es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Ir al canal en Telegram

📈 Análisis del canal de Telegram រដ្ឋបាលខេត្តកំពង់ចាម

El canal រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) en el segmento lingüístico de Jemer central es un actor destacado. Actualmente la comunidad reúne a 10 138 suscriptores, ocupando la posición 4 987 en la categoría Política y el puesto 564 en la región Camboya.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 10 138 suscriptores.

Según los últimos datos del 15 octubre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -117, y en las últimas 24 horas de 0, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 6.58%. Durante las primeras 24 horas tras publicar, el contenido suele obtener 5.48% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 667 visualizaciones. En el primer día suele acumular 556 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 5.

📝 Descripción y política de contenido

No se ha proporcionado la descripción del canal.

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 16 octubre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Política.

10 138
Suscriptores
Sin datos24 horas
-327 días
-11730 días
Archivo de publicaciones
នៅរសៀលថ្ងៃចន្ទ​ ទី០២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភ
+8
នៅរសៀលថ្ងៃចន្ទ​ ទី០២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញដឹកនាំកិច្ចប្រជុំក្រុមការងារដោះស្រាយករណីប្រជាពលរដ្ឋ៥គ្រួសារស្នេីសុំទៅព្រឹទ្ធសភាពសុំអន្តរាគមន៍ទាមទារដីនៅមុខសាលាស្រុុកចំការលេី ស្ថិតនៅភូមិថ្នលបែកកេីត ឃុំស្វាយទាប ស្រុកចំការលេី កិច្ចប្រជុំនេះធ្វេីឡេីងសាលាខេត្ដ ។

លោកជំទាវ ប៉ាង ដានី នាំយកចង្រ្កានសន្សំសំចៃថាមពល ចែកជូនប្រជាពលរដ្ឋ ៣៧០គ្រួសារឃុំព្រះអណ្តូង ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម (កំពង់ចាម) លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម និងជាប្រធានប្រតិបត្ត សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឃន៍ខេត្ត តំណាងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយស សាខាសមាគម បាននាំយកចង្រ្កានសន្សំសំចៃថាមពល ចែកជូនប្រជាពលរដ្ឋ ៣៧០គ្រួសារ ឃុំព្រះអណ្តូង ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម។ពិធីនេះ ប្រព្រឹត្តទៅនៅវត្ត ព្រះអណ្តូង ស្រុក ស្ទឹងត្រង់ នាព្រឹកថ្ងៃទី០២មិថុនា ខែមីនា ឆ្នាំ ២០២៥។ ក្នុងពិធីនោះដែរ មានការអញ្ជើញចូលរួមពី លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ ក្រុមការងារសមាគមនារីថ្នាក់ខេត្ត នាយករងរដ្ឋបាលសាលាស្រុក និងជាអនុប្រធានអនុសាខាសមាគមនារីស្រុក និងសមាជិការ កម្លាំងទាំងបី លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិ អនុភូមិ សមាជិក ប៉ុស្តិ៍រដ្ឋបាល និងប្រជាពលរដ្ឋ ជាច្រើនរូបផងដែរ។ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តមានប្រសាសន៍ថា ការចែក ជូននូវចង្ក្រានសន្សំសំចៃថាមពលនាឱកាសនេះ គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងក្រុមហ៊ុន SIPCO ក្នុងការរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ និងការ អភិវឌ្ឍន៍សង្គមក្នុងប្រទេសកម្ពុជា។ ចង្ក្រាន្តនេះ មានសារៈសំខាន់ណាស់ក្នុងការជួយកាត់ បន្ថយថ្លៃចំណាយលើការប្រើប្រាស់អុស និងជួយបរិស្ថាន និងបង្កភាពងាយស្រួល សម្រាប់ ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ប្រចាំថ្ងៃផងដែរ។

អភិបាលខេត្តកំពង់ចាម ប្រគល់រថយន្តពន្លត់អគ្គីភ័យ ចំនួន ៣គ្រឿង ជូនប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងស្រុកកំពង់សៀម និងស្រុកកោះសូទិន

