es
Feedback
The Irrawaddy Dolphin School Bulletin

The Irrawaddy Dolphin School Bulletin

Ir al canal en Telegram

សូមចុះឈ្មោះក្នុងឆានែលខាងក្រោមនេះ ដើម្បី ទទួលបានព័ត៌មាន ប្រចាំ ថ្ងៃ ថ្មីៗ អំពីការអប់រំ សុខភាព វេជ្ជសាស្រ្ត និងសហគ្រិនភាព។ Please subscribe the following channels to receive daily and up-to-date news on education, health, medicine and entrepreneurship.

Mostrar más
627
Suscriptores
+124 horas
+87 días
+4030 días
Archivo de publicaciones
ពីនិទ្ទេស A ទៅក្តីស្រមៃក្លាយជាគ្រូពេទ្យ៖ លី សុជាតា ប្តេជ្ញាយកចំណេះដឹងទៅជួយសង្គម ការទទួលបាននិទ្ទេស A ក្នុងការប្រឡងបាក់ឌុប មិនម
ពីនិទ្ទេស A ទៅក្តីស្រមៃក្លាយជាគ្រូពេទ្យ៖ លី សុជាតា ប្តេជ្ញាយកចំណេះដឹងទៅជួយសង្គម ការទទួលបាននិទ្ទេស A ក្នុងការប្រឡងបាក់ឌុប មិនមែនជាចំណុចបញ្ចប់នៃការខិតខំរបស់សិស្ស លី សុជាតា នោះទេ ប៉ុន្តែជាជំហានថ្មីមួយឆ្ពោះទៅ រកក្តីស្រមៃដែលប្អូនបានរក្សាទុកតាំងពីកុមារភាព គឺការក្លាយជាគ្រូពេទ្យ និងប្រើប្រាស់ចំណេះដឹងរបស់ខ្លួន ដើម្បីជួយព្យាបាល និងការពារអាយុជីវិតប្រជាជន នៅក្នុងប្រទេស។

AIS ចុះ MoU ជាមួយសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បង្កើតឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍សម្រាប់សិស្សរហូតដល់
AIS ចុះ MoU ជាមួយសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បង្កើតឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍សម្រាប់សិស្សរហូតដល់ ៥០% សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានចុះអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន (Paragon International University) ដើម្បីបង្កើត ឱកាស បន្ថែមសម្រាប់សិស្ស AIS ក្នុងការបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រ បន្ទាប់ពីបញ្ចប់ការសិក្សានៅ AIS ដោយអាចទទួលបានអាហារូបករណ៍លើថ្លៃសិក្សារហូតដល់ ៥០%។

រដ្ឋមន្រ្តីអប់រំ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ១០កន្លែង ដល់សិស្សជាប់បាក់ឌុបនៅខេត្តជាប់ព្រំដែន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណ
រដ្ឋមន្រ្តីអប់រំ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ១០កន្លែង ដល់សិស្សជាប់បាក់ឌុបនៅខេត្តជាប់ព្រំដែន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ប្រកាសផ្តល់អាហារូបករណ៍ ១០០% ចំនួន ១០កន្លែង ដល់សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៥-២០២៦ និងមានទីលំនៅអចិន្ត្រៃយ៍នៅតាមបណ្តាខេត្តជាប់ព្រំដែន ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យបូណាម៉ារី (BMU)។

AIS បើកកម្មវិធីសិក្សាជំនាញបន្ថែម ផ្តល់ឱកាសឱ្យសិស្សអភិវឌ្ឍទាំងចំណេះដឹង និងសមត្ថភាព សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានចាប់
AIS បើកកម្មវិធីសិក្សាជំនាញបន្ថែម ផ្តល់ឱកាសឱ្យសិស្សអភិវឌ្ឍទាំងចំណេះដឹង និងសមត្ថភាព សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានចាប់ផ្តើមកម្មវិធីសិក្សាជំនាញបន្ថែមនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ ដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្ស ក្នុងការអភិវឌ្ឍសមត្ថភាព ទេពកោសល្យ និងចំណង់ចំណូលចិត្តខ្លួន តាមរយៈការ សិក្សាជំនាញកីឡា សិល្បៈ តន្ត្រី និងជំនាញអនុវត្តនានា ក្រៅពីកម្មវិធីសិក្សាស្នូល។

