រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត/Ren Rortanak Spokesman of HE. H.E. Abhisantibindit Sar Sokha
Ir al canal en Telegram
2 702
Suscriptores
-924 horas
-297 días
-26130 días
Carga de datos en curso...
Canales Similares
Nube de Etiquetas
Sin datos
¿Algún problema? Por favor, actualice la página o contacte a nuestro gerente de soporte.
Menciones Entrantes y Salientes
---
---
---
---
---
---
Atraer Suscriptores
julio '26
julio '26
+11
en 0 canales
junio '26
+3
en 0 canales
Get PRO
mayo '26
+4
en 1 canales
Get PRO
abril '26
+4
en 2 canales
Get PRO
marzo '26
+7
en 3 canales
Get PRO
febrero '26
+1
en 2 canales
Get PRO
enero '26
+2
en 1 canales
Get PRO
diciembre '25
+10 360
en 7 canales
Get PRO
noviembre '25
+34
en 4 canales
Get PRO
octubre '25
+25
en 5 canales
Get PRO
septiembre '25
+34
en 6 canales
Get PRO
agosto '25
+248
en 10 canales
Get PRO
julio '25
+252
en 5 canales
Get PRO
junio '25
+91
en 2 canales
Get PRO
mayo '25
+37
en 2 canales
Get PRO
abril '25
+19
en 1 canales
Get PRO
marzo '25
+29
en 1 canales
Get PRO
febrero '25
+32
en 1 canales
Get PRO
enero '25
+51
en 3 canales
Get PRO
diciembre '24
+99
en 6 canales
Get PRO
noviembre '24
+52
en 2 canales
Get PRO
octubre '24
+19
en 2 canales
Get PRO
septiembre '24
+593
en 2 canales
| Fecha | Crecimiento de Suscriptores | Menciones | Canales | |
| 22 julio | 0 | |||
| 21 julio | +1 | |||
| 20 julio | +2 | |||
| 19 julio | 0 | |||
| 18 julio | 0 | |||
| 17 julio | 0 | |||
| 16 julio | +1 | |||
| 15 julio | +1 | |||
| 14 julio | 0 | |||
| 13 julio | 0 | |||
| 12 julio | +1 | |||
| 11 julio | 0 | |||
| 10 julio | 0 | |||
| 09 julio | 0 | |||
| 08 julio | +1 | |||
| 07 julio | +1 | |||
| 06 julio | 0 | |||
| 05 julio | 0 | |||
| 04 julio | +2 | |||
| 03 julio | +1 | |||
| 02 julio | 0 | |||
| 01 julio | 0 |
Publicaciones del Canal
| 2 | ឯកឧត្ដមអភិសន្តិបណ្ឌត ស សុខា «ក្រសួងពាក់ព័ន្ធបានកំពុងរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល កត់ត្រាអ្នកប្រើប្រាស់គ្រឿងញៀន ទាំងវ័យជំទង់ យុវជន មន្ត្រីរាជការ…ដើម្បីធ្វើឱ្យប្រាកដថាមន្ត្រីស្អាតស្អំគ្មានសារធាតុញៀន»។
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Sar Sokha
🌐Join Telegram
🌐YouTube
🌐TikTok
#សសុខា #SarSokha #កម្ពុជា #Cambodia | 167 |
