cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ(CIC)

Mostrar más
Camboya3 220Jemer central2 814Ley5 004
Publicaciones publicitarias
747
Suscriptores
+224 horas
+97 días
+12730 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

ថ្ងៃពុធ ៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ លោកមេធាវី លី រដ្ឋធី ប្រធានក្រុមហ៊ុន បានដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងទៅលើការរៀបចំសិក្ខាសាលាស្តីពី “ការរៀបចំខ្លួន ដើម្បីក្លាយជាមេធាវី” របស់ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃសៅរ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៤ កន្លងមក ដើម្បីទទួលបាននូវធាតុចូលបន្ថែមសម្រាប់ការពង្រឹង និងកែសម្រួលឱ្យកាន់តែប្រសើរ ក៏ដូចជាដាក់ចេញនូវវិធីសាស្រ្តមួយចំនួនបន្ថែមទៀត ក្នុងការរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាល ដែលគ្រោងនឹងរៀបចំនាពេលខាងមុន ។ ——————— Join Us : ☎️ 023 986 245 🌐 Facebook Page 🌐 Telegram 🌐 Website 🌐 Instagram 📍 Location
Mostrar todo...
នាព្រឹក ថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ផ្នែកសេវាកម្មច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានរៀបចំកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់លោកមេធាវី លី រដ្ឋធី ប្រធានក្រុមហ៊ុន និងមានការចូលរួមពីលោកមេធាវី ម៉េង វណ្ណី អនុប្រធានក្រុមហ៊ុន ទទួលបន្ទុកសម្របសម្រួលផ្នែកសេវាកម្មច្បាប់ ព្រមទាំងប្រធានផ្នែក អនុប្រធានផ្នែក និងបុគ្គលិកសរុបចំនួន ១៨ រូប (ស្រ្តី ៧ រូប) ។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងស្វែងយល់អំពីបញ្ហាប្រឈម ព្រមទាំងសំណូមពររបស់បុគ្គលិកផ្នែកសេវាកម្មច្បាប់ ក្នុងអំឡុងពេលបំពេញការងារកន្លងមក​ និងដាក់ចេញនូវដំណោះស្រាយដោយប្រធានក្រុមហ៊ុន ។ ——————— Join Us : ☎️ 023 986 245 🌐 Facebook Page 🌐 Telegram 🌐 Website 🌐 Instagram 📍 Location
Mostrar todo...
យល់ដឹងផ្នែកច្បាប់៖ សិទ្ធិអំណាចគ្រប់គ្រងទ្រព្យសម្បត្តិរបស់កូន រៀបរៀងដោយ៖ លោកស្រីមេធាវី នូ ពិសី និងកញ្ញា ម៉េង សៀវយី ជាជំនួយការមធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ https://fna.asia/b89924c ——————— Join Us : ☎️ 023 986 245 🌐 Facebook Page 🌐 Telegram 🌐 Website 🌐 Instagram 📍 Location
Mostrar todo...
យល់ដឹងផ្នែកច្បាន់៖ សិទ្ធិអំណាចគ្រប់គ្រងទ្រព្យសម្បត្តិរបស់កូន

