es
Feedback
We Are CPP

We Are CPP

Ir al canal en Telegram
361
Suscriptores
Sin datos24 horas
Sin datos7 días
Sin datos30 días
Archivo de publicaciones
🇰🇭 សូមក្រាបថ្វាយបង្គំ ហ្លួងម៉ែ ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត 🙏🙏🙏 នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្
🇰🇭 សូមក្រាបថ្វាយបង្គំ ហ្លួងម៉ែ ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត 🙏🙏🙏 នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម មហាសិរីមង្គល ប្រសើរថ្លៃថ្លា នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦-២៥៦៧ ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាត សម្ដែងនូវអំណរសាទរដោយក្ដីរំភើបក្រៃលែង និងសូមក្រាបថ្វាយនូវសព្វសាធុការពរ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ សូមហ្លួងម៉ែ ទ្រង់ប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលសិរីវឌ្ឍនា ព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះជន្មាយុជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ ក្នុងព្រះបរមសិរីរាជ្យសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុមរមនា សម្រាប់ប្រជានុរាស្ត្រខ្មែរគ្រប់ៗរូប។ ក្រាបថ្វាយបង្គំ ពីខ្ញុំព្រះករុណា ឌី វិជ្ជា និងយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀងទាំងអស់ 🙏🙏🙏 #Cambodia #HappyKhmerNewYear #WeAreCPP #CPP

🇰🇭 សូមចូលរួមអបអរសាទរ និងគោរពជូនពរដល់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ
🇰🇭 សូមចូលរួមអបអរសាទរ និងគោរពជូនពរដល់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារគណបក្សចុះជូយមូលដ្ឋានខេត្តស្វាយរៀង ដែលត្រូវបាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យប្រទានគោរមងារជា «សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន » ✨ គោរពជូនពរពី ខ្ញុំបាទ ឌី វិជ្ជា និងយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀងទាំងអស់ #Cambodia #MenSamAn #CPP #WeAreCPP

នៅថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម ឌី វិជ្ជា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក
+9
នៅថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម ឌី វិជ្ជា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តស្វាយរៀង ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងស្វាយរៀង បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយប្រធានក្រុមបក្សភូមិកណ្តាល ភូមិមេលោង ភូមិឃ្លាំង និងភូមិគក់ប៉ែ ក្នុងសង្កាត់ចេក និងភូមិតារាងបាល់ ក្នុងសង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន សមាជិកគណៈកម្មាធិការគណបក្សក្រុងស្វាយរៀង គណៈកម្មាធិការគណបក្សសង្កាត់ចេក សង្កាត់គយត្របែក និងគណៈកម្មាធិការគណបក្សភូមិសរុបចំនួន ២៥១នាក់ ស្រី១១២នាក់។ ក្នុងឱកាសនេះឯកឧត្តម ឌី វិជ្ជា បានប្រគល់ថវិកាជូនដល់គណបក្សសង្កាត់ សម្រាប់កែលំអស្លាកគណបក្ស និងសកម្មភាពការងារ ហើយក៏បានផ្ដល់ប័ណ្ណសមាជិកបក្សជូនដល់ប្រធានក្រុមបក្សផងដែរ។ #Cambodia #WeAreCPP #CPP #SvayRieng

នៅថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ាង ធារិទ្ធ អនុប្រធានក្រុមការងារយុវជនគណបក្សស្រុកកញ្ជ្រៀច តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្
+8
នៅថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ាង ធារិទ្ធ អនុប្រធានក្រុមការងារយុវជនគណបក្សស្រុកកញ្ជ្រៀច តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តម ឌី វិជ្ជា អនុប្រធានក្រុមការងារចុះជួយស្រុកកញ្ជ្រៀច និងស្វាយអន្ទរ និងជាប្រធានក្រុមការងារយុវជនគណបក្សស្រុកកញ្ជ្រៀច និងស្វាយអន្ទរ ព្រមទាំងលោក សឿង សុជាតិ អនុប្រធានគណបក្សស្រុកកញ្ជ្រៀច អញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំជាមួយយុវជនគណបក្សស្រុក-ឃុំទាំង៨ នៃស្រុកកញ្ជ្រៀច ចំនួន ៤៨នាក់ ដើម្បីពិនិត្យ និងពិភាក្សាការងារ ព្រមទាំងលើកទិសដៅអនុវត្តផែនការរួម សម្រាប់ត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ #Cambodia #CPP #WeAreCPP #KanhChreach #PreyVeng

