The Web3 Perspective
Ir al canal en Telegram
The leading Web3 education hub in Cambodia 🇰🇭 Built by a collective of four passionate community builders. Learn. Share. Discuss.
Mostrar más2 861
Suscriptores
-124 horas
-147 días
+8030 días
Archivo de publicaciones
2 860
+1
ជាបទពិសោធន៍មួយ ដែលត្រូវរំលឹកខ្លួនឯងបន្ថែម ក៏ដូចជា ទាំងអស់គ្នាដែរ។ ជាទូទៅខ្ញុំ តែងតែប្រយត្ន័ច្រើនដែរ និង មិនដែលមានបញ្ហាណាមួយ ទេ តាំងពីយើងយល់ដឹងច្រើន និង មានទំលាប់ប្រយត្ន័ប្រយែង។
តែលើកនេះអាចនិយាយបានថា ធ្វេសប្រហេស ដោយសារតែ មួយគិតថា ប្រហែលជាវាមិនច្រើនពេក ពីរ គឺពេលកំពុង ត្រូវផ្ញើរ SOSO ទៅ Bybit នឹងក៏កំពុងមានឆាត ការងារដែរ។
បញ្ហាគឺខ្ញុំ Copy Token Contract ដើម្បីមក Add ក្នុង Wallet។ ចឹង Address នឹងវាជាប់នៅក្នុង Clipboard ហើយ។ ពេលចង់ Send ទៅ CEX គឺត្រូវ Copy address ពី CEX មកដាក់។ ខ្ញុំក៏បានទៅ Copy address ពី CEX មកដែរ តែពេលទៅ Copy នឹងមាន Notification Message ចូលមក ក៏មិនចាប់អារម្មណ៍ និង ប្រញាប់ឆាត ប្រហែលមិនបាន Copy ត្រឹមត្រូវ ចឹងពេលយើងយកទៅ Paste ចូល Wallet គឺជា Address Token contract។
តាមធម្មតា ខ្ញុំតែងតែផ្ទៀងលេខកន្ទុយដែរ ជាពិសេសពេល Send លុយច្រើនៗ គឺតែងតែ Send តិចដើម្បីសាកសិន។ តែលើកនេះ គឺប្រហែសដោយខ្លួនឯង ដោយសារតែយើងធ្វើរឿងច្រើន ក្នុងពេលតែមួយ។
អាចនិយាយបានថា បាត់លុយអស់ប្រហែល 500$ ទៅ 1000$ ព្រោះជាក់ស្តែង បើខ្ញុំលក់ប្រហែល លក់តែ 50% ទេ។
ជាក់ស្តែងទៅ លុយប៉ុន្មានក៏សំខាន់សំរាប់ខ្ញុំដែរ ទោះ Airdrops 1$, 10$ ក៏ខ្ញុំតែងតែធ្វើបានត្រឹមត្រូវដែរ។
ចឹងសង្ឃឹមថា គ្នាយើងនឹងមិនជួបបញ្ហា ដូចខ្ញុំ ហើយព្យាយាម ប្រុងប្រយត្ន័ទាំងអស់គ្នា។ នៅក្នុង Crypto ការ Send token ខុសបែបនេះ គ្មានអ្នកណាមកជួយយើងបានទេ។
2 860
ឆាតបណ្តើរ Send SOSO បណ្តើរ Copy Address ច្រលំ។ ទៅដាក់ Address របស់ Token ដុតលុយចោល បាត់ហើយ 😰
2 860
Arkham មានកាក់, SoSoValue មានកាក់ ចឹង Nansen មានកាក់ក៏មិនមានអីចំលែកដែរ។
និយាយរួម វាលែងមានហេតុផល សួរថា Project នឹងបង្កលតកាក់មកធ្វើអីហើយ ទោះជាមិនមានហេតុផលអីទាំងអស់ ក៏គេអាចនិយាយថា ដើម្បី Decentralization និង Governance Vote ដែរ តែជាក់ស្តែង បង្កើតកាក់ ដូចឡើង IPO របស់ទីផ្សារ Stock ចឹង គោលដៅធំបំផុតគឺ Team និង Investor Exit the market (គេលក់យកចំណេញ និង ដើមដែលគេវិនិយោគ)។
Nansen នេះជា Platform សំរាប់មើលទិន្នន័យ និង Portfolio onchain។ ប្រហែលជាជិតចេញ Point ដើម្បី សន្សំយក Airdrops ហើយមើលទៅ។
ត្រឹមឥលូវនេះអ្វីដែលអាចធ្វើបាន