សិស្ស គឺ សុភារ៉ា ចែករំលែកគន្លឹះ៤យ៉ាង ដើម្បីសិក្សាបានលទ្ធផលល្អ សម្រាប់សិស្ស ការទទួលបានលទ្ធផលសិក្សាល្អ មិនមែនអាស្រ័យតែលើការខិតខ
សិស្ស គឺ សុភារ៉ា ចែករំលែកគន្លឹះ៤យ៉ាង ដើម្បីសិក្សាបានលទ្ធផលល្អ សម្រាប់សិស្ស ការទទួលបានលទ្ធផលសិក្សាល្អ មិនមែនអាស្រ័យតែលើការខិតខំរៀនមួយមុខនោះទេ ប៉ុន្តែក៏ត្រូវមានវិធីសាស្ត្រសិក្សាដែលត្រឹមត្រូវ និងការអនុវត្តជាប្រចាំផងដែរ។ គឺ សុភារ៉ា សិស្សថ្នាក់ទី៦ ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលសង្កែ បានចែករំលែកគន្លឹះសិក្សា៤យ៉ាង ដែលរូបប្អូនយល់ថា អាចជួយឱ្យសិស្សកាន់តែយល់មេរៀន និងទទួលបានលទ្ធផលសិក្សាល្អ។

អ្នកគ្រូ ម៉ី មករា៖ ការយល់ពីកុមារ គឺជាគន្លឹះនៃការបង្រៀន សម្រាប់អ្នកគ្រូ ម៉ី មករា គ្រូបង្រៀនកុមារតូច មិនត្រឹមតែផ្តល់ចំណេះដឹងក្ន
អ្នកគ្រូ ម៉ី មករា៖ ការយល់ពីកុមារ គឺជាគន្លឹះនៃការបង្រៀន សម្រាប់អ្នកគ្រូ ម៉ី មករា គ្រូបង្រៀនកុមារតូច មិនត្រឹមតែផ្តល់ចំណេះដឹងក្នុងថ្នាក់រៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកចូលរួមបណ្តុះបណ្តាលអត្តចរិត វិន័យ សីលធម៌ និងទម្លាប់ល្អៗ ដែលកុមារអាចយកទៅប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ និងសង្គមនាពេលអនាគត។

ការផ្លាស់ប្តូរការបង្រៀន និងរៀនក្នុងសម័យឌីជីថល ចាប់តាំងពីសម័យបុរាណ ការរៀនសូត្រតែងធ្វើឡើងតាមរយៈការអានសៀវភៅក្រដាស និងការស្តាប់ ក
ការផ្លាស់ប្តូរការបង្រៀន និងរៀនក្នុងសម័យឌីជីថល ចាប់តាំងពីសម័យបុរាណ ការរៀនសូត្រតែងធ្វើឡើងតាមរយៈការអានសៀវភៅក្រដាស និងការស្តាប់ ការពន្យល់ផ្ទាល់ពីគ្រូនៅក្នុងថ្នាក់រៀន។ ប៉ុន្តែនៅក្នុងយុគសម័យឌីជីថលនាពេលបច្ចុប្បន្ន របកគំហើញបច្ចេកវិទ្យាថ្មីៗបាននិងកំពុងធ្វើបដិវត្តន៍ប្រព័ន្ធអប់រំយ៉ាងខ្លាំងក្លា។

ទស្សនាវដ្តី AIS ប្រចាំឆ្នាំ២០២៦ បង្ហាញស្នាដៃពី១២សាខា ស្នាមញញឹម ក្តីស្រមៃ ការខិតខំប្រឹងប្រែង សមិទ្ធផល និងស្នាដៃជាច្រើន ត្រូវបា
ទស្សនាវដ្តី AIS ប្រចាំឆ្នាំ២០២៦ បង្ហាញស្នាដៃពី១២សាខា ស្នាមញញឹម ក្តីស្រមៃ ការខិតខំប្រឹងប្រែង សមិទ្ធផល និងស្នាដៃជាច្រើន ត្រូវបានចងក្រងជាទំព័រ អនុស្សាវរីយ៍ ក្នុង ទស្សនាវដ្តីប្រចាំឆ្នាំ២០២៦ របស់សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS)

