es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

យុវជនគណបក្សថ្នាក់កណ្តាល-CYCPP

យុវជនគណបក្សថ្នាក់កណ្តាល-CYCPP

Ir al canal en Telegram

📈 Análisis del canal de Telegram យុវជនគណបក្សថ្នាក់កណ្តាល-CYCPP

El canal យុវជនគណបក្សថ្នាក់កណ្តាល-CYCPP (@cycpp) en el segmento lingüístico de Jemer central es un actor destacado. Actualmente la comunidad reúne a 10 791 suscriptores, ocupando la posición 4 739 en la categoría Política y el puesto 533 en la región Camboya.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 10 791 suscriptores.

Según los últimos datos del 24 octubre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de 371, y en las últimas 24 horas de 2, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 9.14%. Durante las primeras 24 horas tras publicar, el contenido suele obtener 6.27% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 985 visualizaciones. En el primer día suele acumular 676 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 19.

📝 Descripción y política de contenido

No se ha proporcionado la descripción del canal.

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 25 octubre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Política.

10 791
Suscriptores
+224 horas
+227 días
+37130 días
Archivo de publicaciones
- នៅថ្ងៃទី១០ ឧសភា ឆ្នាំ២០១១៖ ខណៈពេលកំពុងធ្វើដំណើរឆ្លងកាត់ឆកសមុទ្រ Yakutat Bay នៅរដ្ឋ Alaska នាវា Westerdam បានបុកជាមួយទឹកកក និងបណ្តាលឲ្យខូចខាត នៅជម្រៅ ៤,៥៧ ម៉ែត្រក្រោមខ្សែទឹក។ - នៅថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៤៖ នាវា Westerdam ជួបគ្រោះអគ្គិភ័យឆេះបន្ទប់ជប់លៀង ក្រោយចាកចេញពីកំពង់ផែ Port of Seattle (សហរដ្ឋអាមេរិក) ។ នៅពេលនោះមានអ្នកដំណើរចំនួន ២,០៨៦នាក់ និងនាវិក ៧៩៨នាក់ ប៉ុន្តែគ្មានអ្នករងរបួសឡើយ។ - នៅថ្ងៃទី២៥ មិថុនា ឆ្នាំ២០១៥៖ យន្តហោះ de Havilland Canada DHC-3 Otter របស់ក្រុមហ៊ុន Promech Air បានដឹកអ្នកដំណើរ និងពីឡុតសរុបចំនួន ៩នាក់ចេញពីនាវា Westerdam ដើម្បីគយគន់ទេសភាព នៅភាគខាងត្បូងរដ្ឋ Alaska បានបុកជាមួយនឹងច្រាំងថ្ម ក្បែរទន្លេ Ella Lake បង្កឲ្យមនុស្សទាំង ៩នាក់នោះស្លាប់ទាំងអស់។ (ប្រភពពី sabay news) * ប្រតិកម្មរបស់អ្នកដែលបានចេញពីនាវា Westerdam៖ អ្នកទេសចរនិងក្រុមនាវិកទាំងជាង២ពាន់នាក់ បានសំពះ បានអរគុណ និងដឹងគុណដល់កម្ពុជាដែលបានជួយសង្គ្រោះពួកគាត់ពីក្តីភ័យខ្លាច និងក្តីបារម្ភនានានៅមុនពេលដែលពួកគាត់បានមកដល់កម្ពុជា។ លោក Joe Spaziani អាយុ៧៤ឆ្នាំ មកពីរដ្ឋ Florida សហរដ្ឋអាមេរិក បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីចេញពីនាវាមកថា «ប្រទេសរបស់អ្នកធ្វើបានល្អណាស់ បានធ្វើការងារដ៏អស្ចារ្យ។ ប្រទេសកម្ពុជាតែមួយគត់ សូម្បីតែអាមេរិកខ្លួនឯង កោះហ្គាម ក៏មិនបានអនុញ្ញាតឱ្យយើងចុះចតដែរ តែប្រទេសកម្ពុជាបានធ្វើដូច្នេះ វាពិតជាអស្ចារ្យណាស់។ យើងសូមកោតសរសើរខ្លាំងណាស់»។ * កូឡាប៣០០ទង! អាចគិតថាជារឿងចៃដន្យក៏បាន ប៉ុន្តែជាក់ស្ដែងកូលាប ៣០០ទង និងក្រមាចំនួន៣ពាន់ ត្រូវបានប្រគល់ជូនអ្នកដំណើរទាំងអស់នៅលើនាវាដើម្បីជាការលើកទឹកចិត្ត និងការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់ថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋកម្ពុជា។ កូលាប៣០០ទងនេះត្រូវបានប្រគល់ជូនចំថ្ងៃ Valentine’s Day ជាថ្ងៃនៃក្តីស្រលាញ់ដែលកន្លងមកយុវជនកម្ពុជាគិតថា ជាថ្ងៃដែលគេត្រូវជូនផ្កាកូលាបដល់គូសង្សារឬមិត្តស្រី/មិត្តប្រុសរបស់គេ។ ព្រឹត្តិការណ៍នេះអាចចាត់ទុកថាជា ការចៃដន្យក៏បាន ឬក៏ជាថ្ងៃល្អរបស់កម្ពុជាដែលបានជួយសង្គ្រោះជីវិតពីការភិតភ័យរបស់ពលរដ្ឋដល់ទៅ៤១សញ្ជាតិនៅលើទឹកដីខ្លួន ជាពិសេសនៅឯទឹកដី ខេត្តព្រះសីហនុ ដែលត្រូវបានគេលាបព័ណ៌ស្រអាប់ជាតំបន់កាស៊ីណូ ជាទីប្រជុំជនរបស់ពលរដ្ឋចិន។ល។ ឲ្យប្រែទៅជាទីក្រុងទទួលភ្ញៀវ ទីក្រុងមនុស្សធម៌ និងទីក្រុងអភិវឌ្ឍទំនើបបែបថ្មីដោយក្តីសង្ឃឹម៕ https://www.facebook.com/689151594524981/posts/2792692720837514/?d=n

