5 445
Suscriptores
-124 horas
-77 días
-4330 días
Archivo de publicaciones
អបអរសាទរ! កម្មវិធីពិព័រណ៍ និងការប្រកួតប្រជែងគម្រោងអប់រំស្ទែម និងស្ទីម លើកទី៥ ឆ្នាំ២០២៦ នៃសាលា ប៊ែលធី អន្តរជាតិ
===================
នៅសល់តែ ១ថ្ងៃទៀតតែប៉ុណ្ណោះ កម្មវិធីពិព័រណ៍ និងការប្រកួតប្រជែងគម្រោងអប់រំស្ទែម និងស្ទីម លើកទី៥ ឆ្នាំ២០២៦ នៃសាលា ប៊ែលធី អន្តរជាតិ នឹងចាប់ផ្តើមហើយ! ដែលកម្មវិធីនឹងប្រារព្ធនៅថ្ងៃទី១ និងទី២ ខែកក្កដា ឆ្នាំ២០២៦ នាពេលខាងមុខនេះ នៅសាលសន្និសីទ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាសចោមចៅ)។
+9
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
…………………………………
កម្មវិធីប្រកួតប្រជែងសំណេរភាសាខ្មែរ វគ្គផ្តាច់ព្រ័ត្រ លើកទី១០ ឆ្នាំ២០២៦ សម្រាប់សិស្សានុសិស្សថ្នាក់ទី៤ ទី៧ និងទី១០
===================
អបអរសាទរ និងកោតសរសើរចំពោះសិស្សជ័យលាភី និងសិស្សឆ្នើមទាំង ៩៣រូប តំណាងសិស្សថ្នាក់ទី៤ ទី៧ និងទី១០ នៃសាលា ប៊ែលធី អន្តរជាតិទាំង ៣២ទីតាំង ដែលបានចូលរួមប្រកួតយ៉ាងស្វិតស្វាញ មានគំនិតឈ្លាសវៃក្នុងការស្រាវជ្រាវរកពាក្យគន្លឹះ និងមានភាពប៉ិនប្រសព្វក្នុងការសរសេរមិនថា ការសរសេរពាក្យ ឃ្លា ល្បះ សំណេរ ឬកថាខណ្ឌក្នុងកម្មវិធីប្រកួតប្រជែងសំណេរភាសាខ្មែរ និងវគ្គផ្តាច់ព្រ័ត្រ លើកទី១០ ឆ្នាំ២០២៦ ដែលប្រព្រឹត្តនារសៀលថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅសាលា ប៊ែលធី អន្ដរជាតិទី៩ (សាខាស្ទឹងមានជ័យ)។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង៖
១-លើកកម្ពស់ការប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវ ស្របតាមក្បួនវេយ្យាករណ៍ និងអក្ខរាវិរុទ្ធ។
២-ជំរុញសិស្សានុសិស្សឱ្យស្រឡាញ់ អភិរក្ស និងលើកតម្កើងភាសាជាតិ ដែលជាអត្តសញ្ញាណដ៏មានតម្លៃរបស់ប្រជាជនខ្មែរ។
៣-អភិវឌ្ឍសមត្ថភាពក្នុងការតែងនិពន្ធ ការគិតវិភាគ ការស្រាវជ្រាវ និងការបញ្ចេញមតិយ៉ាងមានហេតុផលតាមរយៈការសរសេរ។
៤-បណ្តុះទម្លាប់អាន សរសេរ និងសិក្សាស្វែងយល់ពីអក្សរសិល្ប៍ និងវប្បធម៌ខ្មែរ។
៥-បង្កើនទំនុកចិត្ត និងជំនាញទំនាក់ទំនងជាលាយលក្ខណ៍អក្សរ ដើម្បីត្រៀមខ្លួនសម្រាប់ការសិក្សា និងការងារនាពេលអនាគត។
៦-បង្កើតបរិយាកាសប្រកួតប្រជែងប្រកបដោយភាពច្នៃប្រតិដ្ឋ យុត្តិធម៌ និងលើកទឹកចិត្តឱ្យសិស្សានុសិស្សបន្តអភិវឌ្ឍសមត្ថភាពផ្នែកភាសាខ្មែរ។
+9
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
…………………………………
កម្មវិធីប្រកួតប្រជែងសំណេរភាសាខ្មែរ វគ្គផ្តាច់ព្រ័ត្រ លើកទី១០ ឆ្នាំ២០២៦ សម្រាប់សិស្សានុសិស្សថ្នាក់ទី៤ ទី៧ និងទី១០
===================
