es
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Ir al canal en Telegram

📈 Análisis del canal de Telegram រដ្ឋបាលខេត្តកំពង់ចាម

El canal រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) en el segmento lingüístico de Jemer central es un actor destacado. Actualmente la comunidad reúne a 10 212 suscriptores, ocupando la posición 4 928 en la categoría Política y el puesto 540 en la región Camboya.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 10 212 suscriptores.

Según los últimos datos del 25 septiembre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -118, y en las últimas 24 horas de -4, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 6.34%. Durante las primeras 24 horas tras publicar, el contenido suele obtener 5.26% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 648 visualizaciones. En el primer día suele acumular 537 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 5.

📝 Descripción y política de contenido

No se ha proporcionado la descripción del canal.

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 26 septiembre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Política.

10 212
Suscriptores
-424 horas
-337 días
-11830 días
Archivo de publicaciones
នៅថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំព
+7
នៅថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមន្រ្តីរាជការ ឱ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកកំពង់សៀមចំនួន ២រូប នៅសាលាស្រុក។ គួរបញ្ជាក់ថា៖ យោងប្រកាសលេខ ៣៦០១ ប្រក ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ស្តីពីការផ្ទេរភារកិច្ច លោក វន វី និង លោក ជិន ហ៊ុ ជាអភិបាលរង នៃគណៈអភិបាលស្រុកកំពង់សៀម។

នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបា
+9
នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាស តែងតាំងមន្រ្តីរាជការ ឱ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងត្រង់ចំនួន ១រូប នៅសាលាស្រុក ។ គួរបញ្ជាក់ថា៖ យោងប្រកាសលេខ ៣៦០១ ប្រក ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ស្តីពីការផ្ទេរភារកិច្ច និងតែងតាំមន្រ្តីរាជការ លោក អាន ម៉េងលាង ជាអភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងត្រង់ ។

រដ្ឋបាលស្រុកស្រីសន្ធរជ្រើសយកវត្តកោះកែវធ្វើសង្ក្រាន្តឆ្នាំថ្មីប្រចាំស្រុក ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់
+9
នៅថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមន្រ្តីរាជការ ឱ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកជើងព្រៃចំនួន ២រូប នៅវិទ្យាល័យ ហ៊ុនសែន ស្គន់ ។ គួរបញ្ជាក់ថា៖ យោងប្រកាសលេខ ៣៦០១ ប្រក ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ស្តីពីការផ្ទេរភារកិច្ច និងតែងតាំមន្រ្តីរាជការ លោក ទឹម ដាណា និងលោក ព្រុំ វណ្ណាបានផ្ទេរភារកិច្ចពី អភិបាលរង នៃគណៈអភិបាលស្រុកបាធាយ មកជាអភិបាលរង នៃគណៈអភិបាលស្រុកជើងព្រៃ ។

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់
+9
នៅថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមន្រ្តីរាជការ ឱ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកជើងព្រៃចំនួន ២រូប នៅវិទ្យាល័យ ហ៊ុនសែន ស្គន់ ។ គួរបញ្ជាក់ថា៖ យោងប្រកាសលេខ ៣៦០១ ប្រក ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ស្តីពីការផ្ទេរភារកិច្ច និងតែងតាំមន្រ្តីរាជការ លោក ទឹម ដាណា និងលោក ព្រុំ វណ្ណាបានផ្ទេរភារកិច្ចពី អភិបាលរង នៃគណៈអភិបាលស្រុកបាធាយ មកជាអភិបាលរង នៃគណៈអភិបាលស្រុកជើងព្រៃ ។

គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ទទួលអំណរទេវតាឆ្នាំថ្មី (កំពង់ចាម) រសៀលថ្ង
+9
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ទទួលអំណរទេវតាឆ្នាំថ្មី (កំពង់ចាម) រសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ទទួលអំណរទេវតាឆ្នាំថ្មី និងដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន សិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម ស្ថិតនៅទីស្នាក់ការគណបក្សខេត្ត។ ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធានប្រចាំការ, ឯកឧត្តម អនុប្រធានទាំងពីររូប, ឯកឧត្តម លោកជំទាវ ក្នុងជួរគណៈអចិន្ត្រៃយ៍បក្សខេត្ត, សមាជិកគណៈកម្មាធិការបក្សខេត្ត ព្រមទាំងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្ត និងថ្នាក់ដឹកនាំ សមាជិក សមាជិកា បានប្រសិទ្ធពរជ័យ និងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធក្នុងលោក សូមជួយប្រោះព្រំ សព្វសាធុការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនដល់មន្ត្រីគណបក្សទាំងអស់នៅមន្ទីរគណបក្សប្រជាជនខេត្តកំពង់ចាម ព្រមទាំងក្រុមគ្រួសារ សូមជួបតែសេចក្ដីសុខ សេចក្ដីចម្រើន ប្រាជ្ញាវាងវៃ សុខភាពល្អបរិបូណ៌ កំលាំងពលំមាំមួន និងសូមឱ្យសម្រេចបានជោគជ័យគ្រប់បំណងប្រាថ្នា ពិសេសសូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕🙏🙏🙏 📷 អ៊ុំ សូណា Ly Siya ចាន់ រស្មី

ការងារសាងសង់ផ្ទះអតីតយុទ្ធជនក្នុងខេត្តកំពង់ចាម​ ចំនួន​ 21ខ្នង​ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ​ ហ៊ុន​ សែន​ សម្រេចបានប្រមាណ 70%

អភិបាលខេត្តកំពង់ចាម៖សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៦ រៀបចំអធិកអធម ជាងឆ្នាំមុនៗ គឺដើម្បីថែរក្សាទំនៀមទម្លាប់វប្បធម៌ជាតិខ្មែរ និងបង្ហាញការដឹងគុណចំពោះវីរកងទ័ព

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ តាមតំបន់រម្យណីយដ្ឋាន វត្តអារាម និងទីតាំងសង្រ្កាន្តតូចធំក្នុងខេត្តកំពង់ចាម JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

អភិបាលខេត្តកំពង់ចាម បង្ហាញអំពីអត្ថប្រយោជន៍ នៃការរៀបចំសង្ក្រាន្តកំពង់ចាមឆ្នាំថ្មីនេះ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្
+5
នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង ជាអភិបាលបាលរងនៃគណ:អភិបាលស្រុកចំការលើ និងការផ្ទេរចេញពីរដ្ឋបាលស្រុកចំការលើ នៅសាលប្រជុំសាលាស្រុកចំការលើ ។

សង្ក្រាន្តឆ្នាំថ្មីវត្តនគរបាជ័យក្រៅឆ្នាំនេះប្លែកជាងឆ្នាំមុន ដោយមានម្ហូបអាហារ នំចំណីទទួលទានដោយសេរី

កិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤ ព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធ
+9
កិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤ ព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។ កិច្ចប្រជុំបានប្រព្រឹត្តទៅតាមរបៀបវារៈ ដូចខាងក្រោម៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិ ទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ ២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពី ការអនុវត្តការងារប្រចាំខែ មីនា និងលើកទិសដៅប្រចាំខែមេសា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម។ ៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការសកម្មភាពរយៈពេលបីខែ (មេសា ឧសភា មិថុនា) ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម។ ៤-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងស្តីពីការរៀបចំបែងចែកប្រាក់រង្វាន់ប្រចាំខែ ដល់មន្ត្រីសាលាខេត្តកំពង់ចាម ដែលទទួលបានពីការផ្តល់សេវារដ្ឋបាលសម្រាប់ខែមីនា។ ៥-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងស្តីពីការរៀបចំផែនការក្របខ័ណ្ឌមន្ត្រីរាជការ និង មន្ត្រីជាប់កិច្ចសន្យាសម្រាប់ឆ្នាំ២០២៧ របស់រដ្ឋបាលខេត្តកំពង់ចាម។ ៦-បញ្ហាផ្សេងៗ៕

នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម ប
+5
នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម  បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង ជាអភិបាលបាលរងនៃគណ:អភិបាលស្រុកចំការលើ និងការផ្ទេរចេញពីរដ្ឋបាលស្រុកចំការលើ នៅសាលប្រជុំសាលាស្រុកចំការលើ សរុបអ្នកចូលរួមចំនួន១៣៥នាក់ ។