361
Suscriptores
Sin datos24 horas
Sin datos7 días
Sin datos30 días
Archivo de publicaciones
361
🇰🇭 សូមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១០ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២២)។ 🙏🏻🙏🏻🙏🏻
ក្នុងនាមជាកូនចៅ ចៅទួតរបស់ព្រះអង្គ យើងខ្ញុំព្រះករុណា សូមគោរពចងចាំជានិច្ច នូវព្រះមហាករុណាទិគុណ និងគំរូព្រះវីរភាពរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណ ចំពោះជាតិមាតុភូមិ និងប្រជារាស្រ្តខ្មែរ ហើយព្រះអង្គ គឺជាអង្គក្សត្រដ៏មានបទពិសោធចាស់ទុំ ក្នុងចលនាបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងមហាសាមគ្គី ឯកភាពជាតិរឹងមាំ។ 🙏🏻🙏🏻🙏🏻
យើងខ្ញុំព្រះករុណា សូមថ្វាយមហាព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ «ព្រះបរមរតនកោដ្ឋ» សូមបានយាងសោយព្រះបរមសុខ ក្នុងសុគតិភព។ 🙏🏻🙏🏻🙏🏻
#Cambodia #CommemorationDay #KingFatherNorodomSihanouk
#CPP #WeAreCPP
🇰🇭 Please Like & Share our Facebook page 👉🏼 : https://www.facebook.com/SvayRiengOfficialWeAreCPP/
🇰🇭 Please Join us in & Share our Telegram channel👉🏼 : https://t.me/joinchat/x282mIg4_402MGY1

តាមរយៈសម្រង់ខ្លឹមសារខ្លះៗ នៃសាលក្រមខាងលើ គឺច្បាស់ណាស់ថា សម រង្ស៊ី ជាអ្នកនយោបាយទុច្ចរិត គ្មានសច្ចធម៌ គុណធម៌ រវើរវាយ ភូតកុហក បោកប្រាស់ និងជាអ្នកនយោបាយពោរពេញដោយគំនុំបុគ្គល គំនិតសងសឹក និងចូលចិត្តប្រឌិតសាច់រឿងញុះញង់ បំបែកបំបាក់ និងបង្កចលាចលតាមអារម្មណ៍រវើរវាយរបស់ខ្លួន។ វាជារឿងដ៏គួរឱ្យអស់សំណើច ដែលមនុស្សចាស់ចំណាស់នេះហើយ នៅតែមានចរិត និងចិត្តគំនិតបែបនេះ។
ចាប់តាំងពីខ្ញុំដឹងក្ដីពេលណា ខ្ញុំបានដឹងថា ឪពុករបស់ខ្ញុំបានចេញទៅធ្វើសង្គ្រាមជាមួយសម្ដេចតេជោ ដើម្បីជួយរំដោះប្រទេសជាតិ ជួយប្រជាជនឱ្យចេញផុតពីរបបប៉ុលពត រហូតដល់មានការទុកចិត្ត និងការផ្តល់តំណែងជាបន្តបន្ទាប់។ មិនត្រឹមតែទំនាក់ទំនងការងាររវាងសម្ដេចតេជោជាមួយឪពុករបស់ខ្ញុំនោះទេ សូម្បីតែគ្រួសារនិងគ្រួសារ ក៏មានភាពស្និទ្ធស្នាលគ្នាផងដែរ។ ជាក់ស្ដែងកាលពីឆ្នាំ២០០២ ប្អូនស្រីរបស់ខ្ញុំបានរៀបការជាមួយ ឯកឧត្តម ហ៊ុន ម៉ានិត ដែលជាកូនទី៣ របស់សម្ដេចតេជោ ហើយរូបខ្ញុំក៏បានរៀបការជាមួយភរិយារបស់ខ្ញុំ លោកជំទាវ ហ៊ុន ម៉ាណា ដែលជាកូនទី២ របស់សម្ដេចតេជោ កាលពីចុងឆ្នាំ២០០៩ ផងដែរ។ ពួកយើងទាំងពីរគូ បានបង្កើតកូនៗ ជាចៅៗជូនឪពុកម្ដាយទាំងសងខាងជាច្រើននាក់។ តើអាចទៅរួចទេដែលថាការស្លាប់របស់ឪពុកខ្ញុំដូចអ្វីដែល សម រង្ស៊ី និយាយ? តើមនុស្សដែលមានសតិធម្មតាអាចគិតរឿងនេះបានដែរឬទេ?
