គួច ចំរេីន Kuoch Chamroeun
Ir al canal en Telegram
7 663
Suscriptores
-524 horas
-187 días
-7930 días
Archivo de publicaciones
Repost from Samdech Hun Sen of Cambodia
ប្រជាជនកម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី» ទៅកាន់ពិភពលោក តាមរយៈព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូនី» ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ។ នៅក្នុងបរិវេណភូមិហ្វ្រង់កូហ្វូនី នឹងមានការរៀបចំសកម្មភាពសំខាន់ៗ មួយចំនួនរួមមាន៖
ទី១៖ ទីតាំងរៀបចំពន្លាជាតិរបស់ប្រទេសជាសមាជិកអង្គការហ្រ្វង់កូហ្វូនីអន្តរជាតិ (OIF)
ទី២៖ ទីតាំងសម្តែងសិល្បៈ និងទស្សនីយភាពវប្បធម៌ប្រចាំថ្ងៃ ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងបើកឱកាសឱ្យមានការចូលរួមសម្តែងពីប្រទេសជាសមាជិកអង្គការហ្រ្វង់កូហ្វូនី
ទី៣៖ ទីតាំងរៀបចំសន្និសីទ និងសិក្ខាសាលា សម្រាប់ក្រសួង ស្ថាប័នសាធារណៈ ប្រទេសជាសមាជិកអង្គការហ្រ្វង់កូហ្វូនី និងស្ថាប័នពាក់ព័ន្ធ
ទី៤៖ ទីតាំងរៀបចំស្តង់ពិព័រណ៍ទូទៅរបស់ស្ថាប័នសាធារណៈ វិស័យឯកជន អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ និងស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ១០០ស្តង់
ទី៥៖ ទីតាំងរៀបចំភូមិអាហារហ្រ្វង់កូហ្វូនី ដែលបើកឱកាសឱ្យមានការចូលរួមតាំងបង្ហាញម្ហូបអាហារខ្មែរ និងម្ហូបអាហារនៃបណ្តាប្រទេសហ្រ្វង់កូហ្វូនី និងសកម្មភាពអមជាច្រើនទៀត។ សូមអញ្ជើញចូលរួមគាំទ្រ និងទស្សនា «ភូមិហ្រ្វង់កូហ្វូនី» ឱ្យបានកុះករទាំងអស់គ្នា។
Le peuple cambodgien est prêt à faire découvrir au monde le « Sourire khmer, Sourire de la Francophonie » à travers l'événement connexe du « Village de la Francophonie » 2026, qui se tiendra du 13 au 17 novembre 2026 dans le parc du jardin Wat Botum Vathey à Phnom Penh. Dans l'enceinte du Village de la Francophonie, plusieurs activités principales seront organisées, notamment : 1er : Un espace dédié aux pavillons nationaux des pays membres de l'Organisation internationale de la Francophonie (OIF) 2e : Un espace de performances artistiques et de spectacles culturels quotidiens, organisé par le ministère de la Culture et des Beaux-Arts et ouvert à la participation des pays membres de l'OIF 3e : Un espace de conférences et d'ateliers destiné aux ministères, institutions publiques, pays membres de l'OIF et parties prenantes 4e : Un espace d'exposition générale regroupant environ 100 stands au total issus d'institutions publiques, du secteur privé, d'organisations nationales et internationales, de partenaires au développement et d'entités concernées 5e : Un espace « Village gastronomique de la Francophonie », offrant l'opportunité de présenter la cuisine khmère ainsi que la gastronomie des pays francophones, accompagné de nombreuses autres activités connexes. Venez nombreux soutenir et visiter le « Village de la Francophonie » !