| 3 | កូនចៅយើងមួយចំនួននេះ ពិសេសគ្នាដែលនៅជំទង់ៗ នៅជាយុវជននេះ បើថាគេនាំទៅខូចឆាប់ណាស់។ បើថាគេនាំទៅសាកគ្រឿងញៀនងាយណាស់ ទៅហើយចង់សាកមើលណាស់។ ដល់តែទៅបានមួយដងពីរដងក៏ញៀនតែម្ដង ប៉ះពាល់អនាគត។ អ៊ីចឹងហើយបានថា ខ្លួនគាត់វាម្យ៉ាងហើយ ម្យ៉ាងទៀតនោះ គឺយើងជាឪពុកម្ដាយ ជាអាណាព្យាបាល ជាមីង ជាពូ ជាអ៊ំ ជាយាយ ជាតា បងប្អូននៅជាមួយគ្នាហ្នឹង តោងតែជួយដែរ។ ចៀសវាងដល់តែគ្នាមានបញ្ហា និយាយបន្ទោសថាមកពីមិនដែលឃើញអាជ្ញាធរចុះអប់រំ ផ្សព្វផ្សាយ។ ជាការពិតហើយ សមត្ថកិច្ចត្រូវតែទទួលយកការរិះគន់នេះ មិនអាចបដិសេធទេ។ ប៉ុន្តែក៏សូមឱ្យគាត់ទទួលខុសត្រូវដែរ។ ឧទាហរណ៍ បញ្ហាចរាចរណ៍ក៏ដូចគ្នា យើងបន្ទោសនគរបាលចរាចរណ៍ តើគ្នាហ្នុងមានប៉ុន្មាននាក់? គ្នាឯណាទៅគ្រប់គ្រងផ្លូវអស់ ពិសេសឥលូវផ្លូវយើងមានកាន់តែច្រើន។ បើកាលពីមុន ផ្លូវវាមិនសូវល្អ គ្រោះថ្នាក់វាមានតិចទេ។ តែដល់ឥលូវផ្លូវល្អៗមានច្រើន គាត់បើកលឿន ងាយគ្រោះថ្នាក់ ហើយគ្រោះថ្នាក់នរណា? គឺយើងអ្នកប្រើប្រាស់ផ្លូវហ្នុងហើយ រួមទាំងអ្នកភូមិ អ្នកស្រុកមានផ្ទះជាប់ផ្លូវ។ ដូចថាពីមុន ចង់រត់បិទភ្នែកឆ្លងផ្លូវក៏បានដែរ តែឥលូវសាកមើល គ្រោះថ្នាក់ឥលូវហ្នឹង។ មួយទៀត គឺអ្នកបើកបរ បើកាលណាមានគ្រឿងស្រវឹងក្នុងខ្លួន គឺងាយគ្រោះថ្នាក់ណាស់។ តែអាហ្នឹង យើងត្រូវតែមានវិធានការឱ្យបានហ្មត់ចត់ បើមានជាតិអាកុល ត្រូវតែអនុវត្តទោស។ យើងម្នាក់ៗ សុទ្ធតែមានការទទួលខុសត្រូវ។ បើថាយើងមានបញ្ហាអ្វីមួយ យើងទៅប្ដឹងឱ្យអាជ្ញាធរដោះស្រាយ ហើយគេមិនដោះស្រាយ អាហ្នឹងយើងស្ដីបន្ទោសរិះគន់វាត្រូវហើយ។ តែជួនអីរឿងខ្លះ រឿងកូនចៅយើងសោះ យើងទៅបន្ទោសសមត្ថកិច្ចដែរ។ អាហ្នឹងមិនមែនថាមិនបានទេ តែយើងត្រូវដឹងថា យើងគ្រប់គ្រងកូនយើងអ្ហា!យើងស្រលាញ់កូនយើងជានរណាទាំងអស់! ម្ដេចមិនយើងមិនជួយមើល។ បើគ្រួសារនីមួយៗ ជួយគ្រប់គ្រងគ្នាបានល្អ គឺបញ្ហាវាមិនចោទដូចសព្វថ្ងៃទេ។ ចំណែករឿងក្មេងទំនើងក៏ដូចគ្នា។ ឥលូវអាជ្ញាធរយើង ការទទួលខុសត្រូវ គឺត្រូវតែអនុវត្តបានល្អ និងមានលទ្ធផលជាក់ស្ដែងនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។
ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤
ពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តកំចាយមារ ស្ថិតនៅភូមិស្មោងជើង ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង | 178 |
| 4 | រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខាបានថ្លែងថា ក្រសួងនឹងបន្តកាត់បន្ថយចំនួនក្របខណ្ឌមន្ត្រីនគរបាលនៅថ្នាក់ក្រសួង និងបង្កើនការបែងចែកក្របខណ្ឌទៅកាន់ថ្នាក់មូលដ្ឋាន ដើម្បីពង្រឹងសមត្ថភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល និងអង្គភាពនគរបាលនៅតាមមូលដ្ឋាន។
លោក ស សុខា ថ្លែងបែបនេះក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាម និងសិស្សនគរបាល-ពន្ធនាគារជ័យលាភី នៃបណ្ឌិត្យសភានគរបាលកម្ពុជា កាលពីថ្ងៃទី២០ ខែកក្កដា។
បើតាមលោក ស សុខា ក្រសួងមហាផ្ទៃបានកែសម្រួលការបែងចែកក្របខណ្ឌមន្ត្រីនគរបាលជាបន្តបន្ទាប់ ដោយផ្តោតការយកចិត្តទុកដាក់លើអង្គភាពនៅថ្នាក់មូលដ្ឋាន ជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់។
លោកបានឱ្យដឹងថា នៅឆ្នាំ២០២៥ ក្រសួងបានបែងចែកក្របខណ្ឌមន្ត្រីនគរបាលថ្មីជាង ៧០% ទៅឱ្យអង្គភាពថ្នាក់មូលដ្ឋាន ខណៈក្របខណ្ឌសម្រាប់ថ្នាក់ក្រសួងត្រូវបានកាត់បន្ថយមកនៅប្រមាណ ២០%។ នៅឆ្នាំ២០២៦ សមាមាត្រនេះបានកើនឡើងដល់ជាង ៨០% សម្រាប់ថ្នាក់មូលដ្ឋាន ហើយលោកថា នឹងបន្តកើនឡើងនៅឆ្នាំបន្តបន្ទាប់។