1- ចូលទៅ https://app.nansen.ai/ បង្កើត Account រួចភ្ជាប់ Wallet, Email និង Telegram account នៅក្នុង Account setting។
2- រៀនប្រើ Project នេះខ្លះៗ ទៅ ព្រោះ Feature ខ្លះមានប្រយោជន៍ដែរ តែអាសំខាន់ៗ មួយចំនួន ត្រូវបង់លុយ។ ខ្ញុំគិតថា បើមាន Airdrops មែន អ្នកបង់លុយនឹងបាន ច្រើនជាងគេហើយ គ្រាន់តែថា បង់ប្រចាំខែ ច្រើនដែរ ចឹងយើងមិនបាច់ខ្វល់ទេ ប្រើតែអា Free feature ទៅបានហើយ។
3- Nansen នេះក៏មានបង្កើត Validator នៅលើ Blockchain ជាច្រើនដែរ ដូចជា Atom, SUI, HYPE…. ចឹងបើយើងមានកាក់ទាំងនោះកំពុង Stake onchain ស្រាប់ គួរ Redelegate មក Nansen ខ្លះមក។
ត្រឹមឥលូវមានតែប៉ុណ្ណឹងទេ។ ចាំមើលគេចេញ Point មក ថាត្រូវធ្វើអីទៀត។
Good luck
2 860
អ្នកបានធ្វើ Winter Wonderland Campaign នៅលើ Layer3 អាចចូល Claim rewards បានហើយ។
Claim here: https://app.layer3.xyz/quests/pool-prize-rewards-winter-wonderland?ref=rtakh.eth
2 860
24hours ចុងក្រោយនេះ យើងឃើញមានពត៍មានល្អៗ ជាច្រើន ពាក់ពន្ធនឹង Cryptocurrency ដែល Trump គាត់បានធ្វើតាមសន្យា ភាគច្រើននូវអ្វី ដែលគាត់ធ្លាប់និយាយ កាលពីមុនបោះឆ្នោត។
ជារួម យើងនឹងឃើញ ច្បាស់គ្រប់គ្រង Digital asset នៅអាមេរិក ចេញឆាប់ៗ ជាពិសេសគឺ SAB 121 ដែលជាច្បាប់មួយកំណត់ច្បាស់ថា Crypto មួយណាជា Security មួយណា ជា Commodity។ នៅក្នុងនឹងក៏មាន Framework បើកផ្លូវអោយវិស័យធនាគារ រក្សាទុក និង ធ្វើ transaction ទៅលើ Digital asset បានដែរ ដែលអាចនិយាយបានថា ស្រដៀងនឹងអ្វីដែល ធនាគារជាតិយើងចេញថ្ងៃមុន។
SAB 121 នេះកាលពីជំនាន់ Joe Biden សភាអាមេរិក បានបោះឆ្នោតយល់ព្រម រួចហើយ តែ Joe Biden ផ្ទាល់បាន ប្រឆាំង វិញ ដោយសារគេអោយអតិភាព ទៅប្រធានាធិបតិ ក្នុងការ Veto ច្បាប់មួយចំនួន បាន ដោយមិនអោយរដ្ឋាភិបាល អនុវត្ត។ វាជារឿងធម្មតា ដែល រដ្ឋាភិបាលមុន មិនចង់អោយមានច្បាប់ ព្រោះងាយស្រួល ប្តឹង និង មិនអោយធនាគារ ពាក់ពន្ធ។
តែឥលូវនេះ គេបានលើកយកវា មកសិក្សា ម្តងទៀត។ ប្រសិនបើ សភា ព្រម ច្បាស់ណាស់ 100% គឺ Trump នឹង Sign ហើយ មិន Veto ទេ។
រឿងសំខាន់បច្ចុប្បន្ន គឺ ច្បាប់គ្រប់គ្រង Digital asset នៅក្នុង SAB 121 នេះ ដែលគួរតែ ចេញមកអនុវត្តសិន។ បន្ទាប់មក ទើបអាចមាន ការសិក្សា ទៅលើ Strategic Reserve ផ្សេងៗបាន។
រឿងដែលថា ហេតុអ្វី ពត៍មានល្អ Asset មិនឡើងថ្លៃ អានឹងពិបាក រកមូលហេតុពិតប្រាកដដែរ។
- អាចថា Investor price in រួចហើយ ទៅលើពត៍មានទាំងអស់នេះ តាំងពីមុន Trump ចូលកាន់តំណែងម្លេះ។
- មួយទៀតវាសុទ្ធតែ ជាការ កំណត់អោយសិក្សា ដែលគេមិនទាន់ដឹងពីលទ្ធផលយ៉ាងណា។ ហើយក្រោយចេញលទ្ធផលមក ត្រូវយកព្រម នៅក្នុងសភា សិន ដែលអាចមាន ភាពមិនចុះសំរុងគ្នា ខ្លះសំរាប់អ្នកស្អប់ Crypto ជាពិសេសខាង គណះបក្ស Democrats។ ចឹងប្រហែលជាគេរងចាំ អោយមានភាពច្បាស់លាស់ជាងនេះ។
- អាចមកពី ស្ថានភាពមិនច្បាស់លាស់ ដូចខ្ញុំនិយាយពី BOJ ទើបតែតំឡើងការ ប្រាក់នៅក្នុងអត្ថបទខាងលើ https://t.me/rtakhshare/6112 ដែលធ្វើអោយ Investor មិនទាន់ទុកចិត្ត ក្នុងការ ដកលុយ ចូល Risk asset ព្រោះ Bond yields បច្ចុប្បន្ន នៅតែខ្ពស់ ចឹងគាត់ទុកលុយក្នុង Bond ក្នុង US T-Bill គឺមាន សុវត្ថិភាពជាង ហើយក៏បានការប្រាក់ ខ្ពស់ផងដែរ។
- អ្នកខ្លះលើកឡើងថា វាជា ការ Shake out ចុងក្រោយមុន ពេលទីផ្សារឡើងខ្លាំង។ អាចថាមកពីនៅមាន គេ អាចគ្រប់គ្រងតំលៃ សិន ដែលភាគច្រើននៅលើ ទីផ្សារ តែងតែមានបែបនេះ។
- មួយវិញទៀតអាចមកពី យើងមិនទាន់មាន Retail investor FOMO in។ អ្នកវិនិយោគថ្មីៗ ភាគច្រើន មិនទាន់ FOMO ដោយសារតែ អាចថាប្រជាជន នៅតែជួបបញ្ហា សេដ្ឋកិច្ច គ្រួសារ ដូចគ្នា ដែលមិនទាន់ដល់ ដំណាក់កាល ដែលចង់ចូលវិនិយោគ។ ចឹងហើយយើង មិនមាន Liquidity ថ្មីចូល។
ជារួម គ្មានអ្នកណាដឹងច្បាស់ ពីមូលហេតុទេ។ យ៉ាងណាក៏ដោយ ពត៍មាន ល្អទាំងនោះវាជា សញ្ញាល្អ រយះពេលវែង សំរាប់ Crypto asset ដែលយើងនឹងមាន ច្បាប់គ្រប់គ្រង ច្បាស់លាស់។ ហើយប្រសិនបើ SAB 121 ត្រូវបាន អនុវត្តមែន យើងនឹងមាន Liquidity ថ្មី កាន់តែច្រើន ពី Bank, Institutional Company ធំៗ បន្ថែម នៅអាមេរិក ព្រោះទោះជាមាន ETF ក៏ដោយ តែ ក្រុមហ៊ុនមួយចំនួន នៅតែរងចាំ ច្បាប់គ្រប់គ្រង ច្បាស់លាស់ មុនពេលពួកគេ ចាប់ផ្តើម វិនិយោគលើ Crypto។
យ៉ាងណាក៏ដោយ ភាគច្រើននៃលុយធំៗ ទាំងនោះ អាចនឹងចូលទៅ តែ BTC ច្រើនជាងគេ ចឹងសំរាប់ Altcoins រឺ Altseason ប្រហែលត្រូវបន្តរងចាំមើល បន្ថែមទៀត ជាពិសេសគឺ ETF របស់ Altcoins ជាច្រើនដែលកំពុង តំរង់ជួរ ចាំអោយ SEC Approve នៅក្នុង ឆ្នាំនេះ។ បើមាន ETF Altcoins ផ្សេងៗ ច្រើន យើងប្រហែលជាអាចឃើញ លុយ ចាប់ផ្តើម Flow ចូល Altcoins បានច្រើនដូចគ្នា។
2 860
+1
BOJ បានសំរេចតំឡើង ការប្រាក់ 0.25% ទៀត ដែលការប្រាក់ សរុប ឡើងដល់ 0.5% ជាការប្រាក់ខ្ពស់បំផុត នៅក្នុងរយះពេលប្រហែល 20ឆ្នាំជាង ចុងក្រោយ។
ខ្ញុំនិយាយខ្លះៗ ពី “Japan Carry Trade” នៅក្នុងផុសចាស់មួយនេះ https://t.me/rtakhshare/6106
ប្រទេសជប៉ុនស្ថិតនៅក្នុងស្ថានភាពលំបាកបំផុតមួយ គឺបើការប្រាក់ទាបពេក Currency ខ្លួនឯងនឹងបន្តចុះថ្លៃ ដែលបង្ក អតិផរណានៅក្នុងប្រទេស កាន់តែធ្ងន់ធ្ងរ។ បើតំឡើងការប្រាក់ វាមិនត្រឹមតែ ប៉ះពាល់ដល់ សេដ្ឋកិច្ច ពិភពលោកទេ តែវាក៏ប៉ះខ្លាំង ដល់សេដ្ឋកិច្ច ខ្លួនឯង។
ចឹងហើយបានជាជប៉ុន មិនដែលហានតំឡើងខ្លាំងទេ។ យើងឃើញ ការតំឡើងខ្លាំង កាលអំឡុងឆ្នាំ 2007 និង ខ្ពស់បំផុត 2008, 0.5% ដូចឥលូវដែរ ដែលពេលនោះជា វិបត្តិ សេដ្ឋកិច្ច សកលធំមួយ បង្កមកពី វិបត្តអចលណទ្រព្យ របស់ អាមេរិក។ ចឹងហើយស្ថានភាពពេលនោះ គឺសឹងតែគ្រប់ប្រទេសត្រូវបន្ថយការប្រាក់ និង ចាក់លុយចូលទីផ្សារ ដើម្បីទប់ស្កាត់ វិបត្តិ។ លុយភាគច្រើន គឺជួយធនាគារ និង ក្រុមហ៊ុនហិរញ្ញវត្ថុធំៗ ដូចជា ក្រុមហ៊ុនធានារ៉ាប់រងជាដើម កុំអោយដួលតគ្នា បន្ថែមទៀត។
លើកនេះ ការសំរេចចិត្ត តំឡើងការប្រាក់ដល់ 0.5% ម្តងទៀត វាជាសញ្ញា មិនច្បាស់លាស់មួយ នៅក្នុងសេដ្ឋកិច្ច ពិភពលោក ខណះពេលដែល FED នៅអាមេរិក ក៏នៅបារម្ភ រឿង Inflation នៅក្នុងប្រទេសខ្លួនដូចគ្នា។
វាពាក់ពន្ធច្រើន មិនត្រឹមតែការប្រាក់ធនាគារកណ្តាលទេ តែវានឹងពាក់ពន្ធទៅដល់ ការប្រាក់ បណ្ណបំណុល របស់អាមេរិក និង ជប៉ុន ខ្លួនឯងដូចគ្នា។
បច្ចុប្បន្ននេះ ទីផ្សារ US Bond កំពុងតែមានភាពមិនច្បាស់លាស់ស្រាប់ ដោយសារមិនសូវមានអ្នកចង់ទិញ នាំអោយ ការប្រាក់ ត្រូវឡើងខ្ពស់ ទោះជា FED ចាប់ផ្តើមបន្ថយ ការប្រាក់ខ្លះៗ តែគេឃើញការប្រាក់របស់ Bond និង កម្ចីទិញផ្ទះនៅអាមេរិក មិនទាន់ចុះទេ តែបែរ ជាឡើងខ្លះទៅវិញ។
ខ្ញុំមិនអាចយល់ច្បាស់ 100% ទេ តែគ្រាន់តែដឹងថា ស្ថានភាព សេដ្ឋកិច្ច ពិភពលោកបច្ចុប្បន្ន គឺបែបនឹង។ ពីមួយឆ្នាំ ទៅមួយឆ្នាំ ពីមួយ Cycle ទៅ មួយ Cycle ប្រទេសនីមួយៗ កាន់តែបង្គរ បញ្ហា កាន់តែធំឡើងៗ ដែលវាកាន់តែ ពិបាកដោះស្រាយ ដោយសារតែ ធ្វើអីខុសតែ បន្តិច អាចនឹងបង្ក ជាបញ្ហា សកល ម្តងទៀត។
តំឡើងការប្រាក់ ក៏ពិបាក។ បន្ថយក៏ពិបាក។ ទុកនៅនឹងក៏មិនប្រាកដថា ល្អ។ មិន Print លុយក៏ពិបាក, Print លុយក៏ពិបាក។
វាមិនដល់ថ្នាក់ ថាដួលរលំអីទេ។ យ៉ាងច្រើនរដ្ឋាភិបាលនីមួយៗ នៅតែបន្ត Print លុយ ពេលមានវិបត្តិធំ តែវាមិនមែនជាដំណោះស្រាយរយះពេលវែង។ វាគ្រាន់តែ ដោះស្រាយភ្លាមៗ អោយតែបានបានសិន តែផលប៉ះពាល់ ទៅថ្ងៃក្រោយកាន់តែធំ។
ការតំឡើងការប្រាក់នេះមិនធ្វើអោយទីផ្សារចុះខ្លាំង ដូចកាលពីខែ 08-2024 អាចដូចខ្ញុំនិយាយក្នុងផុសចាស់របស់ខ្ញុំខាងលើ ដែលនៅអាមេរិក បច្ចុប្បន្ន មិនសូវបារម្ភ ពី Recession ពេក ហើយគេនៅជឿថា Trump អាចនឹងជំរុញសេដ្ឋកិច្ច បន្ថែមបាន។ មួយទៀតអាចដោយសារ ទីផ្សាររំពឹងទុក រួចហើយ ដោយមិន ភ្ញាក់ផ្អើល ដូចកាលខែ 08 ដែលភាគច្រើនគេមិនរំពឹងថា គាត់នឹងតំឡើងការប្រាក់។
2 860
+1
One tweet and one live stream tonight at 11pm.
Let see what coming 😁
I don’t know too. But Trump remark to World economic forum is also important for his view on world economic.
Let see he will talk anything related to crypto or not.
You can watch live here at 11pm: https://www.youtube.com/live/bFVIIdkekjE?si=sFFElV8jurLUzGow
2 860
Sosovalue airdrop season 1 ឆែក Allocation បានហើយ។
ស្អែក Claim បានម៉ោង 4pm និង List លើ Bybit ម៉ោង 5pm។
Check here: https://sosovalue.com/exp
- Season 2 ក៏កំពុងបន្តសន្សំពិន្ទុដែរ ដោយមានការចូល ទៅធ្វើ Task ប្រចាំថ្ងៃមួយចំនួន ពាក់ពន្ធនឹង Social network។
Can use my referral here to join: https://sosovalue.com/join/R0D62D60
- Campaing មួយទៀតគឺ ទិញ ប្រភេទ Index SSI របស់គេ ហើយ Stake ដើម្បីយក Airdrop pool 30,000,000 SoSo។
ពីរថ្ងៃទៀតទើបចាប់ផ្តើម Staking។ អានេះត្រូវប្រើលុយ ចឹងបើមិនចង់ចំណាយទេ យើង Farm តែ Point season 2 ទៅបានហើយ។
Can check this campaign here: https://ssi.sosovalue.com/reward
2 860
Jup Airdrops 2 អាច Claim បានហើយ។ មានពីរ Option Claim and Stake និង Claim ធម្មតា។
គេដូចមិនទាន់អោយ Bonus អ្នក Claim និង Stake នឹងទេ ចឹងគ្នា យើងគិតអោយច្បាស់ផង មុន Click។
Claim here: https://jupuary.jup.ag/
—————————
❗️ Disclaimer: NFA, DYOR
💡 All of my social media
💌 Message for new community members
2 860
ថ្ងៃ 24th ម៉ោង 10am BOJ (Bank of Japan) នឹងត្រូវប្រកាសពីការប្រាក់ ថ្មី។ វាដូចអ្វីដែលយើងតាមដាន នៅពេល FED ប្រកាស ការប្រាក់ចឹង គ្រាន់តែនេះជាការប្រាក់របស់ ប្រទេស ជប៉ុន។
តើវាពាក់ពន្ធអី នឹងសេដ្ឋកិច្ច ពិភពលោក? ប្រទេសជប៉ុន ជាមហាអំណាចសេដ្ឋកិច្ចមួយដែរ បើយើងគិតពីទំហំ GDP។ តែជប៉ុន ក៏ជាប្រទេសមួយដែលមានបំណុលសាធារណះ ច្រើនបំផុតដែរ បើធៀបបំណុល នឹង GDP គឺ 200% ជាង។
នៅក្នុង សេដ្ឋកិច្ច គេមាន ឃ្លាមួយ “Japan carry trade unwind” ដែលមានន័យថា នៅពេលដែលលុយ Japanese Yen អាចឡើងខ្លាំង ធៀបជាមួយ Dollar USD វានឹង ធ្វើអោយអ្នក វិនិយោគជប៉ុន ត្រូវលក់ Asset ផ្សេងៗ ដើម្បី ប្តូរមក លុយ Japanese Yen វិញ ដែលវាអាចបង្ក អោយ Asset ធ្លាក់ថ្លៃ។
វាគ្រាន់តែ ការពន្យល់ ងាយៗ តែជាក់ស្តែង សេដ្ឋកិច្ចជប៉ុន ដែលពាក់ពន្ធនឹង អាមេរិក វា ស្មុគស្មាញច្រើនជាងនេះ ព្រោះជប៉ុនក៏ជាប្រទេសមួយដែល កាន់បណ្ណបំណុល អាមេរិក ច្រើនបំផុតមួយដែរ។
កាលពីខែ 08-2024 BOJ តំឡើងការប្រាក់ 0.25% ស្របពេលជាមួយ ទិន្នន័យ Unemployment Rate របស់អាមេរិក ចេញមកមិនល្អ ដែលគ្រប់គ្នាភ័យរឿង Recession។ កត្តាធំៗ ទាំងពីរនេះបាន រុញអោយ Stock market ធ្លាក់ថ្លៃខ្លាំង ហើយ Crypto ក៏ធ្លាក់ខ្លាំងដូចគ្នា។
ខ្ញុំបានពន្យល់ខ្លះៗ ពីស្ថានភាពខែ 08-2024 នៅក្នុងវីដេអូមួយនេះ
YouTube
Spotify
Apple podcast
លើកនេះទីផ្សាររំពឹងថា នឹងមានការ តំឡើង 0.25% ទៀត។ តើវាអាចនឹង បង្កបញ្ហាអោយ Asset ធ្លាក់ថ្លៃ ដូចមុនទេ?
ខ្ញុំក៏មិនអាចដឹងច្បាស់ដែរ ប៉ុន្តែបើគិតលើស្ថានភាព ជាក់ស្តែង ការតំឡើងលើកមុន គឺជាការតំឡើងដំបូង ក្រោយពេល ការប្រាក់នៅជប៉ុន សឹងតែ 0% រយះពេលយូរមកហើយ។ វាជាការ ភ្ញាក់ផ្អើលដល់ ទីផ្សារ ស្របពេលស្ថានភាពនៅអាមេរិក មិនច្បាស់លាស់ ដែលវាធ្វើអោយមានការ Sell off ខ្លាំងភ្លាមៗ។
លើកនេះ នៅអាមេរិក មិនសូវជាមានការបារម្ភខ្លាំងពី Recession ហើយទីផ្សារ អាចនឹង មានលំនឹងជាងមុន ដោយសារ មិនភ្ញាក់ផ្អើល ដូចមុនខ្លាំងពេក ប្រសិនបើគាត់តំឡើងមែន។
យ៉ាងណាក៏ដោយបើ FED មិនបន្ថយការប្រាក់ តែ BOJ គាត់នៅបន្តតំឡើង វានឹងនៅតែប៉ះពាល់ ដល់ ទីផ្សារដដែល។
យើងគួរតែ ស្វែងយល់ ពី “Japan Carry Trade” នេះ បន្ថែម បើចង់ស្វែងយល់ពី Macro economic ពិភពលោក។
ខ្ញុំមិនមែនអ្នកជំនាញទេ។ អ្វីដែលខ្ញុំយល់ ពេលខ្លះវាអាចខុស ចឹងសូមគ្នាយើងយកទៅ ផ្ទៀងផ្ទាត់បន្ថែមផង។
—————————
❗️ Disclaimer: NFA, DYOR
💡 All of my social media
💌 Message for new community members
2 860
យើងអាចធ្វើអីបាន ខ្លះ ក្នុង Crypto currency?
1- Trading: មិនថា Spot, Future, Option trading គឺសុទ្ធតែអាច រកប្រាក់ចំណេញបាន តែត្រូវការ ជំនាញ និង បទពិសោធន៍ពិតប្រាកដ ច្បាស់លាស់។ ហានិភ័យក៏ខ្ពស់ដែរ ក្នុងការខាតបង់។
2- Investing: វិនិយោគ ទៅលើ Project រយះពេលវែង ជាពិសេស Project ដែលយើងគិតថា ដោះស្រាយ បញ្ហាណាមួយ ក្នុងសង្គមពិតប្រាកដ។ ឧទាហរណ៍ BTC ជា Store of value មួយដែលជួយអោយយើង ការពារ Purchasing power របស់ទ្រព្យសម្បត្តិ របស់យើង។
3- Farm airdrops: ស្វែងរក Projects ថ្មី ដែលមិនទាន់ចេញ កាក់ ហើយប្រើប្រាស់ ដើម្បី មានឧកាសអាចទទួលបាន Airdrops នៅពេល Projects គេ TGE (Token Generation Event)។ វាមានច្រើនប្រភេទ ណាស់ ដូចជា Telegram mini app/mini game, Testnet projects, Mainnet projects, new dApp…។ វាតំរូវអោយយើងយល់ដឹងច្រើនពីការប្រើប្រាស់ Wallet, Network, dApp នីមួយៗ អោយបានច្បាស់លាស់ ហើយក៏ត្រូវចេះការពារខ្លួនពី Scam/Hack ដែរ ព្រោះនៅលើ Web3 មានហានិភ័យខ្ពស់។
4- Farm DeFi Yield: ការស្វែងរក ការប្រាក់ ផ្សេងៗ ដែលអាចបានលើសពី អ្វីដែលយើងធ្លាប់ដឹងនៅខាងក្រៅ។ នៅលើ DeFi មានប្រភេទ Yield ខ្លះយើងអាចរកបាន ដល់រ៉ាប់រយ រ៉ាប់ពាន់ភាគរយ ក្នុងឧកាសល្អណាមួយ ជាពិសេស CL Pool (Concentrated Liquidity Pool) តែវាមិនមែនអាចបានរហូត រឺ ងាយស្រួលពេកនោះទេ វានៅតែទាមទារ ចំណេះដឹង ហើយក៏មានហានិភ័យអាចខាត IL (Impermanent Lose) ដែរ។ Yield មួយចំនួនទៀតដូចជា Staking, Deposit collateral, Leveraging…ជាដើម សុទ្ធតែអាចអោយយើងរកចំណូលបន្ថែម នៅលើ ទុនដែលយើងមាន។
ហានិភ័យធំបំផុតគឺ Smart contract risk ដែល Projects ទាំងនោះអាចត្រូវបានគេ Hack។ ចឹងហើយ មិនមានអីបានមកដោយគ្មាន ហានិភ័យទេ។ ត្រូវយល់ដឹងពីវា ហើយមាន Risk management អោយបានត្រឹមត្រូវ។
5- KOL/Influencer: ដូចវិស័យផ្សេងៗ ដែរ ប្រសិនបើយើងមានជំនាញណាមួយ យើងអាចព្យាយាមចែករំលែក បង្កើត Community ដើម្បីអាចរកចំណូលបាន ពី Referral link, Collaboration, Partner, Sponsor ជាដើម។
6- NFT Flipping: វាអាចនិយាយបានថា ដូចទៅនឹងការ Trade ដែរ គ្រាន់តែវា ខុសគ្នា ពីការ Trade ធម្មតា មក Trade NFT វិញ។ វាជាផ្នែក មួយផ្សេងទៀត ដែលទាមទារ អោយយើង រៀនសូត្រច្រើន ដូចគ្នា ដើម្បីស្វែងយល់ និង មានសង្ឃឹមអាច Flip NFT បានចំណេញ។
7- Web3 job: វាដូចគ្នា ទៅនឹង ការងារដែលយើងធ្វើដែរ។ មានច្រើនតួនាទី ច្រើនផ្នែក តែសំខាន់គែត្រូវការ អ្នកយល់ដឹង នៅក្នុងវិស័យនេះច្រើន។ ឧទាហរណ៍ យើងអាចនឹងមានតួរនាទី Designer នៅតាមក្រុមហ៊ុនធម្មតា តែបើ អោយគាត់ទៅធ្វើ Designer នៅក្នុង Projects web3 ដោយគាត់មិនយល់ពី Web3 សោះ វានឹងពិបាក ចឹងបើ យើងមានជំនាញណាមួយ ហើយ យើងយល់ដឹងពី Crypto, Web3, Blockchain បានច្រើន យើង ក៏មានឧកាសខ្ពស់ ក្នុងការស្វែងរកការងារ នៅក្នុងវិស័យនេះ។
CM (Community Manager) ក៏ជាតួរនាទីមួយដែលអាច នឹង មានតំរូវការច្រើន នៅពេល ក្រុមហ៊ុន ពាក់ពន្ធ នឹង Web3 ច្រើនត្រូវការបង្កើត Community។
ជារួមខ្ញុំមិនបានមក ពន្យល់ចំនុចណាមួយលំអិតទេ គ្រាន់តែចង់ បង្ហាញថា វាមានឧកាសច្រើន មានចំនុចច្រើន ដែលត្រូវស្វែងយល់ មិនមែនចូលមក Crypto ដឹងតែត្រូវ Trade 10X, 50X, 100X នោះទេ។ យើងចង់ធ្វើយ៉ាងមិចក៏បាន តែសំខាន់ សួរខ្លួនឯង ថាយើងពិតជា សាកសម នឹងជំនាញមួយនឹង រឺ អត់? វាមានប្រយោជន៍អ្វីផ្សេង ទៅថ្ងៃខាងមុខ រឺ អត់?
ការសាកច្រើនជារឿងល្អ ព្រោះគ្មានអ្នកណាដឹងថា ខ្លួនឯងអាចធ្វើបាន រឺ អត់ទេ មុនពេលសាកល្បង គ្រាន់តែថា ចេះប្រយត្ន័ប្រយែង ជាពិសេសពាក់ពន្ធនឹងលុយកាក់ ទោះជារៀន Trade, Invest, Farm airdrop…ផ្នែកនីមួយៗ សុទ្ធតែមាន ហានិភ័យ ផ្សេងៗ គ្នា ដែលអាចអោយយើងបាត់បង់លុយកាក់ ជាច្រើន ដូចនេះ ព្យាយាមប្រើប្រាស់លុយដែលអាចបាត់បាន រផនអោយបានច្រើន ហើយចុងក្រោយ រើសយកមួយណា ដែលខ្លួនឯងចូលចិត្ត ហើយអាចបន្ត សិក្សា ស៊ីជំរៅជាមួយវាបាន។
មិនមែនតែនៅក្នុង Crypto ទេ។ នៅក្នុងការងារ រឺ វិស័យផ្សេងៗ ក៏ប្រហាក់ប្រហែលគ្នា។ ស្វែងរកអ្វីដែលត្រូវនឹងខ្លួនឯង អោយឃើញ ហើយអភិវឌ្ឍន៍វាអោយទៅជាជំនាញ ដែលអាចរកចំណូលអោយយើងបាន។
2 860
+2
Cycle នេះ បើយើងនិយាយពាក្យ Altcoins គឺមានច្រើនណាស់ អាចថាច្រើនជាង Cycle មុន រ៉ាប់ម៉ឺន រ៉ាប់សែនដង ដោយសារតែការ បង្កើត Project ធំៗ ដូចជា L1, L2 កាន់តែងាយស្រួល ហើយបើនិយាយដល់ប្រភេទ Meme coins រឺ AI Agent វិញ មួយថ្ងៃៗ ចេញមក រ៉ាប់ពាន់ រ៉ាប់ម៉ឺន កាក់។
តើ Altseason វានឹងឡើងទាំងអស់ ដូច Cycle មុនៗទេ?
បើយើងមាន Bull market រឺ Altseason មែន ច្បាស់ណាស់ យើងអាចនិយាយបានថា ភាគច្រើនឡើង តែមិនអាចទាំងអស់ទេ។ Projects ប្រភេទ rug, projects ដែល dev ដើរចេញហើយមិនមានការ អភិវឌ្ឍន៍ទៀត, projects ដែលមានគេ hack, projects ដែលមិនសូវមានការ Update អោយទាន់ trends អីជាដើម គឺប្រហែលជាមិនអាចឡើងមកវិញផង។
ហើយក្នុងចំណោម Altcoins ដែលឡើង ក៏ប្រហែលជាមិនឡើងខ្លាំងទាំងអស់ដែរ។ វាអាចឡើងតាម ប្រភេទនីមួយៗ នៅពេលដែល Narrative ត្រូវចំពេល ហើយ បី បួន សប្តាហ៍ក្រោយ អាចនឹងមានអ្វីថ្មីទៀត Narrative ក៏ប្តូរ ហើយ Liquidity ក៏នឹងប្តូរទៅតាមដូចគ្នា។
យើងមិនអាច រត់តាមទីផ្សារ ក្រោយពេល ពត៍មានចេញ រឺ Narrative ត្រូវបាន ផ្ទុះហើយនោះទេ។ បើធ្វើបែបនឹង ហានិភ័យខ្ពស់ ព្រោះអាចចំណេញ តិចជាង ការខាត។
ឧទាហរណ៍ Trump Announce AI Funding 500B បានធ្វើអោយប្រភេទ AI Agent, DefAI, អីជាដើម ឡើងខ្លាំងជាងគេ ថ្ងៃនេះ។ ប្រភេទកាក់ទាំងនោះ ចុះច្រើនណាស់ ប៉ុន្មានថ្ងៃមកនេះ ពេលគេ ផ្ទុះរឿង Meme coins។ បើអ្នកចូលចិត្ត AI ហើយនៅតែបន្ត DCA ដោយជឿលើ Theory និង Conviction របស់ខ្លួនឯង អាចថា អារម្មណ៍មិនល្អ ប្រហែល មួយសប្តាហ៍មុន ព្រោះកាក់ AI ចុះច្រើន។
តែបើបានទិញពេលចុះ នោះ មកដល់ថ្ងៃនេះ ចំណេញច្រើនគួរសម។
ខ្ញុំលើកឧទាហរណ៍នេះ គោលបំណងសំខាន់ គឺចង់បញ្ជាក់ថា ការរត់តាមទីផ្សារ វាមិនខុសទេ បើយើងជំនាញ រឺ តាមដាន News, Narrative លើទីផ្សារបានដិតដល់។ តែបើយើងមិនអាចធ្វើចឹងបាន ការ ត្រៀម Narrative ពីរ បី នៅក្នុង Portfolio របសើខ្លួន វាជារឿងសំខាន់ ព្រោះ ប្រភេទខ្លះវាមិនទាន់ឡើង តែដល់ពេលវាត្រូវឡើង គឺឡើងខ្លាំង ហើយយើងចាំ Take profit វិញ។
