CAM-ASEAN CHINESE PROGRAM
Ir al canal en Telegram
Channel នេះ គឺជាវេទិកាមួយដែលនឹងធ្វើការចែករំលែកចំណេះទាក់ទងនឹងប្រទេសចិន រួមមាន វប្បធម៌ នយោបាយ និងសេដ្ឋកិច្ច ព្រមទាំងចែករំលែកព័ត៌មានដែលអាចទុកចិត្តបាន និងទាន់ពេលវេលាអំពីសកម្មភាពការងារនានារបស់ CAM-ASEAN CHINESE PROGRAM។
Mostrar más5 884
Suscriptores
-124 horas
+117 días
+3030 días
Archivo de publicaciones
អាជីពគ្រូបង្រៀនជាអាជីពដ៏ឧត្ដុង្គឧត្ដមមួយ។ ពួកយើងទាំងអស់គ្នាសុទ្ធតែធ្លាប់មានគ្រូបង្រៀនម្នាក់ដែលបានកែប្រែជីវិតយើងឲ្យប្រសើរឡើង។ រាល់ការច្នៃប្រឌិតតែងតែមានចំណុចចាប់ផ្ដើមពីគ្រូបង្រៀនម្នាក់។
យើងគួរឆ្លៀតឱកាសដ៏ពិសេសនេះ “ទិវាគ្រូបង្រៀនពិភពលោក” ដើម្បីទទួលស្គាល់ការចូលរួមរបស់គ្រូបង្រៀនទាំងអស់ក្នុងការធ្វើឲ្យពិភពលោកយើងនេះកាន់តែរីកចម្រើន។
CAM-ASEAN សូមសម្ដែងការដឹងគុណ និងថ្លែងអំណរគុណចំពោះការប្ដេជ្ញា ការខិតខំប្រឹងប្រែង និងការលះបង់ពីសំណាក់គ្រូបង្រៀនរបស់យើង។
រីករាយអបអរទិវាគ្រូបង្រៀនពិភពលោក! ចូលរួមលើកតម្កើងវីរជន “គ្រូបង្រៀន” យើងទាំងអស់គ្នា ។
Teaching is a noble profession. We all have a teacher who has changed our lives at some point. All great innovation in the world can be traced to the work of an influential teacher.
Let us take this auspicious occasion, World Teacher’s Day, to acknowledge the contribution our teachers have made in making this world a better place.
CAM-ASEAN would like to extend our gratitude and appreciation to the commitment, efforts, and dedication of our teachers.
Happy World Teacher’s Day! All the blessings to all of our unsung heroes: Teachers!
教学是一项崇高的职业。每个人心目中都有自己好老师的形象,都有一位改变了我们生活的老师。世界上所有伟大的发明都可以追溯到教师对学生的培养与多方面影响进行的。
借此这个吉祥的日子,即世界教师节,我向所有教师,致以崇高的节日敬礼! 而且也感谢我们的老师们为这个世界变得更美好,为了国家发展和民族振兴作出了巨大贡献。
CAM-ASEAN 谨向老师们的承诺,努力和奉献精神表示感谢和赞赏。
世界教师节快乐!老师们就是无名英雄,送上我们最真挚的祝福,愿天下所有的老师们都身体健康!
《百年大计,教育为本。教育大计,教师为本。》
CAM-ASEAN Professional Chinese Program” នឹងផ្តល់ជូនសិស្ស-និស្សិត នូវវិញ្ញាបនបត្រភាសាចិនកម្រិត Diploma ដើម្បីបើកឱកាសឲ្យសិស្សរបស់ CAM-ASEAN ដែលកំពុងសិក្សា ឬបញ្ចប់ថ្នាក់ភាសាចិនកម្រិត៨ និង សិស្ស-និសិ្សត បុគ្គលិកក្រុមហ៊ុន រួមទាំងពាណិជ្ជករទូទៅ ដែលមានបំនងចង់ទទួលបានការអភិវឌ្ឍន៍សមត្ថភាពនៃការប្រើប្រាស់ភាសាចិនឈានទៅរកកម្រិតខ្ពស់មួយដើម្បីចាប់ផ្ដើម រឺអភិវឌ្ឍន៍អាជីពការងារ។
ក្រោយបញ្ចប់ការសិក្សា សិស្ស-និស្សិតនឹងទទួលបាន
- ចំណេះដឹងទាក់ទងទៅនឹងប្រវត្តិនៃការធ្វើពាណិជ្ជកម្មរបស់ជនជាតិចិន វប្បធម៍ការធ្វើពាណិជ្ជកម្មរបស់ប្រទេសចិន
- យល់ដឹងយុទ្ធសាស្ដ្រដែលត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនចិន
-យល់ដឹងពីសិល្បៈនៃការធ្វើទីផ្សាររបស់ក្រុមហ៊ុនចិន
- មានសមត្ថភាពប្រើប្រាស់ភាសាចិនបែបផ្លូវការ សម្រាប់ការប្រាស្រ័យទាក់ទងគ្នា និងចំណេះដឹងអំពី ប្រទេសចិនជាច្រើនទៀត ដែលចាំបាច់សម្រាប់ការសិក្សា និង ការធ្វើការងារ
ចូលរៀន ថ្ងៃ ទី១៨ ខែតុលា ឆ្នាំ២០២១
- ទទួលចុះឈ្មោះចូលរៀនចាប់ពីនេះតទៅ!
