es
Feedback
柬埔寨中文新闻

柬埔寨中文新闻

Ir al canal en Telegram

大家好,本群旨在提供与中国人相关的信息,例如谋杀、犯罪、网络诈骗、人口贩卖、拘留等。 https://t.me/cambodia_chinesenews @NGINSOKHUN

Mostrar más
El país no está especificadoLa categoría no está especificada

📈 Análisis del canal de Telegram 柬埔寨中文新闻

El canal 柬埔寨中文新闻 (@cambodia_chinesenews) es un actor destacado. Actualmente la comunidad reúne a 10 189 suscriptores, ocupando la posición en la categoría Otro.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 10 189 suscriptores.

Según los últimos datos del 24 junio, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -344, y en las últimas 24 horas de -88, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 9.87%. Durante las primeras 24 horas tras publicar, el contenido suele obtener 12.02% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 1 017 visualizaciones. En el primer día suele acumular 1 238 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 1.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
大家好,本群旨在提供与中国人相关的信息,例如谋杀、犯罪、网络诈骗、人口贩卖、拘留等。 https://t.me/cambodia_chinesenews @NGINSOKHUN

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 25 junio, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Otro.

10 189
Suscriptores
-8824 horas
-3447 días
-34430 días
Archivo de publicaciones
ព្រះសីហនុ៖ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ
+9
ព្រះសីហនុ៖ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះធ្វើរដ្ឋបាលចំហទីតាំងអាគារស្នាក់នៅមួយកន្លែង រកឃើញសម្ភារ និងវត្ថុជាឧបករណ៍អេឡិចត្រូនិចជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នៅក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញបានសម្រេចដកហូតវត្ថុតាងរួមមាន៖ - កុំព្យូទ័រយួរដៃ ចំនួន ១១៧គ្រឿង - ទូរស័ព្ទដៃចំនួន ៤១៥គ្រឿង - ធុង CPU ចំនួន ១៧ គ្រឿង - ម៉ូនីទ័រ Monitor ១៩ គ្រឿង - ម៉ូតូ ១៥គ្រឿង ជាមួយគ្នានោះដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន ១១១នាក់ ស្រី ៣៧នាក់ ជាជនជាតិឥណ្ឌូនេស៊ី ក្នុងនោះ ជនជាតិឥណ្ឌូនេស៊ី ចំនួន ១០៨ នាក់ ត្រៀមបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា។ ចំណែកជនសង្ស័យទាំង ០៣នាក់ផេ្សងទៀត រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕ 西哈努克市:2026年6月3日,西哈努克市行政指揮部在西哈努克省法院檢察院的協調下,對西哈努克市第四分區第五村一棟居民樓進行突擊檢查,查獲了與網路詐騙相關的電子設備。 在這次行動中,專家小組查獲了以下證據: - 117台筆記型電腦 - 415部手機 - 17個電腦主機箱 - 19台顯示器 - 15輛摩托車 同時,當局逮捕了111人,其中37人為印尼公民,另有108名印尼公民正準備被柬埔寨王國遣返。 其餘 3 名嫌疑人連同證據一起被送往西哈努克省警察總部,繼續進行審訊程序,並收集證據提交省法院進行法律訴訟。

«បង្កប់ខ្លួនក្នុងវីឡា និងផ្ទះជួល! ជនបរទេស ១២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធ Online Scam និងស្នាក់នៅខុសច្បាប់» ខេត្តព្
+7
«បង្កប់ខ្លួនក្នុងវីឡា និងផ្ទះជួល! ជនបរទេស ១២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធ Online Scam និងស្នាក់នៅខុសច្បាប់» ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចចម្រុះបានចុះបង្ក្រាបទីតាំងចំនួន២កន្លែង នៅសង្កាត់រាម ក្រុងកំពង់សោម ដោយឃាត់ខ្លួនជនបរទេសសរុប ១២នាក់ ក្នុងនោះមានជនជាតិចិន ១០នាក់ សង្ស័យពាក់ព័ន្ធអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងជនជាតិនីហ្សេរីយ៉ា ២នាក់ ស្នាក់នៅដោយខុសច្បាប់ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។ សមត្ថកិច្ចក៏បានដកហូតកុំព្យូទ័រយួរដៃ ទូរស័ព្ទដៃ និងសម្ភារៈអេឡិចត្រូនិកជាច្រើន សម្រាប់បម្រើដល់ការស្រាវជ្រាវ និងអនុវត្តនីតិវិធីច្បាប់បន្ត៕ “藏身別墅和出租屋!12名外國人因網路詐騙和非法居留被警方逮捕” 西哈努克省:2026年6月3日,聯合警力突襲了磅遜市桑卡特里姆分區的兩處地點,共逮捕了12名外國人,其中包括10名涉嫌參與網路詐騙的中國公民和2名因非法居留而被捕的尼日利亞公民。 警方還繳獲了筆記型電腦、手機和大量電子設備,以作進一步調查和法律程序之用。

