BTB CAREERS
Ir al canal en Telegram
ផ្ដល់ព័ត៌មានឱកាសការងារក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ប៉ៃលិន បន្ទាយមានជ័យ
Mostrar más6 813
Suscriptores
+124 horas
Sin datos7 días
-430 días
Archivo de publicaciones
6 815
ក្រុមហ៊ុន Kirisan យើងខ្ញុំត្រូវការជ្រើសរើស
បុគ្គលិកផ្នែកលក់ ចំនួន 1 នាក់ ប្រចាំខេត្ដបាត់ដំបង
-មានបទពិសោធន៍ផ្នែកលក់ 1ឆ្នាំឡើង (FMCG)
-អាយុ 20ឆ្នាំ ដល់ 40ឆ្នាំ
+ទទួលបានប្រាក់ខែគោល 300$-350$(ចរចារតាមសម្ថភាព)
+ថ្លៃកាតទូរស័ព្ទ, ថ្លៃសាំង, Incentive...បន្ថែមផ្សេងទៀត
ម៉ោងការងារ 8:00am - 5:00pm
ថ្ងៃច័ន្ទ - សៅរ៍(មួយព្រឹក)
ចាប់អារម្មណ៍ និង សាកសួរព័ត៌មានបន្ថែម
Telegram: 089 904456
6 815
ដំណឹងជ្រើសរើសបុគ្គលិក!!!!!
ហាងលក់គ្រឿងអលង្ការ វណ្ណហុង បាត់ដំបង បច្ចុប្បន្ន ត្រូវការជ្រើសរើស ជាងសម្អាតសំបកគ្រឿងអលង្ការ ភេទប្រុស ២ មុខដំណែង
សម្រាប់ព័ត៌មានលម្អិតពីទំនួលខុសត្រូវការងារ សូមចុច Link ខាងក្រោម៖ https://drive.google.com/file/d/1Yx1DhmeAE452KzdBOLka3hJFHWvBXgbb/view?usp=sharing
ទីតាំង៖ បាត់ដំបង
អត្ថប្រយោជន៍ដែលទទួលបាន៖
- ប្រាក់បៀវត្សគោល
- ប្រាក់ឧបត្ថម្ភថ្លៃបាយ
- ការឈប់សម្រាកពិសេស
- ការឈប់សម្រាកប្រចាំឆ្នាំ
- ការបណ្តុះបណ្តាល
- ឯកសណ្ឋានបុគ្គលិក
- ជប់លៀងប្រចាំឆ្នាំ
- អត្ថប្រយោជន៍ដទៃទៀត
សម្រាប់ព័ត៌មានលម្អិតទំនាក់ទំនងតាមរយៈ ទូរសព្ទលេខ 012 42 12 63
ទំនាក់ទំនងតាមរយៈអុីម៉ែល៖ houylyjing47@gmail.com
ឬអាចយក CV មកដាក់តាមរយៈអាសយដ្ឋាន ផ្ទះលេខ៦ ផ្លូវជាតិលេខ៥ បុរីរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
6 815
ឱកាសការងារថ្មី! ជ្រើសរើសបុគ្គលិកជាបន្ទាន់! 📣
🌿 រមណីយដ្ឋានចម្ការធ្នង់ 📍 ស្ថិតនៅស្រុកសំឡូត ខេត្តបាត់ដំបង រមណីយដ្ឋានចម្ការធ្នង់ កំពុងត្រៀមខ្លួនបើកដំណើរការនាពេលឆាប់ៗខាងមុខនេះ! យើងខ្ញុំកំពុងស្វែងរកបេក្ខជន និងបេក្ខនារីដែលមានសមត្ថភាព ឆន្ទៈការងារ និងចិត្តស្រឡាញ់វិស័យបដិសណ្ឋារកិច្ច ដើម្បីចូលរួមបង្កើតបទពិសោធន៍ដ៏ល្អប្រសើរជូនភ្ញៀវ និងរីកចម្រើនជាមួយយើងខ្ញុំ។ 🌱✨
🎯 មុខតំណែងដែលកំពុងជ្រើសរើស៖
ប្រធានផ្នែកអនាម័យ និងថែរក្សាបន្ទប់ស្នាក់នៅ (Housekeeping Supervisor)
ប្រធានផ្នែកបោកគក់ (Laundry Supervisor)
