es
Feedback
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា - I.T.C

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា - I.T.C

Ir al canal en Telegram
5 769
Suscriptores
Sin datos24 horas
+137 días
+7530 días
Archivo de publicaciones
សេចក្តីជូនដំណឹង(ថ្មី) ស្តីពីការប្រឡងជ្រើសរើស និស្សិតចូលរៀនឆ្នាំទី១ កម្រិតវិស្វករ នៅសាលាតិចណូភ្នំពេញ កំណត់ចំណាំខ្លីៗ៖ - ការដាក
+1
សេចក្តីជូនដំណឹង(ថ្មី) ស្តីពីការប្រឡងជ្រើសរើស និស្សិតចូលរៀនឆ្នាំទី១ កម្រិតវិស្វករ នៅសាលាតិចណូភ្នំពេញ កំណត់ចំណាំខ្លីៗ៖ - ការដាក់ពាក្យប្រឡងដោយផ្ទាល់នៅវបក ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ - សម័យប្រឡងនាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ព្រឹកតទៅនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ភ្នំពេញ) ដោយផ្ទាល់

នេះជាសំឡេងតែមួយរបស់យុវជនខ្មែរដើម្បីជាតិខ្មែរ Connect with Samdech Hun Sen : 🌐Telegram 🌐TikTok 🌐Twitter 🌐YouTube 🌐Instagram 🌐Website

ជាលទ្ធផលដ៏ត្រចះត្រចង់ពីជំនួបរវាងខ្ញុំ និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរក
ជាលទ្ធផលដ៏ត្រចះត្រចង់ពីជំនួបរវាងខ្ញុំ និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖ 1. បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង2400 ថ្ងៃទី28 ខែកក្កដា ឆ្នាំ2025។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញនៅសន្តិភាព និងសន្តិសុខ។ 2. រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី1 និងទី2 និងភាគីកម្ពុជាយោធភូមិភាគទី4 និងទី5) នៅវេលាម៉ោង0700 ថ្ងៃទី29 ខែកក្កដា ឆ្នាំ2025 និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បេីមានការឯកភាពពីភាគីទាំងពីរ និង 3. រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី4 ខែសីហា ឆ្នាំ2025 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ ខ្ញុំសូមអរគុណឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលអោយមានកិច្ចប្រជុំ និងធ្វើជាម្ចាស់ផ្ទះ។ ខ្ញុំក៏សូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្តល់ការគាំទ្រដល់ដំណើរការចរចាររកការឈប់បាញ់ភ្លាមដើម្បីកសាងសន្តិភាព តាមរយៈសហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំនៃជំនួបថ្ងៃនេះ។ ខ្ញុំក៏សូមអរគុណដល់រដ្ឋាភិបាលចិនដែលតែងតែគាំទ្រលើកទឹកចិត្តអោយភាគីទាំងពីរស្វែងរកការឈប់បាញ់និងចូលរួមយ៉ាងសកម្មគាំទ្រដល់ជំនួបពិសេសនេះផងដែរ។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 🌐 X(Twitter) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

Repost from FRESH NEWS
កិច្ចចរចាបទឈប់បាញ់រវាងកម្ពុជា និងថៃ ចាប់ផ្តើមហើយ ក្រោមការសម្របសម្រួលរបស់ម៉ាឡេស៊ី ដោយមានការចូលរួមពីតំណាងចិន និងសហរដ្ឋអាមេរិក ​
+2
កិច្ចចរចាបទឈប់បាញ់រវាងកម្ពុជា និងថៃ ចាប់ផ្តើមហើយ ក្រោមការសម្របសម្រួលរបស់ម៉ាឡេស៊ី ដោយមានការចូលរួមពីតំណាងចិន និងសហរដ្ឋអាមេរិក ​(ភ្នំពេញ)៖ នាវេលាម៉ោង២រសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាប់ផ្តើមជួបចរចាជាមួយ នាយករដ្ឋមន្រ្តីស្តីទីថៃ លោក Phumtham Wechayachai នៅប្រទេសម៉ាឡេស៊ី។ https://fna.asia/2cb3c16 🔗 JOIN US

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ក្នុងបុព្វហេតុមនុស្សធម៌ និង ទឹកចិត្តស្នេហាជាតិមាតុភូមិ រួមទាំងការគាំទ្រដល់យុទ្ធជនកម
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ក្នុងបុព្វហេតុមនុស្សធម៌ និង ទឹកចិត្តស្នេហាជាតិមាតុភូមិ រួមទាំងការគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដីចំពោះសត្រូវឈ្លានពាន, សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួម​បរិច្ចាគឈាមឱ្យបានច្រើនគ្នាដើម្បីត្រៀមនៅពេលបន្ទាន់ណាមួយ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ០៩.០០ ព្រឹក រហូតដល់ម៉ោង ១៧.០០ ល្ងាច នៅកោះពេជ្រ អគារ JKL។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 🌐 X(Twitter) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