កំពង់ស្ពឺ៖​ ដោយបានការណែនាំដ៏ខ្ពង់ខ្ពស់ពី​ ឯកឧត្ដម​ នាយឧត្ដមសេនី​យ៍​ ស​ ថេត​ អគ្គស្នងការនគរបាលជា​តិ​ ឯកឧត្ដមបណ្ឌិត​ ជាម​ ច័ន្ទ
+5
កំពង់ស្ពឺ៖​ ដោយបានការណែនាំដ៏ខ្ពង់ខ្ពស់ពី​ ឯកឧត្ដម​ នាយឧត្ដមសេនី​យ៍​ ស​ ថេត​ អគ្គស្នងការនគរបាលជា​តិ​ ឯកឧត្ដមបណ្ឌិត​ ជាម​ ច័ន្ទសោ​ភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ​ លោកឧត្ដមសេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំពង់ស្ពឺ​ ដោយមានការស​ម្របសម្រួលនីតិវិធី​ ពីលោក​ស្រី ធាម ចន្ទ័ពីលិការ ជាព្រះរាជអាជ្ញារ​ងខេត្តកំពង់ស្ពឺ បានចុះធ្វេីរដ្ឋបាលដោ​យ​មានកំ​លាំ​ងគ​ណៈ​បញ្ជាការឯកភាពខេត្ដចូល​រួម​នៅ​ថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦នេះនៅចំណុចទីតាំង​ សណ្ឋាគារ Y​I​FENG HOTEL ផ្លូវជាតិលេ​ខ​៣ ចន្លោះ​គីឡូម៉ែត្រ​ ៦៥-៦៦ ភូមិ ស្ថិតភូមិត្រពាំងឈូក ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ជាលទ្ធផលទីតាំងសណ្ឋាគារមានបន្ទប់ ១២៥ បន្ទប់​ និងជនជាតិចិនចំនួន២៥នាក់​ ស្រី២នាក់ កំពុងស្នាក់​នៅ​ ដោ​យរកឃើញមានវត្ថុតាងម៉ាសុីនលេងល្បែងស៊ីសងខុសច្បាប់​ (ម៉ាជាំង) ,​ បៀរសន្លឹកចំនួន ៣៨ ហ៊ូ កៅអីចំនួន៨ គ្រាប់ម៉ាជាំងមួយចំនួនធំ​ ចំពោះវត្ថុតាងនិងជនសង្ស័​យ​ពាក់ព័ន្ធល្បែងសុីសង​បានបញ្ជូ​នមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់បន្តតាមនីតិវិធី៕ 磅士卑省:在國家警察總監薩爾·特中將閣下、磅士卑省省長謝姆·佔索蓬博士閣下、磅士卑省警察局長金·索凱中將閣下以及磅士卑省檢察官特安·佔塔皮利卡女士的協調下,於2026年6月3日星期三,在省聯合指揮部的陪同下,對位於磅士卑省巴塞縣波吳哥鄉特拉帕因楚克村、3號國道65-66公里處的宜豐酒店進行了視察。 據悉,該飯店共有125間客房,目前有25名中國公民(其中兩名女性)入住。警方查獲了一台非法賭博機(麻將機)、38張撲克牌、8把椅子和大量麻將牌。涉案證據和嫌疑人已被送往磅士卑省警察局進行進一步調查。

សមត្ថកិច្ចចុះបង្ក្រាបករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឃាត់ខ្លួនមនុស្សបានចំនួន ១២នាក់ ក្នុងទីតាំងផ្ទះល្វែ
+5
សមត្ថកិច្ចចុះបង្ក្រាបករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឃាត់ខ្លួនមនុស្សបានចំនួន ១២នាក់ ក្នុងទីតាំងផ្ទះល្វែងមួយកន្លែង ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ! ខេត្តព្រះសីហនុ៖ នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងទីតាំងផ្ទះល្វែងមួយកន្លែង ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នៅក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញបានសម្រេចដកហូតវត្ថុតាងរួមមាន៖ -កុំព្យូទ័រ ចំនួន ១០ គ្រឿង -ទូរស័ព្ទដៃ ចំនួន ១៣៣ គ្រឿង ព្រមទាំងសម្ភារភស្តុតាងពាក់ព័ន្ធមួយចំនួនទៀត។ ជាមួយគ្នានោះដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន ១២នាក់ (ស្រី ១នាក់) ដែលទាំងអស់គ្នាជាជនជាតិចិន។ បច្ចុប្បន្ន ជនសង្ស័យទាំង ១២នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ 當局嚴厲打擊網路詐騙,在西哈努克省第一分區第一村一處公寓逮捕12人! 西哈努克省:2026年6月3日,西哈努克省行政指揮部在西哈努克省法院檢察院的協調下,對西哈努克省第一分區第一村一處公寓展開打擊網路詐騙行動。 行動中,專家小組查獲以下證據: - 10台電腦 - 133部手機及其他相關證據。 同時,當局逮捕了12人(1名女性),均為中國籍。 目前,12名嫌疑人連同證據已被送往西哈努克省警察總部,繼續進行審訊程序,並收集證據提交省法院進行法律訴訟。

