cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

ឯកឧត្តម គង់ ចាន់ណា

Mostrar más
Publicaciones publicitarias
272
Suscriptores
Sin datos24 horas
Sin datos7 días
-330 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

ឱកាស​! ស.ស.យ.ក ផ្តល់អាហារូបករណ៍  ១០០% រួមជាមួយនឹងកន្លែងស្នាក់  និងអាហារបីពេល សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ  ចំនួន  ៣០០កន្លែង នៅសាកលវិទ្យាល័យឌីជីថល  កម្ពុជា ឆ្នាំសិក្សា២០២៣-២០២៤ 🇰🇭 ពាក្យ​ស្នើសុំ LINK ផុតកំណត់​ ២២ មករា​ ២០២៤ តំបន់សុខភាព JOIN ⚕️
Mostrar todo...
សសយក_ផ្តល់អាហារូបករណ៍ _១០០%_រួមជាមួយនឹងកន្លែងស្នាក់ _និងអាហារបីពេល.pdf2.00 KB
2
Photo unavailableShow in Telegram
អបអរសាទរ ខួបទី ៤៥ នៃទិវាជ័យជម្នះ ៧ មករា ថ្ងៃកំណេីតទី២ របស់យេីងទាំងអស់គ្នា សូមចងចាំនូវវីរ:ភាពដ៏អង់អាចក្លាហាន តស៊ូ និងលះបង់គ្រប់បែបយ៉ាងរបស់យុទ្ធជនដែលបានពលី និងខិតខំយ៉ាងលំបាកបំផុត ឆ្លងកាត់គ្រប់ឧបសគ្គ ដេីម្បីរំដោះប្រទេសពីរណ្តៅមរណ:នៃរបបដ៏ខ្មៅងងឹត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ ៧ មករា គឺជាថ្ងៃនៃការចងចាំនូវមហាវីរ:ភាព ដឹងគុណការតស៊ូរបស់យុវជនជំនាន់មុន បន្សល់ទុកមរតកនៃជីវិតប្រជាជនខ្មែរ ហេីយជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជា បច្ចុប្បន្ន ជាពិសេសបានឱ្យគេស្គាល់កម្ពុជា មិនត្រឹមតែជាវាលពិឃាត មកស្គាល់ កម្ពុជា ជាកម្ពុជាដែលពោរពេញដោយសន្តិភាព និងការអភិវឌ្ឍលេីគ្រប់វិស័យ ជាពិសេសជាទីមនោរម្យសម្រាប់មនុស្សផងគ្នា។ ៧ មករា ១៩៧៩ - ៧ មករា ២០២៤ Telegram: Facebook: លោក គង់ ចាន់ណា
Mostrar todo...
3
Repost from FRESH NEWS
Photo unavailableShow in Telegram
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យដំឡើងតម្លៃឯកតា នៃសន្ទស្សន៍បៀវត្សមូលដ្ឋាន របស់មន្ត្រីរាជការ http://fna.asia/76a6774 🔗 JOIN US
Mostrar todo...
3
ក្របខ័ណ្ឌ​មន្ត្រី​លក្ខន្តិកៈ! អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ត្រូវការជ្រើសរើសមន្ត្រីលក្ខន្តិកៈចំនួន៣៥រូប ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. 🇰🇭 ផុតកំណត់ទទួលពាក្យ៖ ៣១ មករា​ ២០២៤ ពាក្យ​ស្នើសុំយកដោយផ្ទាល់ Map តំបន់សុខភាព JOIN ⚕️
Mostrar todo...
ក្របខ័ណ្ឌ​មន្ត្រី​លក្ខន្តិកៈ!_អគ្គលេខាធិការដ្ឋាននៃ_គណៈកម្មការគ្.pdf2.84 KB
👍 4 1
Photo unavailableShow in Telegram