វាមិនមែនថា ធ្វើចឹងស្រួលរកប្រាក់ចំណេញអីទេ តែវា ហានិភ័យទាបជាង ការត់តាមទីផ្សារបន្តិច។ ហើយបើយើងមានចំណេះដឹងច្រើន ផង យើងអាចនឹងរើស កាក់ រឺ Narrative ដែលត្រូវបានច្រើន នៅក្នុង Cycle នេះដែរ។
គ្រាន់តែជាឧទាហរណ៍ មួយជ្រុងទេ។ ជារួមយើងមិនអាចមាន វិធីសាស្ត្រ ណាដែលត្រឹមត្រូវ 100% ងាយចំណេញនោះទេ។ មានតែព្យាយាម រៀនសូត្រ បង្កើនចំណេះដឹង ខ្លួនឯង ហើយ បន្តតាមដាន ទីផ្សារ តទៅទៀត។
2 860
+1
ប៉ុន្មាន សប្តាហ៍នេះ ក្រុមហ៊ុន នៅអាមេរិក ចាប់ផ្តើមប្រកាស ពីទិន្នន័យ ចំណេញ ខាត Q4 2024។
បើក្រុមហ៊ុនធំៗ ភាគច្រើន នៅតែបន្ត ការចំណេញ បានល្អ យើងនឹងឃើញ Stock market នៅអាមេរិក ឡើងថ្លៃ។ ឧទាហរណ៍ដូចករណី Netflix ដែលទើបតែចេញ ទិន្នន័យធ្វើអោយ Stock ឡើងថ្លៃភ្លាមៗ។
ក្រុមហ៊ុន Tech ធំៗ មួយចំនួនដូចជា Microsoft, Meta, Tesla នឹងប្រកាស នៅថ្ងៃទី 29th។
Nvidia ប្រកាសនៅថ្ងៃទី 26th ខែ 02 រៀងយឺតជាងគេ ដោយសារ Fiscal year របស់គាត់ ខុសពី ក្រុមហ៊ុនភាគច្រើន។
ពេល Stock ធ្វើបានល្អ តាមធម្មតា វានឹងជះឥទ្ធិពល ល្អជារួម ដល់ទីផ្សារ ហើយវាក៏អាចធ្វើអោយទីផ្សារ Crypto ឡើងផងដែរ។
បើក្រុមហ៊ុន មិនសញវចំណេញ ដូចការរំពឹងទុក គេនឹងនាំគ្នា បារម្ភពី សេដ្ឋកិច្ច បារម្ភពីក្រុមហ៊ុនទាំងនោះ កាន់តែកាន់បន្ថយបុគ្គលិក នាំអោយមាន Recession ជាដើម។ ចឹងបើ Stock market ធ្វើមិនបានល្អ, Crypto market ក៏ពិបាកនឹងឡើងដែរ។
តែឃើញការ ព្យាករណ៍ ភាគច្រើនគឺ ប្រាក់ចំណេញកើនឡើង ស្របពេលដែលគេជឿថា Trump នឹងជួយជំរុញ ប្រាក់ចំណេញរបស់ ក្រុមហ៊ុននៅអាមេរិកបាន តាមរយះ ការបន្ថយពន្ធ ការបន្ថយច្បាប់គ្រប់គ្រង ជាដើម ដែលវាជាចំនុចល្អមួយ ជួយអោយ ការ រំពឹងទុកថា Stock market នៅអាចបន្តធ្វើបានល្អ នៅក្នុងឆ្នាំនេះ។
2 860
Previous post: https://t.me/rtakhshare/6039
សំរាប់អ្នកបាន JUP Airdrops នឹងអាច Claim បាននៅយប់នេះ ម៉ោង 10:30pm។
- ចូលទៅឆែក Allocation និង Connect email អោយហើយ https://jupuary.jup.ag/
- Download Jupiter mobile app ហើយ Import wallet ដែលបាន Airdrop ចូល ដើម្បីត្រៀម Claim និង Stake នៅលើ Mobile app ដើម្បីបាន Bonus បន្ថែម។
- សំរាប់ Bonus បន្ថែម មិនច្បាស់ថា បាន ប៉ុន្មានទេ អាចយប់នេះ គេនឹងបញ្ជាក់ច្បាស់។ តែសំរាប់តែ អ្នក Claim និង Stake តែប៉ុណ្ណោះ។ មានន័យថា បើចង់លក់ ត្រូវ Unstake ចាំ 30ថ្ងៃ។ ចឹងអ្នកចង់លក់ភ្លាមៗ មិនបាច់ខ្វល់ ក៏បាន, Claim ធម្មតា ដោយមិនបាច់ Stake គ្រាន់តែយើងមិនបាន Bonus។
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
