es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Ir al canal en Telegram

📈 Análisis del canal de Telegram រដ្ឋបាលខេត្តកំពង់ចាម

El canal រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) en el segmento lingüístico de Jemer central es un actor destacado. Actualmente la comunidad reúne a 10 140 suscriptores, ocupando la posición 4 987 en la categoría Política y el puesto 564 en la región Camboya.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 10 140 suscriptores.

Según los últimos datos del 15 octubre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -117, y en las últimas 24 horas de 0, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 6.58%. Durante las primeras 24 horas tras publicar, el contenido suele obtener 5.48% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 667 visualizaciones. En el primer día suele acumular 556 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 5.

📝 Descripción y política de contenido

No se ha proporcionado la descripción del canal.

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 16 octubre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Política.

10 140
Suscriptores
Sin datos24 horas
-327 días
-11730 días
Archivo de publicaciones
ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងរដ្ឋបាលខេត្តកំពង់ចាម និងមជ្ឈមណ្ឌលព្យាបាលនិងស្ដារនីតិសម្បទា អ្នកមានគ្រឿងញៀន ខេវី ត្បូងឃ្ម
+9
ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងរដ្ឋបាលខេត្តកំពង់ចាម និងមជ្ឈមណ្ឌលព្យាបាលនិងស្ដារនីតិសម្បទា អ្នកមានគ្រឿងញៀន ខេវី ត្បូងឃ្មុំ (កំពង់ចាម)៖ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្ដារនីតិសម្បទា អ្នកមានគ្រឿងញៀន នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម មាស វិរិទ្ធ អគ្គលេខានៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងរដ្ឋបាលខេត្តកំពង់ចាម និងមជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទា អ្នកមានគ្រឿងញៀន ខេវី ត្បូងឃ្មុំ ដែលប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាម។ ពិធីនេះមានការចូលរួមពីអភិបាលរងខេត្ត, ថ្នាក់ដឹកនាំមជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទា អ្នកមានគ្រឿងញៀន ខេវី ត្បូងឃ្មុំ, តំណាងអយ្យការអមសាលាដំបូងខេត្ត, នាយក នាយករងរដ្ឋបាលសាលាខេត្ត, ប្រធានពន្ធនាគារខេត្ត, តំណាងស្នងការដ្ឋាននគរបាលខេត្ត, តំណាងកងរាជអាវុធហត្ថខេត្ត, និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោក ភោគ សាវុធ​ អភិបាល នៃគណៈអភិបាលស្រុកកងមាស និងលោក ហង្ស សុផល ប្រធានក្រុមប្រឹក្សាស្រុក អញ្ជើញជាអធិបតីក្នុងកម្មវិធីវេទិការសាធារ
+9
លោក ភោគ សាវុធ​ អភិបាល នៃគណៈអភិបាលស្រុកកងមាស  និងលោក ហង្ស សុផល ប្រធានក្រុមប្រឹក្សាស្រុក អញ្ជើញជាអធិបតីក្នុងកម្មវិធីវេទិការសាធារណៈរបស់ក្រុមប្រឹក្សាស្រុកកងមាស ស្តីពីការអភិវឌ្ឍលើគ្រប់វិស័យរបស់រដ្ឋបាលស្រុកកងមាស នៅបរិវេណវត្តជេតពន្ធ ហៅវត្តត្រី ស្ថិតនៅភូមិស្តៅក្រោម ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ដែលមានអ្នកចូលរួមសរុប៣៤០នាក់ ស្រី១៧១នាក់។ #ស្រុកកងមាស ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥

នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង៤និង៣០នាទី​ រដ្ឋបាលស្រុកកងមាស​ បានទទួលពលករមកពីប្រទេសថៃ​ ចំនួន៧នាក់ ស្រី៥នាក់ ក្នុង
+2
នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង៤និង៣០នាទី​ រដ្ឋបាលស្រុកកងមាស​ បានទទួលពលករមកពីប្រទេសថៃ​ ចំនួន៧នាក់ ស្រី៥នាក់ ក្នុងនោះក្មេង១នាក់ ដែលមានទីលំនៅ នៅភូមិកងតាណឹងទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។

នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត បានអញ្ជើញអមដំណើរ លោកជំទាវ​ នាង លីណា​ អនុរដ្ឋលេខាធិការក្រសួង
+6
នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត បានអញ្ជើញអមដំណើរ លោកជំទាវ​ នាង លីណា​ អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ចុះកម្មសិក្សាប្រមូលធានចូលសម្រាប់ការធ្វើបច្ចុប្បន្នភាពតារាងលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃ និងទទួលស្គាល់វិទ្យាល័យសាលាមត្តេយសិក្សា និងមន្ទីរពេទ្យបង្អែកផ្ដល់សេវាសំណុំសកម្មភាពបង្រប់កម្រិត១ កម្រិត២ និងកម្រិត៣ ដោយមានការចូលរួមមកពីអន្តរក្រសួង ,មន្ទីរអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធ នៅសាលា វិទ្យាល័យហ៊ុន សែន ពាមជីកង ស្រុកកងមាស។

នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ​ ប៉ាង​ ដានី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធាន​ក្រុម​ការងារ​ GBV បានដឹ
+5
នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ​ ប៉ាង​ ដានី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធាន​ក្រុម​ការងារ​ GBV បានដឹកនាំកិច្ចប្រជុំ​ប្រចាំ​ត្រីមាស​ទី​២ របស់ក្រុមការងារ​ពង្រឹង​ការ​ឆ្លើយតប​ជា​ពហុ​វិស័យ​ចំពោះ អំពើហិង្សាទាក់ទង នឹង យេនឌ័រ ដើម្បី​បូកសរុប​លទ្ធផល​ការងារ ​និង​លើក​ទិសដៅ​បន្ត​ ។ កិច្ចប្រជុំនេះធ្វើនៅសាលាខេត្តកំពង់ចាមដោយមានការចូលរួមពីលោក លោកស្រី ជាក្រុមការងារ GBV ផងដែរ។

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ច្ប
+8
នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សារាវុធ អគ្គសវនកររងនៃអាជ្ញាធរសវនកម្មជាតិ។ សិក្ខាសាលានេះធ្វើនៅសណ្ឋាគារ អិលប៊ីអិន អេស៊ាន ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួម តំណាងប្រធានក្រុមប្រឹក្សាខេត្ត , អភិបាលក្រុង/ស្រុក មេឃុំ/ចៅសង្កាត់ , ប្រធានមន្ទីរ/អង្គភាព , មន្ត្រីពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនសម្បទានក្រោមឱវាទរដ្ឋបាលខេត្តផងដែរ។

អភិបាលខេត្តកំពង់ចាម បាននាំយកអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ នូវឯកសណ្ឋានប្រយុទ្ធចំនួន២,០០០សម្រាប់ មកផ្ដល់ជូនកងកម្លាំងនគរបាលខេត្តកំពង់ចាម។

សមិទ្ធផលថ្មី នៅលើទឹកដីស្រុកកំពង់សៀម ខេត្តកំពង់ចាម👏🏻🇰🇭🇰🇭🇰🇭 🎥- ជួន រតនាវង្ស 🌐 ក្រសួងទេសចរណ៍ Ministry of Tourism 🌐 Huot Hak ហួត ហាក់ 🌐 Instagram 🌐 X(Twitter) 🌐 Youtube 🌐 Tiktok 🌐 Website ☑️ Threads

អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ផ្តល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥ នេះ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ផ្តល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានឡើងធ្វើបទរាយការណ៍ ជូនគណៈធិបតីអំពីការត្រៀមលក្ខណៈសម្បត្តិទាំងកងកម្លាំង និងសម្ភារៈ មធ្យោបាយគ្រប់គ្រាន់ ដើម្បីធានាបាននូវកិច្ចប្រតិបត្តិការ ក្នុងកិច្ចការពារបូរណភាពទឹកដី និងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ក្នុងភូមិសាស្រ្តទទួលខុសត្រូវឱ្យបានទាន់ពេលវេលា។ អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពី ប្រមុខថ្នាក់ដឹកនាំ រួមមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ និងលោកជំទាវបណ្ឌិត ជូនចំពោះកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ប្រកបដោយក្តីនឹករលឹក និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅ។ នាឱកាសនេះដែរ ឯកឧត្តម អភិបាលខេត្ត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ដែលបានត្រៀមលក្ខណៈរួចជាស្រេចនូវ សម្ភារៈមធ្យោបាយ និងពិសេសការរៀបចំបង្កើតឱ្យមានកងអនុសេនាតូច ចំនួន២ ដែលជាកម្លាំងរងចាំបទបញ្ជា ត្រៀមចេញបេសកកម្ម ២៤/២៤ម៉ោង។ ដោយឡែក ចំពោះបច្ចុប្បន្នភាព នៃសភាពការណ៍ព្រុំដែនកម្ពុជា-ថៃ សូមកងកម្លាំងទាំងអស់បន្តរក្សាជំហរឲ្យមុតមាំ និងសូមជឿជាក់ គាំទ្រលើការដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិតរបស់រាជរដ្ឋាភិបាល ដែលមានគោលជំហរម៉ឺងម៉ាត់ប្តូរផ្តាច់ ក្នុងការការពារអធិបតេយ្យ បូរណភាពដែនដី ជូនជាតិ មាតុភូមិ មិនឲ្យមានការបាត់បង់សូម្បីមួយមីលីម៉ែត្រ។ ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បាននាំយក សំលៀកបំពាក់ឈុតបេសកកម្មចំនួន ២.០០០ឈុត និងអាវចំណាំងផ្លាតចំនួន២០០ អាវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីចែកជូនកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម៕

នៅព្រឹកថ្ងៃទីអង្គារ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល
+9
នៅព្រឹកថ្ងៃទីអង្គារ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានដឹកនាំកិច្ចប្រជុំក្រុមការងារពិនិត្យលើករណីវិវាទដីធ្លីនៅស្រុកកងមាសចំនួន០៣ ករណី កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្ត ។

ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តស្រកចុះនៅកម្ពស់៧.១២ម៉ែត្រ បើយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ច
+2
ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តស្រកចុះនៅកម្ពស់៧.១២ម៉ែត្រ បើយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែមិថុនាឆ្នាំ ២០២៥នេះទឹកទន្លេបានបន្តស្រកចុះនៅកម្ពស់៧.១២ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកស្រកកម្ពស់០,៣៤ម៉ែត្រ ។ដោយឡែក កម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៣,៩៦ម៉ែត្រតែប៉ុណ្ណោះ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។   ជាមួយគ្នានេះដែរចំពោះស្ថានភាពអាកាសធាតុវិញមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាមានស្រុកចំនួន៣មានភ្លៀងធ្លាក់។ ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។