+1
#突发事件 木牌恒河2 警察进去了很多 并且有大巴从里面拉人出来了 警察也很多

នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានចុះត្រួតពិនិត្យរដ្ឋបាលការស្នាក់នៅរបស់ជនបរទេស បានចំនួន ០១ទីតាំងគឺ
+4
នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានចុះត្រួតពិនិត្យរដ្ឋបាលការស្នាក់នៅរបស់ជនបរទេស បានចំនួន ០១ទីតាំងគឺ ៖ ខុនដូរពិភពថ្មីសែនសុខ (ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់) មាន ០៨អាគារ សរុបចំនួន ១៧៨៩បន្ទប់ ជាក់ស្ដែងបានជួបជនបរទេសស្នាក់នៅចំនួន ៣១បន្ទប់ ស្មើនឹងនាក់ ៣៧នាក់ ស្រី ០២នាក់ មាន ០៥សញ្ជាតិដូចខាងក្រោម ៖ -ជនជាតិចិន ៣០នាក់ ស្រី ០១នាក់ -ជនជាតិកូរ៉េខាងត្បូង ០៤នាក់ ស្រី ០១នាក់ -ជនជាតិអាមេរិក ០១នាក់ -ជនជាតិបារាំង ០១នាក់ -ជនជាតិអាឡឺម៉ង់ ០១នាក់ ជនបរទេសខាងលើមានលិខិតឆ្លងដែន ទិដ្ឋាការត្រឹមត្រូវ និងមិនមានសង្ស័យ ONLINE SCAMS ឡើយ។ ដោយឡែក នៅអគារទី៥ជាន់ទី១២ បន្ទប់១២០១ បានរកឃើញជនជាតិចិនចំនួន ០៣នាក់ ស្នាក់នៅដោយខុសច្បាប់(គ្មានលិខិតឆ្លងដែន) ព្រមទាំងមានសម្ភារវត្ថុតាងក្នុងរួមមាន ៖ ១- កុំព្យួទ័រយួរដៃ(LAPTOP) ចំនួន ០៣គ្រឿង ២- ទូរសព្ទចំនួន ០៣គ្រឿង យោងតាមការកោសល្យវិច្ច័យរបស់មន្ត្រីការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សន្និដ្ឋានថា ៖ ជាប់ពាក់ព័ន្ធករណីសង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)។ ដោយទទួលបានគោលការណ៍ណែនាំពី ឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរាជនីភ្នំពេញ និងលោក សេង រិទ្ធិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចនាំខ្លួនជនជាតិចិនចំនួន ០៣នាក់ និងដកហូតសម្ភារវត្ថុតាងខាងលើ ប្រគល់ជូនស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវីធីបន្ដ និងសម្រេចបិទឃ្លុំបន្ទប់លេខ១២០១ ជាន់ទី១២ នៃអគារទី៥ ជាបណ្ដោះអាសន្ន។ 2026年6月3日,森速区联合指挥部对森速新世界公寓(位于克兰坦分区三龙茶夫村)进行了外籍人士居住情况检查。公寓共有8棟大樓,1789間客房。檢查發現,共有31間客房有外籍人士居住,共37名男性和2名女性,分屬以下5個國籍: - 30名中國公民,1名女性 - 4名韓國公民,1名女性 - 1名美國公民 - 1名法國公民 - 1名德國公民 以上外籍人士均持有有效護照和簽證,且未涉嫌網路詐騙。 具體而言,在5號樓12樓1201房間,發現3名中國公民非法居住(無護照),並在房間內搜出以下證據: 1. 3台筆記型電腦 2. 3部手機 根據反科技犯罪局的法證檢驗,認定他們涉嫌參與一起網路詐騙案件。根据金边市联合指挥部主席阁下和金边市法院副检察官森瑞先生的指示,决定逮捕这3名中国公民,扣押上述证据,并将其移交金边市警察局作进一步调查,同时暂时查封5号楼12层1201房间。