សារៈសំខាន់ក្នុងការជួយកូនឱ្យមានគ្រឹះរឹងមាំនៅកម្រិតមត្តេយ្យ និងបឋមសិក្សា កម្រិតមត្តេយ្យ និងបឋមសិក្សា គឺជាដំណាក់កាល ដ៏សំខាន់បំផុ
សារៈសំខាន់ក្នុងការជួយកូនឱ្យមានគ្រឹះរឹងមាំនៅកម្រិតមត្តេយ្យ និងបឋមសិក្សា កម្រិតមត្តេយ្យ និងបឋមសិក្សា គឺជាដំណាក់កាល ដ៏សំខាន់បំផុតក្នុងការកសាងមូលដ្ឋានសម្រាប់ការរៀនសូត្រ អាកប្បកិរិយា វិន័យ និងបុគ្គលិក លក្ខណៈរបស់កុមារ។ អ្វីដែលកុមាររៀន និងទទួលបាននៅដំណាក់កាលនេះ នឹងជួយកំណត់ទម្លាប់ និងសមត្ថភាពរបស់ពួកគេនៅ ក្នុងការសិក្សានាពេលអនាគត។

កម្ពុជាអបអរខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន» សម្តេចមហាបវរធិប
កម្ពុជាអបអរខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ បានបង្ហោះសារអបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកប ដោយបរិយាបន្ន»។

សិស្ស AIS និទ្ទេស A គ្រប់មុខវិជ្ជា សុខ ហ៊ុង ដាក់ក្តីស្រមៃក្លាយជាគ្រូពេទ្យឯកទេសឆ្អឹង បន្ទាប់ពីទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ
សិស្ស AIS និទ្ទេស A គ្រប់មុខវិជ្ជា សុខ ហ៊ុង ដាក់ក្តីស្រមៃក្លាយជាគ្រូពេទ្យឯកទេសឆ្អឹង បន្ទាប់ពីទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ យុវតី សុខ ហ៊ុង សិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ដែលទទួលបាននិទ្ទេស A គ្រប់មុខវិជ្ជា មានគម្រោងបន្តការសិក្សាផ្នែកវេជ្ជសាស្ត្រ ដោយសារនេះជាជំនាញដែលប្អូនស្រឡាញ់ និងជាក្តីស្រមៃតាំងពីកុមារភាព។

គ្រូគំនូរ AIS៖ សិល្បៈមិនត្រឹមបង្រៀនឱ្យសិស្សចេះគូររូប ប៉ុន្តែបណ្តុះការគិត ច្នៃប្រឌិត និងមនោសញ្ចេតនា ក្នុងយុគសម័យដែលបច្ចេកវិទ្យ
គ្រូគំនូរ AIS៖ សិល្បៈមិនត្រឹមបង្រៀនឱ្យសិស្សចេះគូររូប ប៉ុន្តែបណ្តុះការគិត ច្នៃប្រឌិត និងមនោសញ្ចេតនា ក្នុងយុគសម័យដែលបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ការសិក្សាសិល្បៈគំនូរនៅតែមានតួនាទីសំខាន់ក្នុងការ អប់រំព្រោះមិនត្រឹមជួយឱ្យសិស្សអភិវឌ្ឍជំនាញសិល្បៈ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តុះការសង្កេត ការគិតពិចារណា ការស្រមើស្រមៃ ភាពច្នៃប្រឌិត ការអត់ធ្មត់ និងសមត្ថភាពបញ្ចេញអារម្មណ៍ តាមរយៈស្នាដៃរបស់ខ្លួនផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ុង សៅរ៍វីរៈ គ្រូបង្រៀនជំនាញគំនូរ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាចាក់អង្រែ។

