es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

យុវជនគណបក្សថ្នាក់កណ្តាល-CYCPP

យុវជនគណបក្សថ្នាក់កណ្តាល-CYCPP

Ir al canal en Telegram

📈 Análisis del canal de Telegram យុវជនគណបក្សថ្នាក់កណ្តាល-CYCPP

El canal យុវជនគណបក្សថ្នាក់កណ្តាល-CYCPP (@cycpp) en el segmento lingüístico de Jemer central es un actor destacado. Actualmente la comunidad reúne a 10 856 suscriptores, ocupando la posición 4 689 en la categoría Política y el puesto 527 en la región Camboya.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 10 856 suscriptores.

Según los últimos datos del 21 noviembre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de 72, y en las últimas 24 horas de -3, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 7.63%. Durante las primeras 24 horas tras publicar, el contenido suele obtener 4.64% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 828 visualizaciones. En el primer día suele acumular 504 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 21.

📝 Descripción y política de contenido

No se ha proporcionado la descripción del canal.

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 22 noviembre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Política.

10 856
Suscriptores
-324 horas
+17 días
+7230 días
Archivo de publicaciones
សម្តេចមហាបវរធិបតី​ ហ៊ុន​​ ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រ
សម្តេចមហាបវរធិបតី​ ហ៊ុន​​ ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដោយពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥៖ ១- ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុបនិងរដ្ឋសមាជិករបស់ខ្លួន។ ២- ការពិនិត្យ និងសម្រេច លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ ៣- ការពិនិត្យ និងសម្រេចទៅលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ និងទី១២ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។ ៤- ការពិនិត្យសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥។ ៥- ការពិនិត្យសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព ស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ឆ្នាំ២០២៤។ រាជធានីភ្នំពេញ ថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ 🌐 https://www.facebook.com/share/p/1XZfcbrCo1 ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok
27 nov 2025, 22:01

ព្រះរាជសារ ព្រះមហាក្សត្រ ក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ ក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅព្
+3
ព្រះរាជសារ ព្រះមហាក្សត្រ ក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ ក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានប្រទានព្រះរាជសារមួយដើម្បីអបអរសាទរដល់ការបើកសម័យប្រជុំនេះ។ 🌐 https://www.facebook.com/share/p/1GvGodtsqY ✖️ https://x.com/cycppyouth/status/1994237015244878015?s=46 ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok
27 nov 2025, 21:49

អបអរសាទរ ខួបលើកទី៧ ល្ខោនខោលវត្តស្វាយអណ្ដែត ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ២៨ វិច្ឆិកា ២០១៨-២៨ វិច្ឆិក
អបអរសាទរ ខួបលើកទី៧ ល្ខោនខោលវត្តស្វាយអណ្ដែត ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ២៨ វិច្ឆិកា ២០១៨-២៨ វិច្ឆិកា ២០២៥ 🌐 https://www.facebook.com/share/p/1FFtCXr9by ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok
27 nov 2025, 20:55

ឯកឧត្តម ឆាយ វណ្ណា សមាជិកគណ:កម្មាធិការកណ្ដាល និងជាសមាជិកគណ:អចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល ប្រធានផ្នែកវប្បធម៌ និងសាសនា នៃយុ
ឯកឧត្តម ឆាយ វណ្ណា សមាជិកគណ:កម្មាធិការកណ្ដាល និងជាសមាជិកគណ:អចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល ប្រធានផ្នែកវប្បធម៌ និងសាសនា នៃយុវជនគណបក្សថ្នាក់កណ្ដាល បានអញ្ជើញចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ព្រមទាំងបាននាំយក មី ទឹកត្រី និងសារុង ចែកជូនបងប្អូនប្រជាពលរដ្ឋ និងក្រុមការងារ 🌐 https://www.facebook.com/share/p/1BWt6X3vY6 ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok
27 nov 2025, 04:54

សំឡេង៖សារពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបទៅនឹងអ្នកនយោបាយមួយចំនួនដែលឆ្លៀតប្រឌិតរឿងមិនពិតក្នុងចេតនាកេងចំណេញនយោបាយ និងដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង។ រាជធានីភ្នំពេញ រសៀលថ្ងៃព្រហស្បតិ៍ ទី២៧ វិច្ឆិកា ២០២៥ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
27 nov 2025, 04:38

