es
Feedback
BELTEI International School

BELTEI International School

Canal cerrado

ផ្តល់ជូននូវព័ត៌មានសិក្សា និងសេចក្តីជូនដំណឹងផ្សេងៗពីសាលាប៊ែលធីអន្តរជាតិ

Mostrar más
7 081
Suscriptores
-724 horas
-297 días
-12730 días
Archivo de publicaciones
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង ………………………………… កម្មវិធីប្រកួតជជែកដេញដោល រដូវកាលទី៥ ឆ្នាំ២០២៦ សម
+9
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង ………………………………… កម្មវិធីប្រកួតជជែកដេញដោល រដូវកាលទី៥ ឆ្នាំ២០២៦ សម្រាប់សិស្សចំណេះទូទៅថ្នាក់ទី១០ នៃសាលា ប៊ែលធី អន្តរជាតិ វគ្គជម្រុះ ៨ក្រុម (Top 8) =================== សូមអបអរសាទរ និងកោតសរសើរចំពោះសិស្សានុសិស្សចំណេះទូទៅ ដែលជាប់វគ្គជម្រុះ ៨ក្រុម តំណាងឱ្យសិស្សចំណេះទូទៅថ្នាក់ទី១០ នៃសាលា ប៊ែលធី អន្តរជាតិ ដែលបានចូលរួមប្រកួតយ៉ាងស្វិតស្វាញ និងបានខិតខំសិក្សាស្រាវជ្រាវលើប្រធានបទនីមួយៗបានយ៉ាងល្អ សម្រាប់ចូលរួមប្រកួតក្នុងកម្មវិធីប្រកួតជជែកដេញដោល រដូវកាលទី៥ ឆ្នាំ២០២៦ វគ្គជម្រុះ ៨ក្រុម នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅសាលសហសិក្សានៃសាលា ប៊ែលធី អន្តរជាតិទី៩ (សាខាស្ទឹងមានជ័យ)។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង៖ ១-ពង្រឹងសមត្ថភាព និងជំនាញនៃការត្រិះរិះពិចារណា ការគិតវិភាគ និងការដោះស្រាយបញ្ហា តាមរយៈការជជែកដេញដោលលើប្រធានបទផ្សេងៗ ២-កសាងសមត្ថភាពសិស្សានុសិស្សឱ្យមានភាពក្លាហាន ភាពឈ្លាសវៃ និងទំនុកចិត្តក្នុងការបញ្ចេញមតិជាសាធារណៈ ៣-បណ្តុះសមត្ថភាពក្នុងការស្រាវជ្រាវ ការរៀបចំគំនិត ការប្រើប្រាស់ហេតុផល និងការបង្ហាញអំណះអំណាងប្រកបភាពប្រាកដប្រជា ៤-បង្កើនសមត្ថភាពសិស្សានុសិស្សក្នុងការស្តាប់ គោរព និងទទួលយកមតិយោបល់ពីអ្នកដទៃ។ ៥-ពង្រឹងស្មារតីធ្វើការជាក្រុម ភាពជាអ្នកដឹកនាំ និងការទទួលខុសត្រូវក្នុងការបំពេញតួនាទីរបស់ខ្លួន ៦-ផ្តល់ឱកាសដល់សិស្សានុសិស្ស ក្នុងការបង្ហាញសមត្ថភាព ទេពកោសល្យ និងសក្តានុពលរបស់ខ្លួនជាសាធារណៈ។ https://www.facebook.com/share/p/14e7EuE7mLN/

គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង ………………………………… កម្មវិធីប្រកួតជជែកដេញដោល រដូវកាលទី៥ ឆ្នាំ២០២៦ សម
+9
