es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete 👈

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Ir al canal en Telegram

📈 Análisis del canal de Telegram រដ្ឋបាលខេត្តកំពង់ចាម

El canal រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) en el segmento lingüístico de Jemer central es un actor destacado. Actualmente la comunidad reúne a 10 165 suscriptores, ocupando la posición 4 942 en la categoría Política y el puesto 550 en la región Camboya.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 10 165 suscriptores.

Según los últimos datos del 09 octubre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -110, y en las últimas 24 horas de 0, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 6.77%. Durante las primeras 24 horas tras publicar, el contenido suele obtener 5.45% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 689 visualizaciones. En el primer día suele acumular 554 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 5.

📝 Descripción y política de contenido

No se ha proporcionado la descripción del canal.

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 10 octubre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Política.

10 165
Suscriptores
Sin datos24 horas
-237 días
-11030 días
Archivo de publicaciones
នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហេង វណ្ននី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត
+4
នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហេង វណ្ននី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមពិធីបើកហិប និងកាត់ស្រោមប្រធានវិញ្ញាសា ក្នុងដំណើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចសាខាខេត្ត។ គួរបញ្ជាក់ថា មណ្ឌលប្រឡងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចសាខាខេត្តមាន ២០បន្ទប់ ដោយមានបេក្ខជនសរុប ៥០០នាក់ ។ ក្នុងឱកាសនោះដែរឯកឧត្តម បានជូនពរបេក្ខជនប្រឡងជាប់ និងបាននិទ្ទសល្អទាំងអស់គ្នា ព្រមទាំងក្រុមគ្រួសារ និងបេក្ខជនធ្វើដំណើរប្រកបដោយសុខសវត្ថិភាពល្អ។

នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំ
+6
នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមពិធីបើកហិប និងកាត់ស្រោមប្រធានវិញ្ញាសា ក្នុងដំណើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្ត។ គួរបញ្ជាក់ថា មណ្ឌលប្រឡងសាលាគរុកោសល្យ និងវិក្រឹតការខេត្តមាន ២៣បន្ទប់ ដោយមានបេក្ខជនសរុប ៥៦៦នាក់ ។ ក្នុងឱកាសនោះដែរឯកឧត្តម បានជូនពរបេក្ខជនប្រឡងជាប់ និងបាននិទ្ទសល្អទាំងអស់គ្នា ព្រមទាំងក្រុមគ្រួសារ និងបេក្ខជនធ្វើដំណើរប្រកបដោយសុខសវត្ថិភាពល្អ។

ឯកឧត្ដម ស្រី សុភ័ក្រ្ក អភិបាលរងខេត្ដ អញ្ជើញកាត់ស្រោមវិញ្ញាសារដំណើរការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ នៅមណ្ឌលប្រ
+9
ឯកឧត្ដម ស្រី សុភ័ក្រ្ក អភិបាលរងខេត្ដ អញ្ជើញកាត់ស្រោមវិញ្ញាសារដំណើរការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងវិទ្យាល័យព្រះសីហនុ(ខាងជើង) កំពង់ចាម៖ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្រ្ក អភិបាលរងខេត្តកំពង់ចាម តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម ព្រមទាំង អាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញកាត់ស្រោមវិញ្ញាសារប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥ ថ្ងៃទី១ នៅមណ្ឌលប្រឡងវិទ្យាល័យព្រះសីហនុ(ខាងជើង) ស្ថិតនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។

នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត
+5
នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមពិធីបើកហិប និងកាត់ស្រោមប្រធានវិញ្ញាសា ក្នុងដំណើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ នៅវិទ្យាល័យដីដុះ ក្រុងកំពង់ចាម។ គួរបញ្ជាក់ថា មណ្ឌលប្រឡងវិទ្យាល័យដីដុះមាន ៣២បន្ទប់ ដោយមានបេក្ខជនសរុប ៨០០នាក់ ។ ក្នុងឱកាសនោះដែរលោកជំទាវ បានជូនពរបេក្ខជនប្រឡងជាប់ និងបាននិទ្ទសល្អទាំងអស់គ្នា ព្រមទាំងក្រុមគ្រួសារ ធ្វើដំណើរប្រកបដោយសុខសវត្ថិភាពល្អ។