លោក ស សុខា ទទួលស្គាល់ថា ការបង្កើនក្របខណ្ឌទៅថ្នាក់មូលដ្ឋាន មានន័យថា អង្គភាពចំណុះទីស្តីការក្រសួងនឹងទទួលបានក្របខណ្ឌតិចជាងមុន ប៉ុន្តែលោកបាននិយាយថា ថ្នាក់ដឹកនាំអង្គភាពទាំងនោះបានគាំទ្រកំណែទម្រង់នេះ ដោយចាត់ទុកថា ជាផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា គោលដៅនៃការកែទម្រង់នេះ គឺដើម្បីពង្រឹងសមត្ថភាពរបស់មន្ត្រីនគរបាលនៅតាមប៉ុស្តិ៍រដ្ឋបាល និងអធិការដ្ឋាន ឱ្យអាចបំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាព និងផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋបានកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស។ លោក ថា កំណែទម្រង់នេះជាផ្នែកមួយនៃការបន្តអនុវត្តគោលនយោបាយរបស់ថ្នាក់ដឹកនាំកម្ពុជា ដែលផ្តោតលើការបង្ខិតសេវាសាធារណៈឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានប្រាប់សារព័ត៌មាន កាសែតខ្មែរ ថា ការលើកឡើងរបស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា វាជាយន្តការ និងចំណាត់ការមួយល្អ ព្រោះថាការកាត់បន្ថយ មន្ត្រី ក្របខ័ណ្ឌ នគរបាលនៅ ថ្នាក់ក្រសួង ក៏វាជួយការកាត់បន្ថយនៃការចំណាយ ថវិកា ជាតិមួយចំនួនដែរ ហើយទៅពង្រឹងប្រសិទ្ធភាព និងគុណភាពរបស់ មន្ត្រីនគរបាលនៅថ្នាក់មូលដ្ឋាន ចាប់ពីថ្នាក់ មន្ត្រីប៉ុស្តិ៍រដ្ឋបាលតាមឃុំ-សង្កាត់។
លោក អំ សំអាត បន្ថែមទៀតថា៖« មន្ត្រីនគរបាលរដ្ឋបាលប៉ុស្តិ៍ឃុំ-សង្កាត់ គឺនៅជាប់ជាមួយនិងប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ដែលធានា នៅក្នុងការកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ។ លោក បានថ្លែងបន្តថា ៖«យន្តការ និងវិធានការនេះ គឺជារឿងល្អ ប៉ុន្តែអ្វីដែលសំខាន់បន្ថែមទៀត គឺពង្រឹងនូវគុណភាព និងការផ្តល់ សេវាជូនប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ឲ្យមាន ប្រសិទ្ធភាព»៕ | 145 |
| 5 | 🫡🫡🫡 | 106 |
| 6 | ប្រធានប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន សរសើរការបោសសម្អាត Online Scam នៅកម្ពុជាថាបានមកពីការប្រឹងប្រែងដ៏អស្ចារ្យ
......
ឯកឧត្តម ប្រាយអ៊ែន មែកហ្វីតទឺសន៍ (Brian McFeeters) ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងមហាផ្ទៃ ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដោយឯកឧត្តមបានចាត់ទុកប្រតិបត្តិការនេះថាជា ការប្រឹងប្រែងដ៏អស្ចារ្យ។
ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម បានដឹកនាំប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនោះដែរ ឯកឧត្តម ក្នុងនាមប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំ អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់ បង្កបរិយាកាសអំណោយផល ធ្វើឱ្យបណ្តាក្រុមហ៊ុនអាមេរិកដែលកំពុងមានវត្តមាននៅកម្ពុជា មានទំនុកចិត្ត និងទទួលបានភាពកក់ក្តៅក្នុងដំណើរការអាជីវកម្មរបស់ខ្លួន។
ជាការឆ្លើយតប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណ ចំពោះការវាយតម្លៃប្រកបដោយការលើកទឹកចិត្តពីប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក។ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់បន្ថែមថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃនៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នេះឱ្យអស់ ព្រោះបទល្មើសនេះ ជាអម្រែកនៅលើស្មាដែលត្រូវតែដោះស្រាយជាដាច់ខាត។
ប្រមុខក្រសួងមហាផ្ទៃ ក៏បានជម្រាបជូនប្រតិភូអំពីលទ្ធផលនាពេលថ្មីៗនេះថា ក្រុមឆបោកទ្រង់ទ្រាយធំត្រូវបានបោសសម្អាតស្ទើរតែ ១០០ភាគរយ ក្នុងនោះសមត្ថកិច្ចកម្ពុជាក៏បាននិងកំពុងបន្តកម្ទេចក្រុមតូចៗបន្ថែមទៀត ខណៈជនជនបរទេសជាង ៣០ម៉ឺននាក់ បានស្ម័គ្រចិត្តចាកចេញ និងត្រូវបានបណ្ដេញចេញពីពីកម្ពុជាត្រឡប់ទៅប្រទេសដើមវិញ។
តំណាងក្រុមហ៊ុននីមួយៗ ក៏បានយកឱកាសនោះលើកឡើងអំពីចំណាប់អារម្មណ៍ចំពោះបទពិសោធនៃការវិនិយោគនៅកម្ពុជា និងការសម្លឹងមើលសក្តានុពលបន្ថែមដើម្បីពង្រីកអាជីវកម្ម។ ត្រង់ចំណុចនេះ ប្រមុខក្រសួងមហាផ្ទៃ បានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចរបស់ក្រសួងមហាផ្ទៃ ក្នុងការគាំទ្រ និងសម្រួលដល់ការវិនិយោគទាំងនោះ ឱ្យដំណើរការទៅដោយរលូន និងរីកចម្រើនលើទឹកដីកម្ពុជា។
ឯកឧត្តម Brian McFeeters បានជម្រាបជូនឯកឧត្តមអភិសន្តិបណ្ឌិតដោយត្រង់ៗថា ឯកឧត្តម និងប្រតិភូដែលបានបំពេញបេសកកម្មនៅកម្ពុជាប៉ុន្មានថ្ងៃមកនេះ គឺទទួលបានអារម្មណ៍កក់ក្តៅ និងមានសុវត្ថិភាព ហើយរំពឹងថា ទស្សនកិច្ចលើកនេះ នឹងជំរុញដល់ការពង្រីកសកម្មភាពវិនិយោគរបស់ក្រុមធុរជនអាមេរិកនៅកម្ពុជាបន្ថែមទៀត។
ជាកិច្ចបញ្ចប់ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានបង្ហាញក្តីរំពឹងដែរថា ប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នឹងនាំយកនូវអ្វីដែលបានមើលឃើញ និងស្វែងយល់ដោយផ្ទាល់នៅកម្ពុជា ទៅជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីធានាការពារសន្តិសុខ សុវត្ថិភាព និងបង្កលក្ខណៈដល់ការវិនិយោគដោយគ្មានការរើសអើង៕ | 122 |
| 7 | Sin texto... | 116 |
| 8 | ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ក្រើនរម្លឹក និងបំផុសស្មារតីដល់យុវជន មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋគ្រប់រូប ត្រូវរួមគ្នាថែរក្សាសមាជិកគ្រួសាររបស់ខ្លួនកុំឱ្យពាក់ព័ន្ធនឹងគ្រឿងញៀន។ សារនេះ មានគោលដៅរួមចំណែក ទប់ស្កាត់បទល្មើស ជួយសង្គ្រោះពិសេសយុវជន និងជំរុញឱ្យយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទទួលបានជោគជ័យ ចាប់ពីកម្រិតគ្រួសារ និងមូលដ្ឋានតទៅ។
ថ្លែងក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការដុតបំផ្លាញគ្រឿងញៀន ក្រោមប្រធានបទ “រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត” នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តកណ្តាល ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា ពិធីផ្សព្វផ្សាយនូវស្មារតីនៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៦ និងការដុតបំផ្លាញគ្រឿងញៀននាឱកាសនេះ គឺពិតជាមានសារសំខាន់ណាស់ ដើម្បីរួមចំណែកសម្រេចទស្សនវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកសាងកម្ពុជាទៅជាប្រទេសមួយ ដែលគ្រឿងញៀនលែងជាឧបសគ្គ និងជាបញ្ហារបស់សង្គមជាតិ។
ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញនូវក្តីព្រួយបារម្ភ ពីស្ថានភាពបទល្មើសគ្រឿងញៀន មានការប្រែប្រួល ខុសប្លែកពីអតីតកាល និងមិនមែនជាបទល្មើសធម្មតាទៀតនោះឡើយ ប៉ុន្តែវាបានភ្ជាប់ខ្លួនយ៉ាងស្អិតរមួតជាមួយឧក្រិដ្ឋកម្មឆ្លងដែន ការសម្អាតប្រាក់ ការជួញដូរមនុស្ស ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងបណ្តាញឧក្រិដ្ឋកម្ម ដែលមានការរៀបចំជាប្រព័ន្ធយ៉ាងស្មុគស្មាញ។ ក្នុងនោះក្រុមឧក្រិដ្ឋជន តែងតែផ្លាស់ប្តូរមធ្យោបាយ និងឧបាយកលជានិច្ច ក្នុងការលបលួចធ្វើសកម្មភាពទុច្ចរិត ដើម្បីគេចផុតពីសំណាញ់ច្បាប់។
ទន្ទឹមនឹងការព្រួយបារម្ភ ប្រមុខក្រសួងមហាផ្ទៃ ក៏បានគូសបញ្ជាក់ដែរថា សមត្ថកិច្ចកម្ពុជា ក៏បាននឹងកំពុងបំពេញប្រតិបត្តិការយ៉ាងសកម្ម ក្នុងការទប់ស្កាត់ និងបង្ក្រាបបញ្ហាគ្រឿងញៀននេះជាបន្តបន្ទាប់ ជាក់ស្ដែង ចាប់តាំងពីឆ្នាំ២០២៥ កន្លងមក នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង សមត្ថកិច្ចបង្ក្រាប និងរឹបអូសបានគ្រឿងញៀនសរុបប្រមាណជាង ៥តោន ដែលនឹងត្រូវដុតបំផ្លាញចោលចំពោះមុខប្រជាពលរដ្ឋ នាឱកាសនេះ។
ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា បើពិនិត្យមើលនាពេលបច្ចុប្បន្ន ស្ទើរតែគ្មានគ្រួសារណាមួយដែលមិនរងផលប៉ះពាល់ ឬគ្មានសមាជិកពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននោះឡើយ។ ដូច្នេះ ដើម្បីចូលរួមទប់ស្កាត់ និងលុបបំបាត់បញ្ហានេះឱ្យកាន់មានប្រសិទ្ធភាព មានតែការចូលរួមជាកម្លាំងសរុបពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសការផ្ដើមចេញពីគ្រួសារនីមួយៗ ក្នុងការតាមដាន អប់រំ និងណែនាំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀន។
ក្នុងនាមឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរមានសមត្ថកិច្ច គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ សូមបន្តប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ ដោយរួមគ្នាជំរុញ និងអនុវត្តនូវរាល់វិធានការ និងទិសដៅការងារដែលបានដាក់ចេញ ឱ្យទទួលបានលទ្ធផលជាផ្លែផ្កា និងមានប្រសិទ្ធភាពខ្ពស់បំផុត។
សូមបញ្ជាក់ថា សារធាតុញៀន និងសារធាតុគីមី ដែលសមត្ថកិច្ចបង្ក្រាប និងរឹបអូសបាន ត្រូវដុតបំផ្លាញចោលនាឱកាសនោះ មានទម្ងន់សរុបចំនួន ៥តោន ៦២២ គីឡូក្រាម ១២៩,៣០ក្រាម។ ក្នុងនោះ រួមមាន៖ សារធាតុញៀន ទម្ងន់ ៤តោន ៦១១គីឡូក្រាម ៨២១,៦៦ក្រាម និងសារធាតុគីមី ទម្ងន់ ១តោន ១០គីឡូក្រាម ៣០៧,៦៤ ក្រាម៕ | 149 |
| 9 | មកដឹងពីតម្លៃសេវា និងរយៈពេលនៃការផ្តល់សេវារដ្ឋបាល របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងវិស័យរ៉ែនិងថាមពល សម្រាប់ការស្នើសុំលិខិតអនុញ្ញាតការងារប្រេងកាត។ នេះជាតម្លៃសេវាដែលក្រសួងបានកំណត់កម្រិតខ្ពស់បំផុត តែក្រុង ស្រុក ខណ្ឌ នីមួយៗ អាចពិនិត្យស្ថានភាពជាក់ស្ដែងថាគួរយកប៉ុន្មាន ឬមិនយក។ ដូចគ្នាដែរចំពោះរយៈពេលផ្ដល់ ក៏ក្រុង ស្រុក ខណ្ឌ អាចកំណត់ក្រោមនេះក៏បានតាមភាពជាក់ស្ដែង។ | 143 |
| 10 | មកដឹងពីតម្លៃសេវា និងរយៈពេលនៃការផ្តល់សេវារដ្ឋបាល របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងវិស័យរ៉ែនិងថាមពល សម្រាប់ការស្នើសុំលិខិតអនុញ្ញាតការងារធនធានរ៉ែ។ នេះជាតម្លៃសេវាដែលក្រសួងបានកំណត់កម្រិតខ្ពស់បំផុត តែក្រុង ស្រុក ខណ្ឌ នីមួយៗ អាចពិនិត្យស្ថានភាពជាក់ស្ដែងថាគួរយកប៉ុន្មាន ឬមិនយក។ ដូចគ្នាដែរចំពោះរយៈពេលផ្ដល់ ក៏ក្រុង ស្រុក ខណ្ឌ អាចកំណត់ក្រោមនេះក៏បានតាមភាពជាក់ស្ដែង។ | 152 |
| 11 | ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន
ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រសិក្សា ជូនដល់សិក្ខាកាម និងសិស្សនគរបាល-ពន្ធនាគារជ័យលាភី នៃបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការពេញចិត្តចំពោះលទ្ធផលនៃការខិតខំបង្កើនចំនួនក្របខណ្ឌមន្រ្តីនគរបាលជាតិ ឱ្យថ្នាក់មូលដ្ឋាន ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់។
បើតាមប្រមុខក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានបង្កើនក្របខណ្ឌមន្រ្តីនគរបាលជាតិប្រចាំឆ្នាំ ឱ្យអង្គភាពនគរបាលនៅថ្នាក់មូលដ្ឋាន ជាង ៧០% ដោយកាត់បន្ថយក្របខណ្ឌថ្មី សម្រាប់ថ្នាក់ក្រសួង មកនៅតែ ២០% ប៉ុណ្ណោះ ខណៈនៅឆ្នាំ២០២៦នេះទៀត ក្រសួងមហាផ្ទៃ បានបន្តបង្កើនក្របខណ្ឌថ្មីឱ្យអង្គភាពនគរបាលថ្នាក់មូលដ្ឋាន រហូតដល់ជាង ៨០% ហើយថាចំនួននេះ នឹងបន្តកើនឡើងទៀតនៅឆ្នាំបន្ទាប់។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលស្គាល់លទ្ធផលកំណែទម្រង់ដើម្បីពង្រាយធនធានកងកម្លាំងនគរបាល ទៅថ្នាក់មូលដ្ឋានឱ្យបានច្រើននេះ ពិតជាចៀសមិនផុតឡើយពីការកាត់បន្ថយចំនួនក្របខណ្ឌដែលអង្គភាពចំណុះទីស្ដីការក្រសួង ត្រូវទទួលបានប្រចាំឆ្នាំ។ យ៉ាងណាក៏ដោយ ឯកឧត្តម បានអះអាងថា ថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួង បានដើរតួនាទីជាម្ចាស់ស្នាដៃកំណែទម្រង់នេះយ៉ាងពិតប្រាដក និងរក្សាជំហរឯកភាពគ្នាបន្តកំណែទម្រង់នេះដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។
ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្ថែមទៀតថា ការងារនេះ មានគោលដៅយុទ្ធសាស្ត្រសំដៅពង្រឹង និងគាំទ្រដោយផ្ទាល់ដល់ការបំពេញការងាររបស់មន្ត្រីនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាល និងអធិការដ្ឋាន ដើម្បីឱ្យពួកគាត់ មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការការពារសន្តិសុខ សុវត្ថិភាព ព្រមទាំងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព ឆាប់រហ័ស និងឆ្លើយតបបានទាន់ពេលវេលា។
ពីវេទិកាអធិបតីនេះ ឯឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ជូនអង្គពិធីថា លទ្ធផលកំណែទម្រង់នេះ អាចសម្រេចទៅបាន ដោយសារគុណបំណាច់នៃមរតកនយោបាយដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាការប្រតិបត្តិតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ពិសេសការបង្ខិតសេវាសាធារណៈ ឱ្យកាន់តែខិតជិត។
សូមបញ្ជាក់ថា សិក្ខាកាម និងសិស្សនគរបាលជ័យលាភី ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាឱកាសនោះ មានសរុបចំនួន ១៥វគ្គ ស្មើនឹង ១ ៧១០នាក់ (នារី ១៩៩នាក់)។ ក្នុងនោះ រួមមាន៖ ការបណ្តុះបណ្តាលនៅបណ្ឌិត្យសភានគរបាលកម្ពុជា ចំនួន ៧វគ្គ មានជ័យលាភី ៥៣៨នាក់ (នារី ៤៣នាក់), នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ចំនួន ២វគ្គ មានជ័យលាភី ១៨៩នាក់ និងនៅសាលានគរបាលជាតិភូមិភាគ ចំនួន ៦វគ្គ មានជ័យលាភី ៩៨៣នាក់ (នារី ១៧៦នាក់)៕ | 163 |
| 12 | ៦ខែ ដើមឆ្នាំ២០២៦ មន្ត្រីអន្តោប្រវេសន៍ឃាត់ស្ត្រីខ្មែរជិត ២០០នាក់ ក្រោយសង្ស័យធ្វើដំណើរទៅក្រៅប្រទេសមិនប្រក្រតី!
...………………..