🇰🇭 សូមចូលរួមអបអរសាទរ និងគោរពជូនពរដល់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល និងជាអគ្គមេបញ្ជ
🇰🇭 សូមចូលរួមអបអរសាទរ និងគោរពជូនពរដល់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល និងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យដំឡើងឋានន្តរស័ក្តិជា «នាយឧត្តមសេនីយ៍» ✨ គោរពជូនពរពី ខ្ញុំបាទ ឌី វិជ្ជា និងយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀងទាំងអស់ #Cambodia #HunManet #CPP #WeAreCPP

សូមក្រាបថ្វាយបង្គំ ហ្លួងម៉ែ ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត 🙏🏻🙏🏻🙏🏻 ✨ ក្នុងឱកាសខួបលើកទី១១២ ទិវាអន
សូមក្រាបថ្វាយបង្គំ ហ្លួងម៉ែ ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត 🙏🏻🙏🏻🙏🏻 ✨ ក្នុងឱកាសខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ទួលបង្គំយើងខ្ញុំសូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្កសិទ្ធិក្នុងលោក សូមប្រោសប្រទានព្រះសព្ទសាធុការពរជ័យបវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមទ្រង់មាន ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្រ្តជានិច្ចនិរន្តរ៍តរៀងទៅ។ ក្រាបថ្វាយបង្គំពី ខ្ញុំព្រះករុណា ឌី វិជ្ជា និងយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀងទាំងអស់។ #Cambodia #InternationalWomensDay #CPP #WeAreCPP

✨ សូមបួងសួងដល់វត្ថុស័ក្កិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះ សម្តេចកិត្តិព្រឹទ្
✨ សូមបួងសួងដល់វត្ថុស័ក្កិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាស ទិវាអន្តរជាតិនារី ៨មីនា លើកទី១១២ ឆ្នាំ២០២៣ ✨ គោរពជូនពរពី ខ្ញុំបាទ ឌី វិជ្ជា និងយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀងទាំងអស់ 🙏🏻 #Cambodia #InternationalWomensDay #CPP #WeAreCPP

🇰🇭 អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា លើកទី១១២ ឆ្នាំ២០២៣ ក្រោមមូលបទ «សមភាពយេនឌ័រនាថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» #Cambodia #
🇰🇭 អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា លើកទី១១២ ឆ្នាំ២០២៣ ក្រោមមូលបទ «សមភាពយេនឌ័រនាថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» #Cambodia #InternationalWomen’sDay #CPP #WeAreCPP Click here to join our We Are CPP’s Media 👉🏻🔗: https://linktr.ee/wearecpp

ខេត្តស្វាយរៀង ថ្ងៃអាទិត្យ ទី០៥ ខែមីនា ឆ្នាំ២០២៣ ៖ ឯកឧត្តម ឌី វិជ្ជា សមាជិកគណ:កម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូ
+9
ខេត្តស្វាយរៀង ថ្ងៃអាទិត្យ ទី០៥ ខែមីនា ឆ្នាំ២០២៣ ៖ ឯកឧត្តម ឌី វិជ្ជា សមាជិកគណ:កម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងស្វាយរៀង អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីអបអរសាទរ និងសំណេះសំណាលជាមួយយុវជនជាសមាជិកគណបក្សប្រជាជនកម្ពុជាបញ្ចូលថ្មី ចំនួន៨៥២នាក់ ស្រី៤២១នាក់ ក្នុងក្រុងស្វាយរៀង នៅសាលប្រជុំទីស្នាក់ការគណបក្សខេត្តស្វាយរៀង។ #Cambodia #WeAreCPP #CPP

