វិទ្យាល័យ១០មករា១៩៧៩-សៀមរាប
Ir al canal en Telegram
បុស្តិ ព័ត៌មាន សេចក្តីជូនដំណឹង ផ្សព្វផ្សាយសកម្មភាពរៀន បង្រៀន និង ការចែករំលែកផ្នែកចំណេះដឹងទូទៅផ្នែកអប់រំ ផ្សាយចេញពីវិទ្យាល័យ ១០មករា១៩៧៩ ខេត្តសៀមរាប។
Mostrar más4 504
Suscriptores
+1024 horas
+427 días
+1030 días
Archivo de publicaciones
សិស្សថ្នាក់ទី៩ និង ថ្នាក់ទី១២ អាចមើលឈ្មោះតាមថ្នាក់នីមួយៗ នៅថ្ងៃសៅរ៍នេះបានហើយ ។
បើមិនឃើញឈ្មោះ ទាក់ទង លោកគ្រូនៅរដ្ឋបាល ផ្នែករៀបចំបញ្ជីឈ្មោះសិស្ស
បិទផ្សាយលទ្ទផលសិស្សប្រឡងឡើងថ្នាក់ ថ្ងៃទី ០៣ តុលា ២០២៦ ម៉ោង 8:30 ព្រឹក នៅបរិវេណ វិទ្យាល័យ ១០មករា ១៩៧៩
🤔 ចប់ទី១២ហើយ… កំពុងស្វែងរកអាហារូបករណ៍មែនទេ?
ខេមតិចផ្តល់ជូនអាហារូបករណ៍ផ្នែកបច្ចេកវិទ្យាចំនួន254កន្លែង
✨ ជ្រើសរើសជំនាញ ជាមួយអាហារូបករណ៍រហូតដល់ 100%៖
បញ្ញាធុរកិច្ច (Business Intelligence) | វិស្វកម្មរ៉ូបូត និងស្វ័យប្រវត្តិកម្ម (Robotics & AI) | បញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រទិន្នន័យ (Data Science & AI) | វិស្វកម្មសូហ្វវែរ (Software Engineering) | សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត (Cybersecurity) | ស្ថាបត្យកម្ម (Architecture)
📅 ប្រឡងបរិញ្ញាបត្រ៖ 11–12 កញ្ញា 2026
ផុតកំណត់ទទួលពាក្យ 07 កញ្ញា 2026
📝 គណិតវិទ្យា + តក្កវិទ្យា | អង់គ្លេស | សម្ភាសន៍
👉 ដាក់ពាក្យឥឡូវនេះ: https://forms.gle/og2qoeEwfdXzHqVf7
🎓 ចូលរៀន៖ 20 តុលា 2026
🎓 GRADE 12 = DONE. NOW WHAT?
If you’re still figuring it out… you’re not behind. 💙
It’s time to explore what’s next. 🚀
✨ 6 future-ready majors. Scholarships up to 100%.
📅 Entrance Exam: Sept 11–12, 2026
📝 Math + Logic | English | Interview
🎓 Classes start: Oct 20, 2026
បញ្ជីឈ្មោះសិស្សត្រូវមករៀនបំប៉ន ថ្ងៃទី០១ កញ្ញា ២០២៦ ថ្នាក់ទី១១ ដើម្បីប្រឡងឡើងថ្នាក់ទី១២
បញ្ជីឈ្មោះសិស្សត្រូវមករៀនបំប៉ន ថ្ងៃទី០១ កញ្ញា ២០២៦ ថ្នាក់ទី១០ ដើម្បីប្រឡងឡើងថ្នាក់ទី១១
បញ្ជីឈ្មោះសិស្សត្រូវមករៀនបំប៉ន ថ្ងៃទី០១ កញ្ញា ២០២៦ ថ្នាក់ទី៨ ដើម្បីប្រឡងឡើងថ្នាក់ទី៩
+5
បញ្ជីឈ្មោះសិស្សត្រូវមករៀនបំប៉ន ថ្ងៃទី០១ កញ្ញា ២០២៦ ថ្នាក់ទី៧ ដើម្បីប្រឡងឡើងថ្នាក់ទី៨