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង ………………………………… កម្មវិធីប្រកួតជជែកដេញដោល រដូវកាលទី៥ ឆ្នាំ២០២៦ សម្រាប់សិស្សចំណេះទូទៅថ្នាក់ទី១០ នៃសាលា ប៊ែលធី អន្តរជាតិ វគ្គជម្រុះ ៨ក្រុម (Top 8) =================== រូបភាពរសៀលថ្ងៃទី២៣ មិថុនា ២០២៦ សាលា ប៊ែលធី អន្តរជាតិបានរៀបចំកម្មវិធីប្រកួតជជែកដេញដោល រដូវកាលទី៥ ឆ្នាំ២០២៦ វគ្គជម្រុះ ៨ក្រុម សម្រាប់សិស្សចំណេះទូទៅ ថ្នាក់ទី១០ នៃសាលា ប៊ែលធី អន្តរជាតិ ក្រោមអធិបតីភាព លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ នៃសាលា ប៊ែលធី អន្តរជាតិ។ *ការប្រកួតនារសៀលនេះមានចំនួន ២ ប្រធានបទដូចខាងក្រោម៖ ប្រធានបទទី៣៖ យុវជនគួរជ្រើសរើសអាជីពតាមតម្រូវការទីផ្សារ ជាជាងតាមចំណង់ចំណូលចិត្តដើម្បីជោគជ័យក្នុងជីវិត។ -ក្រុមស្រប៖ សាលា ប៊ែលធី អន្តរជាតិទី៧ (សាខាពេទ្យលោកសង្ឃ) បេក្ខជនរៀនវេនព្រឹក -ក្រុមបដិសេធ៖ សាលា ប៊ែលធី អន្តរជាតិទី៩ (សាខាស្ទឹងមានជ័យ) បេក្ខជនរៀនវេនព្រឹក ប្រធានបទទី៤៖ ការបណ្ដុះបំណិនកសិកម្មដល់យុវជនក្នុងសាលា ជាយុទ្ធសាស្រ្តស្នូលដើម្បីលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា។ -ក្រុមស្រប៖ សាលា ប៊ែលធី អន្តរជាតិទី១២ (សាខាផ្សារដីហុយ) បេក្ខជនរៀនវេនរសៀល -ក្រុមបដិសេធ៖ សាលា ប៊ែលធី អន្តរជាតិទី១៤ (សាខាក្រុងតាខ្មៅ) បេក្ខជនរៀនវេនព្រឹក កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង៖ ១-ពង្រឹងសមត្ថភាព និងជំនាញនៃការត្រិះរិះពិចារណា ការគិតវិភាគ និងការដោះស្រាយបញ្ហា តាមរយៈការជជែកដេញដោលលើប្រធានបទផ្សេងៗ ២-កសាងសមត្ថភាពសិស្សានុសិស្សឱ្យមានភាពក្លាហាន ភាពឈ្លាសវៃ និងទំនុកចិត្តក្នុងការបញ្ចេញមតិជាសាធារណៈ ៣-បណ្តុះសមត្ថភាពក្នុងការស្រាវជ្រាវ ការរៀបចំគំនិត ការប្រើប្រាស់ហេតុផល និងការបង្ហាញអំណះអំណាងប្រកបភាពប្រាកដប្រជា ៤-បង្កើនសមត្ថភាពសិស្សានុសិស្សក្នុងការស្តាប់ គោរព និងទទួលយកមតិយោបល់ពីអ្នកដទៃ។ ៥-ពង្រឹងស្មារតីធ្វើការជាក្រុម ភាពជាអ្នកដឹកនាំ និងការទទួលខុសត្រូវក្នុងការបំពេញតួនាទីរបស់ខ្លួន ៦-ផ្តល់ឱកាសដល់សិស្សានុសិស្ស ក្នុងការបង្ហាញសមត្ថភាព ទេពកោសល្យ និងសក្តានុពលរបស់ខ្លួនជាសាធារណៈ។ កម្មវិធីប្រកួតនេះប្រព្រឹត្តទៅ នារសៀលថ្ងៃអង្គារ ៩កើត ខែអដ្ឋស័ក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅសាលសហសិក្សានៃសាលា ប៊ែលធី អន្តរជាតិទី៩ (សាខាស្ទឹងមានជ័យ)។ https://www.facebook.com/share/p/17wqMbZk5p/

គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង ………………………………… កម្មវិធីប្រកួតជជែកដេញដោល រដូវកាលទី៥ ឆ្នាំ២០២៦ សម
+9