ក្នុងកាលៈទេសៈដែលយើងកំពុងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ខ្ញុំមិនចង់មានការឆ្លើយឆ្លងជាមួយអ្នកនយោបាយខ្មែរមួយចំនួននោះទេ។ ក៏
+1
ក្នុងកាលៈទេសៈដែលយើងកំពុងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ខ្ញុំមិនចង់មានការឆ្លើយឆ្លងជាមួយអ្នកនយោបាយខ្មែរមួយចំនួននោះទេ។ ក៏ប៉ុន្តែពេលខ្លះក៏មានការចាំបាច់ក្នុងការលើកឡើងនូវចំណុចមួយចំនួន កុំឱ្យក្រុមអ្នកនយោបាយខ្លះឆ្លៀតប្រឌិតរឿងមិនពិតក្នុងចេតនាកេងចំណេញនយោបាយ និងដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាល។ កាលពីព្រឹកមិញនេះ លោក អ៊ុំ សំអាន បានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា÷ Pong Nam Ron នេះជាប់ស្រុកកំរៀង ខេត្តបាត់ដំបងដែលជាអតីតតំបន់មូលដ្ឋានយោធាខ្មែរក្រហមដែលលោក អៀង សារី បានកាន់កាប់ហើយមានលោក អ៉ី ឈាន ជាមេទ័ព នាសម័យសង្រ្គាមសុីវិលនាទសវត្សទី៨០។ លោក អ៊ី ឈាន អតីតអភិបាលខេត្តប៉ៃលិនធ្លាប់និយាយថា ថៃបានបង្ខិតចូលដីខ្មែររាប់រយម៉ែត្រនៅតំបន់ Pong Nam Ron ជាប់ស្រុកកំរៀងនេះ។ ព្រំដែនចាស់ មិនមែនស្ថិតនៅព្រំដែនបច្ចុប្បន្ននេះទេ។ ប៉ុន្តែឥឡូវនេះ កម្ពុជាទទួលស្គាល់ព្រំដែនថ្មីគឺធ្វើឱ្យបាត់បង់ទឹកដីខ្មែរជាច្រើនគីឡូម៉ែត្រការ៉េនៅតំបន់នោះ។ ប៉ុន្តែ ប៉ុន្មានមួយម៉ោងក្រោយមក ឯ.ឧ អ៉ី ឈាន បានចេញសារបញ្ជាក់ជូនបងប្អូនជនរួមជាតិថា÷ អ្វីដែល អ៊ុំ សំអាន សរសេរនេះគឺជាការប្រឌិតទាំងស្រុង និងមានចរិតញុះញង់ដើម្បីបង្ករឿង និងកេងចំណេញនយោបាយក្នុងចេតនាបង្កចលាចលសង្គម និងការយល់ច្រឡំមកលើកិច្ចការព្រំដែន ដែលរាជរដ្ឋាភិបាល និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជាកំពុងអនុវត្តដោយឈរលើមូលដ្ឋានច្បាប់អន្ដរជាតិ អនុសញ្ញា សទ្ធិសញ្ញា ផែនទីនិងឯកសារដែលបន្សល់ទុកពីបារាំង។ ខ្ញុំនិងប្រជាជនទាំងអស់នឹងរង់ចាំមើលថាតើលោក អ៊ុំ សំអាន ដែលតាំងខ្លួនជាអ្នកជំនាញព្រំដែន នឹងឆ្លើយតបយ៉ាងណាចំពោះ ឯ.