អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
前往频道在 Telegram
1 357
订阅者
-124 小时
-77 天
-3930 天
帖子存档
+9
នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ ទាហានថៃ បានមករាយបន្លាលួសឡើងវិញ ក្រោយម្សិលមិញ ជនជាតិចិនរើចេញពីមុខហាងរកស៊ីរបស់ពួកគេ។
+1
🚨ព័ត៌មានក្តៅៗ: នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ២០២៦នេះ លោកអនុសេនីយ៍ឯក Thammanoon Wanna មេបញ្ជាការកងកម្លាំងម៉ារីនថៃ🇹🇭ប្រចាំខេត្តត្រាត បានថ្លែងប្រាប់អ្នកសារព័ត៌មានថា:
- ចំពោះករណីជនជាតិចិន🇨🇳៤-៥នាក់ បានធ្វើសកម្មភាពរើបន្លាលួស ដែលទាហានថៃ🇹🇭បានព័ទ្ធដែលមានប្រវែង១០០ម៉ែត្រ ខាងជើងអាគារកាសុីណូថ្មដាប្រហែលជា៣០០ម៉ែត្រ គឺពិតជាបានកើតឡើងមែន។
- លោកបន្តថា: បន្ទាប់ពីទទួលបានព័ត៌មាននេះ ក្រុមកងកម្លាំងថៃ បានចុះត្រួតពិនិត្យនិងហាមឃាត់ជាបន្ទាន់ ហើយក្រុមជនជាតិចិន🇨🇳នោះក៏បានស្នើសុំឲ្យទាហានថៃ🇹🇭រើបន្លាលួសនេះចេញផងដែរ ដោយពួកគេមានការព្រួយបារម្ភអំពីសន្តិសុខ និងចារកម្ម ប៉ុន្តែក្រុមទាហានថៃបដិសេដចំពោះសំណើរនេះ។
- លោកបន្ថែមទៀតថា: បន្ទាប់ពីមានការជួបពិភាក្សាគ្នារវាងទាហានថៃ🇹🇭និងជនជាតិចិន🇨🇳កិច្ចព្រមព្រៀងមួយក៏បានកើតមាន ពោលគឺទាហានថៃបានអនុញ្ញាតឲ្យរើបន្លាលួសចេញពីមុខហាងរបស់ពួកគេ ប៉ុន្តែត្រូវផ្លាស់ប្ដូរមកដាក់នៅខាងក្រោយហាងជំនួសវិញ។
- ជាចុងក្រោយ លោកក៏បានបញ្ជាក់យ៉ាងច្បាស់ថា: ស្ថានការណ៍គឺបានធូរស្រាលវិញ ដោយមិនមានអំពើហិង្សា ឬក៏មានការផ្ទុះអាវុធឡើយ ហើយក្រុមកងកម្លាំងម៉ារីនថៃ🇹🇭នៅតែបន្តល្បាតយ៉ាងតឹងរឹង និងការពារលើអធិបតេយ្យភាពដែលបានរឹបអូសពីកម្ពុជា🇰🇭យ៉ាងល្អប្រសើរ៕
Repost from FRESH NEWS
+9
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យស្ថានភាពនៅចំណុចច១ និងស្ពានមេទឹក ខេត្តពោធិ៍សាត់ ដែលបំផ្លាញដោយសារយន្ដហោះចម្បាំងរបស់ថៃ
(ពោធិ៍សាត់)៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលពីលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅចំណុច «ច១» និងស្ពានមេទឹក ខេត្តពោធិ៍សាត់ ដែលត្រូវបានបំផ្លាញចោលយន្ដហោះចម្បាំងរបស់ភាគីថៃកាលពីពេលកន្លងទៅ។
កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក៕
សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ និងក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វ៉ាផាន់ស៊ុ នាយសេនាធិការ កងទ័ពភូមិភាគទី២។ ភាគីទាំងពីរបានប្រជុំពិភាក្សាគ្នាទៅលើការងារសំខាន់ៗមួយចំនួនលើការពង្រឹងការអនុវត្តនូវខ្លឹមសារសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដ៏ទៃទៀត។
