es
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Ir al canal en Telegram

📈 Análisis del canal de Telegram រដ្ឋបាលខេត្តកំពង់ចាម

El canal រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) en el segmento lingüístico de Jemer central es un actor destacado. Actualmente la comunidad reúne a 10 195 suscriptores, ocupando la posición 4 922 en la categoría Política y el puesto 542 en la región Camboya.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 10 195 suscriptores.

Según los últimos datos del 02 octubre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -106, y en las últimas 24 horas de -1, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 6.41%. Durante las primeras 24 horas tras publicar, el contenido suele obtener 5.51% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 654 visualizaciones. En el primer día suele acumular 562 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 6.

📝 Descripción y política de contenido

No se ha proporcionado la descripción del canal.

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 03 octubre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Política.

10 195
Suscriptores
-124 horas
-217 días
-10630 días
Archivo de publicaciones
លិខិតថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ សិក្សានុសិស្ស ដែលបានឧបត្ថម្ភជូនរដ្ឋបាលខេត្ត
+9
លិខិតថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ សិក្សានុសិស្ស ដែលបានឧបត្ថម្ភជូនរដ្ឋបាលខេត្តកំពង់ចាម ដើម្បីទិញគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនសម្រាប់ជូនជនភៀសសឹក និងនាយទាហាន នាយទាហានរង ពលទាហាន កងកម្លាំងប្រដាប់អាវុធដែលជាកងទ័ពឈរជើងជួរមុខនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។

លិខិតថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ សិក្សានុសិស្ស ដែលបានឧបត្ថម្ភជូនរដ្ឋបាលខេត្ត
+9
លិខិតថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ សិក្សានុសិស្ស ដែលបានឧបត្ថម្ភជូនរដ្ឋបាលខេត្តកំពង់ចាម ដើម្បីទិញគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនសម្រាប់ជូនជនភៀសសឹក និងនាយទាហាន នាយទាហានរង ពលទាហាន កងកម្លាំងប្រដាប់អាវុធដែលជាកងទ័ពឈរជើងជួរមុខនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។

អភិបាលខេត្តកំពង់ចាម អញ្ជើញសួរសុខទុក្ខ និងនាំអំណោយផ្តល់ជូន គ្រួសារ វីរកងទ័ពជួរមុខ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រ
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញសួរសុខទុក្ខ និងនាំអំណោយផ្តល់ជូន គ្រួសារ វីរកងទ័ពជួរមុខ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ (កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងក្រុមការងារ នៅរសៀលថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានដឹកនាំក្រុមការងារ បានអញ្ជើញសួរសុខទុក្ខ និងនាំអំណោយផ្ដល់ជូនគ្រួសារ វីរកងទ័ព ដែលត្រូវជាភរិយា និងម្តាយ របស់ លោកវរសេនីយ៍ត្រី សួន តៃហេង បម្រើការនៅកងពលតូចអន្តរាគមន៍លេខ៧ ខេត្តព្រះវិហា ដែលគ្រួសាររបស់គាត់ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានផ្ដាំផ្ញើដល់គ្រូពេទ្យក្នុងការយកចិត្តទុកដាក់ថែទាំព្យាបាលជំងឺដល់ គ្រួសារ វីរកងទ័ពរបស់យើង ឆាប់បានជាសះស្បើយ ត្រឡប់ទៅគេហដ្ឋានវិញ៕

អភិបាលខេត្តកំពង់ចាម ក្រើនរំលឹកដល់មន្ត្រីនគរបាល ត្រូវធានាថាមិនឱ្យបទបញ្ជារបស់ សម្តេច ប្រមុខរាជរដ្ឋាភិបាលធ្លាក់ដល់ដីទាន់ឡើយ

លោកស្រី ហឿន ប៉ូលីម ប្រជាពលរដ្ឋភៀសសឹកពីខេត្តឧត្តរមានជ័យ មកកាន់ខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងអាជ្ញាធរមូលដ្ឋាន ដែលបានយកចិត្តទុកដាក់គ្រួសារពួកគាត់ជាលើកទី២ ជាពិសេសកូនៗរបស់គាត់បានចូលរៀននៅសាលារៀនក្នុងខេត្តកំពង់ចាមថែមទៀតផង

អភិបាលខេត្តកំពង់ចាម បន្តសំណេះសំណាល និងនាំអំណោយជូនគ្រួសារភៀសសឹក និងគ្រួសារកងទ័ព៨៤គ្រួសារ ក្នុងក្រុងកំពង់ចាម

