es
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Ir al canal en Telegram

📈 Análisis del canal de Telegram រដ្ឋបាលខេត្តកំពង់ចាម

El canal រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) en el segmento lingüístico de Jemer central es un actor destacado. Actualmente la comunidad reúne a 10 217 suscriptores, ocupando la posición 4 928 en la categoría Política y el puesto 541 en la región Camboya.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 10 217 suscriptores.

Según los últimos datos del 24 septiembre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -117, y en las últimas 24 horas de -3, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 6.38%. Durante las primeras 24 horas tras publicar, el contenido suele obtener 5.29% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 652 visualizaciones. En el primer día suele acumular 541 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 5.

📝 Descripción y política de contenido

No se ha proporcionado la descripción del canal.

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 25 septiembre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Política.

10 217
Suscriptores
-324 horas
-357 días
-11730 días
Archivo de publicaciones
ថ្នាក់ដឹកនាំខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចធិបតី ផ្តល់ជូនវីរកងទ័ពជួរមុខ ១នាក់ និងមន្ត្រីជាប់កិច្ចសន្យាសាលាខេ
+9
ថ្នាក់ដឹកនាំខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចធិបតី ផ្តល់ជូនវីរកងទ័ពជួរមុខ ១នាក់ និងមន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត ១នាក់ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តកំពង់ចាម (កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ផ្តល់ជូនវីរកងទ័ពជួរមុខ ១នាក់ និងមន្ត្រីកិច្ចសន្យាសាលាខេត្ត ១នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តកំពង់ចាម។ គួរបញ្ជាក់ថា ទាំងវីរកងទ័ព និងមន្ត្រី ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្ត កំពង់ចាម មានឈ្មោះ ម៉េត ដានី បម្រើការងារនៅអង្គភាពវីរៈ៤៤៦ ឈរជើងនៅទិសដៅច្រក អានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានជម្ងឺគ្រុនឈាម ។ និងលោក សេន យឿន មន្ត្រី ជាប់កិច្ចសន្យាសាលាខេត្ត មានជំងឺឡើងសម្ពាធឈាម។ មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានសំណូមពរដល់វិរកងទ័ព និង មន្ត្រីកិច្ចសន្យាសាលាខេត្ត ត្រូវខិតខំថែទាំសុខភាពឱ្យបានល្អ ដោយអនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យ ឱ្យបានខ្ជាប់ខ្ជួន និងជូនពរដល់វីរកងទ័ព និងមន្ត្រីទាំង២រូប សូមឱ្យឆាប់ជាសះស្បើយពីជម្ងឺ ដើម្បី បានវិលត្រឡប់ទៅ បំពេញបេសកកម្មនៅអង្គភាពរបស់ខ្លួនវិញ។ ជាមួយគ្នានោះ ឯកឧត្តមប្រធានក្រុមប្រឹក្សា និងឯកឧត្តមអភិបាលខេត្ត ក៏បានប្រគល់នូវអំណោយ របស់សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត ជូនវីរកងទ័ពជួរមុខ នូវថវិកា ចំនួន២០ម៉ឺនរៀល អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ភេសជ្ជៈ ១កេស និងទឹកសុទ្ធ២កេស ដោយឡែកមន្ត្រីកិច្ចសន្យាសាលាខេត្ត ថវិកាចំនួន៥០ម៉ឺនរៀល និងសម្ភារដូចគ្នាផងដែរ៕

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត បានអញ្ជើញចូលរួមសិក្
+9
នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ «សេចក្តីថ្លែងការណ៍អាម៉ែន-ប៊ែឡាំងស្តីពី បរិយាបន្នពិការភាពសកលនិងបរិយាបន្នថវិកាក្នុងការងារពិការភាព» ក្រោមអធិបតីភាពឯកឧត្តម ម៉េង មករា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំផែនការការពារសន្តិសុខ សណ
+9
នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ស្ថិតនៅសាលប្រជុំធំសាលាខេត្តកំពង់ចាម។

ពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ៨គ្រួសារ នៅ២ ឃុំ ក្នុងស្រុកចំការលើ ទទួលបានអំណោយមនុស្សធម៌ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាក
+9
ពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ៨គ្រួសារ នៅ២ ឃុំ ក្នុងស្រុកចំការលើ ទទួលបានអំណោយមនុស្សធម៌ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា . ----------------------- សាខា កក្រក ខេត្តកំពង់ចាម ៖ នៅព្រឹក ថ្ងៃអង្គារ ៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចាត់ ឯកឧត្តម ទូច ឆៃ នាយកសាខា រួមជាមួយមន្ត្រីអនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ ១ភូមិ ក្នុងឃុំតាអុង និង ១ភូមិទៀត ក្នុងឃុំបុសខ្នុរ ស្រុកចំការលើ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ សរុប ៨គ្រួសារ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ៦ល្ងាច ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដែលពេលនោះ មានភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់បក់គួច យ៉ាងខ្លាំង ធ្វើអោយផ្ទះ ៨ខ្នង ក្នុងភូមិត្រពាំងឈូក និងភូមិប្រសើរ ត្រូវ របើកដំបូលសង្កសី រងផលប៉ះពាល់កម្រិតធ្ងន់ ៣គ្រួសារ និងកម្រិតស្រាល ៥គ្រូសារ។ ក្នុងនាមឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិកាសាខា ឯកឧត្តមនាយកសាខា បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ ។ ឯកឧត្តម ទូច ឆៃ បាននាំយក នូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា និង ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយទោះបី សម្តេច មិនបានអញ្ជើញមកផ្ទាល់ ក៏លោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា " ។ ឯកឧត្តមនាយកសាខា បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្ន ពេលមានភ្លៀង ផ្គរ រន្ទះ ពិសេស ខ្យល់កន្ត្រាក់ ត្រូវពិនិត្យ រកកន្លែងដែលធានាសុវត្ថិភាព បង្ការការពារខ្លួន ជៀសអោយផុតពីគ្រោះថ្នាក់ដល់រាងកាយ និង អាយុជីវិត ។ ទន្ទឹមនេះ ត្រូវ អនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង ដោយត្រូវយកចិត្តទុកដាក់ថែទាំសុខភាព សំអាតលំនៅដ្ឋាន អោយបានស្អាតល្អ ហើយកែឥរិយាបថ ទម្លាប់រស់នៅ តាមទិសស្លោក "ស្រឡាញ់ខ្លួន អោយស្ងួនចំណី " ជៀសអោយផុតពីជម្ងឺមិនឆ្លងទាំង ៤ និង សូម ចូលរួមជាមួយសហគមន៍ ពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ។ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន ពលរដ្ឋរងផលប៉ះពាល់ទាំង ៨ គ្រួសារនោះ ក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២៥គក្រ មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៏ុវ ១យួរ និង ឃីត ១សម្រាប់ ។ ចំពោះថវិកា ផ្តល់ជូនតាមកម្រិតខូចខាតជាក់ស្តែង ពី១០០,០០០ រៀល ដល់ ៤០០,០០០រៀល ។