សូមកោតសរសើរ និងថ្លែងអំណរគុណចំពោះអ្នកគ្រូៗដែលបានដឹកនាំសិស្សានុសិស្សក្រុមរបាំស្ម័គ្រចិត្តថ្នាក់ទី៣ នៃសាលា ប៊ែលធី អន្តរជាតិទី២៤ (សាខារង្វង់មូលគល់ស្ពានព្រែកតាមាក់) ចូលរួមបញ្ចេញសមត្ថភាព និងទេពកោសល្យក្នុងការសម្តែង «របាំនារីជាជួរ» កម្មវិធីប្រកួតប្រជែងសំណេរភាសាខ្មែរ វគ្គផ្តាច់ព្រ័ត្រ លើកទី១០ ឆ្នាំ២០២៦ សម្រាប់សិស្សថ្នាក់ទី៤ ទី៧ និងទី១០។
កម្មវិធីនេះបានប្រព្រឹត្ត នារសៀលថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅសាលា ប៊ែលធី អន្ដរជាតិទី៩ (សាខាស្ទឹងមានជ័យ)។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង៖
១-លើកកម្ពស់ការប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវ ស្របតាមក្បួនវេយ្យាករណ៍ និងអក្ខរាវិរុទ្ធ។
២-ជំរុញសិស្សានុសិស្សឱ្យស្រឡាញ់ អភិរក្ស និងលើកតម្កើងភាសាជាតិ ដែលជាអត្តសញ្ញាណដ៏មានតម្លៃរបស់ប្រជាជនខ្មែរ។
៣-អភិវឌ្ឍសមត្ថភាពក្នុងការតែងនិពន្ធ ការគិតវិភាគ ការស្រាវជ្រាវ និងការបញ្ចេញមតិយ៉ាងមានហេតុផលតាមរយៈការសរសេរ។
៤-បណ្តុះទម្លាប់អាន សរសេរ និងសិក្សាស្វែងយល់ពីអក្សរសិល្ប៍ និងវប្បធម៌ខ្មែរ។
៥-បង្កើនទំនុកចិត្ត និងជំនាញទំនាក់ទំនងជាលាយលក្ខណ៍អក្សរ ដើម្បីត្រៀមខ្លួនសម្រាប់ការសិក្សា និងការងារនាពេលអនាគត។
៦-បង្កើតបរិយាកាសប្រកួតប្រជែងប្រកបដោយភាពច្នៃប្រតិដ្ឋ យុត្តិធម៌ និងលើកទឹកចិត្តឱ្យសិស្សានុសិស្សបន្តអភិវឌ្ឍសមត្ថភាពផ្នែកភាសាខ្មែរ។
+9
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
…………………………………
កម្មវិធីប្រកួតប្រជែងសំណេរភាសាខ្មែរ វគ្គផ្តាច់ព្រ័ត្រ លើកទី១០ ឆ្នាំ២០២៦ សម្រាប់សិស្សានុសិស្សថ្នាក់ទី៤ ទី៧ និងទី១០
===================
ចូលរួមជាអធិបតីក្នុងកម្មវិធីប្រកួតប្រជែងសំណេរភាសាខ្មែរ វគ្គផ្តាច់ព្រ័ត្រ លើកទី១០ ឆ្នាំ២០២៦ សម្រាប់សិស្សថ្នាក់ទី៤ ទី៧ និងទី១០។
កម្មវិធីនេះបានប្រព្រឹត្ត នារសៀលថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅសាលា ប៊ែលធី អន្ដរជាតិទី៩ (សាខាស្ទឹងមានជ័យ)។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង៖
១-លើកកម្ពស់ការប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវ ស្របតាមក្បួនវេយ្យាករណ៍ និងអក្ខរាវិរុទ្ធ។
២-ជំរុញសិស្សានុសិស្សឱ្យស្រឡាញ់ អភិរក្ស និងលើកតម្កើងភាសាជាតិ ដែលជាអត្តសញ្ញាណដ៏មានតម្លៃរបស់ប្រជាជនខ្មែរ។
៣-អភិវឌ្ឍសមត្ថភាពក្នុងការតែងនិពន្ធ ការគិតវិភាគ ការស្រាវជ្រាវ និងការបញ្ចេញមតិយ៉ាងមានហេតុផលតាមរយៈការសរសេរ។
៤-បណ្តុះទម្លាប់អាន សរសេរ និងសិក្សាស្វែងយល់ពីអក្សរសិល្ប៍ និងវប្បធម៌ខ្មែរ។
៥-បង្កើនទំនុកចិត្ត និងជំនាញទំនាក់ទំនងជាលាយលក្ខណ៍អក្សរ ដើម្បីត្រៀមខ្លួនសម្រាប់ការសិក្សា និងការងារនាពេលអនាគត។
