ABA Bank
Check out ABA’s official Telegram channel to get our latest news and genuine information. 💬 Personal chat https://t.me/ababankcontactcentre 👨👧👦 Telegram group https://t.me/ABABankChat 🙏 Help us level up our channel https://t.me/boost/ABABank
Mostrar más📈 Análisis del canal de Telegram ABA Bank
El canal ABA Bank (@ababank) en el segmento lingüístico de Jemer central es un actor destacado. Actualmente la comunidad reúne a 73 051 suscriptores, ocupando la posición 1 359 en la categoría Economía y Finanzas y el puesto 32 en la región Camboya.
📊 Métricas de audiencia y dinámica
Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 73 051 suscriptores.
Según los últimos datos del 15 octubre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -886, y en las últimas 24 horas de -29, conservando un alto alcance.
- Estado de verificación: Verificado (confirmado oficialmente por Telegram)
- Tasa de interacción (ER): El promedio de interacción de la audiencia es 9.27%. Durante las primeras 24 horas tras publicar, el contenido suele obtener 6.41% de reacciones respecto al total de suscriptores.
- Alcance de las publicaciones: Cada publicación recibe en promedio 6 774 visualizaciones. En el primer día suele acumular 4 683 visualizaciones.
- Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 42.
📝 Descripción y política de contenido
El autor describe el recurso como un espacio para expresar opiniones subjetivas:
“Check out ABA’s official Telegram channel to get our latest news and genuine information.
💬 Personal chat
https://t.me/ababankcontactcentre
👨👧👦 Telegram group
https://t.me/ABABankChat
🙏 Help us level up our channel
https://t.me/boost/ABABa...”
Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 16 octubre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Economía y Finanzas.
Cargando datos
| Fecha | Crecimiento de Suscriptores | Menciones | Canales | |
| 16 octubre | 0 | |||
| 15 octubre | 0 | |||
| 14 octubre | 0 | |||
| 13 octubre | +1 | |||
| 12 octubre | 0 | |||
| 11 octubre | +29 | |||
| 10 octubre | 0 | |||
| 09 octubre | +5 | |||
| 08 octubre | 0 | |||
| 07 octubre | 0 | |||
| 06 octubre | 0 | |||
| 05 octubre | 0 | |||
| 04 octubre | 0 | |||
| 03 octubre | 0 | |||
| 02 octubre | 0 | |||
| 01 octubre | 0 |
| 2 | ផ្អាកចុចទូរស័ព្ទ ងាកទៅរកសកម្មភាពសប្បាយៗជុំគ្នាខ្លះមើល៍!
នាំមិត្តភក្ដិ និងគ្រួសារ ចំណាយពេលវេលាដ៏រីករាយនៅ បោនស៍ ស្ពេសស៍ ភ្នំពេញ (Bounce Space Phnom Penh) ហើយទទួលបានការបញ្ចុះតម្លៃ 20% លើសំបុត្រ ពេលទិញតាម មីនីអេប ក្នុង ABA Mobile។
👉 ទិញឥឡូវ៖ បើក ABA Mobile → មីនីអេប → បោនស៍ ស្ពេសស៍ ភ្នំពេញ ឬចុចលើលីងតាម៖ https://billzone.ababank.com/abamobile?type=storefront&vendor_id=10065&deeplink=
🎟 របៀបប្រើ
ពេលទិញរួច គូប៉ុងរបស់អ្នក នឹងត្រូវរក្សាទុកនៅផ្នែក ការទិញរបស់ខ្ញុំ។ សូមបង្ហាញកូដ QR គូប៉ុងរបស់អ្នក ពេលអញ្ជើញទៅដល់ បោនស៍ ស្ពេសស៍ ភ្នំពេញ។
ប្រូម៉ូសិននេះ ផ្ដល់ជូនតាមគោលការណ៍មកមុន បានមុន រហូតដលថ្ងៃទី31 ធ្នូ។ លក្ខខណ្ឌនានាត្រូវអនុវត្ត៖ https://bit.ly/3WqAidN
#ABABank #ABAMobile #ABAMiniApps #BounceSpace | 4 626 |
| 3 | 🎉 សូមអបអរសាទរដល់អាជីវករឆ្នើមរបស់យើងនៅខេត្តព្រះសីហនុ!យើងខ្ញុំមានសេចក្តីរីករាយ សូមប្រកាសអាជីវករទាំង 10រូប នៅខេត្តព្រះសីហនុ ដែលបានឈ្នះពីកម្មវិធីប្រូម៉ូសិនតាមខេត្តយើងខ្ញុំ ដោយក្នុងម្នាក់ៗទទួលបានទឹកប្រាក់ 1,000,000រៀល!
