cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

ស្នងការដ្ឋាននគរបាល ខេត្តព្រៃវែង (CHANNEL)

Mostrar más
Publicaciones publicitarias
11 281
Suscriptores
-524 horas
-837 días
+95830 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

កម្លាំងនគរបាលខេត្តព្រៃវែង ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃសៅរ៍ ៨ រោច ខែជេស្ឋ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២៤ កម្លាំងនគរបាលខេត្តព្រៃវែង បានចុះការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្រី្ត រដ្ឋមន្រី្កក្រសួងមហាផ្ទៃ នៅវិទ្យាល័យ ព្រៃដេីមថ្នឹង ស្ថិតក្នុង ភូមិព្រៃដើមថ្នឹង ឃុំ ព្រៃដើមថ្នឹង ស្រុកស៉ីធរកណ្ដាល ខេត្តព្រៃវែង ៕ PREY VENG POLICE | Facebook
Mostrar todo...
39👍 11🥰 5
នគរបាលខេត្តព្រៃវែង បន្ត​ចុះថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងបម្រើសេវាសាធារណ: ក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ ខេត្តព្រៃវែង ៖ ថ្ងៃសុក្រ ៧ រោច ខែជេស្ឋ ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីឆ្លើយតបរាល់តម្រូវការប្រជាពលរដ្ឋ កម្លាំងនគរបាលជំនាញអត្តសញ្ញាណប័ណ្ណ តាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុក ទាំង ១៣ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦ ទូទាំងខេត្តព្រៃវែង បានបន្តចុះថតអត្តសញ្ញាណប័ណ្ណ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយបានចុះថតអត្តសញ្ញាណប័ណ្ណដល់មូលដ្ឋានឃុំសង្កាត់ និងបានធ្វើសៀវភៅគ្រួសារ (ក២) និង (ក៤) ចែកជូនប្រជាពលរដ្ឋ ដោយប្រគល់ឱ្យទៅតាមបណ្ដាប៉ុស្តិ៍រដ្ឋបាលដើម្បីចែកជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ។ ស្របពេលជាមួយគ្នានោះ​ នគរបាលខេត្តព្រៃវែងក៏បានឆ្លៀតឱកាស សួរសុខទុក្ខប្រជាពលរដ្ឋ និងអាជីវកលក់ដូរ​ ដើម្បីសាកសួរអំពីសន្តិសុខសណ្ដាប់ធ្នាប់ ផ្សេងៗ​ ជាពិសេស​បញ្ហា​ក្មេង​ទំនើង​ និងក្មេង​គេច​សាលា​ ក្នុង​មូលដ្ឋាន​ផងដែរ​ ៕ PREY VENG POLICE | Facebook
Mostrar todo...
18🥰 3
សកម្មភាពការងារប្រចាំថ្ងៃរបស់កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៧   ខេត្តព្រៃវែង ៖ កម្លាំងវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ ៦០៧ បន្តចុះល្បាតចល័តការពារសន្តិសុខសណ្តាប់ធ្នាប់ និង ត្រួតពិនិត្យបង្គោលសីមាព្រំដែន ដើម្បីបង្កា ទប់ស្កាត់នូវរាល់ បទល្មើសនានាដែលអាច និងកើតមានឡើង ជាពិសេសបទល្មើសឆ្លងដែនខុសច្បាប់តាមបណ្ដោយខ្សែបន្ទាត់ព្រំដែន (កម្ពុជា -វៀតណាម)ជាប្រចាំ។ គួរបញ្ជាក់ ផងដែរថា កម្លាំងវរ សេនាតូច នគរបាលការពារព្រំដែនគោកលេខ ៦០៧ តែងតែ សហកាជាមួយកម្លាំងយោធាកាពារព្រំដែន ល្បាតចល័តការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ដើម្បីបង្កាទប់ស្កាត់រាល់ការកើតឡើងនៅបទល្មើសនានាតាមបណ្តោយខ្សែបន្ទាត់ព្រំដែន( កម្ពុជា - វៀតណាម)ទាំងយប់ទាំងថ្ងៃជាប្រចាំ និងត្រៀមអន្តរាគមន៍ជាប់ជានិច្ចដើម្បីទប់ស្កាត់នៅរាល់បាតុភាពដែលកើតឡើងដោយប្រការណាមួយ ៕ PREY VENG POLICE | Facebook
Mostrar todo...
22👍 12🥰 1
05:20
Video unavailableShow in Telegram
Nested Sequence 04_20.mp4130.34 MB
96👍 14🙏 8🥰 4
កម្លាំងនគរបាលជំនាញ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បន្តចុះពិនិត្យវឌ្ឍនភាព ពង្រឹងពន្លឿនប្រសិទ្ធភាពការងារ តាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល ខេត្តព្រៃវែង ៖ កម្លាំងនគរបាលការិយាល័យជំនាញ ចំណុះស្នងការដ្ឋាននគរបាខេត្តព្រៃវែង បន្តចុះពិនិត្យមើលវឌ្ឍនភាព និងពង្រឹង ពន្លឿនប្រសិទ្ធភាពការងារ តាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តព្រៃវែង។ ដឹកនាំដោយលោកស្នងការរង និងលោកនាយការិយាល័យ ទទួលមុខព្រួញ បានធ្វើការណែនាំជំរុញបន្ថែមដល់មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលទាំងអស់ យកចិត្តទុកដាក់ បម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា សម្អាតបរិស្ថានធ្វើអនាម័យជុំវិញកន្លែងធ្វើការ រៀបចំទុកដាក់ឯកសារបទដ្ឋានគតិយុត្តិឲ្យបានត្រឹមត្រូវ គោរពវិន័យរបស់នគរបាលជាតិឱ្យបានខ្ជាប់ខ្ជួន ជាពិសេសត្រូវគ្រងឯកសណ្ឋានការងារឱ្យបានត្រឹមត្រូវស្អាតជានិច្ច។ សូមបញ្ជាក់ថាកម្លាំងនគរបាលជំនាញបានធ្វើការកោតសរសើរជំរុញលើកទឹកចិត្តដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលកន្លងមកបានបំពេញការងារបានយ៉ាងល្អប្រសើរ។ ព្រមទាំងបានធ្វើការយាមល្បាតគ្រប់ច្រកល្ហក់ទាំងយប់ទាំងថ្ងៃ មិនដកដៃឡើយ ដើម្បីធានាបាននូវសន្ដិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។ PREY VENG POLICE | Facebook
Mostrar todo...
👍 25 19
Archivo de publicaciones
Elige un Plan Diferente

Tu plan actual sólo permite el análisis de 5 canales. Para obtener más, elige otro plan.