🇰🇭 អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ឆ្នាំ២០២៣ ក្រោមប្រធានបទ "យុវជនដើម្បីវប្បធម៌ជាតិ" ទិវាវប្បធម៌ជាតិ ៣មីនា គឺជាថ្ងៃរំ
🇰🇭 អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ឆ្នាំ២០២៣ ក្រោមប្រធានបទ "យុវជនដើម្បីវប្បធម៌ជាតិ" ទិវាវប្បធម៌ជាតិ ៣មីនា គឺជាថ្ងៃរំឭកដល់គុណូបការៈដ៏ឧត្តុងឧត្តម របស់បុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានបង្កើត ថែរក្សា និងការពារមរតកវប្បធម៌ជាតិដ៏វិសេសវិសាល តាំងពីបុរាណកាល រហូតដល់ពេលបច្ចុប្បន្ន។ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋកម្ពុជា ទទួលបាននូវសុភមង្គលយ៉ាងពេញលេញ ក្រោមម្លប់នៃសុខសន្តិភាព ដូច្នេះកាតព្វកិច្ចមួយមិនអាចខ្វះបានសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប គឺការចូលរួមថែរក្សាការពារ អភិរក្ស អភិវឌ្ឍន៍ និងលើកតម្កើនវប្បធម៌ជាតិឱ្យកាន់តែមានភាពរុងរឿង និងបន្តកេរតំណែលនេះ ដល់កូនចៅខ្មែរជំនាន់ក្រោយៗទៀត។ #Cambodia #NationalCulturalDay #CPP #WeAreCPP Click here to join our We Are CPP’s Media 👉🏻🔗: https://linktr.ee/wearecpp

ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញត
+9
ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា…..ចុចតំណភ្ជាប់ដើម្បីអានបន្ត 👉🏻🔗 https://www.facebook.com/1259558214120438/posts/pfbid02fA8qfGanYxGPJsq6CA5WG5DcrHYEDWmCvnRPZoNnB9UXjbGp1NJBgdG9RyEd7KTFl/?mibextid=uc01c0 #Cambodia #WeAreCPP #CPP #Preyveng #Kanhchreach #Svayantor

🇰🇭 អបអរសាទរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានមេដាយថ្នាក់ខ្ពស់បំផុត «ផូសៃឡានសាង» ពីលោក ថងលួ
🇰🇭 អបអរសាទរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានមេដាយថ្នាក់ខ្ពស់បំផុត «ផូសៃឡានសាង» ពីលោក ថងលួន ស៊ីសូលីត ប្រធានាធិបតី សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ 🎖 ការទទួលបានគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត “មេដាយ ផូសៃឡានសាន” របស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ បានបញ្ជាក់យ៉ាងច្បាស់ពីសកម្មភាពមនុស្សធម៌ និងវប្បធម៌នៃការចែករំលែករបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបែងចែកវ៉ាក់សាំងកូវីដ-១៩ សម្ភារវេជ្ជសាស្រ្ត និងការកៀងគរដល់សប្បុរសជនកម្ពុជា ជួយផ្តល់នូវថវិកាជាច្រើនក្នុងការជួយរាជរដ្ឋាភិបាល និងប្រជាជនឡាវ ដែលកំពុងជួបប្រទះនូវការលំបាក នៃវិបត្តិកូវីដ-១៩។ យើងខ្ញុំទាំងអស់គ្នាជាយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង សូមសម្តែងនូវអំណរសាទរដោយក្តីគោរពស្រឡាញ់ដ៏ស្មោះអស់ពីដួងចិត្ត និងសូមគោរពជូននូវសព្ទសាធុការពរបវរមហាប្រសើរសូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ ដើម្បបន្តដឹកនាំព្រះរាជាណាចក្រកម្ពុជា ទទួលបានសុខសន្តិភាព និងភាពរីកចម្រើនរុងរឿង 🕊 #Cambodia #SamdechTechoHunSen #PrimeMinister #ThanksPeace #WeAreCPP

🇰🇭 សូមពុកម៉ែ បងប្អូនយើងទាំងអស់គ្នាចូលរួម Channel Telegram របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើ
🇰🇭 សូមពុកម៉ែ បងប្អូនយើងទាំងអស់គ្នាចូលរួម Channel Telegram របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួលបាននូវព័ត៌មានផ្លូវការថ្មីៗ និងឆាប់រហ័ស តាមរយៈតំណភ្ជាប់នេះ 🔗 Link: https://t.me/spmhunsen ឬស្កេន QR Code តាមរយៈរូបភាពខាងក្រោម ✨ #Cambodia #SamdechTechoHunSen #PrimeMinister #ThanksPeace #TelegramChannel #CPP #WeAreCPP