💸 ពួកគាត់បានឈ្នះរង្វាន់ទឹកប្រាក់នេះ តាមរយៈការប្រើ ABA KHQR ទទួលលុយពីភ្ញៀវ – លឿនស្រួល សុវត្ថិភាព និងមានរង្វាន់ទៀតផង។ កម្មវិធីប្រូម៉ូសិននេះ កំពុងបន្ដ! ខែក្រោយ យើងខ្ញុំនឹងជ្រើសរើសអាជីវករចំនួន 10រូបទៀត ក្នុងម្នាក់ទទួលបាន 1,000,000រៀល ! 🏆
ចង់ចូលរួម? ចុះឈ្មោះចូលរួមក្នុងកម្មវិធីប្រូម៉ូសិន ដោយទាក់ទងទៅលេខខាងក្រោម ដែលមានភ្ជាប់តេលេក្រាម៖
1️⃣ សាខាខេត្តព្រះសីហនុ 087 630 632
2️⃣ សាខាក្រុងកំពង់សោម 070 688 677
3️⃣ សាខាស្រុកព្រៃនប់ 093 498 441
#ABABank #ABAKHQR #ABAPromo | 5 417 |
| 4 | 🎶 ចម្រៀងពីរោះរណ្ដំ នាំអនុស្សាវរីយវិលវិញ រាជធានីភ្នំពេញ ទសវត្ស 60។ 🇰🇭✨
បទមរតកដើម "ភ្នំពេញ" ដែលជាព្រះរាជនិពន្ធរបស់ ព្រះករុណាព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ត្រូវបានបកស្រាយឡើងវិញដោយអ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា។
🎶 សូមរីករាយស្ដាប់កម្សាន្ដ ដើម្បីឲ្យចម្រៀងដ៏ពីរោះស្រទន់នេះ នាំអ្នកឆ្លងវេលា ជាមួយម៉ូដរចនា ទសវត្ស៦០ នៅលើ ABA Mobile។ ✨
ស្ដាប់ចម្រៀងពេញ នៅលើឆានែលយូធូប ABA Bank៖ https://www.youtube.com/watch?v=vmaDZ1m2MaM
#ABABank #ABAMobile #RetroTheme | 5 015 |
| 5 | ✨ ថែខ្លួន ថែសម្រស់ អស់ថ្លៃតែពាក់កណ្ដាល។
ជូនកាដូខ្លួនឯង ជាមួយការបញ្ចុះតម្លៃ 50% លើសេវាកម្មស្បែកមុខ និងខ្លួនប្រាណណាមួយ នៅ ធីជីប៊ី ប៊ីយូធី ឡោញ ពេលកក់តាមមុខងារ មីនីអេប ក្នុង ABA Mobile។
💆♀️ រីករាយជាមួយការផ្ដល់ជូនដ៏ពិសេសនេះ រហូតដល់ថ្ងៃទី 25 ធ្នូ ហើយដាក់ផែនការ មើលថែខ្លួន ឲ្យក្លាយជាទម្លាប់។
📲 បើក ABA Mobile → មីនីអេប → ធីជីប៊ី ប៊ីយូធី ឡោញ។
ជ្រើសរើសសេវាកម្ម ហើយទូទាត់ជាការស្រេច ឬចុចលើលីងនេះ៖ https://billzone.ababank.com/abamobile?type=storefront&vendor_id=10066&deeplink=
ពេលទិញរួច គូប៉ុងរបស់អ្នក នឹងត្រូវរក្សាទុកនៅផ្នែក ការទិញរបស់ខ្ញុំ។ សូមបង្ហាញកូដ QR គូប៉ុងរបស់អ្នក ពេលអញ្ជើញទៅដល់។ លក្ខខណ្ឌនានាត្រូវអនុវត្ត៖ https://bit.ly/4ea3fkh
#ABABank #ABAMobile #ABAMiniApps #TGBBeautyLounge | 5 781 |
| 6 | 🇰🇭 ដោយក្ដីគោរព ជាមួយទឹកចិត្តកតញ្ញុតា កតវេទិតាដ៏ជ្រាលជ្រៅបំផុត ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា ពីធនាគារ ABA សូមចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរក្នុងឱកាសរំលឹកខួបនៃការសោយទិវង្គតរបស់ ព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ និងចងចាំជានិច្ចនូវវីរភាព និងស្នាព្រះហស្ដដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ!