ការចុះឈ្មោះចូលរៀន៖
- សូមចូលទៅកាន់ www.camasean.edu.kh/payment
សម្រាប់ការស្នើធ្វើតេស្តចូលរៀន៖
- សូមចូលទៅកាន់ https://forms.gle/axH2iXBRfJVrJhUM8
- Telegram Channel (https://t.me/camaseanchineseprogram)
សម្រាប់ព័ត៍មានបន្ថែម សូមចូលទៅកាន់ Telegram Group របស់ CAM-ASEAN Professional Chinese Program (https://t.me/joinchat/ShsJaqotL_E0ZWQ1)
សម្រាប់ព័ត៍មានបន្ថែមនៃការចុះឈ្មោះសូមទាក់ទង: 070 940 505 / 092 100 898 / 077 901 885
វេទមន្ដនៃស្នាមញញឹម 微笑的神奇----讲者:陈金清
ស្នាមញញឹមគឺជាកូនសោរវេទមន្ដដែលអាចជួយ ជំនះបញ្ហាគ្រប់យ៉ាងបាន តើអ្នកយល់ស្របដែររឺទេ?
ការញញឹមគឺជាសកម្មភាពដែលមនុស្សគ្រប់គ្នាអាចអនុវត្តបាន ការញញឹមអាចធ្វើឲ្យអ្នកដទៃមានអារម្មណ៍ធូរស្រាល ព្រមទាំងអាចធ្វើឲ្យការប្រាស្រ័យទាក់ទងកាន់តែងាយស្រួល។
微笑是一把神奇的钥匙,认同吗?
微笑,是每个人都会做的事情。
微笑会让别人心里的愧疚感减轻。可能会让困难的交流简单一点。
តោះ! យើងមកស្ដាប់ការបកស្រាយប្រធានបទនេះរបស់ យុវសិស្ស Seng Kimchheng ដែលជានិស្សិត ក្នុងការប្រឡងបញ្ចប់សញ្ញាបត្រភាសាចិនកម្រិតមធ្យម របស់សាលា CAM-ASEAN ប្រចាំឆ្នាំ២០២១ ។
លោកស៊ាង សុបញ្ញា អគ្គនាយកវិទ្យាសា្ថនអន្តរជាតិកម្ពុជា-អាស៊ាន និងជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានដឹកនាំក្រុមប្រឹក្សាភិបាលសមាគម និងប្រធានគណៈកម្មការតាមវិស័យ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារសំខាន់នៃភាពជាដៃគូរវាងរដ្ឋាភិបាល និងវិស័យឯកជន ដោយបញ្ជាក់ថា “វិស័យរដ្ឋខ្លាំង វិស័យឯកជនខ្លាំង វិស័យឯកជនខ្លាំង វិស័យរដ្ឋខ្លាំង”។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីភូមិសាស្ត្រនយោបាយតំបន់ និងពិភពលោកនាពេលបច្ចុប្បន្ន និងការជះឥទ្ធិពលលើការប្រកបធុរកិច្ច។ ឯកឧត្តមក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងនានារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងឆាកអន្តរជាតិ ជាពិសេសការធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ និងការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ នៅចំពោះមុខបញ្ហាអន្តរជាតិដ៏ស្មុគស្មាញ រួមបន្ថែមដោយវិបត្តិកូវីដ-១៩។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ពីអទិភាពនានាដែលត្រួវសម្រេចឲ្យបានជាប្រវត្តិសាស្ត្រក្នុងឋានៈជាសហប្រធាន និងប្រធានដឹកនាំកិច្ចប្រជុំកំពូលប្រមុខដឹកនាំរដ្ឋាភិបាលអាស៊ី-អឺរ៉ុប និងអាស៊ាននេះ។