*** សេចក្តីជូនដំណឹង ***
សិស្សសុំច្បាប់ដោយសារមានជំងឺក្នុងអំឡុងពេលប្រឡងឆមាសលើកទី២ កាលពីថ្ងៃទី២០ កក្កដា ២០២៦កន្លងមក ត្រូវមកប្រឡងតេស្តនៅថ្ងៃទី២៩.០៧.២០២៦ វេលាម៉ោង ៨:០០ព្រឹក នៅបន្ទប់ថ្នាក់ទី12A1 អគារ D ។
មុខវិជ្ជាតេស្ត : ភាសាខ្មែរ(តែងសេចក្តី) គណិតវិទ្យា រូបវិទ្យា ។
អាណាព្យាបាលជូនមក ភ្ជាប់ជាមួយសំបុត្រពេទ្យ ។
បញ្ជាក់: កាលបរិច្ឆេទខាងលើជាកាលបរិច្ឆេទការប្រឡងតេស្តចុងក្រោយបង្អស់ ។
25-07-02026
គណៈគ្រប់គ្រងសាលា
សេចក្ដីជូនដំណឹង*💡
កាលបរិច្ឆេទការប្រឡងតេស្តស្តង់ដាប្រចាំខែកក្កដា សិស្សមធ្យមសិក្សាតាម MoEYS EdTech
និងធ្វើឡើងចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦
- តំបន់៥ ៖ ថ្ងៃទី ១៧ កក្កដា ២០២៦ ម៉ោង៧ព្រឹកដល់ម៉ោង៥ រសៀល
ដើម្បីធានាថាការប្រឡងប្រព្រឹត្តិទៅដោយរលូន សូមប្អូនៗយកចិត្តទុកដាក់លើចំណុចដូចខាងក្រោម៖
ការត្រៀមខ្លួន៖ ត្រូវអានការណែនាំឱ្យបានច្បាស់លាស់មុនពេលចាប់ផ្តើម។
គេហទំព័រប្រឡង៖ exam.fedrupp.org
លេខកូដសម្ងាត់ (Passcode)៖ 2026 (ប្រើសម្រាប់គ្រប់មុខវិជ្ជា)
ជំនួយបច្ចេកទេស៖ ប្អូនៗអាចមើលវីដេអូបង្ហាញពីរបៀបប្រឡងតាមរយៈ https://youtu.be/RYnrE8cwtJA?si=yw1CkG79DW7UbK5v
+1
អបអរសាទរ ង៉ែត បញ្ញាឧត្តម ដែលបានលើកទង់ជាតិកម្ពុជាលើឆាកអន្តរជាតិ ក្នុងការប្រឡង រូបវិទ្យា អូឡាំព្យាដអន្តរជាតិ (International Physics Olympiad 2026)
ជម្រាបសួរលោកគ្រូ
ក្មួយសូមផ្ញើជូនព័ត៌មាននៃកម្មវិធីសម្តែងសិល្បៈរាំ Anime & Street Dance របស់ក្រុមរាំជប៉ុន ដែលនឹងមកសម្តែងនៅខេត្តសៀមរាប ថ្ងៃទី៥ ខែកក្កដានេះ ម៉ោង ៥-៦ល្ងាច នៅ Hall 4 រោងកុន Legend Cinema។
កម្មវិធីនេះ អ្នកចូលរួមអាចចូលបានដោយសេរី ដោយគ្រាន់តែ ចុះឈ្មោះតាម QR code ដែលមាននៅលើខិតបណ្ណផ្សព្វផ្សាយនេះ អោយបានមុនម៉ោង ៤ ល្ងាច ថ្ងៃទី៣ ខែកក្កដា។
ហេតុនេះ ការិយាល័យកុងស៊ុលយើងខ្ញុំ សូមរំខានលោកគ្រូ ជួយផ្សព្វផ្សាយអំពីកម្មវិធីនេះ ដល់លោកគ្រូអ្នកគ្រូ បុគ្គលិក សិស្សនិស្សិតទាំងអស់ តាមរយៈប្រព័ន្ធផ្សព្វផ្សាយដែលមាន អោយបានជ្រាបនូវព័ត៌មាននេះផង ដើម្បីអោយមានការចូលរួមបានច្រើនកុះករ។
សូមអរគុណច្រើនលោកគ្រូ🙏
ព័ត៌មានឈប់សម្រាក
សិស្សានុសិស្ស ថ្នាក់ទី7.8.10.11.12 ត្រូវបានឈប់សម្រាប់ ថ្ងៃទី១៥ ដល់ ទី១៧ ខែមិថុនា ឆ្នាំ២០២៦
មូលហេតុ : ប្រឡងឆមាសលើកទី២ ថ្នាក់ទិ៩
និង កំណែ ឆមាសទី២ ថ្នាក់ទី១២
