អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
前往频道在 Telegram
1 352
订阅者
-324 小时
-97 天
-3730 天
帖子存档
5:42 ដ្រូនសៀម🇹🇭កំពុងហោះឆ្វែល នៅផ្សារកណ្ដាល ក្រុងប៉ោយប៉ែត នេះបើយោងតាមការជូនដំណឹងរបស់បងប្អូនប្រជាពលរដ្ឋផ្ទាល់៕
16-12-2025
5:39 វាផ្លោងចេញពីទិសអានសេះ ចូលមកទីរួមស្រុកជាំក្សាន្ត។
16-12-2025
ក្រសួងអប់រំ៖ គិតត្រឹមថ្ងៃទី១៦ ខែធ្នូនេះ សាលារៀនក្នុងខេត្តជាប់បន្ទាត់ព្រំដែន៦ខេត្ត បិទទ្វារសរុប ១,០៤២សាលា សិស្សជិត ២៥ម៉ឺននាក់មិនបានរៀនសូត្រ៕
១៦-១២-២០២៥
5:36 នៅទិសសមរភូមិ ឧត្តរមានជ័យ សៀមនៅបន្តបាញ់ផ្លោងកាំភ្លើងធំ ចូលរាងរង្វើលៗ៕
16-12-2025
ខេត្តឧត្តរមានជ័យ)៖ ស្របពេលដែលប្រទេសជាតិកំពុងប្រឈមមុខនឹងស្ថានភាពដ៏តានតឹងដោយសារសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ មកលើកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការចង្អុលបង្ហាញពីលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១នៃកម្ពុជា លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យមើលស្ថានភាពដីមួយកន្លែងនៅក្បែរក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ ស្រុកចុងកាល់ ដើម្បីរៀបចំឱ្យប្រជាពលភៀសសឹកដាំដុះបន្លែបង្ការរួមគ្នា ដើម្បីធានាបាននូវភាពគ្រប់គ្រាន់នៃការផ្គត់ផ្គង់ម្ហូបអាហារ និងរក្សាសន្តិសុខស្បៀងក្នុងមូលដ្ឋានគ្រាអាសន្ននេះ។
ការរៀបចំដីក្បែរមណ្ឌលសុវត្ថិសម្រាប់ដាំដុះរួមគ្នានេះ ក៏ជាផ្នែកមួយនៃការស្តារនីតិសម្បទាផ្លូវចិត្ត និងពង្រឹងសាមគ្គីភាពក្នុងចំណោមបងប្អូនពលរដ្ឋភៀសសឹក ជាពិសេស កុមារ និងមនុស្សចាស់ ទទួលបានបន្លែស្រស់ៗគ្រប់គ្រាន់ និងកាត់បន្ថយការចំណាយទៅលើការទិញបន្លែពីខាងក្រៅ ដែលអាចឡើងថ្លៃខ្លាំងក្នុងពេលសង្គ្រាមនេះផងដែរ។
លោក មាន ចាន់យ៉ាដា ថ្លែងបញ្ជាក់ថា៖គោលដៅចម្បងនៃការដាំដុះនេះ គឺដើម្បីធានាថា រាល់ទិន្នផលបន្លែបង្កាដែលប្រមូលបាន នឹងត្រូវបែងចែកជាអាទិភាពដើម្បីផ្គត់ផ្គង់ដល់របបអាហារប្រចាំថ្ងៃរបស់ក្រុមគ្រួសារ ជនភៀសសឹកទាំងអស់ដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិនេះ។
ក្នុងឱកាសនោះ លោកអភិបាលខេត្តឧត្តរមានជ័យ អំពាវនាវដល់ «បងប្អូនជនភៀសសឹកទាំងអស់ ដែលភាគច្រើនមានបទពិសោធន៍ផ្នែកកសិកម្ម សូមប្រើប្រាស់កម្លាំង និងចំណេះដឹងរបស់បងប្អូន ចូលរួមដាំដុះបន្លែរួមគ្នានៅតាមណ្ឌលដែលបានកំណត់»៕
4:38 នៅទិស អានសេះ ភ្នំខ្មោច បុស្បូវ កំពុងក្តៅទៀតហើយ។ យើងបានស្រោចBM-21. 3កញ្ច្រែងទៅហើយ ដើម្បីកំទេចពួកចោរឈ្លានពាន៕
16-12-2025
សម្ដេចតេជោ ហ៊ុន សែន៖ ប៉ុន្មានថ្ងៃមកនេះមានការចុះផ្សាយ
ដោយសាព័ត៌មានថៃមួយចំនួនដោយ
បានលើកឡើងថាមានទាហ៊ានរស្សុីនិងជនបរទេសមួយចំនួនកំពុងចូលរួម
ប្រយុទ្ធនៅកម្ពុជា។
ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់កម្ពុជា
ក៏ដូចជារបស់រុស្សុីនិងជនបរទេសផ្សេងទៀតដែលត្រូវបានគេចោទ។ ខ្ញុំសូមបញ្ជាក់ជូនថាកម្ពុជាពុំមានជន
ជនជាតិរុស្សុីឬជនជាតិបរទេសផ្សេង
ទៀតចូលរួមការប្រយុទ្ធលើសមរភូមិ
ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ព
កម្ពុជានោះឡើយ។