ប្រធានផ្នែកភោជនីយដ្ឋាន (Restaurant Supervisor)
ប្រធានផ្នែកគណនេយ្យ (Accountant Supervisor)
បុគ្គលិកប្រតិបត្តិការផ្នែកលក់ (Sales Executive)
បុគ្គលិកទទួលភ្ញៀវ (Receptionist)
បុគ្គលិកផ្នែកគិតលុយ (Cashier)
បុគ្គលិកបម្រើភ្ញៀវប្រុស និងស្រី (Waiters & Waitresses)
បុគ្គលិកសន្តិសុខ (Security Officer)
បុគ្គលិកថែសួន និងរុក្ខជាតិ (Gardener)
បុគ្គលិកអនាម័យ និងរៀបចំបន្ទប់ស្នាក់នៅ (Housekeeping Staff)
បុគ្គលិកលាងសម្អាតចាន និងសម្ភារៈផ្ទះបាយ (Dishwasher)
ចុងភៅជំនួយកម្រិតទី១ (Commis I)
បុគ្គលិកត្រួតពិនិត្យ និងគ្រប់គ្រងស្តុកទំនិញ (Stock Controller)
បុគ្គលិកផ្នែកទិញទំនិញ និងផ្គត់ផ្គង់ (Purchasing Officer)
បុគ្គលិកគ្រប់គ្រងការកក់តាមប្រព័ន្ធអនឡាញ (E-commerce / OTA)
បុគ្គលិកទីផ្សារឌីជីថល (Digital Marketing)
ផ្នែកអនាម័យ និងថែរក្សាបន្ទប់ស្នាក់នៅ (Housekeeping)
📌 របៀបដាក់ពាក្យ និងព័ត៌មានទំនាក់ទំនង 📩 សូមផ្ញើប្រវត្តិរូបសង្ខេប (CV) មកកាន់ Telegram៖ @nhoung_somalin ☎️ ទូរស័ព្ទ៖ 069 931 418
⏰ ជ្រើសរើសជាបន្ទាន់! ដាក់ពាក្យភ្លាម សម្ភាសន៍ភ្លាម! ✨ ប្រសិនបើអ្នកកំពុងស្វែងរកឱកាសថ្មី ដើម្បីបង្ហាញសមត្ថភាព អភិវឌ្ឍជំនាញ និងរីកចម្រើនក្នុងអាជីពរបស់អ្នក សូមកុំឱ្យឱកាសនេះកន្លងផុតទៅ!
🌿 រួមគ្នាកសាងក្រុមការងារដ៏រឹងមាំ បង្កើតបទពិសោធន៍ដ៏មានតម្លៃ និងសមិទ្ធផលថ្មីៗជាមួយរមណីយដ្ឋានចម្ការធ្នង់!
6 815
សេចក្តីជូនដំណឹង៖
-------
ស្តីពីកាលបរិច្ឆេទនិងមណ្ឌលប្រឡង ប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីន គរបាលជាតិបំពេញជួសសម្រាប់ឆ្នាំ២ ០២៦ ឱ្យចូលបម្រើការងារនៅប៉ុស្តិ៍ន គរបាលរដ្ឋបាលឃុំ សង្កាត់ និងវរសេ នាតូចនគរបាលការពារព្រំដែនគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ បង។
-----
☎️សាកសួរព័ត៌មាន៖
-ទូរស័ព្ទលេខ 017 292 927
6 815
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ សូមគោរពជូនពរដល់លោកអ្នក និងក្រុមគ្រួសារ ជួបតែសេចក្ដីសុខ សុភមង្គល សុខភាពល្អ បរិបូរណ៍ដោយទ្រព្យសម្បត្តិ និងជោគជ័យគ្រប់ភារកិច្ច។ សូមឱ្យមានសុវត្ថិភាពក្នុងការធ្វើដំណើរ និងសូមឱ្យអំពើល្អដែលបានសាង នាំមកនូវសេចក្ដីសុខចម្រើនជានិច្ច។ សូមប្រកបដោយពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ 🙏🌸