៦-បង្កើតបរិយាកាសប្រកួតប្រជែងប្រកបដោយភាពច្នៃប្រតិដ្ឋ យុត្តិធម៌ និងលើកទឹកចិត្តឱ្យសិស្សានុសិស្សបន្តអភិវឌ្ឍសមត្ថភាពផ្នែកភាសាខ្មែរ។
https://web.facebook.com/share/p/1DBYjWo4SC/
អបអរសាទរ! កម្មវិធីពិព័រណ៍ និងការប្រកួតប្រជែងគម្រោងអប់រំស្ទែម និងស្ទីម លើកទី៥ ឆ្នាំ២០២៦ នៃសាលា ប៊ែលធី អន្តរជាតិ
===================
នៅសល់តែ ២ថ្ងៃទៀតតែប៉ុណ្ណោះ កម្មវិធីពិព័រណ៍ និងការប្រកួតប្រជែងគម្រោងអប់រំស្ទែម និងស្ទីម លើកទី៥ ឆ្នាំ២០២៦ នៃសាលា ប៊ែលធី អន្តរជាតិ នឹងចាប់ផ្តើមហើយ! ដែលកម្មវិធីនឹងប្រារព្ធនៅថ្ងៃទី១ និងទី២ ខែកក្កដា ឆ្នាំ២០២៦ នាពេលខាងមុខនេះ នៅសាលសន្និសីទ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាសចោមចៅ)។
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
…………………………………
អបអរសាទរ! សិស្សសាលា ប៊ែលធី អន្តរជាតិ ដែលបានទទួលជ័យជម្នះក្នុងកម្មវិធីប្រកួតជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៦ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្តទៅវគ្គផ្តាច់ព្រ័ត្រ
===================
សូមកោតសរសើរប្អូនៗសិស្សសាលា ប៊ែលធី អន្តរជាតិ ដែលបានទទួលជ័យជម្នះក្នុងកម្មវិធីប្រកួតជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៦ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ចូលទៅកាន់វគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ «ការបញ្ជូនទណ្ឌិតជាក្មេងទំនើងទៅបម្រើការងារជួយដល់កងទ័ពជួរមុខ ជាចំណាត់ការដ៏មានប្រសិទ្ធភាពក្នុងការកែប្រែឥរិយាបថរបស់ពួកគេ» (ក្រុមស្រប) ក្រោមអធិបតីភាព ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
កម្មវិធីនេះប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ១៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលម៉ានី Kampus។
សូមជូនពរប្អូនៗឱ្យទទួលបានជោគជ័យក្នុងការប្រកួតវគ្គបន្ទាប់នាពេលខាងមុខ។
អបអរសាទរ! កម្មវិធីពិព័រណ៍ និងការប្រកួតប្រជែងគម្រោងអប់រំស្ទែម និងស្ទីម លើកទី៥ ឆ្នាំ២០២៦ នៃសាលា ប៊ែលធី អន្តរជាតិ
===================
នៅសល់តែ ៣ថ្ងៃទៀតតែប៉ុណ្ណោះ កម្មវិធីពិព័រណ៍ និងការប្រកួតប្រជែងគម្រោងអប់រំស្ទែម និងស្ទីម លើកទី៥ ឆ្នាំ២០២៦ នៃសាលា ប៊ែលធី អន្តរជាតិ នឹងចាប់ផ្តើមហើយ! ដែលកម្មវិធីនឹងប្រារព្ធនៅថ្ងៃទី១ និងទី២ ខែកក្កដា ឆ្នាំ២០២៦ នាពេលខាងមុខនេះ នៅសាលសន្និសីទ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាសចោមចៅ)។
ជួបគ្នាឆាប់ៗក្នុងកម្មវិធីពិព័រណ៍ និងការប្រកួតប្រជែងគម្រោងអប់រំស្ទែម និងស្ទីម នៃសាលា ប៊ែលធី អន្តរជាតិ លើកទី៥ ឆ្នាំ២០២៦ ដែលកម្មវិធីនឹងប្រារព្ធនៅថ្ងៃទី១ និងទី២ ខែកក្កដា ឆ្នាំ២០២៦ នាពេលខាងមុខនេះ នៅសាលសន្និសីទ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាសចោមចៅ)។