ក្នុងឱកាសនេះ យើងខ្ញុំសូមជម្រាបថា ធនាគារ ABA (លើកលែងសាខា 12/7៖ bit.ly/ABAHourskh) នឹងត្រូវឈប់សម្រាកនៅថ្ងៃព្រហស្បតិ៍ ទី15 ខែតុលា ហើយនឹងបើកបម្រើសេវាវិញនៅថ្ងៃសុក្រ ទី16 ខែតុលា ឆ្នាំ2026។
អំឡុងពេលឈប់សម្រាក សូមបន្ដប្រើប្រាស់សេវាធនាគារដ៏ទំនើបរបស់ ABA ដោយរីករាយ៖
📱 ផ្ទេរប្រាក់ និងបង់វិក្កយបត្រនានាជាមួយ ABA Mobile
💳 ទូទាត់តាម ABA KHQR
🏧 ដកប្រាក់ ដាក់ប្រាក់ ជាមួយម៉ាស៊ីនស្វ័យសេវាដ៏ទូលំទូលាយនៅតាមទីតាំង ABA 24/7 (bit.ly/enABA247)
ផ្នែកគាំទ្រអតិថិជនរបស់យើងខ្ញុំ នៅតែដំណើរការ 24 ម៉ោងលើ 24 ម៉ោងសម្រាប់លោកអ្នក។
រីករាយថ្ងៃឈប់សម្រាក! 🇰🇭💙
#ABABank #ABAHoliday | 5 493 |
| 7 | 👉 មើលវីដេអូលើ YouTube ចុចលីងនេះ៖ https://www.youtube.com/shorts/1QvAgReaBss
💙 ប្រពៃណី និងការរស់នៅរក្សាដូចដើម គ្រាន់តែសេវាធនាគារប្រចាំថ្ងៃ ឥឡូវងាយស្រួលជាងមុន – ជាមួយ ABA Mobile។
សម្រាប់ ចាន់ណា និងប្រជាសហគមន៍តាមដងទន្លេ ទូកគឺជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ ទាំងការធ្វើដំណើរ និងការប្រកបរបរចិញ្ចឹមជីវិត។ ទោះរស់នៅតាមដងទន្លេក៏ដោយ ការផ្ញើប្រាក់ ទទួលប្រាក់ ទូទាត់ប្រាក់ បង់វិក្កយបត្រ និងបញ្ចូលលុយទូរស័ព្ទ ឥឡូវនេះ កាន់តែងាយស្រួល ដោយគ្រាន់តែចុចពីរបីប៉ក់លើ ABA Mobile។ 📱
ទស្សនាវីដេអូរបស់ ចាន់ណា ដើម្បីស្វែងយល់ពីរបៀបរស់នៅរបស់ប្រជាសហគមន៍តាមដងទន្លេ និងភាពងាយស្រួលនៃការប្រើប្រាស់ ABA Mobile ក្នុងជីវិតប្រចាំថ្ងៃ។
#ABABank #ABAMobile | 5 431 |
| 8 | ត្រូវការលុយបន្ទាន់មុនបើកប្រាក់ខែ? កម្ចីប្រាក់បៀវត្ស អាចឲ្យអ្នកខ្ចីបានភ្លាមៗដោយផ្ទាល់ពី ABA Mobile!