លើសពីនោះទៀត ឆ្លើយតបទៅនឹងសំណូមពររបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្តល់អនុសាសន៍សំខាន់ៗរួមមាន៖
១. ការអនុញ្ញាត្តអោយសមាគមទំនាក់ទំនងជាមួយបណ្តាស្ថានទូត និងស្ថានបេសកកម្មតំណាងកម្ពុជានៅបរទេសតាមរយៈក្រុមការងារយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច
២. ការសម្របសម្រួលជូនសមាគមអោយបានចូលរួមកិច្ចប្រជុំអមនានានៃកិច្ចប្រជុំកំពូលនាពេលមុខនេះ
៣. គាំទ្រសមាគមក្នុងការរៀបចំដឹកនាំកិច្ចប្រជុំសហគ្រិនវ័យក្មេងអាស៊ានលើកទី៧(ASEAN Young Entrepreneur Carnival 2022)
៤. ការលើកទឹកចិត្តអោយសមាគមឲ្យសិក្សាស៊ីជម្រៅលើឯកសារយុទ្ធសាស្ត្រពេញលេញស្តីពីការស្តារអាជីវកម្មពីវបត្តិកូវីដ-១៩របស់អាស៊ានដើម្បីស្ថារអាជីវកម្ម និង
៥. ការបន្តជួបជុំរវាងសមាគម និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបន្ថែមទៀត៕
តើមនសិការជាអ្វី? តើមនសិការរបស់មនុស្សម្នាក់អាចត្រូវបានទិញដោយទឹកប្រាក់ដែររឺទេ?良心是什么?良心可以用金钱去收买吗?----讲者:王思丽
មនសិការគឺជាផ្នែកមួយនៃបុគ្គលិកលក្ខណៈរបស់អ្នក។ វាជួយអ្នកសម្រេចចិត្តថាតើសកម្មភាពមួយណាត្រូវនិងមួយណាខុសដោយផ្អែកលើជំនឿគុណតម្លៃនិងគោលការណ៍នៃជីវិតរបស់អ្នក។ តើមនសិការរបស់មនុស្សម្នាក់អាចត្រូវបានទិញដោយទឹកប្រាក់ដែររឺទេ?
良心是你人格的一部分,根据信仰、价值观和生活原则,它能帮你确认哪些行为是正确的,哪些行为是错误? 良心可以用金钱去收买吗?
តោះ! យើងមកស្ដាប់ការបកស្រាយប្រធានបទនេះរបស់ យុវសិស្ស Ouch Ekseyla ដែលជានិស្សិត ក្នុងការប្រឡងបញ្ចប់សញ្ញាបត្រភាសាចិនកម្រិតមធ្យម របស់សាលា CAM-ASEAN ប្រចាំឆ្នាំ២០២១ ។
សុភមង្គលគឺជាអ្វី ? 何为幸福?----讲者:谢宝晴
សុភមង្គលគឺជាអារម្មណ៍សន្តិភាពខាងក្នុងនិងការពេញចិត្ត ស្កប់ស្កល់នៅក្នុងជីវិតរបស់យើង។
幸福是一种感觉,是内心的平静,以及我们生活中持久的满足感。
តោះ! យើងមកស្ដាប់ការបកស្រាយប្រធានបទនេះរបស់ យុវសិស្ស Chea Por Cheng ដែលជានិស្សិត ក្នុងការប្រឡងបញ្ចប់សញ្ញាបត្រភាសាចិនកម្រិតមធ្យម របស់សាលា CAM-ASEAN ប្រចាំឆ្នាំ២០២១ ។
“ ការស្រាវជ្រាវ និងសិក្សាទីផ្សារ” គឺជាផ្នែកមួយដ៏សំខាន់នៃប្រតិបត្តិការនិងការអភិវឌ្ឍន៍អាជីវកម្ម។ បើគ្មានការស្រាវជ្រាវទីផ្សារទេវាមិនអាចការស្វែងយល់ពីតម្រូវការទីផ្សារហើយបើគ្មានការយល់ដឹងអំពីស្ថានភាពទីផ្សារទេ នោះអ្នកមិនអាចបង្កើតយុទ្ធសាស្ត្រអាជីវកម្មរបស់សហគ្រាសបានទេ។ ក្រុមហ៊ុនធំៗ នៅលើពិភពលោកបានឲ្យតម្លៃនិងផ្ដោតខ្លាំង ព្រមទាំងផ្ដល់សារៈសំខាន់យ៉ាងធំធេងចំពោះការស្រាវជ្រាវទីផ្សារ ។ រាល់ការសម្រេចចិត្តដែលពួកគេធ្វើ រាប់ទាំងការធ្វើផែនការ ការអនុវត្ត រហូតដល់ការបញ្ចប់តម្រូវឱ្យមានកំរិតស្រាវជ្រាវផ្សេងៗគ្នា។