+9
អបអរសាទរ! ប៊ែលធី គ្រុប បានរៀបចំសិក្ខាសាលាបំប៉នជំនាញបច្ចេកទេសជូន បុគ្គលិក ប៊ែលធី សំណង់ លើប្រធានបទ “តួនាទី ភារកិច្ច និងទំនួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកសំណង់” សរុបប្រមាណ ៣០០នាក់
=======================
ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាបំប៉នជំនាញបច្ចេកទេសជូន បុគ្គលិក ប៊ែលធី សំណង់ លើប្រធានបទ “តួនាទី ភារកិច្ច និងទំនួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកសំណង់”។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លី សុវណ្ណ អគ្គនាយករង ប៊ែលធី គ្រុប ទទួលបន្ទុក ប៊ែលធី សំណង់ ព្រមទាំង ប្រធាន-អនុប្រធាន បុគ្គលិកគ្រប់ផ្នែកទាំងអស់ នៃ ប៊ែលធី សំណង់ ប្រមាណ ៣០០នាក់។
ពិធីបិទសិក្ខាសាលានេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃសៅរ៍ ១៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅស្នាក់ការកណ្ដាល ប៊ែលធី គ្រុប៕
+9
វគ្គបណ្តុះបណ្តាលខ្លីជូនក្រុមការងារគ្រប់គ្រង និងថតរូបសម្រាប់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់គណបក្សខណ្ឌ-សង្កាត់-ផ្សារ និងរដ្ឋបាលសាលាខណ្ឌ នៃខណ្ឌ៧មករា រាជធានីភ្នំពេញ
===================
ចូលរួមសំណេះសំណាលក្នុង "វគ្គបណ្តុះបណ្តាលខ្លីជូនក្រុមការងារគ្រប់គ្រង និងថតរូបសម្រាប់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់គណបក្សខណ្ឌ-សង្កាត់-ផ្សារ និងរដ្ឋបាលសាលាខណ្ឌ នៃខណ្ឌ៧មករា រាជធានីភ្នំពេញ" ជាមួយលោក លោកស្រី ជាសមាជិក-សមាជិកាគណបក្សសង្កាត់ទាំង៨ នៃខណ្ឌ៧មករា រាជធានីភ្នំពេញ នារសៀលថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅអគារស្នាក់ការកណ្តាល នៃប៊ែលធី គ្រុប។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង៖
១-លើកកម្ពស់សមត្ថភាព និងជំនាញរបស់សមាជិកគ្រប់គ្រង Facebook Page និងអ្នកថតរូប ក្នុងការបំពេញការងារប្រកបដោយវិជ្ជាជីវៈ។
២-ពង្រឹងចំណេះដឹងអំពីការគ្រប់គ្រងគេហទំព័រហ្វេសប៊ុកផ្លូវការ ការរៀបចំផែនការផ្សព្វផ្សាយ និងការបង្កើតខ្លឹមសារប្រកបដោយគុណភាព និងភាពទាក់ទាញ។
៣-បណ្តុះបណ្តាលបច្ចេកទេសថតរូប ថតវីដេអូ ការកាត់ត និងការផលិតមាតិកាឌីជីថល ស្របតាមស្តង់ដារនៃការផ្សព្វផ្សាយព័ត៌មាន។
៤-ពង្រឹងការប្រើប្រាស់បណ្តាញសង្គមប្រកបដោយក្រមសីលធម៌ ទំនួលខុសត្រូវ និងអនុលោមតាមគោលការណ៍របស់គណបក្ស និងរដ្ឋបាល។
៥-បង្កើនប្រសិទ្ធភាពការផ្សព្វផ្សាយព័ត៌មាន សកម្មភាព និងសមិទ្ធផលរបស់គណបក្សខណ្ឌ-សង្កាត់-ផ្សារ និងរដ្ឋបាលសាលាខណ្ឌ៧មករា ឱ្យបានទាន់ពេលវេលា ត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។