សម្រាប់អ្នកប្រើ ABA Mobile ដែលជាបុគ្គលិករបស់ក្រុមហ៊ុនប្រើប្រាស់សេវាបើកប្រាក់ខែរបស់ ABA អ្នកអាចយកកម្ចីបានភ្លាមៗ - មិនចាំបាច់បំពេញពាក្យស្នើសុំ មិនចាំបាច់មានឯកសារ ឬទ្រព្យតម្កល់អ្វីទាំងអស់។
បើក ABA Mobile → កម្ចី → កម្ចីលើប្រាក់បៀវត្ស ឬចុចលើលីងនេះ៖ https://aba.onelink.me/oRF8/do2ndms8
💸 ខ្ចីប្រាក់ ដោយផ្អែកលើប្រាក់ខែគោលសុទ្ធរបស់អ្នក ជាមួយរយៈពេលសងបត់បែនរហូតដល់ 12 ខែ។ ចុចខ្ចីភ្លាម បានលុយប្រើភ្លាមៗ។
ម្ចាស់អាជីវកម្ម ឬក្រុមហ៊ុន ដែលចង់ផ្តល់អត្ថប្រយោជន៍ដ៏ល្អនេះដល់បុគ្គលិក សូមទាក់ទងមក ABA តាមរយៈលេខ 1 800 203 203 ឬ 098 203 333។
#ABABank #ABAMobile #SalaryLoan | 6 580 |
| 9 | 🌟 ដំណឹងរីករាយ សម្រាប់អាជីករខេត្តកំពង់ធំ - ABA មានចែករង្វាន់ 70 លានរៀល! ទទួលលុយពីអតិថិជន ABA ឬអ្នកប្រើអេបសេវាធនាគារណាក៏បាន ជាមួយ ABA KHQR ដើម្បីមានឈ្មោះចូលរួមក្នុងការចាប់រង្វាន់ប្រចាំខែយើងខ្ញុំ។
រៀងរាល់ខែ នឹងមានអាជីវករចំនួន 10 រូប ម្នាក់ៗទទួលបាន 1លានរៀល ហើយខែចុងក្រោយនៃប្រូម៉ូសិន នឹងមានអ្នកឈ្នះរង្វាន់ធំមួយរូប ទទួលបាន 40លានរៀល! 🏆💸
ប្រើ ABA KHQR ជានិច្ច ពេលគិតលុយពីភ្ញៀវ - រង្វាន់ទឹកប្រាក់នេះ អាចជារបស់បងប្អូនក៏ថាបាន។
ចង់ចូលរួម? ចុះឈ្មោះចូលរួមក្នុងកម្មវិធីប្រូម៉ូសិន ដោយទាក់ទងទៅលេខខាងក្រោម ដែលមានភ្ជាប់តេលេក្រាម៖
1️⃣ សាខាខេត្តកំពង់ធំ 087 630496
2️⃣ សាខាស្រុកបារាយណ៍ 098630226
3️⃣ សាខាស្រុកស្ទោង 016630583
#ABABank #ABAKHQR #ABAPromotions | 6 581 |
| 10 | អតិថិជនជាទីគោរព! ABA Mobile និងបណ្ដាញ ATM/កាតរបស់យើង ត្រូវបានដំឡើងសមត្ថភាពប្រព័ន្ធដោយជោគជ័យ។
សូមអរគុណសម្រាប់ការយោគយល់អធ្យាស្រ័យរបស់លោកអ្នក និងសូមអរគុណសម្រាប់ការប្រើប្រាស់ ABA។
Dear customers, we are pleased to inform that our ABA Mobile and ATM/Cards services have been successfully upgraded.