ឧ អ៉ី ឈាន? ហើយតើ លោក អ៊ុំ សំអាន មានឯកសារឬភស្តុតាងអ្វីផ្សេងទៀតទេដើម្បីការពារអំណះអំណាងរបស់ខ្លួន និងបញ្ជាក់ថាខ្លួនជាអ្នកជំនាញព្រំដែនពិតប្រាកដ។ សង្ឃឹមថាលោកមិនគ្រាន់តែចេញមកចោទប្រកាន់ឯកឧត្តម អ៉ី ឈាន ថាគាត់និយាយកុហក ឬក្បត់ឧត្តមគតិ ដូចអ្វីដែលលោកតែងតែចោទអ្នកដែលមិនមានទស្សនៈស្របជាមួយលោក និងក្រុមរបស់លោកនោះទេ។ និយាយដោយត្រង់ តាមដែលខ្ញុំមើលឃើញ និងប្រហែលដូចដែលអ្វីបងប្អូនប្រជាពលរដ្ឋមើលឃើញដូចគ្នាដែរនោះ គឺរហូតមកដល់ពេលនេះ អ្វីដែលលោក អ៊ុំ សំអាន និយាយពាក់ព័ន្ធនឹងកិច្ចការព្រំដែន ហាក់ដូចជាគ្មានអ្វីច្បាស់លាស់ អាចយកជាការបានទាំងមូលដ្ឋានបច្ចេកទេសផែនទី (ក្រៅតែពីបានទៅសុំ ហ្វូតូកូពីផែនទីមួយផ្ទាំង ពីបណ្ណាល័យ សភាសហរដ្ឋអាមេរិក ដើម្បីធ្វើការសិក្សាស្រាវជ្រាវ) ទាំងមូលដ្ឋានច្បាប់ឬឯកសារយោងនានា (ឃើញតែលើកឡើងថា អ្នកនេះឬអ្នកនោះ បាននិយាយថាដីខ្មែរពីមុននៅនោះ មិនមែននៅនេះទេ ដូចជាករណីដែលគាត់លើកឡើងថា ឯ.ឧ អ៉ី ឈាន បាននិយាយដូច្នេះ នៅពេលដែល ឯ.ឧ អ៉ី ឈាន ច្រានចោលថាជាការប្រឌិត ។ល។)។ ខ្ញុំសូមឱ្យយោបល់ដូច្នេះថា÷ បើលោកឬក្រុមអស់លោកមិនយល់ច្បាស់រឿងផែនទី ឬកិច្ចការព្រំដែនទេ សូមកុំតាំងខ្លួនធ្វើជាអ្នកចេះជាងអ្នកជំនាញព្រំដែនដែលបានធ្វើកិច្ចការងារនេះរាប់ទសវត្សរ៍មកហើយ។ បើសិនអស់លោកមិនប្រកាន់ខ្លួនឬខ្លាចគេថាអន់ទេ ហើយចង់រៀនសូត្រអំពីវិធីសាស្ត្រឬបច្ចេកទេសក្នុងការប្រើប្រាស់ផែនទី (ដែលអស់លោកបាន ហ្វូតូកូពីនៅបណ្ណាល័យសភាសហរដ្ឋអាមេរិក) ដើម្បីជាជំនួយក្នុងការវាស់វែង បោះបង្គោលនិងខណ្ឌសីមានៅលើដីឱ្យបានត្រឹមត្រូវនោះ លោកអាចស្នើសុំមករាជរដ្ឋាភិបាល ដើម្បីឱ្យអ្នកមានជំនាញព្រំដែនពិតប្រាកដ អាចធ្វើបទបង្ហាញខ្លីមួយពាក់ព័ន្ធនឹងមូលដ្ឋានបច្ចេកទេសក្នុងការប្រើប្រាស់ផែនទី។ បើអស់លោកមិនមកប្រទេសខ្មែរទេ លោកអាចចាត់តំណាងដែលនៅខ្មែរដើម្បីឱ្យអ្នកបច្ចេកទេសធ្វើបទបង្ហាញឱ្យ ដែលតំណាងអស់លោកអាចយកទៅបង្រៀនបន្តដល់លោកនិងក្រុមលោក។ ខ្ញុំជឿថានៅពេលដែលអស់លោកបានយល់ដឹងខ្លះៗពីមូលដ្ឋានបច្ចេកទេសផែនទី អស់លោកនឹងអាចមានសមត្ថភាពនិយាយស្ដីសមហេតុផលជាងមុនច្រើន ក្នុងករណីដែលអស់លោកប្រកាន់សច្ចៈភាព។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
27 nov 2025, 04:38