សាស្ត្រចារ្យ និងនិស្សិតមកពីសាកលវិទ្យាល័យ University of Fukui ប្រទេសជប៉ុន អញ្ជើញមកទស្សនាផ្ទះសំណាញ់សម្រាប់ដាំដំណាំលើទឹក ដែលប្រើ
+5
សាស្ត្រចារ្យ និងនិស្សិតមកពីសាកលវិទ្យាល័យ University of Fukui ប្រទេសជប៉ុន អញ្ជើញមកទស្សនាផ្ទះសំណាញ់សម្រាប់ដាំដំណាំលើទឹក ដែលប្រើប្រព័ន្ធស្រោចស្រប់ស្វ័យប្រវត្តិ នៅសាលាតិចណូ-កែប។

សូមចូលរួមអបអរសាទរ ក្រុមរ៉ូបូតតិចណូ “ITC02” ដែលបានទទួលជ័យជំនះជើងឯក នៅក្នុងការប្រកួតរ៉ូបូតថ្នាក់ជាតិ (Robot Basketball ) លើកទី១២ ឆ្នាំ ២០២៥ នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៥ ដែលរៀបចំដោយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន នៅសាលរោងដំរី ពហុកីឡដ្ឋានមរតកតេជោ។ ក្រុមរ៉ូបូតតិចណូនេះនឹងតំណាងឱ្យប្រទេសកម្ពុជាទៅចូលរួមប្រកួតរ៉ូបូតអន្តរជាតិ (ABU Robocon 2025) នៅប្រទេសម៉ុងហ្គោលី នាពេលខាងមុខ។

🎓 Big Congratulations to Our 4th-Year Students! We are proud to announce that four students from the Faculty of Hydrology an
🎓 Big Congratulations to Our 4th-Year Students! We are proud to announce that four students from the Faculty of Hydrology and Water Resources Engineering, ITC, have been awarded a prestigious scholarship to pursue the Integrated Master Degree Program in Hydrology and Water Resources which is a 4+2 program between ITC and Hohai University (HHU), China. Congratulations to: • Mr. CHHENG Por Y • Ms. KHEN Chanchakriya • Mr. NARIN Darith • Mr. LAY Lyhieng This scholarship will take place from September 2025 to July 2027, supported by Chinese government. Wishing you all continued success in your academic and research journey!

🎉 Congratulations to the two 4th-Year students from the Faculty of Hydrology and Water Resources Engineering, Institute of T
+1
🎉 Congratulations to the two 4th-Year students from the Faculty of Hydrology and Water Resources Engineering, Institute of Technology of Cambodia (ITC) has been officially selected to participate in a prestigious student exchange program at the Institute of Science Tokyo, Japan. This opportunity is offered under the NEXUS Program (Networked Exchange, United Strength for Stronger Partnerships between Japan and ASEAN), a collaborative initiative funded by the Japan Science and Technology Agency (JST).

អបអរសាទរនិស្សិតទាំង៧នាក់នៃជំនាន់ទី១ (2023-2025) ក្រោមកម្មវិធីសិក្សាសញ្ញាបត្ររួមគ្នារវាងសាលាតិចណូ និងសាកលវិទ្យាល័យហូហៃ Hohai U
+1
អបអរសាទរនិស្សិតទាំង៧នាក់នៃជំនាន់ទី១ (2023-2025) ក្រោមកម្មវិធីសិក្សាសញ្ញាបត្ររួមគ្នារវាងសាលាតិចណូ និងសាកលវិទ្យាល័យហូហៃ Hohai University នៃប្រទេសចិន Integrated Master Degree Program in Hydrology and Water Resources ដែលបានបញ្ចប់ការសិក្សារដោយជោគជ័យបន្ទាប់ពីបន្តការសិក្សា២ឆ្នាំនៅសាកលវិទ្យាល័យហូហៃ។ កម្មវិធីនេះត្រូវបានសហការអភិវឌ្ឍរួមគ្នារវាងសាលាតិចណូ និងសាកលវិទ្យាល័យហូហៃ ​ហើយបានចាប់ផ្តើមដំណើការពីឆ្នាំ២០២៣ជាមួយនិងការផ្តល់អាហារូបករណ៍ពីរដ្ឋាភិបាលចិន។ តាមរយៈកម្មវិធីរួមគ្នានេះ និស្សិតដែលបញ្ចប់ឆ្នាំទី៤ ក្រោមមហាវិទ្យាល័យវារីសាស្ត្រនៃសាលាតិចណូ អាចបន្តការសិក្សា២ឆ្នាំបន្ថែមនៅសាកលវិទ្យាល័យ​ HHU ដែលនឹងទទួលបានសញ្ញាបត្រពីរកំរិត គឺសញ្ញាបត្រវិស្វករពីសាលាតិចណូ និងសញ្ញាបត្រអនុបណ្ឌិតពីសាកលវិទ្យាល័យហូហៃបន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យ។

