cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

អគ្គនាយកដ្ឋានរដ្ឋបាល នៃ ក្រសួងមហាផ្ទៃ

Mostrar más
Camboya4 116Jemer central3 530Política30 272
Publicaciones publicitarias
310
Suscriptores
+124 horas
+37 días
+3430 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផៃ្ទ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សូមបញ្ជាក់ថា ឯកឧត្តម ប៉ែន កុសល្យ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ អតីតអភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ត្រូវបានផ្ទេរ និងតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជំនួសឯកឧត្តម ជាម ច័ន្ទសោភ័ណ ដែលត្រូវបានផ្ទេរ និងតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ៕
Mostrar todo...
ឯកឧត្ដម ឃួង ស្រេង ណែនាំឲ្យលោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ បញ្ចេញគ្រឿងចក្រកាយប្រឡាយតាមបណ្តោយផ្លូវជាតិលេខ៣ ឲ្យបានធំទូលាយ ដើម្បីរំដោះទឹក ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យលោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ បញ្ចេញគ្រឿងចក្រធ្វើការកាយប្រឡាយតាមបណ្តោយផ្លូវជាតិលេខ៣ ឲ្យបានធំទូលាយ និងមិនអនុញ្ញាត្តិឲ្យមានការកាយដាក់លូតូចៗ ខុសស្តង់ដាបច្ចេកទេសឡើយ ដែលវានឹងនាំឲ្យស្ទះផ្លូវទឹក ដែលបង្កឲ្យមានការលិចលង់ដោយជំនន់ទឹកភ្លៀង។ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម ឃួង ស្រេងបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ពន្ធ័ចុះពិនិត្យមើលប្រឡាយ ស្ថានីយ៏បូមទឹកបឹងទំពន់ ប្រឡាយស្ថានីយ៍បូមទឹកលូប្រាំ ជាមួយនិងការពិនិត្យ វឌ្ឍនភាពនៃការដ្ឋានដាក់លូ បុកស៊ីផាយ និងការស្តារប្រឡាយមេ ស្ថិតក្នុងគម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញចំនួន ១៣គម្រោង ដែលបាននិងកំពុងអនុវត្ត។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា គម្រោងសំដៅបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី នៅរាជធានីភ្នំពេញមានចំនួន ៥០គម្រោង ហើយគម្រោងដែលកំពុងអនុវត្ត មាន១៣គម្រោង៕
Mostrar todo...
ក្រុមធុរកិច្ចបារាំង ចាប់អារម្មណ៍វិនិយោគលើវិស័យទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងទឹកស្អាត នៅខេត្តព្រះសីហនុ  ភ្នំពេញ៖ ក្នុងឱកាសដែលអ្នកវិនិយោគបារាំងដឹកនាំដោយ លោក ស៊ីរីល ជីរូត ( Cyril Girot ) ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហ កម្មបារាំង និងជានាយកប្រតិបត្តិក្រុមហ៊ុន Cambodia Airport ចូលជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤  ក្រុមហ៊ុនវិនិយោគបារាំងបានបង្ហាញនូវចំណាប់អារម្មណ៍វិនិយោគលើវិស័យទេសចរណ៍ ហេដ្ឋា រចនាសម្ព័ន្ធ និងទឹកស្អាត ក្នុងខេត្តព្រះសីហនុ។ ជំនួបពិភាក្សាការងារនេះដែរ ឯកឧត្តម ម៉ោង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍គណ:ប្រតិភូបារាំងមកបំពេញទស្សន: កិច្ច ស្វែងយល់ពីសក្តានុពលរបស់ខេត្តព្រះសីហនុ ។ ឯកឧត្តម បានបញ្ជាក់ថា ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកំណត់ចក្ខុវិស័យតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៧ខ្សែ រួមទាំងការស្ថារអូរ ប្រឡាយ សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មានចំនួន៤ ។ គមនាគមន៍ខេត្ត មានផ្លូវទឹក គោក ផ្លូវអាកាស ផ្លូវទឹកមានកំពង់ផែចំនួន៣ ក្នុងនោះ ១.កំពង់ផែស្វយ័តក្រុងព្រះសីហនុ ២.