Thank you for your patience and for banking with ABA.
#ABABank | 8 026 |
| 11 | អតិថិជនជាទីគោរព! ដំណើរការដំឡើងសមត្ថភាពប្រព័ន្ធរបស់ ABA Mobile និងបណ្ដាញ ATM/កាតតាមផែនការ ដែលបានចាប់ផ្ដើមតាំងពីម៉ោង 11:00 យប់មិញ ឥឡូវនេះ យើងខ្ញុំត្រូវការពេលវេលាបន្ថែមទៀត ដើម្បីបញ្ចប់ឲ្យរួចរាល់។
ក្រុមការងារ កំពុងខិតខំព្យាយាមបញ្ចប់ការងារនេះឲ្យបានឆាប់ ហើយយើងខ្ញុំរំពឹងទុកថា សេវាកម្មនឹងដំណើរការឡើងវិញនៅម៉ោង 7:30ព្រឹកនេះ។
យើងខ្ញុំ នឹងបន្តធ្វើការផ្ដល់ព័ត៌មានជូនលោកអ្នកលេីទំព័រនេះ រហូតដល់សេវាកម្មមានដំណើរការឡើងវិញ។
Dear customers, our planned upgrade of ABA Mobile and ATM/Cards network, which began at 11:00 PM, is taking longer than anticipated. Our team is working urgently to complete the upgrade, and our current estimated restoration time is 7:30 AM.
We will keep you updated here until services are restored.
#ABABank | 8 008 |
| 12 | ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់ធនាគារ ABA មានកិត្តិយស សូមផ្ញើសព្ទសាធុការពរ និងសេចក្ដីអំណរសាទរដោយភាពសោមនស្សជូនដល់ ធនាគារជាតិនៃកម្ពុជា ក្នុងឱកាសខួប 47 ឆ្នាំ នៃការបង្កើតឡើងវិញ។
ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះធនាគារជាតិនៃកម្ពុជា សម្រាប់កិច្ចបន្តគាំទ្រ និងមគ្គទេសក៍ដ៏មានតម្លៃជូនធនាគារយើងខ្ញុំ។ សូមអបអរសាទរពិធីរំលឹកខួបជាប្រវត្តិសាស្ត្រនេះ!
#ABABank #NationalBankofCambodia | 6 635 |
| 13 | 🌟 សូមកុសលផលបុណ្យ កើតមានដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបក្នុងឱកាសភ្ជុំបិណ្ឌនេះ។ 🌟 សូមគោរពជូនសព្ទសាធុការពរ និងសូមលោកអ្នក ទទួលបាននូវសេចក្ដីសោមនស្ស សេចក្ដីសុខសុវត្ថិភាព ជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់។
សូមជម្រាបថា បណ្ដាសាខា និងការិយាល័យ ABA នឹងឈប់សម្រាកពីថ្ងៃទី10 ដល់ 12 ខែតុលា ហើយបើកដំណើរការវិញនៅថ្ងៃទី13 ខែតុលា។ អំឡុងថ្ងៃឈប់សម្រាក សាខា AEON Mall 2 និង AEON Mall 3 នៅបើកបម្រើសេវា សម្រាប់ផ្នែកដោះស្រាយចម្ងល់ផ្សេងៗរបស់អតិថិជន។
💙 អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ!
