8 893
订阅者
+224 小时
-17 天
-3430 天
帖子存档
+2
អគ្គិសនីកម្ពុជាប្រកាសជ្រើសរើសមន្រ្តីជាប់កិច្ចសន្យាចំនួន ៣៨រូប ទទួលបានប្រាក់បៀវត្ស 1543500៛។
អគ្គិសនីកម្ពុជាប្រកាសជ្រើសរើសមន្រ្តីជាប់កិច្ចសន្យាចំនួន ៣៨រូប ទទួលបានប្រាក់បៀវត្ស 1,543,500 ៛។
+4
📣 សេចក្ដីជូនដំណឹងស្ដីពី ការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៣ រូប ដើម្បីបម្រើការងារនៅលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមមានដូចខាងក្រោម៖
១. បុគ្គលិកផ្នែកទំនាក់ទំនងសាធារណៈ (ចំនួន ១ រូប)
២. អ្នកសម្របសម្រួលគម្រោង (ចំនួន ២ រូប)
📲សម្រាប់ព័ត៌មានអំពីការដាក់ពាក្យស្នើសុំ សូមទំនាក់ទំនងតាមរយៈសារអេឡិចត្រូនិក(E-mail) ៖ info@edf.gov.kh ។
🔴 បញ្ជាក់៖ ចាប់ផ្ដើមទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២៦ វេលាម៉ោង ១៧:0០ នាទី។
+3
“ការជ្រើសរើសសិក្ខាកាមសម្រាប់វគ្គសិក្សារយៈពេលខ្លី វគ្គទី២ ឆ្នាំ២០២៦ សិក្សាតាមប្រព័ន្ធអនឡាញ”
សាលាភូមិន្ទរដ្ឋបាលសូមជូនដំណឹងដល់មន្ត្រីរាជការស៊ីវិល យោធិន និងមន្ត្រីនគរបាលជាតិទាំងអស់មេត្តាជ្រាបថា សាលានឹងបើកការទទួលពាក្យចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលរយៈពេលខ្លី សិក្សាតាមប្រព័ន្ធអនឡាញលើកទី២ រហូតដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លើមុខវិជ្ជាឌីជីថលចាំបាច់ រយៈពេល ៤៥ម៉ោង។
*វេនសិក្សា៖
- វេនព្រឹកសម្រាប់ថ្ងៃអង្គារ ពុធ និងព្រហស្បតិ៍ ចាប់ពីម៉ោង ៨:០០ នាទី ដល់ ១១:១៥ នាទី
- វេនរសៀលសម្រាប់ថ្ងៃអង្គារ ពុធ និងព្រហស្បតិ៍ ចាប់ពីម៉ោង ១៤:00 នាទី ដល់ ១៧:១៥ នាទី
- វេនថ្ងៃសៅរ៍ និងអាទិត្យ ពេលព្រឹកចាប់ពីម៉ោង ៨:០០ នាទី ដល់ ១១:១៥ នាទី និងពេលរសៀល ចាប់ពីម៉ោង ១៤:00 នាទី ដល់ ១៧:១៥នាទី។
មន្ត្រីរាជការ យោធិននៃកងយោធពលខេមរភូមិន្ទ មន្ត្រីនគរបាលជាតិ ដែលមានបំណងចង់សិក្សាវគ្គបណ្តុះបណ្តាលខាងលើសូមចុះឈ្មោះសិក្សាតាមរយៈប្រព័ន្ធអនឡាញដោយចូលទៅកាន់គេហទំព័រ https://go.gov.kh/era/train26usict ឬតាមរយៈ QR code ខាងក្រោម ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។
*សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងទូរសព្ទ ឬតេលេក្រាម៖ ០៧៦ ៥៥៥៥ ០០៣, ០១៦ ៣៨៧ ៣៧២
*សូមចូលទៅកាន់តំណភ្ជាប់ ឬតាមរយៈ QR Code ចាប់ពីថ្ងៃជូនដំណឹងនេះ
រហូតដល់ថ្ងៃ២០ ខែកក្កដា ឆ្នាំ២០២៦។
+3
សូមជម្រាបជូនដំណឹងដល់សាធារណៈជនថា អគ្គិសនីកម្ពុជាត្រូវការជ្រើសរើស បុគ្គលិកជាប់ កិច្ចសន្យាចំនួន ៦៤រូប នៅតាមបណ្តាអង្គភាព-អគ្គិសនីខេត្ត នៃអគ្គិសនីកម្ពុជា ដូចខាងក្រោម :
#អគ្គិសនីកម្ពុជា
#សេចក្តីជូនដំណឹង គ្រឹះស្ថានបោះពុម្ពនិងចែកផ្សាយ (គ.ប.ច) សូមជម្រាបជូនដំណឹងថា គ.ប.ច ត្រូវការជ្រើសរើសនិយោជិតជាប់កិច្ចសន្យា ចំនួន ០១នាក់ ឱ្យចូលបម្រើការងារនៅការិយាល័យរៀបរៀងនិងនិពន្ធ នៃនាយកដ្ឋានអភិវឌ្ឍសៀវភៅ និងសម្ភារសិក្សា។
-ទាញយកពាក្យ៖ ttps://t.me/+7lIPZrEavdwzY2I1
-ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦
+1
🏆 ឱកាសការងារ
សេចក្ដីជូនដំណឹង
អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល កំពុងជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចំនួន ៤ រូប ដើម្បីចូលបម្រើការងារដែលមានមុខតំណែងដូចខាងក្រោម៖
- ផ្នែកធនធានមនុស្ស (Human Resource Officer)
- ផ្នែកអភិវឌ្ឍកម្មវិធីអ៊ិនធឺណិត (Full Stack Developer)
- ផ្នែកវិស្វករគ្រប់គ្រងគុណភាព (Quality Assurance Engineer)
🚀 សម្រាប់ព័ត៌មានបន្ថែម៖ សូមទាក់ទងតាមរយៈលេខទូរសព្ទ មានតេលេក្រាម +855 11 999 159 (នៅរៀងរាល់ម៉ោងការងារ)។
🔵ផុតកំណត់ការដាក់ពាក្យ៖ ថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០២៦ វេលាម៉ោង ៥:00 នាទីល្ងាច។
+1
📣ដំណឹងជ្រើសរើសបុគ្គលិក📣
ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (ទ.ជ.ប.) សូមប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ជាមន្រ្តីបញ្ជាក់ចំណាយ ចំនួន ១០ រូប។ 👩⚕️ 👨⚕️
ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ សូមមេត្តាផ្ញើCover letter និង CV របស់លោកអ្នកមកកាន់សារអេឡិចត្រូនិច npca.hr.co@gmail.com យ៉ាងយូរបំផុតត្រឹមថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៧:៣០ នាទីល្ងាច។
+5
បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា សូមជម្រាបជូន និស្សិត និងមន្ត្រីរាជការទាំងពីរភេទ មេត្តាជ្រាបថា៖ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ចាប់ផ្តើមទទួលពាក្យសុំប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី ១៤ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៩ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ✔️
👉 ពន្ធអាករ គឺជាកាតព្វកិច្ចផ្នែកហិរញ្ញវត្ថុ (ជាសាច់ប្រាក់ ឬវត្ថុ) ដែលច្បាប់តម្រូវឱ្យប្រជាពលរដ្ឋ អាជីវករ ឬស្ថាប័ននានា បង់ជូនរដ្ឋ។
1. ពន្ធ
ជាប្រភេទកាតព្វកិច្ចផ្ទាល់ ដែលតម្រូវឱ្យបុគ្គល ឬក្រុមហ៊ុនបង់ដោយផ្ទាល់ទៅរដ្ឋ។
✔️ឧទាហរណ៍៖ ពន្ធលើប្រាក់បៀវត្ស,ពន្ធលើប្រាក់ចំណេញ (ក្រុមហ៊ុន/អាជីវកម្ម), ពន្ធលើអចលនទ្រព្យ, និងពន្ធលើមធ្យោបាយដឹកជញ្ជូន។
2. អាករ
ជាប្រភេទកាតព្វកិច្ចប្រយោល ដែលត្រូវបានគិតបញ្ចូលទៅលើតម្លៃទំនិញ ឬសេវាកម្ម ដោយអ្នកប្រើប្រាស់ចុងក្រោយជាអ្នករ៉ាប់រងការបង់ប្រាក់នេះ។
✔️ឧទាហរណ៍៖ អាករលើតម្លៃបន្ថែម (VAT - គិត១០%លើទំនិញរឺ សេវាកម្ម), អាករពិសេសលើទំនិញ និងសេវាកម្មមួយចំនួន (ដូចជា ភេសជ្ជៈ គ្រឿងស្រវឹង ប្រេងឥន្ធនៈ), និងអាករបំភ្លឺសាធារណៈ។
👉 ពន្ធគយ គឺជាប្រភេទនៃពន្ធដែលគិតប្រាក់ទៅលើផលិតផលដែលកំពុងត្រូវបានដឹកជញ្ជូនឆ្លងកាត់ព្រំដែន និងត្រូវបានគ្រប់គ្រងដោយគយនៃប្រទេស រឺដែនដីនីមួយៗ។
ហេតុអ្វីត្រូវ មានពន្ធគយ?
