es
Feedback
គំនិតខ្ញុំ (Sothy Pagna Official )

គំនិតខ្ញុំ (Sothy Pagna Official )

Ir al canal en Telegram

ចែករំលែកបទពិសោធន៍ ចំណេះដឹង គំនិត និងទទួលយកមតិយោបល់ថ្មីៗ🙏❤️

Mostrar más
El país no está especificadoLa categoría no está especificada
748
Suscriptores
+524 horas
+287 días
+15930 días
Archivo de publicaciones
ការប្រឹងប្រែងរមែងទទួលបានផ្លែផ្កា ❤️🙏
+2
ការប្រឹងប្រែងរមែងទទួលបានផ្លែផ្កា ❤️🙏

ជាតិត្រូវការពារ ទំពាំងត្រូវតែដាំ ក្មួយភៀសសឹកមកពីបន្ទាយមានជ័យ
ជាតិត្រូវការពារ ទំពាំងត្រូវតែដាំ ក្មួយភៀសសឹកមកពីបន្ទាយមានជ័យ

ខ្មែរតែមួយ #សាមគ្គី
+4
ខ្មែរតែមួយ #សាមគ្គី

សូមអរគុណ សម្រាប់ទឹកចិត្តពុកម៉ែបងប្អូនទាំងអស់គ្នា https://www.facebook.com/share/v/1CuRkN1sZg/?mibextid=wwXIfr
សូមអរគុណ សម្រាប់ទឹកចិត្តពុកម៉ែបងប្អូនទាំងអស់គ្នា https://www.facebook.com/share/v/1CuRkN1sZg/?mibextid=wwXIfr

សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីកងកម្លាំងយោធាថៃបើកការបាញ់ប្រហារមកលើកងកម្លាំងរបស់កម្ពុជា នៅយោធភូមិភាគទី
+1
សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីកងកម្លាំងយោធាថៃបើកការបាញ់ប្រហារមកលើកងកម្លាំងរបស់កម្ពុជា នៅយោធភូមិភាគទី៥ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ កងកម្លាំងកម្ពុជាមិនបានធ្វើការបាញ់តបតឡើយ និងកំពុងបន្តតាមដានលើការវិវត្តនៃស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។ Summarized timeline of the situation along the Cambodia-Thailand border concerning the attack initiated by the Thai military forces on the Cambodian forces at Military Region 5 on December 8, 2025: The Cambodian armed forces did not retaliate at all and continue to vigilantly monitor the situation along the Cambodia-Thailand border with utmost caution. Cambodia is firmly committed to respecting and implementing the terms of the Ceasefire Agreement, the Joint Declaration between Cambodia and Thailand, as well as all agreements previously reached by both parties with the highest sense of responsibility and goodwill. Rather than resorting to acts of aggression or the use of force, Cambodia firmly adheres to resolving disputes through peaceful means in accordance with international law, the existing treaties, conventions and agreements, so as to seek solution that is just, fair, long-lasting, and in compliance with the international law. ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

ប្រជាជនកម្ពុជាខ្ញុំអើយ 🇰🇭🇰🇭🇰🇭 #PRAYFORCAMBODIA #CambodiaNeedsPeace #cambodianeedpeace #SaveCambodia #Thailandopenfire #
ប្រជាជនកម្ពុជាខ្ញុំអើយ 🇰🇭🇰🇭🇰🇭 #PRAYFORCAMBODIA #CambodiaNeedsPeace #cambodianeedpeace #SaveCambodia #Thailandopenfire #ThailandStartedTheWar #JusticeForCambodia

វេទិកា ចែករំលែបទពិសោធន៍នៃ​ការ​ប្រឡងប្រជែង​សិស្ស​មន្ត្រី​ក្រមការ​​ និង​តិចនិច​​​មេីល​ឯកសារ​ត្រៀម​ប្រឡង​ ចែករំលែក​បទពិសោធន៍នៃ​ក
វេទិកា ចែករំលែបទពិសោធន៍នៃ​ការ​ប្រឡងប្រជែង​សិស្ស​មន្ត្រី​ក្រមការ​​ និង​តិចនិច​​​មេីល​ឯកសារ​ត្រៀម​ប្រឡង​ ចែករំលែក​បទពិសោធន៍នៃ​ការ​ប្រឡងប្រជែង​សិស្ស​មន្ត្រី​ក្រមការ​​ និង​តិចនិច​​​មេីល​ឯកសារ​ត្រៀម​ប្រឡង​ ព្រហស្បតិ៍ 4 ធ្នូ · វេលា 8:00 PM ចូលរួម Google Meet តាមតំណលីង៖ https://meet.google.com/tmq-mnxr-cao ចូលរួមដោយសេរីទាំងអស់គ្នា

ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ សម័យប្រឡងថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០២៤
+3
ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ សម័យប្រឡងថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល ចាប់ពីម៉ោង ១២:០០នាទី ដល់ម៉ោង ១៨:០០នាទី។ បេក្ខជនត្រូវប្រឡងប្រជែងលើវិញ្ញាសាចំនួនបី៖ 👉 វិញ្ញាសាទី១៖ ជំនាញ/បច្ចេកទេស រយៈពេល ២ម៉ោង ចាប់ពីម៉ោង ១២:០០នាទី ដល់ ១៤:០០នាទី 👉 វិញ្ញាសាទី២៖ ភាសាអង់គ្លេស រយៈពេល ១ម៉ោង ចាប់ពីម៉ោង ១៥:០០នាទី ដល់ ១៦:០០នាទី 👉 វិញ្ញាសាទី៣៖ សំណួរពហុចម្លើយ រយៈពេល ១ម៉ោង ចាប់ពីម៉ោង ១៧:០០នាទី ដល់ ១៨:០០នាទី តេឡេក្រាម @ChhengSarey

គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការនឹងរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រី
+4
គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការនឹងរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល ដើម្បីផ្តល់ក្របខ័ណ្ឌជូនរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចំនួន ២០៥កន្លែង។ 👉 សាធារណជនអាចបំពេញព័ត៌មាន សុំសិទ្ធិប្រឡងប្រជែង ចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី ជាកំហិត តាមរយៈ QR Code ឬ https://go.gov.kh/era/mcskkr 👉 សម្រាប់សាធារណជនដែលមានបំណងដាក់ពាក្យចូលរួមប្រឡងប្រជែង សូមអានព័ត៌មានលម្អិតក្នុងសេចក្តីជូនដំណឹង និងតារាងឧបសម្ព័ន្ធដែលមានជូនភ្ជាប់ខាងក្រោម។ ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការប្រឡង សូមភ្ជាប់ជាមួយបណ្តាញផ្សព្វផ្សាយផ្លូវការនានារបស់ក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖ 👉 បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ» ១.Telegram (https://mcsuat.mcs.gov.kh/) ២.Facebook (https://www.facebook.com/CivilServiceCambodia) 👉 បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ» ១.Telegram (https://t.me/CivilServiceNews31) ២.Facebook (https://www.facebook.com/Civil.Service.News)

គេមកហើយ

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រក
សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃនេះថា៖ វេលាម៉ោងប្រមាណ ១៥:៥០នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលយោងតាមព័ត៌មានបឋមពីអាជ្ញាធរមូលដ្ឋាន ករណីនេះបង្កការរបួសជនស៊ីវិលចំនួន ៥រូប។ ការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃបានរំលោភបំពានលើ ”សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។ ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រម ព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។ កម្ពុជាប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរសម្រេចបានកន្លងមក ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ថ្ងៃពុធ ៧រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

សេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា STATEMENT OF THE MINISTRY OF FOREIN
+1
សេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា STATEMENT OF THE MINISTRY OF FOREIN AFFAIRS AND INTERNATIONAL COOPERATION OF THE KINGDOM OF CAMBODIA បណ្តាញសង្គមផ្លូវការ៖ https://spokespersonforstpm.taplink.ws 🌐 Facebook 🌐 X (Twitter) 🌐 YouTube 🌐 Tiktok 🌐 Telegram 🌐 Instagram Join ឆាណែលតេលេក្រាមក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី #hunmanet #Cambodia #spstpm #spokespersonforstpm