ក្នុងឱកាសនៃឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៤ ដែលនឹងឈានចូលមកដល់ នាពេលឆាប់ៗខាងមុខនេះ ខ្ញុំបាទ គង់ ចាន់ណា និង ក្រុមគ្រួសារទាំងអស់គ្នា  សូមលំឱនកាយគោរពជូនពរ បវរសួស្តី សិរីមង្គល ជូនចំពោះ ឯកឧត្តម លេាកជំទាវលោក លោកស្រី បងប្អូន មិត្តភក្តិទាំងអស់ដោយក្តីគេារពនិងស្រលាញ់ សូមមានសុខភាពល្អបរិបូរណ៏ កម្លាំងមាំមួន បញ្ញាភ្លឺថ្លាឈ្លាសវៃ មានអាយុយឺនយូរ មានសុខសន្តិភាពរឹងមាំ ស្ថិរភាព វឌ្ឍនភាព សម្បូរសប្បាយរុងរឿង ជារៀងដរាបតទៅ។ ក្នុងឱកាសដ៏សិរីសួស្តីនេះ ខ្ញុំបាទ និង ក្រុមគ្រួសារ សូមបួងសួងដល់គុណបុណ្យព្រះត្រៃរ័ត្នតេជបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមអភិបាលប្រោះព្រំប្រសិទ្ធពរ បវរសួស្តី សិរីមង្គល មហាប្រសើរ ជូន ឯកឧត្តម លោកជំទាវ លោកលោកស្រីបងប្អូន មិត្តភក្តិ ទាំងអស់ ព្រមទាំងបុត្រា បុត្រី បុត្រប្រសារ ចៅៗជាទីស្រឡាញ់ សូមមានសុខភាពល្អបរិបូរ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរជាងរយវស្សា និងសូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈនិង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។    សូមអរគុណ៕
Mostrar todo...
4👍 1
Photo unavailableShow in Telegram
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល បានសម្រេចឲ្យប្រើប្រាស់ Logo ថ្មីដែលមានរូបសម្តេចទាំងបី សម្រាប់ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥នៃទិវាជ័យជម្នះ ៧មករា ខាងមុខនេះ #អរគុណសន្តិភាព
Mostrar todo...
👏 2
ក្រោយបោះឆ្នោតជាតិ ក្រោយបេសកកម្មនៅទីក្រុងហាណូយរយៈពេលខែ នេះជាលើកទីមួយដែលខ្ញុំបានចូលរួមកម្មវិធីមហាជនក្នុងខួប៤៥ឆ្នាំរបស់សសយក តបតាមការរៀបចំរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ។ #អរគណសនតិភាព
Mostrar todo...
3
សេចក្តីជូនដំណឹងអាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសង្គមកិច្ច៤ឆ្នាំពេញ សូមជម្រាបជូនដំណឹងដល់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិកសមាជិកា ដែលមានកូន ក្មួយ បងប្អូន ដែលបានបញ្ចប់ថ្នាក់ទី១២សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ មានបំណងចង់បន្ដការសិក្សានៅថ្នាក់បរិញ្ញាប័ត្រ។ ខ្ញុំបាទមានកិត្តិយសសូមជម្រាបទៅដល់ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិកសមាជិកា ដែលចង់បញ្ចូន កូន ក្មួយ បងប្អូន មកសិក្សានៅភ្នំពេញអាចរៀនអាហាររូបករណ៍នៅវិទ្យាស្ថានជាតិសង្គមកិច្ច តាមរយៈឯកឧត្ដម គង់ ចាន់ណា ។ បរិញ្ញាប័ត្រអាចជ្រើសរើសបានរួមមាន: ១. បរិញ្ញាប័ត្រវិស្វកម្មឧបករណ៍សិប្បនិម្មិតនិងរណប ២. បរិញ្ញាប័ត្រគោលនយោបាយសាធារណៈ ៣. បរិញ្ញាប័ត្រគោលនយោបាយសង្គម ៤. បរិញ្ញាប័ត្រគ្រប់គ្រងសាធារណៈ ៥. បរិញ្ញាប័ត្ររដ្ឋបាលសាធារណៈ ៦. បរិញ្ញាប័ត្រកិច្ចគាំពារសង្គម ៧. បរិញ្ញាប័ត្រសង្គមកិច្ចវិទ្យា ៨. បរិញ្ញាប័ត្រភាសាអង់គ្លេស ៩. បរិញ្ញាប័ត្រសង្គមវិទ្យា បើមានចំណាប់អារម្មណ៍ សូមឆាតមកលេខ 0964370056 @thearakong23 (Telegram) ។ សូមអរគុណ។ ទីតាំងវិទ្យាស្ថាន: https://maps.app.goo.gl/394EqASQpcXKvpTa8
Mostrar todo...

★★★★☆ · University

3
Elige un Plan Diferente

Tu plan actual sólo permite el análisis de 5 canales. Para obtener más, elige otro plan.