អភិបាលខេត្តកំពង់ចាម ប្រគល់រថយន្តពន្លត់អគ្គីភ័យ ចំនួន ៣គ្រឿង ជូនប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងស្រុកកំពង់សៀម និងស្រុកកោះសូទិន កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញប្រគល់ រថយន្តពន្លត់អគ្គីភ័យ ចំនួន៣គ្រឿង ជូនប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងស្រុកកំពង់សៀម និងស្រុក កោះសូទិន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីជួយអន្តរាគមន៍បញ្ហានានាជូនប្រជាពលរដ្ឋ​ ដែលពិធីប្រគល់ និងទទួល​ រថយន្តពន្លត់អគ្គីភ័យនេះត្រូវបានធ្វេីឡើងនាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា រថយន្តពន្លត់អគ្គីភ័យ ចំនួន៣គ្រឿងនេះ ជាអំណោយរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម តាមរយៈឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនោះ ២គ្រឿងប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលកោះរការ និងប៉ុស្តិ៍ រដ្ឋបាលកោះសំរោង នៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម និង១គ្រឿងទៀត ប្រគល់ជូនប៉ុស្តិ៍ នគរបាលរដ្ឋបាលកោះសូទិន នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន​ ។ បើតាមលោក វរៈសេនីយ៍ឯក យ៉ន ឌីន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និង សង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឱ្យដឹងថា ខេត្តកំពង់ចាម មានរថយន្តពន្លត់ អគ្គីភ័យ សរុប ១៧គ្រឿង (រថយន្តស្ទូច ១គ្រឿង) ក្នុងនោះស្នងការដ្ឋាននគបាលខេត្ត មាន៤គ្រឿង អធិការដ្ឋាននគរបាលស្រុកបាធាយ មាន២គ្រឿង ស្រុកស្រីសន្ធរ មាន២គ្រឿង ស្រុកព្រៃឈរ មាន២គ្រឿង និងនៅតាម បណ្តាក្រុងស្រុកទាំង៧ទៀត មានរថយន្តពន្លត់អគ្គីភ័យ ១គ្រឿងៗដូចគ្នា ដោយឡែកថ្ងៃនេះយើងក៏បានទទួលអំណោយរថយន្តពន្លត់អគ្គីភ័យ ចំនួន៣គ្រឿងផងដែរ ៕

ទេសភាព ស្រុកកោះសូទិន ខេត្តកំពង់ចាម

នៅព្រឹក​ ថ្ងៃទី២៩​ ខែឧសភា ឆ្នាំ​២០២៥ ឯកឧត្ដម​ សា​ ស៉ី​ថា​ អនុប្រធានក្រុម​ការងារគណបក្សចុះជួយស្រុកកោះសូទិន​ និងជាប្រធាន​ក្រុមកា
+3
នៅព្រឹក​ ថ្ងៃទី២៩​ ខែឧសភា ឆ្នាំ​២០២៥ ឯកឧត្ដម​ សា​ ស៉ី​ថា​ អនុប្រធានក្រុម​ការងារគណបក្សចុះជួយស្រុកកោះសូទិន​ និងជាប្រធាន​ក្រុមការងារ​គណបក្សចុះជួយមូលដ្ឋានឃុំព្រែកតានង់​ បានអញ្ជេីញ​ចុះសួសុខទុក្ខ​ ប្ដី លោកស្រី ម៉ិល វិនលី ជំនួយការ ឃុំ​ និងជាសមាជិកយុវជនឃុំព្រែកតានង់ បានរងរបួសបាក់ស្មងជើង ដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។

⁨🎥⁩ ⁨⁨WATCH VIDEO : លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ មន្ទីរពេទ្យគន្ធបុប្ផា ដើរតួនាទីដ៏សំខាន់នៅក្នុងការសម្រាលនូវក្ដីព្រួយបារម្ដរបស់ឪពុកម្ដាយ និងប្រជាជនកម្ពុជា⁩⁩