និស្សិតឆ្នាំទី ៤ នៃមហាវិទ្យាល័យសំណង់ចំនួន ៤ រូប បានទទួលឱកាសផ្លាស់ប្តូរការសិក្សានៅវិទ្យាស្ថាន INSA Rennes និង INSA Toulouse ដែ
និស្សិតឆ្នាំទី ៤ នៃមហាវិទ្យាល័យសំណង់ចំនួន ៤ រូប បានទទួលឱកាសផ្លាស់ប្តូរការសិក្សានៅវិទ្យាស្ថាន INSA Rennes និង INSA Toulouse ដែលជាវិទ្យាស្ថានបណ្តុះបណ្តាលផ្នែកវិស្វកម្មដ៏ល្បីមួយនាប្រទេសបារាំង។ ស្ទើរតែរៀងរាល់ឆ្នាំ មហាវិទ្យាល័យសំណង់ នៃ វបក បានទទួលនិស្សិតជាជនជាតិបារាំងមកសិក្សាក្នុងកម្មវិធីផ្លាស់ប្តូរសិក្សាមួយឆមាស ហើយមហាវិទ្យាល័យក៏បានខិតខំរៀបចំឱ្យនិស្សិតខ្មែរយើងអាចទទួលបានឱកាសផ្លាស់ប្តូរការសិក្សានេះដូចគ្នាដែរ ដោយក្នុងនោះមាននិស្សិតខ្លះទទួលបានឱកាសផ្លាស់ប្តូរការសិក្សា កម្មសិក្សា ហើយខ្លះទៀតទទួលបានទទួលបានឱកាសបន្តការសិក្សាយកសញ្ញាបត្រពីរ (Double Degree) ផងដែរ។

អបអរសាទរ! និស្សិតមហាវិទ្យាល័យសំណង់ស៊ីវិល៤រូប ដែល២ រូបពីដេប៉ាតឺម៉ង់សំណង់ស៊ីវិល និង២រូបទៀតពីដេប៉ាតឺម៉ង់ទេពកោសល្យហេដ្ឋារចនាសម្ព័
អបអរសាទរ! និស្សិតមហាវិទ្យាល័យសំណង់ស៊ីវិល៤រូប ដែល២ រូបពីដេប៉ាតឺម៉ង់សំណង់ស៊ីវិល និង២រូបទៀតពីដេប៉ាតឺម៉ង់ទេពកោសល្យហេដ្ឋារចនាសម្ព័ន្ធនិងដឹកជញ្ជូន បានទទួលអាហារូបករណ៍ក្នុងកម្មសិក្សាស្រាវជ្រាវ នៅសកលវិទ្យាល័យ Toronto Metropolitan នាប្រទេសកាណាដា ក្រោមគំរោង Canada-Asean SEED Program។ ក្រោមអនុស្សារណយោគយល់គ្នារវាងសកលវិទ្យាល័យ Toronto Metropolitan និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មហាវិទ្យាល័យសំណង់តែងតែខិតខំ ជំរុញអោយនិស្សិតអាចមានឱកាសផ្លាស់ប្តូរការសិក្សា កម្មសិក្សា និង កិច្ចសហស្រាវជ្រាវផ្សេងៗ។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សូមលើកទឹកចិត្តសាស្ត្រាចារ្យ បុគ្គលិក និងនិស្សិតទាំងអស់ចូលរួមឱ្យបានច្រើនកុះករ។

Repost from ALL-UYFCers
#មោទនភាពជាតិខ្មែរ «បង្ហាញក្តីស្រលាញ់សម្រាប់កម្ពុជា ចូលរួមទាំងអស់គ្នា នៅថ្ងៃទី១៨ ខែមិថុនា ខាងមុខនេះ!» សហភាពសហព័ន្ធយុវជនកម្ពុជា
#មោទនភាពជាតិខ្មែរ «បង្ហាញក្តីស្រលាញ់សម្រាប់កម្ពុជា ចូលរួមទាំងអស់គ្នា នៅថ្ងៃទី១៨ ខែមិថុនា ខាងមុខនេះ!» សហភាពសហព័ន្ធយុវជនកម្ពុជានឹងរៀបចំកម្មវិធីពិសេស Solidarity March ដើម្បីបង្ហាញពីការគាំទ្រដល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល និងដើម្បីលើកទឹកចិត្តដល់វីរកងទ័ពជួរមុខនៅតាមបន្ទាត់ព្រំដែន។ កម្មវិធីនេះនឹងប្រារព្ធឡើងនៅពេលវេលា និងទីតាំង ដូចខាងក្រោម៖ 🗓️ ម៉ោង ០៦:០០ ព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ 📍ជួបជុំនៅមុខសាលមហោស្រពកោះពេជ្រ រួចធ្វើដំណើរថ្មើជើងឆ្ពោះទៅកាន់វិមានឯករាជ្យ #សសយក #SolidarityMarch 👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក. 🌐| Facebook 🌐| YouTube 🌐| Telegram 🌐| TikTok