កម្រងរដ្ឋបាល&នីតិសាធារណៈ ផ្សេងៗ
Ir al canal en Telegram
https://t.me/document4study (ក្រុបឯកសារវិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំមានមោទនភាពណាស់ដែលបានកេីតមកជាកូនខ្មែរជំនាន់ក្រោយ ដូនតាខ្ញុំគឺអស្ចារ្យ❤️️
Mostrar más6 428
Suscriptores
+324 horas
+77 días
+3530 días
Archivo de publicaciones
Repost from 🇰🇭 Khmer First
VIDEO: ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សហគមន៍អន្តរជាតិមើលឃើញកាន់តែច្បាស់អំពីអំពើឈ្លានពានយ៉ាងព្រៃផ្សៃអមនុស្សធម៌របស់ប្រទេសថៃដែលបានបង្កវិនាសកម្មធ្ងន់ធ្ងរដល់ជនស៊ីវិលស្លូតត្រង់និងហេដ្ឋារចនាសម្ព័ន្ធកម្ពុជា (2:03 MN)
Repost from THMEY THMEY NEWS
ពលរដ្ឋស្រុកពួក ខេត្តសៀមរាប សម្រុកដាល់អំបុក ដើម្បីផ្គត់ផ្គង់កងទ័ព
https://thmeythmey.com/detail/154674
@thmeythmeymedia
Repost from Karpit News
សម្រែកក្នុងភ្លើងសង្គ្រាមរបស់ជនពិការភៀសសឹកនៅខេត្តបន្ទាយមានជ័យ អង្វរករដល់អន្តរជាតិសុំយុត្តិធម៌ឱ្យកម្ពុជា និងជួយអន្តរាគមន៍ដោយសារសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា
The cries of the war-torn people with disabilities in Banteay Meanchey province beg the international community for justice for Cambodia and help intervene in the wake of Thailand's war of aggression against Cambodia.
Repost from Kuoch Vengsrun
+1
ប្រជាជន និងប្រទេសកម្ពុជាបានបញ្ជាក់ច្បាស់ថាចង់បានតែសន្តិភាព គ្មានចង់បានអ្វីពីប្រទេសណាទេ តែហេតុអ្វីថៃ អ្នកនៅតែឈ្លានពានកម្ពុជា បង្កសង្គ្រាម ប្រេីប្រាស់អាវុធគ្រប់ប្រភេទ រួមទាំងផ្សែងពុល ពិសេសយន្តហោះទម្លាក់គ្រាប់ F-16 ចូលកាន់តែជ្រៅមកទឹកដីកម្ពុជា បំផ្លាញសាលារៀន ស្ពាន អាគារ និងទីតាំងប្រជាជនកម្ពុជារស់នៅ?
សូមមិត្តភ័ក្របរទេសទាំងអស់ អង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធឆាប់មានចំណាត់ការ និងអន្តរាគមន៍ ដេីម្បីបញ្ចប់សង្គ្រាម និងសកម្មភាពយ៉ាងឃោឃៅ ដែលកំពុងសម្លាប់ប្រជាជនស្លូតត្រង់ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅលេីទឹកដីកម្ពុជា ពីសំណាក់យោធាថៃ។
The Cambodian people and Cambodia have consistently made clear that we want only peace and have no intention of seeking anything from any country. However, why are you (Thailand) continuing actions, including military incursions, the use of various weapons, spraying toxic gas, particularly bombing by F-16 jets, which advance deep into Cambodian territory, resulting in damage to schools, bridges, buildings, and civilian areas?
To our international friends, the United Nations, and all relevant parties, please take immediate action to end the war and the brutal acts committed by the Thai military. These actions have resulted in the loss of innocent civilian lives and the destruction of infrastructure within Cambodian territory.
Repost from Gazette ប្រជាជន
ដើរដើម្បីសន្តិភាព - March of Peace
កម្ពុជាត្រូវការសន្តិភាព - Cambodia Needs Peace
កម្ពុជាស្រលាញ់សន្តិភាព - Cambodia Love Peace
ផលិតដោយ KiloTRAVEL
Join-> Gazette ប្រជាជន
Repost from Gazette ប្រជាជន
+3
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលរងរបួស និងផ្សែងពុលក្នុងសមរភូមិ កំពុងព្យាបាលនៅតាមមន្ទីរពេទ្យចំនួន៥ ក្នុងរាជធានីភ្នំពេញ
ដើម្បីលើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅ ដល់វីរយុទ្ធជនដ៏អង់អាចក្លាហានកម្ពុជា និងបាននាំនូវព្រះរាជបណ្តាំផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរពីសំណាក់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងស្ញប់ស្ញែងចំពោះទឹកចិត្តដ៏អង់អាចក្លាហាន ហ៊ានពលិកម្មគ្រប់បែបយ៉ាងដើម្បីបូរណភាពទឹកដីដ៏កម្សត់របស់យើង ព្រមទាំងសូមជូនពរដល់វីរយុទ្ធជនគ្រប់រូប សូមឆាប់បានជាសះស្បើយឡើងវិញ។
Join-> Gazette ប្រជាជន
Repost from ព្រះខ័ន
🎥ចែករំលែកអំពីច្បាប់ចុងសប្តាហ៍៖ តើអ្វីទៅជាបទផ្តល់ជំនួយដល់ចារី ជាអាទិ៍? តើបុគ្គលណាខ្លះដែលច្បាប់លើកលែងឱ្យរួចផុតពីទោសចំពោះបទផ្តល់ជំនួយដល់ចារី ជាអាទិ៍នេះ?
—-
* បុព្វញាតិ សំដៅដល់ជនដែលមានថ្នាក់ញាតិខ្ពស់ជាងខ្លួន។ ឧទាហរណ៍ ជីដូន ជីតា ឪពុក ម្តាយ មា មីង ជាបុព្វញ្ញាតិរបស់ កូន ចៅ ក្មួយ ជាដើម។
* បច្ឆាញាតិ សំដៅដល់ជន ឬពួកជន ដែលកើតចេញពីជនមួយពួកទៀត។ ឧទាហរណ៍ កូន ជាបច្ឆាញាតិរបស់ឪពុកម្តាយ។ ចៅជាបច្ឆាញាតិរបស់ជីដូនជីតា ជាដើម។ នេះបើយោងតាមសន្ទានុក្រមផ្នែករដ្ឋប្បវេណី។
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
Repost from Kampuchea Thmey TV
ប្រេសិតពិសេសចិនបញ្ជាក់ថា «ចិននឹងប្រឹងប្រែងឱ្យសម្រេចបានបទឈប់បាញ់ដោយគ្មានបង្អែរបង្អង់»
———
📲 JOIN Kampuchea Thmey TV
Repost from ក្រសួងការពារជាតិ Ministry of National Defence
+3
ប្រេសិតពិសេសចិនមកភ្នំពេញ ដើម្បីពិភាក្សាអំពី ការបន្ធូរបន្ថយកំដៅជម្លោះកម្ពុជា-ថៃ
Chinese Special Envoy in Phnom Penh to Discuss De-escalation of Cambodia-Thailand Conflict
🇰🇭🇨🇳
#Cambodia #China
____
🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
Repost from ព្រះខ័ន
+2
កម្ពុជា-ចិន គូសបញ្ជាក់អំពីភាពចាំបាច់នៃបទឈប់បាញ់ ដោយឥតបង្អែរបង្អង់ និងថា ការសន្ទនាដោយសន្តិវិធីនៅតែជាមាគ៌ាតែមួយគត់ ក្នុងការដោះស្រាយទំនាស់
---
ឯកឧត្តម តេង ស៊ីឃុន ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអាស៊ី ក្រសួងការបរទេសចិន កំពុងស្ថិតនៅទីក្រុងភ្នំពេញ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយកម្ដៅ និងបញ្ចប់ជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២០ ខែធ្នូនេះ។
ក្នុងអំឡុងទស្សនកិច្ចនេះ ឯកឧត្តម តេង ស៊ីឃុន បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។ ឯកឧត្តម តេង ស៊ីឃុន ក៏បានជួបពិភាក្សាយ៉ាងទូលំទូលាយជាមួយ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកផងដែរ។
ក្នុងអំឡុងពេលនៃជំនួបទាំងនេះ ភាគីទាំងពីរបានគូសបញ្ជាក់អំពីភាពចាំបាច់តម្រូវឱ្យមានការឈប់បាញ់ជាងបន្ទាន់ដោយឥតបង្អែរបង្អង់ និងបានសង្កត់ធ្ងន់ថា ការសន្ទនាដោយសន្តិវិធីនៅតែជាមាគ៌ា តែមួយគត់ដែលអាចឈានទៅសម្រេចបាននូវការដោះស្រាយទំនាស់។
ទន្ទឹមនឹងនេះ ឯកឧត្តម តេង ស៊ីឃុន បានបញ្ជាក់ជាថ្មីថា ប្រទេសចិននឹងបន្តដើរតួនាទីស្ថាបនាក្នុងការសម្របសម្រួលការសន្ទនារវាងកម្ពុជា និងថៃ ក្នុងគោលបំណងលើកកម្ពស់ការដោះស្រាយជម្លោះដោយសន្តិវិធី។ ឯកឧត្តម តេង ស៊ីឃុន បានសង្កត់ធ្ងន់ថា ក្នុងនាមជាមិត្តរបស់កម្ពុជា និងថៃ, ប្រទេសចិនត្រៀមខ្លួនចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដែលមានគោលបំណងសម្រេចបានបទឈប់បាញ់ដោយ គ្មានបង្អែរបង្អង់ និងការវិលត្រឡប់ទៅរកការកសាងទំនុកចិត្តឡើងវិញរវាងប្រទេសជិតខាងទាំងពីរ៕
ប្រភព៖ ក្រសួងការបរទេសកម្ពុជា
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
Repost from BTV News Global
Repost from RFI ខេមរភាសា / RFI Khmer
អាជ្ញាធរមីនទទូចឱ្យអន្តរជាតិចូលរួមថ្កោលទោសការវាយប្រហាររបស់ថៃមកលើកម្ពុជា
នៅថ្ងៃទី ១៩ ធ្នូម្សិលមិញនេះ អាជ្ញាធរមីនកម្ពុជាបានថ្លែងថ្កោលទោសសកម្មភាពវាយប្រហារមិនរើសគោលដៅរបស់យោធាថៃលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ ការវាយប្រហារដែលបានធ្វើឱ្យសម្បត្តិបេតិកភណ្ឌ ហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងជនស៊ីវិលរបស់កម្ពុជារងការបំផ្លិចបំផ្លាញជាបន្តបន្ទាប់។ ក្រៅពីថ្កោលទោសយោធាថៃ អាជ្ញាធរមីនបានទទូចឱ្យអន្តរជាតិចូលរួមចាត់វិធានការជារួមលើសកម្មភាពរបស់ថៃ ដោយពួកគេមិនត្រូវបិទភ្នែកធ្វើមិនដឹង មិនឮនូវទង្វើដែលយោធាថៃធ្វើមកលើកម្ពុជា។
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/CHe2.g
Repost from Kampuchea Thmey TV
កៀកថ្ងៃសម្រាល! ស្ត្រីមានផ្ទៃពោះម្នាក់នៅមណ្ឌលភៀសសឹកជាមួយនឹងទុក្ខព្រួយខ្លាំង ខណៈប្ដីជាប់ធ្វើ ការបាត់ដំណឹងច្រើនថ្ងៃ
ចន ស្រីមាន ជាស្ត្រីមានផ្ទៃពោះគ្រប់ខែ ជិតដល់ថ្ងៃសម្រាលម្នាក់ បានរត់ភៀសសឹកចេញពីផ្ទះយ៉ាងលំបាក គ្មានយាន្ដជំនិះ គ្មានស្វាមីនៅជិត សុំគេជិះមកមណ្ឌលសវត្ថិភាព ក្នុងគ្រាដែលយោធាថៃបើការវាយប្រហារមកលើកោះយ៉ កាលពីវេលាម៉ោងប្រមាណ៣ ទៀបភ្លឺ ថ្ងៃទី១៣ ខែធ្នូ កន្លងទៅ។
បច្ចុប្បន្នស្រីមាន ស្នាក់នៅជំរំភៀសសឹកមួយកន្លែងនៅក្នុងស្រុកកោះកុង រៀបចំដោយរដ្ឋបាលខេត្ត។
———
📲 JOIN Kampuchea Thmey TV
Repost from PR Cambodian Government
+9
ផ្ទះរបស់ជនស៊ីវិលរបស់កម្ពុជាជាច្រើនខ្នង នៅក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង រងការខូចខាតស្ទើរទាំងស្រុង ដោយសារការបាញ់ផ្លោង និងទម្លាក់គ្រាប់បែកពីសំណាក់ទាហានឈ្លានពានថៃ
(AKP) គិតមកត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ មានរយៈពេល១៤ថ្ងៃហើយ ដែលកងទ័ពថៃ បានបើកការឈ្លានពានលើបូរណភាពទឹកដី និងអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា។ យោធាថៃបានយកជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាមុខគោលដៅនៃការវាយកម្ទេច។
ផ្ទះប្រជាពលរដ្ឋ សាលារៀន ផ្លូវថ្នល់ និងហេដ្ឋរចនាសម្ព័ន្ធស៊ីវិលជាច្រើនត្រូវបានយោធាថៃបំផ្លិចបំផ្លាញ។ យោធាថៃបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌ សិទ្ធិមនុស្ស និងការរំលោភបំពានលើច្បាប់អន្តរជាតិផ្សេងៗ។
ផ្ទះប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ សំណង់ស៊ីវិល សំណង់ឯកជនមិនមែនជាទិសដៅនៃការវាយប្រហារក្នុងសង្គ្រាមឡើយ។ យោធាថៃបានរំលោភបំពានទៅលើគោលការណ៍និងច្បាប់អន្តរជាតិទាំងនេះ។
រូបថត៖ ហុង ម៉េងឡុង
Cambodian Civilian Homes Nearly Leveled by Shelling and Bombing from Invading Thai Troops in Konkriel Sangkat, Samraong City, Oddar Meanchey Province
(AKP) As of December 20, 2025, it has been 14 days since the Thai armed forces launched their aggression against the territorial integrity and sovereignty of the Kingdom of Cambodia. The Thai military has taken civilians and civilian infrastructure as direct targets of attack.
Civilian homes, schools, roads, and many other civilian facilities have been destroyed by the Thai military. These actions constitute serious violations of international law, international humanitarian law, human rights, and other relevant international legal frameworks.
Civilian homes, schools, hospitals, civilian structures, and private property are not lawful targets of attack in warfare. The Thai military has violated these principles and international laws.
Photo: Hong Menglong
——————
#CambodiaWantsPeace
#JusticeForCambodia
Repost from BTV News
+9
ផ្ទះរបស់ជនស៊ីវិលរបស់កម្ពុជាជាច្រើនខ្នង នៅក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានរងការខូចខាតស្ទើរទាំងស្រុង ដោយសារការបាញ់ផ្លោង និងទម្លាក់គ្រាប់បែកពីសំណាក់ទាហានឈ្លានពានថៃ https://btv.com.kh/article/92994
Website | Facebook | Telegram | TikTok
Repost from News Today❤️
ថៃយក ៣ លក្ខខណ្ឌ កំណត់ឱ្យកម្ពុជាយល់ព្រមនៅកិច្ចប្រជុំអាស៊ានថ្ងៃ ២២ ធ្នូ
https://youtu.be/_DfWiXAlwlg
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