🇰🇭 ថ្ងៃនេះកាលពី ៣ឆ្នាំមុន សកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឱ្យមនុស្សជុំវិញព
🇰🇭 ថ្ងៃនេះកាលពី ៣ឆ្នាំមុន សកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឱ្យមនុស្សជុំវិញពិភពលោក រំភើប និងសាទរគ្រប់ៗគ្នា ✨ ថ្ងៃនេះកាលពី ៣ឆ្នាំមុន ការអនុញ្ញាតឱ្យនាវា Westerdam ចូលចត មិនត្រឹមតែជាការជួយស្រោចស្រង់អាយុជីវិតភ្ញៀវទេសចរ និងនាវិកចម្រុះជាតិសាសន៍ ជាង២២០០នាក់ ដែលកំពុងជាប់គាំងនៅលើសមុទ្រ ដោយសារតែការបដិសេដ មិនឱ្យចូលចតពីប្រទេសមួយចំនួនព្រោះភ័យខ្លាចកូវីដ១៩ ប៉ុណ្ណោះទេក៏ប៉ុន្តែសកម្មភាពប្រកបដោយទំនួលខុសត្រូវខ្ពស់នេះ បានក្លាយទៅជាគំរូភាពមនុស្សធម៌មួយយ៉ាងធំធេងសម្រាប់មនុស្សជាតិទាំងមូល ដែលត្រូវបានអ្នកដំណើរទាំងអស់គ្រប់ជាតិសាសន៍ នៅលើកប៉ាល់នេះ ប្រសិទ្ធិនាមឱ្យកម្ពុជាថា​ជា “ប្រទេសតូច តែបេះដូងធំ”។ នេះគឺជាមោទនភាពដ៏ឧត្តុងឧត្តម ក្នុងនាមជាប្រជាជនកម្ពុជា ដែលមានប្រមុខដឹកនាំ ប្រកបដោយព្រហ្មវិហារធម៌ និងមានក្ដីសណ្ដោសចំពោះគ្រប់ជាតិសាសន៍ទាំងអស់។ #Cambodia #SamdechTechoHunSen #PrimeMinisterofCambodia #MSWesterdam #CPP #WeAreCPP

🎞 សម្តេចតេជោ ហ៊ុន សែន៖ «បើមិនឱ្យខ្ញុំទៅពឹងចិន តើឱ្យខ្ញុំទៅពឹងអ្នកណា?» 🇰🇭🇨🇳 ------------------------------- 🇰🇭 Click to our Facebook Page 👉🏼 : https://www.facebook.com/OfficialWeAreCPPSvayRiengFanPage/ 🇰🇭Click to our Telegram Channel👉🏼 : https://t.me/WeAreCPP 🇰🇭Click to our YouTube Channel👉🏼 : https://youtube.com/@wearecpp2165 #មិត្តភាពដែកថែបមិនអាចបំបែកបានកម្ពុជាចិន #Cambodia #SamdachTechoHunSen #PrimeMinisterofCambodia #WeAreCPP #CPP

នៅថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង បានរៀបចំពិធី ផ្សព្វផ្សាយលទ្ធផលមហាសន្និប
+9
នៅថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង បានរៀបចំពិធី ផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា…..ចុចតំណភ្ជាប់ដើម្បីអានបន្ត 👉🏻🔗 https://www.facebook.com/1259558214120438/posts/pfbid02cExwLz6t7ZaaERKYSxQv9nni8RmgxCp1RkX9me4H8wK5RcRiqUb8nf7kwDv4g39il/?mibextid=uc01c0 #Cambodia #WeAreCPP #CPP

នៅថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ ភ្នំពេញ៖ រូបភាពសកម្មភាពនៃកម្មវិធី ពង្រឹងសមត្ថភាព និងការផ្សព្វផ្សាយ ដល់យុវជន៤៥នាក់មកពី ៨ស្រ
+9
នៅថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ ភ្នំពេញ៖ រូបភាពសកម្មភាពនៃកម្មវិធី ពង្រឹងសមត្ថភាព និងការផ្សព្វផ្សាយ ដល់យុវជន៤៥នាក់មកពី ៨ស្រុក-ក្រុង នៃខេត្តស្វាយរៀង និងស្រុកស្វាយអន្ទរ & ស្រុកកញ្ច្រៀច នៃខេត្តព្រៃវែង អំពីសមត្ថភាព និងជំនាញ នៃការគិតហ្មត់ចត់(Critical Thinking) ប្រព័ន្ធបណ្តាញសង្គម(Social Media) ការសរសេរ(Writing Skill) ការនិយាយជាសាធារណៈ(Public Speaking) ការតស៊ូមតិគោលនយោបាយ(Policy Advocacy) បច្ចេកទេសនៃការថតរូប វីដេអូ ការផលិតមាតិកា និងការផ្សព្វផ្សាយ។ #អរគណសន្តិភាព #Cambodia #CPP #WeAreCPP #SvayRieng #SvayAntor #Kanchreach