មោទកភាព AIS ច្បារអំពៅ! សិស្សជាប់បាក់ឌុប ១០០% និងមាននិទ្ទេស A សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាច្បារអំពៅ ទទួលបានសមិទ្ធផ
មោទកភាព AIS ច្បារអំពៅ! សិស្សជាប់បាក់ឌុប ១០០% និងមាននិទ្ទេស A សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាច្បារអំពៅ ទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ ដោយសិស្សានុសិស្សទាំងអស់ដែលបានចូលរួមប្រឡង សុទ្ធតែទទួលបានលទ្ធផលជាប់ ១០០% ព្រមទាំង មានសិស្សទទួលបាននិទ្ទេស A ដែលជាសក្ខីភាព មួយបង្ហាញពីការខិតខំប្រឹងប្រែងរបស់សិស្ស និងការគាំទ្រយ៉ាងយក ចិត្តទុកដាក់ ពីសំណាក់ គ្រូបង្រៀន និងមាតាបិតា អ្នកអាណាព្យាបាល។

វណ្ណៈ ពិសាល៖ សិស្ស AIS និទ្ទេស A បន្តក្តីស្រមៃក្លាយជាវិស្វករបញ្ញាសិប្បនិម្មិត វណ្ណៈ ពិសាល សិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំ
វណ្ណៈ ពិសាល៖ សិស្ស AIS និទ្ទេស A បន្តក្តីស្រមៃក្លាយជាវិស្វករបញ្ញាសិប្បនិម្មិត វណ្ណៈ ពិសាល សិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ទទួលបាននិទ្ទេស A ក្នុងការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មិនមែនគ្រាន់តែជាលទ្ធផលនៃការខិតខំប្រឹងប្រែងក្នុងរយៈពេលខ្លីនោះទេ ប៉ុន្តែជាផ្លែផ្កានៃការតស៊ូ ការមិនបោះបង់ និងការរៀនសូត្រជាប់ជាប្រចាំ។

បាក់ឌុប ២០២៦ បញ្ចប់មួយជំហាន សិស្សអាចចាប់ផ្តើមរៀបចំក្តីសុបិនទៅសិក្សានៅក្រៅប្រទេសជាមួយ SOGO សម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្ន
បាក់ឌុប ២០២៦ បញ្ចប់មួយជំហាន សិស្សអាចចាប់ផ្តើមរៀបចំក្តីសុបិនទៅសិក្សានៅក្រៅប្រទេសជាមួយ SOGO សម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់ទី១២ និងត្រៀមបោះជំហានទៅកាន់ជីវិតសាកលវិទ្យាល័យ ឆ្នាំ២០២៦ គឺជាពេលវេលាដ៏សំខាន់ មួយក្នុងការសម្រេចចិត្តជ្រើសរើសជំនាញ សាកលវិទ្យាល័យ និងទិសដៅសិក្សាសម្រាប់អនាគត។ ជាពិសេស បន្ទាប់ពីការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ សិស្សជាច្រើនចាប់ផ្តើមស្វែង រកព័ត៌មានអំពីឱកាសសិក្សានៅក្រៅប្រទេស អាហារូបករណ៍ និងលក្ខខណ្ឌចូលរៀននៅ សាកលវិទ្យាល័យអន្តរជាតិ។

ប្រពៃណីបោះបាយបិណ្ឌ មិនយូរប៉ុន្មាន ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនឹងឈានចូលមកដល់។ នេះគឺជាពិធីបុណ្យប្រពៃណីដ៏សំខាន់មួយរបស់ប្រជា
ប្រពៃណីបោះបាយបិណ្ឌ មិនយូរប៉ុន្មាន ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនឹងឈានចូលមកដល់។ នេះគឺជាពិធីបុណ្យប្រពៃណីដ៏សំខាន់មួយរបស់ប្រជាជនខ្មែរ ដែលបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹង ព្រះពុទ្ធសាសនា ជំនឿ ទំនៀមទម្លាប់ និងរបៀបរស់នៅរបស់សង្គមខ្មែរតាំងពីបុរាណកាលមក។