៦-ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការទំនាក់ទំនងសាធារណៈឱ្យកាន់តែមានភាពទំនើប ប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការក្នុងយុគសម័យឌីជីថល។
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
…………………………………
អបអរសាទរ! ពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេសទូទៅ ជូនដល់សិស្សានុសិស្សកម្រិត Preschool 6 ជំនាន់ទី៧៦ ដល់ទី៧៨ នៃសាលា ប៊ែលធី អន្តរជាតិ ទាំង ៣២ ទីតាំង សរុបចំនួន ២,៤១៤ ចែកចេញជា ៣ក្រុម៖ ក្រុមទី១ ពីសាខាទី១-ទី១០=៨១២នាក់ ក្រុមទី២ សាខាទី១១-ទី១៩=៨១០នាក់ និងក្រុមទី៣ សាខាទី២០-ទី៣២= ៧៩២នាក់
===================
នេះជាសកម្មភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រ ក្រុមទី៣ (សាខាទី២០ ដល់ទី៣២ ចំនួន ៧៩២នាក់)
ដើម្បីធ្វើការទាញយករូបភាព Original File សូមចុច
https://drive.google.com/drive/folders/1wPg0L4HIHhyjJRHVsKiFrGZ9zBHCgnlS?usp=sharing
កម្រងរូបភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេសទូទៅ ជូនដល់សិស្សានុសិស្សកម្រិត Preschool 6 ជំនាន់ទី៧៦ ដល់ទី៧៨ នៃសាលា ប៊ែលធី អន្តរជាតិ មកពីសាខាទី២០ ដល់ទី៣២ (ក្រុមទី៣) សរុបចំនួន ៧៩២នាក់។
ពិធីនេះបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃសៅរ៍ ១៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅសាលសន្និសីទ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាសចោមចៅ)។
+9
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
…………………………………
អបអរសាទរ! ពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេសទូទៅ ជូនដល់សិស្សានុសិស្សកម្រិត Preschool 6 ជំនាន់ទី៧៦ ដល់ទី៧៨ នៃសាលា ប៊ែលធី អន្តរជាតិ ទាំង ៣២ ទីតាំង សរុបចំនួន ២,៤១៤ ចែកចេញជា ៣ក្រុម៖ ក្រុមទី១ ពីសាខាទី១-ទី១០=៨១២នាក់ ក្រុមទី២ សាខាទី១១-ទី១៩=៨១០នាក់ និងក្រុមទី៣ សាខាទី២០-ទី៣២= ៧៩២នាក់
===================
នេះជាសកម្មភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រ ក្រុមទី៣ (សាខាទី២០ ដល់ទី៣២ ចំនួន ៧៩២នាក់)
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកនាយកសាខា (CD) នាយករងសាខាទទួលបន្ទុកភាសាអង់គ្លេសទូទៅ (DE) ដែលបានអនុវត្តតាមគោលការណ៍ថ្នាក់លើដែលបានដាក់ចុះយ៉ាងម៉ឹងម៉ាត់ និងពង្រឹងវិន័យបានយ៉ាងល្អតាមផ្នែកដែលខ្លួនទទួលខុសត្រូវ។ សាលាក៏សូមអរគុណចំពោះ លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានចែករំលែកចំណេះដឹង បទពិសោធន៍ និងខិតខំអប់រំ បង្ហាត់បង្រៀនក្មួយៗអស់ពីកម្លាំងចិត្ត កម្លាំងកាយ រហូតបានប្រឡងជាប់ និងទទួលបានវិញ្ញាបនបត្រនាពេលនេះ។
