cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

ឆានែលផ្លូវការរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សម្រាប់ផ្សព្វផ្សាយព័ត៌មានទូទៅ។

Show more
Advertising posts
1 066
Subscribers
+124 hours
+177 days
+4630 days
Posts Archive
ព្រះសាក្យវង្ស បណ្ឌិត សុីម សារ៉ាន និងព្រះចរណវិជ្ជា ចេម វីរ: ព្រះសាកលវិទ្យាធិការរង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដឹកនាំ ព្រះមន្ត្រីសង្ឃ មន្ត្រីរាជការ និងបុគ្គលិក នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ព្រមទាំងព្រះមន្ត្រីសង្ឃ និងសហការី តំណាងព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង និមន្ត/អញ្ជើញ ចូលរួមអបអរសារទរ ចំពោះសម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត សម្តេចព្រះ សាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះបាឡាត់គណ រាជធានីភ្នំពេញ ក្នុងវរោកាស នៃកម្មវិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្ដេចព្រះចៅអធិការ និងព្រះមន្រ្តីសង្ឃ វត្តឧណ្ណាលោម ។ សូមប្រគេនពរសម្តេចជាអម្ចាស់ និងព្រះមន្ត្រីសង្ឃ ប្រកបដោយសុខភាពល្អបរិបូណ៌ ដើម្បីដឹកនាំវត្តឧណ្ណាលោម ═══✥✥═══ ថ្ងៃពុធ ៥ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ PHOTOS: https://t.me/SBU_photo
Show all...
👍 1
កិច្ចប្រជុំស្តីពី​ និស្សិតរបស់​ ព.ស.ស​ អនុគណៈកម្មការ​ សន្តិសុខ​ និងសណ្តាប់ធ្នាប់​ ក្នុងកម្មវិធីស្រង់ព្រះសុគន្ធវារី ប្រគេនសម្តេចព្រះចៅអធិការ និងមន្ត្រីសង្ឃវត្តឧណ្ណាលោម។ ក្រោមការដឹកនាំរបស់លោក ព្រឿន សុវង្ស ប្រធានការិយាល័យរដ្ឋបាលនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។ ═══✥✥═══ ថ្ងៃអង្គារ ៤ កើត ខែអាសាឍ ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ PHOTOS: https://t.me/SBU_photo
Show all...
អបអរសាទរបុណ្យ «រុក្ខទិវា» ០៩ កក្កដា ឆ្នាំ២០២៤ បុណ្យ«រុក្ខទិវា»ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងអោយប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីបណ្តុះគំនិតថែរក្សា ការពារ និងគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិរបស់ប្រទេស។ សូមចូលរួមស្រឡាញ់ថែរក្សាការពារព្រៃឈើ នឹងចូលរួមដាំដុះ កូនឈើថែរក្សាការពារបរិស្ថានធម្មជាតិឲ្យបានគង់វង្សនៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍ ដល់ការរស់នៅរបស់ខ្លួនយើងផង សហគមន៍យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទផង ព្រមទាំងប្រព័ន្ធជីវៈចម្រុះជាច្រើនផងដែដែលជាសម្បត្តិរបស់មនុស្សជាតិនៅគ្រប់ជំនាន់៕
Show all...
3
Photo unavailableShow in Telegram
សេចក្ដីប្រគេន-ជូនដំណឹង ................................................. ថ្ងៃចន្ទ ៣ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤
Show all...
1
សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និមន្ត សម្ដែងព្រះធម៌អប់រំចិត្តនិងសមាធិតាំងចិត្តនៅរាជបណ្ឌិតសភានគរបាលកម្ពុជា ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ............................................. ថ្ងៃចន្ទ ៣ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤
Show all...
5
Photo unavailableShow in Telegram
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ អបអរសាទរខួបលើកទី៧ នៃការដាក់បញ្ចូល «តំបន់អតីតរាជធានីឥសានបុរៈប្រាសាទសំបូរព្រៃគុក» របស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក (០៨ កក្កដា ២០១៧ - ០៨ កក្កដា ២០២៤) «ប្រាសាទសំបូរព្រៃគុក» ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាការបេតិកភណ្ឌពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ ប្រទេសជាសមាជិក និង២១ប្រទេស ជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេច អនុម័តបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង៩៖៤០នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ។
Show all...
👍 2
Photo unavailableShow in Telegram
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សូមចូលរួមអបអរសាទរខួបលើកទី១៦ នៃការដាក់បញ្ចូលតំបន់ដ៏ពិសិដ្ឋ «ប្រាសាទព្រះវិហារ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ (០៧ កក្កដា ២០០៨ - ០៧ កក្កដា ២០២៤) ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ ជាខួប ១៦ឆ្នាំ នៃការដាក់បញ្ចូលតំបន់ដ៏ពិសិដ្ឋ «ប្រាសាទព្រះវិហារ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ព្រឹត្តិការណ៍ដែលកើតឡើង កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ នៅក្នុងកិច្ចប្រជុំលើកទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ក្នុងប្រទេសកាណាដា ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ បើគិតចាប់តាំងពីកម្ពុជា ទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះ ក្រោយឈ្នះក្តីលើប្រទេសថៃ នៅតុលាការអន្តរជាតិ ក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ═══✥✥═══ បណ្តាញសង្គមផ្លូវការរបស់ ព.ស.ស. ៖ => គេហទំព័រហ្វេកប៊ុកផ្លូវការ សម្រាប់ព័ត៌មានទូទៅ ៖ https://www.facebook.com/SBU.officail => តេឡេក្រាមផ្លូវការ សម្រាប់ព័ត៌មានទូទៅ ៖ https://t.me/SBU_Mc09 => តេឡេក្រាមផ្លូវការ សម្រាប់កម្រងរូបភាពនានា ៖ https://t.me/SBU_photo => ក្រុមតេឡេក្រាមផ្លូវការ សម្រាប់ព័ត៌មានទាំង៣សាខា ៖ https://t.me/PSBU168
Show all...
👍 1
ពិធីប្រគេន-ប្រគល់ វិញ្ញាបនបត្រជំនាញកុំព្យូទ័រ ដល់សមណនិស្សិត-និស្សិត នៃមជ្ឈបណ្ឌលព័ត៌មានវិទ្យា ព.ស.ស ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់: សម្ដេចព្រមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងលោក Vijay Shankar Prasad លេខាទី២ និងជាប្រធានគ្រប់គ្រងរដ្ឋបាល និងហិរញ្ញវត្ថុ នៃស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា។ Certificate Awarding Ceremony For monks and lay students of the SBU IT center Presided over by his Eminence, Dr. Yon Seng Yeath, Rector Mr. Vijay Shankar Prasad, second secretary and Head of Chancery, Embassy of the Republic of India to the Kingdom of Cambodia. ═══✥✥═══ ថ្ងៃសុក្រ ១៤ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ PHOTOS: https://t.me/SBU_photo
Show all...
👍 2
កិច្ចប្រជុំស្តីពីដំណើទស្សនកិច្ចសិក្សារបស់សមណនិស្សិត និស្សិតឆ្នាំទី៤ ក្រោមព្រះអធិបតីភាព÷ ព្រះធម្មឃោសាចារ្យ ជួន សាវឿន ព្រះសាកលវិទ្យាធិការរង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានដឹកនាំសាខាគោលព្រមទាំងសាខាទាំងពីរ ព្រះតេជគុណ ព្រះសាកលវិទ្យាធិការរង ព្រឹទ្ធបុរស និងប្រធានការិយាល័យទាំងអស់ ក្នុងកិច្ចប្រជុំ ═══✥✥═══ ថ្ងៃសុក្រ ១៤ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ PHOTOS: https://t.me/SBU_photo
Show all...
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.