es
Feedback
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus ) រាជធានីភ្នំពេញ

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus ) រាជធានីភ្នំពេញ

Ir al canal en Telegram

Official Chanel CBA

Mostrar más
1 829
Suscriptores
+224 horas
+27 días
-330 días
Archivo de publicaciones
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនអ្នកដំណើរ ដែលធ្វើដំណើរតាមខ្សែរត់ទី១១C  មេត្តាជ្រាបថា រថយន្តក្រុងចេញពីស្ថានីយរថយន្តក្រុងព្រែកកំពឹស ទៅស្ថានីរថយន្តក្រុងចាក់អង្រែលើ ដោយមានការបិតផ្លូវនៅចំណុចស្តុប 60ម៉ែត្រ រថយន្តមិនអាចធ្វើចរាចរណ៍ឆ្លងកាត់បានទេ  ដែលតម្រូវអោយរថយន្តរត់វាងតាមផ្លូវវត្តព្រែកថ្លឹង ដល់វត្តគោកអំពិល បត់ស្ដាំតាមផ្លូវ៦០ម៉ែត្រ ទើបរថយន្តរត់តាមតម្រាយខ្សែរត់ដើមវិញ។ អាស្រ័យដូចហេតុនេះ សូមបងប្អូនអ្នកដំណើរទាំងអស់ មេត្តាយោគយល់ និងអធ្យាស្រ័យចំពោះការរង់ចាំ ។ ចូលរួមធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ (City Bus) រាជធានីភ្នំពេញ ដើម្បី៖ -កាត់ន្ថយការចំណាយ -កាត់បន្ថយការបំពុលបរិស្ថាន -កាត់បន្ថយគ្រោះថា្នក់ចរាចរណ៍។ សូមអរគុណ ចំពោះការគាំទ្រ សេវារថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ! #phnompenhcity #citybus

យោងតាមសេចក្ដីជូនដំណឹងកែសម្រួលប្រព័ន្ធចរាចរនៅតំបន់រង្វង់មូលកួចកាណុង រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនអ្នកដំណើរ ដែលធ្វើដំណើរតាមខ្សែរត់ទី១A,២C,៤A,12B មានការកែសម្រួលខ្សែរត់ដូចខាងក្រោម÷ ១.ខ្សែទី១A  ៖ចេញដំណើរពីចំណតរង់ចាំរថយន្តក្រុងមហាវិថីឈ្នះឈ្នះ ⇄ រត់តាមបណ្តោយមហាវិថីឈ្នះឈ្នះ ⇄ ឆ្លងស្ពានព្រែកព្នៅ ⇄ ដល់រង្វង់មូលអប្សរា បត់ត្រឡប់ក្រោយ ⇄ បន្តរត់តាមផ្លូវជាតិលេខ៥ ⇄ រហូតដល់រង្វង់មូលកួចកាណុង ⇄ បន្តរត់តាមមហាវិថីព្រះមុនីវង្ស ⇄ ឆ្លងស្ពានព្រះមុនីវង្ស ⇄ បន្តរត់តាមផ្លូវជាតិលេខ១ ⇄ រហូតដល់ស្ថានីយរថយន្តក្រុងវាលស្បូវ។ សូមបញ្ជាក់៖ ខ្សែរត់នេះចេញដំណើរមាន ២គោលដៅ។ គោលដៅទី១ ចេញដំណើរពីចំណតរង់ចាំរថយន្តក្រុងមហាវិថីឈ្នះឈ្នះ  និងគោលដៅទី២ចេញដំណើរពីស្ថានីយរថយន្តក្រុងវាលស្បូវ។  សម្រាប់ការតជើងខ្សែរត់ទី៤A,៦,៨ នៅចំណតរង្វង់មូលកួចការត្រូវប្តូវមកទីតាំងចំណតផ្សារតូច (ក្បែរស្ពានជ្រោយចង្វារ) ២.ខ្សែទី២C ៖ចេញដំណើរពីស្ថានីយរថយន្តក្រុងចាក់អង្រែលើ ⇄ បន្តរត់តាមផ្លូវជាតិលេខ២ ⇄ ឆ្លងទៅមហាវិថីព្រះនរោត្តម ⇄ តាមមហាវិថីម៉ៅសេទុង ⇄ ឆ្ពោះទៅវិថីសម្ដេច ប៉ែន នុត ⇄ រហូតដល់អង់តែនទួលគោគ ⇄ តាមផ្លូវលេខ២៧៣ ⇄ បន្តរត់តាមវិថីឧកញ៉ាឃ្លាំងមឿង ↱ បត់ស្តាំបន្តរត់តាមមហាវិថីព្រះមុនីវង្ស ↰ រួចបត់ឆ្វេងតាមផ្លូវ៩៦ ⤿ រង្វង់មូលរមណីយដ្ឋានវត្តភ្នំ ⟶ បន្តរត់តាមផ្លូវ៤៧ ↰ ស្តុបវត្តចិនដុំដែកបត់ឆ្វេង ⟶ រហូតដល់ស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង។ ចេញដំណើរពីស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង⟶ តាមផ្លូវ៤៧ រហូតដល់រមណីយដ្ឋានវត្តភ្នំ ↱ បត់ស្តាំតាមផ្លូវ៩២ ↱  បត់ស្តាំបន្តរត់តាមមហាវិថីព្រះមុនីវង្ស ⟶ រង្វង់មូលកួចកាណុងរួចបន្តរត់តាមតម្រាយដើមវិញ រហូតដល់ស្ថានីយរថយន្តក្រុងចាក់អង្រែលើ។ សូមបញ្ជាក់៖ ខ្សែរត់នេះចេញដំណើរមាន ២គោលដៅ។ គោលដៅទី១ ចេញដំណើរពីស្ថានីយរថយន្តក្រុងចាក់អង្រែលើ និងគោលដៅទី២ ចេញដំណើរពីស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង។ ៣.ខ្សែទី៤A ៖ចេញដំណើរពីស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ ⇄ បន្តរត់តាមផ្លូវជាតិលេខ៥ ⇄ រហូតមកដល់រង្វង់មូលកួចកាណុង ⟶ តាមផ្លូវ៤៧ ⇄ រហូតដល់រមណីយដ្ឋានវត្តភ្នំ ⇄ បន្តរត់មហាវិថីព្រះនរោត្តម ⇄ តាមវិថីខេមរៈភូមិន្ទ(ផ្លូវលេខ១៣០ ផ្សារធំថ្មី) ⇄ បន្តរត់តាមមហាវិថីហ្សាលដឺហ្គោល ⇄ រួចបន្តរត់តាមមហាវិថីព្រះមុនីរ៉េត ⇄ ឆ្លងស្ពានអាកាសស្ទឹងមានជ័យ ⇄ រត់តាមមហាវិថីចោមចៅ ⇄ តាមផ្សារទួលពង្រ ⇄ តាមផ្លូវ៣០ម៉ែត្រ (ភូមិដំណាក់ត្រយឹង) ⇄ រហូតដល់ស្ថានីយរថយន្តក្រុងបុរីសន្តិភាព២។ សូមបញ្ជាក់៖ ខ្សែរត់នេះចេញដំណើរមាន ២គោលដៅ។ គោលដៅទី១ ចេញដំណើរពីស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ និងគោលដៅទី២ ចេញដំណើរពីស្ថានីយរថយន្តក្រុងបុរីសន្តិភាព២។ ៣.ខ្សែទី១២B ៖ចេញដំណើរពីស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង ⟶ តាមផ្លូវ៤៧ ↱ បត់ស្តាំតាមផ្លូវ៨០ ↱ បត់ស្តាំតាមតាមវិថីមហាវិថីព្រះមុនីវង្ស ⇄ ឧកញ៉ាឃ្លាំងមឿង ⇄ បត់ចូលតំបន់អភិវឌ្ឍនបឹងកក់ តាមផ្លូវលេខ១៦៩ (ភ្នំពេញស៊ីធីសិនធ័រ) ⇄ បន្តរត់តាមមហាវិថីឆេកូស្លូវាគី ⇄ បត់តាមវិថីឧកញ៉ាទេពផន ⇄ រហូតដល់រង្វង់មូលវត្តសំពៅមាស ⇄ បន្តរត់ផ្លូវលេខ១៦៣ ⇄ ផ្លូវលេខ៣១០ ⇄ ស្តុប៣៦០ (កាត់តាមផ្សារទួលទំពូង) ⇄ រហូតដល់រង្វង់មូលផ្សារដើមថ្កូវ ⇄ បន្តរត់តាមមហាវិថីយុទ្ធពលខេមរៈភូមិន្ទ ⇄ រួចបត់តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ) ⇄ បត់តាមវិថីឧកញ៉ាមហាភក្ដី ហ៊ុន នាង ⇄ រហូតដល់ស្ថានីយរថយន្តក្រុងចាក់អង្រែលើ រួចចេញដំណើរត្រឡប់មកគោលដៅស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុងវិញ។ សូមបញ្ជាក់៖ ខ្សែរត់នេះចេញដំណើរមាន ២គោលដៅ។ គោលដៅទី១ ចេញដំណើរពីស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង និងគោលដៅទី២ចេញដំណើរពីស្ថានីយរថយន្តក្រុងចាក់អង្រែលើ។   សូមបញ្ជាក់៖សម្រាប់ការតជើងនៅស្ថានីយរថយន្តក្រុងរង្វង់កួចកាណុងត្រូវប្តរទៅចំណតរង់ចាំផ្សារតូច (ក្បែលស្ពានជ្រោយចង្វារ)រួមមានខ្សែទី១A,៤A,៦,៨។ អាស្រ័យដូចហេតុនេះ សូមបងប្អូនអ្នកដំណើរទាំងអស់មេត្តាយោគយល់ និងអធ្យាស្រ័យចំពោះការរង់ចាំ។ ចូលរួមធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ (City Bus) រាជធានីភ្នំពេញ ដើម្បី៖ -កាត់ន្ថយការចំណាយ -កាត់បន្ថយការបំពុលបរិស្ថាន -កាត់បន្ថយគ្រោះថា្នក់ចរាចរណ៍។ សូមអរគុណ ចំពោះការគាំទ្រ សេវារថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ! #phnompenhcity #citybus

យោងតាមសេចក្ដីជូនដំណឹងកែសម្រួលប្រព័ន្ធចរាចរនៅតំបន់រង្វង់មូលកួចកាណុង រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនអ្នកដំណើរ ដែលធ្វើដំណើរតាមខ្សែរត់ទី៦ និងខ្សែរត់ទី៨ មានការកែសម្រួលខ្សែរត់ដូចខាងក្រោម÷ ១. ខ្សែទី ៦ ៖ចេញដំណើរពីចំណតរង់ចាំរថយន្តក្រុងមហាវិថីឈ្នះឈ្នះ ⇄ បត់ចូលសួនសត្វភ្នំពេញសាហ្វារី រួចចេញមកវិញ ⇄ បន្តរត់តាមមហាវិថីឈ្នះឈ្នះ ⇄ បត់តាមផ្លូវជាតិលេខ៦ ⇄ រហូតដល់រង្វង់មូលព្រហ្មបាយ័ន ⇄ បត់តាមផ្លូវទន្លេមេគង្គ ⇄ បន្តរត់ជុំវិញសណ្ឋាគារសុខាអូតែល ⇄ តាមផ្លូវទន្លេសាប ⇄ បត់តាមផ្លូវកែវចិន្តា ⇄ ដល់រង្វង់មូលព្រហ្មបាយ័ន ⇄ ឆ្លងស្ពានជ្រោយចង្វារ ⤻ រង្វង់មូលកួចកាណុង ⟶ តាមផ្លូវជាតិលេខ៥ ⇄ ស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ។ សូមបញ្ជាក់៖ ខ្សែរត់នេះចេញដំណើរមាន ២គោលដៅ។ គោលដៅទី១ ចេញដំណើរចំណតរង់ចាំរថយន្តក្រុងមហាវិថីឈ្នះឈ្នះ និងគោលដៅទី២ ចេញដំណើរស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ។ ២. ខ្សែទី ៨ ៖ចេញដំណើរពីស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ ⇄ បន្តរត់តាមផ្លូវជាតិលេខ៥ ⇄ រហូតដល់ង្វង់មូលកួចកាណុង ⇄ បន្តរត់តាមវិថីឧកញ៉ាឃ្លាំងមឿង ⇄ ដល់ស្តុបអង់តែនទួលគោក ⇄ បត់តាមផ្លូវលេខ៣៥៥ ⇄ បន្តរត់តាមផ្លូវឧកញ៉ាម៉ុងឫទ្ធី ⇄ បត់តាមផ្លូវឧកញ៉ាទ្រីហេង ⇄ រហូតដល់ស្ថានីយរថយន្តក្រុងផ្លូវ២០០៤។ សូមបញ្ជាក់៖ ខ្សែរត់នេះចេញដំណើរមាន ២គោលដៅ។ គោលដៅទី១ចេញដំណើរពីស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ និងគោលដៅទី២ ចេញដំណើរពីស្ថានីយរថយន្តក្រុងផ្លូវ២០០៤។  សូមបញ្ជាក់៖សម្រាប់ការតជើងនៅស្ថានីយរថយន្តក្រុងរង្វង់កួចកាណុងត្រូវប្តរទៅចំណតរង់វិទ្យាល័យហ៊ុនសែនវត្តភ្នុំ (ក្បែលស្ពានជ្រោយចង្វារ)រួមមានខ្សែទី១A,៤A,៦,៨។ អាស្រ័យដូចហេតុនេះ សូមបងប្អូនអ្នកដំណើរទាំងអស់មេត្តាយោគយល់ និងអធ្យាស្រ័យចំពោះការរង់ចាំ។