ល្មមដល់ពេលដែលលោក សម រង្ស៊ី រៀនធ្វើជាមនុស្សមានសតិបញ្ញាស្មារតីគ្រប់គ្រាន់ម្នាក់ហើយ!!!
361
ក្នុងនាមខ្លួនខ្ញុំ ឌី វិជ្ជា ជាកូនប្រុសរបស់អតីតអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ហុក ឡងឌី ថ្ងៃនេះខ្ញុំសូមឆ្លៀតឱកាសជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា បន្ទាប់ពីការរង់ចាំអស់រយៈពេល ០៣ឆ្នាំ គឺចាប់តាំងពីអំឡុងខែមិថុនា ឆ្នាំ២០១៩ ដែលខ្ញុំបានពិភាក្សាជាមួយមេធាវី ដើម្បីប្ដឹងបុគ្គល សម រង្ស៊ី ចំពោះការនិយាយផ្សព្វផ្សាយព័ត៌មានប្រឌិត អំពីមូលហេតុនៃការសម្លាប់របស់ឪពុកបង្កើតរបស់ខ្ញុំ រួមទាំងការលើកឡើងថាខ្ញុំមានរៀបចំផែនការសងសឹក ដែលជាគំនិតដ៏រវើលរវាយរបស់ សម រង្ស៊ី ខ្លួនឯងនោះ ការប្រឌិតរឿងដែលមានលក្ខណៈញុះញង់ និងចរិតនយោបាយរបស់ សម រង្ស៊ី ជាច្រើនឆ្នាំកន្លងមកនេះ ត្រូវបានសាលាដំបូងទីក្រុងប៉ារីស ប្រទេសបារាំង តាមរយៈសាលក្រមចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ទាត់ចោលការអះអាងរបស់ សម រង្ស៊ី ដែលគ្មានភស្តុតាងជាក់លាក់។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតុលាការប្រទេសបារាំង ពិសេសក្រុមមេធាវីប្រទេសកម្ពុជា និងក្រុមមេធាវីប្រទេសបារាំង ដែលបានបំពេញភារកិច្ចជោគជ័យក្នុងការនាំយកភាពសច្ចៈ និងស្អាតស្អំ ជូនសម្ដេចតេជោ និងរូបខ្ញុំ។
ជាការពិតណាស់ ឪពុកបង្កើតរបស់ខ្ញុំបានទទួលមរណភាពដោយសារការធ្លាក់ឧទ្ធម្ភាគចក្រ បន្ទាប់ពីបានហោះចូលតំបន់ដែលមានធាតុអាកាសមិនល្អ ដែលនាំឲ្យការបញ្ជាចុះចតភ្លាមៗមិនអាចគ្រប់គ្រងបាន។ ក្នុងនាមខ្ញុំដែលជាអ្នកមានជំនាញបើកឧទ្ធម្ភាគចក្រម្នាក់ដែរនោះ ខ្ញុំដឹងអំពីកត្តាអាកាសធាតុទាំងនោះ ហើយក៏បានអានរបាយការណ៍ជំនាញ របស់ក្រុមអ្នកបច្ចេកទេសស៊ើបអង្កេតគ្រោះថ្នាក់អាកាសចរណ៍ (Air Accident Investigation) របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា (SSCA) ផងដែរ។
ទាក់ទិនទៅនឹងសេចក្តីសម្រេចរបស់តុលាការប្រទេសបារាំងនេះ មជ្ឈដ្ឋានអ្នកច្បាប់ក៏ដូចជាប្រជាពលរដ្ឋទូទៅ មានការងឿងឆ្ងល់ចំពោះការផ្សព្វផ្សាយរបស់ សម រង្ស៊ី ដែលអះអាងថាខ្លួនជាអ្នកឈ្នះ!!! តើ សម រង្ស៊ី ឈ្នះអ្វី??? ខាងក្រោមនេះ ខ្ញុំសូមដកស្រង់នូវចំណុចខ្លះៗ នៃសាលក្រមរបស់សាលាដំបូង ទីក្រុងប៉ារីស ប្រទេសបារាំង ជូនជាការពិចារណា៖
១. ពុំមានភស្តុតាងជាក់លាក់ណាមួយ ដែល សម រង្ស៊ី បានផ្ដល់ឲ្យតុលាការ ដើម្បីគាំទ្រការអះអាងរបស់ខ្លួនថា មូលហេតុនៃឧប្បទ្ទវហេតុ កើតឡើងដោយសារការបំផ្ទុះគ្រាប់បែកនោះទេ « SAM Rangsi n’apporte pas d'élément précis venant démontrer sa thèse selon laquelle la cause de l’accident serait une explosion et non des intempéries » ។
២. ការចោទប្រកាន់ថា សម្ដេចតេជោជាអ្នកបង្គាប់បញ្ជា ឲ្យមានការធ្វើឃាតដែលមានចរិតនយោបាយទាំង ០២ ករណីខាងលើ និងថា បានធ្វើការបិទបាំងកាលៈទេសៈនៃការធ្វើឃាតនេះ គឺជាការធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ដើមបណ្តឹងរដ្ឋប្បវេណី [...] ដូច្នេះ ការនិយាយចោទប្រកាន់នេះ ត្រូវចាត់ទុកថាជាការបរិហាកេរ្តិ៍សម្ដេចតេជោ [...] L’imputation visant HUN Sen d’être le commanditaire de deux assassinats politiques et d’avoir cherché à en dissimuler les circonstances est, par nature, attentatoire à l’honneur et à la réputation de la partie civile, dès lors que les faits ainsi décrits sont susceptibles d'être pénalement qualifiés de complicité d'assassinat par instigation, soit d'avoir participé à l'un des crimes les plus sévèrement réprimé par le code pénal français, celui-ci étant puni, au terme de l'article 221-3 dudit code de la réclusion criminelle à perpétuité. […] Ils seront donc considérés comme diffamatoires à 1’égard de HUN Sen, ce qui n’était du reste pas contesté en défense. » ។
៣. ក្នុងលក្ខខណ្ឌទាំងនេះ ការកាត់ទោសផ្នែកព្រហ្មទណ្ឌ អាចនឹងប៉ះពាល់យ៉ាងជាក់ស្តែងដល់វិសមមាត្រនៃសិទ្ធិសេរីភាពបញ្ចេញមតិ រវាងដើមបណ្ដឹង និងជនជាប់ចោទ ដែលត្រូវបានការពារដោយមាត្រា ១០ នៃអនុសញ្ញាអឺរ៉ុបស្តីពីសិទ្ធិមនុស្ស ដូចនេះ លោក សម រង្សី នឹងទទួលបាននូវការអនុគ្រោះឲ្យរួចផុតពីបទចោទទាំងពីរ។ « Dans ces conditions, il apparaît qu’une condamnation pénale porterait une atteinte manifestement disproportionnée au droit à la liberté d’expression protégé par l’article 10 de la Convention européenne des droits de l’Homme. SAM Rangsi sera donc renvoyé des fins de la poursuite. » ។
៤. មិនដែលស្គាល់ ឌី វិជ្ជា សោះ ក៏ប៉ុន្តែបានដាក់ខ្លួនជា ឌី វិជ្ជា គិតចង់ស្វែងរកយុត្តិធម៌ «Je n’ai jamais connu DY Vichea mais je me suis mis à sa place, je me suis dit que si quelqu’un avait tué mon père, je lui demanderais justice, ce n’est pas de la diffamation, je me demande même pourquoi il invente ce procès contre moi. C’est dans la tête si je lui impute des pensées. » ។
361
Repost from We Are CPP
#ស្វាយរៀង ❤️ តើពុកម៉ែ បងប្អូន ពេញចិត្តមួយណាជាងគេក្នុងចំណោមម៉ូតទាំង៧ខាងក្រោមនេះ? ចូលរួម Comment ទាំងអស់គ្នា តាមរយៈតំណភ្ជាប់នេះ…..👉🏻🔗 https://m.facebook.com/story.php?story_fbid=pfbid0339BshpaJ89q9vW8m5smDpL91tHXtBFXNuvw6ZSeKUgRiYn4XFwPGBFwh22E6LjCRl&id=1259558214120438
#Cambodia #SvayRiengProvince #WeAreCPP #CPP
🇰🇭 Please Like & Share our Facebook page 👉🏼 : https://www.facebook.com/SvayRiengOfficialWeAreCPP/
🇰🇭 Please Join us in & Share our Telegram channel👉🏼 : https://t.me/joinchat/x282mIg4_402MGY1
361
លោកតាលោកយាយ ពូមីង បងប្អូនសាកទាយមើលថាក្នុងចំណោមទាំង៧ នេះតើមួយណាខ្លះបានទទួលការរើសពេញចិត្តខ្ពស់ទាំង៣ ពីសាធារណៈជន ដែលជា Top 1, Top 2 & Top 3 នោះ? 🥰❤️
https://m.facebook.com/story.php?story_fbid=pfbid033BpR2d8132vQj9mLPA5oAX17KgESvWLAxkXdwysdGEEGaDcWLbecDhz3uQboVBhfl&id=1259558214120438
361