ជាប់ ១០០% និងមាននិទ្ទេស A! AIS សាខាសៀមរាប បំបែកកំណត់ត្រាថ្មីក្នុងការប្រឡងបាក់ឌុបឆ្នាំ២០២៦ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS)
ជាប់ ១០០% និងមាននិទ្ទេស A! AIS សាខាសៀមរាប បំបែកកំណត់ត្រាថ្មីក្នុងការប្រឡងបាក់ឌុបឆ្នាំ២០២៦ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាសៀមរាប បានបំបែកកំណត់ត្រាថ្មីមួយទៀតក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ ដោយសិស្សានុ សិស្សដែលបានចូលរួមប្រឡង ទទួលបានលទ្ធផលជាប់ ១០០% ខណៈមានសិស្សទទួលបាន និទ្ទេស A ផងដែរ។

ហេតុអ្វីបានជា AIS ក្លាយជាជម្រើសដំបូង របស់មាតាបិតា? នៅពេលជ្រើសរើសសាលារៀនសម្រាប់កូន មិនមែនជាការសម្រេចចិត្តធម្មតានោះទេ មាតាបិតា
ហេតុអ្វីបានជា AIS ក្លាយជាជម្រើសដំបូង របស់មាតាបិតា? នៅពេលជ្រើសរើសសាលារៀនសម្រាប់កូន មិនមែនជាការសម្រេចចិត្តធម្មតានោះទេ មាតាបិតា និងអ្នកអាណាព្យាបាលតែងស្វែងរកកន្លែងដែលអាចផ្តល់ទាំងចំណេះដឹង បរិយាកាសល្អ និងគ្រឹះរឹងមាំសម្រាប់អនាគតកូនៗ។ ក្នុងចំណោមជម្រើសទាំងនោះ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) កំពុងក្លាយជាជម្រើសដ៏លេចធ្លោមួយ ដែលទទួលបានការចាប់អារម្មណ៍ និងការជឿទុកចិត្តពីមាតាបិតា និងអ្នកអាណាព្យាបាលកាន់តែច្រើន។

ប្រព័ន្ធថាមពលសូឡាអណ្តែតទឹកដើរដោយ AI និងបណ្តាញជលសាស្ត្រឆ្លាតវៃនៅលើបឹងទន្លេសាប បឹងទន្លេសាប គឺជាផ្ទៃទឹកសាបធំជាងគេបង្អស់ នៅអាស៊ីអ
ប្រព័ន្ធថាមពលសូឡាអណ្តែតទឹកដើរដោយ AI និងបណ្តាញជលសាស្ត្រឆ្លាតវៃនៅលើបឹងទន្លេសាប បឹងទន្លេសាប គឺជាផ្ទៃទឹកសាបធំជាងគេបង្អស់ នៅអាស៊ីអាគ្នេយ៍ ហើយក៏ជាខ្សែជីវិតផ្នែកបរិស្ថានវិទ្យា និងសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់ប្រទេសកម្ពុជា។ តាមរយៈប្រព័ន្ធជលសាស្ត្រ បឹងនេះបានទ្រទ្រង់ ជីវចម្រុះដ៏សម្បូរបែប ផលនេសាទទឹកសាប និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជនបទរាប់លាននាក់។

ហេតុអ្វីបានជា AIS ក្លាយជាជម្រើសដំបូង របស់មាតាបិតា? បឹងទន្លេសាប គឺជាផ្ទៃទឹកសាបធំជាងគេបង្អស់ នៅអាស៊ីអាគ្នេយ៍ ហើយក៏ជាខ្សែជីវិតផ្
ហេតុអ្វីបានជា AIS ក្លាយជាជម្រើសដំបូង របស់មាតាបិតា? បឹងទន្លេសាប គឺជាផ្ទៃទឹកសាបធំជាងគេបង្អស់ នៅអាស៊ីអាគ្នេយ៍ ហើយក៏ជាខ្សែជីវិតផ្នែកបរិស្ថានវិទ្យា និងសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់ប្រទេសកម្ពុជា។ តាមរយៈប្រព័ន្ធជលសាស្ត្រ បឹងនេះបានទ្រទ្រង់ ជីវចម្រុះដ៏សម្បូរបែប ផលនេសាទទឹកសាប និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជនបទរាប់លាននាក់។