es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Ir al canal en Telegram

📈 Análisis del canal de Telegram រដ្ឋបាលខេត្តកំពង់ចាម

El canal រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) en el segmento lingüístico de Jemer central es un actor destacado. Actualmente la comunidad reúne a 10 042 suscriptores, ocupando la posición 4 994 en la categoría Política y el puesto 575 en la región Camboya.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 10 042 suscriptores.

Según los últimos datos del 08 noviembre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -122, y en las últimas 24 horas de -2, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 6.60%. Durante las primeras 24 horas tras publicar, el contenido suele obtener 5.56% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 663 visualizaciones. En el primer día suele acumular 559 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 6.

📝 Descripción y política de contenido

No se ha proporcionado la descripción del canal.

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 09 noviembre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Política.

10 042
Suscriptores
-224 horas
-357 días
-12230 días
Archivo de publicaciones
នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈខេត្តកំព
+4
នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈខេត្តកំពង់ចាម បានអញ្ជើញដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចូលរួមប្រជុំពិនិត្យករណីដីធ្លី ក្នុងក្រុងកំពង់ចាម នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

អភិបាលរងខេត្តកំពង់ចាម លើកឡើងថា សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល គឺជាយន្តការគន្លឹះក្នុងការឆ្លើយតបតម្រូវការប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តកំពង់ចាម ស្រុកព្រៃឈរ៖ ឯកឧត្តម គន់ សុភា គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានលើកឡើងថា សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល គឺជាយន្តការគន្លឹះក្នុងការឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និងការអភិវឌ្ឍក្នុងខេត្តកំពង់ចាម។ ការលើកឡើងនេះធ្វើឡើងនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ឆ្នាំ២០២៧-២០២៩ របស់រដ្ឋបាលស្រុក នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត បានបញ្ជាក់ថា សិក្ខាសាលានាពេលនេះ មានគោលបំណងសំខាន់ គឺដើម្បីបង្ហាញ និងពិនិត្យឡើងវិញនូវ តម្រូវការអភិវឌ្ឍន៍របស់មូលដ្ឋានទូទាំងស្រុក ព្រមទាំងធ្វើការសម្របសម្រួល និងបន្ស៉ីតម្រូវការ ទាំងនោះ ជាមួយនឹងគម្រោងសកម្មភាព និងធនធានរបស់មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាល ស្រុក និងឃុំ អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ជាពិសេស ដើម្បីជៀស វាងការជាន់គ្នានៃគម្រោង កាត់បន្ថយការខ្ជះខ្ជាយធនធាន និងបង្កើនប្រសិទ្ធភាពនៃការវិនិយោគ។ ឯកឧត្តម អភិបាលរងខេត្ត បានបញ្ជាក់បន្ថែមថា សិក្ខាសាលានេះ ត្រូវបានប្រើប្រាស់ជាកន្លែងសម្រាប់៖ ១.ស្តាប់តម្រូវការ បញ្ហាប្រឈម និងសំណើរបស់ប្រជាពលរដ្ឋ, ២.វឌ្ឍនភាពរបស់រដ្ឋបាលស្រុក និងឃុំ, ៣.ពិភាក្សាអំពីអាទិភាពនៃការអភិវឌ្ឍ, ៤. ផ្សព្វផ្សាយព័ត៌មានអំពីផែនការសកម្មភាព គម្រោង និងធនធានដែលមាន, ៥. ពិនិត្យលទ្ធភាពនៃការអនុវត្តគម្រោង, ៦. សម្របសម្រួលការគាំទ្រពីស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍, និងទី៧. បង្កើតការព្រមព្រៀងគ្នាវាងរដ្ឋបាលមូលដ្ឋាន ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ។ ឯកឧត្តម អភិបាលរងខេត្ត សង្ឃឹម និងជឿជាក់ថា តាមរយៈកិច្ចពិភាក្សា ការផ្លាស់ប្តូរ មតិយោបល់ សិក្ខាសាលាសមាហរណកម្មនាពេលនេះ នឹងទទួលបានលទ្ធផលល្អប្រសើរ និងកំណត់អាទិភាពនៃតម្រូវការអភិវឌ្ឍន៍ ដើម្បីដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ មួយដែលមាន ភាពប្រាកដប្រជា តម្លាភាព ការចូលរួម សង្គតិភាព ប្រសិទ្ធភាព គណនេយ្យភាព សមធម៌ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋផងដែរ។ សូមជម្រាបជូនថា គម្រោង ឫសកម្មភាពជាអាទិភាពរបស់ស្រុកស្នើឡើងក្នុងឆ្នាំ ២០២៦ សរុបមាន ៨៣ គម្រោង ក្នុងនោះមាន៤ផ្នែកគឺ ៖ ផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ធនធានធម្មជាតិ បរិស្ថាន និងផ្នែករដ្ឋបាល សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។ ជាលទ្ធផលក្នុងសិក្ខាសាលាសមាហរណកម្ម គម្រោងដែលមានការគាំទ្រមាន ចំនួន ៤៤ ស្មើនឹង ៥៣.០១ ភាគរយ នៃគម្រោងសរុបរបស់ស្រុក។ ដោយឡែក គម្រោង ឬសកម្មភាពភាពអាទិភាពរបស់ឃុំ បានស្នើឡើងក្នុងឆ្នាំ ២០២៦ មានចំនួន ៨៣១ គម្រោង។ ជាលទ្ធផលក្នុងសិក្ខាសាលាសមាហរណកម្ម គម្រោងដែលមានការគាំទ្រមានចំនួន ២៤០ គម្រោង ស្មើនឹង ២៨.៨៨ ភាគរយ នៃចំនួនគម្រោងសរុបរបស់ឃុំ។