សារលិខិតរំលែកមរណទុក្ខជូនចំពោះឯកឧត្តម ស៊ឹម វុទ្ធា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឧបាសិកា គង់ ចន្ថា ដែលត្រូវជ
សារលិខិតរំលែកមរណទុក្ខជូនចំពោះឯកឧត្តម ស៊ឹម វុទ្ធា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឧបាសិកា គង់ ចន្ថា ដែលត្រូវជាម្តាយបង្កើត បានទទួលអនិច្ចកម្ម នៅថ្ងៃពុធ ៦កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៣:៣៣ នាទីព្រឹក ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ 🌐 https://www.facebook.com/share/p/1JMH3jBRRj ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok
26 nov 2025, 22:21

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ សហគ្រិនមិនមែនគ្រាន់តែជាពាណិជ្ជករ ឬអ្នកវិនិយោគនោះទេ ប៉ុន្តែសហគ្រិន ថែមទាំងជាអ្នកដាំគ្រាប់ពូជនៃក្តីសង្ឃឹ
ឯកឧត្តមបណ្ឌិត កៅ ថាច ៖ សហគ្រិនមិនមែនគ្រាន់តែជាពាណិជ្ជករ ឬអ្នកវិនិយោគនោះទេ ប៉ុន្តែសហគ្រិន ថែមទាំងជាអ្នកដាំគ្រាប់ពូជនៃក្តីសង្ឃឹម និងជាស្ថាបត្យករសម្រាប់អនាគត 🌐 https://www.facebook.com/share/p/17xuaF21Gu ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok
25 nov 2025, 23:00

យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល មានកិត្តិយសសូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ជាថ្នាក់ដឹកនាំ ន
យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល មានកិត្តិយសសូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃយុវជនគណបក្សប្រជាជនកម្ពុជាគ្រប់ផ្នែក គ្រប់ថ្នាក់ ទាំងក្នុង និងក្រៅប្រទេស សូមចូលរួមធ្វើការគាំទ្រឱ្យបានផុលផុសនូវ បណ្តាញផ្សព្វផ្សាយសង្គមផ្លូវការរបស់យុវជនគណបក្សថ្នាក់កណ្តាល ដើម្បីទទួលបានព័ត៌មានពិតថ្មីៗជារៀងរាល់ថ្ងៃ ប្រកបដោយជំនឿទុកចិត្ត និងការជឿជាក់ ដែលរួមមានដូចខាងក្រោម៖ ១. ហ្វេសប៊ុក (Facebook) យគក / CYCPP - យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល/Central Youth CPP ( facebook.com/centralyouthcpp ) ២. តេឡេក្រាម (Telegram) យុវជនគណបក្សថ្នាក់កណ្តាល-CYCPP ( t.me/CYCPP ) ៣. ទិកតុក (TikTok) យុវជនគណបក្សថ្នាក់កណ្តាល-CYCPP ( tiktok.com/@centralyouthcpp ) ៤. អិច ឬទ្វីតធឺ (X or Twitter) យុវជនគណបក្សថ្នាក់កណ្តាល-CYCPP ( x.com/cycppyouth ) សូមមេត្តាគាំទ្រតាមរយៈ Like, Comment និងShare ឱ្យបានទូលំទូលាយ និងផុលផុសជាប់ជាប្រចាំ។ សូមអរគុណ! 🌐 https://www.facebook.com/share/p/1SVHban5Rq/ ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok
25 nov 2025, 03:25

ឯកឧត្តម សេង ម៉េងហុង បានអញ្ជើញចូលរួមធ្វើជាគ្រូឧទ្ទេសក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី ភាពជាអ្នកដឹកនាំផ្អែកលើទំនុកចិត្ត 🌐 https://ww
ឯកឧត្តម សេង ម៉េងហុង បានអញ្ជើញចូលរួមធ្វើជាគ្រូឧទ្ទេសក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី ភាពជាអ្នកដឹកនាំផ្អែកលើទំនុកចិត្ត 🌐 https://www.facebook.com/share/p/1A1ACL7S1j ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok
25 nov 2025, 00:24

សារជូនចំពោះបងប្អូនជនរួមជាតិ ពាក់ព័ន្ធនឹងការចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលព្រំដែន បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង
+5
សារជូនចំពោះបងប្អូនជនរួមជាតិ ពាក់ព័ន្ធនឹងការចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលព្រំដែន បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និង លេខ៥២-៥៩ នៅខេត្តបាត់ដំបង។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
24 nov 2025, 22:28

ឯកឧត្តមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដេីម្បីពិនិត្យវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៥​ និងទិសដៅការងារបន្តរបស
ឯកឧត្តមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដេីម្បីពិនិត្យវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៥​ និងទិសដៅការងារបន្តរបស់ ផ្នែកសម្របសម្រួលកិច្ចការនិស្សិត នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ 🌐 https://www.facebook.com/share/p/17hSSFAYQo ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok
24 nov 2025, 21:24