អភិបាលខេត្តកំពង់ចាម អញ្ជើញសួរសុខទុក្ខ និងនាំអំណោយផ្តល់ជូន វីរកងទ័ពជួរមុខ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រ
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញសួរសុខទុក្ខ និងនាំអំណោយផ្តល់ជូន វីរកងទ័ពជួរមុខ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ២នាក់ និងម្នាក់ សម្រាកព្យាបាលនៅផ្ទះ (កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងក្រុមការងារ នៅរសៀលថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានដឹកនាំក្រុមការងារ បានអញ្ជើញសួរសុខទុក្ខ និងនាំអំណោយផ្ដល់ជូនវីរៈកងទ័ព ៣រូប កំពុងសម្រាកព្យាបាលជំងឺ ដោយពីរនាក់ ព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ និងម្នាក់ទៀត ព្យាបាលនៅផ្ទះ នៅភូមិបាខម ឃុំសំពងជ័យ ស្រុកជើងព្រៃ។ សូមបញ្ជាក់ថា លោក ឈុំ ស្រេង អាយុ ៥៣ឆ្នាំ ជាវីរៈកងទ័ពជួរមុខ ចូលជើងនៅច្រកអានសេះ មានជំងឺអស់កម្លាំងល្ហិតល្ហៃ ដោយសារផ្សែងពុល មានទីលំនៅភូមិសូទិព ឃុំសូទិប ស្រុកជើងព្រៃ កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ។ លោក ហួ គីមហុង អាយុ ៥២ឆ្នាំ ជាវីរៈកងទ័ពជួរមុខ ចូលជើងនៅច្រកអានសេះ មានជំងឺអស់កម្លាំងល្ហិតល្ហៃ ដោយសារផ្សែងពុល ពីលំនៅភូមិសំពងជ័យ ឃុំសំពោងជ័យ ស្រុកជើងព្រៃ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ។ ដោយឡែក លោក សាំង បូរ៉ាន អាយុ ៣៣ឆ្នាំ ជាវីរៈកងទ័ពជួរមុខឈរជើងនៅជាំតែ សុំសម្រាកព្យាបាលជំងឺនៅផ្ទះ ស្ថិតក្នុងភូមិបាខម ឃុំសំពងជ័យ ស្រុកជើងព្រៃ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានផ្ដាំផ្ញើដល់គ្រូពេទ្យក្នុងការយកចិត្តទុកដាក់ថែទាំព្យាបាល ដល់វីរៈកងទ័ពរបស់យើង ឆាប់បានជាសះស្បើយ ត្រឡប់ទៅគេហដ្ឋានវិញ៕

អភិបាលខេត្តកំពង់ចាម ក្រើនរំលឹកដល់មន្ត្រីនគរបាល ត្រូវធានាថាមិនឱ្យបទបញ្ជារបស់ សម្តេច ប្រមុខរាជរដ្ឋាភិបាលធ្លាក់ដល់ដីទាន់ឡើយ កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកដល់ កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក៏ដូចជាមន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ ត្រូវ ធានាថាមិនឱ្យបទបញ្ជារបស់ សម្តេចប្រមុខរាជរដ្ឋាភិបាលធ្លាក់ដល់ដីទាន់ឡើយ ពោលគឺត្រូវរក្សា សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ឱ្យបានល្អប្រសើរ ថ្លែងបែបនេះពិធីបិទកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្តិភា ពសង្គមប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥​ ។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំឱ្យកងកម្លាំងនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម ត្រៀមបន្តប្រតិបត្តិការក្នុងការបង្ក្រាបឱ្យខាងតែបាននូវ បទល្មើស គ្រឿងញៀន បញ្ហាក្មេងទំនើង ល្បែងស៊ីសងអនឡាញ​  និងទប់ស្កាត់បទល្មើសគ្រប់រូបភាព​ ប្រយោជន៍ដើម្បីរក្សាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេស ត្រូវរួមគ្នាអនុវត្តឱ្យបាននូវគោលនយោបាយ ភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព ផងដែរ ។ ជាមួយគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានណែនាំ ដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ត្រូវធានាឱ្យបានក្នុងការគ្រប់គ្រង និងការបង្ក្រាប បទល្មើសនានាក្នុងមូលដ្ឋាន ដោយត្រូវបន្តអនុវត្ត នូវបទបញ្ជារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សំដៅធានាការពារនូវខឿនសន្តិសុខជាតិ និងស្ថិរភាពសង្គម ដើម្បីធានា រក្សាបាននូវសុខសន្តិភាពទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតផងដែរ៕