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាធិបតីភាព បើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា

សុមគោរពជូនវីដេអូបង

ថវិកាចំនួន ២៧១.១៤០.០០រៀល ត្រូវបាន ​ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញ៉ូង ចរិយា អ៊ុន ចាន់ដា បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលផ្ដួចផ្ដើម និងដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត (ភ្នំពេញ)៖ ​ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញ៉ូង ចរិយា អ៊ុន ចាន់ដា ថវិកាចំនួន ២៧១.១៤០.០០រៀល បានរិច្ចាគរ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្ដួចផ្ដើម និងដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ មហាជនទូទៅបានមើលឃើញថា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញ៉ូង ចរិយា អ៊ុន ចាន់ដា តែងតែចូលរួមជានិច្ចជួយបរិច្ចាគដល់កម្មវិធីមនុស្សធម៌ជាច្រើនដល់សង្គមកម្ពុជា និងជួយឧបត្ថម្ភថវិកាយ៉ាងច្រើនជួយដល់កម្មវិធីផ្សេងៗតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល។ ជាមួយគ្នានេះ​ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមអរគុណពុកម៉ែ​ បងប្អូន​ មន្ត្រី​រាជការ​ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ​ និងប្រជាពលរដ្ឋខេត្តកំពង់ចាម​ បានចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា​។ សូមជូនពរពុកម៉ែ​ បងប្អូនទាំងអស់ទទួលបាននូវសេចក្តីសុខ​ សេចក្តីចម្រេីនគ្រប់ក្រុមគ្រួសារ សូមជំរាបថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលមានរយៈពេលពេញ ១ខែមិថុនានេះ ជាយុទ្ធនាការកៀរគរថវិកាបរិច្ចាគប្រចាំឆ្នាំមួយដ៏ធំ និងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា និងមានគោលបំណង រួមគ្នាជាធ្លុងមួយ ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការ របស់មន្ទីរពេទ្យគន្ធបុប្ផា ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានលើកឡើងថា «ការរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ជាភារកិច្ចរបស់ពលរដ្ឋកម្ពុជាគ្រប់រូប»។ មូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្តអំពាវនាវ និងលើកទឹកចិត្តសប្បុរសជនដែលមានបំណងចូលរួមនាំភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា, សូមជួយផ្សព្វផ្សាយបន្តអំពីយុទ្ធនាការនេះតាមបណ្ដាញសង្គមរៀងៗខ្លួន និងចូលរួមបរិច្ចាគតាមរយៈការស្កែន QR Code ឬលេខគណនីធនាគារ ដូចមានក្នុងរូបខាងក្រោម៕

ល្ងាចនេះ នៅសួនច្បារមុខសាលាខេត្តកំពង់ចាម នឹងធ្វើការផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់សប្បុរសធម៌ដ៏អស្ចារ្យ SOCCER LEAGUE លើកទី 8
ល្ងាចនេះ នៅសួនច្បារមុខសាលាខេត្តកំពង់ចាម នឹងធ្វើការផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់សប្បុរសធម៌ដ៏អស្ចារ្យ SOCCER LEAGUE លើកទី 8 ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយទៀតសម្រាប់វិស័យកីឡាកម្ពុជា។ ការប្រកួតបាល់ទាត់សប្បុរសធម៌ដ៏ស្វិតស្ញាញ និងគួរឲ្យរំភើបនេះ នឹងចាប់ផ្ដើមឡើងរវាងក្រុម ស.ស.យ.ក អលស្តារ និង ក្រុម ផ្ការីកគ្រប់រដូវ។ ក្រុមទាំងពីរនេះបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្ហាញសមត្ថភាពដ៏អស្ចារ្យរបស់ខ្លួននៅលើទីលានបាល់ទាត់នៅឯពហុកីឡាដ្ឋានជាតិអូឡាំពិក។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី៣១ ឧសភា ឆ្នាំ២០២៥ នេះ​ វេលាម៉ោង ៤:៣០នាទី ល្ងាចតទៅ​ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។

