cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

ឯកឧត្តម ស្រូ រិទ្ធី | H.E. SRO Rithy

ឯកឧត្តម ស្រូ រិទ្ធី | H.E. SRO Rithy ជំនួយការផ្ទាល់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

Mostrar más
Camboya4 319Jemer central3 702Política31 999
Publicaciones publicitarias
247
Suscriptores
+124 horas
+67 días
+1330 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើរបាយការណ៍អំពីលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា នៅទីស្តីការនាយករដ្ឋមន្ត្រី វិមានសន្តិភាព ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤៕ 🌐 Facebook | 🌐 Telegram
Mostrar todo...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ អញ្ជើញជាអធិបតី បើកជាផ្លូវការ “ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២”​ ។ រាជធានីភ្នំពេញ ល្ងាចថ្ងៃទី១១ កក្កដា ២០២៤ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia #សន្តិភាពនៅកម្ពុជា #peaceincambodia https://www.youtube.com/live/B69pPXk5lSM?si=W5J_LKkwdVOGmMIL https://www.facebook.com/share/v/FoZz4iGm38ocGDHx/?mibextid=ox5AEW
Mostrar todo...
ផ្សាយបន្តផ្ទាល់​

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ អញ្ជើញជាអធិបតី បើកជាផ្លូវការ “ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២”​ ។ រាជធានីភ្នំពេញ ល្ងាចថ្ងៃទី១១ កក្កដា ២០២៤ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia #សន្តិភាពនៅកម្ពុជា #peaceincambodia

