es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Ir al canal en Telegram

📈 Análisis del canal de Telegram រដ្ឋបាលខេត្តកំពង់ចាម

El canal រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) en el segmento lingüístico de Jemer central es un actor destacado. Actualmente la comunidad reúne a 10 049 suscriptores, ocupando la posición 4 990 en la categoría Política y el puesto 571 en la región Camboya.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 10 049 suscriptores.

Según los últimos datos del 06 noviembre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -120, y en las últimas 24 horas de -8, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 6.54%. Durante las primeras 24 horas tras publicar, el contenido suele obtener 5.57% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 658 visualizaciones. En el primer día suele acumular 560 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 6.

📝 Descripción y política de contenido

No se ha proporcionado la descripción del canal.

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 07 noviembre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Política.

10 049
Suscriptores
-824 horas
-377 días
-12030 días
Archivo de publicaciones
សេចក្ដីអំពាវនាវរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម🙏 #សសយកខេត្តកំពង់ចាម #uyfckampongcham ​ TikTok 👉 https://www.tiktok.com/@uyfckc Telegram 👉 https://t.me/UYFCKgCham YouTube 👉​ https://youtube.com/@UYFKPC Instagram 👉​ https://instagram.com/uyfc.kampongcham Facebook 👉 https://www.facebook.com/share/15NSuXBRAu/

(រាជធានីភ្នំពេញ) នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាសមាជិកអចិន្ត្រៃយ៍ ន
+9
(រាជធានីភ្នំពេញ) នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ថ្នាក់កណ្ដាល រួមដំណើរដោយ លោក ផេន សុផល អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតវគ្គផ្តាច់ព្រ័ត្រគម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃកម្មវិធី «មនសិការពលរដ្ឋល្អ» ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមបើកកិច្ចប្រជ៉ំជាមួយគណៈកម្មការគ្រប់គ្រងទារកដ្ឋានសហគមន៍ និងវគ្គពង្រឹងសមត្ថភាពស្ដីពីការ ការពារកុមារ និងកិច្ចការពារសុវត្ថិភាពកុមារ និងមនុស្សពេញវ័យ គណនេយ្យភាព និងការតាមដានការសាងសង់ទារកដ្ឋានសហគមន៍ ដោយមានការចូលរួមពីលោកជំទាវ ប្រធាន គ.ក.ស.ក ខេត្ត ធ្វើនៅសាលប្រជ៉ំសណ្ឋារគារភ្នំប្រុស ក្រុងកំពង់ចាម ។ គោលបំណង នៃកិច្ចប្រជ៉ំ៖ ១. ដើម្បីសម្របសម្រួល និងរៀបចំរចនាសម្ព័ន្ធណែនាំសមាសភាព បញ្ជាក់តួនាទីភារកិច្ចរបស់គណៈកម្មការ និងធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពនៃការសាងសង់មណ្ឌលទារកដ្ឋានសហគមន៍។ ២. កំណត់ទិសដៅ ពិភាក្សា និងអនុម័តលើការកំណត់ថ្លៃសេវា គំរូអាជីវកម្មដើម្បីនិរន្តរភាព និងផែនការសកម្មភាពអនុវត្តបន្ត។ ៣. ពង្រឹងសមត្ថភាព បណ្តុះបណ្តាលលើការងារការពារសុវត្ថិភាពកុមារ-មនុស្សពេញវ័យ និងការអនុវត្តយន្តការរាយការណ៍ និងទទួលមតិត្រឡប់។ ក្នុងកិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពី លោក រស់ ច័ន្ទបូរិទ្ធិ ប្រធានផ្នែកការអវិវឌ្ឍន៍កម្មវិធីគុណភាព និងផលជៈ នៃអង្គការ Save the Children , អភិបាលរងស្រុកកំពង់សៀម , ប្រធានការិយាល័យអប់រំយុវជន និងកីឡាស្រុកកំពង់សៀម , សមាជិកក្រុមប្រឹក្សាឃ៉ំ, គ.ក.ន.ក ឃុំ , នាយប៉ុស្តិរដ្ឋបាលឃ៉ំអំពិល , ប្រធានមណ្ឌលសុខភាព, នាយិកាសាលាបឋមសិក្សា ហ៊ុន សែន រោងចក្រ , មេភូមិអំពិលលើ , នគរបាជ័យ,មេភូមិអំពិលក្រោម និងក្រុមការងារមន្ត្រីបច្ចរកទេស និងតំណាងអង្គការសង្គ្រោះកុមារ សរុប ២២នាក់។