👍 2
ថ្ងៃសៅរ៍ ១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ នៅសាលសន្និសីទ ជាន់ទី៣ នៃអគារស៊ីអាយស៊ី ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានរៀបចំសិក្ខាសាលាស្តីពី "ការរៀបចំខ្លួនដើម្បីក្លាយជាមេធាវី" ដែលធ្វើការចែករំលែកចំណេះដឹងដោយវាគ្មិនចំនួន ០៤ រូប រួមមាន លោកមេធាវី ឡាន ស៊ីនីត និងលោកមេធាវី ម៉េង វណ្ណី ជាអនុប្រធានក្រុមហ៊ុន លោកមេធាវី លឹម សុវណ្ណារ៉ុង ជាដៃគូសហការជាន់ខ្ពស់ និងលោកមេធាវី ប៊ុន វិទូ ជាដៃគូសហការ ដោយមានអ្នកចូលរួមសរុបចំនួន ៧៤ រូប (ស្ត្រី ៣៤ រូប) ដែលជាមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនឯកជន ជំនួយការច្បាប់ និងនិស្សិត ។ សិក្ខាសាលានេះមានការចែករំលែកលើប្រធានបទចំនួន ០២ រួមមាន៖ (១) ការរៀបចំខ្លួនដើម្បីប្រឡងប្រជែងជាសិស្សមេធាវី និង (២) ការចូលប្រកបវិជ្ជាជីវៈមេធាវីតាមរយៈបទសោធន៍ការងារ ——————— Join Us : ☎️ 023 986 245 🌐 Facebook Page 🌐 Telegram 🌐 Website 🌐 Instagram 📍 Location
Mostrar todo...
👍 1 1
ថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣០ នាទីព្រឹក និស្សិតចំនួន ៤ រូប (ស្ត្រី) មកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបានចុះកម្មសិក្សានៅក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ពាក់ព័ន្ធនឹង “នីតិវិធីនៃការលែងលះនៅក្នុងព្រះរាជាណាចក្រកម្ពុជា” បានបង្ហាញនូវការថ្លែងអំណរគុណដល់លោកប្រធានក្រុមហ៊ុនមេធាវី​ និងមេធាវី​ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ​ ចំពោះការចែករំលែកបទពិសោធន៍ល្អ​ និងជួយបង្ហាត់បង្ហាញ​ សម្របសម្រួល ក្នុងអំឡុងពេលនៃការចុះកម្មសិក្សាកន្លងមក ។ ក្រុមហ៊ុនមេធាវីមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងចំពោះ​ ការចុះកម្មសិក្សារបស់និស្សិតខាងលើ ដែលបានបញ្ចប់ទៅដោយជោគជ័យ និងទទួលបាននូវលទ្ធផលល្អប្រសើរតាមការរំពឹងទុក ។ ——————— Join Us : ☎️ 023 986 245 🌐 Facebook Page 🌐 Telegram 🌐 Website 🌐 Instagram 📍 Location
Mostrar todo...
👍 1
Photo unavailableShow in Telegram
ក្រៅពីចំណេះដឹងផ្នែកច្បាប់ តើអ្នកត្រូវយល់ដឹងពីអ្វីខ្លះបន្ថែមទៀត ដើម្បីរៀបចំខ្លួនក្លាយជាមេធាវី? Beside legal knowledge, what else do you need to know in preparation for becoming an attorney? នៅសល់ ​១ ថ្ងៃទៀត 1 days left ជួបគ្នាថ្ងៃស្អែក ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ Let's meet tomorrow, July 06, 2024 ——————— Join Us : ☎️ 023 986 245 🌐 Facebook Page 🌐 Telegram 🌐 Website 🌐 Instagram 📍 Location
Mostrar todo...
👍 1
Photo unavailableShow in Telegram
សិក្ខាសាលាស្តីពី "បណ្ដឹងសាទុក្ខ​"​ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៩:០០នាទី​ ដល់ម៉ោង ១៧:០០នាទី នៅសាលសន្និសីទ​ ជាន់ទី៣​ នៃអគារ CIC ឧទ្ទេសនាមដោយ លោកមេធាវី​ អ៉ីវ​ ប៉ូលី .............................................................. តម្លៃចូលរួម ៖ -​ ៥ដុល្លារ​ សម្រាប់និស្សិត -​ ១០ដុល្លារ​ សម្រាប់អ្នកដែលមិនមែនជានិស្សិត ............................................................. បងប្អូនដែលមានចំណាប់អារម្មណ៍ សូមចុះឈ្មោះទុកជាមុនតាមរយៈ Google Form តំណភ្ជាប់ខាងក្រោម។ ការចុះឈ្មោះនេះ​ នឹងបញ្ចប់នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ សម្រាប់អ្នកចូលរួមចំនួន ១៣០នាក់។ https://forms.gle/YdJHp1BMEeySz3SK6 ——————— Join Us : ☎️ 023 986 245 🌐 Facebook Page 🌐 Telegram 🌐 Website 🌐 Instagram 📍 Location
Mostrar todo...
Photo unavailableShow in Telegram
សិក្ខាសាលា ស្តីពី “ការរៀបចំខ្លួនដើម្បីក្លាយជាមេធាវី” Workshop on "Preparation for Becoming an attorney" ជួបគ្នានៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ Let’s meet on July 06, 2024 ——————— Join Us : ☎️ 023 986 245 🌐 Facebook Page 🌐 Telegram 🌐 Website 🌐 Instagram 📍 Location
Mostrar todo...
👍 4 1
យល់ដឹងផ្នែកច្បាប់៖ ការដោះស្រាយវិវាទនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រៀបរៀងដោយ៖ កញ្ញា គន្ធ វិជិតា ជាប្រធានផ្នែកសេវាកម្មច្បាប់ និងលោក ភា ពិសិដ្ឋ ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ។ https://plus.freshnewsasia.com/index.php/en/freshnewsplus/346782-2024-06-30-06-05-02.html ——————— Join Us : ☎️ 023 986 245 🌐 Facebook Page 🌐 Telegram 🌐 Website 🌐 Instagram 📍 Location
Mostrar todo...
យល់ដឹងផ្នែកច្បាប់៖ ការដោះស្រាយវិវាទនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

កម្មវិធីសវនាការប្រឌិត ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានរៀបចំសវនាការប្រឌិត នៅរសៀលថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ លើសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងបទល្មើស "ឃាតកម្ម និង ឃាតកម្មគិតទុកជាមុន” ក្នុងគោលបំណងពង្រឹងសមត្ថភាពដល់មេធាវី និងបុគ្គលិករបស់ក្រហ៊ុនមេធាវី ។ ——————— Join Us : ☎️ 023 986 245 🌐 Facebook Page 🌐 Telegram 🌐 Website 🌐 Instagram 📍 Location
Mostrar todo...
2👍 1
Archivo de publicaciones
Elige un Plan Diferente

Tu plan actual sólo permite el análisis de 5 canales. Para obtener más, elige otro plan.