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម៖ យោងតាមប្រកាសលេខ ១០៦៩២ របស់ក្រសួងមហាផ្ទៃ ស្តីពីការតែងតាំងមន្ត្រីរាជការ រដ្ឋបាលស្រុកស្រីសន្ធរបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការយ៉ាងឱឡារិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។ ពិធីនេះត្រូវបានរៀបចំឡើងដើម្បីប្រកាសតែងតាំង លោក ឆេង វុត្ថា មានឋានន្តរសក្តិនាយក្រមការ ថ្នាក់លេខ៦ ឱ្យចូលកាន់តំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកស្រីសន្ធរ ដែលការអានប្រកាសតែងតាំងនេះដោយ លោក អឿ វឿន នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស។ ក្នុងឱកាសនោះ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត បានមានប្រសាសន៍សំណេះសំណាល និងផ្ដល់អនុសាសន៍ណែនាំ ដោយបានផ្តាំផ្ញើដល់លោកអភិបាលរងស្រុក ដែលត្រូវបានតែងតាំងនាពេលនេះ គឺត្រូវអនុវត្ត និងគោរពតាមការណែនាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលប្រគល់ជូន និងត្រូវខិតខំបំពេញការងារតាមតួនាទី ភារកិច្ចឲ្យអស់ពីកម្លាំងកាយ កម្លាំងចិត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ បង្កើនសាមគ្គីភាពផ្ទៃក្នុង និងបង្កើនទំនាក់ទំនងល្អជាមួយអង្គភាពជំនាញ និងអ្នកពាក់ព័ន្ធនានា ជាពិសេសអនុវត្តតាមសហលក្ខន្តិកៈមន្រ្តីរាជការ និងច្បាប់គ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលបានកំណត់។ ម្យ៉ាងទៀត ត្រូវប្រកាន់ភ្ជាប់នូវគោលនយោបាយ បញ្ជកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ គឺ(មនុស្ស ផ្លូវ ទឹក ភ្លើង បច្ចេកវិទ្យា)។ ពិធីដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីគណៈអភិបាលស្រុក ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុក ប្រធានក្រុមប្រឹក្សាឃុំ ស្មៀនឃុំ កងកម្លាំងទាំងបី គ្រូពេទ្យ គ្រូបង្រៀន និងមន្រ្តីសាលាស្រុក និងភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ។