កំពង់ផែស្រុកស្ទឹងហាវ ៣.កំពង់ផែឧកញ៉ាម៉ុង កែវផុស។ ដោយឡែកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បច្ចុប្បន្នមានជំរៅទឹក ១៣.៥០ម៉ែត្រ ហើយចក្ខុវិស័យរបស់រាជរដ្ឋាភិបាល អភិវឌ្ឍជា ៣តំណាក់កាល តំណាក់កាលទី១.នៅ២០២៤-២០២៧ មានជំរៅទឹក ១៤.៥០ម៉ែត្រ អាចឪ្យនាវាមានចំណុះ ៦ម៉ឺនតោនចូលចត ,ទី២.ឆ្នាំ២០២៥-២០២៨ ជំរៅទឹក ១៦.៥០ម៉ែត្រ នាវាមានចំណុះ ១២ម៉ឺនតោនចូលចត និងទី៣.ឆ្នាំ២០២៦-២០២៩ មានជំរៅទឹក ១៧.៥០ម៉ែត្រ នាវាចំណុះ ១៦ម៉ឺនតោនចូលចតបាន។ ផ្លូវអាកាសប្រភេទ 4E  មានផ្លូវរត់ប្រវែង ៣ ៣០០ ម៉ែត្រ។ ផ្លូវដែកកម្ពុជា កំពុងជំរុញឪ្យមានល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោង និងបន្តជំរុញឪ្យមានលឿនបន្ថែមទៀត ផ្លូវគោក មានលេខ៣ និងលេខ៤ រួមទាំងផ្លូវល្បឿនលៀន ដែលសាងសង់នៅឆ្នាំ២០១៩ និងបើកឪ្យដំណើការនៅចុង ឆ្នាំ២០២២។  វិស័យទេសចរណ៍ រាជរដ្ឋាភិបាលចាត់ទុកជាមាសបៃតង ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ហើយក្នុងឆ្នាំ២០២៤ ភ្ញៀវទេសចរជនជាតិបារាំង ជាប់លំដាប់លេខ៦ នៃភ្ញៀវទេសចរអ៉ឺរ៉ុប។ ការវិនិយោគនៅលើកោះមានអ្នកវិនិយោគបារាំង ១០ទីតាំង។ ចំពោះវិស័យឧស្សាហកម្ម ក្រោមការដឹកនាំរបស់អតីតសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងប្រទាក់ក្រឡា ដើម្បីជំរុញខេត្តព្រះសីហនុ ជាក្រុងបៃតងអាស៊ាន ជាប៉ូលសេដ្ឋកិច្ច ជាមជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរ ជាតិមានទំនាក់ទំនងទីផ្សារអាស៊ាន និងសកលលោក។ ទន្ទឹមនោះ ឯកឧត្តម អភិបាលខេត្ត បានជម្រាបជូនគណ:ប្រតិភូធុរកិច្ចបារាំងដោយបញ្ចាក់ថា រាជរដ្ឋាភិ បាលកម្ពុជា ចង់ឪ្យមានតំបន់សេដ្ឋកិច្ចពិសេសជប៉ុន កូរ៉េ ប្រសិនមានបារាំងថែមមួយទៀតរិតតែល្អ សម្រាប់ការអភិវឌ្ឍខេត្តព្រះសីហនុ ដើម្បីបង្កើនសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ។ លោក ស៊ីរីល ជីរូត ( Cyril Girot ) បានអបអរសាទរការតែងតាំងឯកឧត្តម ជាអភិបាល នៃគណ:អភិបាលខេត្តព្រះ សីហនុ ក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីសក្តានុពលនៅខេត្តព្រះសីហនុ ក្រុមហ៊ុនធុរកិច្ចបារាំងមានដូចជា ក្រុមហ៊ុនសំណង់ សុខាភិបាល បដិសណ្ឋាកិច្ច ចំណីអាហារ កសិឧស្សាហកម្ម ដឹកជញ្ជូន ច្បាប់ ធនធានមនុស្ស និងសន្តិសុខ ហើយ ការចូលជួបពិភាក្សា ស្វែងយល់ពីសក្តានុពលខេត្តព្រះសីហនុ ក្នុងក្របខណ្ឌដែលគណ:ប្រតិភូចូលរួមវេទិការធុរកិច្ចបារាំង កម្ពុជា លើកទី២ ដែលជាតួអង្គសំខាន់ក្នុងការវិនិយោគនៅកម្ពុជា យើងបានធ្វើការចែករំលែកបទ ពិសោធន៍ជាមួយក្រុមហ៊ុនផ្សេងៗទាក់ទងការចែករំលែកពត៌មាន ស្តីពីការវិនិយោគនៅកម្ពុជា យើងក៏ចង់រៀនសូត្រនូវព្រឹត្តការក្នុងខេត្តព្រះសីហនុ ជាខេត្តដែលមានការអភិវឌ្ឍរីកចម្រើន មានសន្ទុះសេដ្ឋកិច្ចខ្លាំង ដោយផ្តោតលើទស្សន វិស័យវែងឆ្ងាយ ពិសេសការអភិវឌ្ឍបៃតង និងឆ្លាតវៃ ។ ជាការឆ្លើយតបទៅនឹងគណ:ប្រតិភូបារាំង ឯកឧត្តម អភិបាលខេត្ត ព្រះសីហនុ បានជម្រាបជូនគណ:ប្រតិភូធុរកិច្ចបារាំង ក្រោមគោលនយោបាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញគោលនយោបាយលើកទឹកចិត្តសម្រាប់ការវិនិយោគនៅខេត្តព្រះសីហនុសម្រាប់ឆ្នាំ ២០២៤ មានដូចជា ១.ជួយសម្រួលពាក់ព័ន្ធលើឯកសារ ២.ផ្តល់ភាពអនុគ្រោះផ្នែកពន្ធមានដូចជា ការនាំចូលវត្ថុធាតុដើម និងពន្ធផ្សេងៗទៀតពាក់ព័ន្ធនឹងការវិនិយោគ ៕
Mostrar todo...
Archivo de publicaciones
Elige un Plan Diferente

Tu plan actual sólo permite el análisis de 5 canales. Para obtener más, elige otro plan.