2 858
Suscriptores
Sin datos24 horas
-87 días
-3030 días
Archivo de publicaciones
2 858
សុខចិត្តតស៊ូលំបាកដើម្បីរៀន តែក៏មិនឈប់រៀនដោយសារ ជីវិតលំបាក។ ទីបំផុត ផ្លែផ្កា នៃការសិក្សា បានបើកឱកាសឱ្យ ក្មេងស្រីជនបទម្នាក់ ក្លាយជាយុវតីឆ្នើមមួយរូប ដែលអាចចូលរួមអភិវឌ្ឍ ភូមិស្រុករបស់ខ្លួន។
ផ្សាយនៅលើទំព័រហ្វេសប៊ុក ApsaraFM97 រៀងរាល់ថ្ងៃ អាទិត្យ វេលាម៉ោង ០៨:០០ ល្ងាច។
WEBSITE | TELEGRAM | FACEBOOK | TIKTOK | YOUTUBE
2 858
2 858
2 858
2 858
យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦
នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ដែលជាថ្ងៃទីមួយ នៃការចាប់ផ្ដើមអនុវត្តការងារបំពេញកាតព្វកិច្ចយោធា មានប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានអាយុចាប់ពី១៨ ដល់២៥ឆ្នាំ បានស្ម័គ្រចិត្តបំពេញពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦ នៅតាមបណ្តាទីតាំងទទួលពាក្យ និងដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា
ក្នុងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ក្នុងក្របខណ្ឌរាជធានីភ្នំពេញ ដោយដំណើរការទៅដោយរលូនប្រកបដោយស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់។
ការស្ម័គ្រចិត្តរបស់យុវជនទាំងនេះ បង្ហាញពីការយល់ដឹង និងការទទួលខុសត្រូវរបស់យុវជន ចំពោះកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាពលរដ្ឋខ្មែរ ព្រមទាំងឆន្ទៈក្នុងការចូលរួមបម្រើជាតិ និងសង្គម តាមរយៈការបំពេញកាតព្វកិច្ចយោធា៕
WEBSITE | TELEGRAM | FACEBOOK | TIKTOK | YOUTUBE
2 858
+8
🎉🇰🇭 អបអរសាទរ កីឡាករJiu Jitsuកម្ពុជា OPERANA Kaimoni Richhavath!បន្តឈ្នះ មួយប្រកួតទៀតហើយ លើកីឡាករ ម៉ុងហ្គោលី ដោយលទ្ធផលដ៏លេចធ្លោទៀតហើយ 50-0 និងបានបន្តដំណើរឡើងទៅកាន់ វគ្គបន្ទាប់ ក្នុងព្រឹត្តិការណ៍កីឡាAsian Games ។ 👏🔥
🇰🇭❤️ សូមអបអរសាទរ និងជូនពរឱ្យកីឡាករកម្ពុជាបន្តទទួលបានជ័យជម្នះបន្ថែមទៀត!
WEBSITE | TELEGRAM | FACEBOOK | TIKTOK | YOUTUBE
2 858
+3
សហភាពអឺរ៉ុបផ្ដល់អាហារូបករណ៍ពេញលេញចំនួន២៥កន្លែងសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ទៅសិក្សានៅអឺរ៉ុប ក្រោមកម្មវិធី European Global Gateway Scholarship on Water Professions នៃគម្រោងទឹកស្អាតជំហានទី៣ លើជំនាញពាក់ព័ន្ធនឹងវិស័យទឹក ។
- ព័ត៌មានលម្អិត៖ https://shorturl.at/MWJZV ឬ https://eu-scholarship.itc.edu.kh
WEBSITE | TELEGRAM | FACEBOOK | TIKTOK | YOUTUBE
2 858
កុំជឿពាក្យចចាមអារ៉ាមFacebook មិនមានការតម្រូវឱ្យដាក់អត្តសញ្ញាណប័ណ្ណជារូប Profile Facebook ទេ
ថ្មីៗនេះ មានការចែករំលែកព័ត៌មានមិនពិតថា Facebook តម្រូវឱ្យអ្នកប្រើប្រាស់ដាក់រូបអត្តសញ្ញាណប័ណ្ណជា Profile ដើម្បីកុំឱ្យគណនីត្រូវបិទនៅពេលអនាគត ព័ត៌មានបែបនេះអាចធ្វើឱ្យបងប្អូនយល់ច្រឡំ និងបែកធ្លាយទិន្នន័យផ្ទាល់ខ្លួនដោយមិនដឹងខ្លួន
ការពិតដែលត្រូវដឹង។ តាមព័ត៌មានផ្លូវការរបស់ Meta Facebook មិនមានការប្រកាសឱ្យអ្នកប្រើប្រាស់ដាក់អត្តសញ្ញាណប័ណ្ណជារូប Profile ឡើយ។ Facebook អាចស្នើឱ្យបញ្ជាក់អត្តសញ្ញាណតែក្នុងករណីជាក់លាក់ ដូចជាការស្ដារគណនី ឬផ្ទៀងផ្ទាត់ម្ចាស់គណនីពិតប្រាកដតាមប្រព័ន្ធសុវត្ថិភាពផ្លូវការប៉ុណ្ណោះ