អភិបាលរងខេត្តកំពង់ចាម បើកសិក្ខាសាលា សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩)របស់រដ្ឋបាលស្រុកនិងឃុំនៅស្រុកកោះសូទិន

អភិបាលរងខេត្តកំពង់ចាម លើកឡើងថា សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល គឺជាយន្តការគន្លឹះក្នុងការឆ្លើយតបតម្រូវការប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តកំពង់ចាម

អាជ្ញាធរស្រុកកោះសូទិន នាំយកថវិកាបេឡាមរណសង្គ្រោះ របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនគ្រួសារសពអតីតយុទ្ធជន ១គ្រួសារ

កូនត្រីចម្រុះ ទម្ងន់ជាង ១០០គីឡូក្រាម ត្រូវបានជំនាញជលផលចាក់លែងចូលបឹងធម្មជាតិវិញ នាពេលចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើស ៣ករណី នៅក្នុងភូមិសាស្ត្រស្រុកកងមាស ខេត្តកំពង់ចាម

នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម អេង សុភ័ក្ត្រ ប្រធាននាយកដ្ឋានរដ្ឋបាល និងគ្រប់គ្រងធនធានមនុស្ស នៃមូលនិធិជាតិជំនួយសង្គម​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វគ្គបណ្តុះបណ្តាល ស្តីពី ការអនុវត្តកម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាល» ជូនដល់រដ្ឋបាលឃុំ-សង្កាត់ ក្នុងក្របខណ្ឌខេត្តកំពង់ចាម ដើម្បីត្រៀមលក្ខណៈអនុវត្តកម្មវិធីនេះជាផ្លូវការទូទាំងប្រទេសនាពេលឆាប់ៗខាងមុខ។ វគ្គបណ្ដុះបណ្ដាលធ្វើនៅសាលាខេត្ត ដោយមានការចូលរួមពីលោក លោកស្រី អភិបាល អភិបាលរង នៃគណៈអភិបាលក្រុង ស្រុក លោកមេឃុំ ចៅសង្កាត់ និងមន្រ្តីកម្មវិធីឃុំ សង្កាត់ សរុបចំនួន ២៤១រូប។

ស្រុកបាធាយ៖​ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម​ លី ថៃហាក់ និង​ឯឧត្តម​ លី សំអូន អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបា
+7
ស្រុកបាធាយ៖​ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម​ លី ថៃហាក់ និង​ឯឧត្តម​ លី សំអូន អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាធាយ រួមជាមួយអាជ្ញាធរស្រុក​ អាជ្ញាធរ​ឃុំមេព្រីង​ បានអញ្ជេីញចុះជួបសួរសុខទុក្ខនិងនាំយកអំណោយស្បៀងអាហារ​ ថវិកាទៅចែកជូនដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ ដែលជួបការលំបាកនិងខ្វះខាត​ ក្នុងមូលដ្ឋានឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម។

ព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្
+8
ព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំក្រុមការងារខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅទីស្ដីការក្រសួងមហាផ្ទៃ និងតាមរយៈប្រព័ន្ធកម្មវិធីហ៊្សូម (Zoom)។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងដោយឥតរារែកពីគុណសម្បត្តិអ្នកសារព័ត៌មាន ដែលប្រើវិជ្ជាជីវៈជួយតាមដាន និងផ្សព្វផ្សាយអំពីការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់! 🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior 🌐Sar Sokha 🌐Join Telegram 🌐YouTube 🌐TikTok #សសុខា #SarSokha #កម្ពុជា #Cambodia

Repost from FRESH NEWS
WATCH VIDEO: រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការ​ចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃ​ឆ្លងកាត់​តាមឡាវ https://fna.asia/05e2255 🔗JOIN US