“市场调查与研究”是企业经营和发展的重要一环。不经过市场调研,就无 法了解市场的需求,不了解市场情况,就无法制定企业的经营战略。世界上的优秀企业,都十分重视市场调研,他们的每一项决策,从构思、计划、实施到完成,都要做不同程度的市场研究。
នៅក្នុងមេរៀនទី៧ ក្នុងវគ្គ PROFESSIONAL CHINESE COURSE យើងនឹងសិក្សាពីមូលដ្ឋាននៃ“ ការស្រាវជ្រាវ និងសិក្សាទីផ្សារ”ព្រមទាំងសារៈសំខាន់យ៉ាងធំធេងរបស់ការស្រាវជ្រាវទីផ្សារ ។
第七课 市场
主题 :
1. 市场调查与研究—
2. 中国农村家电市场潜力调查与分析—
衔接:
1. 欧莱雅领先中国化妆品市场—
2. 问卷调查《消费者名片意识》
案例:
1. 美国品牌公司的品牌战略
ចូលរៀន ថ្ងៃ ទី18 ខែតុលា ឆ្នាំ២០២១
- ទទួលចុះឈ្មោះចូលរៀនចាប់ពីនេះតទៅ!
ការចុះឈ្មោះចូលរៀន៖
- សូមចូលទៅកាន់ www.camasean.edu.kh/payment
សម្រាប់ការស្នើធ្វើតេស្តចូលរៀន៖
- សូមចូលទៅកាន់ https://forms.gle/axH2iXBRfJVrJhUM8
- Telegram Channel (https://t.me/camaseanchineseprogram)
សម្រាប់ព័ត៍មានបន្ថែម សូមចូលទៅកាន់ Telegram Group របស់ CAM-ASEAN Professional Chinese Program (https://t.me/joinchat/ShsJaqotL_E0ZWQ1)
“ ការស្រាវជ្រាវ និងសិក្សាទីផ្សារ” គឺជាផ្នែកមួយដ៏សំខាន់នៃប្រតិបត្តិការនិងការអភិវឌ្ឍន៍អាជីវកម្ម។
“市场调查与研究”是企业经营和发展的重要一环。
Tang HuLu. 冰糖葫芦. -------
ភ្ញៀវទេសចរណ៍ដែលបានទៅដល់ទីក្រុងប៉េកាំងប្រាកដជាឃើញតំណាប់ផ្លែឈើចម្រុះពណ៌ដែលលាបជាមួយទឹកស្ករមានសភាពរលោង ដាក់លក់នៅក្នុងផ្សារ រឺតាមរទេះតាមចិញ្ចើមផ្លូវ។ តំណាប់ផ្លែឈើដែលដោតចង្កាក់របស់ចិននេះហៅថាTang HuLu ដែលវា គឺជាចំណីប្រចាំតំបន់របស់អ្នកស្រុកប៉េកាំងហើយភ្ញៀវដែលទៅដល់ទីនោះត្រូវតែសាកល្បង។
Tang HuLu ជាអាហារសម្រន់រដូវរងានៅភាគខាងជើង។ ពួកវាជាធម្មតាត្រូវបានគេធ្វើពី ផ្លែប៊ឺរីក្រហម រឺលឿង ដែលត្រូវបានបានដាក់ដោតបញ្ចូលទៅក្នុងចង្កឹះឬស្សីប្រវែង ២០ សម។
任何去过北京的人都会看到在户外市场或街头手推车上出售的带有釉面浆果的五颜六色的烤串。被称为蜜饯山楂的中国棒状蜜饯是北京当地人的最爱,必须尝试。
冰糖葫芦是北方典型的冬季小吃。它们通常由红色或黄色的山楂浆果制成,也称为山楂。 20厘米长的竹签上插着草莓等不同种类的浆果,有时夹着坚果。
សារពិសេសរបស់លោកនាយកប្រត្តិបត្តិចំពោះសិស្ស-និស្សិតដែលបានប្រឡងបញ្ចប់ការសិក្សាភាសាចិនកម្រិតមធ្យម 执行董事长的对中年级汉语毕业生的特殊讯息
ថ្នាក់ភាសាចិនកម្រិតដំបូង (សម្រាប់អ្នកមិនចេះសោះ)
——
- ថ្ងៃចូលរៀន (ច័ន្ទ-សុក្រ) ៖ ថ្ងៃទី18 ខែតុលា ឆ្នាំ2021
- ថ្ងៃចូលរៀន (ចុងសប្តាហ៍) ៖ ថ្ងៃទី16 ខែតុលា ឆ្នាំ2021
ចាប់ផ្តើមទទួលសិស្សចុះឈោ្មះចូលរៀនចាប់ពីថ្ងៃនេះតទៅ!!!!