✨ អបអរសាទរ ទិវាគ្រូបង្រៀន ខួបលើកទី២៥ ក្រោមប្រធានបទ គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង «០៥ តុលា ២០២២»✨
វឌ្ឍនភាពវិស័យអប់រំ កើតចេញពីកត្តាសុខសន្តិភាពដែលប្រមុខរដ្ឋាភិបាលខិតខំស្វែងរក និងរក្សាបាន ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមទាំងកើតចេញពីទំនុកចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដូច្នេះការចូលរួមបន្តថែរក្សាសន្តិភាព និងផ្ដល់តម្លៃដល់វិស័យអប់រំ ពិសេសស្ដាប់ដំបូន្មានលោគ្រូ អ្នកគ្រូ គឺជាកត្តាសំខាន់ក្នុងការចូលរួមចំណែកកសាងកម្ពុជាប្រកបចីរភាព វឌ្ឍនភាព និងសុខដុមរមនាជាដ៏រាប។
#Cambodia #TeacherDay #WeAreCPP #CPP
361
[អត្ថបទ] នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីប្រារព្ធក្នុង «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ក្រោមប្រធានបទ ……ចុចតំណភ្ជាប់នេះ ដើម្បីអានបន្ត 👉🏻 https://www.facebook.com/OfficialWeAreCPPSvayRiengFanPage/posts/pfbid02Xr6uFY5rd4NfAJkUoEinNuhhZcZDDFxtcDqQTSo6ERGoPDZFSTGPfYJGv6TeHBosl
#អរគុណសន្តិភាព #Cambodia #Peace #Hamony #CPP #WeAreCPP
361
[អត្ថបទ] សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧……ចុចតំណភ្ជាប់នេះ ដើម្បីអានបន្ត 👉🏻🔗 https://m.facebook.com/story.php?story_fbid=pfbid0s5MbchRD3oy3X5wS8XzYugfynqcYKW4U3DX8sANXpCydBnTF6ycmjEdpnBhyJfjdl&id=1259558214120438
#អរគុណសន្តិភាព #Cambodia #SamdachTecho #CPP #WeAreCPP
361
🇰🇭 #ពិធីបុណ្យភ្ជុំបិណ្ឌ ទិដ្ឋភាពបិណ្ឌបាតរបស់បងប្អូន អុំ ពូមីង កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ នៅវត្តច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ដោយភាពរីករាយដែលបានប្រនិបត្តិគោរពតាមប្រពៃណីសាសនា និងឧទ្ទិសកុសលដល់បុព្វការីជនដែលបានចែកឋានទៅ។
📸 .ប្រភព ៖ យុវជនក្រុងបាវិត
#អរគុណសន្តិភាព #ក្រុងបាវិត #Cambodia #PchumBenDay #SvayRiengProvince #WeAreCPP #CPP
🇰🇭 Please Like & Share our Facebook page 👉🏼 : https://www.facebook.com/SvayRiengOfficialWeAreCPP/
🇰🇭 Please Join us in & Share our Telegram channel👉🏼 : https://t.me/joinchat/x282mIg4_402MGY1
361
🇰🇭 #បិណ្ឌ១៤ ទិដ្ឋភាពបងប្អូន អុំ ពូមីង មកកាន់បិណ្ឌ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ នេះ នៅវត្តពពែតចាស់ ស្រុកស្វាយទាប ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយភាពរីករាយ ដែលបានប្រនិបត្តិគោរពតាមប្រពៃណីសាសនា និងឧទ្ទិសកុសលដល់បុព្វការីជនដែលបានចែកឋានទៅ។
📸 .ប្រភព ៖ យុវជនស្រុកស្វាយទាប
#អរគុណសន្តិភាព #ស្រុកស្វាយទាប #កាន់បិណ្ឌ១៤ #Cambodia #PchumBenDay #SvayRiengProvince #WeAreCPP #CPP
🇰🇭 Please Like & Share our Facebook page 👉🏼 : https://www.facebook.com/SvayRiengOfficialWeAreCPP/
🇰🇭 Please Join us in & Share our Telegram channel👉🏼 : https://t.me/joinchat/x282mIg4_402MGY1
361