លោក ផ្លោក សុវណ្ណ ចៅសង្កាត់កំពង់ចាម អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អញ្ជើញមកចុះឈ្មោះបោះឆ្នោត ពិនិត្យបញ្ជីឈ្មោះ និងធ្វើជីវមាត្រ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី ៦ ឆ្នាំ២០២៧ នៅសាលាសង្កាត់កំពង់ចាម អោយបានគ្រប់ៗគ្នា

លោកជំទាវ ញ៉ូង ចរិយា អ៊ុន ចាន់ដា ប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម និងក្រុមការងារ នៅព្រឹកថ្ងៃ
+5
លោកជំទាវ ញ៉ូង ចរិយា អ៊ុន ចាន់ដា ប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម និងក្រុមការងារ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១១ ក្នុងវត្តក្រឡោង ភូមិក្រឡោង ឃុំជ្រៃវៀន ស្រុកព្រៃឈរ។ នាឱកាសនោះដែរ លោកជំទាវ និងក្រុមការងារ បានអញ្ជើញរាប់បាទ និងប្រគេនចង្ហាន់ គ្រឿងនេយ្យទាន និងបច្ច័យ រួមមាន អង្ករ មី ភេសជ្ជៈ ទឹកសុទ្ធ វេរប្រគេនដល់ព្រះសង្ឃ និងជូនថវិកាដល់ លោកតា លោកយាយ ដែលចូលរួមក្នុងកម្មវិធីកាន់បិណ្ឌនេះផងដែរ។

វីដេអូ ៖ តំណាងក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តកំពង់ចាមប្រជុំត្រួតពិនិត្យលទ្ធផលការងារអនុវត្តគោលនយោ បាយ«ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព»ក្នុងរយៈពេល ៩ខែ លោក ហ៊ាង ថាច រាយការណ៍ពីខេត្តកំពង់ចាម

នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធាន គ.ក.ស.ក ខេត្ត និងលោកជំទាវ អៀម វណ្ណនី សមាជិកាក
+8
នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធាន គ.ក.ស.ក ខេត្ត និងលោកជំទាវ អៀម វណ្ណនី សមាជិកាក្រុមប្រឹក្សាខេត្ត និងប្រធាន គ.ក.ស.ក ខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជ៉ំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត គ.ក.ស.ក នៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពី សមាជិកសមាជិកា នៃគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ដែលមកពីមន្ទីរអង្គភាពជ៉ំវិញខេត្ត។ គោលបំណង នៃកិច្ចប្រជ៉ំ៖ ពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី២៦, របាយការណ៍សកម្មភាពប្រចាំខែកញ្ញា, ប្រៀបធៀបលទ្ធផលការងាររយៈពេល ៩ខែ ជាមួយនឹងផែនការប្រចាំឆ្នាំ២០២៦, ដោះស្រាយបញ្ហាប្រឈមផ្សេងៗ និងកំណត់កាលបរិច្ឆេទ សម្រាប់កិច្ចប្រជុំលើកទី២៨ បន្ទាប់។

អភិបាលខេត្តកំពង់ចាម ស្នើដល់អ្នកលក់ដូរទាំងអស់កុំឆ្លៀតតំឡើងថ្លៃទំនិញ និងសេវាកម្ម នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ‎ (កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានស្នើដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ដែលប្រកបរបរលក់ដូរក្នុងខេត្ត កុំឱ្យមានគំនិតឆ្លៀតឱកាសតំឡើងថ្លៃទំនិញ និងសេវាកម្មផ្សេងៗឡើយ ស្របពេលដែលប្រទេសកម្ពុជាកំពុងរៀបចំប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិដ៏ធំរបស់ខ្មែរ។ ការថ្លែងស្នើបែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងាររយៈពេល ៩ខែ ដើមឆ្នាំ២០២៦ នៃការអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានរៀបចំឡើងនៅសាលាខេត្តកំពង់ចាម។ ‌‎​ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់មន្ទីរទេសចរណ៍ខេត្ត ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តចុះតាមដាន និងត្រួតពិនិត្យឱ្យបានជាប់ជាប្រចាំនៅតាមបណ្តារមណីយដ្ឋាននានាទូទាំងខេត្ត។ ឯកឧត្តមបានបញ្ជាក់ធ្ងន់ៗថា ប្រសិនបើពិនិត្យរកឃើញមានករណីអាជីវកររូបណាឆ្លៀតឱកាសតំឡើងថ្លៃទំនិញ ឬសេវាកម្មដោយហួសហេតុពេក អាជ្ញាធរត្រូវអនុវត្តវិធានការក្តៅ ដោយតម្រូវឱ្យបញ្ឈប់ការលក់ដូរនៅទីនោះតែម្តង។ ‌‎ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ​វិធានការនេះ ធ្វើឡើងក្នុងគោលបំណងការពារផលប្រយោជន៍ និងសម្រួលដល់បន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអញ្ជើញមកធ្វើបុណ្យទាន និងកម្សាន្តនៅក្នុងខេត្តកំពង់ចាម នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ឱ្យទទួលបានភាពរីករាយ និងក្តីកក់ក្តៅបំផុត៕