#ABABank #ABAHoliday #PchumBen | 6 673 |
| 14 | អតិថិជនជាទីគោរព! យើងខ្ញុំ នឹងធ្វើការដំឡើងសមត្ថភាពប្រព័ន្ធរបស់ ABA Mobile និងបណ្ដាញ ATM/កាត តាមផែនការគ្រោងទុក ចាប់ពីម៉ោង 11:00 យប់ ថ្ងៃសៅរ៍ ទី 10 ខែតុលា រហូតដល់ម៉ោង 7:00 ព្រឹក ថ្ងៃអាទិត្យទី 11 ខែតុលា។ កិច្ចការនេះ ធ្វើឡើងដើម្បីពង្រឹងសេវាកម្មឲ្យកាន់តែមានប្រសិទ្ធភាព, សុវត្ថិភាពកាន់តែខ្ពស់, និងស្ថិរភាពកាន់តែរឹងមាំ នាំមកនូវបទពិសោធប្រើប្រាស់កាន់តែមានទំនុកចិត្តខ្ពស់សម្រាប់លោកអ្នក។
ករណីលោកអ្នកត្រូវធ្វើប្រតិបត្តិការចាំបាច់ក្នុងអំឡុងពេលដូចបានបញ្ជាក់លើ យើងខ្ញុំសូមលើកទឹកចិត្តឲ្យលោកអ្នកធ្វើប្រតិបត្តិការសំខាន់ៗទាំងអស់នោះឲ្យបានរួចរាល់មុនម៉ោង 11:00យប់ ថ្ងៃទី 10 ខែតុលា។ យើងខ្ញុំនឹងជម្រាបជូនដំណឹងដល់លោកអ្នកជាថ្មីលើទំព័រផ្លូវការនេះ នៅពេលសេវាកម្មទាំងអស់មានដំណើរការពេញលេញឡើងវិញ។
សម្រាប់ព័ត៌មានបន្ថែមអំពីការថែទាំប្រព័ន្ធតាមផែនការនេះ សូមទាក់ទងយើងខ្ញុំតាមរយៈ 1 800 203 203 (តេឥតគិតថ្លៃក្នុងប្រទេសកម្ពុជា), +855 98 203 333 សម្រាប់ការតេពីក្រៅប្រទេស ឬទាក់ទងតាម info@ababank.com។
សូមអរគុណ សម្រាប់ការប្រើប្រាស់សេវាធនាគារយើងខ្ញុំ។
អានបន្ថែម៖ https://bit.ly/4AVtxR5
Dear customers, we will be performing a scheduled upgrade of our ABA Mobile and ATM/Cards network from 11:00 PM on Saturday, October 10, to 7:00 AM on Sunday, October 11. The upgrade significantly improves the performance, security, and reliability of the services you rely on every day.
We encourage you to make all necessary transactions before 11:00 PM on October 10. We will announce here once our services are fully restored.
For more information on this scheduled upgrade, call us at 1 800 203 203 (toll-free inside Cambodia), +855 98 203 333 from abroad, or email us at info@ababank.com.
Thank you for banking with us.
Read more: https://bit.ly/4jKv06z
#ABABank | 11 026 |
| 15 | 🏆 សមិទ្ធផលថ្មីបន្ថែមទៀត - ABA ទទួលបានពាន ធនាគារបម្រើសេវាសាជីវកម្មឆ្នើមបំផុត នៅកម្ពុជា ឆ្នាំ2026 ពីទស្សនាវដ្ដី International Finance!