今晚,金邊多個地點將展開打擊網路詐騙的行動。
今晚,金邊多個地點將展開打擊網路詐騙的行動。

រថយន្តក្រុងជាច្រើនកំពុងធ្វើដំណើរតាមផ្លូវជាតិលេខ៥ ឆ្ពោះទៅក្រុងប៉ោយប៉ែត សង្ស័យការបង្ក្រាបទ្រង់ទ្រាយធំអាចនឹងកើតមាននៅស្អែកនេះ។ 許多巴士正沿著5號國道前往波貝,他們懷疑明天可能會有大規模的打擊行動。

photo content

នៅថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦​ ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម​ ឃួង​ ស្
+9
នៅថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦​ ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​ នៃគណះអភិបាលរាជធានីភ្នំពេញ​ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដោយបានការសម្របសម្រួលផ្លូវច្បាប់ពីលោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យរដ្ឋបាលលើទីតាំងចំនួន៣ គឺ៖ 1️⃣-អគារ ហ្គ្រេន អេលីវ៉េសិន ហូថេល ស្ថិតនៅអគារលេខ១២៨ G6-G7-G8 ផ្លូវសុធារស ភូមិ១ សង្កាត់ទន្លេបាសាក់ ជាលទ្ធផល មានជនបរទេសស្នាក់នៅសរុបចំនួន ៣៥នាក់ ស្រី ២២នាក់មាន ៩សញ្ជាតិ មានលិខិតឆ្លងដែន និងទិដ្ឋាការស្នាក់នៅត្រឹមត្រូវ ។ 2️⃣-អគារ ជូហ្ស៊ី សាងយី ហ្គ័នលី ឯ.ក ស្ថិតនៅអគារលេខ៦៣ ផ្លូវសុធារស ភូមិ៥ សង្កាត់ទន្លេបាសាក់ ជាលទ្ធផល មានជនបរទេសស្នាក់នៅសរុបចំនួន ១៧នាក់ ស្រី ០៥នាក់មាន ៣សញ្ជាតិ ក្នុងនោះមានជនបរទេសស្នាក់នៅខុសច្បាប់ (ពុំមានលិខិតឆ្លងដែន) សរុបចំនួន ០២នាក់ (ប្រុស) ជនជាតិចិន ក្រុមការងារបានផាកពិន័យប្រាក់លើម្ចាស់ទីតាំងទៅតាមច្បាប់។ 3️⃣-ទីតាំងអគារយីហោ XY ដែលស្ថិតនៅផ្ទះលេខ១៥២ ផ្លូវរដ្ឋសភា ភូមិ១៤ សង្កាត់ទន្លេបាសាក់ ទីតាំងនេះមានការចុះផ្សាយពីសារព័ត៌មានមួយចំនួននៅលើបណ្ដាញសង្គមបានផ្សព្វផ្សាយថាមានបង្កប់ល្បែងស៊ីសងខុសច្បាប់។ ក្រុមការងារបានចុះដល់ទីតាំងជាក់ស្ដែងពិនិត្យឃើញថាទីតាំងកំពុងប្រកបអាជីវកម្ម ជាប្រភេទខារ៉ាអូខេ មានកម្ពស់ ០១ជាន់ មានចំនួន ១៣បន្ទប់ និងមានមនុស្សបម្រើការងារសរុបចំនួន ៣៦នាក់ ស្រី ១៦នាក់ មានចំនួន ០២សញ្ជាតិ មានលិខិតឆ្លងដែន និងទិដ្ឋាការស្នាក់នៅត្រឹមត្រូវ រកពុំឃើញមានសម្ភារសម្រាប់លេងល្បែងស៊ីសងនោះទេ។ ❇️សរុបរួម ទីតាំងទាំង៣ខាងលើ មានអ្នកស្នាក់នៅសរុប ៨៦នាក់ ស្រី ៤៣នាក់ ក្នុងនោះរកឃើញមានជនបរទេសរស់នៅខុសច្បាប់ ចំនួន ២នាក់ ហើយពុំមានរកឃើញសម្ភារពាក់ព័ន្ធសង្ស័យបម្រើការឱ្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឫសម្ភារបម្រើឱ្យការលេងល្បែងស៊ីសង នោះទេ។ 西元2570年Jes月3日(星期三),即公曆2026年6月3日, 在金邊市政府市長Khuong Sreng閣下的指示下,Chamkarmon區行政統一指揮部(由Chamkarmon區行政統一指揮部主任兼主席Keang Lark先生率領)在金邊市法院副檢察官Phi Sithong女士的法律協調下,對以下三個地點的行政管理情況進行了檢查: 1️⃣-位於洞裡巴薩分區1村Sothearos街128號G6-G7-G8單元的Grand Elevation飯店大樓 檢查結果顯示,該飯店共有35名外國人居住,其中22名女性,來自9個不同國家,持有有效護照和居留簽證。 2️⃣- 位於洞裡巴薩區第五村索提羅斯街63號的諸濟桑義冠利大廈 經查,該處共有17名外國人居住,其中5名女性,分屬3個不同國籍,包括2名非法外國人(無護照)和2名中國男性。執法隊依法對該處業主處以罰款。 3️⃣- 位於洞裡巴薩區第十四村國民議會街152號的XY品牌大廈,此前有媒體在社交媒體上報道該處涉嫌非法賭博活動。執法團隊前往現場核實,該處經營卡拉OK業務,共1層,13個包房,共有36名員工,其中16名女性,分屬2個不同國籍,均持有有效護照和居留簽證。未發現任何賭博設備。 ❇️以上3個地點共有86名居民,其中43名是女性,包括2名非法居住的外國人,沒有發現任何涉嫌用於網路詐騙或賭博的資料。

នៅថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០២៦ ក្រោម ការដឹកនាំបញ្ជាផ្ទាល់របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាល រាជធានី ភ្នំពេញ គណៈបញ្ជាកា
+8
នៅថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០២៦ ក្រោម ការដឹកនាំបញ្ជាផ្ទាល់របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាល រាជធានី ភ្នំពេញ គណៈបញ្ជាការ ឯកភាពរដ្ឋបាលខណ្ឌ ច្បារអំពៅ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ បានចុះត្រួតពិនិត្យរដ្ឋបាលជនបរទេសស្នាក់នៅក្នុងមូលដ្ឋានខណ្ឌ បានចំនួន ៦ទីតាំង បានរកឃើញជនបរ ទេសស្នាក់នៅសរុបចំនួន ០៨នាក់ ដោយពុំបានរកឃើញការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នោះទេ។ 2026年5月3日星期三,在金邊首都省省長Khuong Sreng閣下的直接領導下,Chbar Ampov區行政指揮部在Chbar Ampov區區長Mov Manith先生的帶領下,對該區6個地點的外國人居住管理情況進行了檢查,共發現8名外國人居住在那裡,沒有發現任何網絡詐騙行為。

នៅថ្ងៃពុធនេះ សមត្ថកិច្ចខេត្តមណ្ឌលគិរីឆ្មក់ត្រួតពិនិត្យទីតាំងរីស៊តមួយកន្លែង ឃាត់ខ្លួនជនជាតិចិន ៣០នាក់ សង្ស័យប្រព្រឹត្តិបទល្មើស
+5
នៅថ្ងៃពុធនេះ សមត្ថកិច្ចខេត្តមណ្ឌលគិរីឆ្មក់ត្រួតពិនិត្យទីតាំងរីស៊តមួយកន្លែង ឃាត់ខ្លួនជនជាតិចិន ៣០នាក់ សង្ស័យប្រព្រឹត្តិបទល្មើសបច្ចេកវិទ្យា (Online Scams)។ ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធីសាកសួរ និងចាត់ការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត។ 週三,蒙多基里省警方突襲搜查了一家度假村,逮捕了30名涉嫌網路詐騙的中國公民。嫌疑人和相關證據已被送往省公安局,接受進一步訊問和依法追究責任。

កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុ
+8
កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​ ====================== បន្ទាយមានជ័យ​ ៖​អនុវត្ត​តាម​បទ​បញ្ជា​យ៉ាង​មុឺងម៉ាត់​របស់​ ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គស្នងការ​នគរបាល​ជាតិ​និង​អនុវត្ត​តាម​បទ​បញ្ជា​របស់​លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ស្នងការ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​២​ ខែ​មិថុនា​ ឆ្នាំ​២០២៦ជនសង្ស័យ​ប្រេី​ប្រាស់​ និង​ជួញ​ដូរ​គ្រឿង​ញៀន​០២គោលដៅ​ផ្សេង​គ្នា​ត្រូវ​បាន​បង្រ្កាប​កិច្ច​ប្រតិបត្តិការ​នេះ​ដឹកនាំ​ និង​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្ដមសេនីយ៍​ត្រី​ ធិន​ សុិន​ដេត​ ស្នងការ​រង​ផែន​ការ​ងារ​នគរបាល​ប្រឆាំង​គ្រឿង​ញៀន បានដឹនាំកម្លាំងការិយាល័យជំនាញជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត នៃ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​បានធ្វើការបង្ក្រាបបទល្មើសជាក់ស្តែង ពីបទ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មាន០២គោលដៅផ្សេងគ្នា និងឃាត់ខ្លួនជនសង្ស័យជាជនជាតិខ្មែរ និងជនជាតិឥណ្ឌូនេស៊ី សរុបចំនួន១៧នាក់/ស្រី០១នាក់ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ‎ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ផែនការងារនគរបាលប្រឆាំគ្រឿងញៀនបានឲ្យដឹងថា÷ គោលដៅទី១ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់មាន÷ ១/-ឈ្មោះ PUTRI ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។ ‎២/-ឈ្មោះ NOVAL ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។ ‎៣/-ឈ្មោះ 0NAI ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។ ‎៤/-ឈ្មោះ ABCHL RAFIA UMAR ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។ ៥/-ឈ្មោះ VALEN JULIUS ROMPAS ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។ ៦/-ឈ្មោះ AL FITHRAH PRATAIYA MASPEKE ANWAR ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។ ‎ លោកឧត្តមសេនីយ៍ត្រី​ស្នងការរងបន្តថា ‎នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១៩និង២០នាទី កម្លាំងសមត្ថកិច្ចយើងបានបន្តចុះបង្ក្រាបគោលដៅទី២ នៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន១០មាន ៖១/-ឈ្មោះ សេង សុខជា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ។ ២/-ឈ្មោះ ម៉ិច សៅ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ។ ៣/-ឈ្មោះ ឆឺន ភក្ត្រា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ។ ៤/-ឈ្មោះ ណារី សាក់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ។ ៥/-ឈ្មោះ VIERI ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។ ៦/-ឈ្មោះ ANANG SUBANA ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។ ៧/-ឈ្មោះ HAIRUL MUFARAM FADLI ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។ ៨/-ឈ្មោះ HAIRUL MUFARAM FADLI ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។ ៩/-ឈ្មោះ DIMAS ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។ ១០/-ឈ្មោះ ERIK RIAWAN ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។ ១១/-ឈ្មោះ MESAKH KALEB ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត បានបញ្ជាក់ថា÷ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​កម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងចាប់បានរួមមាន÷ ‎-ម្សៅក្រាមសចំនួន២៥ថង់ ច្រកចូលថង់តែមួយស្មើទម្ងន់៦៦៣,៨ក្រាមសាច់ថ្នាំសុទ្ធ។ -ម្សៅម៉ត់សចំនួន៤ថង់ ច្រកចូលថង់តែមួយស្មើទម្ងន់១៣៧,១៥ក្រាម -ម្សៅម៉តពណ៏រមៀតចំនួនមួយថង់ស្មើទម្ងន់១២,៤៣ក្រាម ។ - ថ្នាំគ្រាប់ពណ៍ក្រហម អក្សwyចំនួន០៤គ្រាប់ ។ -កញ្ឆាក្រៀមចំនួន១៩ថង់ស្មើទម្ងន់១៧៩,៣៦ក្រាម ។ -ទូរស័ព្ទដៃចំនួន១០គ្រឿង ។ -កាំភ្លើងខ្លីចំនួន០១ដើម ។ -ផ្លាកលេខម៉ូតូចំនួនចំនួន០៤។ -កូនសោសម្រាប់កាច់កម៉ូតូមួយឈុត ។ -ឧបករណ៍សម្រាប់ជក់មួយចំនួនធំ ។បច្ចុប្បន្ន​ជន​សង្ស័យ​ប្រុស​ស្រី​ទាំង​១៧នាក់​ស្រី​១នាក់​ ​និង​វត្ថុ​តាងត្រូវបាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទា​ទោស​តាម​ច្បាប់​៕ 班迭棉吉省警察局緝毒部隊展開行動,逮捕了17名涉嫌毒品犯罪的男子和女子。 緝毒警察副局長辛德(Thin Sindet)率領特警部隊與波貝市警察局聯合行動,在班迭棉吉省波貝市開展了兩次打擊非法持有和使用毒品犯罪的行動,共逮捕了17名嫌疑人,均為柬埔寨和印尼籍。 緝毒警察副局長辛德準將表示,第一次行動的目標是逮捕6名嫌疑人,分別是: 1. 普特里(PUTRI),女,27歲,印尼籍。 2. 諾瓦爾(NOVAL),男,28歲,印尼籍。 3. 奧奈(ONAI),男,29歲,印尼籍。 4/-ABCL RAFIA UMAR,男,25歲,印尼籍。 5/-VALEN JULIUS ROMPAS,男,30歲,印尼籍。 6/-AL FITHRAH PRATAIYA MASPEKE ANWAR,男,26歲,印尼籍。 副警監表示,當天19:20,警方繼續在班迭棉吉省波貝市波貝分區米塔帕村一處出租屋內對第二個目標進行突擊搜查,並連續逮捕了10名嫌疑人:1/- Seng Sokchea,男,17歲,柬埔寨籍。 2/- Mek Sao,男,17歲,柬埔寨籍。 3/- Chern Pheaktra,男,33歲,柬埔寨籍。 4/- 納瑞·薩克,男,17歲,柬埔寨籍。 5/- 維耶里,男,21歲,印尼籍。 6/- 阿南蘇巴納,男,30歲,印尼籍。 7/- 海魯爾·穆法拉姆·法德利,男,22歲,印尼籍。 8/- 海魯爾·穆法拉姆·法德利,男,41歲,印尼籍。 9/- 迪馬斯,男,22歲,印尼籍。 10/- 艾瑞克·裡亞萬,男,27歲,印尼籍。 11/- 梅薩克·卡萊布,男,38歲,印尼籍。 辛德準將表示,在這次行動中,當局繳獲的證據包括: -25袋白色粉末,每袋重663.8公克純毒品。 -4袋白色粉末,每袋重137.15克 -1袋薑黃粉,每袋重12.43克 -4包紅色藥丸,品牌為Akswy,共19袋,重179.36克 -10支手機 -10支手槍 -4張摩托車牌照 -一組摩托車鑰匙 -大量吸毒用具。目前,17名嫌疑人(一男一女)及相關證據已立案並移送法院依法懲處。