ជាសំណួររសើប ហើយក៏មានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនបានធ្វើការរិះគន់។ ជាការឆ្លើយតបសម្ដេចហ៊ុន សែន បានពន្យល់ថា វាជាការសំរេចចិត្តដ៏មោះមុតលើកត្តាមនុស្សធម៌ដែលលោកមានក្តីបារម្ភថា តើឲ្យអ្នកទេសចរ និងក្រុមនាវិកជាង ២ពាន់នាក់នោះទៅទីណា ឬក៏ទុកឲ្យពួកគាត់ស្លាប់នៅលើនាវាឬក៏យ៉ាងណា? បើយើងមើលជារួមការសម្រេចចិត្តទទួលយកកប៉ាល់នៅពេលនេះ បានធ្វើឲ្យកម្ពុជាចំណេញច្រើនហួសពីការស្មាន នោះគឺ ទី១៖ បំណងមនុស្សធម៌របស់កម្ពុជាអាចនឹងជួយស្តារមកវិញនូវទំនាក់ទំនងដ៏រដាក់រដុបរវាងកម្ពុជា និងអាមេរិកនាពេលកន្លងមក ឲ្យទៅជាល្អវិញ នោះក៏ព្រោះតែអាមេរិកបានពឹងនិងសុំឲ្យកម្ពុជាជួយ។ ទី២៖ កម្ពុជាបានជួយសម្រាលដល់ក្តីកង្វល់របស់មហាអំណាចពិភពលោកទាំងពីរគឺ ចិន និងអាមេរិក ។ ព្រោះដើមចំណងនៃសាច់រឿង (ជំងឺ) ចេញមកពីចិន ហើយចុងចំណងគឺក្រុមហ៊ុនអាមេរិក និងពលរដ្ឋអាមេរិក ដែលជាអ្នករងគ្រោះហើយត្រូវការឲ្យកម្ពុជាជួយស្រាយ។ ទី៣៖ កេរ្ត៍ឈ្មោះកម្ពុជាត្រូវបានគេចាប់អារម្មណ៍ និងចាប់ផ្តើមស្គាល់កាន់តែច្រើនជាងមុន ហើយលើកនេះគេទទួលស្គាល់ដោយឈ្មោះល្អ និងក្រអូប ខុសពីការដែលគេស្គាល់រឿងអាក្រក់ៗពីកម្ពុជាកន្លងមក ដូចជា «របបវាលពិឃាដខ្មែរក្រហម ជាប្រទេសសម្បូរដោយគ្រាប់មីន ។ល។»... * រដ្ឋាភិបាលថៃរងការរិះគន់ពីសាស្ត្រាចារ្យ សាស្ត្រាចារ្យលោក Piti Srisaengnam នៅមហាវិទ្យាល័យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ ជូឡាឡុងកន បាននិយាយថា ប្រទេសថៃបានបោះបង់ចោលឱកាសដ៏ល្អមួយ ក្នុងចំណោមវិបត្តិនានាដើម្បីបង្ហាញដល់ពិភពលោកថា ប្រទេសនេះមានសារជាតិមនុស្សធម៌។ សរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុក លោកបានពិពណ៌នាអំពីការសម្រេចចិត្តរបស់រដ្ឋាភិបាលថៃ ដែលមិនអនុញ្ញាតឱ្យកប៉ាល់ទេសចរណ៍ ចូលចតនៅកំពង់ផែទឹកជ្រៅ Laem Chabang ក្នុងខេត្ត Chon Buri ថា «ឃោរឃៅនិងអមនុស្សធម៌» បន្ទាប់ពីនាវានេះបានងាកចេញពីហ្វីលីពីន ជប៉ុន និងហ្គោម។ «ចូរសាកល្បងស្រមៃមើលថា តើមនុស្សនៅលើកប៉ាល់អស់សង្ឃឹមប៉ុណ្ណា បន្ទាប់ពីនាវានៅលើសមុទ្រអស់រយៈពេលជាង២០ថ្ងៃ?» លោកបណ្ឌិត ភីទី បានសួរ។ លោកសាស្រ្តាចារ្យបានបន្ថែមថា រដ្ឋាភិបាលអាចអនុញ្ញាតឱ្យកប៉ាល់ចូលចតហើយបន្ទាប់មកអាចដាក់អ្នកដំណើរ និងនាវិកជាង ២.