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមគូសបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ម៉ត់ចត់ ស្មោះត្រង់ ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែងស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃព្រហស្បតិ៍ ១២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦
សូមបួងសួងដល់វត្ថុសាកសិទ្ធ ដែលថែរក្សានៅទឹកដីមហានគរ ជាពិសេសនៃព្រះរាជាណាចក្រកម្ពុជា សូមជួយថែរក្សាឃុំគ្រងដល់កងទ័ពជួរមុខ គ្រប់ទិសសមរភូមិទាំងអស់ ឲ្យមានសុខភាពល្អ និងឈ្នះអស់មារសត្រូវទាំងពួង៕
សាធុ សាធុ សាធុ!🙏❤️🇰🇭👮♂️
+6
🚨ព័ត៌មានក្តៅៗ: នៅវេលាម៉ោង ៩:១៥ នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ មានករណីដងស្ទូចសំណង់មួយបានដួលរលំនៅលើផ្លូវរាមាទី២ ផ្លូវចេញចូល ទល់មុខសណ្ឋាគារប៉ារីស ក្នុងខេត្តសាមុតសាខន នៃប្រទេសថៃ🇹🇭។
- របាយការណ៍ដំបូងបង្ហាញថា យ៉ាងហោចណាស់មានរថយន្តពីរគ្រឿងត្រូវបានកិននៅក្រោមដងស្ទូច។
- ក្រុមអ្នកជួយសង្គ្រោះ និងភ្នាក់ងារពាក់ព័ន្ធថៃ បានកំពុងប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដើម្បីជួយជនរងគ្រោះ និងគ្រប់គ្រងស្ថានការណ៍ ខណៈពេលដែលមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។
- អ្នកដែលប្រើប្រាស់ផ្លូវនេះគួរតែជៀសវាងតំបន់នោះ និងតាមដានការប្រកាសរបស់អាជ្ញាធរឲ្យបានដិតដល់៕
បងប្អូនទិសឧត្តរខ្ញុំអើយ កំសត់ពេកហើយ!🙏🥹
+9
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យទីតាំងច្រកទ្វារព្រំដែនអន្តរជាតិជាំ ទីតាំងសាធារណៈ ឯកជន និងផ្ទះពលរដ្ឋជន ដែលរងផលប៉ះពាល់ដោយការវាយប្រហារពីកងកម្លាំងឈ្លានពានថៃ
(ឧត្តរមានជ័យ)៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) រួមជាមួយលោក ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ និងឧត្តមសេនីយ៍ទោ ជា សុភ័ក្រ មេបញ្ជាការរងយោធភូមិភាគ៤ លោកអភិបាលស្រុកអន្លង់វែង និងក្រុមការងារ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យទីតាំងច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតនៅស្រុកអន្លង់វែង ទីតាំងសាធារណៈ ទីតាំងឯកជន និងផ្ទះសម្បែងប្រជាពលរដ្ឋជនស៊ីវិលស្លូតត្រង់ ដែលរងផលប៉ះពាល់ដោយការវាយប្រហារពីកងកម្លាំងយោធាឈ្លានពានថៃនាពេលកន្លងមក។
បន្ទាប់ពីបានពិនិត្យវាយតម្លៃជាក់ស្តែងរបស់ក្រុម (AOT) លោក ម៉េត មាសភក្តី បានស្នើសុំឱ្យក្រុមការងារនេះ ពាំនាំស្ថានភាពពិតនៃការវាយប្រហារ ក៏ដូចជាការរងគ្រោះ ទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ និងផ្តល់ជូនមកវិញនូវភាពយុត្តិធម៌៕
+3
ថៃ សុំពន្យារពេលជាលើកទី២ ចំពោះសំណើរបស់កម្ពុជា ជួបប្រជុំ JBC នៅខេត្តសៀមរាប
现已上线!2025 年 Telegram 研究 — 年度关键洞察 
