es
Feedback
អ្នកគាំទ្រ-CPP

អ្នកគាំទ្រ-CPP

Ir al canal en Telegram

🇰🇭អ្វីៗដេីម្បីបុព្វហេតុជាតិមាតុភូមិនិងប្រជាជន🇰🇭

Mostrar más
253
Suscriptores
Sin datos24 horas
+27 días
+330 días
Archivo de publicaciones
សម្ដេចធិបតី​នាយករដ្ឋមន្រ្តី​៖​ ទឹកដីខ្មែរដែលបាត់បង់ ក្នុងប្រវត្តិសាស្ត្រ ដោយសារតែខ្មែរយេីង បែកបាក់សាមគ្គីផ្ទៃក្នុង!

ប្អូនស្រី Kanitha Show បានចេញមកសុំទោសរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា សុំទោសសម្ដេចតេជោ និងសម្ដេចធិបតី!

ការជំរុញអភិវឌ្ឍវិស័យកសិកម្ម ទាមទារឱ្យ មានកិច្ចសហការពីភាគីពាក់ព័ន្ធជាច្រើន ហើយចាំបាច់ត្រូវជំរុញយន្តការការងារ តាមរយៈអភិក្រម "ជវភាពនៃប្រព័ន្ធ តួអង្គតែមួយ"។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សម្តែងការហួសចិត្តចំពោះការបញ្ចេញទស្សនៈវិវាទលើព្រឹត្តិការណ៍ Gumball 3000 និងស្នើឱ្យបញ្ចប់វិវាទពីពេលនេះទៅ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថាCLMV គឺជាយន្តការរបស់អាស៊ានបង្កើតឡើងនៅ ឆ្នាំ២០០០ ដើម្បីជំរុញកិច្ចអភិវឌ្ឍន៍ នៅប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម!

CLV-DTA ត្រូវបានបញ្ចប់ ប៉ុន្តែកិច្ចអភិវឌ្ឍន៍ នៅខេត្តទាំង៤នៅភាគឦសាន មិនបានដកថយនោះឡើយ

👍មើលអោយច្បាស់ ចាំឆ្លើយ ក្រុង ណា ? ឈ្មោះ អ្វី? នៅប្រទេសណា? 🙏🙏សូមអរគុណ សន្តិភាព 🙏🙏 សូមអរគុណ កិត្តិបណ្ឌិត សម្តេចតេជោ ហ៊ុនសែន នៃកម្ពុជា៕

ប្រជាពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាលនិងមន្ត្រីសមត្ថកិច្ចការពារព្រំដែនក្នុងការការពារទឹកដី និងកសាងជាតិដើម្បីប្រជាពលរដ្ឋខ្មែរគ្រប់រូប។ កាលដែលរាជរដ្ឋាភិបាលបានរៀបចំទស្សនកិច្ចនេះគឺពិតជាពេញចិត្តដើម្បីឱ្យប្រជាជនបានមកឃើញព្រំដែនផ្ទាល់នឹងភ្នែក!