ពានរង្វាន់នេះ ឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់យើងខ្ញុំ ក្នុងការជួយសម្រួលដល់ប្រតិបត្តិការហិរញ្ញវត្ថុរបស់អាជីវកម្មតូចធំគ្រប់ប្រភេទ តាមផ្លែតហ្វម ABA Business - ចាប់ពីការបើកប្រាក់បៀវត្ស និងទូទាត់ជូនដៃគូផ្គត់ផ្គង់ ដល់ប្រតិបត្តិការទូទាត់តាមកាលកំណត់ និងការអនុម័តប្រតិបត្តិការនានា នៅកន្លែងតែមួយ។
ជាមួយសមត្ថភាពមើលឃើញគណនីបានភ្លាមៗ, ការភ្ជាប់ជាមួយប្រព័ន្ធ ERP, ការទូទាត់ជាសំណុំ, ការអនុម័តច្រើនកម្រិត និងការផ្ទៀងផ្ទាត់គណនី អាជីវកម្មអាចគ្រប់គ្រងហិរញ្ញវត្ថុបានកាន់តែលឿន មានប្រសិទ្ធភាពខ្ពស់ និងគ្រប់គ្រងកាន់តែប្រសើរ គ្រប់ពេលវេលា គ្រប់ទីកន្លែង។ 💙 អានបន្ថែម៖ https://bit.ly/4AW0Vaj
#ABABank #ABAAward | 6 753 |
| 16 | 💙 ប្រើ ABA Mobile ស្គែន ABA KHQR នៅ តេលាខ្មែរ ក្លាយជាឱកាសឈ្នះរង្វាន់ដ៏រំភើបរីករាយ។
យើងខ្ញុំមានសេចក្ដីរីករាយ សូមប្រកាសអ្នកឈ្នះរង្វាន់ធំទាំងបីរូប ពីប្រូម៉ូសិន ABA ជាមួយ តេលាខ្មែរ៖
🏆 លោក ថេត ថូ ជាបុគ្គលិកក្រុមហ៊ុន មកពីខេត្តព្រៃវែង បានឈ្នះរង្វាន់ធំ ទឹកប្រាក់ 100លានរៀល។
🏆 លោក ផន ផា ជាជាងលាបថ្នាំពណ៌ មកពីខេត្តព្រៃវែង ឈ្នះទឹកប្រាក់ 30លានរៀល។
🏆 លោក ភួង ហង់ ជាអ្នករត់តុកតុក មកពីខេត្តកំពង់ស្ពឺ ឈ្នះទឹកប្រាក់ 10លានរៀល។
សូមជម្រាបថា ចាប់ពីថ្ងទី1 កក្កដា ដល់ថ្ងៃទី30 កញ្ញា 2026 រាល់ការស្គែនបង់លុយជាមួយ ABA នៅតេលាខ្មែរ គឺជាឱកាសឈ្នះ។ នៅក្នុងប្រូម៉ូសិននេះទាំងមូល មានអ្នកឈ្នះសរុបចំនួន 903រូប រួមទាំងម្ចាស់រង្វាន់ធំទាំង 3រូប នាថ្ងៃនេះ។
សូមអបអរសាទរដល់អ្នកឈ្នះទាំងអស់ និងសូមអរគុណអតិថិជនគ្រប់រូបដែលបានចូលរួមក្នុងប្រូម៉ូសិននេះ។ 💙 សូមបន្ដតាមដាន - ឆាប់ៗខាងមុខនេះ នឹងមានកម្មវិធីប្រូម៉ូសិន ការផ្ដល់ជូនពិសេសៗ និងឱកាសឈ្នះជាច្រើនទៀតជូនអ្នកប្រើ ABA Mobile!
#ABABank #ABAKHQR #TELAKHMER #ABAPromo | 8 744 |
| 17 | បងប្អូនអាជីវករ ចែកការងារឲ្យ ABA Mobile ធ្វើខ្លះសម្រាប់រដូវភ្ជុំនេះ។ 🔊 ធ្វើជាជំនួយការទូទាត់របស់បងប្អូន!
