es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យជាតិគ្រប់គ្រង

សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យជាតិគ្រប់គ្រង

Ir al canal en Telegram
4 062
Suscriptores
+524 horas
+87 días
-4230 días
Archivo de publicaciones
សេចក្តីជូនដំណឹងស្តីពី «ការជ្រើសរើសនិស្សិត ដែលមានទេពកោសល្យខាងសិល្បៈ» ប្រសិនបើប្អូនៗនិស្សិតមានចំណាប់អារម្មណ៍សូមចូលគ្រុបតេឡេក្រា
សេចក្តីជូនដំណឹងស្តីពី «ការជ្រើសរើសនិស្សិត ដែលមានទេពកោសល្យខាងសិល្បៈ» ប្រសិនបើប្អូនៗនិស្សិតមានចំណាប់អារម្មណ៍សូមចូលគ្រុបតេឡេក្រាមសម្រាប់ផ្តល់ព័ត៌មានខាងក្រោម⬇️ គ្រុបផ្នែកសិល្បៈ (ហាត់របាំ) https://t.me/+bvtOi37eRiU0N2M1 គ្រុបផ្នែកគុនល្បុក្កតោ https://t.me/+NhHHQ7EdMxkyYzY1

📢 សេចក្តីជូនដំណឹង ក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យជាតិគ្រប់គ្រង សូមអញ្ជើញ និស្សិត និងសមាជិក សមាជិកា ដើម្បីចូលរួមក្នុង «វេទិកាុយុវជនកម្ពុជា ឆ្នាំ២០២៦» វេទិកានេះរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់សមត្ថភាពយុវជនលើចំណេះដឹង ជំនាញសតវត្សទី២១ ការគិត ការវិភាគ គំនិតច្នៃប្រឌិត បច្ចេកវិទ្យាឌីជីថល និងជំរុញការចូលរួមរបស់យុវជនក្នុងការផ្សព្វផ្សាយវប្បធម៌ អត្តសញ្ញាណជាតិ និងសក្តានុពលទេសចរណ៍កម្ពុជា។ កម្មវិធីប្រព្រឹត្តទៅ៖ * កាលបរិច្ឆេទ៖ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ មានរយៈពេលមួយព្រឹក ( ៧:០០-១១:៣០) * ទីតាំង៖ អគារ The KAMPUS * ឯកសណ្ឋាន៖ ស.ស.យ.ក. ឬ និស្សិត * មធ្យោបាយធ្វើដំណើរ៖ ផ្ទាល់ខ្លួន * ព័ត៌មានបន្ថែមសូមទាក់ទងតាមលេខ 011971013 / 010583693 សម្រាប់ការចូលរួមសូមចូលតាមតំណភ្ជាប់ខាងក្រោម៖ https://t.me/+KtwSjDkDI-czZTc1 សូមអរគុណ🙏❤️

📢 សេចក្តីជូនដំណឹងស្តីពី« ការជ្រើសរើសនិស្សិតស្ម័គ្រចិត្ត ចូលរួមសង្កេតការណ៍ និងសម្របសម្រួល » ក្នុងការប្រឡងគ្រូផ្អែកលើកិច្ចព្រមព្រៀងការងារ ២៨ តុលា ២០២៦ នៅមណ្ឌលប្រឡង សាកលវិទ្យាល័យជាតិគ្រប់គ្រង NUM និងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ព្រមទាំងមណ្ឌលកំណែ សាលាភូមិន្ទរដ្ឋបាល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦។ ⏳ អត្ថប្រយោជន៍ : - ទទួលអាហារសម្រន់ និងអាហារថ្ងៃត្រង់ - កាតសម្គាល់អ្នកសង្កេតការណ៍ - បណ្ណសរសើរ - ផ្សេងៗ 📖 បញ្ជាក់ : - សូមអញ្ជើញទៅដល់មណ្ឌលប្រឡង វេលាម៉ោង៦:៣០នាទីព្រឹក - ឯកសណ្ឋាន ស.ស.យ.ក. ឬនិស្សិតពណ៌ផ្ទៃមេឃ ( ភ្ជាប់ Logo សសយក) - បិទការចុះឈ្មោះត្រឹមវេលាម៉ោង៨:០០នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ - ព័ត៌មានបន្ថែម ទាក់ទងលេខ 011971013 / 010583693 ប្រសិនបើ និស្សិត និងសមាជិក សមាជិកា មានបំណងចង់ចូលរួមស្ម័គ្រចិត្ត អញ្ជើញបំពេញព័ត៌មានខាងក្រោមនេះ : https://forms.gle/1eY16SjTPrfvLUH9A សូមអរគុណ ❤️🙏

Repost from ALL-UYFCers
📣 ពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» ជិតត្រលប់មកវិញហើយ! 🎪🇰🇭 ជួបគ្នា! ពីថ្ងៃទី៦ ដល់ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិរព័រណ៍ និងសន្និបាត កោះពេជ្រ (អគារ G-L) 📌 ដើម្បីសាកសួរព័ត៌មានបន្ថែម សូមទាក់ទងមកតេលេក្រាម @UYFC_vendor_bot (ឬធ្វើការ scan QR code ក្នុងខមិន) #ខ្មែរធ្វើបាន #ពិព័រណ៍ផលិតផលខ្មែរ #សសយក #កម្ពុជា #UYFC #Cambodia #localproducts #Expo 👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក. 🌐uyfc.org 📱Facebook 📱YouTube 📱Telegram 📱 TikTok

និស្សិត និងសមាជិក សមាជិកា អាចអញ្ជើញចុះឈ្មោះធ្វើជាអ្នកសង្កេតការណ៍ (តំណាងសាកលវិទ្យាល័យ) បាន 🙏❤️

សូមអនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ! សូមជូនពរប្រជាជនកម្ពុជាគ្រប់រូប មានសំណាងល្អ សុខសុវត្ថិភាពក្នុងការធ្វើដំណើរ និងរីករាយក្នុងការជួ
សូមអនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ! សូមជូនពរប្រជាជនកម្ពុជាគ្រប់រូប មានសំណាងល្អ សុខសុវត្ថិភាពក្នុងការធ្វើដំណើរ និងរីករាយក្នុងការជួបជុំក្រុមគ្រួសារ 🙏❤️

ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ នេះ ក្រុមការងារយុវជន ស.ស.យ.ក. នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង សូមគោរពជូនពរលោកបណ្ឌិត សេង
ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ នេះ ក្រុមការងារយុវជន ស.ស.យ.ក. នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង សូមគោរពជូនពរលោកបណ្ឌិត សេង ប៊ុនធឿន សាកលវិទ្យាធិការរង និងជាប្រធានក្រុមការងារយុវជន ស.ស.យ.ក. ព្រមទាំងភរិយា បុត្រា និងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណ: សុខ: និងពល: កុំបីឃ្លៀងឃ្លាតឡើយ។ 🙏

📢 សេចក្តីជូនដំណឹងស្តីពី «ថ្ងៃឈប់សម្រាកក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ»
📢 សេចក្តីជូនដំណឹងស្តីពី «ថ្ងៃឈប់សម្រាកក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ»

សូមអនុមោទនា ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ! ក្នុងឱកាសបិណ្ឌ៤នេះ សូមប្រកបដោយសិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ និងសម្រេចបាន
សូមអនុមោទនា ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ! ក្នុងឱកាសបិណ្ឌ៤នេះ សូមប្រកបដោយសិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ និងសម្រេចបាននូវបំណងប្រាថ្នាល្អៗក្នុងគ្រួសារ។ សូមអានុភាពនៃទានដែលបានធ្វើហើយនេះ សម្រេចផលជួយឧបត្ថម្ភគាំទ្រដល់ដួងវិញ្ញាណក្ខន្ធរបស់ញាតិកាទាំងប្រាំពីរសន្តាន លោកបានទៅសោយសុខក្នុងឋានបរមសុខជានិច្ចនិរន្តរ៍តទៅ។ 🙏 #បិណ្ឌ៤ ៣០.៩.២០២៦

សូមអនុមោទនា ពិធីកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌ 🙏🙏🙏 ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ៣នេះ សូមសុខសប្បាយ និងជួបតែរឿងល្អៗក្នុងក្រុមគ្រួសា
សូមអនុមោទនា ពិធីកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌ 🙏🙏🙏 ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ៣នេះ សូមសុខសប្បាយ និងជួបតែរឿងល្អៗក្នុងក្រុមគ្រួសារ។ សូមអង្គព្រះរតនត្រ័យជួយប្រោះព្រំមង្គលសួស្តី និងសូមឧទ្ទិសបុណ្យកុសលជូនដល់ញាតិការទាំងប្រាំសណ្តានដែលបានចែកឋានទៅ សូមបានទៅកាន់សុគតិភព។ 🙏🙏🙏 #បិណ្ឌ៣ ២៩.៩.២០២៦

សូមអនុមោទនា ពិធីកាន់បិណ្ឌ 🙏🙏🙏 ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនេះ សូមឧទ្ទិសនូវមហាកុសលផលបុណ្យទាំងឡាយ ជូនដល់បុព្វការីជន មានមាតាបិ
សូមអនុមោទនា ពិធីកាន់បិណ្ឌ 🙏🙏🙏 ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនេះ សូមឧទ្ទិសនូវមហាកុសលផលបុណ្យទាំងឡាយ ជូនដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ និងញាតិការទាំងប្រាំពីរសណ្តាន ដែលបានចែកឋានទៅកាន់បរលោក សូមឲ្យទទួលបាននូវផលបុណ្យនេះ និងបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ទន្ទឹមនឹងនេះ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ជួយប្រោះព្រំសិរីសួស្តី ជ័យមង្គល វិបុលសុខ និងសេចក្តីសុខក្សេមក្សាន្ត ដល់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ទាំងអស់ សូមជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីអាក់ខានឡើយ។ #បិណ្ឌ២ ២៧.៩.២០២៦

សូមអនុមោទនា ពិធីកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌ 🙏🙏🙏 សូមកុសលផលបុណ្យនៃការកាន់បិណ្ឌ១នេះ ជួយជម្រះគ្រោះចង្រៃ និងនាំមកនូវភាពត្រជាក់ត្រ
សូមអនុមោទនា ពិធីកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌ 🙏🙏🙏 សូមកុសលផលបុណ្យនៃការកាន់បិណ្ឌ១នេះ ជួយជម្រះគ្រោះចង្រៃ និងនាំមកនូវភាពត្រជាក់ត្រជុំ សុភមង្គល សំណាងល្អ និងភាពរីកចម្រើនក្នុងក្រុមគ្រួសាររបស់លោកអ្នក ចាប់ពីថ្ងៃនេះតទៅ។ សូមធ្វើបុណ្យដោយចិត្តជ្រះថ្លាទាំងអស់គ្នា! 🙏 #បិណ្ឌ១ ២៧.៩.២០២៦

https://www.facebook.com/share/p/1FHep8hLQb/?mibextid=wwXIfr សូមនិស្សិត និងសមាជិក ទាំងអស់ ជួយ Like , Comment និង Share បន្ថែម
https://www.facebook.com/share/p/1FHep8hLQb/?mibextid=wwXIfr សូមនិស្សិត និងសមាជិក ទាំងអស់ ជួយ Like , Comment និង Share បន្ថែមផង 🙏✍️