សម្ដេចតេជោ​ហ៊ុនសែន​ ​ប្រធានគណបក្ស ប្រជាជនកម្ពុជា៖ ជូនបងប្អូនជនរួមជាតិជាទីស្រឡាញ់ ! តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ត្រូវបានអនុវត្តរយៈពេល២៥ឆ្នាំ មកហើយនិងក៏បានកសាងសមិទ្ធផលជាច្រើន សម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរី។ ប៉ុន្តែកន្លងទៅនេះក្រុមជ្រុលនិយម បានចាប់យកចំណុចនេះ ធ្វើជាអាវុធនយោបាយ ដើម្បីមួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឱ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយចុងក្រោយនេះ ក៏បានប្រើរឿងនេះ ដើម្បីញុះញង់ និងបំផុសបំផុលប្រជាជន ឱ្យចូលរួមអនុវត្តនូវផែនការ ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិ។ រាជរដ្ឋាភិបាលបានចាត់វិធានការ ទាំងវិធានការអប់រំផ្សព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋបានយល់ច្បាស់អំពីកិច្ចសហប្រតិបត្តិការ CLV-DTA និងល្បិចកលនយោបាយរបស់ក្រុមជ្រុលនិយម, ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ប្រកបដោយប្រសិទ្ធភាព និងបានធ្វើឱ្យ «ផែនការ ១៨ សីហា» របស់ក្រុមប្រឆាំងជ្រុលនិយមបានបរាជ័យទាំងស្រុង ហើយសុខសន្តិភាព និងស្ថិរភាពសង្គម ត្រូវបានធានាយ៉ាងរឹងមាំ។ ទោះបីផែនការ ១៨ សីហា របស់ក្រុមជ្រុលនិយមបានរលាយទាំងស្រុងហើយក្តី, ប៉ុន្តែជារបៀបធ្វើការរបស់ ហ៊ុន សែន គឺ «មិនអង្គុយបក់ផ្សែងនោះទេ គឺត្រូវពន្លត់ភ្លើងទាំងស្រុង»។ ដោយគិតគូពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី “ដកអាវុធចេញពីដៃពួកជ្រុលនិយម” កុំឲ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត, ខ្ញុំក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានពិភាក្សាគ្នាជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត ហើយយើងបានសម្រេចចិត្តថា កម្ពុជាបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានជូនដំណឹងជាផ្លូវការទៅប្រទេសវៀតណាម និង ប្រទេសឡាវ រួចហើយដែរ។ យើងបន្តអភិវឌ្ឍលើទឹកដីរបស់យើង ដោយមានកិច្ចសហការជាធម្មតាជាមួយប្រទេសជិតខាងក្នុងក្របខ័ណ្ឌទ្វេភាគីរវាងប្រទេស និង ប្រទេស, ជាមួយអាស៊ាន, ជាមួយ CLMV, ជាមួយ ACMECS, ជាមួយ GMS និងដៃគូរអភិវឌ្ឍន៍ផ្សេងទៀតនៅលើសកលលោក។ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលប្រជាជនយើងបានចូលរួម នឹងចូលរួមចំណែកដល់ការអភិវឌ្ឍន៍នេះ ហើយរាជរដ្ឋាភិបាលក៏បានប្រកាសដាក់ចេញរួចហើយ នូវការរៀបចំកញ្ចប់គោលនយោបាយសម្រាប់ជំរុញការអភិវឌ្ឍតំបន់ភាគឦសានរបស់កម្ពុជា។ ពួកជ្រុលនិយមអាចឆ្លៀតឱកាសប្រកាសពីជោគជ័យរបស់គេលើការទាមទារនេះ តែពួកគេបានបាត់បង់អាវុធដ៏សំខាន់ដែលពួកគេធ្លាប់ កាន់វាយរាជរដ្ឋាភិបាល។ ម្យ៉ាងទៀត ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺវាស្ថិតនៅលើរាជរដ្ឋាភិបាលចេះដោះស្រាយ កង្វល់របស់ប្រជាជន និងចេះដកអាវុធចេញពីដៃសត្រូវ៕

គិតរហូតមកដល់ពេលនេះ អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយាន្តដ្ឋានអន្តរជាតិលំដាប់4F ថ្មី ដ៏ធំមួយទៀតរបស់កម្ពុជាបានសាងសង់ជិតរួចរាល់ដំណាក់កាលទី១ហើយ ហើយគ្រោងហ្នឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅដំណាក់កាលទី១នេះនៅឆមាសទី១ឆ្នាំ ២០២៥ ខាងមុខនេះ។

ផ្លូវក្រវ៉ាត់ព្រំដែនចាប់ផ្តើមកសាងបន្តហើយ ដោយកងវិស្វ័កម្មនៅខេត្តរតនគិរី ចាប់ពី ស្រុកអណ្តូងមាស ទៅស្រុកតាវែងលេី ខេត្តរតនគិរី។
+4
ផ្លូវក្រវ៉ាត់ព្រំដែនចាប់ផ្តើមកសាងបន្តហើយ ដោយកងវិស្វ័កម្មនៅខេត្តរតនគិរី ចាប់ពី ស្រុកអណ្តូងមាស ទៅស្រុកតាវែងលេី ខេត្តរតនគិរី។

អរគុណចំពោះសិល្បករ សិល្បការិនីដែលខិតខំផលិតនូវស្នាដៃបទចំរៀងបង្ហាញអំពីសិល្បះ វប្បធម៌ខ្មែរ ដើម្បីផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរណ៍ នានា អោយចាប់អារម្មណ៍នឹងធ្វើដំណើរមកកំសាន្តនៅកម្ពុជា ។ យើងត្រូវរួមគ្នាថែវប្បធម៌ដូនតា ព្រោះជាមរតកថ្លៃថ្លាសំរាប់មនុស្សជំនាន់ក្រោយ