🇰🇭 #បិណ្ឌ១៤ ទិដ្ឋភាពបងប្អូន អុំ ពូមីង មកកាន់បិណ្ឌ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ នៅវត្តព្រៃអង្គុញ ស្ថិតនៅ ភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ដោយភាពរីករាយដែលបានប្រនិបត្តិគោរពតាមប្រពៃណីសាសនា និងឧទ្ទិសកុសលដល់បុព្វការីជនដែលបានចែកឋានទៅ។
📸 .ប្រភព ៖ យុវជនក្រុងស្វាយរៀង
#អរគុណសន្តិភាព #ក្រុងស្វាយរៀង #កាន់បិណ្ឌ១៤ #Cambodia #PchumBenDay #SvayRiengProvince #WeAreCPP #CPP
🇰🇭 Please Like & Share our Facebook page 👉🏼 : https://www.facebook.com/SvayRiengOfficialWeAreCPP/
🇰🇭 Please Join us in & Share our Telegram channel👉🏼 : https://t.me/joinchat/x282mIg4_402MGY1
361
🇰🇭 សូមអនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ ✨
ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យបែបព្រះពុទ្ធសាសនា និងជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗ ដទៃទៀតនៃ……ចុចតំណរភ្ជាប់ដើម្បីអានបន្ត 🔗 https://m.facebook.com/story.php?story_fbid=pfbid0kYqEWYb3oLfx8qye9nd6mCvvZWXSb9GjHEetvRYKKuYGhoJRUvGsMCnLFMZ4a6A2l&id=1259558214120438
#អរគុណសន្តិភាព #Cambodia #PchumBenDay #SvayRiengProvince #WeAreCPP #CPP
🇰🇭 Please Like & Share our Facebook page 👉🏼 : https://www.facebook.com/SvayRiengOfficialWeAreCPP/
🇰🇭 Please Join us in & Share our Telegram channel👉🏼 : https://t.me/joinchat/x282mIg4_402MGY1
361
សូមអនុមោទនា ថ្ងៃកាន់បិណ្ឌ១៤ 🙏🏻🙏🏻🙏🏻
សូមគោរពជូនពរមហាគ្រួសារខ្មែរ សូមឱ្យជួបប្រទះតែនឹងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ 🙏🏻🙏🏻🙏🏻
#Cambodia #PchumBenDay #Ben14
#SvayRiengProvince #CPP #WeAreCPP
🇰🇭 Please Like & Share our Facebook page 👉🏼 : https://www.facebook.com/SvayRiengOfficialWeAreCPP/
🇰🇭 Please Join us in & Share our Telegram channel👉🏼 : https://t.me/joinchat/x282mIg4_402MGY1
361
🇰🇭 ថ្ងៃនេះ កាលពី ២៩ឆ្នាំមុន នៅក្នុងមហាប្រាសាទទេវាវិនិច្ឆ័យ នៅក្នុងព្រះបរមរាជវាំង ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ អតីតមហាវីរក្សត្រព្រះបរមរតនកោដ្ឋ ព្រះអង្គបានឡាយព្រះហត្ថលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវកា ដែលជាច្បាប់កំពូល និងមូលដ្ឋានគ្រឹះនៃក្របខណ្ឌច្បាប់ក្នុងការដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសជាតិ។
ថ្ងៃនេះ កាលពី ២៩ឆ្នាំមុន ប្រទេសកម្ពុជាយើងបានវិលត្រឡប់មកកាន់ «ព្រះរាជាណាចក្រកម្ពុជា» សារជាថ្មីឡើងវិញ ហើយមានបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» ដែលប្រកាន់យកនូវលទ្ធិរាជានិយម ប្រជាធិបតេយ្យ សេរីពហុបក្ស និងអាស្រ័យរដ្ឋធម្មនុញ្ញ ក្រោយពីព្រះរាជាណាចក្រកម្ពុជាបានបញ្ចប់សង្រ្គាមស៊ីវិល និងមានការបោះឆ្នោតដោយសេរី ជាសកលលើកទី១ និងបាននាំមកនូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ និងវឌ្ឍនភាពនៅក្នុងសង្គមជាតិរហូតមកដល់សព្វថ្ងៃនេះ។