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង ………………………………… កម្មវិធីប្រកួតជជែកដេញដោល រដូវកាលទី៥ ឆ្នាំ២០២៦ សម្រាប់សិស្សចំណេះទូទៅថ្នាក់ទី១០ នៃសាលា ប៊ែលធី អន្តរជាតិ វគ្គជម្រុះ ៨ក្រុម (Top 8) =================== រូបភាពព្រឹកថ្ងៃទី២៣ មិថុនា ២០២៦ សាលា ប៊ែលធី អន្តរជាតិបានរៀបចំកម្មវិធីប្រកួតជជែកដេញដោល រដូវកាលទី៥ ឆ្នាំ២០២៦ វគ្គជម្រុះ ៨ក្រុម សម្រាប់សិស្សចំណេះទូទៅ ថ្នាក់ទី១០ នៃសាលា ប៊ែលធី អន្តរជាតិ ក្រោមអធិបតីភាព លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ នៃសាលា ប៊ែលធី អន្តរជាតិ។ *ការប្រកួតនាព្រឹកនេះមានចំនួន ២ ប្រធានបទដូចខាងក្រោម៖ ប្រធានបទទី១៖ ការបោះចោលសំរាមពាសវាលពាសកាលនៅតាមតំបន់ទេសចរណ៍ ជាកត្តាចម្បងធ្វើឱ្យវិស័យទេសចរណ៍បាត់បង់ភាពទាក់ទាញ។ -ក្រុមស្រប៖ សាលា ប៊ែលធី អន្តរជាតិទី១៣ (សាខារង្វង់មូលកាំកូស៊ីធី) បេក្ខជនរៀនវេនរសៀល -ក្រុមបដិសេធ៖ សាលា ប៊ែលធី អន្តរជាតិទី៧ (សាខាពេទ្យលោកសង្ឃ) បេក្ខជនរៀនវេនព្រឹក ប្រធានបទទី២៖ សកម្មភាពរបស់ក្មេងទំនើង ឆ្លុះបញ្ចាំងពីកង្វះការអប់រំរបស់គ្រួសារ។ -ក្រុមស្រប៖ សាលា ប៊ែលធី អន្តរជាតិទី១៧ (សាខាឫស្សីកែវគីឡូលេខ១០) បេក្ខជនរៀនវេនព្រឹក -ក្រុមបដិសេធ៖ សាលា ប៊ែលធី អន្តរជាតិទី២១ (សាខាផ្សារឈូកមាស) បេក្ខជនរៀនវេនរសៀល កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង៖ ១-ពង្រឹងសមត្ថភាព និងជំនាញនៃការត្រិះរិះពិចារណា ការគិតវិភាគ និងការដោះស្រាយបញ្ហា តាមរយៈការជជែកដេញដោលលើប្រធានបទផ្សេងៗ ២-កសាងសមត្ថភាពសិស្សានុសិស្សឱ្យមានភាពក្លាហាន ភាពឈ្លាសវៃ និងទំនុកចិត្តក្នុងការបញ្ចេញមតិជាសាធារណៈ ៣-បណ្តុះសមត្ថភាពក្នុងការស្រាវជ្រាវ ការរៀបចំគំនិត ការប្រើប្រាស់ហេតុផល និងការបង្ហាញអំណះអំណាងប្រកបភាពប្រាកដប្រជា ៤-បង្កើនសមត្ថភាពសិស្សានុសិស្សក្នុងការស្តាប់ គោរព និងទទួលយកមតិយោបល់ពីអ្នកដទៃ ៥-ពង្រឹងស្មារតីធ្វើការជាក្រុម ភាពជាអ្នកដឹកនាំ និងការទទួលខុសត្រូវក្នុងការបំពេញតួនាទីរបស់ខ្លួន ៦-ផ្តល់ឱកាសដល់សិស្សានុសិស្ស ក្នុងការបង្ហាញសមត្ថភាព ទេពកោសល្យ និងសក្តានុពលរបស់ខ្លួនជាសាធារណៈ។ កម្មវិធីប្រកួតនេះប្រព្រឹត្តទៅ នាព្រឹកថ្ងៃអង្គារ ៩កើត ខែអដ្ឋស័ក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅសាលសហសិក្សានៃសាលា ប៊ែលធី អន្តរជាតិទី៩ (សាខាស្ទឹងមានជ័យ)។

គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង ………………………………… កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ លើកទី១១ ឆ្នាំ
+9