យើងមិនមានយោធាបរទេសលើទឹកដី
កម្ពុជាកើតមានតាំងពីអ៊ុនតាក់ដកចេញ
ចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ។
យើងទទួលស្គាល់ថាយើងធ្លាប់មាន
យោធាបរទេសចូលមកដើម្បីធ្វើសមយុទ្ធចម្រុះជាតិសាសន៍ឬទ្វេភាគី
នៅលើទឹកដីកម្ពុជាពិសេសកងទ័ព
ជើងទឹកបរទេសដែលមកតាមច្រក
សមុទ្រខេត្តព្រះសីហនុដែលនេះជា
ទម្លាប់ធម្មតាដែលប្រទេសផ្សេងទៀត
ធ្លាប់បានធ្វើដូចគ្នាក្នុងក្របខ័ណ្ឌនៃកិច្ច
សហការក្នុងវិស័យការពារជាតិ។
យើងក៏ទទួលស្គាល់ផងដែរថាពេលនេះមានជនជាតិបរទេសជាច្រើន
ជាតិសាសន៍កំពុងស្នាក់នៅកម្ពជា
ដែលជាទេសចរណ៍ វិនិយោគិន
អ្នកបច្ចេកទេស អ្នកធ្វើការឲ្យក្រុមហ៊ុន
បរទេសឬក្នុងស្រុក។ល។តែអ្នកទាំងនោះមិនពាក់ពន្ធ័ជាមួយវិស័យ
យោធាឬការប្រយុទ្ធនោះឡើយ៕
3:54 ពួកវាប្រើប្រាស់យន្តហោះ F-16 បាញ់កម្ទេចគោលដៅច្រកច១ ចំនួន3គ្រាប់! យើងដាក់សងទៅវិញយ៉ាងចាស់ដៃ៕
16-12-2025
4:23 វាបុកខ្លាំងនៅទិស ថ្មដា ភ្លុកដំរី យើងបានស្រោចBM-21យ៉ាងសន្ធប់ ទៅលើពួកវាលឆ្លងចូលដែនអធិបតេយ្យរបស់យើង៕
16-12-2025
+1
BREAKING: (ព្រំដែន)៖ នៅវេលាម៉ោងជិត៤រសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ យន្ដហោះចម្បាំង F16 របស់ថៃទម្លាក់គ្រាប់បែកនៅតំបន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីបំពេញមហិច្ឆតាឈ្លានពានដែនអធិបតេយ្យកម្ពុជា៕
យុទ្ធសាស្រ្តយោធា, ពេលសត្រូវបាញ់ផ្លោងមិនឈប់ មានន័យថា ពួកវាមិនអាចឡើងទ័ពថ្មើរជើងមកបានទេ។ ចឹងរហូតមកដល់ថ្ងៃនេះ ពួកវាបន្តផ្លោងមិនឈប់ គឺទ័ពថ្មើរជើងវាមិនអាចទម្លុះទ័ពយើងបានឡើយ៕
+4
ឧត្ដរមានជ័យ ៖ ឃ្លាំងដំឡូងរបស់ប្រជាពលរដ្ឋស្លូតត្រង់នៅភូមិ ទន្លេស ឃុំ គោកមន ស្រុក បន្ទាយអំពិល ខេត្ត ឧត្ដរមានជ័យ ត្រូវបានទាហានចោរសៀមឈ្លានពានបាញ់ផ្លោងចំបណ្ដាលអោយខូចខាតយ៉ាងដំណំ នៅរសៀលថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២៥ នេះ ។ ចំណែកផ្លូវជាតិ ក៏រងការខូចខាតផងដែរ៕
ប្រភព: លោកពូ Pheng Vannak News
3:00ល្ងាច នៅទិស ថ្មដា អូរភ្លុកដំរី ខេត្តពោធិ៍សាត់ សៀមនៅតែបន្តបាញ់ផ្លោងមកជាច្រើនគ្រាប់៕
16-12-2025
នៅទិសខេត្តបន្ទាយមានជ័យ ពួកវានៅបន្តផ្លោង មិនទាន់ស្ងាត់ទេ ត្រឹមម៉ោង ២៖៣០នាទីនេះ!
1:55 វានៅបន្តបុកបាញ់ផ្លោង កម្លាំងថ្មើរជើង និងដ្រូនទម្លាក់ គ្រាប់នៅទិស អានសេះ ភ្នំខ្មោច ជាំតែ តាថាវ ភ្នំទ្រព្យ កម្លាំងយើងកំពុងទប់ទល់ និងបានបាញ់គាំទ្រដោយកាំភ្លើងធំ. BM-21យ៉ាងសន្ធប់ទៅលពួកវាវិញ៕
16-12-2025
យោធិនកម្ពុជា🇰🇭ទាំង១៨រូប ដែលថៃ🇹🇭ឃុំខ្លួន គឺមានសុវត្ថិភាព និងសុខភាពល្អគ្រប់គ្នា។ កាកបាទក្រហមអន្តរជាតិប្រាប់ក្រសួងការពារជាតិកម្ពុជាបែបនេះ នាថ្ងៃទី១៦ ខែធ្នូ បន្ទាប់ពីបានជួបសួរសុខទុក្ខដោយផ្ទាល់។
1:36 វាបុកផ្លោងនិងថ្មើរជើងខ្លាំង នៅប្រាសាទតាក្របី តាមាន់ធំ ប្រាសាទខ្នារ និងអូរខ្លាឃ្មុំ កម្លាំងយើងនៅទប់ជាប់ និងបានស្រោចBMយ៉ាងសន្ធប់ ទៅពួកវាកុំឲ្យឡើងមកកើត៕
16-12-2025
កងទ័ពកម្ពុជា🇰🇭គឺជា «ជញ្ជាំងដែក» ការពារទឹកដី និងសេចក្តីសុខរាស្រ្តទូទាំងនគរ ! ភាពអង់អាចរបស់អ្នកស្ថិតក្នុងបេះដូងរបស់ពួកយើងជានិច្ច !
现已上线!2025 年 Telegram 研究 — 年度关键洞察 