ឯកឧត្ដម ឆាយ វណ្ណា សមាជិកគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល ប្រធានផ្នែកវប្បធម៌ និងសាសនា នៃយុវជនគណបក្សថ្នាក់កណ្ដាល បានអញ្ជើញ
ឯកឧត្ដម ឆាយ វណ្ណា សមាជិកគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល ប្រធានផ្នែកវប្បធម៌ និងសាសនា នៃយុវជនគណបក្សថ្នាក់កណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមក្រុមប្រឹក្សាឃុំ និងក្រុមការងារនៃឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ 🌐 https://www.facebook.com/share/p/1DHXdnNPrY ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok
23 nov 2025, 05:20

ឯកឧត្តម ទួន យ៉ាត សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធានប្រចាំការ ផ្នែកឃោសនាអប់រំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ចាយ បូ
ឯកឧត្តម ទួន យ៉ាត សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធានប្រចាំការ ផ្នែកឃោសនាអប់រំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ ដឹកនាំប្រតិភូយុវជន ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នុត សាអាន នៅគេហដ្ឋានរាជធានីភ្នំពេញ 🌐 https://www.facebook.com/share/p/17xZeRBnQr ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok
22 nov 2025, 21:58

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំការងារគណបក្សនៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងធនធានទឹក និងឧតុនិយម 🌐 https:
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំការងារគណបក្សនៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងធនធានទឹក និងឧតុនិយម 🌐 https://www.facebook.com/share/p/16vG8j6AYc ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok
22 nov 2025, 18:56

កិច្ចប្រជុំគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល លើកទី១៦ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មា
កិច្ចប្រជុំគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល លើកទី១៦ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល ជាអនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល 🌐 https://www.facebook.com/share/p/1VQoLi6WZN ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok
21 nov 2025, 06:51

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានយុវជនគណបក្សខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេច ស្តីពីការកែសម្រួលប
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានយុវជនគណបក្សខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេច ស្តីពីការកែសម្រួលបំពេញបន្ថែម និងតែងតាំងសមាសភាពយុវជនគណបក្សស្រុកបសេដ្ឋ 🌐 https://www.facebook.com/share/p/1F3pnmENgM ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok
21 nov 2025, 05:30

សារលិខិតរំលែកទុក្ខជូនចំពោះ ឯកឧត្តម នុត សវនា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម នុត សាអាន ដែលត្រូវជាឪពុកបង្កើត បានទទ
សារលិខិតរំលែកទុក្ខជូនចំពោះ ឯកឧត្តម នុត សវនា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម នុត សាអាន ដែលត្រូវជាឪពុកបង្កើត បានទទួលអនិច្ចកម្ម នាថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១១:៣០ នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយរោគាពាធ 🌐 https://www.facebook.com/share/p/1D1M1mAQBA ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok
21 nov 2025, 02:50

សារលិខិតរំលែកមរណទុក្ខផ្ញើជូនលោកស្រី អ៊ុ​ន លក្ម្សី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោក អ៊ុន សិទ្ធា ដែលត្រូវជាប្អូនប្រុសបង
សារលិខិតរំលែកមរណទុក្ខផ្ញើជូនលោកស្រី អ៊ុ​ន លក្ម្សី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោក អ៊ុន សិទ្ធា ដែលត្រូវជាប្អូនប្រុសបង្កើត បានទទួលអនិច្ចកម្ម នៅថ្ងៃពុធ ១៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០៥ នាទីរសៀល ក្នុងជន្មាយុ ៤០ឆ្នាំ ដោយរោគាពាធ 🌐 https://www.facebook.com/share/p/1C2wEsYQAS ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok
20 nov 2025, 07:02

ឯកឧត្តម សេង ម៉េងហុង អញ្ជើញដឹកនាំ កិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពការងារ និងលើកទិសបន្តរបស់លេខាធិការដ្ឋាន នៃក្រុមការងារគណបក្សចុះមូ
ឯកឧត្តម សេង ម៉េងហុង អញ្ជើញដឹកនាំ កិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពការងារ និងលើកទិសបន្តរបស់លេខាធិការដ្ឋាន នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែក ផ្សព្វផ្សាយស្ដីពីកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែក 🌐 https://www.facebook.com/share/p/1G6XZNoxdw ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok
20 nov 2025, 00:02