https://www.facebook.com/share/p/1La5VVJEQz/
+8
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
…………………………………
អបអរសាទរ! ពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេសទូទៅ ជូនដល់សិស្សានុសិស្សកម្រិត Preschool 6 ជំនាន់ទី៧៦ ដល់ទី៧៨ នៃសាលា ប៊ែលធី អន្តរជាតិ ទាំង ៣២ ទីតាំង សរុបចំនួន ២,៤១៤ ចែកចេញជា ៣ក្រុម៖ ក្រុមទី១ ពីសាខាទី១-ទី១០=៨១២នាក់ ក្រុមទី២ សាខាទី១១-ទី១៩=៨១០នាក់ និងក្រុមទី៣ សាខាទី២០-ទី៣២= ៧៩២នាក់
===================
នេះជាសកម្មភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រ ក្រុមទី៣ (សាខាទី២០ ដល់ទី៣២ ចំនួន ៧៩២នាក់)
អបអរសាទរ និងកោតសរសើរចំពោះសិស្សានុសិស្សកម្រិត Preschool 6 ជំនាន់ទី៧៦ ដល់ទី៧៨ នៃសាលា ប៊ែលធី អន្តរជាតិ មកពីសាខាទី២០ ដល់ទី៣២ (ក្រុមទី៣) សរុបចំនួន ៧៩២នាក់ ដែលបានខិតខំសិក្សារៀនសូត្រ រហូតបានប្រឡងជាប់ និងទទួលបានវិញ្ញាបនបត្រនាពេលនេះ។
សូមជូនពរសិស្សទាំងអស់ទទួលបានជោគជ័យ និងត្រូវបន្តខិតខំសិក្សារៀនសូត្របន្ថែមទៀត ដើម្បីក្លាយខ្លួនជាធនធានមនុស្សប្រកបដោយ សមត្ថភាព សីលធម៌ និងគុណធម៌ខ្ពស់ និងជាទំពាំងស្នងឫស្សីសម្រាប់ជួយអភិវឌ្ឍប្រទេសជាតិឱ្យបានកាន់តែរីកចម្រើនជឿនលឿននាពេលអនាគត។
https://www.facebook.com/share/p/18H27yeYqR/
+9
អបអរសាទរ ប៊ែលធី គ្រុប បានរៀបចំសិក្ខាសាលាបំប៉នជំនាញបច្ចេកទេសជូន បុគ្គលិក ប៊ែលធី សំណង់ លើប្រធានបទ “តួនាទី ភារកិច្ច និងទំនួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកសំណង់” សរុបប្រមាណ ៣០០នាក់
=======================
ប៊ែលធី គ្រុប បានរៀបចំពិធីបើកសិក្ខាសាលាបំប៉នជំនាញបច្ចេកទេសជូន បុគ្គលិក ប៊ែលធី សំណង់ លើប្រធានបទ “តួនាទី ភារកិច្ច និងទំនួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកសំណង់” ក្រោមអធិបតីភាព ឯកឧត្តម លី សុវណ្ណ អគ្គនាយករង ប៊ែលធី គ្រុប ទទួលបន្ទុក ប៊ែលធី សំណង់។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ប្រធាន-អនុប្រធាន បុគ្គលិកគ្រប់ផ្នែកទាំងអស់ នៃ ប៊ែលធី សំណង់ ប្រមាណ ៣០០នាក់។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់ នៃប៊ែលធី សំណង់ ឱ្យបានសិក្សាឈ្វេងយល់អំពីតួនាទី ភារកិច្ច និងទំនួលខុសត្រូវរបស់ខ្លួន ព្រមទាំងពង្រឹងសមត្ថភាពលើការងារបច្ចេកទេសសំណង់ និងការគ្រប់គ្រងការដ្ឋាន។ សិក្ខាសាលានេះ ក៏បានផ្តោតលើការចែករំលែកចំណេះដឹង ជំនាញ បច្ចេកទេស និងបទពិសោធន៍ជាក់ស្តែងស្តីពី៖
១-ការគ្រប់គ្រង និងដឹកនាំការដ្ឋានសំណង់
២-ការគ្រប់គ្រងគុណភាព ការរក្សាទុក និងការថែទាំសម្ភារៈសំណង់