ឯកឧត្តម អ៊ុន ចាន់ដា ផ្តាំផ្ញេីដល់ក្មួយៗយុវជន និងសិស្សានុសិស្ស ត្រូវខិតខំក្រេបយកចំណេះដឹង និងជៀសឲ្យឆ្ងាយពីអំពើអបាយមុខផ្សេងៗ ដើម្បីក្លាយជាទំពាំងស្នងឫស្សី (កំពង់ចាម​):​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា បានផ្តាំផ្ញេីដល់ក្មួយៗយុវជន និងសិស្សានុសិស្ស ត្រូវខិតខំក្រេបយកចំណេះដឹង ជៀសឲ្យឆ្ងាយពីអំពើអបាយមុខផ្សេងៗ ដោយត្រូវហាត់ពត់លត់ដំខ្លួនទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន ដេីម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ សង្គមជាតិឱ្យរីកចំរើន និងដើម្បីឲ្យទៅជាទំពាំងដ៏ល្អ សម្រាប់សនងឫស្សី។ ការថ្លែងបែបនេះក្នុងឱកាសរំឮក​ខួបអនុស្សាវរីយ៍លើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០២៥​ នៅសាលាខេត្តកំពង់ចាម​។ ក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានផ្តាំផ្ញេី​ ឱ្យក្មួយៗត្រង់ត្រងត្រាប់ស្តាប់ដំបូន្មាន និងរួមចំណែកក្នុងការបង្កើនសេដ្ឋកិច្ចគ្រួសារ​ ជួយសន្សំសំចៃ កាត់បន្ថយការចំណាយផ្សេងៗ​ ដែលជាកត្តាមួយជួយដល់ការស្តារ និងអភិវឌ្ឍសង្គមជាតិ។ ម្យ៉ាងវិញទៀតត្រូវធ្វើជាគំរូល្អ និងមានសីលធម៌រស់នៅល្អ ព្រោះសង្គមគ្រួសារ ឬសង្គមជាតិណា​ ក៏ត្រូវការកុមារ និងយុវជនល្អ ដើម្បីជួយទ្រទ្រង់ប្រទេស ដូច សុភាសិតពោលថា «កុមារជាទំពាំងស្នងឫស្សី កុលបុត្រប្រុសស្រីស្នង ត្រកូល»។ ឯកឧត្ដមអភិបាលខេត្ត​ បានផ្តាំផ្ញេីដល់ក្មួយៗយុវជន និងសិស្សានុសិស្សទាំងអស់​ ត្រូវជៀសឱ្យផុតពីបញ្ហា​គ្រឿងញៀន​ ដោយកុំចង់ភ្លក់​ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍​ ដោយពាក់មួកសុវត្ថិភាព​ និងកុំបើកបរលឿន​ ក្រៅពីនោះ​មិនត្រូវគេចវេះម៉ោងសិក្សា ទៅប្រមូលផ្តុំប្រព្រឹត្តអំពើមិនគប្បីដែលសង្គមស្អប់ខ្ពើម បង្ករការបង្កើតបក្សពួក បងតូច បងធំ ដែលនឹងត្រូវបំផ្លាញអនាគត របស់ក្មួយៗនោះឡេីយ​។ ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏ណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡា គណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ និងអ្នកពាក់ព័ន្ធទាំងអស់​ ត្រូវបន្តចូលរួមលុបបំបាត់ទណ្ឌកម្មលើកុមារគ្រប់រូបភាព ដោយត្រូវធ្វើយ៉ាង ណាឱ្យកុមារៗទទួលស្គាល់ថា សាលារៀនជាទីកន្លែងផ្តល់នូវចំណេះដឹងជំនាញ សីលធម៌ និងការសិក្សាដោយគ្មានការភ័យខ្លាច និងគ្មានអំពើហឹង្សា​ផងដែរ​ ៕