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា ដើម្បីបង្កើនសុវត្ថិភាពទូរស័ព្ទដៃបន្ថែម និងទប់ស្កាត់ការខល ឬសារបោកប្រាស់ សូមបងប្អូនប្រជាពលរដ្ឋទាញយក និងដំឡើងកម្មវិធី Kapea Scams លើទូរស័ព្ទដៃទាំងអស់គ្នា។ កម្មវិធីនេះនឹងជួយការពារការហៅចូលបោកប្រាស់ និងអាចឱ្យលោកអ្នករាយការណ៍បឋមមកសមត្ថកិច្ចបានទាន់ពេលវេលា៕
WEBSITE | TELEGRAM | FACEBOOK | TIKTOK | YOUTUBE
2 858
ប្រវត្តិសាស្ដ្រ! កម្ពុជា ឡើងវគ្គផ្ដាច់ព្រ័ត្រ FIFA ASEAN Cup 2026 ក្រោយយកស្មើទីម័រខាងកើត ២-២
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានឡើងវគ្គផ្ដាច់ព្រ័ត្រ FIFA ASEAN Cup 2026 ហើយ ក្រោយប្រកួតស្មើក្រុមជម្រើសជាតិទីម័រខាងកើត ដោយលទ្ធផល ២-២ មុននេះបន្ដិចនៅកីឡដ្ឋាន Kai Tak នាទីក្រុងហុងកុង។
ក្រុមជម្រើសជាតិកម្ពុជា កំពុងឈរចាំនៅវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ FIFA ASEAN Cup 2026 សម្រាប់បេក្ខភាពលេខ១ ក្នុងពូល A ដែលកំពុងមានប្រៀបដោយក្រុមម្ចាស់ផ្ទះហុងកុង ដែលពួកគេនឹងត្រូវជួបក្រុមជម្រើសជាតិប្រ៊ុយណេ នាវេលាម៉ោង ៧យប់នេះ។ បច្ចុប្បន្នហុងកុង មាន ៣ពិន្ទុស្មើក្រុមឈរលេខ២ ឡាវ តែសល់ ១ប្រកួតក្នុងដៃ ដោយពួកគេត្រូវការត្រឹមស្មើប្រ៊ុយណេប៉ុណ្ណោះ ដើម្បីឡើងមកជួបក្រុមគោព្រៃកម្ពុជា នៅវគ្គផ្ដាច់ព្រ័ត្រដែលគ្រោងធ្វើឡើងនាថ្ងៃទី0៣ ខែតុលាខាងមុខ៕
WEBSITE | TELEGRAM | FACEBOOK | TIKTOK | YOUTUBE
2 858
អបអរសាទរ ខួបលើកទី២៨ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ក្រោមប្រធានបទ «ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធ»
ទិវានេះ ជាទិវាមួយសម្រាប់រម្លឹកគុណដល់មនុស្សវ័យចាស់នៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាមនុស្សវ័យចាស់នៅទូទាំង ពិភពលោក និងលើកកម្ពស់មនសិការទទួលខុសត្រូវរបស់យើងទាំងអស់គ្នាក្នុងការចូលរួមកសាងសង្គមជាតិមួយ ឱ្យរីកចម្រើនរួមគ្នា។
១ តុលា ១៩៩៨ ~ ១ តុលា ២០២៦
WEBSITE | TELEGRAM | FACEBOOK | TIKTOK | YOUTUBE
2 858
📣 វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយកឱកាសការងារ ៨៩ ៥៣២ កន្លែង សម្រាប់អ្នកខេត្តឧត្តរមានជ័យ នៅថ្ងៃទី០២-០៣ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។
👉បងប្អូនអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ យុវជន និងអ្នកស្វែងរកការងារ អាចដាក់ពាក្យ និងសម្ភាសការងារភ្លាមៗផ្ទាល់នៅទីតាំងទាំង ២ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ២រសៀល ៖
🗓ថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាស្រុកបន្ទាយអំពិល
🗓ថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកចុងកាល់
🎁 បងប្អូនអតីតពលករដែលមានបំណងស្វែងរកការងារ យុវជន និងអ្នកស្វែងរកការងារ នឹងទទួលបាន «ការដឹកជញ្ជូនចូលរួមកម្មវិធី អាហារ និងភេសជ្ជៈ» ដោយឥតគិតថ្លៃ។
👉 ព័ត៌មានបន្ថែមសូមទាក់ទងមកលេខទូរស័ព្ទ ១២៩៧។
WEBSITE | TELEGRAM | FACEBOOK | TIKTOK | YOUTUBE