៣-ការអនុវត្តបច្ចេកទេសក្រាលម៉ាប ការ៉ូ និងការលាបថ្នាំការពារជម្រាបទឹក
៤-ការអភិវឌ្ឍជំនាញរៀបឥដ្ឋ ជាងបូក និងជាងជ្រី
៥-ពង្រឹងការអនុវត្តវិធានសុវត្ថិភាពនៅតាមការដ្ឋាន
៦-បច្ចេកទេសប្រើប្រាស់ផលិតផលការពារជម្រាបទឹក សុីកា និងផលិតផលថ្នាំលាបឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស។
ពិធីបើកសិក្ខាសាលានេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃសៅរ៍ ១៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅស្នាក់ការកណ្ដាល ប៊ែលធី គ្រុប៕
https://www.facebook.com/share/p/1Do4C3rCtr/
+9
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
…………………………………
អបអរសាទរ! ពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេសទូទៅ ជូនដល់សិស្សានុសិស្សកម្រិត Preschool 6 ជំនាន់ទី៧៦ ដល់ទី៧៨ នៃសាលា ប៊ែលធី អន្តរជាតិ ទាំង ៣២ ទីតាំង សរុបចំនួន ២,៤១៤ ចែកចេញជា ៣ក្រុម៖ ក្រុមទី១ ពីសាខាទី១-ទី១០=៨១២នាក់ ក្រុមទី២ សាខាទី១១-ទី១៩=៨១០នាក់ និងក្រុមទី៣ សាខាទី២០-ទី៣២= ៧៩២នាក់
===================
នេះជាសកម្មភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រ ក្រុមទី៣ (សាខាទី២០ ដល់ទី៣២ ចំនួន ៧៩២ នាក់)
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ជាមាតាបិតា និងអ្នកអាណាព្យាបាលសិស្សទាំងអស់ ដែលបានជឿទុកចិត្ត និងតែងតែគាំទ្រលើការបណ្តុះបណ្តាលរបស់សាលា ប៊ែលធី អន្តរជាតិ និងបានបញ្ជូនបុត្រធីតារបស់ខ្លួនមកសិក្សានៅតាមបណ្តាសាខានៃសាលា ប៊ែលធី អន្តរជាតិ។ ជាពិសេសបានផ្តល់ឱកាសឱ្យសិស្សានុសិស្សធ្វើកិច្ចការផ្ទះ (Homework A&B) ផ្តល់អាហារូបត្ថម្ភគ្រប់គ្រាន់ និងបានខិតខំជំរុញបន្ថែមដល់កូនៗឱ្យគោរពគោលការណ៍ វិន័យសាលា និងសហការបានយ៉ាងល្អជាមួយគណៈគ្រប់គ្រងតាមសាខានីមួយៗ ព្រមទាំងបានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹកអញ្ជើញចូលរួមលើកទឹកចិត្តដល់បុត្រធីតារបស់ខ្លួនក្នុងពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេសទូទៅ ជូនដល់សិស្សានុសិស្សកម្រិត Preschool 6 នាថ្ងៃនេះ។
https://www.facebook.com/share/p/1KwwkcZoDZ/
+9
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
…………………………………
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ លើកទី១១ ឆ្នាំ២០២៦ វគ្គជម្រុះកម្រិតប៊ែលធី របស់សិស្សានុសិស្សចំណេះទូទៅថ្នាក់ទី៣ ទី៦ ទី៩ និងទី១២
===================
រូបភាពរសៀលថ្ងៃទី២៦ មិថុនា ២០២៦
សាលា ប៊ែលធី អន្ដរជាតិ បានរៀបចំកម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ លើកទី១១ វគ្គជម្រុះកម្រិតប៊ែលធី សម្រាប់សិស្សានុសិស្សថ្នាក់ទី១២ នៃសាលា ប៊ែលធី អន្តរជាតិ។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង៖
