពេលរាត្រី រាជធានីភ្នំពេញ ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ🇰🇭🇰🇭🇰🇭 សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាម រយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្តេចតេជោ ហ៊ុន សែន គឺជាអ្នកផ្តួចផ្តើមគំនិតដើម្បីចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជាក្នុងបញ្ជីបេតិកភណ្ឌពិភពលោក សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាម រយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៧-កក្តដា-២០២៥   ១) ភ្នំពេញ៖ អគ្គលេខាធិការអន្តរសភាអាស៊ាន លើកឡើងថា៖ ប្រវត្តិសាស្រ្ត និងការតស៊ូរបស់សម្តេច ជាមេរៀនសម្រាប់ការកសាងសន្តិភាព និងសុខដុមរមនាសំខាន់សម្រាប់អាស៊ាន។ (ប្រភព៖ BRANDMEDAI News  )      ចុចអាន   ២) ភ្នំពេញ៖ សម្តេច ហ៊ុន សែន ចាត់ទុកមរណភាពរបស់លោក សុខ ភាព ថាជាការបាត់បង់ឥស្សរជនដែលរួមចំណែកនាំយកសន្តិភាពជូនកម្ពុជា។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន   ៣) ភ្នំពេញ៖ សម្តេចធិបតី៖ ការចូលរួមក្នុងមូលនិធិ ស៊ីធីអិន ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ជាទឹកចិត្តនិងជាកម្លាំងសាមគ្គីមួយ របស់ខ្មែរ។  (ប្រភព៖ DAP NEWS)      ចុចអាន   ៤) ភ្នំពេញ៖ កម្ពុជា ប្រកាសដាក់ឱ្យប្រើប្រាស់នូវ ក្របខ័ណ្ឌពិនិត្យតាមដាន និងវាយតម្លៃដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ (ប្រភព៖ FRESH NEWS)      ចុចអាន   ៥) ភ្នំពេញ៖ លោក ឃួង ស្រេង៖ បើចង់បម្រើសមាជិកបក្ស គឺត្រូវតែស្គាល់សមាជិកបក្សរបស់ខ្លួនឲ្យបានច្បាស់។ (ប្រភព៖ kampucheathmey daily)      ចុចអាន   ៦) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ អត្រាពន្ធ ៣៦% ដែលអាមេរិកដាក់មកកម្ពុជា មិនមែនជាពន្ធបដិកាចុងក្រោយនោះទេ នៅខែសីហា ខាងមុខនឹងមានអត្រាពន្ធបដិកាថ្មី ​។ (ប្រភព៖ FRESH NEWS)      ចុចអាន   ៧) អន្តរជាតិ៖ អ៊ីស្រាអែល វាយប្រហារក្រសួងការពារជាតិស៊ីរី ខណៈជម្លោះនៅភាគខាងត្បូងកាន់តែធ្ងន់ធ្ងរ។ (ប្រភព៖ FRESH NEWS )      ចុចអាន   ៨) អន្តរជាតិ៖ ចៅក្រម ICC ទាត់ចោលសំណើរបស់អ៉ីស្រាអែលទាមទារឱ្យលុបចោលដីកាចាប់ខ្លួនលោក Netanyahu​។ (ប្រភព៖ FRESH NEWS)      ចុចអាន   ៩) អន្តរជាតិ៖ លោក ត្រាំ ប្រកាសរក្សាពន្ធ ២៥ភាគរយលើជប៉ុន និងជិតឈានដល់កិច្ចព្រមព្រៀងជាមួយឥណ្ឌា។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន   ១០) អន្តរជាតិ៖ ប្រធានាធិបតី​ស៊ី​រី​ ចោទ​អ៊ីស្រាអែល​ថា​​ព្យាយាម​អូសទាញ​ខ្លួន​ឲ្យ​ចូល​ក្នុង​សង្គ្រាម។ (ប្រភព៖ kampucheathey daily)      ចុចអាន   ១១) អន្តរជាតិ៖ ហ្សេលេនស្គី ឌឺដង ពូទីន ថា​ខ្លាច​អាមេរិក ទើប​អត់​ហ៊ាន​ទម្លាក់​គ្រាប់បែក​ថ្ងៃលោក Kellogg មក​​ក្រុងកៀវ។ (ប្រភព៖ kampucheathey daily)      ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាម រយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

