The Web3 Perspective
Ir al canal en Telegram
The leading Web3 education hub in Cambodia 🇰🇭 Built by a collective of four passionate community builders. Learn. Share. Discuss.
Mostrar más2 867
Suscriptores
Sin datos24 horas
+747 días
+8230 días
Archivo de publicaciones
2 863
+1
Cetus ជា DEX ធំមួយនៅលើ SUI ត្រូវបាន Hack។ ចង់ដកលុយ ក៏ដក មិនទាន់ដែរ ព្រោះ ដូចជា Drain LP អស់ហើយ។
ខ្ញុំមាន តិចតួចនៅនឹងដែរ តែត្រឹម 10$ អីទេ ដោយសារធ្វើ Quest។ ភាគច្រើននៅលើ Blue និង Momentum។
នេះជាបញ្ហាធំមួយនៅលើ Web3, DeFi។ យើងប្រើប្រាស់ Projects ត្រឹមត្រូវហើយ ធំហើយ តែនៅ តែអាចមាន ការ Hack បានបែបនេះ។
ហើយបើបាត់លុយហើយ ពិបាកនឹងសង្ឃឹមថា បានមកវិញណាស់ លុះត្រាតែ Projects នោះអាចយកពី Hacker មកវិញ រឺ ជាប្រភេទ Projects ដែលមានទុនច្រើន គេ រៀនចំសង User តែម្តង គ្រាន់តែថា បើបាត់ច្រើនៗ កំរ ថាបានមកវិញ ស្រួលៗណាស់។
ចឹងវិធី ការពារ គឺមានតែ កុំដាក់លុយចូល DeFi ណាមួយ ច្រើនៗ ពេក។ បំបែក ប្រើ ពីរ បី អីទៅ ទោះមានបញ្ហា ក៏យើងមិនបាត់ទាំងអស់។
សំខាន់ចូលមើល Sui wallet លុយកើនដល់ ខ្ទង់សែន Billions។ មិនដឹងចាយទៅណាអស់ទេ😅
2 863
Top 2 mindshare on Zerion leaderboard 24hours នៅលើ Cookie ដែលកំពុង Build InfoFi ដូច Kaito ដែរ
2 863
រឿងជាច្រើន ដែលប៉ាន់ស្មានខុស នៅក្នុង Cycle នេះ។
- គិតថា 2024 នឹងមាន Christmas និង Year end rally ដូច Cycle មុន តែជាក់ស្តែងមិនមានទេ។
- គិតថា Q1 2025 ដែលជាឆ្នាំ ក្រោយ Halving នឹងជា Quarter មួយដែល ETH និង Altcoins ធ្វើបានល្អ ដូច 3 Cycles មុន តែមិនមានទេ។
- ក្រោយពី បញ្ហាជាច្រើន កើតឡើង ទាំង Tariff, សង្គ្រាម, US bond yield កើនឡើង, FED មិនទាន់បន្ថយការប្រាក់, FED មិនទាន់បញ្ឈប់ QT…
ខ្ញុំគិតថា ទីផ្សារ ជាពិសេស សំដៅលើ BTC នឹងមិនអាច ឡើង ដល់ ATH ក្នុង Q2, Q3 នេះទេ។ តែជាក់ស្តែង ឥលូវ Hit new ATH បាត់ហើយ។
💬អ្វីដែលយើងសង្កេត ឃើញ គឺ BTC បាន decoupled ពី Tech Stock មួយរយះចុងក្រោយនេះ ដែលពេលខ្លះ Stock ធ្លាក់ថ្លៃ តែ BTC អាចឡើង ទៅវិញ។
ការប៉ាន់ស្មាន រយះពេលខ្លីៗ ទៅតាមទិន្នន័យចាស់ៗ ក៏មិនសូវជា ត្រឹមត្រូវប៉ុន្មានដែរ ព្រោះស្ថានភាព សេដ្ឋកិច្ច និង ភូមិសាស្ត្រ នយោយបាន បានកែប្រែ ភ្លាមៗ ជាច្រើន ពេលដែល Trump ចាប់ផ្តើមចូលកាន់តំណែង។
តាមពិតបើយើងនិយាយតែ BTC ច្បាស់ណាស់គឺយើងនៅក្នុង Bull market ធំមួយហើយ។ តែអ្វីដែលពិបាក គឺ Altcoins ដែលក្នុង Cycle នេះ យើងមិនទាន់ឃើញមាន ការ ឡើងថ្លៃខ្លាំង ដូច Altseason កាលពី Cycle មុនៗ។
វាអាចថាមកពី Cycle នេះ BTC បានផ្លាស់ប្តូរ ទំរង់ របស់ខ្លួនទៅជា Digital goal កាន់តែ ច្បាស់លាស់ជាងមុន ដោយសារមាន អាមេរិក ចេញមុខយកធ្វើជា Strategic Reserves។ ហើយការមាន ETF ក៏បានធ្វើអោយ ក្រុមហ៊ុនធំៗ, ខាង TradFi…ចាប់ផ្តើមងាយស្រួល និង ហាន ទិញ BTC តាមរយះ ETF។
វាកាន់តែធ្វើអោយ BTC ដើរដាច់ដោយលែក និង មាន Narrative ខ្លាំងមួយ តែឯង ស្របពេល Altcoins ទាំងអស់ មិនមានអ្វី ថ្មីពេក ហើយកាន់តែលំបាក គឺ បញ្ហា ជាច្រើនបានកើតឡើង ទាំងការ បង្កើតកាក់ថ្មីច្រើន, Scam/Hack, Team pump and dump ជាដើម។
❓ចឹងតើយើងអាចនឹងមាន Altseason ទេ?
