es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete 👈

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Ir al canal en Telegram

📈 Análisis del canal de Telegram រដ្ឋបាលខេត្តកំពង់ចាម

El canal រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) en el segmento lingüístico de Jemer central es un actor destacado. Actualmente la comunidad reúne a 10 150 suscriptores, ocupando la posición 4 991 en la categoría Política y el puesto 562 en la región Camboya.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 10 150 suscriptores.

Según los últimos datos del 13 octubre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -114, y en las últimas 24 horas de -3, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 6.72%. Durante las primeras 24 horas tras publicar, el contenido suele obtener 5.15% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 682 visualizaciones. En el primer día suele acumular 523 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 5.

📝 Descripción y política de contenido

No se ha proporcionado la descripción del canal.

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 14 octubre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Política.

10 150
Suscriptores
-324 horas
-237 días
-11430 días
Archivo de publicaciones
សេចក្តីជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ៧ ចាប់ពី គ.ម០០+០០០ (រង្វង់មូលស្តន់
+3
សេចក្តីជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ៧ ចាប់ពី គ.ម០០+០០០ (រង្វង់មូលស្តន់) ដល់គ.ម៣១+២១៣ (រង្វង់មូលត្រើង) និងកំណាត់ផ្លូវជាតិលេខ៧១ ចាប់ពី គ.ម០០+០០០ (រង្វង់មូលត្រើង) ដល់ គ.ម៣០+៤០០ (ថ្នល់បំបែកចំការលើ) ក្នុងរយៈពេល ១ថ្ងៃ គឺថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ។

ពិធីអបអរសាទរ ខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្សមូលដ្ឋាន និងក្រុមការង
+9
ពិធីអបអរសាទរ ខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្សមូលដ្ឋាន និងក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់វាលវង់ ក្រុងកំពង់ចាម ក្រោមអធិបតីភាព លោក ស៊ុន សេងងន ប្រធានក្រុមការងារគណបក្សចុះ មូលដ្ឋានសង្កាត់វាលវង់ ស្ថិតនៅទីស្នាក់ការគណបក្សក្រុងកំពង់ចាម នាព្រឹកថ្ងៃអាទិត្យទី៦ ខែកក្កដា ឆ្នាំ២០២៥។

ទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះបានហក់ឡើងកម្ពស់ជាងកន្លះម៉ែត្រ ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងកម្ពស់ជាងកន្លះម៉ែត្រ បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេបានហក់ឡើងដល់កម្ពស់៨.៦៤ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,៦៨ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៥,៨២ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។ ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា ចូលរួមអមដំណើរ សម្តេចមហាមន្ត្រី​ គុយ​ សុផល​ អញ្ជើញចុះពិនិត្យទីតាំង និងដឹកនាំកិច្ចប្រជុំការងារសន្តិសុខ ដើម្បីត្រៀមលក្ខណៈរៀបចំប្រារព្ធពិធី រុក្ខទិវា ៩ កក្កដា នារសៀល ថ្ងៃសៅរ៍ទី៥ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ ចូលរួមអមដំណើរ សម្តេចមហាមន្ត្រី​ គុយ​ សុផល​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងព្រះបរមរាជវាំង អញ្ជើញចុះពិនិត្យទីតាំង និងដឹកនាំកិច្ចប្រជុំការងារសន្តិសុខ ដើម្បីត្រៀមលក្ខណៈរៀបចំប្រារព្ធពិធី រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា ពិធី រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម៕

នារសៀល ថ្ងៃសៅរ៍ទី៥ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ ចូលរួមអមដំណ
+9
នារសៀល ថ្ងៃសៅរ៍ទី៥ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ ចូលរួមអមដំណើរ សម្តេចមហាមន្ត្រី​ គុយ​ សុផល​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងព្រះបរមរាជវាំង អញ្ជើញចុះពិនិត្យទីតាំង និងដឹកនាំកិច្ចប្រជុំការងារសន្តិសុខ ដើម្បីត្រៀមលក្ខណៈរៀបចំប្រារព្ធពិធី រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥ ស្ថិតនៅឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។

សិក្ខាសាលាស្តីពីការ​ជំរុញ​ការ​កំណត់​អត្តសញ្ញាណ​ពិការភាព​តាម​គំរូ​សង្គម​និង​សិទ្ធិ​ជា​មូលដ្ឋាន​ នៅថ្ងៃទី៤​ ខែកក្កដា​ ឆ្នាំ២០២៥
+4
សិក្ខាសាលាស្តីពីការ​ជំរុញ​ការ​កំណត់​អត្តសញ្ញាណ​ពិការភាព​តាម​គំរូ​សង្គម​និង​សិទ្ធិ​ជា​មូលដ្ឋាន​ នៅថ្ងៃទី៤​ ខែកក្កដា​ ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមសិក្ខាសាលា ស្តីពីការជំរុញ​ការ​កំណត់​អត្តសញ្ញាណ​ពិការភាព​តាម​គំរូ​សង្គម​និង​សិទ្ធិ​ជា​មូលដ្ឋាន​ ក្រោមអធិបតីឯកឧត្ដម​ សន​ សុផល​អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​ស្តារ​សម្បទារ​ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរង នៃគណៈអភិបាល រាជធានី ខេត្ត លោកប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ លោក លោកស្រី ប្រធាន មន្ទីរ ស.អ.យ. រាជធានី ខេត្ត លោក លោកស្រី គ្រូបង្គោលមន្ទីរ ស.អ.យ. រាជធានី ខេត្ត ដែលរៀបចំដោយនាយកដ្ឋានសុខុមាលភាពជនពិការ ។

នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខ
+9
នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី-ខេត្ត ឆ្នាំ២០២៦-២០២៨ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិកា របស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៦ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម ។

នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខ
+6
នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី-ខេត្ត ឆ្នាំ២០២៦-២០២៨ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិកា របស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៦ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម ។

នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគ
+9
នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញចូលរួមជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញច្បាប់ស្តីពីអត្រានុកលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងនីតិវិធីចុះបញ្ជី អត្រានុកូលដ្ឋានស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងការចុះបញ្ជី អត្រានុកូលដ្ឋានតាមប្រព័ន្ធស្វ័យប្រវត្តកម្មរបស់រដ្ឋបាលខេត្តជូនរដ្ឋបាលក្រុងកំពង់ចាម និងស្រុកកំពង់សៀម វគ្គបណ្ដុះបណ្ដាលនេះធ្វេីឡេីងនៅសាលាខេត្ដ ។

បទយកការណ៍ពិសេសស្ដីពី៖ សក្ដានុពល វិស័យកសិកម្ម នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម