cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

HENG Sour

Show more
Advertising posts
52 666
Subscribers
+4624 hours
+177 days
+6030 days
Posts Archive
05:47
Video unavailableShow in Telegram
ឯកឧត្តម ហេង សួរ អញ្ជើញផ្សព្វផ្សាយកម្មវិធីថ្នាក់ជាតិស្តីពី «ការអនុវត្តរបបសន្តិសុខសង្គម និងកម្មវិធីបណ្តុះបណ្តាលជំនាញ» ជូនមន្ត្រីរាជការខេត្តកំពង់ឆ្នាំង។ #MLVT #HENGSour #TVET #បសស #NssfCambodia
Show all...
News for facebook page 2024-07-11.mp4357.93 MB
59🥰 8🙏 5👍 2
03:19
Video unavailableShow in Telegram
បទ ៖ អត្ថប្រយោជន៍ ប.ស.ស. -  ទំនុកច្រៀង៖ MLVT-NSSF -  លំនាំបទ ៖ តន្ត្រីឆ្លងឆ្លើយ -  សម្រួលតន្ត្រីឡើងវិញ ៖ ថន ថាក់ -  ច្រៀងដោយ ៖ ពិន ស្រីពេជ្យ-តេវ៉ូ -  ផលិត MV៖ ប.ស.ស. #MLVT #HENGSour #បសស #NssfCambodia
Show all...
អត្ថប្រយោជន៍ប.ស.ស. 4K V01.mp41178.21 MB
67👍 2🥰 1
Photo unavailableShow in Telegram
អបអរសាទរ ទិវាប្រជាជនពិភពលោក លើកទី៣៥ ១១ កក្កដា ១៩៨៩ - ១១ កក្កដា ២០២៤ #MLVT #HENGSour
Show all...
75👍 2🥰 2
ឯកឧត្តម ហេង សួរ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង (កំពង់ឆ្នាំង)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្នុងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង។ ការសំណេះសំណាលនេះ គឺក្រោយការអញ្ជើញចូលរួមផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ”នៅសាលាខេត្តកំពង់ឆ្នាំង៕ #MLVT #HENGSour
Show all...
74🙏 11🥰 8👍 4😘 4
ឯកឧត្តម ហេង សួរ អញ្ជើញផ្សព្វផ្សាយកម្មវិធីថ្នាក់ជាតិស្តីពី «ការអនុវត្តរបបសន្តិសុខសង្គម និងកម្មវិធីបណ្តុះបណ្តាលជំនាញ» ជូនមន្ត្រីរាជការខេត្តកំពង់ឆ្នាំង (កំពង់ឆ្នាំង)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសាមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស” ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” នៅខេត្តកំពង់ឆ្នាំង។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាការដាក់ចេញនូវកម្មវិធីថ្នាក់ជាតិស្តីពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និង កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ គឺជាគោលនយោបាយសំខាន់២ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលដើម្បីជំរុញឱ្យប្រជាពលរដ្ឋទទួលបានការថែទាំសុខភាពកាន់តែប្រសើរ និងមានវិសាលភាពគ្របដណ្តប់យ៉ាងទូលំទូលាយ រួមទាំងការផ្តល់ជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋក្នុងគោលបំណងបង្កើតឱ្យពលរដ្ឋមានការងារសមរម្យនិងជីវភាពកាន់តែប្រសើរ។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា មានតែក្នុងអាណត្តិរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតីប៉ុណ្ណោះដែលការផ្តល់របបសន្តិសុខសង្គមដែលមានទាំង៣របប គឺរបបថែទាំសុខភាព របបហានិភ័យការងារ និងរបបសោធននិវត្តត្រូវបានផ្តល់ជូនប្រជាពលរដ្ឋទាំងមន្ត្រីរាជការ និងពលរដ្ឋក្នុងវិស័យឯកជន។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីអត្ថប្រយោជន៍នៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនក្រុមគ្រួសារក្រីក្រ និងងាយរងហានិភ័យដែលនឹងទទួលបានការបណ្តុះបណ្តាលដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមចំនួន២៨ម៉ឺនរៀលក្នុងមួយខែជាមួយនឹងភាពបត់បែននៃកាលវិភាគសិក្សាដែលមានចំនួនរហូតទៅដល់៧វេន ហើយរាជរដ្ឋាភិបាលធានាផ្តល់ការងារធ្វើដែលមានប្រាក់ឈ្នួលសមរម្យ។ ដើម្បីឱ្យកម្មវិធីទាំងពីរនេះជោគជ័យ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់មន្ត្រីសាធារណៈគ្រប់លំដាប់ថ្នាក់ជំរុញការផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃកម្មវិធីទាំងពីរទៅកាន់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននិងគ្រប់មុខសញ្ញាឱ្យបានយល់ពីកម្មវិធីរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញក្នុងគោលបំណងបង្កើនជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ និងកាត់បន្ថយនូវការចំណាយរបស់ប្រជាពលរដ្ឋដែលជាការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕ #MLVT #HENGSour #TVET #បសស #NssfCambodia
Show all...
66🙏 14🥰 7👍 2😘 2
31🙏 5👏 1
02:42
Video unavailableShow in Telegram
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន(JBAC) ចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការចុះកម្មសិក្សា។ #MLVT #HENGSour #TVET
Show all...
News for facebook page 2024-07-09.mp4247.26 MB
62🙏 7🥰 3
02:11
Video unavailableShow in Telegram
ស្អែកនេះ យុវជន សិស្ស/និសិ្សត និងអ្នកស្វែងរកការងារ កុំភ្លេចយក CV មកដាក់ពាក្យសម្ភាសការងារភ្លាមៗ នៅក្នុងវេទិកាការងារ ដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA), ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ នៅក្នុងវេទិកាការងារមួយថ្ងៃពេញនេះ ក្រុមហ៊ុនធំៗចំនួន ១២ នឹងផ្តល់ឱកាសការងារសរុប ៧២១ កន្លែង នៅក្នុងបរិវេណវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៥ ល្ងាច។ ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ NEA តាមរយៈលេខ ០១២ ៩០៦ ៦៦៤ / ០១៦ ៧៨៦ ៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer) ៕ #MLVT #HENGSour #NEA #UYFC
Show all...
VIDEO Promote VETIKA 11-07-2024 with Thumnil_Telegram Revise.mp4304.10 MB
68🙏 7🥰 2
កម្មវិធី១.៥លាន៖ យុវតី សៅ យ៉ារ៉េត មិននឹកស្មានថាអ្នកបោះបង់ការសិក្សាចោលតាំងពីក្មេងអាចមានឱកាសរៀនជំនាញបានដែរ (ភ្នំពេញ)៖កញ្ញា សៅ យ៉ារ៉េត សិក្ខាកាមកំពុងសិក្សាក្នុង កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ជំនាញរចនាក្រាហ្វិកដោយកុំព្យទ័រ បានបង្ហាញការសប្បាយចិត្តពេលបានចូលរៀនជំនាញមួយនេះ ដោយកញ្ញាមិននឹកស្មានថា អ្នកបោះបង់ការសិក្សាចោលតាំងពីក្មេង អាយុច្រើនហើយ ក៏នៅតែអាចចូលរៀនជំនាញបានដែរ។ កញ្ញានិយាយថា៖«ខ្ញុំរំភើបចិត្ត ព្រោះអត់នឹកស្មានថាមានសាលាបង្រៀនអត់យកលុយ ហើយយើងឈប់រៀនច្រើនឆ្នាំ ដប់ម្ភៃឆ្នាំក៏អាចចូលរៀនបាន អាយុច្រើនក៏អាចចូលរៀនបាន។ហើយខ្ញុំសង្ឃឹមថាខំរៀនទៅ នឹងមានសមត្ថភាពធ្វើការរកលុយដោយមិនប្រើកម្លាំងដូចគេ។» សិក្ខាកាមរូបនេះប្រាប់ថា អ្នកដែលបានឈប់រៀនច្រើនឆ្នាំ និងអត់មានលុយរៀនបន្តជាដើម កុំមានការព្រួយបារម្ភ អាចទៅចុះឈ្មោះចូលរៀនក្នុង កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃបាន។ បរិយាកាសនៃការសិក្សារៀនសូត្រមានផាសុខភាពល្អ គ្រូបង្រៀនមានការយកចិត្តទុកដាក់ខ្ពស់ ធ្វើឱ្យឆាប់យល់ឆាប់ចេះ និងមានទំនុកចិត្ត។ កញ្ញាប្រាប់បន្ថែមថា ការរៀនជំនាញកុំមានការបារម្ភថា ខ្លួនមិនចេះហើយរៀនមិនទាន់គេនោះ ព្រោះគ្រូបង្រៀនមានវិធីសាស្ត្រពន្យល់ឱ្យសិស្សចាប់បានចំណេះជំនាញតាំងពីដំបូង ដូចៗគ្នា។ ជាមួយគ្នានេះ កញ្ញាក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដទៃទៀត ដែលគ្មានលទ្ធភាពបន្តការសិក្សា ឬបានបោះបង់ចោលការសិក្សាច្រើនឆ្នាំ ទោះមានអាយុច្រើនក៏ដោយ អាចស្វែងរកការចុះឈ្មោះចូលរៀននៅតាមសាលាបង្រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ទូទាំងរាជធានី-ខេត្ត។ បើតាមការលើកឡើងរបស់ កញ្ញា សៅ យ៉ារ៉េត ស្របពេលប្រទេសជាតិកំពុងតែមានការអភិវឌ្ឍឥតឈប់ឈរ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈក៏មិនត្រូវនៅស្ងៀមដែរ គួរតែធ្វើការអភិវឌ្ឍខ្លួនធ្វើយ៉ាងណាឱ្យដើរទាន់សម័យកាល យ៉ាងហោចណាស់ក៏ត្រូវមានចំណេះជំនាញមួយពិតប្រាកដក្នុងជីវិត ដែលអាចទៅធ្វើការងារបាននៅគ្រប់ទីកន្លែង៕ #MLVT #HENGSour #TVET
Show all...
71🙏 13🥰 3😘 3👍 2👏 2
Photo unavailableShow in Telegram
ក្រសួងការងារ និងសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន(JBAC) ចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការចុះកម្មសិក្សា (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយលោក FUKUHARA KOJI ប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន(JBAC) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការចុះកម្មសិក្សាក្នុងគោលបំណងគាំទ្រលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ ការចុះអនុស្សរណៈដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ មានគោលបំណងក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញ បង្កើនសមត្ថភាព និងការផ្លាស់ប្តូរជំនាញក្នុងទិសដៅដើម្បីបង្កើនផលិតភាពការងារដល់កម្លាំងពលកម្មដែលជាយុវជនពេញកម្លាំងរបស់កម្ពុជា រួមទាំងយុវជនគោលដៅដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដើម្បីអាចទទួលបានការងារដែលមានស្ថេរភាព និងមានប្រាក់ចំណូលសមរម្យ។ កិច្ចសហប្រត្តិបត្តិការរវាងភាគីទាំងពីនេះ ក៏នឹងផ្តល់វិសាលភាពធំទូលាយលើការអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យដោយនឹងផ្តោតលើសកម្មភាពសំខាន់ៗដូចជាការធ្វើសិក្ខាសាលា ការចុះកម្មសិក្សារបស់សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងសកម្មភាពសំខាន់ៗផ្សេងទៀតដែលជាគុណប្រយោជន៍សម្រាប់ការពង្រឹងសមត្ថភាព ផលិតភាពដើម្បីបម្រើទីផ្សារការងារនៅកម្ពុជា។ លោក FUKUHARA KOJI ប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន(JBAC) បានលើកឡើងថា ការចុះអនុស្សរណៈនេះនឹងបើកផ្លូវឱ្យមានការចុះកម្មសិក្សាពីសិក្ខាកាមជំនាញនៅក្រុមហ៊ុនជប៉ុនដែលមានវត្តមាននៅកម្ពុជាដែលជាយន្តការពង្រឹងសមត្ថភាព និងការក្របជញ្ជក់ចំណេះជំនាញពីក្រុមហ៊ុនជប៉ុន។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា ការចុះកម្មសិក្សានេះ គឺមិនត្រឹមតែជាការបណ្តុះបណ្តាលសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរៀនសូត្រពីបរិយាកាសក្នុងកន្លែងការងារបន្ទាប់ពីកាសិក្សាក្នុងសាលាផងដែរ។ ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យសហគ្រិនជប៉ុនបញ្ជូនបុគ្គលិកចូលវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដើម្បីបង្កើនផលិតភាពការងារជាមួយនឹងកាលវិភាគដែលមានភាពបត់បែនក្នុងកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលដោយឥតគិតថ្លៃ។ ការចុះអនុស្សរណៈរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុននាពេលនេះ គឺជាការចុះអនុស្សរណៈថ្មីមួយបន្ថែមទៀតបន្ទាប់ពីក្រសួងការងារ បានចុះអនុស្សរណៈជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជកចំនួន១៧ស្ថាប័នកាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅដើម្បីផ្តល់ឱកាសយុវជនកម្ពុជាដែលបានសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ អាចចូលធ្វើការដើម្បីដកស្រង់បទពិសោធន៍ជាក់ស្តែងបានដោយពិតប្រាកដ៕ #MLVT #HENGSour
Show all...
57🙏 12👍 4🥰 3
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាគមពាណិជ្ជកម្មកម្ពុជាជប៉ុន(JBAC) ចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើការហាត់ការ និងកម្មសិក្សា ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ រៀបចំឡើងនៅទីស្តីការក្រសួង, នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ #MLVT #HENGSour #TVET
Show all...
64👍 5🙏 4🥰 3
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.