រៀបចំដោយផ្នែកព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Sar Sokha
🌐Join Telegram
🌐YouTube
🌐TikTok
#សសុខា #SarSokha #កម្ពុជា #Cambodia | 138 |
| 13 | ៦ខែដើមឆ្នាំ២០២៦ មន្ត្រីអន្តោប្រវេសន៍ឃាត់ស្ត្រីខ្មែរជិត២០០នាក់ ក្រោយសង្ស័យធ្វើដំណើរទៅក្រៅប្រទេសមិនប្រក្រតី
ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានផ្អាកដំណើរការស្រ្តីខ្មែរចំនួន១៩៨នាក់។ ការឃាត់ដំណើរនេះ គឺបន្ទាប់ពីមន្ត្រីអន្តោប្រវេសន៍ជំនាញ ដាក់ការសង្ស័យ ពិនិត្យ និងសាកសួរ រហូតរកឃើញថាបានធ្វើដំណើរដោយគ្មានគោលបំណងច្បាស់លាស់ ពោលគឺពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស។
បញ្ហាស្ត្រីខ្មែរដែលរងគ្រោះដោយសារការចាញ់បោកមេខ្យល់នាំទៅក្រៅប្រទេស គឺជាចំណុចស្នូលមួយដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស យកចិត្តទុកដាក់ ស្របតាមគោលគោលការណ៍ដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អាជ្ញាធរមូលដ្ឋាន ព្រមទាំងគ្រប់តួអង្គពាក់ព័ន្ធក្នុងសង្គមទាំងអស់ បន្តយកចិត្តទុកដាក់រួមគ្នាបង្កើនការផ្សព្វផ្សាយ និងអប់រំតាមគ្រប់មធ្យោបាយដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយអំពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស។
ប្រមុខក្រសួងមហាផ្ទៃក៏បានគូសបញ្ជាក់ថា ពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមជនល្មើសទាំងក្នុង និងក្រៅប្រទេស បានបន្តប្រើល្បិចកលបោកបញ្ឆោត និងអូសទាញប្រជាពលរដ្ឋខ្មែរគ្រប់វិធីសាស្ត្រ និងគ្រប់មធ្យោបាយ ក្រោមរូបភាពនាំទៅរៀបការជាមួយស្វាមីជាជនបរទេស ដើម្បីភាពមានបាន ឬអូសទាញទៅធ្វើការងារដែលទទួលបានប្រាក់ខែខ្ពស់នៅបរទេសជាដើម។
គួរបញ្ជាក់ថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥ មានប្រជាពលរដ្ឋខ្មែរជាង៥ពាន់នាក់ ដែលប្រព្រឹត្តបទល្មើសផ្សេងៗនៅក្រៅប្រទេស ត្រូវបានអាជ្ញាធរបរទេសសាមីបញ្ជូនមកកម្ពុជាវិញ ខណៈសមត្ថកិច្ចកម្ពុជា ក៏បានសហការជួយសង្គ្រោះស្ដ្រីជនជាតិខ្មែរចំនួន១៨០នាក់ បញ្ជូនពីមកកាន់មាតុភូមិ បន្ទាប់ពីចាញ់បោកមេខ្យល់អូសទាញនាំទៅរៀបការជាមួយជនបរទេស៕
ដោយកញ្ញា សេង សុខហ៊ុន | 157 |
| 14 | មកដឹងពីតម្លៃសេវា និងរយៈពេលនៃការផ្តល់សេវារដ្ឋបាល របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ លើការងាររដ្ឋបាលក្នុងការស្នើសុំលិខិតអនុញ្ញាតចាក់បំពេញអាចម៌ដីលើកម្មសិទ្ធិឯកជន។ នេះជាតម្លៃសេវាដែលក្រសួងបានកំណត់កម្រិតខ្ពស់បំផុត តែក្រុង ស្រុក ខណ្ឌ នីមួយៗ អាចពិនិត្យស្ថានភាពជាក់ស្ដែងថាគួរយកប៉ុន្មាន ឬមិនយក។ ដូចគ្នាដែរចំពោះរយៈពេលផ្ដល់ ក៏ក្រុង ស្រុក ខណ្ឌ អាចកំណត់ក្រោមនេះក៏បានតាមភាពជាក់ស្ដែង។ | 149 |
| 15 | សេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
Statement of the Spokesperson of
the Ministry of Foreign Affairs and International Cooperation | 124 |
| 16 | អបអរសាទរក្រុមកីឡាបាល់ទះបុរសជម្រើសជាតិកម្ពុជា ដណ្តើមបានពានជាប្រវត្តិសាស្រ្ត ក្នុងជើងឯកតំបន់អាស៊ាន SEA V-CUP លើកទី៦ ជើងទី១ ឆ្នាំ២០២៦
………………..
សូមអបអរសាទរក្រុមកីឡាបាល់ទះបុរសជម្រើសជាតិកម្ពុជា បានយកឈ្នះឥណ្ឌូណេស៊ី ក្នុងវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ SEA V-CUP លើកទី៦ ជើងទី១ ដោយលទ្ធផល ៣សិតទល់២ នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ ក្នុងសាលបាល់ទះ Candon City Arena ប្រទេសហ្វីលីពីន។
ទន្ទឹមនឹងការអបអរសាទរជាមួយមហាគ្រួសារបាល់ទះកម្ពុជា ក្នុងនាមជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណជាពិសេសដល់ប្រតិភូ ក្រុមការងារគ្រូបង្វឹក និងប្អូនៗកីឡាករ ដែលបានខិតខំប្រឹងប្រែងប្រកួតតាំងពីវគ្គចែកពូល រហូតដណ្តើមបានជើងឯកតំបន់អាស៊ាន SEA V-CUP ជូនជាតិមាតុភូមិ។
ការគាំទ្ររបស់ជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេស ពុកម៉ែ បងប្អូនទាំងអស់ មិនថាអញ្ជើញលើកទឹកចិត្តកីឡាករយើង នៅទីលានផ្ទាល់ ឬទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយនានាទេ គឺជាកម្លាំងខ្មែរតែមួយ ជួយពីក្រោយខ្នង។
សម្រាប់វិញ្ញសាបាល់ទះបុរសរបស់យើង បានបញ្ចប់ពាក្យថា«ប្រជាជនតិចជាង ផ្ទៃដីតូចជាង» ដែលជារនាំងថាយើងមិនអាចធ្វើបាន។
ក្រុមកីឡាករ និងគ្រូបង្វឹករបស់យើង នឹងបន្តបេសកកម្មការប្រកួត SEA V-CUP លើកទី៦ ជើងទី២ ឆ្នាំ២០២៦ នៅឥណ្ឌូណេស៊ី ក្នុងពេលឆាប់ជាៗជាបន្តទៀត៕
_
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា🇰🇭🎊 | 201 |
| 17 | សភាប្រើភាសាបារាំង ចេញសេចក្តីសម្រេចចិត្ត ស្តីពី បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នៅរដ្ឋធានីយុនដេ ប្រទេសកាមេរូន នាថ្ងៃទី១០-១១ ខែកក្កដា ឆ្នាំ២០២៦
——————
Connect with AKP:
🌐Telegram
🌐Facebook
🌐Website
👉X (Twitter)
🌐Instagram
🌐TikTok
🌐YouTube
#CambodiaWantsPeace
#JusticeForCambodia | 318 |
| 18 | ត្រឹម១០ថ្ងៃសោះ! គ្រោះថ្នាក់ចរាចរណ៍ឆក់យកជីវិតមនុស្ស ៥៧នាក់ និងរបួសធ្ងន់ស្រាល ៧៨នាក់
សូមអានព័ត៌មានបន្ថែម👇 | 250 |
| 19 | ៦ខែនេះ សាលាជាតិរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃ បណ្តុះបណ្តាលមន្រ្តីជិត១.៤០០នាក់!
.....
រៀបចំដោយផ្នែកព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ | 326 |
| 20 | ៦ខែនេះ សាលាជាតិរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃ បណ្តុះបណ្តាលមន្រ្តីជិត១.៤០០នាក់!
.......
ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦នេះ សាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ (NASLA) បានរៀបចំវគ្គបណ្តុះបណ្តាលចំនួន១៩វគ្គ។ វគ្គទាំងនេះ មានសិក្ខាកាមជាមន្ត្រីរាជការស៊ីវិលនៃទីស្តីការក្រសួង និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ចូលរួមសិក្សាសរុបចំនួន ១.៣៩៧រូប ក្នុងនោះមានស្រ្តី ៤៣១រូប។
យោងតាមរបាយការណ៍ផ្តល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ វគ្គបណ្តុះបណ្តាលទាំងនោះ រួមមាន ការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ, ការគ្រប់គ្រងរដ្ឋបាលតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ, វិធីសាស្ត្រអន្តរាគមន៍អភិវឌ្ឍសមត្ថភាព, ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងនវានុវត្តន៍សម្រាប់រដ្ឋបាលមូលដ្ឋាន និងមូលដ្ឋាននីយកម្មនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
វគ្គក្រៅពីនេះទៀត រួមមាន ការរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់អភិវឌ្ឍមូលដ្ឋាន, ការស្រាវជ្រាវបែបប្រតិបត្តិ និងការសរសេរករណីសិក្សា, សេវាសាធារណៈឆ្លើយតបទៅនឹងយេនឌ័រ ផ្សារភ្ជាប់ជាមួយថវិកាឃុំ-សង្កាត់ រួមទាំងវគ្គរំលឹកឡើងវិញស្តីពីការគ្រប់គ្រងរដ្ឋបាលសម្រាប់ក្រុមប្រឹក្សា, កិច្ចការរដ្ឋបាល និងការគ្រប់គ្រងផ្អែកលើលទ្ធផលផងដែរ។
ដើម្បីធានាស្ថិរភាព និងប្រសិទ្ធភាពការងារអប់រំបណ្ដុះបណ្ដាល ក្នុងរយៈពេល៦ខែនេះដែរ សាលាជាតិរដ្ឋបាលមូលដ្ឋាន ក៏បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលចំនួន២វគ្គ។ វគ្គទាំងនេះ ពាក់ព័ន្ធការគ្រប់គ្រងផ្អែកលើលទ្ធផល និងកិច្ចពិភាក្សាប្រកបដោយបរិយាបន្ន ដោយមានសិក្ខាកាមចូលរួមសរុប ៥២រូប ក្នុងនោះមានស្ត្រី ១០រូប។
សូមបញ្ជាក់ថា សាលាជាតិរដ្ឋបាលមូលដ្ឋាន ជាអង្គភាពមួយចំណុះទីស្ដីការក្រសួងមហាផ្ទៃ មានថ្នាក់ស្មើអគ្គនាយកដ្ឋាន។ សាលានេះមានតួនាទីអភិវឌ្ឍន៍សមត្ថភាពមន្រ្តីរាជការក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធដទៃទៀត សិក្សាស្រាវជ្រាវអំពីអភិបាលកិច្ច ការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ស័្វយភាពមូលដ្ឋាន និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។ នេះបើយោងតាមអនុក្រឹត្យស្ដីពីការបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាន ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦៕
ដោយលោក សេង បូលីន | 438 |