ឯកឧត្តម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម
+9
ឯកឧត្តម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាអនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ លោកជំទាវ សួស រដ្ឋាវី ប្រធានលេខាធិការដ្ឋាន នៃក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌ លោក សក់ ច័ន្ទកញ្ញារិទ្ធ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌ អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំជីវភាពប្រចាំខែកក្កដា និងទិសដៅបន្តខែសីហា ឆ្នាំ២០២៥ របស់គណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ ——————————————— ថ្ងៃព្រហស្បតិ៍ ៧រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៤ : ០០នាទីរសៀល នៅមន្ទីរគណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ បានបើកកិច្ចប្រជុំជីវភាពប្រចាំខែកក្កដា និងទិសដៅបន្តខែសីហា ឆ្នាំ២០២៥ របស់គណៈកម្មាធិការគណបក្សខណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាអនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌ លោកជំទាវ សួស រដ្ឋាវី ប្រធានលេខាធិការដ្ឋាន នៃក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌ លោក សក់ ច័ន្ទកញ្ញារិទ្ធ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌ ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ទាំង០៧ លោកអនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សខណ្ឌ លោកអនុប្រធាន លោក លោកស្រី សមាជិក-សមាជិកា គណៈកម្មាធិការគណបក្សខណ្ឌ និងលោក លោកស្រី ប្រធាន-អនុប្រធានគណៈកម្មាធិការគណបក្សសង្កាត់ទាំង០៧​។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« រូបមួយសន្លឹកនេះ ពិតជាមានន័យពេញបេះដូង » - សម្ដេចតេជោ តែងស្ថិតនៅក្នុងបេះដូងពលរដ្ឋកម្ពុជា! - សម្ដេចតេជោ ជានិមិត្តរូបនៃសុខសន្តិ
« រូបមួយសន្លឹកនេះ ពិតជាមានន័យពេញបេះដូង » - សម្ដេចតេជោ តែងស្ថិតនៅក្នុងបេះដូងពលរដ្ឋកម្ពុជា! - សម្ដេចតេជោ ជានិមិត្តរូបនៃសុខសន្តិភាព! - ទីណាមានការលំបាករបស់ពលរដ្ឋ តែងមានវត្តមានតេជោ ទៅដល់ទីនោះ ❤️ ជយោ...! សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៦-កក្តដា-២០២៥   ១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ «នាយករដ្ឋមន្ត្រីស្តីទីថៃសព្វថ្ងៃ មានចំណែកទទួលខុសត្រូវលើការសុំឱវាទ ឬយោបល់ពីខ្ញុំ កាលពីថ្ងៃទី១៥ មិថុនា ២០២៥ ជាមួយលោកស្រី អ៊ុង អុីន»។ (ប្រភព៖ FRESH NEWS)      ចុចអាន     ២) ភ្នំពេញ៖ សម្តេច​តេ​ជោ ប្រាប់​ថៃ ថា​ការ​ចរចា​ពិត​ត្រូវធ្វើ​ដោយ​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត មិនមែន​ជាមួយ​ប្រធាន​ព្រឹទ្ធសភា​ទេ។ (ប្រភព៖ Kohsantepheap