០០០ នាក់នៅឯមូលដ្ឋានកងទ័ពជើងទឹកថៃដែលមន្ត្រី សុខាភិបាលថៃអាចពិនិត្យ និងតាមដានស្ថានភាពរបស់ពួកគេបាន ព្រោះប្រទេសថៃ ជាប់លំដាប់ថ្នាក់ទី៦ ក្នុងពិភពលោកលើប្រព័ន្ធសុខាភិបាលសាធារណៈ ហេតុអ្វីដែលត្រូវបារម្មណ៍? លោកបណ្ឌិត ភីទី បានបន្តថា «ក្នុងនាមជាបញ្ហាមនុស្សធម៌យើងត្រូវតែជួយអ្នកដែលមានទុក្ខលំបាកមិនត្រូវរុញច្រានពួកគេចេញនោះទេ» ។ ហេតុអ្វីមិនជ្រើសរើសជំរើសមនុស្សធម៌ដើម្បីជាប្រយោជន៍ដល់មនុស្សដែលកំពុងមានទុក្ខព្រួយ? ប្រសិនបើពួកគេ (អ្នកដំណើរ និងសមាជិកនាវិក) អាចទៅដល់ឆ្នេរសមុទ្រតើពួកគេនឹងមានការចាប់អារម្មណ៍យ៉ាងណាជាមួយប្រទេសថៃ។ ពួកគេនឹងចងចាំប្រទេសថៃជារៀងរហូតពីព្រោះយើងបានថែរក្សា ពួកគេនៅពេលពួកគេមានបញ្ហា។ យើងនឹងក្លាយជាមិត្តពិតរបស់ពួកគេ។ «ជាអកុសលយើងយឺតពេលហើយ យើងបានបោះឱកាសចូលទៅក្នុងសមុទ្របាត់ទៅហើយ»។ * តើកម្ពុជាទទួលនាវាដោយវិធីណា? បើទោះបីជានាវា Westerdam ត្រូវបានអនុញ្ញាតឲ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុហើយក៏ដោយ ក៏ធាតុពិតនាវានេះត្រូវបានឃាត់ទុកនៅតំបន់សូន (Point Zero) ចម្ងាយ (3 miles) ឬជាង៤គីឡូម៉ែត្រពីកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ អស់រយៈពេល១០ម៉ោងទំរាំអនុញ្ញាតឲ្យចូលមកកំពង់ផែជាផ្លូវការ នោះក៏ដោយសារដើម្បីធានាសុវត្ថិភាព និងជំរះក្តីព្រួយបារម្ភនានាអំពីជំងឺខូវីដ១៩នេះឯង។ ក្នុងអំឡុងពេលនោះក្រុមការងារចត្តាឡីស័ក និងក្រុមគ្រូពេទ្យរបស់កម្ពុជា បានសហការជាមួយនឹងអង្គការសុខភាពពិភពលោក (WHO) និងអ្នកជំនាញផ្នែកសុខាភិបាលរបស់សហរដ្ឋអាមេរិក (U.S. Center for Disease Control) បានរួមគ្នាត្រួតពិនិត្យមើលសុខភាពជារួម ហើយទីបញ្ចប់ក៏បានសម្រេចយកសំណាកពីមនុស្សចំនួន២០រូប នៅលើនាវាដើម្បីយកមកធ្វើពិសោធន៍ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាទីក្រុងភ្នំពេញតាមរយៈការដឹកឧទ្ធម្ភាគចក្រចំនួន២ជើង។ លទ្ធផលត្រូវបានបង្ហាញថាអ្នកទាំង២០រូបពុំមានឆ្លងនូវវីសខូវីដ១៩នោះទេ មានន័យថាអវិជ្ជមានទាំងអស់គ្នា។ ព័ត៌មានអវិជ្ជមាននេះហើយដែលបានធ្វើឱ្យកិត្តិយសរបស់កម្ពុជាកាន់តែលេចខ្ពស់ត្រដែតជាអន្តរជាតិ ព្រោះគេគិតថា កម្ពុជាពិតជាបានជួយមនុស្សដែលរងគ្រោះដោយសារតែការសង្ស័យ ឬសន្និដ្ឋានខុស។ នៅក្នុងដំណើរការនៃការយកសំណាកដើម្បីពិសោធន៍នេះ កម្ពុជាក៏បានប្រឈមទៅនឹងឧបសគ្គមួយចំនួនដែរ នោះដោយសារការមិនពេញចិត្តឬស្ទើរតែមិនព្រមសហការជាមួយកម្ពុជាពីភាគីនាវា និងទី២ពីភាគីសហរដ្ឋអាមេរិកដោយគេសំអាងថានៅលើនាវានោះមានសម្ភារៈ ឧបករណ៍ និងធនធានមនុស្សផ្នែកវេជ្ជសាស្ត្រគ្រប់គ្រាន់ណាស់ទៅហើយ ហើយគេក៏បានពិនិត្យត្រឹមត្រូវបញ្ជាក់ម្ដងហើយម្ដងទៀតថាពុំមានបុគ្គលណាម្នាក់ត្រូវបានឆ្លងនូវជំងឺខូវីដ១៩នោះដែរ។

រឿងក្រៅឆាក៖ ទេសចរលើនាវាយក្យ និងកូឡាប៣០០ទង ! (ភ្នំពេញ)៖ រឿងរ៉ាវនៃនាវាទេសចរអាមេរិក Westerdam បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញពិភពលោក ដោយសារតែការភ័យខ្លាចឆ្លងជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា (Covid-19) ដែលបានសម្លាប់ពលរដ្ឋចិនជាង២ពាន់នាក់ និងជិត៨ម៉ឺននាក់ទៀតបានឆ្លង។ នៅពេលដែលពិភពលោកមានការបារម្ភ និងភ័យខ្លាច ជាពិសេសប្រទេសចិន ដែលកំពុងតែប្រឈមដ៏ធ្ងន់ធ្ងរ ប្រទេសកម្ពុជាក៏បានដាក់ខ្លួនចូលទៅក្នុងសាច់រឿងដ៏រន្ធត់មួយនេះដែរ តែជាការចូលសង្គ្រោះអ្នកដំណើរលើនាវា Westerdam ដែលកំពុងស្ថិតក្នុងស្ថានភាពមួយដែលគេស្ទើរប្រៀបធៀបទៅនឹងរឿងភាពយន្តសោកនាដកម្មរបស់កប៉ាល់យក្ស ថាយថេនិច (Titanic) ដែលបានកើតឡើងនៅឆ្នាំ១៩១២ នៅពេលដែលកប៉ាល់មួយនេះបានបើកបុកផ្ទាំងទឹកកកនៅលើ មហាសមុទ្រអាត្លង់ទិកខាងជើង ហើយត្រូវបានផលិតជាភាពយន្តនៅឆ្នាំ១៩៩៧។ ចង់ដឹងថាតើដំណើរដើមទងនៃរឿងរ៉ាវជំងឺខូវីដ១៩ លងនាវាទេសចរចូលមកកម្ពុជានេះចេញមកពីណា? ទៅណា? និងកើតឡើងយ៉ាងដូចម្តេច? សូមតាមដានដូចតទៅ៖ * សៀវភៅទស្សន៍ទាយស្រដៀងនឹងជំងឺ Covid-19 ត្រូវបានបោះពុម្ពកាលពី៣៩ឆ្នាំមុន៖ សៀវភៅមួយក្បាលដែលត្រូវបានគេបោះពុម្ពក្នុងឆ្នាំ១៩៨១ ត្រូវបានអ្នកស្រាវជ្រាវនិងអ្នកតាមដានព័ត៌មាននិងជាពិសេសបណ្តាញសង្គមហ្វេសប៊ុក យកមកចុះផ្សាយព្រោងព្រាត ។ សៀវភៅឈ្មោះ “កែវភ្នែកនៃភាពងងឹត” (The Eyes of Darkness) បានសរសេរអំពីមន្ទីរពិសោធន៍បែបអាវុធជីវសាស្ត្រមួយ ហើយបានរៀបរាប់រហូតដល់ឈ្មោះ វូហាន៤០០ (Wuhan-400) ដែលជាការនាំទៅដល់ការសន្និដ្ឋានពាក់ព័ន្ធនឹងជំងឺ Covid-19 ដែលចេញមកពីទីក្រុងវូហាន ប្រទេសចិន កាលពីពេលថ្មីៗនេះ។ អ្នកនិពន្ធជនជាតិអាមេរិកឈ្មោះ Dean Koontz បានសរសេរអំពីម្តាយម្នាក់ឈ្មោះ គ្រីស្ទីណា អ៊ីវ៉ាន ដែលធ្វើដំណើរដើម្បីស្វែងរកកូនប្រុសរបស់គាត់ឈ្មោះ ដានី ដែលបានបាត់ខ្លួនក្នុងអំឡុងពេលធ្វើដំណើរទៅបោះជំរំមួយកន្លែង។ បន្ទាប់មកនាងគិតស្មានថា កូនប្រុសគាត់អាចនឹងទៅកាន់ទីតាំងយោធាមួយកន្លែង ដែលត្រូវបានបង្ឃាំងទុកបន្ទាប់ពីគាត់បានឆ្លងមេរោគម្យ៉ាងដែលបង្កើតដោយមនុស្សនៅឯមជ្ឈមណ្ឌលស្រាវជ្រាវជីវសាស្រ្តមួយ។ វគ្គមួយនៃសៀវភៅបានសរសេរពីការសន្ទនារវាង គ្រីស្ទីណា និងបុរសម្នាក់នៅមន្ទីរពិសោធន៍យោធាចិនដែលកូនប្រុសរបស់នាងត្រូវបានគេរក្សាទុកនៅទីនោះ៖ គ្រីស្ទីណាបាននិយាយថា «ខ្ញុំមិនចាប់អារម្មណ៍នឹងទស្សនវិជ្ជា ឬសីលធម៌នៃសង្គ្រាមជីវសាស្ត្រទេ»។ ឥឡូវនេះខ្ញុំគ្រាន់តែចង់ដឹងថា តើកូនប្រុសដានីរបស់ខ្ញុំមកកាន់ទីនេះបានយ៉ាងដូចម្តេច?។ លោកម្នាក់ឈ្មោះ Dombey បាននិយាយថា «ដើម្បីយល់ពីបញ្ហានេះ អ្នកត្រូវត្រឡប់ទៅ២០ខែមុនសិន»។ នៅជុំវិញនោះ អ្នកវិទ្យាសាស្ត្រចិនម្នាក់ឈ្មោះ Li Chen បានរត់ភៀសខ្លួនទៅកាន់សហរដ្ឋអាមេរិក ដោយនាំយកកំណត់ត្រាក្បួនបំបែកអាវុធជីវសាស្ត្រថ្មីដ៏សំខាន់ និងគ្រោះថ្នាក់បំផុតរបស់ប្រទេសចិនកាលពីមួយទសវត្សរ៍មុនទៅជាមួយផង។ ពកគេហៅឯកសារទាំងនោះថា «វូហាន៤០០» ព្រោះវាត្រូវបានគេបង្កើតឡើងនៅក្នុងមន្ទីរពិសោធន៍ RDNA របស់ពួកគេដែលស្ថិតនៅខាងក្រៅទីក្រុងវូហាន ហើយវាជាប្រភេទមេរោគមីក្រូជីវាណូ ដែលផលិតដោយមនុស្សនៅមជ្ឈមណ្ឌលស្រាវជ្រាវសំងាត់នេះ» ។ (សម្រាប់ខ្លឹមសារលំអិត សូមអានសៀវភៅ «The Eyes of Darkness»។ * អាមេរិកបោយដៃមកកម្ពុជា៖ នារាត្រីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Patrick Murphy បានស្នើមករដ្ឋមន្រ្តីសាធារណការ លោក ស៊ុន ចាន់ថុល ដើម្បីសុំអន្តរាគមន៍ពីកម្ពុជាឲ្យទទួលយកកប៉ាល់ Westerdam ដើម្បីចូលចតនៅក្នុងកំពង់ផែរបស់កម្ពុជា បន្ទាប់ពីប្រទេសនិងកោះ ចំនួន៥ បានបដិសេធមិនអនុញ្ញាត ឲ្យនាវានោះចូលចតនៅកំពង់ផែរបស់ខ្លួនដោយសារតែក្តីបារម្ភ និងខ្លាចឆ្លងជំងឺ (Covid-19)។ ប្រទេសនិងកោះទាំង៦នោះរួមមាន៖ ជប៉ុន កោះតៃវ៉ាន់ ហ្វីលីពីន កោះ ហ្គាម កូរ៉េខាងត្បូង និងប្រទេសថៃ។ ក្រោយពីទទួលបានព័ត៌មានសម្តេច ហ៊ុន សែន ក៏ផ្តល់ភ្លើងខៀវភ្លាមៗ អនុញ្ញាតឲ្យចូលដោយហេតុផលមនុស្សធម៌ជាចំបង។ ពេលនោះហើយដែលធ្វើឲ្យកម្ពុជាធ្លាក់ចូលទៅនឹងសាច់រឿងដែលកំពុងតែជ្រួលច្របល់ ដោយអ្នកទេសចរ និងក្រុមនាវិកជាង២ពាន់នាក់នៅលើនាវាយក្សនោះ។ * តើកប៉ាល់នេះមកពីណាទៅណា? នាវា Westerdam បានស្ថិតនៅលើតារាវិថីទេសចរណ៍រយៈពេល ១៤ ថ្ងៃដែលចាប់ផ្ដើមចេញពីហុងកុង នៅថ្ងៃទី១ កុម្ភៈ ឆ្នាំ ២០២០ ហើយគ្រោងនឹងបញ្ចប់ទៅវិញនៅថ្ងៃទី១៥ កុម្ភៈ ដដែល នៅកំពង់ផែទីក្រុងយូកូហាម៉ា ប្រទេសជប៉ុន។ នៅលើនាវាមានអ្នកទេសចរសរុបចំនួន ១៤៥៥ នាក់ និងក្រុមនាវិកចំនួន ៨០២ នាក់។ យោងតាមផែនការដើមបន្ទាប់ពីចេញពីទីក្រុងហុងកុង នាវាមួយនេះនឹងត្រូវធ្វើដំណើរទៅកោះតៃវ៉ាន់ ហ្វីលីពីន កោះហ្គាម ប្រទេសថៃ នឹងបន្តទៅកាន់កោះមួយចំនួនទៀតរបស់ប្រទេសជប៉ុនរួមទាំង អូគីណាវ៉ា និងណាហ្កាសាគី មុននឹងបញ្ចប់នៅទីក្រុងយូកូហាម៉ា ប្រទេសជប៉ុន។ * តើកម្ពុជាបានផលប្រយោជន៍អ្វី ពីការអនុញ្ញាតឲ្យកប៉ាល់មួយនេះចូលមកទឹកដីរបស់ខ្លួន?