🇰🇭 អនុមោទនា «បុណ្យមាឃបូជា» ✨ ពិធីថ្ងៃបុណ្យមាឃបូជា គឺជាពិធីបុណ្យមួយដ៏មានសារៈសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រ
🇰🇭 អនុមោទនា «បុណ្យមាឃបូជា» ✨ ពិធីថ្ងៃបុណ្យមាឃបូជា គឺជាពិធីបុណ្យមួយដ៏មានសារៈសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់ ហើយក៏ជាថ្ងៃ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ដាក់អាយុសង្ខារផងដែរ។ ក្នុងសង្គមកម្ពុជា ព្រះពុទ្ធសាសនា មិនត្រឹមតែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងបានរួមរស់ជាមួយគ្នាដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង។ សូមប្រគេនពរដល់ព្រះតេជគុណគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិទាំងអស់ សូមជួបតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នា 🙏🏻🙏🏻🙏🏻 #Cambodia #MeakBochea #CPP #WeAreCPP

🇰🇭 មហាសន្និបាតបានវាយតម្លៃប្រកបដោយមោទនភាពបំផុតចំពោះសមិទ្ធិផលធំៗជាប្រវត្តិសាស្រ្ត ដែលគណបក្សសម្រេចបានក្នុងការបម្រើប្រទេសជាតិ និងប្រជាជនរយៈ​ពេល ៤៤ឆ្នាំកន្លងទៅនេះ បន្ទាប់ពីបានផ្តួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ លើមូលដ្ឋាននេះ បានបង្ហាញច្បាស់អំពីការផ្លាស់ប្តូរជាប្រវត្តិសាស្រ្តដ៏ធំធេង នៃកម្ពុជាក្នុងដំណើរឈានមុខឥតឈប់ឈរលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ដែលកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា, ពីការចូលរួមរបស់ប្រជាជនគ្រប់មជ្ឈដ្ឋាន គ្រប់ជនជាតិ គ្រប់ជំនឿសាសនា ដោយទឹកចិត្តស្នេហាដ៏ជ្រៀលជ្រៅ, ពីការខិតខំរបស់គ្រប់ក្រសួង សា្ថប័នរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់, ពីការចូលរួមនៃវិស័យឯកជន សង្គមស៊ីវិល និងមជ្ឈដ្ឋានផ្សេងៗទៀត ព្រមទាំងការគាំទ្រ និងជួយឧបត្ថម្ភដ៏ស្មោះសរពីសំណាក់បណ្តាប្រទេសជាមិត្តជិតឆ្ងាយ និងសហគមន៍អន្តរជាតិ។​ ដោយលែកក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ សន្តិភាព ស្ថេរភាពនយោបាយត្រូវបានថែរក្សាយ៉ាងគត់មត់, លទ្ធិប្រជាធិបតេយ្យបានបន្តចាក់ឬសកាន់តែជ្រៅក្នុងសង្គមជាតិ, ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវត្រូវបានគ្រប់គ្រងដោយជោគជ័យ ការពារបាននូវអាយុជីវិតប្រជាជនដែលសមិទ្ធិផលធំជាប្រវត្តិសាស្រ្ត, ដំណើរការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច បានសម្រេចលទ្ធផលថ្មីៗទៀត ឯជីវិតប្រជាជនរក្សាបានលំនឹង និងត្រូវបានលើកកម្ពស់ជាលំដាប់ ព្រមជាមួយគ្នានោះ កិត្យានុភាពរបស់កម្ពុជាកាន់តែបានលើកកម្ពស់លើឆាកអន្តរជាតិ ស្របពេលដែលកម្ពុជាបានបំពេញតួនាទីជាប្រធានប្តូរវេនរបស់អាស៊ានប្រកបដោយជោគជ័យ។ #Cambodia #CPP #WeAreCPP #ThankPeace🕊

photo content