👉ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​របស់​ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​នៃ​គណ:អភិបាល​រាជធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ទី​៣ ខែមិថុនា​ ឆ្នាំ​២០២៦នេះ​ 👉គណ:បញ្ជាការឯកភាព​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ដឹកនាំ​ដោយ​លោក​ សក់​ ចន្ទកញ្ញារិទ្ធិ​ បាន​ចុះត្រួតពិនិត្យ​ រដ្ឋបាល និង​បង្រ្កាប​បទល្មើសonline scam ។ 🙏លទ្ឋផល : 👉ក្រុមការងារចុះត្រួតពិនិត្យ online scams ថ្ងៃទី០៣ខែមិថុនា ២០២៦ ចុះត្រួតពិនិត្យបាន ៦ទីតាំង »រកឃើញមនុស្សសរុប: ២០នាក់ ស្រី ១២នាក់ 👉ជនជាតិខ្មែរ: ៦នាក់ ស្រី ៤នាក់ 👉ជនបរទេស: ១៤នាក់ ស្រី ៨នាក់ ✍️ជនបរទេសមាន : ១សញ្ជាតិ ជនជាតិចិន : ១៤នាក់ ស្រី ៨នាក់ »បទល្មើសOnline scam : គ្មាន 👉在金邊市政府市長Khuong Sreng閣下的直接領導下 2026年6月3日上午, 👉由Sak Chankanharith先生率領的Por Sen Chey區行政聯合指揮部對行政部門進行了檢查,並打擊了網路詐騙犯罪。 🙏結果: 👉2026年6月3日,網路詐騙檢查小組檢查了6個地點 »共查獲人數:20人,其中女性12人 👉柬埔寨人:6人,其中女性4人 👉外國人:14人,其中女性8人 ✍️外國人:1名;國人:14人,其中女性8人 »網路詐騙犯罪:無

photo content
+8

សមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំងនៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam (ប៉ៃលិន)៖ នៅថ
+3
សមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំងនៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam (ប៉ៃលិន)៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ដោយអនុវត្តតាមការដឹកនាំបញ្ជាផ្ទាល់របស់លោកស្រីអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត, សមត្ថកិច្ចចម្រុះ កំពុងឡោមព័ទ្ធទីតាំងមួយកន្លែង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន ដែលសង្ស័យពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា (Online Scam) ដើម្បីពង្រឹងសន្តិសុខសង្គម និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា ឱ្យអស់ពីមូលដ្ឋានក្នុងខេត្ត។ យុទ្ធនាការបន្តចុះត្រួតពិនិត្យរដ្ឋបាល និងបង្ក្រាប នៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំ ឬទីតាំងសង្ស័យ និងការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅតាមដងផ្លូវជាតិសំខាន់ៗក្នុងខេត្ត របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត គឺក្នុងគោលបំណង រឹតបន្តឹងនៃការអនុវត្តរបបសន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តទាំងមូល ស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ លើការងារគ្រប់គ្រងសុវត្ថិភាព តាមរយៈការលួចចូល មករស់នៅដោយខុសច្បាប់ នៅតាមទីតាំងរស់នៅប្រមូលផ្តុំរបស់ជនបរទេស តាមសណ្ឋាគារ ផ្ទះសំណាក់ រីសត ផ្ទះជួល ផ្ទះល្វែង និងទីតាំងកាស៊ីណូ ដើម្បីទប់ស្កាត់ និងបង្ក្រាបសកម្មភាពជួញដូរមនុស្ស ជាពិសេសបទល្មើសបច្ចេកវិទ្យា(Online Scam) ឱ្យមានប្រសិទ្ធភាពខ្ពស់។ ក្រោមគោលនយោបាយ និងឆន្ទៈដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានកំពុងអនុវត្តច្បាប់ លើករណីឆបោកតាម ប្រព័ន្ធអនឡាញ (Online Scam) ដោយឃាត់ខ្លួនឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធ បញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោស និងអនុវត្តនីតិវិធី បណ្ដេញចេញទៅប្រទេសកំណើតវិញ៕ 拜林省聯合執法部門包圍邊境附近偏遠山區涉嫌網路詐騙地點 (拜林):2026年6月3日,根據拜林省省長和省行政統一指揮部主任的直接指示,聯合執法部門包圍了邊境附近偏遠山區涉嫌網路詐騙地點,以加強全省社會安全,打擊網路詐騙活動。 省行政統一指揮部正在全省範圍內開展對人員密集或疑似犯罪場所的檢查整治行動,並在主要國道上設立檢查站,旨在根據省政府的必要措施,加強全省社會安全和公共秩序的落實。此行動重點在於非法闖入外國人聚集場所(如飯店、賓館、度假村、出租房屋、公寓和賭場等)的安全管理,有效預防和打擊人口販運活動,特別是網路詐騙。 在柬埔寨王國政府的政策和明確領導下,以普密蓬·阿杜德國王陛下為首相,柬埔寨正在通過逮捕犯罪分子和涉案人員,將他們送上法庭接受懲罰,並實施遣返程序將他們遣返回國,來執行打擊網絡詐騙的法律。

ជនសង្ស័យ ក្រុមឆបោកស្កែមអនឡាញប្រមាណជាង ១០នាក់ ត្រូវបានកម្លាំងចម្រុះខេត្តបន្ទាយមានជ័យ បង្ក្រាបបាននៅទីតាំង ស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២៦ នេះ។ 2026年6月3日,班迭棉吉省警队在班迭棉吉省波贝市奥克罗夫乡奥克罗夫村抓获了10多名网络诈骗团伙嫌疑人。

មុននេះបន្តិច! -កម្លាំងសមត្ថកិច្ចចម្រុះ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យ អគារ មួយកន្លែង (សង្ស័យមានជនជាតិរស់នៅទីនោះ និង លបលួចប្រព្រឹត្តបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ (នៅម្តុំក្រោយអគារថ្មីភូមិអូរជ្រៅសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ)នៅថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២៦។ នេះគឺជាទីតាំងទី២ដែលសម្ថកិច្ចកំពុងឡោមព័ទ្ធ។ 稍早些! ——波贝市和班迭棉吉省联合警队对一栋建筑进行了检查(怀疑有少数民族人士居住于此,并秘密进行网络诈骗)。 (位于班迭棉吉省波贝市奥克罗夫乡奥克罗夫村新建筑后方区域)2026年6月3日。 这是警方目前正在围堵的第二个地点。

កម្លាំង​នគរបាល​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ ​ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេ
+8
កម្លាំង​នគរបាល​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ ​ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ នៅចំណុច​វីឡា​ជួល​ នៅ​ក្រុង​បាវិត។ ខេត្តស្វាយរៀង÷ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញស្គេមនៅទូទាំងខេត្តស្វាយរៀង កាលថ្ងៃទី០១ ខែ​មិថុនា​ ឆ្នាំ​២០២៦​ លោក​វរសេនីយ៍ឯក​ គឹម​ ឡៃ​ ស្នង​ការ​រង​នគរបាល​ខេត្ត​ បាន​ដឹកនាំ​កម្លាំង​នគរបាល​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​ព្រហ្ម​ទណ្ឌ​ក្រសួង​មហាផ្ទៃ​ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត​ ដោយមានការសម្របសម្រួលពីលោក​ ដូរ៉ា​ អង្គ​ប្រទាន ព្រះរាជអាជ្ញារង នៃ​អយ្យការ​អមសាលាដំបូងខេត្ត ចុះ​ស្រាវជ្រាវ​ និងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ នៅចំណុច​ផ្ទះ​វីឡា​ជួល ស្ថិតក្នុងភូមិបាវិតលេី សង្កាត់បាវិត ក្រុងបាវិត​ ដោយ​ឃាត់​ខ្លួន​មនុស្ស​ក្នុង​រង្វង់​ប្រតិបត្តិការ​ចំនួន ០៩នាក់ ស្រី ០៣នាក់ (ជនជាតិ​វៀតណាម​ ០៨នាក់​ ស្រី​ ០៣នាក់,​ ជនជាតិ​ចិន​ ០១នាក់​ ប្រុស)។ ដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន÷កំព្យូទ័រលើតុ All-In-One ,​ ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯ​ទីតាំង​ប្រព្រឹត្តិ​បទ​ល្មើស​បានក្រុមការ​ងារបិទ​សុីល​ បិទ​ទីតាំង​បណ្ដោះអាសន្ន​។ 柴楨省警察局警方搗毀了巴維市一處出租別墅內涉嫌網路詐騙的窩點。 柴楨省:根據國家警察總監薩爾·特上將閣下和柴楨省省長彭波薩閣下於2026年6月1日下令在柴楨省開展打擊網絡詐騙的專項行動,柴楨省副警察局長金萊上校率領柴楨省警察局警力,聯合內政部刑事司和巴維市行政聯合指揮部,並在省檢察院副檢察官多拉·昂坤先生的協調下,對巴維市巴維分區巴維萊村一處出租別墅內涉嫌網絡詐騙的窩點進行了調查和搗毀。行動中拘留了9人,其中3人為女性(8名越南人,3名女性,1名中國公民,1名男性)。 繳獲了與犯罪相關的物品,包括一台一體式桌上型電腦、一部手機和其他一些設備。 目前,有關部門正在對嫌疑人和證據進行取證,並將移送省級法院進行司法程序。犯罪現場已被專案組封鎖並暫時關閉。