https://youtu.be/anL9xYQpxVc សូមជូនខ្លឹមសារ Cross-Talk របស់ Khmer Times កាលពីថ្ងៃទី ១២ ខែកុម្ភៈ ដើម្បីធ្វើជាមូលដ្ឋានបឋមសិនពាក់ព័ន្ធឃាមួយនឹង EBA/CoVid-19

TOP NEWS: រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា ថ្លែងអំណរគុណដល់សហរដ្ឋអាមេរិកដែលបានបញ្ជាក់ការពិតថា «ស្រ្តីជនជាតិអាមេរិកាំង វ័យ៨៣ឆ្នាំ មិនមានផ្ទុកមេរោគ Covid-19» http://www.freshnewsasia.com/index.php/en/localnews/149215-2020-02-23-01-57-43.html

TOP NEWS: មជ្ឈមណ្ឌល CDC សហរដ្ឋអាមេរិក៖ «ស្ត្រីជនជាតិអាមេរិក វ័យ៨៣ឆ្នាំនៅម៉ាឡេស៊ី មិនមានផ្ទុក មេរោគ Covid-19 ទេ, ប្រសិនបើមានជំងឺមែននោះ ប្រហែលអាចជំងឺផ្លូវដង្ហើមធម្មតា» http://www.freshnewsasia.com/index.php/en/internationalnews/149153-2020-02-22-06-16-41.html

ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម : នាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានាក្នុងឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ក្នុងនោះរួមមានផ្លូវបេតុងចំនួន ២ខ្សែ ប្រវែងសរុប ៥១៤០ម៉ែត្រ ទទឹង ៦ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងអគារសិក្សាមួយខ្នងនៃអនុវិទ្យាល័យមេមុំាង មាន ៥បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ។ ព្រមជាមួយគ្នានេះ ក៏មានការចូលរួមចំណែកពីសមាជិក-សមាជិកា នៃក្រុមការងារនិងបណ្តាសប្បុរសជនជាតិទាំងក្នុងនិងក្រៅប្រទេស ផងដែរ។ ក្នុងកម្មវិធី មានការនិមន្តនិងចូលរួមពីព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ លោកយាយ-លោកកតា អ៊ំពូមីង លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ក្រុមការងារ និងភ្ញៀវកិត្តិយសជាតិទាំងក្នុងនិងក្រៅប្រទេស សរុបប្រមាណជាង ២៨៥០រូប។ ថ្លែងក្នុងពិធីសំណេះសំណាល ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន និងបានលើកឡើងពីសមិទ្ធផលសម្រេចបានជាច្រើននៃឃុំល្វា និងបណ្តាឃុំនានា ក្នុងស្រុកព្រៃឈរ ក៏ដូចក្នុងក្របខណ្ឌទូទាំងប្រទេស ដែលកើតចេញពីប្រទេសជាតិមានសុខសន្តិភាពពេញលេញ នៅក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា និងការខិតខំយកចិត្តទុកដាក់របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមការងារ និងការចូលរួមចំណែកពីសប្បុរសជនជាតិទាំងក្នុងនិងក្រៅប្រទេស ដោយបន្តកសាងសមិទ្ធផលថ្មីៗច្រើនបន្ថែមទៀត សម្រាប់បម្រើដល់ផលប្រយោជន៍សាធារណៈ ពិសេសក្មួយៗសិស្សានុសិស្សដែលជាទំពាំងស្នងឫស្សី ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឃុំផ្ទាល់ឲ្យមានការអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់ ឈានឆ្ពោះទៅការកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋយើង។ នាឱកាសដ៏សប្បាយរីករាយនៃការសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលទាំងពីរខាងលើ ឆ្លើយតបនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងនាមសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាសសម្រេចកសាងអគារសិក្សា ១ខ្នង កម្ពស់២ជាន់ ស្មើនឹង ១០បន្ទប់ ជាអំណោយថ្មីមួយបន្ថែមទៀត ផ្តល់ជូនវិទ្យាល័យល្វា ក្នុងឃុំល្វា និងប្រកាសកសាងផ្លូវបេតុងមួយខ្សែទៀត ប្រវែង ៤គីឡូម៉ែត្រ ស្ថិតក្នុងឃុំតុងរុង ស្រុកព្រៃឈរ ដោយជម្រុញកសាងសមិទ្ធផលថ្មីទាំងពីរនេះ ឲ្យបានរួចចប់ជាស្ថាពរនៅក្នុងកំឡុងខែឧសភា ឆ្នាំ២០២០ ឆាប់ៗខាងមុខនេះ៕ https://www.facebook.com/617890781586440/posts/3588487127860109/

AUDIO-2020-02-21-18-33-21.m4a9.93 KB