ប្លង់គម្រោងសាងសង់ស្ថានីយ៍បូមទឹកថ្មីបន្ថែមរបស់ស្ថានីយ៍បូមទឹកកប់ស្រូវ នៃគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រ
+2
ប្លង់គម្រោងសាងសង់ស្ថានីយ៍បូមទឹកថ្មីបន្ថែមរបស់ស្ថានីយ៍បូមទឹកកប់ស្រូវ នៃគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ គម្រោងនេះ នឹងត្រូវបំពាក់ម៉ូទ័របូមទឹកខ្នាតធំ មានទំហំអង្កត់ផ្ចឹត ១.៥ម៉ែត្រ ចំនួន ២គ្រឿង មានសមត្ថភាពបូមទឹក ១២ម៉ែត្រគូបក្នុង១វិនាទី ។ នៅពេលដាក់អោយដំណើរការបូមទឹកនាពេលខាងមុខ ស្ថានីយ៍កប់ស្រូវ នឹងមានសមត្ថភាពបូមទឹកសរុប ២៧ម៉ែត្រគូបក្នុង១វិនាទី ដែលនឹងកាត់បន្ថយការលិចលង់ដោយទឹកភ្លៀងនៅភូមិសាស្ត្រខណ្ឌឫស្សីកែវ សែនសុខ ទួលគោក ដូនពេញ និងខណ្ឌពោធិ៍សែនជ័យ។

សូមរីករាយស្តាប់កម្សាន្តបទ​ “ក្រចេះរុងរឿង”

TOP NEWS: សារសំឡេងពិសេស របស់សម្តេចធិបតី​ហ៊ុន ម៉ាណែត ណែនាំដល់បណ្តាក្រសួងស្ថាប័ន, អភិបាលរាជធានីខេត្ត និងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រៀមលក្ខណៈអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីគ្រោះទឹកជំនន់ កើតមានជាយថាហេតុ

សូមរីករាយទស្សនាចម្រៀងក្រោមចំណងជើងថា « រុនតាឯកអរគុណ TYDA » ផលិតដោយ៖ សមាគមគ្រូពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ (TYDA)

ប្រជាពលរដ្ឋ ១រូប នៅក្នុងចំណោមក្រុមប្រជាពលរដ្ឋជាង ២០០នាក់ ដែលចុះទស្សនាកម្សាន្តនៅតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអះអាងថា លោកបានមើលឃើញយ៉ាងច្បាស់ថា ព្រំដែនកម្ពុជា មិនមានការបាត់បង់ ដូចពួកប្រឆាំងចោទប្រកាន់នោះទេ គឺមានភាពត្រឹមត្រូវទាំងអស់ សូមប្រជាពលរដ្ឋទុកចិត្តមកលើរាជរដ្ឋាភិបាល ចំពោះកិច្ចខិតខំប្រឹងប្រែងបោះបង្គោលព្រំដែនកម្ពុជា-ឡាវ និងវៀតណាម។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជនទាំងអស់សូមកុំជឿលើការញុះញង់របស់ក្រុមប្រឆាំងឱ្យសោះ ដើម្បីបង្កបញ្ហាដល់សង្គមជាតិ ជាពិសេសសូមកុំឱ្យធ្លាក់ខ្លួនចាញ់កលល្បិចក្រុមប្រឆាំង ដែលមានចេតនាអាក្រក់ឡើងកាន់អំណាច ដោយខុសច្បាប់ជាដើម។ លោកបានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំបានមកឃើញជាក់ស្តែង ដើម្បីផ្តល់ភាពយុត្តិធម៌ដល់រដ្ឋាភិបាលទាំងអស់គ្នា គឺគ្មានការក្លែងបន្លំបាននោះទេ សូមផ្តាំផ្ញើដល់យុវជន ប្រជាពលរដ្ឋទាំងអស់ កុំជឿតាមការញុះញង់របស់ពួកប្រឆាំង ពួកអគតិមួយចំនួនដែលឆ្លៀតឱកាសបំផ្លាញរាជរដ្ឋាភិបាលកម្ពុជាយើងឱ្យសោះ»។

សម្តេចតេជោ ហ៊ុន សែន បំភ្លឺអំពីកំណាត់ខ្សែព្រំដែនដែលពុំទាន់ឯកភាពគ្នា នៅចន្លោះព្រែកដាក់ដាង និងព្រែកដាក់ហ៊ូត ស្រុកអូរាំង ខេត្តមណ្ឌលគិរី (វិមានរដ្ឋសភា, ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១២)