Cambodians Are Ready to Showcase the “Khmer Smile, Francophonie Smile” to the World through Village de la Francophonie 2026 Cambodians are ready to showcase the “Khmer Smile, Francophonie Smile” to the world through Village de la Francophonie 2026, which will take place from 13 to 17 November 2026 at Wat Botum Vatey Park, Phnom Penh. At the Village de la Francophonie, visitors will enjoy five main areas and activities: National Pavilions An area dedicated to the national pavilions of the member states of the International Organisation of La Francophonie (OIF). Daily Cultural and Artistic Performances A venue for daily cultural and artistic performances, coordinated by the Ministry of Culture and Fine Arts, with participation from OIF member states. Conferences and Seminars A venue for conferences and seminars involving ministries, public institutions, OIF member states, and other relevant organizations. General Exhibition Area A general exhibition area featuring approximately 100 booths from public institutions, the private sector, national and international organizations, development partners, and other participating stakeholders. Francophone Gastronomy Village A Francophone Gastronomy Village showcasing Khmer cuisine alongside culinary specialties from OIF member states, together with a variety of complementary activities. We warmly invite everyone to join, support, and visit Village de la Francophonie 2026 and celebrate this landmark international event together.
Connect with Samdech Hun Sen :
🗳Facebook
✈️Telegram
📱TikTok
🫥CoolApp
📱Twitter
🎞YouTube
📷Instagram
🖥Website
26 sep, 10:31
Repost from Samdech Hun Sen of Cambodia
Akhara AI SpellCheck and OCR
១)តើអ្វីទៅជា Akhara AI SpellCheck and OCR និងមានមុខងារអ្វីខ្លះ ?
Akhara AI SpellCheck and OCR គឺជា Mobile App និង Web app និងមានមុខងារចំនួន២សំខាន់ ៖
1. ត្រួតពិនិត្យ និងកែតម្រូវអក្ខរាវិរុទ្ធ ភាសាខ្មែរ ដោយផ្អែកលើអក្ខរាវិរុទ្ធគោលក្នុងវចនានុក្រម សម្ដេច ជួន ណាត
2. បំប្លែង ឯកសារ ទៅជាអត្ថបទអាចកែបាន(editable) ៖ បំប្លែងពី រូបភាព, pdf file ឬ ថតភ្លាមៗ ទៅជាអត្ថបទអាចកែបាន
២)អត្ថប្រយោជន៍
1. ជួយឱ្យអ្នកសរសេរអត្ថបទទូទៅ ពិសេសអ្នកដែល សរសេរអត្ថបទច្រើនៗទំព័រ ដូចជាអ្នកសរសេរសៀវភៅ អ្នកធ្វើរបាយការណ៍ អ្នកសរសេរព័ត៌មាន ។ល។ គឺអាចត្រួតពិនិត្យអក្ខរាវិរុទ្ធឯកសារទាំងមូលដោយប្រើពេលខ្លីបំផុត
2. ជួយឱ្យអ្នកបំប្លែង(Convert) អត្ថបទចេញពី image ឬ pdf file ទៅជាអត្ថបទកែបាន(editable text)
៣)របៀបនៃការចូលទៅប្រើប្រាស់
1. ទាញកម្មវិធីយកមកប្រើប្រាស់លើ ៖
* iOS : https://apps.apple.com/kh/app/akhara-ai-spellcheck-ocr/id6758337109
* Android : https://play.google.com/store/apps/details?id=com.palmsolution.akhara_spell_checker&pcampaignid=web_share
* Website ៖ https://akhara.online
1. Register ជាមួយ email រួចគឺអាច login ប្រើប្រាស់បានតែម្ដង
Connect with Samdech Hun Sen :
🗳Facebook
✈️Telegram
📱TikTok
🫥 CoolApp
📱Twitter
🎞YouTube
📷Instagram
🖥Website
05 jul, 09:06
Repost from Samdech Hun Sen of Cambodia
រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នេះ បានប្រកាសដាក់ឲ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី១ ដោយបានកំណត់អាទិភាពចំនួន៥ មាន៖ មនុស្ស ផ្លូវ ទឹកភ្លើង និងបច្ចេកវិទ្យា។ក្នុងនោះបច្ចេកវិទ្យាគឺជាអាទិភាពថ្មីមួយដែលបានកំណត់នៅក្នុងបញ្ជកោណទី៥ គឺការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល។
នៅពេលមានវិបត្តិកូវីដ១៩ វិស័យនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសិក្សារបស់សិស្សនិស្សិតតាមប្រព័ន្ធអនឡាញ ដោយសិក្សាតាមឧបករណ៍អេឡិចត្រូនិច មានកុំព្យូទ័រ Tablet និងទូរសព្ទដៃ។ល។ ដើម្បីជំរុញវិស័យនេះបន្ថែម ខាងមុខនេះកម្ពុជានឹងមានរោងចក្រដំឡើងឧបករណ៍អេឡិចត្រូនិច Tablet ដើម្បីជំរុញការសិក្សារបស់សិស្សនិស្សិតយើងឲ្យកាន់តែល្អប្រសើរបន្ថែមទៀត លើបច្ចេកវិទ្យាឌីជីថលនេះ៕
Connect with Samdech Hun Sen :
🗳Facebook
✈️Telegram
📱TikTok
📱Twitter
🎞YouTube
📷Instagram
🖥Website
19 feb, 10:18
+2
មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជា ដោយទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួន២ គឺ ពានរង្វាន់ “HCM Excellence Award 2025” និង “2026 Brandon Hall Group HR Prediction Champion” នៅក្នុង “កម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត” ពី Brandon Hall Group សហរដ្ឋអាមេរិក ដែលជាស្ថាប័នស្រាវជ្រាវ និងវិភាគឯករាជ្យដ៏ល្បីល្បាញលំដាប់ពិភពលោក។
កម្មវិធីប្រគល់ពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិនេះ ត្រូវបានរៀបចំឡើងនៅប្រទេសសហរដ្ឋអាមេរិក ដោយមានអ្នកចូលរួមសរុប ប្រមាណ ៥០០ រូប ដែលជាតំណាងមកពី ២០០ ស្ថាប័ន នៃបណ្តាប្រទេសចំនួន ២០ ជុំវិញសកលលោក។ នៅក្នុងនោះ ក៏មានវត្តមានក្រុមហ៊ុនយក្សលំដាប់អន្តរជាតិល្បីៗ ចូលរួមទទួលរង្វាន់ផងដែរ រួមមាន៖ Bank of America, GE, Google, HP, Lexus, Pfizer, Qatar Airways, Harman, និង McDonald, ។ល។
ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា និង ឯកឧត្តមបណ្ឌិត គង់ ម៉ារី ដែលជាថ្នាក់ដឹកនាំនៃមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និង ជារដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយឯកឧត្តម គី សុខគីមនាយកប្រតិបត្តិនៃមូលនិធិអភិវឌ្ឍន៍ជំនាញ បានប្រគល់ពានរង្វាន់ឆ្នើមនេះ ជូនចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
The Skills Development Fund (SDF) of the Ministry of Economy and Finance has made new history for Cambodia by receiving two prestigious international awards: the 'HCM Excellence Award 2025' and the '2026 Brandon Hall Group HR Prediction Champion' in the 'Best Employee Skills Development Program' category from the Brandon Hall Group, United States, a globally renowned independent research and analysis organization.
This international excellence awards program was organized in the United States, with a total of approximately 500 participants representing 200 institutions from 20 countries worldwide. Among them, there were also well-known multinational companies receiving awards, including Bank of America, GE, Google, HP, Lexus, Pfizer, Qatar Airways, Harman, and McDonald's, among others.
H.E. Pundit Sopheacha Phan Phalla and H.E. Dr. Kong Marry, leaders of the Skills Development Fund (SDF) and Secretary of State of the Ministry of Economy and Finance and H.E. Ky Sokkim, Chief Executive Officer of Skills Development Fund, presented this prestigious award to H.E. Akka Pundit Sopheacha AUN Pornmoniroth, Deputy Prime Minister, Minister of Economy and Finance.