• តម្លៃសិក្សា ៖ ១៥ ដុល្លារអាមេរិក
• សម្រាប់ការស្នើសុំចូលរៀន (ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៦:០០ល្ងាច)៖
- ចុចតាមLinkនេះ https://forms.gle/axH2iXBRfJVrJhUM8
ការចុះឈ្មោះចូលរៀន៖
- ចុចតាមLinkនេះ www.camasean.edu.kh/payment
- ឬក៏អាចមកកាន់សាលាផ្ទាល់បាន
សិស្ស-និស្សិតមានឱកាស អភិវឌ្ឍន៍ភាសាចិន
បានឆាប់រហ័ស និងចំណាយពេលវេលាតិច តាមរយៈការសរសេរ និងសន្ទនាខ្លី។
សម្រាប់ព័ត៍មានបន្ថែមនៃការចុះឈ្មោះសូមទាក់ទង: 093 900 807
093 900 619/ 077 901 885
លទ្ធផល ប្រឡងបញ្ចប់ សញ្ញាប័ត្រភាសាចិនទូទៅកម្រិតមធ្យម CAM-ASEAN Test 2 Result(柬-东盟考试 二 成绩)
ថ្នាក់ភាសាចិនកម្រិតដំបូង (សម្រាប់អ្នកមិនចេះសោះ)
——
- ថ្ងៃចូលរៀន (ច័ន្ទ-សុក្រ) ៖ ថ្ងៃទី18 ខែតុលា ឆ្នាំ2021
- ថ្ងៃចូលរៀន (ចុងសប្តាហ៍) ៖ ថ្ងៃទី16 ខែតុលា ឆ្នាំ2021
ចាប់ផ្តើមទទួលសិស្សចុះឈោ្មះចូលរៀនចាប់ពីថ្ងៃនេះតទៅ!!!!
• តម្លៃសិក្សា ៖ ១៥ ដុល្លារអាមេរិក
ចំណាំ៖
• ចំពោះសិស្ស ដែលចុះឈ្មោះត្រៀមទុកសម្រាប់ថ្នាក់ភាសាចិនទូទៅកម្រិតទី១ (GCP1) ក្នុងវគ្គសិក្សាថ្មីក្រោយនេះ នឹងទទួលបាន៖
- ការបញ្ចុះតម្លៃ ២០% សម្រាប់ការចុះឈ្មោះ១វគ្គសិក្សាលើ ថ្នាក់ភាសាចិនទូទៅ
- ការបញ្ចុះតម្លៃ ៣០% សម្រាប់ការចុះឈ្មោះ ២វគ្គសិក្សាលើ ថ្នាក់ភាសាចិនទូទៅ
- ការបញ្ចុះតម្លៃ ៣០% សម្រាប់ការចុះឈ្មោះ ៤វគ្គសិក្សាលើ ថ្នាក់ភាសាចិនទូទៅ
- ការសិក្សាថ្នាក់ភាសាចិនកម្រិតដំបូងសម្រាប់អ្នកមិនទាន់ចេះសោះនេះដោយឥតគិតថ្លៃ។
• សម្រាប់ការស្នើសុំចូលរៀន (ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៦:០០ល្ងាច)៖
- ចុចតាមLinkនេះ https://forms.gle/axH2iXBRfJVrJhUM8
ការចុះឈ្មោះចូលរៀន៖
- ចុចតាមLinkនេះ www.camasean.edu.kh/payment
- ឬក៏អាចមកកាន់សាលាផ្ទាល់បាន
សិស្ស-និស្សិតមានឱកាស អភិវឌ្ឍន៍ភាសាចិន
បានឆាប់រហ័ស និងចំណាយពេលវេលាតិច តាមរយៈការសរសេរ និងសន្ទនាខ្លី។
សម្រាប់ព័ត៍មានបន្ថែមនៃការចុះឈ្មោះសូមទាក់ទង: 093 900 807
093 900 619/ 077 901 885
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