សេចក្តីជូនដំណឹង ដោយយោងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ស្តីពី ការរៀបចំកែសម្រួលប្រព័ន្ធចរាចរនៅតំបន់ជុំវិញរង្វង់ុមូលកួចការណុង រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនអ្នកដំណើរ  ដែលធ្វើដំណើរតាមខ្សែរត់ទី១A,២C,៤A,១២A,១២B មេត្តាជ្រាបថា ដោយមានការកែសម្រួលប្រព័ន្ធចរាចរណ៍នៅតំបន់រង្វង់មូលកួចកាណុង ធ្វើអោយប្រតិបត្តិការខ្សែរត់រថយន្តក្រុងខាងលើមានការយឺតយ៉ាវ និងរំលងចំណតមួយចំនួន។ អាស្រ័យដូចហេតុនេះ សូមបងប្អូនអ្នកដំណើរទាំងអស់ មេត្តាយោគយល់ និងអធ្យាស្រ័យចំពោះការរង់ចាំ ។ ចូលរួមធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ (City Bus) រាជធានីភ្នំពេញ ដើម្បី៖ -កាត់ន្ថយការចំណាយ -កាត់បន្ថយការបំពុលបរិស្ថាន -កាត់បន្ថយគ្រោះថា្នក់ចរាចរណ៍។ សូមអរគុណ ចំពោះការគាំទ្រ សេវារថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ! #phnompenhcity #citybus

នៅថ្ងៃ ពុធ ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃ០៥ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋាកស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (Ci
+9
នៅថ្ងៃ ពុធ ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃ០៥ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋាកស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញបានបើកវគ្គបណ្ដុះបណ្ដាលស្តីពី "ការពង្រឹងសម្ថភាព តួនាទី ភារកិច្ច នៃការបម្រើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងប្រកបដោយចីរភាព"ជូនដល់ ប្រធានស្ថានីយ ប្រធានប្រតិបត្តិការខ្សែរត់ ប្រធានបើកបរ អ្នកបញ្ជារថយន្ត និងអ្នកបើកបរទាំងអស់ ក្រោមអធិបតីភាព លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានី។ ក្នុងមតិណែនាំរបស់លោកអភិបាល បានណែនាំ ត្រូវបំពេញតួនាទីអោយបានល្អ បើកបរត្រូវគោរពច្បាប់ចរាចរណ៍ បើកបរត្រូវប្រកាន់កន្លងស្តាំជានិច្ច ត្រូវចូលចំណតគ្រប់ចំណត មិនត្រូវវ៉ាជែងគ្នា ត្រូវរួសរាយរាក់ទាក់ជាមួយអ្នកដំណើរ និងត្រូវប្រកាន់ភ្ជាប់ការទទួលខុសត្រូវខ្ពស់ក្នុងពេលបើកបរ។

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ សូមជម្រាបជូនដល់បងប្អូនអ្នកដំណើរ ដែលធ្វើដំណើរតាមខ្សែរត់ទី២A,៣,៤A មេត្តាជ្រាបថា ដោយសារមានបិតចរាចរណ៍ ដង្ហែព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទិសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីតំបន់រមណីយដ្ឋានវត្តភ្នំ រហូតដល់វត្តលង្ការង្វង់មូលវិមានឯករាជ្យ ដែលតម្រូវឲ្យរថយន្តក្រុងទាំង៣ខ្សែខាងលើ មានការរត់វាងផ្លូវ តាមមហាវិថីព្រះមុនីវង្ស រួចរត់មកតម្រាយខ្សែរត់ដើមវិញ។ អាស្រ័យដូចហេតុនេះ សូមបងប្អូនអ្នកដំណើរទាំងអស់ មេត្តាយោគយល់ និងអធ្យាស្រ័យ។ ចូលរួមធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ (City Bus) រាជធានីភ្នំពេញ ដើម្បី៖ -កាត់បន្ថយការចំណាយ -កាត់បន្ថយការបំពុលបរិស្ថាន -កាត់បន្ថយគ្រោះថា្នក់ចរាចរណ។ សូមអរគុណ ចំពោះការគាំទ្រ សេវារថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ! #phnompenhcity #citybus

អបអរ​សាទរ​ទិវា​កុមារ​អន្តរជាតិ​ Happy International Children’s Day
អបអរ​សាទរ​ទិវា​កុមារ​អន្តរជាតិ​ Happy International Children’s Day

សេចក្តីជូនដំណឹង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ អ្នកដំណើរជិះរថយន្តក្រុងសាធារណៈទាំងអស់អោយបានជ្រាបថា ដោយសារប្រព័ន្ធគ្រប់
សេចក្តីជូនដំណឹង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ អ្នកដំណើរជិះរថយន្តក្រុងសាធារណៈទាំងអស់អោយបានជ្រាបថា ដោយសារប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនមេ ( Server ) មានបញ្ហាបច្ចេកទេស បានធ្វើអោយកម្មវិធីតាមដានប្រតិបត្តិការរថយន្តក្រុង តាមទូរស័ព្ទដៃ ( Mobile App ) មានការរអាក់រអួល។   ក្នុងពេលនេះក្រុមការងារកំពុងធ្វើការជួសជុល និងកែលម្អឲ្យបានរួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ។ យើងខ្ញុំសូមអភ័យទោសទុកជាមុនចំពោះបញ្ហាដែលបានកើតឡើង។ សូមអរគុណសម្រាប់ការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង។

អបអរសាទរ "ព្រះរាជពិធីច្រត់ព្រះនង្គ័ល" ថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។
អបអរសាទរ "ព្រះរាជពិធីច្រត់ព្រះនង្គ័ល" ថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។

សូម​អនុមោទនា​ពិធី​បុណ្យ​វិសាខបូជា​ ថ្ងៃពុធ ១៥កើត ខែវិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ បុណ្យវិសា
សូម​អនុមោទនា​ពិធី​បុណ្យ​វិសាខបូជា​ ថ្ងៃពុធ ១៥កើត ខែវិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ បុណ្យវិសាខបូជា ដើម្បីរំលឹកដល់អភិលក្ខិតសម័យទាំង ៣ប្រការគឺ: - ព្រះអង្គទ្រង់ប្រសូត (ឧទ្យានលុម្ពិនី) - ព្រះអង្គទ្រង់ត្រាស់ដឹង (ពុទ្ធគយា) - ព្រះអង្គទ្រង់បរិនិព្វាន (នគរកុសិនារា)។

កម្រងរូបភាពការគាំទ្រយ៉ាងក្លៀវក្លារបស់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងអ្នកបើកបរ នៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ( City Bus) រាជធានីភ្នំពេញ ចំពោះការអនុវត្តគម្រោងព្រែកជីក " ហ្វូណន-តេជោ "។