១-បណ្តុះសមត្ថភាពសិស្សានុសិស្សឱ្យមានភាពក្លាហាន ទំនុកចិត្ត និងភាពឈ្លាសវៃក្នុងការនិយាយជាសាធារណៈ
២-អភិវឌ្ឍជំនាញប្រាស្រ័យទាក់ទង ការប្រើប្រាស់ភាសានិយាយ និងការបង្ហាញគំនិតឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាព
៣-ពង្រឹងសមត្ថភាពក្នុងការត្រិះរិះពិចារណា ការរៀបចំគំនិត និងការបង្ហាញអំណះអំណាងប្រកបដោយហេតុផល
៤-លើកកម្ពស់ការស្រាវជ្រាវ ការស្វែងរកព័ត៌មាន និងការប្រើប្រាស់ចំណេះដឹងទូទៅក្នុងការរៀបចំអត្ថបទនិយាយ
៥-បណ្តុះភាពជាអ្នកដឹកនាំ ការទទួលខុសត្រូវ និងសមត្ថភាពក្នុងការបញ្ចេញមតិយោបល់ដោយគោរពអ្នកដទៃ
៦-ផ្តល់ឱកាសឱ្យសិស្សានុសិស្សបានបង្ហាញសមត្ថភាព ទេពកោសល្យ និងវាស់ស្ទង់សក្តានុពលរបស់ខ្លួន ដើម្បីត្រៀមចូលរួមការប្រកួតនៅកម្រិតខ្ពស់នាពេលអនាគត។
កម្មវិធីនេះបានប្រព្រឹត្តទៅ នារសៀលថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅសាលសហសិក្សា នៃសាលា ប៊ែលធី អន្ដរជាតិទី១០ (សាខាអាងទឹកអូឡាំពិក)។
https://www.facebook.com/share/p/1aaRiMvgks/
+9
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
…………………………………
អបអរសាទរ! ពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេសទូទៅ ជូនដល់សិស្សានុសិស្សកម្រិត Preschool 6 ជំនាន់ទី៧៦ ដល់ទី៧៨ នៃសាលា ប៊ែលធី អន្តរជាតិ ទាំង ៣២ ទីតាំង សរុបចំនួន ២,៤១៤ ចែកចេញជា ៣ក្រុម៖ ក្រុមទី១ ពីសាខាទី១-ទី១០=៨១២នាក់ ក្រុមទី២ សាខាទី១១-ទី១៩=៨១០នាក់ និងក្រុមទី៣ សាខាទី២០-ទី៣២= ៧៩២នាក់
===================
នេះជាសកម្មភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រ ក្រុមទី៣ (សាខាទី២០ ដល់ទី៣២ ចំនួន ៧៩២ នាក់)
សូមកោតសរសើរ និងថ្លែងអំណរគុណចំពោះអ្នកគ្រូៗ ដែលបានដឹកនាំសិស្សានុសិស្សក្រុមរបាំស្ម័គ្រចិត្តថ្នាក់ទី៣ ទី៤ និងទី៥ នៃសាលា ប៊ែលធី អន្តរជាតិទី៣០ (សាខាបុរីអ័រគីដេ ៦អា) ចូលរួមបញ្ចេញសមត្ថភាព និងទេពកោសល្យក្នុងការសម្តែង «របាំជូនពរ» ក្នុងឱកាសនៃពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេសទូទៅ ជូនដល់សិស្សានុសិស្សកម្រិត Preschool 6 ជំនាន់ទី៧៦ ដល់ទី៧៨ នៃសាលា ប៊ែលធី អន្តរជាតិ មកពីសាខាទី២០ ដល់ទី៣២ (ក្រុមទី៣) សរុបចំនួន ៧៩២ នាក់។
ពិធីនេះបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃសៅរ៍ ១៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅសាលសន្និសីទ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាសចោមចៅ)។
https://www.facebook.com/share/p/1G5TXXCtaq/
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