19 feb, 10:14
ជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ នៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្ថិតនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
ថ្ងៃទី៣១ មករា ២០២៦
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
31 ene, 11:07
សារពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនចំពោះបងប្អូនវីរកងទ័ព និង វីរនគរបាល ដ៏អង់អាចក្លាហានគ្រប់រូប និង បងប្អូនជនរួមជាតិ ពាក់ព័ន្ធនឹងបទឈប់បាញ់ ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៥ ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ
ផលិតដោយ៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា
📱 App iOS 📱 App Android
👉 Facebook 👉 Telegram
👉 YouTube 👉 TikTok
👉 Twitter 👉 Instagram
👉 LinkedIn 👉 Website
29 dic 2025, 03:20
ប្រវត្តិនៃការងារ ខណ្ឌសីមា និងបោះបង្គោលព្រំដែន កម្ពុជា-ថៃ
30 nov 2025, 03:51
ក្រុមប្រឆាំងតែងតែឃោសនាថាកម្ពុជាកាត់ដីដើម្បីដូរយកសន្តិភាព រដ្ឋាភិបាលលាក់ ព័ត៌មាន ហើយ ការវាស់វែង និង បោះបង្គោលព្រំដែននេះនឹងធ្វើឱ្យកម្ពុជាបាត់ដី។ តើឯកឧត្តម ឆ្លើយតប យ៉ាង ដូចម្តេច ទៅនឹង ការចោទ ប្រកាន់នេះ?
30 nov 2025, 03:51
មានការលើកឡើងថាបង្គោលដែលបានឃើញសុទ្ធតែបង្គោលធ្វើថ្មី។ បង្គោលដែល បាន បោះ ចាស់ ទៅណាហើយ? តើបង្គោលថ្មីនេះត្រឹមត្រូវដែរទេ ព្រោះបង្គោល ខ្លះទើបលាបពណ៌ថ្មី?
30 nov 2025, 03:51
ការកំណត់បង្គោល ៤៣ ដែលត្រូវបានគេចោទថាខិតចូលចម្ងាយ ២ ឬ៣ គីឡូម៉ែត្រក្នុងទឹកដីកម្ពុជា។ តើអាចពន្យល់បានទេហេតុអ្វីបានជាបង្គោល ៤៣ នៅទីនេះ?
30 nov 2025, 03:51
ទាក់ទងនឹងការវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែន ចន្លោះ បង្គោលលេខ ៥២-៥៩ តើករណីនេះឯកឧត្តម អាចពន្យល់ដល់បងប្អូន ប្រជាពលរដ្ឋ បានយ៉ាងដូចម្តេច?
30 nov 2025, 03:51
ពាក់ព័ន្ធនឹងបង្គោលព្រំដែន មានមតិខ្លះលើកឡើងថា ហេតុអ្វីចាំបាច់ត្រូវបោះ បង្គោលបណ្តោះ អាសន្ន? ហើយការបោះ បង្គោល បណ្តោះអាសន្ន នាពេលថ្មីៗ នេះ ហាក់ ធ្វើឡើង ដោយ តក់ក្រហល់ តើការលើកឡើងនេះ ត្រឹមត្រូវ ដែរឬទេ? សូម ឯកឧត្តមជួយបកស្រាយ?
30 nov 2025, 03:51
អ្វីទៅជាបង្គោលបណ្តោះអាសន្ន? បង្គោលបណ្តោះអាសន្នខុសគ្នាពីបង្គោលព្រំដែនអចិន្ត្រៃយ៍យ៉ាងម៉េច?
30 nov 2025, 03:51
វឌ្ឍនភាពនៃការវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលលេខ ៤២-៤៧ និង ៥២-៥៩
30 nov 2025, 03:51
Repost from អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា
កិច្ចសម្ភាសន៍ពិសេស ស្ដីពី ដំណើរការវាស់វែង និងបោះបង្គោលបណ្ដោះអាសន្ន នៅកំណាត់ខ្សែព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលលេខ ៤២-៤៧ និង ៥២-៥៩
ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥
30 nov 2025, 03:51