ឯកឧត្តម អ៊ុន ចាន់ដា លើកទឹកចិត្តសិស្ស ឱ្យខំតាំងចិត្តសរសេរចម្លើយក្នុងការប្រឡងបាក់ឌុប ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈខេត្តកំពង់ចាម បានថ្លែងលើកទឹកចិត្តដល់សិស្សាទាំងអស់ សូមឱ្យមានការតាំងចិត្តធ្វើសំណួរចម្លើយ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រយៈពេល២ថ្ងៃនេះ គឺនៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥។ ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាស ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយលោក ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ចូលរួមកាត់បើកវិញ្ញាសាប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យ ព្រះសីហនុ ស្ថិតក្នុងក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។ ក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម បានថ្លែងថា «ត្រូវខិតខំសរសេរឲ្យបានច្រើន ដោយកុំមានការព្រួយបារម្ភអ្វីឡើយ ពោលគឺត្រូវយកអ្វីដែលយើងបានខិតខំពីមុន យកមកបញ្ចេញឲ្យអស់ពីសមត្ថភាពក្នុងពេលប្រឡងនេះ ដើម្បីប្រជែងយកឱ្យបាននូវពិន្ទុល្អ»។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា វិញ្ញាសាទាំងអស់នេះគឺត្រូវបានគ្រប់គ្រងដោយក្រសួងអប់រំយុវជន និងកីឡា និងអាជ្ញាធរខេត្ត គឺពុំមានការបែកធ្លាយនោះទេ។ ដូច្នេះសូមបេក្ខជនកុំបារម្ភ ហើយត្រូវខិតខំធ្វើសំណួរចម្លើយ សរសេរឲ្យបានច្រើន ជៀសវាងការបើកចម្លង និងលួចចម្លងគ្នា។ អភិបាលខេត្តកំពង់ចាមបានយកឱកាសនោះជូនពរដល់សិស្សទាំងអស់សូមឱ្យប្រឡងជាប់ទាំងអស់គ្នា និងទទួលបាននិទ្ទេសល្អផងដែរ។ បើតាមលោក លី ម៉េងសាន ប្រធានមន្ទីរអប់រំខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥នេះ សម្រាប់ខេត្តកំពង់ចាមមានបេក្ខជន សរុបចំនួន ៩,៦៤១នាក់ មានមណ្ឌលប្រឡងចំនួន ១៥មណ្ឌល ដែលស្ថិតនៅក្នុងក្រុងកំពង់ចាម ១០មណ្ឌល ស្រុកកំពង់សៀម ២មណ្ឌល និងស្រុកជើងព្រៃ ៣មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រចំនួន ០៥មណ្ឌល ស្មើនឹង ១២៧បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ១០មណ្ឌល ស្មើនឹង ២៦០បន្ទប់ ៕

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមផ្ញើក្តីស្រលាញ់ និងសូមជូនពរដល់ក្មួយៗ ប្រឡងបាក់ឌុប នាថ្ងៃនេះ សូមទទួលបានជោគជ័យ ❤️🌹
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមផ្ញើក្តីស្រលាញ់ និងសូមជូនពរដល់ក្មួយៗ ប្រឡងបាក់ឌុប នាថ្ងៃនេះ សូមទទួលបានជោគជ័យ ❤️🌹

នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមគន់ សុភា និងឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបា
+9
នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមគន់ សុភា និងឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២(ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) អញ្ជើញចុះជួបសំណេះសំណាលជាមួយមន្រ្តីរាជការ ក្រុមប្រឹក្សាឃុំ ប្រជាពលរដ្ឋសំណេះសំណាលជាមួយមន្រ្តីរាជការ ប្រជាពលរដ្ឋចំនួន២៧០នាក់ នៅស្រុកបាធាយ ខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យមណ្ឌលប្រឡងមធ្យមសិក្សាទុតិយភូមិ (BacII) នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម (កំពង់ចាម): នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (BacII) នាសម័យប្រឡង ២៨ សីហា ២០២៥ ស្ថិតនៅមណ្ឌល វិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម។  ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំបន្ថែមដល់ក្រុមការងារ និងអ្នកពាក់ព័ន្ធ បន្តអនុវត្តការងារឲ្យបានមុឺងម៉ាត់ទៅតាមផែនការដែលបានដាក់ចេញ នាពេលកន្លងមក សំដៅធ្វើយ៉ាងណាឲ្យការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ទទួលបានជោគជ័យ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្ត ក៏សូមផ្ញេីសារជូនពរដល់បេក្ខជនដែលមានឈ្មោះប្រឡងទាំងអស់ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺ ថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ សូមទទួលបានលទ្ធផលល្អទាំងអស់គ្នា ដោយគោរពតាមគោលការទាំង៤ នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ “អ្នកចេះគឺជាប់”។ គួរបញ្ជាក់ថា ខេត្តកំពង់ចាម មានមណ្ឌលប្រឡងចំនួន ១៥ លើសាលារៀនចំនួន១៣ ដែលស្ថិតនៅក្នុងក្រុងកំពង់ចាម ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រចំនួន ០៥មណ្ឌល ស្មើនឹង ១២៧បន្ទប់ មានបេក្ខជនសរុប ៣,១៦៤នាក់ (ស្រី ១,៩៥៧នាក់) និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ១០មណ្ឌល ស្មើនឹង២៦០បន្ទប់ មានបេក្ខជនសរុប ៦,៤៧៧នាក់ (ស្រី ៣,៦៤៧នាក់)៕

មន្ត្រីជំនាញ និងអាជ្ញាធរស្រុកព្រៃឈរ បង្ក្រាបបទល្មេីសជលផល រុះរើបំផ្លាញចោល នូវឧបករណ៍នេសាទខុសច្បាប់ 🔗 Join ទូរទស្សន៍ជាតិ ខេត្តកំពង់ចាម 🔗 Facebook 🔗 Youtube 🔗 Tiktok 🔗 X (Twitter) 🔗 Instagram 🔗 Website

មន្ទីរព័ត៌មានខេត្តកំពង់ចាម បន្តបញ្ជ្រាបការយល់ដឹងអំពីសុវត្ថិភាព និងការទទួលបានព័ត៌មានពិត ទៅដល់ពលរដ្ឋទូទៅ នៅស្រុកកំពង់សៀម 🔗 Join ទូរទស្សន៍ជាតិ ខេត្តកំពង់ចាម 🔗 Facebook 🔗 Youtube 🔗 Tiktok 🔗 X (Twitter) 🔗 Instagram 🔗 Website

នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្ត
+9
នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការគាំទ្រ និងផ្ដល់យោបល់ដល់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់លើការបញ្ជ្រាប GEDSI ក្នុងកម្មវិធីវិនិយោគ ក្រុង-ស្រុក ឃុំ-សង្កាត់។រៀបចំផែនការ និងថវិកាថ្នាក់ក្រោមជាតិ។ កិច្ចប្រជុំនេះរៀបចំធ្វើនៅនៅសាលប្រជុំសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមលោកស្រីនាយិការងរដ្ឋបាលសាលាខេត្ត លោក លោកស្រី មន្ត្រីនៃរដ្ឋបាលខេត្ត លោក លោកស្រីតំណាងមន្ទីរជំនាញពាក់ព័ន្ធ លោក លោកស្រីអភិបាលរងក្រុង-ស្រុក ប្រធានការិយាល័យសង្គមកិច្ច ប្រធានការិយាល័យផែនការនិងថវិកា មេឃុំ ចៅសង្កាត់ ស្មៀនឃុំ និងអ្នកទទួលបន្ទុកកិច្ចការនារី(អ.ក.ន.ក) ដែលមកពីក្រុងស្រុកគោលដៅចំនួន៥ ក្រុង-ស្រុក និងសមាជិកសមាជិកាជាច្រើនរូបផងដែរ។