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង ………………………………… កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ លើកទី១១ ឆ្នាំ២០២៦ វគ្គជម្រុះកម្រិតប៊ែលធី របស់សិស្សានុសិស្សចំណេះទូទៅថ្នាក់ទី៣ ទី៦ ទី៩ និងទី១២ =================== សូមអបអរសាទរ និងកោតសរសើរចំពោះសិស្សានុសិស្សនិយាយជាសាធារណៈផ្នែកចំណេះទូទៅ ដែលបានជាប់វគ្គជម្រុះកម្រិតប៊ែលធី តំណាងសិស្សានុសិស្សថ្នាក់ទី៦ នៃសាលា ប៊ែលធី អន្ដរជាតិ ដែលបានចូលរួមប្រកួតយ៉ាងស្វិតស្វាញ និងបានខិតខំសិក្សាស្រាវជ្រាវបានយ៉ាងល្អលើប្រធានបទ៖ ការអានគឺជាគ្រាប់ពូជនៃចំណេះដឹង។ ចូរបកស្រាយ។ ក្នុងកម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ លើកទី១១ ឆ្នាំ២០២៦ វគ្គជម្រុះកម្រិតប៊ែលធី នារសៀលថ្ងៃសៅរ៍ ៦កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅសាលសហសិក្សា នៃសាលា ប៊ែលធី អន្ដរជាតិទី១០ (សាខាអាងទឹកអូឡាំពិក) ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង៖ ១-បណ្តុះសមត្ថភាពសិស្សានុសិស្សឱ្យមានភាពក្លាហាន ទំនុកចិត្ត និងភាពឈ្លាសវៃក្នុងការនិយាយជាសាធារណៈ ២-អភិវឌ្ឍជំនាញប្រាស្រ័យទាក់ទង ការប្រើប្រាស់ភាសានិយាយ និងការបង្ហាញគំនិតឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាព ៣-ពង្រឹងសមត្ថភាពក្នុងការត្រិះរិះពិចារណា ការរៀបចំគំនិត និងការបង្ហាញអំណះអំណាងប្រកបដោយហេតុផល ៤-លើកកម្ពស់ការស្រាវជ្រាវ ការស្វែងរកព័ត៌មាន និងការប្រើប្រាស់ចំណេះដឹងទូទៅក្នុងការរៀបចំអត្ថបទនិយាយ ៥-បណ្តុះភាពជាអ្នកដឹកនាំ ការទទួលខុសត្រូវ និងសមត្ថភាពក្នុងការបញ្ចេញមតិយោបល់ដោយគោរពអ្នកដទៃ ៦-ផ្តល់ឱកាសឱ្យសិស្សានុសិស្សបានបង្ហាញសមត្ថភាព ទេពកោសល្យ និងវាស់ស្ទង់សក្តានុពលរបស់ខ្លួន ដើម្បីត្រៀមចូលរួមការប្រកួតនៅកម្រិតខ្ពស់នាពេលអនាគត។ https://web.facebook.com/share/p/18NswMRm7X/

គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង ………………………………… កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ លើកទី១១ ឆ្នាំ
+9
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង ………………………………… កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ លើកទី១១ ឆ្នាំ២០២៦ វគ្គជម្រុះកម្រិតប៊ែលធី របស់សិស្សានុសិស្សចំណេះទូទៅថ្នាក់ទី៣ ទី៦ ទី៩ និងទី១២ =================== រូបភាពរសៀលថ្ងៃទី២០ មិថុនា ២០២៦ សាលា ប៊ែលធី អន្ដរជាតិ បានរៀបចំកម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ លើកទី១១ វគ្គជម្រុះកម្រិតប៊ែលធី សម្រាប់សិស្សានុសិស្សថ្នាក់ទី៦។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង៖ ១-បណ្តុះសមត្ថភាពសិស្សានុសិស្សឱ្យមានភាពក្លាហាន ទំនុកចិត្ត និងភាពឈ្លាសវៃក្នុងការនិយាយជាសាធារណៈ ២-អភិវឌ្ឍជំនាញប្រាស្រ័យទាក់ទង ការប្រើប្រាស់ភាសានិយាយ និងការបង្ហាញគំនិតឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាព ៣-ពង្រឹងសមត្ថភាពក្នុងការត្រិះរិះពិចារណា ការរៀបចំគំនិត និងការបង្ហាញអំណះអំណាងប្រកបដោយហេតុផល ៤-លើកកម្ពស់ការស្រាវជ្រាវ ការស្វែងរកព័ត៌មាន និងការប្រើប្រាស់ចំណេះដឹងទូទៅក្នុងការរៀបចំអត្ថបទនិយាយ ៥-បណ្តុះភាពជាអ្នកដឹកនាំ ការទទួលខុសត្រូវ និងសមត្ថភាពក្នុងការបញ្ចេញមតិយោបល់ដោយគោរពអ្នកដទៃ ៦-ផ្តល់ឱកាសឱ្យសិស្សានុសិស្សបានបង្ហាញសមត្ថភាព ទេពកោសល្យ និងវាស់ស្ទង់សក្តានុពលរបស់ខ្លួន ដើម្បីត្រៀមចូលរួមការប្រកួតនៅកម្រិតខ្ពស់នាពេលអនាគត។ កម្មវិធីនេះបានប្រព្រឹត្តទៅ នារសៀលថ្ងៃសៅរ៍ ៦កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ល ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅសាលសហសិក្សា នៃសាលា ប៊ែលធី អន្ដរជាតិទី១០ (សាខាអាងទឹកអូឡាំពិក)។ https://web.facebook.com/share/p/1JKNBJZK7Y/

រីករាយទិវាលោកឪពុក ២១ មិថុនា ២០២៦ =================== លោកឪពុកគឺជាសសរទ្រូងដ៏រឹងមាំសម្រាប់គ្រួសារ លោកតែងតែលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីថែរក្សា អប់រំ និងផ្តល់អនាគតដ៏ល្អប្រសើរដល់កូនៗ ដោយគ្មានការត្អូញត្អែរ។ ក្នុងឱកាសទិវាលោកឪពុកនេះ កូនៗសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រប់ការលះបង់ ការយកចិត្តទុកដាក់ និងក្តីស្រឡាញ់ដែលលោកបានផ្តល់ឱ្យកន្លងមក។ សូមជូនពរលោកលោកឪពុកឱ្យមានសុខភាពល្អ រស់នៅប្រកបដោយសុភមង្គល ពោរពេញដោយស្នាមញញឹម និងជួបតែសេចក្តីចម្រើនគ្រប់ពេលវេលា។

គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង ………………………………… កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ លើកទី១១ ឆ្នាំ
+9
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង ………………………………… កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ លើកទី១១ ឆ្នាំ២០២៦ វគ្គជម្រុះកម្រិតប៊ែលធី របស់សិស្សានុសិស្សចំណេះទូទៅថ្នាក់ទី៣ ទី៦ ទី៩ និងទី១២ =================== សូមអបអរសាទរ និងកោតសរសើរចំពោះសិស្សានុសិស្សនិយាយជាសាធារណៈផ្នែកចំណេះទូទៅ ដែលបានជាប់វគ្គជម្រុះកម្រិតប៊ែលធី តំណាងសិស្សានុសិស្សថ្នាក់ទី៣ នៃសាលា ប៊ែលធី អន្ដរជាតិ ដែលបានចូលរួមប្រកួតយ៉ាងស្វិតស្វាញ និងបានខិតខំសិក្សាស្រាវជ្រាវបានយ៉ាងល្អលើប្រធានបទ៖ ហេតុអ្វីបានជាយើងចាត់ទុកគ្រូជាឪពុកម្តាយទីពីរ? ចូរបកស្រាយ។ ក្នុងកម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ លើកទី១១ ឆ្នាំ២០២៦ វគ្គជម្រុះកម្រិតប៊ែលធី នាព្រឹកថ្ងៃសៅរ៍ ៦កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅសាលសហសិក្សា នៃសាលា ប៊ែលធី អន្ដរជាតិទី១០ (សាខាអាងទឹកអូឡាំពិក) ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង៖ ១-បណ្តុះសមត្ថភាពសិស្សានុសិស្សឱ្យមានភាពក្លាហាន ទំនុកចិត្ត និងភាពឈ្លាសវៃក្នុងការនិយាយជាសាធារណៈ ២-អភិវឌ្ឍជំនាញប្រាស្រ័យទាក់ទង ការប្រើប្រាស់ភាសានិយាយ និងការបង្ហាញគំនិតឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាព ៣-ពង្រឹងសមត្ថភាពក្នុងការត្រិះរិះពិចារណា ការរៀបចំគំនិត និងការបង្ហាញអំណះអំណាងប្រកបដោយហេតុផល ៤-លើកកម្ពស់ការស្រាវជ្រាវ ការស្វែងរកព័ត៌មាន និងការប្រើប្រាស់ចំណេះដឹងទូទៅក្នុងការរៀបចំអត្ថបទនិយាយ ៥-បណ្តុះភាពជាអ្នកដឹកនាំ ការទទួលខុសត្រូវ និងសមត្ថភាពក្នុងការបញ្ចេញមតិយោបល់ដោយគោរពអ្នកដទៃ ៦-ផ្តល់ឱកាសឱ្យសិស្សានុសិស្សបានបង្ហាញសមត្ថភាព ទេពកោសល្យ និងវាស់ស្ទង់សក្តានុពលរបស់ខ្លួន ដើម្បីត្រៀមចូលរួមការប្រកួតនៅកម្រិតខ្ពស់នាពេលអនាគត។ https://www.facebook.com/share/p/1BFZm6MBv2/

គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង ………………………………… កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ លើកទី១១ ឆ្នាំ
+9
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង ………………………………… កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ លើកទី១១ ឆ្នាំ២០២៦ វគ្គជម្រុះកម្រិតប៊ែលធី របស់សិស្សានុសិស្សចំណេះទូទៅថ្នាក់ទី៣ ទី៦ ទី៩ និងទី១២ =================== រូបភាពព្រឹកថ្ងៃទី២០ មិថុនា ២០២៦ សាលា ប៊ែលធី អន្ដរជាតិ បានរៀបចំកម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ លើកទី១១ វគ្គជម្រុះកម្រិតប៊ែលធី សម្រាប់សិស្សានុសិស្សថ្នាក់ទី៣ ក្រោមអធិបតីភាព ក្រោមអធិបតីភាព លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ នៃសាលា ប៊ែលធី អន្តរជាតិ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង៖ ១-បណ្តុះសមត្ថភាពសិស្សានុសិស្សឱ្យមានភាពក្លាហាន ទំនុកចិត្ត និងភាពឈ្លាសវៃក្នុងការនិយាយជាសាធារណៈ ២-អភិវឌ្ឍជំនាញប្រាស្រ័យទាក់ទង ការប្រើប្រាស់ភាសានិយាយ និងការបង្ហាញគំនិតឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាព ៣-ពង្រឹងសមត្ថភាពក្នុងការត្រិះរិះពិចារណា ការរៀបចំគំនិត និងការបង្ហាញអំណះអំណាងប្រកបដោយហេតុផល ៤-លើកកម្ពស់ការស្រាវជ្រាវ ការស្វែងរកព័ត៌មាន និងការប្រើប្រាស់ចំណេះដឹងទូទៅក្នុងការរៀបចំអត្ថបទនិយាយ ៥-បណ្តុះភាពជាអ្នកដឹកនាំ ការទទួលខុសត្រូវ និងសមត្ថភាពក្នុងការបញ្ចេញមតិយោបល់ដោយគោរពអ្នកដទៃ ៦-ផ្តល់ឱកាសឱ្យសិស្សានុសិស្សបានបង្ហាញសមត្ថភាព ទេពកោសល្យ និងវាស់ស្ទង់សក្តានុពលរបស់ខ្លួន ដើម្បីត្រៀមចូលរួមការប្រកួតនៅកម្រិតខ្ពស់នាពេលអនាគត។ កម្មវិធីនេះបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃសៅរ៍ ៦កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ល ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅសាលសហសិក្សា នៃសាលា ប៊ែលធី អន្ដរជាតិទី១០ (សាខាអាងទឹកអូឡាំពិក)។ https://www.facebook.com/share/p/1DUvGBpYoh/

អបអរសាទរ! ប្រតិបត្តិការថ្មី ដែលបញ្ចូលទឹកប្រាក់ក្នុងប័ណ្ណសម្គាល់ខ្លួនសិស្ស "កាតសិស្ស" (Student’s ID Card Top Up) ដើម្បីទូទាត់ថ្លៃចំណត នៅតាមបណ្តាសាខា នៃសាលា ប៊ែលធី អន្តរជាតិ =================== សាលា ប៊ែលធី អន្តរជាតិ បានរៀបចំប្រតិបត្តិការថ្មីបញ្ចូលទឹកប្រាក់ក្នុងកាតសម្គាល់ខ្លួន(Student’s ID Card Top Up) ដើម្បីទូទាត់ថ្លៃចំណត នៅតាមបណ្តាសាខា នៃសាលា ប៊ែលធី អន្តរជាតិទាំង ៣២ទីតាំង ដើម្បីភាពងាយស្រួលសម្រាប់សិស្សានុសិស្ស ដោយគ្រាន់តែបញ្ចូលទឹកប្រាក់ (Top-Up Wallet) ទៅក្នុងកាតសម្គាល់ខ្លួន និងធ្វើការ scan ជាមួយកាតសម្គាល់ខ្លួន នៅពេលផ្ញើកង់ ឬម៉ូតូជាការស្រេច។ ប្រតិបត្តិការបង់ប្រាក់តាមកាតសម្គាល់ខ្លួន (Student’s ID Card Top Up) រៀបចំឡើងក្នុងគោលបំណងដូចជា៖ ១-ផ្តល់ភាពងាយស្រួល រហ័ស និងទំនើបក្នុងការទូទាត់ថ្លៃសេវាចំណតកង់ និងម៉ូតូ។ ២-កាត់បន្ថយការប្រើប្រាស់សាច់ប្រាក់ និងបង្កើនភាពងាយស្រួលសម្រាប់សិស្សានុសិស្ស។ ៣-បង្កើនសុវត្ថិភាព និងភាពត្រឹមត្រូវក្នុងការទូទាត់តាមប្រព័ន្ធឌីជីថល។ ៤-កាត់បន្ថយពេលវេលារង់ចាំ និងបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាចំណត។ ៥-ជួយសម្រួលដល់ការគ្រប់គ្រង និងត្រួតពិនិត្យប្រតិបត្តិការហិរញ្ញវត្ថុឱ្យមានតម្លាភាព និងប្រសិទ្ធភាព។ ៦-លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការអភិវឌ្ឍបរិយាកាសសាលាទំនើប (Smart School) ស្របតាមយុគសម័យបច្ចេកវិទ្យា។ ដើម្បីយល់ដឹងឱ្យកាន់តែច្បាស់ពីប្រតិបត្តិការថ្មីនេះ សូមរីករាយទស្សនាវីដេអូណែនាំអំពីការបញ្ចូលទឹកប្រាក់ក្នុងប័ណ្ណសម្គាល់ខ្លួនសិស្ស (Student’s ID Card Top-Up) ដូចខាងក្រោម៖

គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង ………………………………… អបអរសាទរ! ពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេសទូទៅ ជូនដល់សិស្សានុសិស្សកម្រិត Preschool 6 ជំនាន់ទី៧៦ ដល់ទី៧៨ នៃសាលា ប៊ែលធី អន្តរជាតិ ទាំង ៣២ ទីតាំង សរុបចំនួន ២,៤១៤ ចែកចេញជា ៣ក្រុម៖ ក្រុមទី១ ពីសាខាទី១-ទី១០=៨១២នាក់ ក្រុមទី២ សាខាទី១១-ទី១៩=៨១០នាក់ និងក្រុមទី៣ សាខាទី២០-ទី៣២= ៧៩២នាក់ =================== នេះជាសកម្មភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រ ក្រុមទី២ (សាខាទី១១ ដល់ទី១៩ ចំនួន ៨១០នាក់) 🎥សូមរីករាយទស្សនាវីដេអូស្តីពីពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិស្សានុសិស្សភាសាអង់គ្លេសទូទៅ កម្រិត Preschool 6 ជំនាន់ទី៧៦ ដល់ទី៧៨ នៃសាលា ប៊ែលធី អន្តរជាតិ ចាប់ពីសាខាទី១១ ដល់សាខាទី១៩ (ក្រុមទី២) សរុបចំនួន ៨១០នាក់ ក្រោមអធិបតីភាព ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និងលោកជំទាវ។ ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នៅសាលសន្និសីទ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាសចោមចៅ)។

គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង ………………………………… អបអរសាទរ! ពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេសទូទៅ ជូនដល់សិស្សានុសិស្សកម្រិត Preschool 6 ជំនាន់ទី៧៦ ដល់ទី៧៨ នៃសាលា ប៊ែលធី អន្តរជាតិ ទាំង ៣២ ទីតាំង សរុបចំនួន ២,៤១៤ ចែកចេញជា ៣ក្រុម៖ ក្រុមទី១ ពីសាខាទី១-ទី១០=៨១២នាក់ ក្រុមទី២ សាខាទី១១-ទី១៩=៨១០នាក់ និងក្រុមទី៣ សាខាទី២០-ទី៣២= ៧៩២នាក់ =================== នេះជាសកម្មភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រ ក្រុមទី២ (សាខាទី១១ ដល់ទី១៩ ចំនួន ៨១០នាក់) 🎥សូមរីករាយទស្សនាវីដេអូរបស់អ្នកអាណាព្យាបាល និងសិស្សជ័យលាភី ចូលរួមក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិស្សានុសិស្សភាសាអង់គ្លេសទូទៅ កម្រិត Preschool 6 ជំនាន់ទី៧៦ ដល់ទី៧៨ នៃសាលា ប៊ែលធី អន្តរជាតិ ចាប់ពីសាខាទី១១ ដល់សាខាទី១៩ (ក្រុមទី២) សរុបចំនួន ៨១០នាក់ ក្រោមអធិបតីភាព ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និងលោកជំទាវ។ ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នៅសាលសន្និសីទ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាសចោមចៅ)។