ចំឡើយគឺ ប្រាកដជាមាន តែសួរថាវា នឹងដូច Cycle មុនៗ ទេ? អានឹងប្រហែលពិបាកបន្តិចហើយ។
មិនអាច គ្រប់កាក់ឡើង 5ដង, 10ដង, 50ដង ដូចកាលជំនាន់ 2021 ទៀតទេ ព្រោះឥលូវមាន កាក់ច្រើន មាន Projects ច្រើន។
មួយទៀត យើងនៅតែមិនទាន់ឃើញ សញ្ញា Liquidity ដែលងាយនឹងហូរ ចូល Risk asset ទេ ដោយសារ FED នៅរក្សា ការប្រាក់ខ្ពស់មិនទាន់បន្ថយ។ គាត់នៅ រក្សា QT និង ជាពិសេស Bond yields នៅខ្ពស់នៅឡើយ ដែល ចន្លោះ 4% ទៅ 5%។
យ៉ាងណាក៏ដោយស្ថានភាពនេះ វាមិនអាចបែបនេះ រហូតទេ។ ដល់ចំនុចមួយដែល Bond yields កើនឡើងបន្ត ហើយតំរូវការទិញ Bond មិនសូវមាន ច្បាស់ណាស់ យើងនឹងឃើញ FED ចាំបាច់ ត្រូវតែចូលរួម ជួយរក្សា លំនឹងទីផ្សារ Bond ដោយយកលុយរបស់គាត់ ទិញ Bond ទាំងនោះ ដែលវា ដូចទៅនឹងការធ្វើ QE ដែរ ដោយសារ យើងមាន លុយថ្មីចូលទីផ្សារ។
ស្ថានភាពសេដ្ឋកិច្ច ក៏ដូចគ្នា។ បើ Trump ចង់ជំរុញអោយមាន ក្រុមហ៊ុន រោងចក្រ ច្រើនចូលមក អាមេរិក ដើម្បីបង្កើនការងារ និង ការនាំចេញ។ គាត់មិនអាចអោយ Dollar នៅ Strong ពេកទេ ព្រោះនឹងប៉ះពាល់ដល់ការ នាំចេញ។ ចឹងគេអាចនឹងព្យាយាម ធ្វើអោយ Dollar ធ្លាក់ចុះ បន្ថែមទៀត ដើម្បីជំរុញ ការនាំចេញ និង ជំរុញ សេដ្ឋកិច្ច។
រយះពេលខ្លី នេះវាអាចឡើងចុះ យ៉ាងមិច ខ្ញុំក៏មិនដឹងដែរ តែអ្វីដែលរំពឹង គឺ យើងអាចនឹងមាន Altseasons ធំ លុះត្រាតែ BTC ធ្វើបានល្អ ឡើងដល់ ATH ហើយ ស្ថានភាព Macro economics ក៏ត្រូវតែ ដល់ចំនុច ដែលជំរុញ សេដ្ឋកិច្ច ដែរ ដែលពេលនោះ លុយត្រូវ ចុះថោក នាំអោយ គ្រប់គ្នា ងាកទៅរក Risk asset កាន់តែច្រើន ចឹងយើងនឹងឃើញ Liquidity ចូល Altcoins ច្រើនដូចគ្នា។
‼️តែសួរថា ពេលណា? ខ្ញុំក៏មិនដឹងដែរ តែសង្ឃឹមថា អាច ចុងឆ្នាំនេះ ពេលដែល FED គាត់អាច បន្ថយការប្រាក់ មួយចំនួន ហើយបន្ថយ រឺ បញ្ឈប់ QT។ Bond yield ចាប់ផ្តើម ធ្លាក់ចុះ, Dollar ចាប់ផ្តើមធ្លាក់ចុះ បន្ថែម ចឹងយើងនឹង ឃើញមាន Bull market ចុងឆ្នាំ ដូច Cycle មុនៗ។
តែដូចខ្ញុំបញ្ជាក់ខាងលើ ខ្ញុំគិតខុស រហូតទេ ចឹងកុំជឿខ្ញុំពេក 😅។ គ្រាន់តែសរសេរ ការគិតខ្លះៗ ចែករំលែកគ្នា យើងតែប៉ុណ្ណោះ។
សំរាប់ខ្ញុំឥលូវនេះ គឺ នៅតែបន្ត DCA out ធម្មតា ដូចខ្ញុំធ្លាប់ប្រាប់គ្នាយើង ពីមុនៗ មក។
Good luck
2 863
អ្នកមាន Zerion ចាប់ពី level 6 ឡើងឆែក Wallet ផង។ បាន Free $WCT។
ខ្ញុំ level 8 បាន 26WCT។
2 863
អ្នកប្រើ Hyperliquid រឺ HyperEVM ច្រើន សាកឆែកមើល Wallet ផង។ ឆែកក្នុង Rabby Support HyperEVM។
លឺគ្នា យើងថា គាត់បាន Airdrops $Buddy។