ថ្នាក់ដឹកនាំខេត្តកំពង់ចាម ចូលរួមអមដំណើរ ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញចុះជួបសំណេះសំណាលជាមួយមន្រ្តីរាជការ ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋនៅស្រុកព្រៃឈរ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

អភិបាលខេត្តកំពង់ចាម​ អះអាងថា​ យើងត្រូវបន្តធ្វើការអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ​ ធ្វើយ៉ាងណាឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​ មានភាពប្រសើរឡើង កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានអះអាងថា​ យើងត្រូវបន្តធ្វើការអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ ប្រកបដោយនិរន្តភាព ចីរភាពបរិស្ថាន ធនធានធម្មជាតិ និងការបន្សំនឹងបម្រែបម្រួលអាកាសធាតុ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ធ្វើយ៉ាងណាឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់មានភាពប្រសើរឡើង ទាំងប្រាក់ចំណូលគ្រួសារ ទាំងសុខុមាលភាព និងការងារអប់រំសិក្សាធិការ ជាមូលដ្ឋាន។​ ការថ្លែងបែបនេះ​ក្នុងវេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម​ កម្មវិធីវិនិយោគបីឆ្នាំរំកិល​ នាព្រឹកថ្ងៃទី​២៧​ ខែសីហា​ ឆ្នាំ​២០២៥​ នៅមន្ទីរផែនការខេត្តកំពង់ចាម​ ។ ក្នុងកិច្ចប្រជុំនេះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ កម្មវិធី វិនិយោគបីឆ្នាំរំកិល២០២៦- ២០២៨ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ សង្កេតឃើញថា សំណើគម្រោងកម្មវិធីវិនិយោគរបស់រដ្ឋបាលខេត្តមានចំនួន ៤៤៦គម្រោង សំណើគម្រោងវិនិយោគ ក្រុង ស្រុកមានចំនួន ៩១៦គម្រោង និងសំណើគម្រោងវិនិយោគឃុំ សង្កាត់មានចំនួន ៤.៦៦២ គម្រោង ដែលជាតម្រូវការជាអាទិភាពកំពុងស្វែងរកថវិកាគាំទ្រ​ សម្រាប់អនុវត្តឆ្នាំ២០២៦។ ឯកឧត្ដមអភិបាលខេត្ត​ បានស្នេីដល់​មន្ទីរជំនាញ និងភ្នាក់ងារអភិវឌ្ឍន៍ ធ្វេីយ៉ាងណា​ត្រូវប្រើប្រាស់ឱ្យអស់លទ្ធភាពធនធាន ដែលបាន ពីថ្នាក់ជាតិតាមរយៈក្រសួង ស្ថាប័ន ឬពីដៃគូរនានា បន្តផ្តល់ការគាំទ្រដល់គម្រោង សកម្មភាពអាទិភាពរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់បន្ថែមទៀត។ ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ ក៏បានណែនាំដល់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវរួមសហការ​ បន្តអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព​ផងដែរ​ ៕

លោក ពូ ម៉ានីត អគ្គនាយករងនៃអគ្គនាយក រដ្ឋានទឹកកង្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថាគម្រោងប្រព័ន្ធលូរំដោះទឹកកខ្វក់ និងទឹកភ្លៀង នៅក្រុងកំពង់ចាមសម្រេចបាន៨០%ហើយ

មន្ត្រីជំនាញ និងអាជ្ញាធរស្រុកព្រៃឈរ បង្ក្រាបបទល្មេីសជលផល រុះរើបំផ្លាញចោល នូវឧបករណ៍នេសាទខុសច្បាប់