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់រូបសំណាកនាគព័ន្ធថ្មី (កំពង់ចាម) នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ នេះ
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់រូបសំណាកនាគព័ន្ធថ្មី (កំពង់ចាម) នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារក្រុមការងារខេត្ត មន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់រូបសំណាកនាគព័ន្ធថ្មី ស្ថិតនៅចំណុច រង្វង់មូលនាគព័ន្ធចាស់ (ទល់មុខក្លោងទ្វារវត្តប្រាសាទនគរបានជ័យ)។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់ក្រុមការងារបច្ចេកទេស និងអ្នកពាក់ព័ន្ធ ត្រូវធ្វើយ៉ាងណាឲ្យសំណង់ជាប្រវត្តិសាស្ត្រ ដែលជាតំណាងឲ្យអត្តសញ្ញាណរបស់ខេត្តកំពង់ចាម មានគុណភាពខ្ពស់ ប្រកបដោយស្តង់ដារ និងជាមរតកសម្រាប់ក្មេងៗជំនាន់ក្រោយ។ បើតាមការបញ្ជាក់របស់វិស្វករ ធួន វិថាវិន បានឲ្យដឹងថា រូបសំណាកនាគព័ន្ធថ្នីនេះ ក៏សាងអំពីស្ពាន់សុទ្ធ ទំងន់ ៨តោន កំពស់១០ (បូកទាំងជើងទម្រ ៣ម៉ែត្រ) ដែលជាគំនិតផ្តួចផ្តើមកសាងឡើងដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។ រូបសំណាកនាគព័ន្ធថ្មីនេះ កសាងតាមទម្រង់បែបទម្រង់ចាស់ទាំងស្រុង ប៉ុន្តែគ្រាន់តែប្តូពីសុីម៉ង់ មកជាស្ពាន់សុទ្ធ និងទំហំធំជាងមុន ដោយបានកែជើងទម្របែបថ្មី មានទំ ១៧ម៉ែត្រ×១៧ម៉ែត្រ។ សូមបញ្ជាក់ថា រូបសំណាកខាងលើ គិតមកដល់ពេលនេះ សម្រេចបានប្រមាណ៩៨% ដោយគ្រោងនឹងធ្វើពិធីនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នេះ៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនអំណោយដល់ព្រះសង្ឃវត្តជំនីក រងគ្រោះអគ្គិភ័យក្នុងស្រុកកោះសូទិន

នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត
+9
នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងឯកឧត្តម ទូច ឆៃ នាយកសាខា ដោយមានការចូលរួមពីលោក យី វណ្ណ: អភិបាល នៃគណៈអភិបាលស្រុក ប្រធានអនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រ រងគ្រោះដោយខ្យល់កន្ដ្រាក់ ចំនួន ១៥គ្រួសារ ស្ថិតក្នុងភូមិដំណាក់ព្រីងកើត ឃុំមហាលាភ ស្រុកកោះសូទិន។

នៅរសៀលថ្ងៃចន្ទទី២០ ខែមេសា ឆ្នាំ ២០២៦ នេះ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិប
+8
នៅរសៀលថ្ងៃចន្ទទី២០ ខែមេសា ឆ្នាំ ២០២៦ នេះ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តខេត្តកំពង់ចាម និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងឯកឧត្តម ទូច ឆៃ នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អញ្ជើញផ្ដល់អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួយប្រជាពលរដ្ឋក្រីក្រ រងគ្រោះដោយខ្យល់កន្ដ្រាក់ ចំនួន ១៥គ្រូសារ នៅឃុំមហាលាភ ស្រុកកោះសូទិន។

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញផ្ដល់អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគេនដល់ព្រះសង្ឃរងគ្រោះដោយអគ្គីភ័យ នៅវត្តជំនីក ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញផ្ដល់អំណោយអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគេនដល់ព្រះសង្ឃរងគ្រោះដោយអគ្គីភ័យ នៅវត្តជំនីក ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញផ្ដល់អំណោយអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគេនដល់ព្រះសង្ឃរងគ្រោះដោយអគ្គីភ័យ នៅវត្តជំនីក ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ប្រគេនដល់ព្រះសង្ឃរងគ្រោះដោយអគ្គីភ័យ នៅវត្តជំនីក ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន។ #កំពង់ចាម ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦

ព្រឹកថ្ងៃចន្ទ ៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ មន្ត្រីសាលាខេត្តកំពង់ចាម ចូលរួម
+4
ព្រឹកថ្ងៃចន្ទ ៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ មន្ត្រីសាលាខេត្តកំពង់ចាម ចូលរួមគោរពទងជាតិនៃព្រះរាជាណាចក្រកម្ពុជា 🙏🇰🇭🙏