👉គោលបំណងនៃពន្ធគយ គឺដើម្បីរក្សាបាននូវការប្រកួតប្រជែងដោយយុត្តិធម៌រវាងទំនិញនាំចូល និងទំនិញក្នុងស្រុក។
⚡️សរុបសេចក្តីមក ពន្ធអាករ និង ពន្ធគយ ជាប្រភេទពន្ធ ដែលរដ្ឋតម្រូវឱ្យបុគ្គល ឬស្ថាប័ននានាដែលនាំចូលទិញទំនិញពីក្រៅប្រទេសបង់ជាចាំបាច់នៅពេលទិញទំនិញហើយប្រាក់ដែលប្រមូលបានមក គឺរដ្ឋបានយកទៅបើកប្រាក់បៀវត្សជូនមន្រ្តីរាជការ និងយកទៅអភិវឌ្ឍន៍ប្រទេសជាតិ។
💥សំនួរគិតលេង_តេីពន្ធអាករមានប៉ន្មានប្រភេទក្រោមច្បាប់ស្ដីពីសារពេីពន្ធ?
+3
ឱកាស! ក្រសួងសេដ្ឋកិច្ច ជ្រើសរើសមន្រ្តីលក្ខន្តិកៈរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ១៥រូប ឱ្យចូលបម្រើការងារ នៅនិយ័តករគណនេយ្យនិងសវនកម្ម
+1
សេចក្ដីជូនដំណឹង
អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល កំពុងជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចំនួន ៦ រូប ដើម្បីចូលបម្រើការងារដែលមានមុខតំណែងដូចខាងក្រោម៖
- ផ្នែកវិភាគគោលនយោបាយ (Policy Analyst)
- ផ្នែកស្រាវជ្រាវគោលនយោបាយ(Policy Researcher)
- ផ្នែកសម្របសម្រួលគម្រោងឌីជីថល (Digital Project Coordinator)
🗂 ទាញយក៖ សេចក្ដីជូនដំណឹង (https://drive.google.com/file/d/1NBseiTm53zgueVlGasVKwOXXKqGdvoJf/view?usp=sharing)
🚀 សម្រាប់ព័ត៌មានបន្ថែម៖ សូមទាក់ទងតាមរយៈលេខទូរសព្ទ មានតេលេក្រាម +855 11 999 159 (នៅរៀងរាល់ម៉ោងការងារ)។
🔵ផុតកំណត់ការដាក់ពាក្យ៖ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៦ វេលាម៉ោង ៥:00 នាទីល្ងាច។
💬 តាមដានបណ្ដាញសង្គមគណ:កម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល៖
📘Facebook (https://www.facebook.com/digitaleconomyandbusinesscommittee)
📙Telegram (https://t.me/digitaleconomybusinesscomittee)
📕Youtube (https://www.youtube.com/@DigitalEconomyandBusiness/videos)
📕TikTok (https://www.tiktok.com/@digitaleconomycambodia)
📗Website https://digitaleconomy.gov.kh/
អត្រានុកូលដ្ឋាន
(អ័ត-ត្រានុ-កូល៉័ត-ឋាន)
( បា. ស.; បា. < អត្រ < អត្ត "ខ្លួន" + អនុកូល "អនុលោមតាម" + ឋាន "ទីតាំង" ) ពាក្យប្រើដោយសន្មតិហៅថា
បញ្ជីកើត ស្លាប់ និងអាពាហ៍ពិពាហ៍។
អត្រានុគោលដ្ឋាន គឺជាប្រភេទឯកសារផ្លូវការដ៏មានសារៈសំខាន់ ដែលរដ្ឋចេញឱ្យ ដើម្បីកត់ត្រាព្រឹត្តិការណ៍សំខាន់ៗក្នុងជីវិតរបស់ពលរដ្ឋម្នាក់ៗ ។ ឯកសារទាំងនេះរួមមាន
- សំបុត្រកំណើត
- សំបុត្រអាពាហ៍ពិពាហ៍
- សំបុត្រមរណភាព
លិខិតអត្រាគោលដ្ឋានមានសារៈសំខាន់ និងអត្ថប្រយោជន៍ចម្បងៗដូចខាងក្រោម៖
✔️បញ្ជាក់ភាពជាស៊ីវិល៖ ជាឯកសារដែលភ្ជាប់សិទ្ធិ និងករណីយកិច្ចរបស់ពលរដ្ឋទៅនឹងរដ្ឋ។
✔️កំណត់អត្តសញ្ញាណ៖ ជួយឱ្យអ្នកអាចធ្វើលិខិតស្នាមផ្សេងៗដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន និងសៀវភៅគ្រួសារ។
✔️សិទ្ធិទទួលបានសេវាសង្គម៖ ប្រើប្រាស់សម្រាប់ចុះឈ្មោះចូលរៀន ការទទួលបានសេវាថែទាំសុខភាព និងការស្វែងរកការងារធ្វេី។
📍ទីកន្លែងចុះបញ្ជីអត្រានុកូលដ្ឋានកំណើត ឬបញ្ជាក់កំណើត
សាលាឃុំ សង្កាត់នៃលំនៅដ្ឋានអចិន្ត្រៃយ៍របស់ឪពុកម្តាយ។
តើអ្វីទៅជាមជ្ឈការ វិមជ្ឈការ និងវិសហមជ្ឈការ?
១.មជ្ឈការ
មជ្ឈការ គឺជាការប្រមូលផ្ដុំអំណាច ឬជាប្រព័ន្ធគ្រប់គ្រងដែនប្រមូលផ្តុំអំណាចនៅតែក្នុងដៃរបស់រដ្ឋាភិបាលកណ្ដាល គឺមានន័យថាអំណាចទាំងអស់នៅតែក្នុងដៃបុគ្គល ឬក្រុមដែលមានអំណាចគ្រប់គ្រងប្រទេស។
២.វិមជ្ឈការ
វិមជ្ឈការ គឺជាការប្រគល់បុគ្គលភាពគតិយុត្តរបស់រដ្ឋឲ្យទៅសមូហភាពដែនដីទាំងឡាយណាដែលដែលស្ថិតនៅក្រោមសហមូហភាពរដ្ឋ ដើម្បីឲ្យសមូហភាពដែនដីនោះមានស្វ័យភាព ក្នុងការរៀបចំប្រជាជននៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យមានការរីកចម្រើនទាំងផ្នែកស្មារតី និងសម្ភារៈ។
៣.វិសហមជ្ឈការ
វិសហមជ្ឈការ មានន័យថា រាជរដ្ឋាភិបាល ឬក្រសួង ស្ថាប័នធ្វើប្រតិភូកម្មលើមុខងារ សិទ្ធិអំណាច និងធនធាន (ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និងបុគ្គលិក) ទៅអង្គភាពក្រោមបង្គាប់ ឬទៅក្រុមប្រឹក្សាប្រភេទណាមួយ ដើម្បីអនុវត្តមុខងារនោះ ក្នុងនាមរដ្ឋាភិបាល ក្រសួង ស្ថាប័ននោះ។
____________________