ការគោរព ការពារ និងអនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញ គឺសំដៅកសាង និងលើកកម្ពស់នីតិរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង រួបរួមគ្នាពង្រឹងឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យ និងអារ្យធម៌អង្គរដ៏បវររបស់ជាតិសាសន៍យើង ក្នុងការដឹកនាំមាតុប្រទេសឆ្ពោះ ទៅជាកោះសន្តិភាព រុងរឿងថ្កុំថ្កើងតរៀងទៅជានិររន្ត៍។
#Cambodia #ConstitutionDay #24Sep1993_2022
#CPP #WeAreCPP
🇰🇭 Please Like & Share our Facebook page 👉🏼 : https://www.facebook.com/SvayRiengOfficialWeAreCPP/
🇰🇭 Please Join us in & Share our Telegram channel👉🏼 : https://t.me/joinchat/x282mIg4_402MGY1
361
🇰🇭 #បិណ្ឌ១៣ ទិដ្ឋភាពបងប្អូន អុំ ពូមីង មកកាន់បិណ្ឌ នៅព្រឺកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នេះ នៅវត្តព្រៃតាអី ដែលស្ថិតនៅក្នុង ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយភាពរីករាយ ដែលបានប្រនិបត្តិគោរពតាមប្រពៃណីសាសនា និងឧទ្ទិសកុសលដល់បុព្វការីជនដែលបានចែកឋានទៅ។
📸 .ប្រភព ៖ យុវជនស្រុកស្វាយទាប
#អរគុណសន្តិភាព #ស្រុកស្វាយទាប #កាន់បិណ្ឌ១៣ #Cambodia #PchumBenDay #SvayRiengProvince #WeAreCPP #CPP
🇰🇭 Please Like & Share our Facebook page 👉🏼 : https://www.facebook.com/SvayRiengOfficialWeAreCPP/
🇰🇭 Please Join us in & Share our Telegram channel👉🏼 : https://t.me/joinchat/x282mIg4_402MGY1
361
🇰🇭 #បិណ្ឌ១៣ ទិដ្ឋភាពបងប្អូន អុំ ពូមីង មកកាន់បិណ្ឌ នៅព្រឺកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅវត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយភាពរីករាយដែលបានប្រនិបត្តិគោរពតាមប្រពៃណីសាសនា និងឧទ្ទិសកុសលដល់បុព្វការីជនដែលបានចែកឋានទៅ។
📸 បរភព ៖ យុវជនក្រុងស្វាយរៀង
#អរគុណសន្តិភាព #ក្រុងស្វាយរៀង #កាន់បិណ្ឌ១៣ #Cambodia #PchumBenDay #SvayRiengProvince #WeAreCPP #CPP
🇰🇭 Please Like & Share our Facebook page 👉🏼 : https://www.facebook.com/SvayRiengOfficialWeAreCPP/
🇰🇭 Please Join us in & Share our Telegram channel👉🏼 : https://t.me/joinchat/x282mIg4_402MGY1
361
🇰🇭 #បិណ្ឌ១២ ទិដ្ឋភាពបងប្អូន អុំ ពូមីង មកកាន់បិណ្ឌ នៅព្រឺកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅវត្តប្រជុំអង្គ វត្តព្រៃឆ្លាក់ និងវត្តចំបក់បិទមាស ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយភាពរីករាយដែលបានប្រនិបត្តិគោរពតាមប្រពៃណីសាសនា និងឧទ្ទិសកុសលដល់បុព្វការីជនដែលបានចែកឋានទៅ។
📸 .ប្រភព ៖ យុវជនក្រុងស្វាយរៀង
#អរគុណសន្តិភាព #ក្រុងស្វាយរៀង #កាន់បិណ្ឌ១២ #Cambodia #PchumBenDay #SvayRiengProvince #WeAreCPP #CPP
🇰🇭 Please Like & Share our Facebook page 👉🏼 : https://www.facebook.com/SvayRiengOfficialWeAreCPP/
🇰🇭 Please Join us in & Share our Telegram channel👉🏼 : https://t.me/joinchat/x282mIg4_402MGY1