683
Suscriptores
-124 horas
-37 días
Sin datos30 días
Archivo de publicaciones
683
អបអរសាទរកម្ពុជា បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រនៃការនាំចេញអង្ករច្រើនជាង ១លានតោន!
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ទំហំនៃការនាំចេញអង្ករផ្លូវការរបស់កម្ពុជាបានហក់ឡើងដល់ ១ ០១៤ ៤៤២ តោន។
នេះគឺជាការបំបែកកំណត់ត្រាឆ្នាំចាស់បានយ៉ាងជោគជ័យ និងជាសមិទ្ធផលដ៏ត្រចះត្រចង់សម្រាប់ជាតិ និងវិស័យកសិកម្មទាំងមូល។
WEDSITE | FACEBOOK | TIKTOK | YOUTUBE | TELEGRAM
683
តម្លៃប្រេងធ្លាក់ចុះ ក្រោយអាមេរិកលើកលែងទណ្ឌកម្មលើរុស្ស៊ី
នៅថ្ងៃចន្ទនេះ តម្លៃប្រេងបានធ្លាក់ចុះពីកម្រិតខ្ពស់បំផុត ក្នុងរយៈពេល ៥ ខែ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចលើកលែងទណ្ឌកម្ម និងពន្ធគយមួយចំនួនលើប្រទេសរុស្ស៊ី ដែលអាចនាំឱ្យមានការនាំចេញប្រេងឥន្ធនៈពីប្រទេសរុស្ស៊ី កាន់តែច្រើន។ បើតាម Straits Times, តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ១,៩៨ ដុល្លារ ឬ ១,៨០% មកនៅត្រឹម ១០៧,៨៨ ដុល្លារក្នុងមួយបារ៉ែល។
ចំណែកឯតម្លៃប្រេងឆៅប្រភេទ West Texas Intermediate ហៅកាត់ WTI របស់សហរដ្ឋអាមេរិកវិញ បានធ្លាក់ចុះ ១,១៦ ដុល្លារ ឬ ១,១៤% មកនៅត្រឹម ១០០,២៥ ដុល្លារក្នុងមួយបារ៉ែល។
លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ កាលពីថ្ងៃសុក្រ ដើម្បីលើកលែងទណ្ឌកម្ម និងពន្ធគយសំខាន់ៗ ក្រោមច្បាប់មួយ ដែលគេស្គាល់ថា ជាច្បាប់ Graham Act ។
WEDSITE | FACEBOOK | TIKTOK | YOUTUBE | TELEGRAM
683
រដូវវស្សាឆ្នាំនេះបញ្ចប់ត្រឹមសប្ដាហ៏ទី៣ ខែតុលា បាតុភូតកម្ដៅរាំងស្ងួតអែលនីញ៉ូនឹងគ្របដណ្ដប់រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នេះ បានអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ចូលរួមសហការក្នុងការថែរក្សាប្រភពទឹកទុកសម្រាប់រដូវប្រាំង និងចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់។ ជាពិសេស បណ្ដាតំបន់ជនបទដាច់ស្រយាលស្ថិតនៅឆ្ងាយពីប្រភពទឹក។
យោងតាមការព្យាករ ការតាមដាន និងការវិភាគលើស្ថានភាពវិវត្តន៍នៃអាកាសធាតុជាសកលតំបន់ ក៏ដូចជានៅក្នុងផ្ទៃប្រទេសកម្ពុជា បានឱ្យដឹងថា រដូវវស្សាឆ្នាំ២០២៦ នេះ នឹងបញ្ចប់ត្រឹមសប្តាហ៍ទី៣ នៃខែតុលា ហើយបាតុភូតអែលនីញ៉ូ (El Niño) នឹងស្ថិតនៅក្នុងកម្រិត ១០០% រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។ ការបញ្ចប់ឥទ្ធិពលរបបខ្យល់មូសុងនិរតី និងការកើនឡើងនៃឥទ្ធិពលខ្យល់មូសុងឦសាន នឹងនាំមកនូវបរិមាណទឹកភ្លៀងក្នុងកម្រិតខ្សោយជាមួយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងបាតុភូតអាកាសធាតុមួយចំនួនទៀតដែលអាចកើតមានឡើងនៅក្នុងតំបន់មួយចំនួននៃប្រទេសកម្ពុជា។
WEDSITE | FACEBOOK | TIKTOK | YOUTUBE | TELEGRAM
683
+4
ផលិតផលលេចធ្លោរបស់ខ្មែរ ជាពិសេស អង្ករ ស្វាយចន្ទី ម្រេច និងកាហ្វេ បានបង្ហាញខ្លួនជាថ្មីក្នុងពិព័រណ៍ម្ហូបអាហារអន្តរជាតិនៅទក្រុងប៉ារីស ប្រទេសបារាំង។ ពន្លាជាតិកម្ពុជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកចូលរួមទស្សនា។
កម្ពុជារំពឹងថា នឹងអាចទាក់ទាញបានអ្នកបញ្ជាទិញ អ្នកចែកចាយ និងអ្នកវិនិយោគអន្តរជាតិបន្ថែមទៀតមកលើផលិតផល និងកសិផលរបស់ខ្លួន តាមរយៈការចូលរួមជាថ្មីនៅក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិក្រុងប៉ារីស (SIAL Paris) ឆ្នាំ ២០២៦ ។
កសិផលខ្មែរ មានដូចជា អង្ករ ស្វាយចន្ទី កាហ្វេ ម្រេច ផ្លែឈើសម្ងួត គ្រឿងទេស ម្ហូបពាក់កណ្តាលសម្រេច និងផលិតផលជាច្រើនទៀតត្រូវបានតាំងបង្ហាញនៅក្នុងពិព័រណ៍លំដាប់ពិភពលោកនោះ ដើម្បីទាក់ទាញអ្នកបញ្ជាទិញ អ្នកចែកចាយ និងវិនិយោគិនអន្តរជាតិ ។
WEDSITE | FACEBOOK | TIKTOK | YOUTUBE | TELEGRAM