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធ
សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នាពេលខាងមុខនេះ កម្ពុជានិងថៃនឹងអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី២ នៃដំណាក់កាលទី១ ស្របតាមផែនការសកម្មភាពដែលត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៉ីង មេបញ្ជាការកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ ភាគីទាំងពីរបានអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី១ នៃដំណាក់កាលទី១ ដោយជោគជ័យនៅក្រោមការសង្កេត និងផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥។ កម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីថៃដើម្បីធានាថា ផែនការសកម្មភាពនេះនឹងត្រូវបានអនុវត្តឱ្យបានពេញលេញ ត្រឹមត្រូវ មានប្រសិទ្ធភាព និងប្រកបដោយតម្លាភាព។ សូមរំឭកថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) និងឯកភាពគ្នាលើផែនការជាក់លាក់ ក្នុងការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងតាមដំណាក់កាល នៅក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ AOT សំដៅរួមគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធា។ ការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១នេះ ត្រូវធ្វើឡើងចំនួន ០៣ (បី) លើក គឺចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន។ ថ្ងៃព្រហស្បតិ៍ ១រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ Press Release Unofficial Translation Her Excellency Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, would like to inform the public, as well as national and international media outlets, as follows: On the upcoming November 8, 2025, Cambodia and Thailand will implement the 2nd stage of the 1st phase of the removal of heavy and destructive weapons and equipment, according to the action plan signed by Lieutenant General Pov Heng, the commander of the Military Region 4 of the Kingdom of Cambodia, and Major General Virakyuth Raksing, the Commander of the 2nd Army Area of the Kingdom of Thailand, on October 31, 2025. Both parties had successfully carried out the 1st stage of the removal of heavy and destructive weapons and equipment in phase 1, under the observation and verification of the ASEAN Observer Team (AOT) on November 1, 2025. Cambodia will continue to work closely with Thailand to ensure that this action plan is fully and effectively implemented with accuracy and transparency. It is important to recall that on October 31, 2025, the 4th Military Region of Cambodia and the 2nd Army Area of Thailand held a special meeting of the Cambodia-Thailand Regional Border Committee (RBC). In this meeting, both parties agreed upon a concrete plan for the phased removal of heavy and destructive weapons and equipment under the observation and verification of the AOT, with the joint objective of de-escalating military tension. The 1st phase of the removal of heavy and destructive weapons and equipment is to be carried out in 3 stages, starting from November 1 to November 21, 2025. Based on the above information, the public, both national and international media outlets, are advised to be informed accordingly. November 6, 2025 ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

ត្រូវការជ្រើសរើសកម្មករ ចំនួន៣៥នាក់ ស្រីចំនួន១៥នាក់
ត្រូវការជ្រើសរើសកម្មករ ចំនួន៣៥នាក់ ស្រីចំនួន១៥នាក់

សម្រាប់ប្អូនៗដែលទើបប្រឡងចប់ ទើបបានសម្រេចជំហានដំបូង នៅច្រើនជំហ៊ានទៀត តស៊ូ ពុះពារ គ្មានអ្វីបានមកដោយមិនខំប្រឹងប្រែងឡើយ បើចង់បានផ្លែស្វាយហូប ទាល់តែដាំដើមស្វាយ ពាក្យស្លោកនេះ សាមញ្ញ តែបើធៀបនឹងជីវិតជាក់ស្តែងគឺមិនងាយស្រួលទេ សូមជូនពរប្អូនៗ ជោគជ័យនៅជំហានបន្តបន្ទាប់ទៀត ❤️

អរគុណនូវទឹកចិត្តសប្បុរស របស់សប្បុរសជនគ្រប់គ្នា ដែលបានជួយឧបត្ថម្ភដល់ប្អូនប្រុស ហ៊ល សុវ៉ាន់ដេត ដែលទទួលបាននិទ្ទេស A ហើយមានជីវភាព
+8
អរគុណនូវទឹកចិត្តសប្បុរស របស់សប្បុរសជនគ្រប់គ្នា ដែលបានជួយឧបត្ថម្ភដល់ប្អូនប្រុស ហ៊ល សុវ៉ាន់ដេត ដែលទទួលបាននិទ្ទេស A ហើយមានជីវភាពខ្វះខាតខ្លាំង ពិបាកក្នុងការបន្តការសិក្សា ❤️🙏 ពីខ្ញុំបាទ សុទ្ធី បញ្ញា