Daily)      ចុចអាន     ៣) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យរាជរដ្ឋាភិបាលកម្ពុជា-ទីម័រឡេស្តេ រិះរកការបំពេញឲ្យគ្នាទៅវិញទៅមក រវាងវិស័យថាមពលនិងស្បៀង។  (ប្រភព៖ CNC HOT NEWS)      ចុចអាន     ៤) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានស្នើឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត Dato Sri Prof. Dr. Tahir ពិនិត្យលទ្ធភាពរៀបចំអភិវឌ្ឍភូមិអតីតយុទ្ធជនមួយ ដើម្បីរួមចំណែកនៅក្នុងបុព្វហេតុនេះ។ (ប្រភព៖ CEN NEWS)      ចុចអាន     ៥) ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់​ នៃសភាតំណាងប្រជាជនចិន ចាត់ទុកសម្តេចតេជោជាតួអង្គសំខាន់។ (ប្រភព៖ DAP NEWS)      ចុចអាន   ៦) អន្តរជាតិ៖ ​មេដឹកនាំអាមេរិកលោក Donald Trump បានបញ្ជាក់ប្រាប់មិនឲ្យលោក Zelensky វាយប្រហារលើទីក្រុងមូស្គូឡើយ។ (ប្រភព៖ DAP NEWS)      ចុចអាន   ៧) អន្តរជាតិ៖ ប្រមុខ NATO ព្រមានថា ប្រេស៉ីល ចិន និងឥណ្ឌា អាចនឹងរងទណ្ឌកម្មរបស់អាមេរិក ប្រសិនបើនៅតែបន្តរកស៉ីជាមួយទីក្រុងមូស្គូ។ (ប្រភព៖ FRESH NEWS )      ចុចអាន   ៨) អន្តរជាតិ៖ ចិនសន្យាជួយគាំទ្ររុស្ស៊ីកាន់តែខ្លាំងថែមទៀតដើម្បីទប់ទល់នឹងសម្ពាធពីអាម៉េរិក។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន   ៩) អន្តរជាតិ៖ លោក Trump យកពន្ធ ១៩% លើទំនិញឥណ្ឌូនេស៊ី ក្នុងកិច្ចព្រមព្រៀងចុងក្រោយ ខណៈប្លុកអឺរ៉ុប ត្រៀមខ្លួនសងសឹក។ (ប្រភព៖ BTV NEWS)      ចុចអាន   ១០) អន្តរជាតិ៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ឯកភាពគ្នាកំណត់យកខែសីហា ជាឱសានវាទសម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់​។ (ប្រភព៖ FRESH NEWS)      ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាម រយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានចូលរួមសំណេះសំណាលជាមួយគណបក្សសង្កាត់ស្ទឹងមានជ័យទី៣​ នាវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ និងបានលើកឡើងថា៖ ១) សាខាបក្សភូមិ ត្រូវតែមានទំនាក់ទំនងជិតស្និតជាមួយសមាជិកបក្ស ដឹងសុខដឹងទុក្ខ និងត្រូវផ្តល់សេវាឱ្យបានល្អ។ ២) ត្រូវពង្រឹងការងារភូមិ សង្កាត់មានសុវត្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានសង្កាត់ជាប់ជាប្រចាំ ប្រឹងឱ្យអស់ពីលទ្ធភាព ដើម្បីសេចក្តីសុខរបស់ប្រជាជនយើង។ ៣) ក្នុងឱកាសនោះ លោក លោកស្រី ប្រធានភូមិទាំង៩ និងប្រជាពលរដ្ឋ បានថ្លែងនូវការអរគុណចំពោះ ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សប្រជាជនរាជធានីភ្នំពេញ ដែលបានបំពេញនូវសំណើសំណូមពរ​ កសាងលូ ប្រឡាយមេរំដោះទឹក ផ្លូវប៉េតុង និងអំពូលភ្លើងសូឡា។ ៤) ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញបានបន្តថា៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ណាស់ ចំពោះ សមាជិក សមាជិកាបក្សគ្រប់ពេលវេលា គ្រប់ទីកន្លែង ដើម្បីបំពេញនូវរាល់តម្រូវការរបស់ប្រជាជនគ្រប់កាលៈទេសៈ និងពុំដែលរត់ចោលប្រជាជនពេលណាមួយឡើយ។ ៥) គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺមានអំណាចក្នុងការដឹកនាំអភិវឌ្ឍន៌ប្រទេសឱ្យកាន់តែរីកចំរើន ជាមួយនិងការរក្សាបាននូវសុខសន្តិភាពពេញ ដឹកនាំកម្ពុជាក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ ដែលជាយុទ្ធសាស្រ្តច្បាស់លាស់ សម្រាប់កូនចៅជំនាន់ក្រោយ។ ៦) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងកិច្ចការពារបូរណភាពទឹកដីឱ្យបានដាច់ខាត និងសូមឱ្យសមាជិក សមាជិកាសមរភូមិក្រោយ ចូលរួមគាំទ្រពេញទំហឹងដល់កងទ័ពជួរមុខរបស់យើង។ ៧) ឯកឧត្ដម ឃួង ស្រេង បន្ថែមថា៖ សាមគ្គីភាពផ្ទៃក្នុងរបស់បក្ស គឺជារឿងសំខាន់ណាស់ ដូច្នេះយើងត្រូវសាមគ្គីភាពគ្នា ឱ្យកាន់តែរឹងមាំ។ ៨) ឯកឧត្ដម ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណចំពោះ គណបក្សសង្កាត់ ដែលបានរួមចំណែក ដែលធ្វើឱ្យការបោះឆ្នោតនៅឆ្នាំ២០២២ ឆ្នាំ២០២៣ ការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតក្រុមប្រឹក្សារាជធានីទទួលបានជ័យជំនៈ៕ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

យុទ្ធសាស្រ្តក្នុងការអភិវឌ្ឍប្រទេសជាតិ និងស្វែងរកឱកាសការងារឱ្យប្រជាពលរដ្ឋ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៥-កក្តដា-២០២៥   ១) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រាប់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ថាកម្ពុជាជាប្រទេសតូច ប៉ុន្តែមានកម្លាំងទិញធំ!។ (ប្រភព៖ BRANDMEDAI News)      ចុចអាន     ២) ភ្នំពេញ៖ សម្តេចតេជោ ៖ កម្ពុជាអាចទុកចិត្ត លើការគាំទ្រពីបារាំង ខណៈកម្ពុជាកំពុងប្រឈមការបំពានទឹកដី ពីថៃ។ (ប្រភព៖ DAP NEWS)      ចុចអាន     ៣) ភ្នំពេញ៖ ទូតកូរ៉េខាងត្បូងជម្រាបសម្ដេចតេជោថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូងនឹង​បើកការដ្ឋាន​សាង​សង់​នៅ​ឆ្នាំ២០២៦។  (ប្រភព៖ BTV NEWS)      ចុចអាន     ៤) ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំជាមួយ​គណៈ​បញ្ជាការ​ឯកភាពរាជធានី-ខេត្ត ត្រួតពិនិត្យការប្រយុទ្ធប្រឆាំងបទល្មើស​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងដាក់ទិសដៅការងារបន្ត។ (ប្រភព៖ FRESH NEWS)      ចុចអាន     ៥) ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង ណែនាំមន្រ្តីថ្នាក់មូលដ្ឋាន ត្រូវបម្រើប្រជាពលរដ្ឋ ដោយស្មោះសរ ហើយត្រូវចាត់ទុកខ្លួនឯង ជាអ្នកបម្រើពលរដ្ឋ។ (ប្រភព៖ DAP NEWS)      ចុចអាន   ៦) អន្តរជាតិ៖ អ៊ីរ៉ង់ព្រមាន សងសឹក ប្រសិនបើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិត្រូវបានដាក់ឡើងវិញ​។ (ប្រភព៖ BTV NEWS)      ចុចអាន   ៧) អន្តរជាតិ៖ រដ្ឋមន្ត្រីការពារជាតិ អាល្លឺម៉ង់ និយាយថា យោធារបស់ខ្លួនត្រៀមខ្លួន រួចរាល់ហើយ ដើម្បីសម្លាប់យោធារុស្សី។ (ប្រភព៖ DAP NEWS )      ចុចអាន   ៨) អន្តរជាតិ៖ លោក ត្រាំ បញ្ជាក់ថា អាមេរិកនឹងបញ្ជូនអាវុធទៅអ៊ុយក្រែន តាមរយៈអង្គការណាតូ និងគំរាមដាក់ពន្ធធ្ងន់ធ្ងរលើរុស្ស៊ី។ (ប្រភព៖ DAP NEWS)      ចុចអាន   ៩) អន្តរជាតិ៖ ​លោក ណេតាន់យ៉ាហ៊ូ មេដឹកនាំអ៊ីស្រាអែល ប្រកាន់​​ទស្សនៈ​​រឹងទ​ទឹង​ និងតែងព្រងើយកន្តើយចំពោះ មតិប្រឆាំង។ (ប្រភព៖ kampucheathmey daily)      ចុចអាន   ១០) អន្តរជាតិ៖ប្រធានាធិបតីអាមេរិក លោក Donald Trump ដាក់ឱសានវាទ ៥០ថ្ងៃឱ្យរុស្ស៊ី បញ្ចប់ជម្លោះជាមួយអ៊ុយក្រែន។ (ប្រភព៖ FRESH NEWS )      ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

photo content
+4

សម្តេចភក្តី សាយ ឈុំ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ មន្ត្រី សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់សំរោងក្រោម =====
+9
សម្តេចភក្តី សាយ ឈុំ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ មន្ត្រី សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់សំរោងក្រោម ======================= ព្រឹកថ្ងៃអង្គារ ៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន រាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខមន្ត្រី និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅក្នុងទីស្នាក់ការគណបក្សសង្កាត់សំរោងក្រោម ចំនួន ៦០នាក់ ក្នុងបរិយាកាសសប្បាយរីករាយ និងប្រកបដោយភាពស្និទ្ធស្នាល ជាទីបំផុត ។ សម្តេចក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និង សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សផងដែរ ៕ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បកស្រាយពីមូលហេតុនៃសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៅសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្តេចតេជោ ហ៊ុន សែន៖ អ្នកដែលបង្កើតកម្លាំងប្រដាប់អាវុធលើទឹកដីថៃ គឺខុសគោលការណ៍អាស៊ាន និងជាជនក្បត់ជាតិ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៤-កក្តដា-២០២៥   ១) ភ្នំពេញ៖ សម្តេចតេជោ៖ ជនបរទេសក៏ដោយដែលទទួលបានសញ្ជាតិខ្មែរត្រូវដកសញ្ជាតិវិញ ករណីឃុបឃិតជាមួយបរទេសបំផ្លាញកម្ពុជា។ (ប្រភព៖ Kampucheathmey daily)      ចុចអាន     ២) ភ្នំពេញ៖ សម្ដេចតេជោព្រមានពីសង្គ្រាមប្រសិន​ជាថៃហ៊ានធ្វើរបងព័ទ្ធប្រាសាទតាមាន់ធំ។ (ប្រភព៖ Kampucheathmey daily)      ចុចអាន     ៣) ភ្នំពេញ៖ ​​ការពិតនៃប្រវត្តិសាស្រ្ត! សម្ដេចតេជោ រំលឹកថា សំណាងហើយ ដែលជប៉ុនចាញ់សង្គ្រាមលោកលើកទី២  ទើបខ្មែរទទួលបានខេត្ត៤ ពីថៃមកវិញ ។  (ប្រភព៖ DAP NEWS)      ចុចអាន     ៤) ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត៖ កម្ពុជាត្រូវធ្វើទំនើបកម្មកងទ័ព​ ដើម្បីប្រឆាំងនឹងសង្គ្រាមបែប Hybrid។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន     ៥) ភ្នំពេញ៖ នាយករដ្ឋមន្ដ្រីកម្ពុជា បញ្ជាក់ជាថ្មី «ការបើកច្រកព្រំដែនមិនលំបាកទេ កូនសោស្ថិតលើដៃរបស់ថៃ» និងប្រកាសផ្ដល់លក្ខខណ្ឌ៣ចំណុចដល់ភាគីថៃ។ (ប្រភព៖ FRESH NEWS)      ចុចអាន   ៦) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសឱ្យអនុវត្តច្បាប់កាតព្វកិច្ចយោធា ចាប់ពីឆ្នាំ២០២៦ តទៅ។ (ប្រភព៖ FRESH NEWS)      ចុចអាន   ៧) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា កម្ពុជាមិនបានទាត់ចោលយន្តការទ្វេភាគីជាមួយថៃឡើយ លើកលែងតំបន់ចំនួន៤ ត្រូវតែដោះស្រាយតាមយន្តការតុលាការយុត្តិធម។ (ប្រភព៖ FRESH NEWS)      ចុចអាន     ៨) អន្តរជាតិ៖ ​អ៊ុយក្រែន​ ច្រាន​ចោល​របាយការណ៍​ដែល​ថា ​កូរ៉េ​ខាងជើង​បញ្ជូន​ទ័ព​ ៣០ ០០០​នាក់​ទៅ​រុស្ស៊ី។ (ប្រភព៖Kampucheathmey daily)      ចុចអាន   ៩) អន្តរជាតិ៖ លោក Trump ប្រកាសពន្ធ ៣០ភាគរយ ប្រឆាំងនឹងសហភាពអឺរ៉ុប និងម៉ិកស៊ិក ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែសីហា។ (ប្រភព៖ DAP NEWS )      ចុចអាន   ១០) អន្តរជាតិ៖ លោក Putin លើកឡើងថា រុស្សីនិងលោកខាងលិច មានជម្លោះគ្នាពេលនេះ មិនមែនដោយសារ តែមនោគមវិជ្ជានោះទេ។ (ប្រភព៖ FRESH NEWS)      ចុចអាន   ១១) អន្តរជាតិ៖ បេសកជនពិសេសអាមេរិក ទៅដល់ទីក្រុងកៀវ​ ក្រោយលោក ត្រាំ ប្រកាសផ្តល់ប្រព័ន្ធមីស៉ីល Patriot ថ្មីដល់អ៊ុយក្រែន។ (ប្រភព៖ FRESH NEWS )      ចុចអាន   ១២) អន្តរជាតិ៖ មន្ទីរប៉ង់តាហ្គោន បន្តដាក់សំពាធ ទៅលើប្រទេសជប៉ុន និងអូស្ត្រាលីជុំវិញ បញ្ហាជាមួយនឹងចិន។ (ប្រភព៖ FRESH NEWS )      ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

photo content
+9

នាល្ងាចថ្ងៃចន្ទ ៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ មន្ទីរគណបក្សខណ្ឌមានជ័យ ម
+9
នាល្ងាចថ្ងៃចន្ទ ៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ មន្ទីរគណបក្សខណ្ឌមានជ័យ មានពីធី​សំណេះសំណាល​ជាមួយ​សមាជិក​ សមាជិកា​ គណៈកម្មាធិការ​គណបក្ស​ សង្កាត់ចាក់អង្រែក្រោម​ ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងឯកឧត្តម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណកម្មាធិការគណបក្សរាជធានីភ្នំពេញ។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្តេចតេជោ ហ៊ុន សែន៖ ច្បាប់ដកសញ្ជាតិគឺដើម្បីការពារកុំឱ្យប្រវត្តិសាស្ត្រច្រំដែល សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្តេចតេជោ ហ៊ុន សែន៖ សូមឲ្យមេដឹកនាំពិភពលោក ក៏ដូចជាមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែល ថាក់ស៊ីន លើកឡើង ! សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok