es
Feedback
ឯកសារច្បាប់​ រដ្ឋបាលសាធារណៈ

ឯកសារច្បាប់​ រដ្ឋបាលសាធារណៈ

Ir al canal en Telegram

ចែករំលែកឯកសារប្រឡងក្របខណ្ឌរដ្ឋ​ ឯកសារច្បាប់ រដ្ឋបាលសាធារណៈ

Mostrar más
6 155
Suscriptores
+624 horas
+207 días
+22330 días
Archivo de publicaciones
សំណួរចម្លើយសិទ្ធិមនុស្ស.pdf18.28 MB

នៅក្នុងថ្ងៃដ៏មហានក្ខត្តឫក្សចម្រើនជន្មាយុ គម្រប់ ៧៣ ឆ្នាំ ឈានចូល ៧៤ ឆ្នាំ (៥ សីហា ១៩៥២ - ៥ សីហា ២០២៥) របស់ សម្តេចអគ្គមហាសេនាបត
នៅក្នុងថ្ងៃដ៏មហានក្ខត្តឫក្សចម្រើនជន្មាយុ គម្រប់ ៧៣ ឆ្នាំ ឈានចូល ៧៤ ឆ្នាំ (៥ សីហា ១៩៥២ - ៥ សីហា ២០២៥) របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ យើងខ្ញុំជាប្រជាពលរដ្ឋ មន្រ្តីរាជការ​ កូនក្មួយយុវជន​ និងកម្មករកម្មការនី​កម្ពុជា សូមគោរពជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាវាងវៃ ជន្មាយុយឺនយូរ ដើម្បីជាម្លប់នៃសុខសន្តិភាព និងភាពសម្បូរសប្បាយរុងរឿងដល់ប្រជាជន និងប្រទេសជាតិទាំងមូល៕

Repost from FRESH NEWS
WATCH VIDEO: អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ នៅវេលាម៉ោង ១១ព្រឹកនេះ ថៃបានបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ និងគ្រឿងចក្រចូលក្នុងតំបន់អានសេះ ដែលជាដែនអធិបតេយ្យរបស់កម្ពុជា និងស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងរបស់កងទ័ពកម្ពុជា ក្រោយបទឈប់បាញ់ចូលជាធរមាន ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំងពីសំណាក់កងកម្លាំងរបស់យើងយ៉ាងណាក៏ដោយ។

សេចក្តីប្រកាសព័ត៌មាន ក្រសួងការពារជាតិសូមជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ អំពីការវិវត្តថ្មីៗនៃស្ថានការណ៍
សេចក្តីប្រកាសព័ត៌មាន ក្រសួងការពារជាតិសូមជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ អំពីការវិវត្តថ្មីៗនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃដូចខាងក្រោម៖ នៅវេលាម៉ោង ១១ ព្រឹកនេះ ថៃបានបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ និងគ្រឿងចក្រចូលក្នុងតំបន់អានសេះ ដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំងពីសំណាក់កងកម្លាំងរបស់យើងយ៉ាងណាក៏ដោយ។ គួររំលឹកផងដែរថា កម្ពុជាទើបតែបានរៀបចំឱ្យមានដំណើរកិច្ចរបស់អនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជា ទៅកាន់ទីកន្លែងទាំងនោះ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ដែលនេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា វាជាដែនអធិបតេយ្យរបស់កម្ពុជា។ ទង្វើនេះគឺជាការរំលោភដល់បទឈប់បាញ់យ៉ាងគឃ្លើន និងបានបង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតចំពោះសន្តិភាព និងសន្តិសុខនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូល។ កម្ពុជាសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដៃគូដែលបានខិតខំប្រឹងប្រែងជួយឱ្យសម្រេចបានបទឈប់បាញ់ដ៏លំបាកមួយនេះ ហើយសុទ្ធតែមានបំណងចង់ឃើញបទឈប់បាញ់មួយនេះត្រូវបានអនុវត្តដោយពេញលេញ និងប្រកបប្រសិទ្ធភាព ទាមទារឱ្យថៃបញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួនជាបន្ទាន់ និងគោរពឱ្យបានម៉ឺងម៉ាត់នូវច្បាប់អន្តរជាតិ ជាពិសេសអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ រាជធានីភ្នំពេញ, ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា I would like to inform the public, as well as national and international journalists, of the following: At 11 a.m. this morning, Thai armed forces, accompanied by heavy machinery such as excavators, entered An Ses area within Cambodian sovereign territory, and even laid barbed wire, despite strong objections from our forces. It is also worth noting that Cambodia recently arranged a visit by foreign military attachés to those locations on July 31, 2025, clearly demonstrating that these areas are part of Cambodian sovereign territory. This act constitutes a flagrant violation of the ceasefire and poses a grave threat to peace and security along the border between the two countries, as well as to the wider region. Cambodia calls on the international community — particularly partner countries that have worked tirelessly to help achieve this hard-won ceasefire and wish to see it fully and effectively implemented — to demand that Thailand immediately stop its aggressive actions and strictly respect international law, especially Cambodia’s sovereignty and territorial integrity. Phnom Penh, August 04, 2025 Spokesperson of the Ministry of National Defense Kingdom of Cambodia

វិញ្ញាសាប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ (វិញ្ញាសាលើកទី២) ជំនាញនីតិឯកជន វិញ្ញាសា ៖ ជំនាញ/ឯកទេស អត្ថាធិប្បាយ៖ នីត្យានុកូលភាពនៃបទល្មើស និងទោស។ ចូរធ្វើការអត្ថាធិប្បាយ សំណួរ៖ ១.ចូរប្រៀបធៀបសហកម្មសិទ្ធិ និងកម្មសិទ្ធិអវិភាគ។ ២.យន្តការនៃការដោះស្រាយវិវាទពាណិជ្ជកម្មនៅកម្ពុជា។ វិញ្ញាសា៖ ចំណេះដឹងទូទៅ ១. ដំណើរសន្តិភាព និងការអភិវឌ្ឍសម្រាប់ចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។ ចូរធ្វើការអត្ថាធិប្បាយ ២. តួនាទីរបស់យុវជនក្នុងការលើកកម្ពស់នីតិរដ្ឋនៅកម្ពុជា។ ចូរធ្វើអត្ថាធិប្បាយ ៣. ប្រសិនបើអ្នកជាមន្ត្រីរាជការ តើអ្នកបម្រើសេវាសាធារណៈយ៉ាងដូចម្តេចដល់ប្រជាពលរដ្ឋ? (ប្រភពក្រៅផ្លូវការ)

១.​ ឆាវឆាវ​ បានសួរស៊ឺម៉ាអុីថា​ ហេតុអីបានជាបាតជេីង​ សជាងខ្នងជេីង? ស៊ឺម៉ាអុីថា​ "ខ្ញុំមិនដឹងទេ។ គឺដោយសារ​ បាតជេីងតែងតែលាក់មុខ​ ខ្នងជេីងតែងតែបង្ហាញ។ ក្នុងសង្គ្រាម​ យេីងកាន់តែស្ងប់ស្ងាត់​ សត្រូវកាន់តែពិបាកស្មាន។ កាន់តែស្ងប់ស្ងាត់​ សត្រូវកាន់តែឆោរឡោ។ ការបញ្ចេញព័ត៌មាន​ ការបញ្ចេញអារម្មណ៍តាមបណ្ដាញសង្គម​ គឺជាការបង្ហាញព័ត៌មានផ្ទៃក្នុងឲ្យសត្រូវមេីលច្បាស់ៗ។ ២.​ សូមកុំធ្វេីខ្លួនឯងជាអ្នកសារព័ត៌មាន​ ដោយមិនមានចំណេះដឹងគ្រប់គ្រាន់ក្នុងការចែករំលែកព័ត៌មាន។ កុំស្លន់ស្លោរ​ កុំឆាប់បង្ហាញអារម្មណ៍តាមប្រព័ន្ធបណ្ដាញសង្គម។ បងប្អូនព្រួយប៉ុណ្ណឹង​ ថ្នាក់ដឹកនាំ​ លោកព្រួយលេីសយេីង១៧លានដង។ ៣.​ សូមមេត្តា​ ធ្វេីការតាមដានប្រភពព័ត៌មានចេញពី Page ថ្នាក់ដឹកនាំ​ ក្រសួងពាក់ព័ន្ធ​ ក្រសួងការពារជាតិ។ ដាច់ខាត​ កុំយកព័ត៌មានគ្មានប្រភពច្បាស់លាស់ស៊ែរឲ្យសោះ។

សំនួរ_ពហុចម្លើយ_ទាក់ទងនឹងច្បាប់ស្ដីពីពន្្ធនាគារ 🔗@theAdvisor26 🔗@Naret26

+4
ចំណាត់ការលើបណ្តឹងតវ៉ារបស់តតិយជនសាស្ត្រាចារ្យ_Maeda_Yuta_ចៅក្រមរបស់ប្រទេសជប៉ុន.pdf10.15 MB

សូមជូនពរកងទ័ពជួរមុខមានសុវត្ថិភាពទាំងអស់គ្នា🙏😥
សូមជូនពរកងទ័ពជួរមុខមានសុវត្ថិភាពទាំងអស់គ្នា🙏😥

សំនួរ_ពហុចម្លើយ_ទាក់ទងនឹងច្បាប់ស្ដីពីពន្្ធនាគារ 🔗@theAdvisor26 🔗@Naret26

សៀមប្រាប់ថា 2នាក់ដែលបញ្ជូនមកមានបញ្ហាផ្លូវចិត្ត តែសួរវាវិញថា ឆក់ខ្សែភ្លើងរហូតដល់ឆ្កួត?

នៅវេលាម៉ោង១១:០០នាទីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៥នេះ ភាគីថៃបានបញ្ជូនមកកងទ័ពកម្ពុជា ២នាក់ មកអោយភាគីកម្ពុជានៅច្រកទ្វារព្រំដែនអូ
+2
នៅវេលាម៉ោង១១:០០នាទីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៥នេះ ភាគីថៃបានបញ្ជូនមកកងទ័ពកម្ពុជា ២នាក់ មកអោយភាគីកម្ពុជានៅច្រកទ្វារព្រំដែនអូរស្មាច់ខេត្តឧត្តរមានជ័យ ។ យោធិនកម្ពុជាដែលថៃដោះលែង២នាក់មាន៖ ទី១ : ពលបាលឯក ម៉ម វុទ្ធី 53 (របួសធ្ងន់និងបាក់ដៃ) ទី២ : អនុសេនីយ៍ត្រី អាង អឿង 37 (ស្មារតីមិនគ្រប់គ្រាន់)

រយលានអត្ថន័យ 🙏🏻🇰🇭❤️🇺🇳 (Billions of meanings) Malaysia’s ASEAN commander in chief
+1
រយលានអត្ថន័យ 🙏🏻🇰🇭❤️🇺🇳 (Billions of meanings) Malaysia’s ASEAN commander in chief

. 📖 កំណែវិញ្ញាសាប្រឡងវិជ្ជាជីវៈក្រឡាបញ្ជី ជំនាន់ទី ៥ ផ្នែករដ្ឋប្បវេណី (ទម្រង់លំហាត់សំនួរចម្លើយ) ដោយមេធាវី រ៉ាន់ សុគន្ធ .

កងទ័ពកម្ពុជា ២១រូប ស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីថៃ, រហូតមកដល់ពេលនេះ យើងបានទទួលសព ១រូប និង ២០រូបទៀត នៅក្រោមការគ្រប់គ្រងរបស់ថៃដដែល។ អ្នកនាំពាក្យក្រសួងការពារជាតិ, ម៉ោង ៧:៣០ព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥

សម្ដេចតេជោ ហ៊ុន សែន ធ្លាប់ឡើងតស៊ូមតិការពារថវិកាជាតិ, ដោយចង់ឱ្យគិតគូរសុខទុក្ខរបស់កងទ័ព ជាជាងការដំឡើងប្រាក់ខែឱ្យសមាជិកសភា។

. 📖 កំណែវិញ្ញាសាប្រឡងវិជ្ជាជីវៈក្រឡាបញ្ជី ជំនាន់ទី ៥ ផ្នែកព្រហ្មទណ្ឌ (ទម្រង់លំហាត់សំនួរចម្លើយ) ដោយមេធាវី រ៉ាន់ សុគន្ធ .