បើកមុខងារ ABA PaySound នៅក្នុង ABA Mobile ដូច្នេះ ពេលភ្ញៀវស្គែនបង់លុយតាម ABA KHQR នឹងមានសំឡេងបញ្ជាក់ ប្រាប់ចំនួនលុយចូល និងរូបិយប័ណ្ណភ្លាមៗ – លុយចូលគ្រប់ ឬខ្វះ គឺបងប្អូនដឹងភ្លាមៗ។ ចំណេញពេលផ្ដោតលើការលក់ មិនបាច់ខាតពេលផ្ទៀងមើលទូរស័ព្ទ។ 😄
📱 ABA Mobile → ការកំណត់ → មុខងារបន្ថែម → បើក ABA PaySound ឬចុចលើលីងនេះ៖ https://aba.onelink.me/oRF8/o6efyjn2
#ABABank #PaySound #PchumBen | 7 193 |
| 18 | 🔒 បន្ដរក្សាសុវត្ថិភាពប្រតិបត្តិការទូទាត់អន្ដរជាតិរបស់លោកអ្នក ពីមួយឆ្នាំទៅមួយឆ្នាំ។
សម្រាប់រយៈពេលបីឆ្នាំជាប់គ្នា ABA បានបញ្ចប់ដោយជោគជ័យ នូវការវាយតម្លៃឯករាជ្យ ក្រោមកម្មវិធី Swift Customer Security Program (CSP)។
ការវាយតម្លៃឯករាជ្យនេះ បានពិនិត្យ និងវិនិច្ឆ័យលើគោលការណ៍សន្ដិសុខ និងការគ្រប់គ្រងសម្រាប់ការទូទាត់ និងផ្ទេរប្រាក់អន្ដរជាតិតាម Swift ហើយបានបញ្ជាក់ថា ធនាគារ ABA បានប្រតិបត្តិតាមពេញលេញលើលក្ខខណ្ឌតម្រូវសន្តិសុខនានារបស់ Swift។
សម្រាប់អតិថិជន ការទទួលស្គាល់នេះមានន័យថា ការផ្ទេរប្រាក់ទៅក្រៅប្រទេសរបស់លោកអ្នក ត្រូវបានការពារដោយគោលការណ៍សន្តិសុខដ៏រឹងមាំ ដែលស្របតាមស្តង់ដារសន្តិសុខសកលរបស់ Swift ដើម្បីធានាបាននូវសុវត្ថិភាព និងទំនុកចិត្តខ្ពស់។ អានបន្ថែម៖ https://bit.ly/4zivFAI
#ABABank #ABACertificate #Swift #SwiftCustomerSecurityProgramme #IndependentAssessment | 6 982 |
| 19 | 🇰🇭ABA Mobile ស្នាដៃខ្មែរ ទំនើបប្រណីត។
មោទនភាពបង្កើតឡើងដោយអ្នកជំនាញខ្មែរយើង ABA Mobile តែងតែនាំមុខជានិច្ច – នាំយកបទពិសោធថ្មីៗ បន្ដពង្រឹងសុវត្ថិភាពកាន់តែខ្ពស់ជាលំដាប់ ផ្សារភ្ជាប់វប្បធម៌ជាតិពិតៗ ខ្មែររាប់លាននាក់ទូទាំងប្រទេសកំពុងប្រើប្រាស់ដោយទំនុកចិត្ត។
ជាមួយបេតិកភណ្ឌខ្មែរជាបេះដូង ABA Mobile ផ្ដល់សេវាធនាគារដ៏ទំនើប ដែលឆ្លើយតបតាមតម្រូវការជីវិតរស់នៅសម័យថ្មី។
បងប្អូនខ្មែររាប់លាននាក់ កំពុងប្រើ ABA Mobile ដោយភាពជឿជាក់ ជាមួយសុវត្ថិភាពខ្ពស់ និងភាពងាយស្រួល – បើកប្រើដែរទៅ!
#ABABank #ABAMobile | 7 565 |
| 20 | 👉 មើលវីដេអូលើ YouTube ចុចលីងនេះ៖ https://youtu.be/p6FLbzK0Bio
🇰🇭 មុនពេលភ្ជុំបិណ្ឌក្លាយជាប្រពៃណីដែលយើងស្គាល់ និងប្រារព្ធរៀងរាល់ឆ្នាំមកទល់សព្វថ្ងៃ គឺមានដំណាលនិទានមួយ។
រឿងរ៉ាវដែលបានដំណាលតៗគ្នា ឆ្លងកាត់ច្រើនជំនាន់ មានគុណតម្លៃ និងអត្ថន័យជ្រាលជ្រៅ ពីក្រោយប្រពៃណីខ្មែរដ៏ថ្លៃថ្លានេះ។
សូមស្ដាប់ និងស្វែងយល់អត្ថន័យទាំងនេះ តាមរយៈបទស្មូតនៅក្នុងរឿង ភ្ជុំបិណ្ឌ មរតកឆ្លងកាល។ 🎬
#ABABank #PchumBen | 7 240 |