អភិបាលខេត្តកំពង់ចាម បានជំរុញឱ្យបន្តផ្សព្វផ្សាយ គោលនយោបាយ ភូមិឃុំ-សង្កាត់ មានសុវត្ថិភាព បញ្ហាគ្រឿងញៀន និងបទល្មើស (Online Scams) (កំពង់ចាម): អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ឱ្យបន្តចុះអប់រំ និងផ្សព្វផ្សាយគោលនយោបាយ ភូមិឃុំ -សង្កាត់មានសុវត្ថិភាព បញ្ហាគ្រឿងញៀន និងបទល្មើស (Online Scams) ឯកឧត្តមបាន ស្នើឡើងបែបនេះក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២៦ នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព នាព្រឹកថ្ងៃទី៧ តុលា ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព គឺជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានា ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន ដែលទាមទារឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ រួមជាមួយបញ្ហា គ្រឿងញៀន និងបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams) ដើម្បី បង្កើនការយល់ដឹងពីសុវត្ថិភាពសង្គម និងការរក្សាសន្តិសុខនៅតាមមូលដ្ឋាន។ ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានជំរុញដល់អាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបម្រើ និងពង្រឹងសេវាសាធារណៈជូន ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរឡើង លឿនឆាប់រហ័ស និងមានភាពទំនួលខុសត្រូវខ្ពស់ផងដែរ។ ថ្លែងក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា ការផ្សព្វផ្សាយអំពីគោលនយោបាយ ភូមិឃុំ-សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល គឺដើម្បីបញ្ជ្រាបការយល់ដឹងអំពីគោលនយោបាយជាតិ​ ឱ្យបានកាន់តែទូលំទូលាយ និងដើម្បីកៀរគរការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់​ ក្នុងការអនុវត្តគោលនយោបាយនេះ ឱ្យមានប្រសិទ្ធភាពស្របតាមឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា៕

វត្តគិរីសោភ័ណភ្នំទែតក្នុង 🪷🇰🇭 📍ភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម https://maps.app.goo.gl/EZMqj8knsAb3hg
+6
វត្តគិរីសោភ័ណភ្នំទែតក្នុង 🪷🇰🇭 📍ភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម https://maps.app.goo.gl/EZMqj8knsAb3hg329 #រចនាបទវត្តអារាមខ្មែរ #ស្ថាបត្យកម្មខ្មែរ #ព្រះពុទ្ធសាសនា #ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់ 📷: កណ្តៀរ | ២៥រាជធានី-ខេត្ត | ស្រុកចំការលើ

អភិបាលខេត្តកំពង់ចាម ណែនាំដល់អាជ្ញាធរ ក្រុង/ស្រុក បង្កើនការអប់រំផ្សព្វផ្សាយគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដល់ប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ

លោក ហេង សុខុម ប្រធានមណ្ឌលសុខភាពមាឃ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ បានថ្លែងថា មណ្ឌល​សុខភាព​មាឃ៣ បម្រើសេវាសុខភាព ២៤ម៉ោង លើ២៤ម៉ោង និងទទួលបានការព្យាបាលជូន​ប្រជាពលរដ្ឋបានប្រមាណ ៤០-៥០ នាក់ក្នុងមួយថ្ងៃ»។ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X

លោកស្រី ថៃ ចាន់ឌី អនុប្រធានមណ្ឌលសុខភាពមាឃ៣ ស្រុកស្ទឹងត្រង់ បង្ហាញវិធីថែទាំទារកទើបនឹងកើត និងការចិញ្ចឹមកូនដោយទឹកដោះម្តាយឱ្យមានសុខភាពល្អ! ផលិតដោយ៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X