តែខ្ញុំ អត់បាន 🤣
ក្រែងល មានអ្នកបាន អត់ចាប់អារម្មណ៍ ចឹងក៏ផុស បញ្ជាក់ទៅ
2 863
Onchain footprint still surprises us. Sometime you get 100$ to 200$ without notice.
Not much but honest work and I’m always grateful for it and what I have done on this web3 journey.
2 863
+2
អ្នកធ្លាប់ធ្វើ Campaign ARMA លើ Jumper ដែល deposit 50$ លើ AI នឹង គួរតែបាន GIZA airdrops។
ខ្ញុំបាន 1895 GIZA តំលៃ បច្ចុប្បន្ន បានប្រហែល 195$។
Check and claim here: http://www.gizaprotocol.ai/claim
Can swap on cow https://swap.cow.fi
2 863
+1
⚡ Update on Caldera
Caldera ជាប្រភេទ RAAS (Roll up as a service) ដែលជួយអោយអ្នកចង់បង្កើត Roll up ដូចជា L2, L3 ងាយស្រួលបង្កើត និង ចំណាយពេលតិច។
Caldera ក៏បានបញ្ជាក់ពីការ ចេញកាក់ $ERA របស់ខ្លួន នៅក្នុងឆ្នាំនេះដែល គ្រាន់តែមិនទាន់មាន ពត៍មានលំអិត ពី Tokenomics និង ពេលវេលា។
ចឹងហើយ 100% គឺ នឹងមាន Airdrops អោយ Community។
1- យើងក៏មិនដឹងច្បាស់ថា គេនឹងមាន លក្ខណ័យ៉ាងមិចខ្លះដែរ តែ គេធ្លាប់មាន Campaign បី ធំៗ កាលពីឆ្នាំមុន រួចហើយ នៅលើ Galxe, Layer3 និង Superboard។
ឥលូវនេះគេបង្កើត Campaign ថ្មីឈ្មោះ Catalyst ដែលធ្វើនៅលើ Website Caldera ផ្ទាល់។
Part1 គឺចូលទៅ Register domain name “….era” បាន 1 ក្នុង 1 wallet។ តំលៃ Free ទេ ហើយក៏អត់ប្រើ Gas fee អីដែរ។
Register here: https://catalyst.caldera.xyz/domain
ទាំងអ្នកថ្មី និង អ្នកចាស់ អាចចាប់ផ្តើមបាន ទាំងអស់គ្នា ព្រោះ យើងមិនច្បាស់ថា គេមាន លក្ខណ័អីខ្លះទេ ហើយភាគច្រើន Quest របស់ Caldera មិនសូវជា ចាំបាច់ ចំណាយច្រើនទេ ចឹងយើងក៏មិនពិបាកធ្វើដែរ។
2- អ្វីដែលអាចធ្វើបន្ថែម សំរាប់ ឧកាស បាន Airdrops គឺយើងប្រើ ប្រាស់ Blockchain ណាដែល Build លើ Caldera។
ចូលទៅ https://portal.caldera.xyz/ ទាំងអស់គ្នា នឹងឃើញ List របស់ Blockchain ទាំងអស់ ដែលប្រើប្រាស់ Caldera ចឹងការប្រើ Blockchain ទាំងនោះ ក៏អាចជា Criteria មួយដែរ។
មិនមែន ត្រូវទៅប្រើទាំងអស់ទេ។ យើងអាចប្រើ មួយណាបាន ប្រើមួយនឹងទៅ។ ហើយបើរើស Blockchain ណាដែល អាចមាន ឧកាសបាន Airdrops ទៀតកាន់តែល្អ ព្រោះ យើង Farm 2in1 មានន័យថា Farm blockchain នោះផង និង Farm interaction របស់ Caldera ផង។
បច្ចុប្បន្ន ខ្ញុំប្រើច្រើនមាន ពីរ គឺ Huddle Testnet និង ZeroNetwork ដែលជា Chain build លើ Caldera ដែរ ហើយខ្ញុំក៏ធ្លាប់និយាយពី ពីរ Projects នេះដូចគ្នា។