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញផ្ដល់អំណោយអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគេនដល់ព្រះសង្ឃរងគ្រោះដោយអគ្គីភ័យ នៅវត្តជំនីក ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន (កំពង់ចាម) នៅព្រឹកថ្ងៃចន្ទទី២០ ខែមេសា ឆ្នាំ ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅប្រគេនព្រះសង្ឃគង់នៅវត្តជំនីក ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដែលរងគ្រោះដោយអគ្គីភ័យ  មូលហេតុ ឆ្លងចរន្តអគ្គិសនី ធ្វើអោយ កុដិថ្មនិងឈើរបស់ ព្រះសមុហ៍អនុគណនិងជាព្រះចៅអធិការវត្ត ប្រក់ក្បឿង ២ខ្នង ទំហំ ១២ម × ១៥ម និង និង ឧបដ្ឋានសាលា ទំហំ ២៥ម× ២៥ម ត្រូវភ្លើងឆេះអស់ទាំងស្រុង កាលពីម៉ោង ៥ល្ងាច នា ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៦។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានសម្តែងការសោកស្តាយជាពន់ពេក ជាមួយព្រះចៅអធិការ និងគណៈកម្មការ អាចារ្យវត្ត ចំពោះឧបត្តិហេតុដែលកើតឡើងស្មានមិនដល់នេះ នាំអោយខូចខាតទាំងកុដិ បាត់បង់ទាំងឧបដ្ឋានសាលា ក៏ឆេះអស់គ្មានសល់។ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា ក៏បាននាំយកនូវ បណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ជា ពិសេស ពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច លោកតែងតែយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬ សាសនា អ្វីឡើយ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ នាំយកអំណោយមនុស្សធម៌ ជួយសម្រាលទុក្ខលំបាកជនរងគ្រោះ ទាន់ពេលវេលា តាមទិសស្លោក " ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា "។ ដោយអាកាសធាតុមានការប្រែប្រួល ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹក មិនថាប្រជាពលរដ្ឋឬព្រះសង្ឃតាម វត្តអារាមនោះទេ ត្រូវតែប្រុងប្រយ័ត្ន អំពីគ្រោះមហន្តរាយនានា ពិសេស គ្រោះអគ្គីភ័យ ដែលអាចកើតមាន គ្រប់ពេល ប្រសិនបើមានការធ្វេសប្រហែស។ ហេតុនេះ មុននឹងចេញពីផ្ទះ ឬ កុដិ ត្រូវពន្លត់ភ្លើងធូប ទៀន ចង្ក្រាន ហ្គាស បិទកុងតាក់ជាមុនសិន ពិសេស ការ ត បណ្តាញអគ្គិសនី ត្រូវហៅអ្នកជំនាញ មករៀបចំភ្ជាប់ចរន្តទៅតាមបទដ្ឋាន បច្ចេកទេសអោយបានត្រឹមត្រូវ ។ ជាមួយនោះ ត្រូវយកចិត្តទុកដាក់ ថែទាំសុខភាព អនាម័យស្អាត ៣យ៉ាង និងសុវត្ថិភាពផ្ទាល់ខ្លួន អោយបានជាប្រចាំ តាមទិសស្លោក " ស្រឡាញ់ខ្លួន ឲ្យស្ងួនចំណី"។ អំណោយមនុស្សធម៌ ដែលបានប្រគេនព្រះចៅអធិការវត្តរងគ្រោះ រួមមាន៖ អង្ករ ២០០គក្រ ត្រីខ ៨យួរ ,ទឹកត្រី ៨យួរ ទឹកស៊ីអ៊ីវ ៨យួរ ,មី ៨កេស ,តង់ធំ៨ និង ថវិកាសរុបចំនួន ៧.០០០.០០០រៀល ក្នុងនេះ ថវិការដ្ឋបាលខេត្តចំនួន ៥.០០០.០០០រៀល៕   

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញផ្ដល់អំណោយអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចមហាបវរធិបតី ហ៊ុន

រដ្ឋបាលខេត្តកំពង់ចាម - Estadísticas y analítica del canal de Telegram @kpcadmin