កិច្ចការងារទំនាក់ទំនងសាធារណៈ និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ គឺជាការងារស្នូល និងមានសារ:សំខាន់បំផុតក្នុងសម័យបច្ចេកវិទ្យាសម្រាប់ក្រសួងស្ថាប័ននីមួយៗ ===== សម្របសម្រួលនិងអមដំណើរ ឯកឧត្តមប្រធាន ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល អញ្ជើញធ្វើបទបង្ហាញក្នុងវគ្គបណ្តុះបណ្តាលស្តីពី "ការងារទំនាក់ទំនងសាធារណៈ និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ" ជូនដល់មន្រ្តីរាជការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកសាងនិងអភិវឌ្ឍសមត្ថភាពបន្ថែមទៀត។ វគ្គបណ្តុះបណ្តលនេះ មានការអញ្ជើញចូលរួមពីមន្រ្តីរាជការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងមន្រ្តីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ សរុបប្រមាណចំនួន ២៣៦នាក់៕
Mostrar todo...
👍 1
Photo unavailableShow in Telegram
ខ្ញុំបានឃើញសាររបស់ប្អូនប្រុស គង់ បុរាណ ដែលត្រូវជាកូនប្រុសបង្កើតរបស់លោកតា គង់ ណៃ ដែលប្អូនបានស្នើសុំចូលបម្រើក្នុងក្របខ័ណ្ឌរដ្ឋ ដើម្បីបានដើរតាមគន្លងរបស់លោកឪពុក ហើយជាពិសេសប្អូនមានជំនាញចាប៉ី ដែលអាចបន្តវេនពីលោកឪពុករបស់ប្អូន។ ខ្ញុំឯកភាពតាមសំណើរបស់ប្អូនប្រុស គង់ បុរាណ។ ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរៀបចំកិច្ចការងារនេះ។ សូមជូនពរប្អូនប្រុស ទទួលបានជោគជ័យក្នុងការបន្តវេនចាប៉ីពីលោកតា គង់ ណៃ។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Instagram 🌐 X(Twitter) 🌐 YouTube 🌐 Tiktok #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Mostrar todo...
Photo unavailableShow in Telegram
អបអរសាទរទិវាប្រជាជនពិភពលោក លើកទី៣៥ (១១ កក្កដា ១៩៨៩ - ១១ កក្កដា ២០២៤)  អង្គការសហប្រជាជាតិ បានកំណត់យកថ្ងៃទី១១ ខែកក្កដា ជាថ្ងៃដែលប្រជាជនពិភពលោកមានកំណើនគម្រប់ចំនួន ៥ពាន់លាននាក់ ត្រឹមឆ្នាំ១៩៨៧ ហើយ ក្រុមប្រឹក្សាភិបាលនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រារព្ធធ្វើឡើងលើកដំបូងនៅឆ្នាំ១៩៨៩។ គិតត្រឹមឆ្នាំ២០២៤នេះ ចំនួនប្រជាជនកម្ពុជាបានកើនឡើងដល់ជាង ១៧លាននាក់ ខណៈចំនួនប្រជាជននៅលើពិភពលោកបានកើនឡើងដល់ចំនួនសរុបជាង ៨ពាន់លាននាក់។ សូមឱ្យប្រជាជនទាំងអស់ក្នុងពិភពលោករស់ក្នុងសុខសន្តិភាព និងភាពសុខដុមរមនា៕ ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ 🌐 website 🌐 Facebook 🌐 telegram 🌐 YouTube 🌐 TikTok #អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg
Mostrar todo...
សេចក្តីថ្លែងការណ៍ព័ត៌មានរបស់ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ៖ «សកម្មជនបរិស្ថានដែលប្រកាសដោយខ្លួនឯងត្រូវអនុវត្តសិទ្ធិរបស់ខ្លួនក្នុងដែនកំណត់ នៃច្បាប់»។
Mostrar todo...
ឯកឧត្តម ប៉ែន បូណា៖ «យុវជនកើតក្នុងសម័យនេះ មានសំណាងជាងយុវជនជំនាន់មុនឆ្ងាយណាស់» .......... ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ 🌐 website 🌐 Facebook 🌐 telegram 🌐 YouTube 🌐 TikTok 👉ចុចអានបន្ត https://rgsu.gov.kh/editorial-post-10-7-2024/ #អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg
Mostrar todo...
🙏 1
04:39
Video unavailableShow in Telegram
«ចុងភៅ គឺជាអ្នកផ្តល់រសជាតិ ស្នាមញញឹម និងសុខភាពដល់អតិថិជនតាមរយៈចំណីអាហារ!» តោះមកស្វែងយល់ពីជំនាញចុងភៅ (Cooking)? គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ មានកិត្តិយសសូមចែករំលែកជូននូវវីដេអូស្តីពីជំនាញចុងភៅ (Cooking) ដែលជាជំនាញមួយចាំបាច់សម្រាប់បម្រើដល់វិស័យទេសចរណ៍ តាមរយៈម្ហូបអាហារ។ ការបណ្តុះបណ្តាលជំនាញចុងភៅ មិនត្រឹមតែផ្តល់នូវរសជាតិ ស្នាមញញឹម និងសុខភាពល្អដល់ទេសចរ និងប្រជាពលរដ្ឋនោះទេ ថែមទាំងបង្ហាញពីអត្តសញ្ញាណជាតិ វប្បធម៌ និងប្រពៃណីរបស់កម្ពុជាផងដែរ។ សូមជ្រើសរើសយកជំនាញចុងភៅ ជាអាជីពប្រចាំជីវិត និងដាក់ភាសាបេះដូងទៅក្នុងម្ហូបអាហារជូនដល់ទេសចរ និងប្រជាពលរដ្ឋ។ យុវជនអាចសិក្សាជំនាញចុងភៅបានតាមរយៈស្ថាប័នបណ្តុះបណ្តាលខាងក្រោម៖ - កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ចំនួន ១២ខេត្ត៖ ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងកោះកុង។ ប្រភព៖ Page កម្មវិធីហូកា នៃគម្រោងអភិវឌ្ឍន៍ជំនាញ-Hoka of the Skill Development Programme ================== Join Channel ឯកឧត្តម ស្រូ រិទ្ធី | H.E. SRO Rithy
Mostrar todo...
Cooking Training.MP4100.15 MB
👍 1
នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំបាឋកថា ស្តីពី ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាវាគ្មិន។ បាឋកថានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសាស្ត្រាចារ្យ គណៈគ្រប់គ្រងសាលា និងនិស្សិតសរុបចំនួនជាង ៤០០ នាក់៕ #អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg ======= Join Channel ឯកឧត្តម ស្រូ រិទ្ធី | H.E. SRO Rithy
Mostrar todo...
👍 1
Archivo de publicaciones
Elige un Plan Diferente

Tu plan actual sólo permite el análisis de 5 canales. Para obtener más, elige otro plan.