3- បើយើងអាច Yap បាន ក៏អាចនឹងបាន Airdrops ច្រើនដែរ សំរាប់ Top 100yapper ព្រោះគេមាន Leaderboard លើ Kaito ហើយ គ្រាន់តែថា វារៀងពិបាក បន្តិច សំរាប់ X account តូចៗ។ ខ្ញុំធ្លាប់នៅលើ LB 7D បាន ប៉ុន្មានថ្ងៃដែរ តែ ឥលូវក៏ធ្លាក់ចេញ ពី Top 100 ហើយ ដោយសារតែមាន គេ Yap ច្រើន។
ទាំងអស់នេះជា ការប៉ាន់ ស្មាន ប៉ុណ្ណោះ។ រឿង លក្ខណ័ ពិត ប្រាកដ យ៉ាងមិច គ្មានអ្នកណាដឹងទេ ចឹងមាន តែធ្វើអី ដែលអាចធ្វើបាន អោយបានច្រើនចំនុច។
2 863
អ្នក Farm MagicNewton ថ្មីៗ កុំភ្លេចចូលទៅ Guild ធ្វើ Task មួយចំនួន ដើម្បីបាន Credits ផង។
Do it here: https://guild.xyz/magic-newton
មើលផុសចាស់និយាយពី MagicNewton here: https://t.me/rtakhshare/7020
2 863
អ្នក Farm MagicNewton ថ្មីៗ កុំភ្លេចចូលទៅ Guild ធ្វើ Task មួយចំនួន ដើម្បីបាន Credits ផង។
Do it here: https://guild.xyz/magic-newton
មើលផុសចាស់និយាយពី MagicNewton here: https://t.me/rtakhshare/7020
2 863
អ្នក Farm Huddle Testnet កុំភ្លេច Mint 2M+ Nexus NFT នេះផង។
ចូលទៅ: https://testnet.huddle01.com/
រកមើលជ្រុងខាងក្រោមខាងឆ្វេង ឃើញ NFT នឹងហើយ។
អ្នកមិនធ្លាប់មាន Account ចូលទៅមើលផុសចាស់នេះសិន ដើម្បី ចាប់ផ្តើម សន្សំពិន្ទុ https://t.me/rtakhshare/7016
2 863
+1
ទីផ្សារ Bond អាមេរិក នៅតែ មិនទាន់មាន ស្ថេរភាព។ Bond yield ចាប់ផ្តើម ឡើងខ្លាំងវិញ ដែលជា សញ្ញា មិនល្អ។
ការឡើងចុះ តំលៃ Asset មួយរយះនេះ ក៏ ភាគច្រើន មិនច្បាស់លាស់ និង Manipulation ច្រើន។
ខ្ញុំក៏មិនច្បាស់ថា វានឹងទៅជាយ៉ាងមិចដែរ តែ Bond yields ឡើងខ្លាំង ហើយ FED នៅតែមិនបន្ថយការប្រាក់ នៅតែជា សញ្ញាមិនសូវល្អ សំរាប់ទីផ្សារ។
មានតែរងចាំមើល បន្តទៀត។ អ្នក Trade ដាច់ទាំង Long ទាំង Short ចឹងប្រុងប្រយត្ន័ផង។
2 863
ហើយនាំគ្នា Farm airdrops តាំងពី Founder នៅក្រៅ រហូតដល់ គេចាប់ ហើយនឹង។
អ្នក Farm Blum ដល់ណា ដល់ណីហើយ? លឺគេថា បាន 1k, 2k ស្រួលៗ ផង អានឹង។ កាលនុង គេល្បីពេក ក៏អត់បាន ចូលរួម Farm នឹងគេទៅ។
2 863
gm, អាជីវកម្មនេះ ម្យ៉ាងដែរ
ដាក់ កុំព្យូរទ័រ អោយម្នាក់មួយ Download Wallet អោយ ហើយបង្រៀន Farm airdrops ម៉ង បើជ្រុលជាជួល មកអង្គុយ បន្លំភ្នែក អ្នកផ្ទះដដែល 😅
Farm បាន ចែកគ្នា ម្នាក់ 50%។
Raise fund បើក មួយសិន។ ចូលរួមអត់?
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
